Connect with us

អីយ៉ាស់! ដល់​ពេល​រាំ​កម្សាន្ត​ទៀត​ហើយ!

ជំរើស​យើង

អីយ៉ាស់! ដល់​ពេល​រាំ​កម្សាន្ត​ទៀត​ហើយ!

អីយ៉ាស់! ដល់​ពេល​រាំ​កម្សាន្ត​ទៀត​ហើយ!

មួយ​សប្ដាហ៍​ទៀត​ដល់​ថ្ងៃបុណ្យ​ហាលូវីន​ហើយ ប៉ុន្តែ​ចុង​សប្ដាហ៍​នេះក៏​មាន​កម្មវិធី​ពិសេសៗ​ខ្លះ​អ្នក​អាច​ចូលរួម​បាន​ដែរ! តោះ​អ៊ុត​មើល​បន្តិច​មើល៍?!

ថ្ងៃសុក្រ

 

ភាពយន្ត

 

Impact Hub នឹង​មាន​កម្មវិធី​ដាក់​បញ្ចាំង​ភាពយន្ត​ថ្ងៃសុក្រ​ដោយ​ អាច​ចូលរួម​ដោយ​សេរី​ ដោយ​ដាក់​បញ្ចាំង​ភាពយន្ត The Story of Plastic ជាភាសាអង់គ្លេស​តែ​មាន Subtitles ជា​ភាសាខ្មែរ។ សម្រាប់​ជន​២០​រូប​ដែល​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ នឹង​ទទួល​បាន​ កែវ​កាហ្វេ collapsible ដែល​ជាក់​ស្ដែង​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​ផ្លាស្ទិក​ពិត​ជា​បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Impact Hub ផ្លូវ​លេខ ៣០៦

 

សម្រាប់​អ្នកចូល​ចិត្ត​តន្ដ្រី​បែប New Wave Music ឬ​ជា​ប្រភេទ​តន្ដ្រី​ដែល​បញ្ចេញ​កាល​ចុង​ទស្សវត្ស​ទី​៧០​និង​ដើម​ទី​៨០។ ក្រុម​ចម្រៀង​ជាង​៣០​ក្រុម​នឹង​សម្ដែង​ Live ដោយ​ថត​កាល​ពី​ឆ្នាំ ១៩៨១ Urgh! A Musical War ដែលនឹង​មាន​ចូលរួម​ពី​សំណាក់​ក្រុម​តន្ដ្រី​ល្បីៗ​ជា​ច្រើន​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

សម្រាប់​អ្នក​ចូល​ចិត្តរឿង​ Borat ភាគ​១​ ឥឡូវ​នេះ​ភាពយន្ត​នេះ​ភាគ​ពីរ​ទើប​តែ​បញ្ចេញ​។ តារា​កំប្លែង​សញ្ជាតិ​អង់គ្លេស Sacha Baron Cohen បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្ដងហើយ​ពី​ភាពយន្ត​ Borat ភាគ​ដំបូង​បញ្ចេញ​ពី​ឆ្នាំ ២០១៦ និយាយ​អំពី​សហរដ្ឋអាមេរិក​កាល​​លោក W. Bush ជា​ប្រធានាធិបតី ហើយ​សម្រាប់​ពេល​នេះគឺ​និយាយអំពី​លោក ត្រាំ វិញ​ម្ដង។

ចាប់​ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

 

តន្ដ្រី

 

តារា​ចម្រៀង​និង​អ្នក​លេង​ហ្គីតា​ Lisa Conception នឹង​សម្ដែង​ Acoustic Show មួយ​នៅ​សួន​ច្បារ​ ទីតាំង​សម្រាប់​សិល្បៈ​និង​ កម្មវិធី​ពិសេស​ផ្សេងៗ​សម្រាប់​អ្នក​សិល្បៈ​ខ្មែរ​ក្មេងៗ​នៅ Futures Factory។ សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ទៅ​ទី​នោះ​ពី​មុន​មក​ ក្នុង​នោះ​ក៏​មាន​ដាក់លក់​អាហារ​និង​ភេសជ្ជៈ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​ដល់​៩​យប់​នៅ Future Factory ផ្លូវ​លេខ ១៣

 

