Connect with us

អប​អរ​ចុង​សប្ដាហ៍ពិសេសស​ម្រាប់​នារី​!

មគ្គទេស​ចុង​សប្ដាហ៍

អប​អរ​ចុង​សប្ដាហ៍ពិសេសស​ម្រាប់​នារី​!

អប​អរ​ចុង​សប្ដាហ៍ពិសេសស​ម្រាប់​នារី​!

សម្រាប់​ថ្ងៃ​ពិសេសនេះ កម្មវិធី​ជា​ច្រើន​នឹង​ត្រូវ​គេ​រៀប​ចំ​ឡើង​តាំង​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ​ មិន​ថា​ជា​ការ​រាំ​កម្សាន្ត ជប់លៀង​ផ្សេងៗ អាហារ​និង​ភេសជ្ជៈ​ជា​ច្រើន​ជម្រើស​ ច្រើន​កន្លែង​

ថ្ងៃសុក្រ

 

ភាពយន្ត

 

អង្គការ Rotary International មាន​សមាជិក​មក​ពីសឹង​តែ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ចូលរួម​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​មាន​ការ​រីក​ចម្រើន​តាម​រយៈ​ការងារ​មនុស្ស​ធម៌។ ពួក​គេ​បាន​រៀប​ចំ​កម្មវិធី​រៃអង្គាស​ថវិការ​នៅ​ The Flicks យប់​នេះ ដោយ​ដាក់​បញ្ចាំង​រឿង Humans ជា​ឯកសារ​និយាយរំឮក​យើង​ពី​​សារៈសំខាន់​នៃការ​រួប​រួម​គ្នា។ តម្លៃ​ចូលរួម​គឺ ១៥ដុល្លារ​ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​កន្លះ​ល្ងាច​។ The Flicks មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៩៥។ 

 

ផ្នែក​មួយ​ទៀត​នៃ​ភាពយន្ត​ឯកសារ យើង​បង្វែរ​អារម្មណ៍​មក​ទស្សនា​រឿង Rublyovka និយាយ​អំពី​វិថី​ដ៏ល្បី​មួយ​នៅ​ទីក្រុង​ម៉ូស្កូ​ ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​មាន​មុខ​មាត់​និង​មាន​ទ្រព្យ​សម្បតិ្ត​រស់​នៅ​ទី​នោះ។ បន្ទាប់​មក​ក៏មាន​ដាក់​បញ្ចាំង​ភាពយន្តឯកសារ​ខ្នាត​ខ្លី​ ពី​ស្ថាបត្យករ​ល្បី​កម្ពុជា​លោក វណ្ណ ម៉ូលីវណ្ណ​ ផង​ដែរ។ សំបុត្រ​ចូលរួម​មាន​តម្លៃ​ ២ដុល្លារ​ អម​ជាមួយ​ភេសជ្ជៈ​មួយ​កែវ។ ចាប់ពីម៉ោង ៧ល្ងាច​នៅ Meta House ផ្លូវ​លេខ ២៧៨។ ​​  

 

រឿង​កំប្លែង

Comedy in Cambodia នឹង​មាន​កម្មវិធី​សម្ដែង​ពិសេស​មួយ​នៅ The Box Office ថ្ងៃសុក្រ​នេះ​ ពី​សំណាក់​អ្នក​ជំនាញ​ខាង​និយាយកំប្លែង​សញ្ជាតិអាមេរិកកាំង​ Ben Frank។ ចូលរួម​ជាមួយ​លោក​មាន Sam Thomas សញ្ជាតិ​អាមេរិក Jay B Jones សញ្ជាតិ​អង់គ្លេស​​ Fred Mace សញ្ជាតិ​បារាំង​ និង Molka Remadi មក​ពី ទូណេសៀ។ តម្លៃ​សំបុត្រចូលរួម​គឺ ៦​ដុល្លារ​ សម្រាប់​អ្នក​កក់​ទុក​ជាមុន និង ៨ដុល្លារ​ពេល​មក​ដល់​ទីតាំង។ ចាប់​ពី​ម៉ោង ៧កន្លះ​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤។​

តន្ដ្រី

 

