Connect with us

អ្វីៗ​ពិសេស​ត្រៀម​សម្រាប់​ចុង​សប្ដាហ៍​នេះ

មគ្គទេស​ចុង​សប្ដាហ៍

អ្វីៗ​ពិសេស​ត្រៀម​សម្រាប់​ចុង​សប្ដាហ៍​នេះ

អ្វីៗ​ពិសេស​ត្រៀម​សម្រាប់​ចុង​សប្ដាហ៍​នេះ

សម្រាប់​ចុង​សប្ដាហ៍​ដើម​ខែ​តុលានេះ កម្មវិធី​ពិសេសៗ​ជា​ច្រើ​ន​នឹង​ធ្វើ​ឡើង​ជា​ហូរហែ​រ​នៅ​ភ្នំពេញ រងចាំ​តែ​ទទួល​អ្នក​ទាំង​អស់​ចូល​រួម

ថ្ងៃសុក្រ

 

ភាពយន្ត

 

តារា​សម្ដែង​និង​អ្នក​ផលិតភាពយន្ត Maryam Zaree មិន​បាន​ដឹង​ពី​ប្រវត្តិ​កាល​ពី​នៅ​ក្មេង​របស់​នាង ដោយ​ទទួល​បាន​ព័ត៌មាន​បន្តិច​បន្តួច​ តាម​រយៈ​ម្ដាយ​។​ ក្រោយ​មក​នាង​ក៏​ស្វែងរក​ឃើញ​ថា​ មូលហេតុ​ដែល​ឪពុក​នាង​​មិន​បាន​នៅ​ក្បែរ​នាងពេលនាង​ធំ​ដឹង​ក្ដី គឺ​ដោយ​សារ​តែ​លោក​ត្រូវ​ជាប់​ឃុំ​ឃាង​នៅ​គុក​នយោបាយ​អឺរ៉ង់​ ជាគុក​ដែល​បាន​បាន​កើត​នៅ​ទី​នោះ​ផង​ដែរ។ ដើម្បី​ស្វែងរ​ក​ប្រវត្វិ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់ នៅ​ក្នុង​ភាពយន្ត​ឯកសារ Born in Evin នាង​បាន​ស្វែង​យល់​ថា​ នេះ​គឺ​ជា​ប្រវត្តិ​ស្រដៀង​នឹង​គ្រួសារ​ជា​ច្រើន ដែល​ឆ្លង​កាត់​រឿង​រ៉ាវ​ដូច​គ្នា ហើយ​នេះ​គឺ​ជា​ថាម​ពល​នៃ​ការ​ចែក​រំលែក។

ចាប់​ពី​ម៉ោង​៤​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

តន្ដ្រី

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រីពិសេស​ពី ស៊ិន ស៊ីសាមុត​ និង​ រស់​ សេរីសុទ្ធា​ អាច​មក​ចូលរួម​កម្មវិធី Khmer Old School Band សម្ដែង​ពី​សំនាក់​អ្នក​សម្ដែង​ពិការ​នៅកម្ពុជា Cambodia Music Association for the Disabled ដែល​ពួក​គេ​នឹង​សម្ដែង​តន្ដ្រី​បែប ខ្មែរ​ រ៉ុក​ខិន​រ៉ូល អម​ដោយ​ការ​ដាក់​លក់​អាហារ​ពិសេស​ផ​ងដែរ។

ចាប់​ពី ម៉ោង​៨​និង​៤៥​នាទី​នៅ Boran House ផ្លូវ​លេខ ៣១០

 

Khmer Magic Music Bus នឹង​នាំ​យក​នូវ​តន្ដ្រី​ខ្មែរ​តាំង​ពី​ទស្សវត្ស​ទី​៥០​មក​ បង្ហាញ​ទស្សនិក​ជន​ ដោយ​សម្ដែង​ពី​​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​៥​រូប​។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Bouchon Wine Bar ផ្លូវលេខ ១៧៤

 