The Metta Legita Trio នឹង​បង្ហាញ​ត​​ន្ដ្រី​ថ្មី​ៗ​ពីអាលប៊ុម​ទើប​នឹង​បញ្ចេញ​របស់​នាង។ ក្រុម​ចម្រៀង​សមាជិក​បី​រូប​នេះមាន Metta Legita ជា​អ្នក​ច្រៀងនិង​ព្យ៉ាណូ Funky Sueyosi ជា​អ្នក​លេង​ស្គរ​និង Daisuke Yasukochi ជា​អ្នក​លេង​ Double Bass។ ពួក​គេ​ក៏​សម្ដែង​តន្ដ្រី​ Jazz ពី​ដើម​ទស្សវត្ស​ទី​៣០​ ពី Funky Sueyoshi ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

Mentos ធ្លាប់​មាន​វីដេអូ​ផ្សាយពាណិជ្ជកម្មល្បីៗ​កាល​ពី​អំឡុង​ទស្សវត្សឆ្នាំ ៨០​ និង ៩០​ ដោយ​ក្នុង​នោះ​​បង្ហាញពី​មនុស្ស​ម្នាក់​កំពុង​តែ​មាន​បញ្ហា​ ហើយ​ក៏​ចាប់​ផ្ដើម​ញ៉ាំ​ស្ករគ្រាប់​មួយ​គ្រាប់​ហើយ​ក៏​មាន​គំនិត​ល្អ​ផុស​ឡើង។ អីចឹង​ហើយ​ទើប Ace, Jeric និង Romar បាន​ចូល​ដៃ​គ្នា​ដើម្បី​បង្កើត​ក្រុម​តន្ដ្រី​ Cover ទស្សវត្សទី​៨០​និង​៩០​ ដោយ​ដាក់​ឈ្មោះ​ថា  Mentos Music Group

ចាប់ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Metal មក​កាន់​ Boran ល្ងាច​នេះ​ដើម្បី​ទស្សនា​ការ​សម្ដែង​ពី Reign in Slumber and Doch Chkae ដោយ​ក្នុង​នោះ​នឹង​មាន​ការ​រាំ Mosh Pit ផង​ដែរ។ តម្លៃ​ចូលរួម​គឺ​២ដុល្លារ។

ចាប់​ពីម៉ោង​៩​យប់​នៅ Boran House ផ្លូវ​លេខ ៣១០

 

កំប្លែង

 

ចង់​សើច​សប្បាយ? Comedic Stylings ពី Comedy in Cambodia នឹង​ជួយ​លោក​អ្នក​បាន ដោយ​នឹង​មាន​កម្មវិធី​និយាយ​រឿង​កំប្លែង​ចូលរួម​ ដោយ​ឥត​គិត​ថ្លៃ​មួយ​ ពី​សំណាក់​អ្នក​កំប្លែង​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍។ 

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤ 

 

រាំកម្សាន្ត

 

ខណៈ​ពេល​ដែល​គេគិត​ពី​តន្ដ្រី​ទស្សវត្ស​ឆ្នាំ ៩០ ពួក​គេ​តែង​តែ​នឹក​ឃើញ​ពី​សម្លេង​តន្ដ្រី​ពី​សំណាក់​ក្រុម​ចម្រៀង​ល្បី​ៗ​ដូចជា Spice Girls ឬ Race Against the Machine។ ប៉ុន្តែ​​ តន្ដ្រី​ជំនាន់​នោះ​ក៏​មាន​លក្ខណៈ​ប្លែក​ផ្សេងៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ផង​ដែរ។ រាត្រី​នេះ DJs Circle of 2 នឹង​នាំ​យក​នូវ​តន្ដ្រី​ត្រៀម​យ៉ាង​ពិសេស​ឲ្យ​អ្នក​រាំ​កម្សាន្ត។

ចាប់​ពី​ម៉ោង​៩​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ La Petanque ផ្លូវ​លេខ ១៥៥

បន្ទាប់​ពី ៥​ឆ្នាំ Seekers Spirits នឹង​ប្ដូរ​ទីតាំង​ទៅ​កាន់​កន្លែង​ធំ​ជាង​មុន អីចឹង​ដើម្បី​ជា​ការ​អប​អ​រ​លើក​ចុង​ក្រោយ​សម្រាប់​ទីតាំង​នៅ​បណ្ដោយ​ផ្លូវ ៤៥៤​ ពួក​គេ​នឹង​មាន​កម្មវិធី leaving bash ជាមួយ​នឹង​ការ​រាំ​កម្សាន្ត​ អាហារ​ខ្លះ​និង​ភេសជ្ជៈ។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​នៅ Seekers Spirits ផ្លូវ​លេខ ៤៥៤