សម្ដែង​នៅ Farm to Table អំឡុង​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​  Charlie and Clara នឹងនាំ​យក​តន្ដ្រី​ដ៏ពិសេស​របស់​ពួក​គេ​ មក​កំដរ​អារម្មណ៍​អ្នក​ចូលរួម។ ជាមួយ​នឹង​ការ​បទ​ភ្លេង​ពិសេស​ ពី​ សេឡូ​និង​ហ្គី​តា​ ពួក​គេ​ទាំង​ពីរ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​កន្លែង​ពិសេស​មួយ​នៃ​ពិភព​តន្ដ្រី។ ចាប់​ពី​ម៉ោង ៦​កន្លះ​ដល់ ៩កន្លះ​នៅ Farm to Table ផ្លូវ​លេខ ៣៦០។​​​​​

 

 

សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នៅ​ Long After Dark នឹង​មាន​កម្មវិធី​ពិសេស​ Australia in the 70s ចូលខ្លួន​ចាក់​តន្ដ្រី​ដោយ​ DJ Swizzle Stixx។ តន្ដ្រីពី “Pub Rock Royalty” ​ដូច​ជា AC/DC និង Dire Straits ជាដើម​ ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ ដូច​ជា​មក​ដល់​ទស្សវត្ស​ទី ៧០ វិញ​អីចឹង។ ស្រាបៀ​រ​ Harvest Beer នឹង​មាន​ដាក់​លក់​បញ្ចុះ​តម្លៃដល់​ទៅ ៥០​ភាគរយ​ចន្លោះ​ពី​ម៉ោង ៧និង​៨។ ចាប់ផ្ដើម​ពី​ម៉ោង ៧ត​ទៅ​នៅ Long After Dark ផ្លូវ​លេខ ៤៥០។​​​ 

 

លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​តន្ដ្រីបែប ប៉ុបសេរី​ចាស់​និង​លោក​ខាង​លិច ព្រម​ទាំង​លាយ​បញ្ចូល​ខ្លះ​ៗនៃ​ចង្វាក់​ Country ផង​ដែរ​។ លោក Ryan Folk នឹង​មក​សម្ដែងនៅ​ភ្នំពេញ​តែ​ម្ដង​គត់ គឺ​នៅ Alchemy។ តារា​សញ្ជាតិ​កាណាដា​រូប​នេះ​ នឹង​សម្ដែង​តន្ដ្រី​តែង​និពន្ធ​ផ្ទាល់​ខ្លួន​របស់​លោក​​ បែប Folk និង Country ចាប់​ពី​ម៉ោង​ ៧កន្លះ​ដល់ ១០កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣។    

 

Robin Narciso ត្រលប់​មក​វិញ​ជាមួយ​នឹង​ហ្គីតា​របស់​លោក ព្រម​ទាំង​នាំយក​នូវ​តន្ដ្រី​បែប Indie និង Alternative ក្លាស៊ីក​ពី​ប្រមាណ​ជា​ជាង ១០ឆ្នាំ​កន្លង​មក​នេះ​។ លោក​នឹង​សម្ដែង​នៅ​ទី​ធ្លាសួន​ច្បារ​ LF’s outdoor garden ចាប់​ពី​ម៉ោង ៨ ដល់ ១១យប់​នៅ LF Social Club ផ្លូវ​លេខ ៣០៨។​​​ 

 

Loudcloud នាំ​មក​ជូន​នៅ​ការ​សម្ដែង​ពីក្រុម​ចម្រៀង​ The Goldilocks Zone។ ជាមួ​យ​នឹង​សមាជិក​៥​រូប ក្រុម​ចម្រៀង​បែប​ រ៉ុក​ ទំនើប​នេះ​បាន​ទទួល​ឥទ្ធិពល​សម្រាប់​ផលិត​តន្ដ្រី​ពី​គ្រប់​យ៉ាង​នៅ​ខាង​ក្រោម​ព្រះ​អាទិត្យ។ ពួក​គេ​ក៏អាច​ជះ​​ឥទ្ធិពល​មក​កាន់​អ្នក​ដូច​គ្នា។ ចាប់​ពី​ម៉ោង ៨ដល់ ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។ 

 