ការ​សម្ដែង​ពីរ​នឹង​បង្ហាញ​ខ្លួ​ន​នៅ​លើ​ឆាក​ Box Office ល្ងាច​នេះ។​ តារា​ចម្រៀង​ Ronan Sheehan ពី​ក្រុម the Goldilocks Zone នឹង​ចាប់​ផ្ដើម​ការ​សម្ដែង​ជាមួយ​នឹង​ហ្គីតា​បែប Acoustic ក្រោយ​មក​ទើប Little Thieves ក្រុម​ចម្រៀង​មាន​សមាជិក​បី​រូប David Bell, Gary Custance និង Lewis McTie នឹង​សម្ដែង​តន្ដ្រី​ល្បីៗ​ចាស់​និង​ថ្មី។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

The FlipFlops រៀប​រាប់​ពួក​គេ​ថា​ ជា​ក្រុមចម្រៀង​លក្ខណៈ​បែប Chill Chill សម្ដែង​តន្ដ្រីចង្វាក់​ Reggae និង ប៉ុប​ផង​ដែរ។ ធម្មតា​ប្រសិនជា​ស្ដាប់​ឈ្មោះ​ក្រុមពួក​គេ​ ប្រាកដ​ជា​ដឹង​ហើយ​។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវលេខ ១២៣

 

តារា​ចម្រៀង​នារី​ដ៏​មាន​ទឹក​ដម​ពីររូប​នឹង​សម្ដែង​រាត្រី​នេះ លើក​យក​មក​នូវ​ចង្វាក់ Jazz និង Soul ដើម្បី​កំដរ​អារម្មណ៍​អ្នក​ចូលរួម​ទស្សនា។ សម្រាប់​កម្មវិធី Jazz and the City សប្ដាហ៍​នេះ Mirasol និង Intan នឹ​ង​សម្ដែង​លើ​ឆាក​ ចូលរួម​ដោយ​​តន្ដ្រី​ករ Euan និង James ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

ក្រុម​ចម្រៀង​ អាមេរិកាណា Grass Snake Trio លាយ​បញ្ចូល​សម្លេង​ហ្គីតា​បែប Acoustic, Mandolins និង ទឹក​ដម​សំនៀង​​ច្រៀង​ចង្វាក់​ Bluegrass, country និង Folk បែប​ប្រទេស​អៀកឡង់។ ពួក​គេ​សម្ដែង​នៅ​ទីតាំង​បើក​ឲ្យ​ចូល​សេរី​នៅ Bassac Lane។

ចាប់​ពី​ម៉ោង​៨កន្លះ​ល្ងាច​នៅ Bassac Lane 

 

សម្រាប់​ជម្រើស​មួយ​នៃ​តន្ដ្រី​បែប អឺរ៉ុប​ខាង​លិច ទៅ​កាន់ La Petanque ដើម្បី​ចូលរួម​រាំកម្សាន្ត​ពី​ Hugo។ លោក​ចាក់​ភ្លេង​បែប English Rock/Pop ព្រមទាំង​តន្ដ្រី​បែប បារាំង​ និង ប្រពៃណី​ Corsican ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Petanque Bar ផ្លូវ​លេខ ១៥៥

 

Gonzalo Rodino ជា​តន្ដ្រី​ករ​អ៊ីតាលី​មួយ​រូប សង្ហា​​និង​សម្លេង​មានទឹក​ដម នឹង​នាំ​យក​ហ្គីតា​និង​សំនៀង​របស់​លោក​មក​បង្ហើរ​នៅសួនច្បារ LF Social Club ដោយ​សម្ដែង​តន្ដ្រី​បែប Blues និង Country។

ចាប់​ពីម៉ោង​៨​យប់​នៅ LF Social Club ផ្លូវ​លេខ ៣០៨

 

រាំកម្សាន្ត

 

No Problem Disco ជា​កម្មវិធី​ពិសេសពី DJs Jack Malipan and Sound Advice ពួ​ក​គេ​នឹង​សម្ដែង​ពេញ​មួយ​ល្ងាច​នៅ Sundown Social Club ចំពេល​ថ្ងៃ​លិច ដើម្បី​កំដរ​អារម្មណ៍​​អ្នក​ទស្សនា។ Harvest Beer ក៏​មាន​កម្មវិធី​ពិសេស​ ចែក​ស្រាបៀរ​ឲ្យ​ញ៉ាំ​សេរី​នៅ​ចន្លោះ​ម៉ោង​៥​និង​៦​ល្ងាច​ផង​ដែរ។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Sundown Social Club ផ្លូវ​លេខ ៤៤០