 

DJane Sopheak នឹង​នាំ​យក​នូវ​ចំណេះដឹង​ក៏ដូច​ជា កម្រង​ចម្រៀង​ផ្សេងៗ​ពី​​ រ៉ុកខិនរូ៉លខ្មែរ មក​កាន់ Long After Dark សម្រាប់​កម្មវិធីចាក់​តន្ដ្រី Khmer Rock and Roll Royale។ 

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Long After Dark ផ្លូវ​លេខ ៤៥០

 

Skull Tech ជាឈ្មោះ​ពិសេស​មួយ​សម្រាប់​អបអរ​បុណ្យហាលូវីន​ ដោយ​នឹង​ប្រែ​ Meta House ទៅ​ជា​ទីតាំងពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​តិច​ណូ។ សម្រាប់​រាត្រី​នេះ DJs Nemo, Nick E Meta និង Shibui Q ជា​អ្នក​ចាក់​ភ្លេង

ចាប់ពី​ម៉ោង​៩​យប់​ដល់​៤​ទៀប​ភ្លឺ​នៅ Meta House ផ្លូវ​លេខ ១៧៨

 

មាន​អ្វី​ទៀត?

 

Phnom Climb នឹង​មាន​កម្មវិធី​ជប់លៀង​ដើម្បី​ប្រារព្ធ​ខួប​គម្រប់​៥​ឆ្នាំ​របស់​ពួក​គេ​ ដោយ​មាន​កម្មវិធី​ឡើង​ភ្នំពិសេស​អម​ដោយ​ នំ​ឆ្ងាញ់ៗ​ដាក់​ឲ្យ​ញ៉ាំ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៦​ដល់​៨​ល្ងាច​នៅ Phnom Climb Community Gym ផ្លូវ​លេខ ៤៦០

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

កន្លែង​ធ្វើ​ការសាធារណៈ WorkBar នឹង​មាន​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​បញ្ចេញ​ឆ្នាំ ២០១១ និយាយ​អំពី​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ យុទ្ធសាស្រ្ត​និង​ការ​ពិចារណា​នានា​ ជុំវិញ​ការ​រចនា​ទីក្រុង។ ខណៈ​ពេល​ដែល​ ៧០​ភាគ​រយ​នៃ​ប្រជាជន​រស់​នៅ​ពិភពលោក នឹង​គ្មាន​ទី​លំនៅ​ដ្ឋាន​ត្រឹម​ត្រូវ​គិត​ត្រឹម​ឆ្នាំ ២០៥០ ការ​ពិភក្សា​ស្វែងរក​ដំណោះ​ស្រាយ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​គឺ​ពិត​ជា​សំខាន់។ Urbanized បាន​សម្ភាសន៍ អ្នក​រៀប​ចំទីក្រុង​ សិល្បៈករ​ ស្ថាបត្យករ​ អ្នក​ចែង​ច្បាប់​ទំលាប់ និង​អ្នក​សិក្សារផ្សេងៗ ក្នុង​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​កើន​ឡើង​ប្រជាជន​​និង​ទី​លំនៅ​នេះ។

ចាប់​ពី​ម៉ោង​៥កន្លះ​ល្ងាច​នៅ WorkBar ផ្លូវ​លេខ ៥១

 

Nausicaä of the Valley of the Wind, “ជាភាពយ​ន្ត​​មួយ​ក្នុង​ចំណោម​ ភាពយន្តតុក្កតាល្អបំផុត​ដែល​បាន​ផលិត​” គឺ​ជា​ភាពយន្ត​មួយ​ពី Studio Ghibli ដែល​បាន​បញ្ចេញ​មុន​ទាំង​ Studio នេះ​បាន​បង្កើត​ផ្លូវ​ការ​មក​ម៉្លេះ។ ភាពយន្ត​នេះ​និយាយ​អំពី​ អនាគត​កាល​ដែល Nausicaä ជា​វីរៈ​នារី​វ័យ​ក្មេង​ ព្យាយាម​ស្វែង​រក​សន្តិភាព​ ខណៈ​ដែល​នាង​ត្រូវ​ទំនាក់ទំនង​ជាមួយ​សត្វល្អិត​យក្ស និង​អ្នក​ប្រយុទ្ធ​ដ៏​ពូកែ​មួយ​រូប។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