Angkor Music Lovers នឹង​សម្ដែង​តន្ដ្រី​បែបប្លែក​មួយ រួម​បញ្ចូល​ចង្វាក់​​ Reggae និង ហ្សាស។ ដោយ​មាន​អ្នក​ច្រៀង​នាំ​មុខ Aya ពួក​គេ​នឹង​នាំ​យ​ក​តន្ដ្រីរាំ​កម្សាន្ត​បែប Jamican មក​កាន់ Bassac Lane។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធាត្រ​នៅ Bassac Lane។​ 

 

ជប់​លៀង

 

ពហុកីឡាដ្ឋាន​អូឡាំ​ពិក​នឹង​មាន​ការ​សម្ដែង​ធំ​មួយ​រាត្រី​នេះ​ ក្នុង​កម្មវិធី Beer Party ដែល​អាច​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ។ ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បីៗជាច្រើន​ដូច​ជា​ G-Devith, CG Movment, សាំ​ង សុខ​សេរី និងតារា​ច្រើន​រូប​ទៀត​។ កម្មវិធី​នេះ​ឧបត្ថ​ម្ភធំ​ដោយ​ ស្រាបៀរ​ U Beer ចាប់​ពី​ម៉ោង ៥​ដល់ ១១យប់​នៅ ពហុកីឡាដ្ឋាន​អូឡាំ​ពិក។​​

 

សម្រាប់​កម្មវិធី Destination party លើក​ទី​បី​ Moon Terrace នឹង​មាន​កម្មវិធី​ជប់លៀង​ New York ដោយ​នាំ​យក​នូវ​ស្រាក្រឡុក​បែប New York ដូច​ជា Manhattans, Martinis, Cosmopolitan និង​ Long Island Iced Tea ជាដើម។ ក្រៅ​ពី​នេះ​ក៏មាន​មុខ​ម្ហូប​ពិសេស​ពី​ទីក្រុង​នេះ​ ដូច​ជា Hot Dogs, Pizza និង Bagels ជា​ដើម។ DJ Toke ជា​អ្នក​ចាក់​ភ្លេង ព្រម​ទាំង​មាន​ការ​ស​ម្ដែង​ពី​លោក Gerard Evans ផង​ដែរ។ ចាប់​ពី​ម៉ោង​ ៥​ដល់ ១១កន្លះ​នៅ Moon Terrace Bar ផ្លូវ​លេខ ១៥៤។   ​

 

 

នៅ​ Toul Tompoung Lane ​មាន​កម្មវិធីជប់​លៀងឧបត្ថម្ភពី​ Cocalero សម្រាប់ TTP Block Party ដាក់​លក់​នូវ​​ផលិតផលរបស់​ពួក​គេ​ ព្រម​ទាំង​អាហារ​និងភេសជ្ជៈ​ផ្សេង​ៗទៀត​។ មិន​ត្រឹម​តែប៉ុណ្ណោះ​កំដរ​បរិយាកាស​ដោយ​ DJs Jack Malipan និង Sound Advice ចាក់​តន្ដ្រី​បែប Swinging House និង​​ Disco។ ចាប់​ផ្ដើមពី​ម៉ោង​ ៦​ល្ងាច​តទៅ​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ TTP ឡេន។    ​

 

សម្រាប់​សប្ដាហ៍​នៃ​សិទ្ធិ​នារី​នៅ Le Boutier នឹង​មាន​កម្មវិធី Our Love for Women Vol.1 សម្រាប់​ដាក់​តាំង​នូវ​រូប​ថត​របស់អ្នក​ជំនាញ​ថត​រូប​ Tytaart និង Miguel Jeronimo ព្រម​ទាំង​អ្នក​ជំនាញ​ Design សម្លៀក​បំពាក់ Jamie Keo ផង​ដែរ។​ លោក Romain នឹង​បង្ហាញ​ការគូរ​គំនូរ​ផ្ទាល់​នៅ​ទីតាំង​ ខណៈ DJ Marie Thach នឹង​ចាក់​តន្ដ្រី​កំដរ​។ កម្មវិធីនេះ​ត្រូវ​បាន​ឧបត្ថម្ភដោយ​ Angkor Beer និង Somersby Cider។ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់ ១១យប់​នៅ Le Boutier ផ្លូវ​លេខ ៣០៨។​ 

