អត់ដឹងថាទៅ Countdown នៅណាមែន? នេះជាកន្លែងឡូយៗ ដែលអ្នកអាចទៅលេង
ឆ្នាំ ២០១៧ ជិតកន្លងផុតទៅហើយ អីចឹងត្រូវតែជប់លៀងឲ្យណាណីម្ដង! ហើយនេះគឺជាកន្លែងល្អៗឡូយៗដែលយើងអាចទៅជប់លៀងឆ្លងឆ្នាំនៅទីនោះបាន។
ការប្រគំតន្ដ្រី
បើសិនជាអ្នកមិនបានចូលរួមទស្សនាពួកគេកាលពីក្នុងកម្មវិធី Diamond Moon Festival កុំអាក់អន់ចិត្តអី ព្រោះពេលនេះ Hypnotic Fist Technique នឹងត្រលប់មកវិញ ក្នុងកម្មវិធីជប់លៀងឆ្លងឆ្នាំនៅ TUSK។ គ្រាន់តែចំណាយ១៥ដុល្លារ អ្នកអាចញ៉ាំស្រាបានតាមចិត្ត។ ពត៌មានបន្ថែមនៅទីនេះ។
ឫក៏អ្នកអាចមកទស្សនាការសម្ដែងរបស់ ក្រុមចម្រៀង Cambodian Space Project នៅឯ FCC Mansion ដែលជាកន្លែងដ៏ពិសេសមួយនៅទីក្រុងភ្នំពេញ។ ពួកគេនឹងសម្ដែងនូវបទចម្រៀងពីជំនាន់ចាស់ៗ ព្រមទាំងមានបទចម្រៀងនិពន្ធថ្មីៗផងដែរ បន្ទាប់ពីការសម្ដែងតន្ត្រីទេសចរណ៍ទូទាំងពិភពលោក។ ព័ត៌មានបន្ថែមនៅទីនេះ។
ពិធីជប់លៀង Street Parties
បើសិនជាចង់ចំណាយពេលឆ្លងឆ្នាំជប់លៀងនៅតាមដងផ្លូវ អ្នកអាចចូលរួមកម្មវិធីជប់លៀងដល់ទៅពីរកន្លែង យប់នេះ។ កន្លែងទី១គឺនៅ Jet’s Container Market ដែលមានតារាចម្រៀងមកពី Seila Music មកច្រៀងកំដរអារម្មណ៍អស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានការសម្ដែងពី ក្រុមរាំ អ្នកលេងភ្លើង និង DJs ល្បីៗ ទៀតផង។ ព័ត៌មានបន្ថែមនៅទីនេះ។
កម្មវិធីពិសេសមួយទៀតគឺនៅ Bassac Lane ដែលកម្មវិធីជប់លៀងឆ្លងឆ្នាំ NYE’s special street party នឹងប្រារព្ធនៅទីនោះ ជាមួយនឹងការសម្ដែងពីក្រុមចម្រៀង the Box Chords. ព័ត៌មានបន្ថែមនៅទីនេះ។
ចង់មើលកាំជ្រួច?
ជម្រើសល្អបំផុតសម្រាប់ការទស្សនាកាំជ្រួចនៅតាមដងទន្លេមេគង្គគឺ ប្រាកដជានៅ Le Moon Terrace Bar។ ចំណាយតែ ២៥ដុល្លារ(២០ដុល្លារបើសិនជាកក់មុន) អ្នកអាចសប្បាយរីករាយជាមួយការប្រគំតន្ដ្រី ភ្លេងកំដរពី DJ ស្រាបៀរឥតគិតថ្លៃមួយកែវ និង ទស្សនីយភាពពីលើដំបូលយ៉ាងស្រស់ស្អាត។ ព័ត៌មានបន្ថែមនៅទីនេះ។
ជម្រើសពិសេសផ្សេងទៀត
នៅ Alchemy នឹងមានកម្មវិធីជប់លៀងឆ្លងឆ្នាំបែប tropical-themed ដែលជាកម្មវិធីដ៏ធំមួយនៅភ្នំពេញ។ អ្នកអាចញ៉ាំអាហារ BBQ បុហ្វេ និងការសម្ដែងគូររូបដោយ Alias 2.0 ភ្លេងរាំកម្សាន្តពីរោះៗ ពី DJ St Vincent និង DJ Malo ស្រា Shot ដោយឥតគិតថ្លៃ និងមានតែគុជនិងនំ tapas ដាក់ឲ្យញ៉ាំតាមចិត្ត ចាប់ពីម៉ោង១០ដល់១១យប់។ ព័ត៌មានបន្ថែមនៅទីនេះ។
ប៉ុន្តែបើសិនជាអ្នកចង់ញ៉ាំអាហារបែបប្លែកវិញម្ដង នៅ Chinese House ឆ្នាំនេះនឹងមានអាហារបែប អាហ្វ្រិកគឺចៀមដុត ព្រមទាំងអាហារឆ្ងាញ់ៗ ជាច្រើនទៀតសម្រាប់អាហារពេលល្ងាចដ៏ពិសេសនិងពិធីជប់លៀងនៅពេលយប់ជ្រៅ។ ព័ត៌មានបន្ថែមនៅទីនេះ។
ចេញពីក្រុង?
ចង់ចេញពីទីក្រុងដើម្បីឆ្លងឆ្នាំ? ជម្រើសដ៏ល្អបំផុតរបស់យើងគឺ ទៅលេងកំពត ព្រោះនៅទីនោះនឹងមានកម្មវិធីជប់លៀងរាំកម្សាន្តជាច្រើនមិនចាញ់ភ្នំពេញទេ។ កម្មវិធីជប់លៀងឆ្លងឆ្នាំនៅទីនោះមានដូចជា នៅ Naga House និងការចាក់ភ្លេងរាំកម្សាន្តនៅ ជិតទីនោះដែរគឺ Banyan Tree ដែល DJ ល្បីៗនៅភ្នំពេញដូចជា DJ Moudy និង Disc Joshi នឹងចាក់ភ្លេងពីរោះកំដរការរាំកម្សាន្តរបស់លោកអ្នក។
ដូច្នេះត្រូវតែប្រញ៉ាប់ កក់កន្លែងស្នាក់នៅនឹងទិញទិញសំបុត្ររថយន្តឫរថភ្លើងឲ្យហើយ ប្រយ័ត្នទៅមិនទាន់។
ដូច្នេះ លាហើយឆ្នាំ ២០១៧!!!
=
សម្រាប់ជម្រើសផ្សេងៗទៀត អ្នកអាចចូលមើលនៅទីនេះ!