តារា​ចម្រៀង​និង​ហ្គីតា​សញ្ញាតិ​អ៊ីតាលី Robin Narciso នឹង​សម្ដែង​តន្ដ្រី​បែប Acoustic របស់​លោក​ នៅ​សួន​ច្បារ​ខាង​ក្រោយ​បារ Botanico។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩

 

Kim, Pristine & Mark Trio ជា​ក្រុម​តន្ដ្រី​បី​រូប​ ដែល Kim ជា​អ្នក​លេង​ហ្គីតា​និង​ជា​អ្នក​ចម្រៀង​ផង​ដែរ ចំណែក​ Pristine ក៏​ជា​អ្នក​ច្រៀងដូច​គ្នា ចូលរួម​ជាមួយ​ Mark ជា​អ្នក​លេង​ស្គរ។ ពួក​គេ​នឹង​សម្ដែង​បទ​ចម្រៀង​ល្បីៗ​ពី Top 40 ព្រម​ទាំង​តន្ដ្រី​ចង្វាក់ RnB ផង​ដែរ​ នៅ Alchemy ទីធ្លារ​ខាង​មុខ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

Son Cubano ឬ​សំលេង​នៃ​ គុយបា គឺ​ជា​ស្ទីល​តន្ដ្រី​មួយ​ដែល​មាន​​ប្រភព​ពី​បណ្ដា​កោះ​តូច​មួយ កាល​ពី​ដើម​សតវត្ស​ទី​២០​។ អ្នក​ចម្រៀង​សញ្ជាតិ​គុយបា Kayron គាំទ្រ​ដោយ​អ្នក​លេង​ហ្គីតា Stan បាន​នាំ​គ្នា​យក​តន្ដ្រី​ពី​ទសវត្ស​ឆ្នាំ ១៩២០ មក​កាន់​សតវត្ស​ទី​២១​ប្រទេស​កម្ពុជា។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

សិល្បៈ​ករ​តន្ដ្រី​ដ៏​មាន​ទេពកោសល្យ​ពី​ក្រុម​ផ្សេងៗ​គ្នា បាន​ចូល​ដៃ​គ្នា​ជា​ក្រុម​ថ្មី​មួយ​ឈ្មោះ​ថា Psykic Elektric ដើម្បី​សម្ដែង​តន្ត្រីបែប​ទសវត្សទី​៨០ លាយ​បញ្ចូល​នឹង​ចង្វាក់ Funk។ បន្ទាប់​ពី​ការ​សម្ដែង​នេះ​ចប់ ក្រុមតន្ដ្រីរ៉ុក​ខិន​រ៉ូល K ’n’ E នឹង​ចូល​ខ្លួន​សម្ដែង​វិញ​ម្ដង។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Oscar’s on the Corner ផ្លូវ​លេខ ១៣

 

ក្រុម​តន្ដ្រី​ចង្វាក់​ Indie-Rock The Goldilocks Zone នឹ​ង​សម្ដែង​ជាមួយ​គ្នា​នៅ Zeppelins ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជប់​លៀង​ពេញ​មួយ​ខែ​ដើម្បី​បិទទ្វារ​ហាង។ 

ចាប់​ពី​ម៉ោង​៩​កន្លះ​យប់​នៅ Zeppelin Cafe ផ្លូវ​លេខ ២៧៨

 

សិល្បៈ

 

សម្រាប់​ការបិទតាំង​ពិពរណ៌ The Art of Detachment Sra’Art នឹង​មាន​កម្មវិធី​ជប់​លៀង​មួយ ជាមួយ​នឹង​ស្រាក្រហម​និង​ Cocktals, សាច់ និង Oysters ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ អ្នក​សិល្បៈ​ផ្ទាល់​តែ​ម្ដង​គឺ​លោក Roman Koening និង Adana Legros។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Sra’Art ផ្លូវ​សុធារស

 