 

រាំ​កម្សាន្ត

 

DJ សញ្ជាតិ​ បារាំង​និង Algerian DJ Moh Green ធ្លាប់សហការ​ជាមួយ​ ក៏ដូចជា​ផលិត​តន្ដ្រី​ករ​ល្បី​ៗដូច​ជា Sean Paul, Elephant Man, Kiff no Beat, Runtown, Lumidee, Faydee… ជា​ដើម ហើយរាត្រី​នេះ​លោក​នឹង​មក​សម្ដែង​នៅ Pontoon។ ចូលរួម​សម្ដែងជាមួយ​លោក​គឺ​មាន​ដូច​ជា DJs Nine, Gang និង Funkii Pro។ តម្លៃ​សំបុត្រចូលរួម​តម្លៃ ៨ដុល្លារ​ ដោយ​មាន​ភេសជ្ជៈ​មួ​យ​កែវ។ ចាប់​ពី​ម៉ោង​ ៩យប់​ដល់​ម៉ោង ៤ទៀបភ្លឺ​នៅ Pontoon ផ្លូវ​លេខ ១៧៨។​​​ 

 

Party Patio នឹង​មាន​កម្មវិធី​ជប់​លៀង​រាំ​កម្សាន្ត​ដូច​គ្នា ដោយ​ចូលរួម​ពី​សំណាក់ DJs បារាំងពីររូប Theo and Reltho ចាក់​តន្ដ្រី​បែប House និង Techno រយៈ​ពេល​ ៤ម៉ោង​ពេញ។ ចាប់ពី​ម៉ោង ៩យប់​ដល់ ១ ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។ 

 

រាត្រី​នៅ Blue Chili នឹង​មាន​កម្មវិធី​សម្ដែង​ពិសេសមួយ Shakira and JLo​ ដោយ​មាន​ការ​ចូលរួម​ពី Drag Queens ប្រចាំ​​ទី​នោះ ព្រម​ទាំង​អ្នក​ជំនាញ​រាំ​ Pole Dancer ពី​ប្រទេស​បារាំង​ទៀត​ផង។ កម្មវិធីនេះ​ដែរ​នឹង​មាន​ DJ Yaya ចាក់តន្ដ្រី​រាំ​កម្សាន្ត​។ ចាប់​ពី​ម៉ោង ១០យប់​ដល់ ៤​ទៀបភ្លឺ​នៅ Blue Chili ផ្លូវលេខ​ ១៧៨។ ​

 

CUBIK ត្រលប់​មក​វិញ​ជាមួយ​កម្មវិធី CUBIK ▸▸ Fast forward into the future ផ្ដល់​កិត្តិយស​ទៅ​កាន់​វិស័យ​តន្ដ្រី​បែប អេឡិចត្រូនិក​បែប Underground ចូលរួម​ពី DJs. Sushi, Kenny Chase, Shadows of Space និង DJ Sequence សម្រាប់តន្ដ្រី​បែប House, Techno និង Drum and Bass។ ចូលរួម​ឥត​គិត​ថ្លៃ​មុន​ម៉ោង ១១យប់​ បន្ទាប់​មក​​មាន​តម្លៃ ៦ដុល្លារ។ ចាប់​ពី​ម៉ោង ១០យប់​ដល់ ៥​ទៀប​ភ្លឺ​នៅ Heart of Darkness ផ្លូវ​លេខ ៥១។​  

 

ថ្ងៃ​សៅរ៍

 

ភាពយន្ត

 