 

Friday Night Fever នៅ Teddy’s ដែល​ជា​បារ​ដ៏​តូច​មួយ ប៉ុន្តែ​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់។ សម្រាប់​កម្មវិធីពិសេស​នេះ DJ Shibui Q នឹង​ចាក់​តន្ដ្រី​បែប Disco, Funk និង​ Soul។

ចាប់ពីម៉ោង​៨​ល្ងាច​នៅ Teddy Bar ផ្លូវ​លេខ ៤៦០

 

Definition of an Afrobash: ជាកម្មវិធីរាំកម្សាន្ត​ពិសេស​មួយ សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Afrobeats, South African House, Kuduro ចាក់​ភ្លេង​ពី DJ Soma Vibez។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ ចូលរួម​ទាំង​អស់​គ្នា​នៅ Ege Bar។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

មានអ្វីទៀត?

 

សម្រាប់​ជនជាតិអាមេរិក​នៅ​កម្ពុជា​ ក្រុម Democrats Abroad in Cambodia នឹង​មាន​កម្មវិធី​ជប់លៀង Happy Hour នៅ Botanico ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ មុន​ពេល​ថ្ងៃកំណត់​ទី​៤​ខែ​តុលា។ ក្នុង​នោះ​ក៏​មាន​កែវ​ទឹក​មាន​សារ​ពី​លោក Biden ដាក់​លក់​ផង​ដែរ។

ចាប់​ពី​ម៉ោង​៥កន្លះ​ល្ងាច​នៅ Botanico Wine & Beer Garden ផ្លូវលេខ ២៩

 

Tacos Kokopelli នឹង​មាន​កម្មវិធី Thrifty Friday ចុង​ក្រោយ ដែល​មាន​ដាក់​លក់​ស្រាបៀរ​ពិសេស​ក្នុង​តម្លៃ​តែ ២ពាន់រៀល​ក្នុង​មួយ​កែវ។ សម្រាប់​កម្មវិធី​រាត្រី​នេះ ពួក​គេ​នឹង​ស្ដាប់​តន្ដ្រី Pendulum សម្ដែង​ផ្ទាល់​ពី​បុស្តទូរទស្សន៍​អង់គ្លេស​។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Tacos Kokopelli ផ្លូវ​លេខ ១៩

 

Pop-up ហាង​លក់​របស់​របរ​ចាស់​ History of Things to Come នឹង​បើក​ដាក់​លក់​ជាពិសេស​ពេញ​មួយ​ចុងសប្ដាហ៍​ដោយ ពោរ​ពេញ​ទៅ​ដោយ​សម្លៀក​បំពាក់​ទើប​តែ​នាំ​ចូល​សម្រាប់​បុរស​និង​ស្ដ្រី។

ចាប់​ពី​ម៉ោង​១១​ព្រឹក​ដល់​៧​ល្ងាច​នៅ History of Things to Come ផ្លូវលេខ ២៤០

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

The Flicks នឹង​មាន​កម្មវិធី​ចាក់​បញ្ចាំង​តែ​មួយ​ថ្ងៃប៉ុណ្ណោះ​សម្រាប់​ភាពយន្ត​ល្បី​ឈ្មោះ The English Patient។ ទទួល​បាន​ពាន​ភាពយន្ត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ព្រម​ទាំង​ពាន​រង្វាន់​អូស្ការ​ដល់​ទៅ​៨​ផ្សេងទៀត។ ភាពយន្ត​នេះ​និយាយ​រៀប​រាប់​ពី​រឿង​រាប់​ នៃសេចក្ដី​ស្នេហា​ចាស់​ពី​បុរស​ម្នាក់ ដែល​កំពុង​តែ​ឈាន​ដល់​ចំនុច​ប្រែប្រួល​មួយ​នៃ​ឆាក​ជីវិត​ ខណៈ​ដែល​អ្នក​បើក​បរយន្ត​ហោះ​សង្គ្រាម​លោកលើក​ទី​២​មួយ​រូប កំពុង​ព្យាបាល​ជីវិត​ខ្លួន​ពី​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​មួយ​ ជាមួ​យ​នឹង​ជំនួយ​ក៏ដូច​ជា​សេចក្ដី​ស្នេហា​ពី​នារី​ម្នាក់​ទៀត។