FT Gallery នឹង​មាន​កម្មវិធី​បើក​សម្ពោធ​មួ​យ​នៃ ការ​ដាក់​តាំង​ពិពរណ៌​ថ្មី​របស់​ពួក​គេ Metamorphosis បង្ហាញ​ពី​ស្នាដៃ​អ្នក​សិល្បៈ​ Visual Artist ខ្មែរ​មួយរូប​គឺលោក Morn Chear។ តាមរយៈ “Metamorphosis” ការចូលរួម​នឹង​ ឆ្លង​កាត់​ពី​បទ​ពិសោធន៍​មួយ​នៃការ​ព្យាបាល​ អារម្មណ៍​ និង​ស្មារតី​នៃ​អ្នក​សិល្បៈ​ ព្រម​ទាំង​ព្យាបាល​ដង​ខ្លួន​ផង​ដែរ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Factory ផ្លូវ​ជាតិ​លេខ ២​ 

 

សិល្បៈ

 

Mini Banana នឹង​មាន​ការ​តុបតែង​ថ្មី ជា​បណ្ដោះអាសន្ន​ត្រៀម​សម្រាប់​បុណ្យ​ហាលូវីន។ ក្នុង​នោះ​នឹង​មាន​ផ្ទះ​ខ្មោច​ haunted house សួន​ច្បារ​ខ្មោច​ ទីតាំង​របស់​ឃាត​ករ​ ព្រម​ទាំង​បន្ទប់​តក់​ស្លុត​ផងដែរ។ មិន​ត្រឹម​តែប៉ុណ្ណោះ DJs Dalah និង Keimo នឹង​នាំ​យក​នូវ​តន្ដ្រី​បែប House និង Tech House អម​ដោយ​ការ​សម្ដែង​ពី Saxophone និង​ការ​ក្រវី​ភ្លើង​ផងដែរ។ ក្នុង​នោះ​ក៏មាន​ការ​ប្រកួត​ Costume ល្អ​ជាង​គេ​ផង​ដែរ ដោយ​អ្នក​ឈ្នះ​នឹង​ជ្រើស​រើស​ដោយ​អ្នក​ចូលរួមទាំង​អស់ ហើយ​ទទួល​បាន​នូវ​ស្រា Sparkling Wine មួយ​ដប។

ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Mina Banana ផ្លូវ​លេខ ៥១

 

សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ឬ​ចូល​ចិត្ត​វប្បធ៌ឥណ្ឌា កុំភ្លេច​មក​ចូលរួម​កម្មវិធី រាំ​កម្សាន្ត​មួយ​រៀប​ចំ​ដោយ​ហៅថា Garba រៀប​ចំដោយ​សមាគម​ឥណ្ឌា​នៅ​កម្ពុជា​។ កម្មវិធី​នេះ​ក៏​ជា​ផ្នែក​មួយនៃពិធី​បុណ្យ Navratri អ្នក​ក៏​អាច​ភ្លក់​អាហារ​ឥណ្ឌា​ឆ្ងាញ់ៗ​នៅ​ទី​នោះ​ផង​ដែរ។ សំបុត្រចូលរួម​គឺ​មាន​តម្លៃ​៩​ដុល្លារ។

ចាប់​ពី​ម៉ោង​៦​ដល់១១​កន្លះ​យប់​នៅ Factory ផ្លូវ​ជាតិ​លេខ ២ 

 

សម្រាប់​អ្នក​ចូល​ចិត្ត​កម្មវិធី​ជប់​លៀង​ដែល​ មាន​ការ​តែ​ង​ខ្លួន​បែប Themed Party កុំភ្លេច​ទៅ​ចូលរួម​កម្មវិធី 1920s-themed dance party នៅ Wunderbar សម្រាប់​អ្នក​ចូល​ចិត្ត​ស្លៀក​ឈុត​សម្លៀក​បំពាក់​បែប សតវត្ស​ទី​២០។

ចាប់​ពី​ម៉ោង​៧​ល្ងាច​ដល់​ម៉ោង​១កន្លះ​យប់​នៅ Wunderbar ផ្លូវ​លេខ ១០២

 

Ege Bar នឹង​ប្រារព្ធ​កម្មវិធី​ជប់​លៀង Halloween មួយ​សប្ដាហ៍​មុន។ អ្នក​ចូលរួម​កម្មវិធី​នេះ​ បើ​សិន​ជាមក​ជា​ Costume នឹង​ទទួល​បាន​ free drinks and shots ប៉ុន្តែ​ប្រសិន​ជាអ្នក​មិន​មាន​ Costume ទេ អ្នក​ក៏​អាច​ទទួល​បា​ការ​គូរ​មុខមាត់​នៅ​ទី​នោះ​ផង​ដែរ។

ចាប់​ពី​ម៉ោង​១០​យប់​ដល់​៤​ទៀប​ភ្លឺ​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

មាន​អ្វី​ទៀត?