Bill Cunningham ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បុគ្គល​សំខាន់​មួយ​រូប ដែល​មាន​ទេពកោសល្យ​និងទឹក​ចិត្ត​ល្អ។ លោកធ្លាប់​ថត​រូប​បែប​ហ្វេសិន​នៅ​តាម​ដង​វិថី​សម្រាប់​ទស្សនាវដ្ដី The New York Times ព្រមទាំង​នៅ​ក្នុងកម្មវិធី​ជប់លៀង​ពិសេស​ៗ ពិ​សំណាក់​តារា​ហូលីវូដ​ល្បីៗផង​ដែរ។ មិន​ដែល​ចូល​ចំណោម​អ្នក​ចាត់​ទុក​ខ្លួន​ថា​ល្បី​ល្បាញ​ លោក​តែង​តែ​រស់​នៅ​ដោយ​សាមញ្ញ​ ដូច​យើ​ង​គ្រប់​គ្នា​ពេញ​មួយ​ជីវិត​របស់​លោក។ ភាពយន្ត​ឯកសារ ​Bill Cunningham New York នឹ​ង​ដាក់​បង្ហាញ​ឲ្យ​អ្នក​យល់​កាន់​តែ​ច្បាស់​ពី​ជីវិត​របស់​លោក។ សំបុត្រចូលរួមមា​ន​តម្លៃ ២ដុល្លារ​ អម​ដោយភេសជ្ជៈ​ឥត​គិត​ថ្លៃ​មួយ​កែវ​។ ចាប់​ពី​ម៉ោង ៧ដល់​៩យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។ ​​

 

សិល្បៈ

 

Embassy Park នឹង​ត្រូវ​​បាន​កែប្រែជា​ Gallery ទីធ្លាខាង​ក្រៅ ដាក់​បង្ហាញ​ពី​ Artwork ដោយ​អ្នក​សិល្បៈ ៩រូប​ខុស​ៗគ្នា​ កម្ពុជា​៨រូប​និ​ង​បារាំង​មួយ​រូប​។​ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ទីតាំង​បៃ​តង​ដ៏ធំ​មួយ​នៅ​ ភ្នំពេញ ដោយ​ការ​ដាក់​ពិពរណ៌​ទី​ធ្លា​ខាង​ក្រៅ​នេះ​ជា​ផ្នែក​មួយ​នៃ Déambulations artistiques (art walks)។ ចាប់​ពី​ម៉ោង ៨ព្រឹក​ដល់ ៤រសៀល​នៅ ស្ថាតទូត​បារាំង​ ផ្លូវ​លេខ ៨០។​​​​

 

Sra’Art នឹង​រៀប​ចំ​កម្មវិធី​សិទ្ធិនារី​អន្តរជាតិ​ជាមួយ​នឹង​កម្មវិធី WOW (Women of the World) art opening ដោយ​មាន​ការ​ដាក់​បង្ហាញ​ស្នាដៃ​ផលិត​ឡើង​ពី​នារី។ ស្នាដៃ​ពី​អ្នក​សិល្បៈ​នារី​នីមួយៗ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ជាមួយ​​នឹង​ប្រទេស​កម្ពុជា ប្រពៃណី​និង​ទំនៀម​ទំលាប់ និង​ភាំព​ស្រស់​ស្អាត​របស់​ប្រទេស​នេះ។ កម្មវិធី​នេះក៏មាន​ដាក់​បង្ហាញ​ការ​គូរ​គំនូរ​ផ្ទាល់​នៅ​នឹង​កន្លែង​ផង​ដែរ។ ចាប់​ពី​ម៉ោង ៦ដល់ ៩យប់​នៅ Sra’Art ផ្លូវ​សុធារស។​

 

តន្ដ្រី

 

Botanico នឹង​រៀប​ចំ​កម្មវិធី​សម្ដែងតន្ដ្រី​ដោយ​ចូលរួម​ពី​តារា​ដល់​ទៅ​ពីរូប​ ប្ដូរ​វេន​គ្នា​សម្ដែង​​សម្រាប់​រាត្រី​នេះ។  ​Robin Narciso ជា​អ្នក​សម្ដែង​ដំបូងសម្រាប់​តន្ដ្រី​បែប Alternative បន្ទាប់​មក​សម្ដែង​ដោយ ​Prerna​ សម្រាប់​តន្ដ្រី​ស្ទីល​ឥណ្ឌា។ ចាប់​ពី​ម៉ោង ៧ដល់ ៩កន្លះ​នៅ Botanico Wine & Beer Garden ផ្លូវ​លេខ ២៩។

 

Sinville Roadshow នាំ​យក​ការ​សម្ដែង​និង​សំនៀងបែប Soul របស់​ពួក​គេ​មក​កាន់ Alchemy ធ្វើ​ឲ្យ​អ្នក​ចូលរួម​ទស្សនា​រាំ​កម្សាន្ត​​ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣។

 

អ្នក​សិល្បៈ Joshua Chiang ជំនាញ​ខាង illustrator, តន្ដ្រី​ នឹង​មក​សម្ដែង​នៅ Cloud រាត្រី​នេះ។ លោក​តែង​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង​ តែ​លោក​ក៏ច្រៀង​ Covers ខ្លះ​ៗពី​តន្ដ្រី​ដែល​បាន​បញ្ចេញ​ពី​ទស្សវត្ស​ទី ៨០និង ៩០ ផង​ដែរ។​

 

Lisa Concepcion ត្រៀម​ខ្លួនមកកាន់ LF Social Club ដើម្បី​នាំ​យក​នូវ​ការ​សម្ដែង​ Solo ពី​សំណាក់​តន្ដ្រី​ប៉ុប​ល្បីៗ។ ចាប់​ពី​ម៉ោង ៨ដល់១១យប់​នៅ LF Social Club ផ្លូវ​លេខ ៣០៨។​

 

នៅ Duplex នឹង​មាន​ការ​សម្ដែង​ពិសេស​ពី​សំណាក់​តារា​ស្រី​ល្បីៗ ក្នុង​កម្មវិធី Khmerpink ក្នុង​ឱកាស​កម្មវិធី Khmerpink ត្រៀម​ពិសេស​ក្នុង​ថ្ងៃសិទ្ធិនារី។ កម្មវិធី​នេះ​នឹង​មាន​ការ​សម្ដែង​ពី Sam & The Unbreakables, Vartey Ganiva និង Jany Min។ ចាប់​ពី​ម៉ោង ៨ដល់ ១១កន្លះ​យប់​នៅ Duplex Belgian Taverne ផ្លូវ​លេខ ២៧៨។

 

សម្រាប់​តន្ដ្រី​ពិសេស​បែប Alternative/Indie យប់​នេះ​នឹង​មាន​ការសម្ដែង​ពិសេស​នៅ Oscar’s on the Corner។ ក្រុម​ចម្រៀង Goldilock’s Zone ប្រចាំ​ភ្នំពេញ​នឹង​មាន​ការ​ចូលរួម​សម្ដែង​ពី Anesthetic Youth មក​ពី​ប្រទេស​វៀតណាម។ ចាប់​ពី​ម៉ោង ១០យប់​ដល់ម៉ោង ១ទៀបភ្លឺនៅ Oscar’s on the Corner កែងផ្លូវ​លេខ ១៣ និង ១០៤។  ​

 

 

មាន​អ្វី​ទៀត?

 

ប្រសិន​ជា​លោក​អ្នក​ចង់​ដឹង​ពី​របៀប​គូរ​គំនូរ Portrait ​ដោយ​ប្រើ Acrylic អីចឹង​កុំភ្លេច​មក​ចូល​រួម​ Workshop នៅ Nowhere Art Studio សម្រាប់​កម្មវិធីបង្រៀន acrylic paint self-portraiture។ តម្លៃ​សំបុត្រ​ចូលរួម​មាន​តម្លៃ​​ ៣៥ដុល្លារ​ ដោយ​អ្នក​អាចទទួល​បាន​សម្ភារៈ​ត្រូវ​ការ​ ព្រម​ទាំង​អាហារ​សម្រន់​ផង​ដែរ។ ចាប់​ពី​ម៉ោង ៩ព្រឹក​ដល់ ១រសៀល​នៅ Nowhere Art Studio វិថី​នរោត្ដម។​ 

 

នារី​៧រូប ដែល​មាន​ផលិតផល​ផលិត​ដោយ​ខ្លួន​ឯង នឹង​ចូលរួម​គ្នា​សម្រាប់​កម្មវិធី pop-up shop នៅ Beyond Design។ អ្វី​ដែល​ពិសេស​ពី​កម្មវិធី​នេះ​គឺ នៅ​ទី​នោះ​នឹង​ដាក់​ស្រា​សាំប៉ាញ​ឲ្យ​ញ៉ាំ​ផង​ដែរ។ ចាប់​ពី​ម៉ោង​ ១១ព្រឹក​ដល់ ៦ល្ងាច​នៅ Beyond Design ផ្លូវ​លេខ ៣០៦។​