 

ល្បែង Sip & Play នៅ Rush Pub គឺ​ជា​ល្បែង​មួយ​ មិន​មែន​សម្រាប់​ក្មេងៗ​នោះ​ទេ។ ដោយ​មាន​ដាក់​ស្រា​និង​ឈីស​ ឲ្យ​អ្នក​ចូល​រួម​សាក​ភ្លក់​​ជាមួយ​នឹង​ល្បែង​ Trivia។ 

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Rush Pub ផ្លូវ​លេខ ២៨២

 

បន្ទាប់ពី​ផ្លាស់​ប្ដូរ​ទីតាំង​របស់​ពួក​គេ​កាល​ពី​យប់​មិញ Seekers Spirits នឹងកាន់​កាប់ Tomoka Cocktail Company សម្រាប់​ពេល​ពេញ​មួយយប់ ដោយ​មាន​អ្នក​ជំនាញ​លាយ​ស្រា Alfie Sean Amayo ចាំ​បម្រើ​អស់​លោកអ្នក​នៅ​ទី​នោះ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Tomoka Cocktail Company ផ្លូវ​លេខ ៧៥

 

Vibe មិន​ចង់​ឲ្យ​អ្នក​ទិញ​បន្លែ​ ដែលត្រូវ​គេ​រៀប​ចំ​រួចរាល់​នោះ​ទេ ប៉ុន្តែពួក​គេ​ចង់​ឲ្យ​អ្នក​ទទួល​បាន​បន្លែ​នោះ​ ពី​ទីតាំង​តែ​ម្ដង។ នៅ farmers market ម្ដុំ​ទួល​ទំពូង​ អ្នក​ទិញ​អាច​ជួប​ជាមួយ​នឹង​អ្នក​ផ្គត់​ផ្គង់​ភោជនីយដ្ឋាន​ផ្ទាល់​តែ​ម្ដង​ ដោយ​អាច​ទិញ​បន្លែផ្ទាល់​ពី​ពួក​គេ។

ចាប់​ពី​ម៉ោង​៩​ព្រឹក​ដល់​១​រសៀល​នៅ Vibe Cafe ផ្លូវ​លេខ ៤៤៦

 

Futures Factory ជាមួយ​នឹង​ការ​សហកាពី ផ្សារកសិផល នឹង​មាន​កម្មវិធី houseplant community meet up លើ​កដំបូង​សម្រាប់​ជួប​ជុំ​គ្នា​ នៃ​អ្នក​ចូល​ចិត្ត​ឬ​ចាប់​អារម្មណ៍​នឹង​ការ​ដាំ​រុក្ខជាតិ​នៅ​តាម​ផ្ទះ។ សម្រាប់​កម្មវិធី​នេះ​គេ​ក៏​មាន​ បង្រៀន​ពី​វិធី​រស់​នៅ​សន្សំសំចៃ​នៅ​ទីក្រុង​ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​ព្រឹក​ដល់​៥​ល្ងាច​នៅ Futures Factory ផ្លូវ​លេខ ១៣

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

កាល​ពី​ឆ្នាំ ១៩៦៨ នៅ​ទីក្រុង​ Chicago សហរដ្ឋ​អាមេរិក​ ការ​ធ្វើ​បាតុកម្ម​អហិង្សារ​ដ៏​ធំ​មួយ​ បាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​សង្គ្រាម​វៀតណាម។ ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​មាន​ អំពើ​ហិង្សារ​យ៉ាង​ខ្លាំង​មួយ​ពី​សំណាក់​ប៉ូលីស​និង​បាតុករ​។ អ្នក​ដឹក​នាំ​ប្រឆាំង​ចំនួន​៧​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​ត្រូវ​រងចាំកាត់​ក្ដី​នៅ​ឆ្នាំ​បន្ទាប់។ ក្នុងភាពយន្ត The Trial of the Chicago 7 ការ​កាត់​ក្ដី​ចំពោះ​ជន​ទាំង​៧​រូប​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​អំណាច​ នៃ​អ្នក​កាន់​ច្បាប់​ទៅ​កាន់​ ប្រជាជន​ដែល​ចូលរួម​ការ​ប្រឆាំង​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពិភពលោក​ទាំង​មូល នឹង​ប្រមើល​មើលនូវ​អ្វី​ដែលនឹងកើតឡើង។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ The Flicks ផ្លូវ​លេខ ៩៥