 

រាំកម្សាន្ត

 

Sushi  បាន​ត្រលប់​មកវិញ ដោយ​សម្រាប់​ថ្ងៃសៅរ៍​នេះ​លោក​នឹង​សម្ដែង​នៅ Party Patio ជាមួយ DJ  DALAH។ ត្រៀម​ខ្លួន​រាំ​កម្សាន្ត​ជាមួយ​នឹងតន្ដ្រី​បែប Tech និង Deep House ចាប់​ពីម៉ោង ៩យប់​ដល់ ១ទៀប​ភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។  

 

Drone បាន​ត្រលប់​មកវិញ​នៅ Pontoon Pulse ដោយ​មាន​ការ​ចាក់​តន្ដ្រី​ពី Sushi, INEE និង DJ Saint Vincent ចាក់​តន្ដ្រី​បែប Underground Electro ចាប់​ពី​ម៉ោង ១១យប់នៅ ៥​ទៀបភ្លឺ​នៅ Pontoon Pulse ផ្លូវ​លេខ ១៧៨។

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

 

Meta House នឹង​មានដាក់​បញ្ចាំង​​ភាពយន្ត​បែប Erotic Psychological Thriller ចំណង​ជើង​ថា The Handmaiden។ និយាយ​អំពី Lady Hideko មាន​អ្នក​បំរើ​មួយ​រូបឈ្មោះ​ថា Sookee រស់​នៅ​ជាមួយ​ខ្លួន​។ ដោយ​ដឹង​ថា​ Lady Hideko ជាអ្នក​ក្លែង​បន្លំ​យក​ទ្រព្យ​សម្បត្តិ​ខ្លួន Sookee ខិត​ខំ​រក​មធ្យោបាយ​ដើម្បី​លាត​ត្រដាងអាថ៌កំបាង​នេះ។ ចាប់ពី​ម៉ោង ៧ដល់ ៩យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។   ​​

 

សិល្បៈ

 

Kbach Gallery នឹង​មាន​កម្មវិធី​ដាក់​បង្ហាញ​ពិពរណ៌​ដល់​ទៅ​បី​ ផ្សេងៗគ្នា​ ពិសេស​សម្រាប់​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី​អន្តរជាតិ។ ទី​១គឺ  Koem Keosocheat, “Eyes of Mercy” ទី ២ ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ CEDAW សម្រាប់​ “Endless Patience” និង​ទី​បី ពី​ស្នាដៃ​អ្នកសិល្បៈ​​ខ្មែរ​និង​អន្តរជាតិ​សម្រា​ប់ Srey Klang។ កម្មវិធីនេះ​នឹង​មាន​ការ​សម្ដែង​ជា​ច្រើន​ដាក់​បញ្ចូល​គ្នា​ នឹង​មាន​អាហារ​និង​ភេសជ្ជៈ​ដាក់លក់​ផង​ដែរ។ ចាប់​ពី​ម៉ោង ២ដល់ ៥ល្ងាច​នៅ​ The Factory ផ្លូវ​ជាតិ​លេខ ២។

 

តន្ដ្រី

 

Mimi & the Merrymakers ជា​កម្មវិធី​ខនសឺត​ពិសេស​ត្រៀម​សម្រាប់​កុមារ​នៅ Farm to Table ដោយ​មាន​ការ​ចូលរួម​ជា​ច្រើន​ពី​សំណាក់​សិល្បៈករ​ដូច​ជា Marianna Hensley, Greg Beshers, Ernie Buck, and Scott Bywater។ ពួក​គេ​នឹង​មាន​ចូលរួម​ជាមួយ​ Show Choir ពី ISPP និង​អ្នក​ចូលរួម​សម្ដែង​ពីរ​រូប​ទៀត​គឺ Brynne Whitaker និង Pip Cree។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៣ដល់​៦ល្ងាច​នៅ Farm to Table ផ្លូវ​លេខ ៣៦០។ 

 

The Deck នឹង​មាន​កម្មវិធី​ពិសេស​ថ្ងៃ​អាទិត្យ​ដោយ​មាន​ការ​សម្ដែង​ពី Alli G ច្រៀង​ចម្រៀង​បែប Soul អម​ដោយ​ស្រា Sangria តម្លៃ​ ២ដុល្លារ​។ ចាប់​ពី​ម៉ោង ៥​ដល់ ៨យប់​នៅ The Deck ផ្លូវលេខ ១៣៥។ ​​ 

 

 

Rod Tolentino នឹង​នាំ​មក​នូវ​ការ​សម្ដែង​ពិសេស​មួយ​នៅ Ege Bar ជាមួយ​នឹង​តន្ដ្រី​បែប Alt-Rock និង Reggae។ បើសិនជា​អ្នក​មក​រៀង​លឿន​បន្តិច​អ្នក​នឹង​អាច​រីករាយ​ជាមួយ Happy Hour ចាប់​ពី​ម៉ោង ៤ដល់៧យប់​ ជាមួ​យ​និង​ស្រា​ក្រឡុក​ពិសេស​លក់​ក្នុង​តម្លៃ ៣ដុល្លារ។ ចាប់​ពី​ម៉ោង ៨ដល់១០យប់​នៅ Ege Bar ផ្លូវ​លេខ ៤៦០។

 

 ​ 

មាន​អ្វី​ទៀត?

 

 

សម្រាប់​ថ្ងៃ​អាទិត្យ​នេះ​នៅ Mad Monkey នឹង​មាន​កម្មវិធី​ពិសេស​មួយ​ដែលមាន ​​ free jello shots ស្រាក្រឡុក sex on the beach ២កែវ​តម្លៃ​តែ​ ៤ដុល្លារ​និង “man, I feel like a woman” តម្លៃ​តែ​ ៣ដុល្លារ​សម្រាប់​តែ​នារី។ ចាប់​ពី​ម៉ោង ៧ព្រឹក​ដល់​ ពាក់​កណ្ដាល​យប់​នៅ Mad Monkey ផ្លូវ​លេខ ៣០២។ 

 

 

Wings&Beers រៀប​ចំកម្មវិធី​ជប់​លៀង​ពិសេ​ស​មួយ​ bazaar, selling clothes, shoes, accessories and cosmetics ដាក់​លក់ផលិត​ផលផ្សេង​ៗពី ទីតាំង​ដាក់​លក់​ទូទាំង​ទីក្រុង។ ក្នុង​នោះ​ក៏មាន​ដាក់​លក់​ស្លាប​មាន់​ចៀន​និង​សាឡាត់បុហ្វេ​​ផង​ដែរ។​​

 

ថ្ងៃ​នេះ​ដែរ​ក៏មាន​កម្មវិធី open mic night at Futures Factory ពិសេស​បើ​សិនជា​អ្នក​ចង់​ច្រៀង​លេង​កម្សាន្ត ឬ​មក​ទស្សនា​មិត្ត​ភក្តិ​អ្នកចូលរួម​ច្រៀង​ក៏បាន។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​របស់​របរ​ដាក់លក់​ ពេញមួយ​ល្ងាច​។ ចាប់​ពី​ម៉ោង ៥កន្លះ​ដល់​ ៩យប់​នៅ Futures Factory ផ្លូវ​លេខ ១៩។ ​​

 

Art of Living Yoga and Meditation Studio នឹង​មាន​កម្មវិធី​ពិសេស​មួយ​ហៅ​ថា yoga and Bollywood dance class សម្រាប់​ស្ដ្រី​និង​កុមារ​។ គ្រប់​គ្នា​អាច​ចូលរួម​ដើម្បី​បន្ថែម​នូវ​ថាម​ពល​ អាច​ស្លៀក​ពាក់​ឈុត​ខោអាវ​បែប​បូលីវូដ​កាន់​តែ​ល្អ។ ចាប់​ពី​ម៉ោង ៦កន្លះដល់​៨ល្ងាច​នៅ Art of Living Yoga and Meditation Studio ផ្លូវ​លេខ ៣៩៨។  ​​

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top