 

A Million Ways to Die in the West និយាយ​អំពី​អ្នក​ចំការ​កំសាក​មួយ​រូប ដែល​ទើប​តែ​ក្លាហាន​ដើម្បី​ទៅ​តុលាការ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​នារី​ម្នាក់​។ បុរស​រូប​នេះ​ត្រូវ​ថែរក្សារ​ភាពក្លាហាន​របស់​ខ្លួន​ដើម្បី​ តតាំង​ជាមួយ​ប្ដីរបស់​នារី​នោះ​ ពេល​លោក​មកដល់​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ ភាពយន្ត​នេះ​ត្រូវ​បាន​និពន្ធ​និង​ដឹក​នាំ រឿង​ ដោយ​លោក Seth MacFarlane ជា​ផលិត​ករ​សែស្រឡាយ​ភាពយន្ត​ភាគ​ល្បី “Family Guy”។ តម្លៃ​សំបុត្រ​ចូលរួម​គឺ ២​ដុល្លារ ប៉ុន្តែ​នឹង​ទទួល​បាន​ស្រាបៀរ​មួយ​កែវ​ឥតគិត​ថ្លៃ ឬ​ភេសជ្ជៈ​សូដា។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​នៅ Sla Boutique ផ្លូវ​លេខ ១៧៤

 

ដក​ស្រង់​ចេញ​ពី​រឿង​រ៉ាវ​ពិត​ប្រាកដ Same Same But Different គឺ​ជា​ភាពយន្ត​និយាយ​អំពី​ស្នេហា​រវាង​បុរស​ជនជាតិ​អាល្លឺម៉ង់​វ័យ​ក្មេង​ម្នាក់ មក​ប្រទេស​កម្ពុជា​សម្រាប់​ដំណើរកម្សាន្ត​ និង​នារី​ខ្មែរមួយ​រូប​ដែល​បម្រើ​ការងារ​នៅ​បារ។ ដោយ​សារ​តែ​ក្ដី​ស្រលាញ់​លោក បាន​ជួយ​ជ្រោមជ្រែង​ជីវិត​នាង ខណៈ​ដែល​នាង​កំពុង​ផ្ទុក​មេរោគ​អេដស៏ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

សម្រាប់​ថ្ងៃចុងក្រោយ​នៃ​សប្ដាហ៍​ កម្មវិធីប្រគំតន្ដ្រី Sunday night jazz បាន​ត្រលប់​មក​វិញ។ តារ​ចម្រៀង​ Intan Andriana និង​អ្នក​លេង​ហ្គីតា Arone Silverman បាន​ដាក់​បញ្ចូល​គ្នា​នូវ​ការ​សម្ដែង​ តន្ដ្រី​បែប​រំសាយ​អារម្មណ៍​ដើម្បី​ចំណាយ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ Green Pepper។

ចាប់​ពីម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

មាន​អ្វី​ទៀត?

 

បញ្ចប់​ថ្ងៃចុង​សប្ដាហ៍របស់​អ្នក​ ដោយ​ចំណាយ​ពេល​ធ្វើ​សកម្មភាព​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​ ជាមួយ​នឹង​កម្មវិធី​ block printing workshop។ សម្រាប់​ថ្នាក់​រៀន​រយៈ​ពេល​បី​ម៉ោង​ដឹក​នាំ​ពី Mon Chear និង​អ្នក​សិល្បៈ​ពិ Open Studio Cambodia ដែល​នឹង​ពាក់ព័​ន្ធ​ពី​របៀប​កាត់ក្ដារ​ និង​ការ​ព្រីន​ក្បាច់​បិត​ភ្ជាប់​ផង​ដែរ។ តម្លៃ​ចូលរួម​គឺ​១៥​ដុល្លារ​ បូក​រួម​នឹង​ប្រដាប់​ប្រដារ​ត្រូវ​ការ​សម្រាប់​ថ្នាក់​រៀន​ផង​ដែរ។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Factory ផ្លូវ​ជាតិ​លេខ ២

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top