ចាប់ពីម៉ោង​៨​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

តន្ដ្រី

 

Hometown Hangout, Fat Passion និង Crocodile River Cruise នឹង​មាន​កម្មវិធី​ពិសេស​សហការ​ជាមួយ​គ្នា​មួយ​ ពិសេស​នៅ​លើ​ទូក​តាម​ដង​ទន្លេ​មេគង្គ  party boat យប់​នេះ។ Intan នឹ​ង​សម្ដែង​ល្ងាច​នេះ​សម្រាប់​តន្ដ្រី​ហ្សាស​ ព្រមទាំង​មាន​ DJ Moto ចាក់​ភ្លេង​បន្ទាប់​ពី​នេះ​ផង​ដែរ។ សំបុត្រចូលរួម​តម្លៃ​១០​ដុល្លា ដោយ​នឹង​មាន​កម្មវិធី​ After Party ពិសេស​ផង​ដែរ។ សំបុត្រ​នេះ​រាប់​បញ្ចូល​ទាំង​អាហារ​និង​ភេសជ្ជៈ​ដែល​នឹង​ដាក់​បម្រើ​នៅ​លើ​ទូក។

ចាបពី​ម៉ោង​៦​ល្ងាច​នៅ Crocodile River Cruise ផែ​ស៊ីសុវត្ថិ។ 

 

តើ​អ្នក​នឹង​ទទួល​បាន​អ្វី​បន្ទាប់​ពី​លាយបញ្ចូល​គ្នា​នៃ​តន្ដ្រី​ Havana ជាមួយ​នឹងហ្គីតា​បែប Slovenia? Duo Son Cubano និង Son Cubano នឹង​នាំ​យក​នូវ​តន្ដ្រី​ចង្វាក់ Salsa, Rumba, Bolero, Cha cha និង Balada។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico WIne & Beer Garden ផ្លូវ​លេខ ២៩

 

Alchemy នឹង​មាន​កម្មវិធី​ពិសេស​ ដើម្បី​អបអរ​ក្រុម​ចម្រៀង​ថ្មី ព្រមទាំង​ជប់​លៀង​ផ្ដល់​កិត្តិយស​ឲ្យ​អ្នក​គ្រប់គ្រង​កម្មវិធី Kenny ផង​ដែរ។ ក្រុម​ចម្រៀង​ Maki Orkestr សមាជិក​៦​រូប​នឹង​សម្ដែង​តន្ដ្រី​ពី Romania ព្រម​ទាំង​តន្ដ្រី​នៅ​ក្បែរ​ៗ​នោះ​ផង​ដែរ ដូច ជា Balkans, Russia, Romania, Serbia ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ ក៏​សម្ដែង​តន្ដ្រី​បែប មេឌីទែរ៉ានេ Middle East និង Latin America ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣ 

 

Boxchords និង Cloud បាន​ចូលដៃគ្នា​រៀប​ចំ​កម្មវិធី Eighties Bash សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​ពី​ទស្សវត្ស​ឆ្នាំ ៨០។ The Boxchords នឹង​សម្ដែង​តន្ដ្រី​បែប Acoustic ល្បីៗ​ពី​​​​ទស្សវត្ស​ឆ្នាំ ៨០​ព្រមទាំង​ខារ៉ាអូខេ​ទៀត​ផង​​។ បារ​នេះ​នឹង​មាន​ Game Console ពិសេស​ពី​អំឡុង​ឆ្នាំ​នេះ​ដូច​គ្នា ហើយ​សម្រាប់​អ្នក​ស្លៀក​ឈុត​ពី​ឆ្នាំ ៨០​ចូលរួម​ នឹង​ទទួល​បានភេសជ្ជៈ​ឥតគិត​ថ្លៃ​មួយ​កែវ។

ចាប់​ពី​ម៉ោង​៨​យប់​នៅ Cloud ផ្លូវ​លេខ ៩

 

TheBlueSouls នាំ​យក​នូវ​អ្វី​ដែល​ឈ្មោះ​ពួ​ក​គេ​បាន​សន្យា Soulful Blues។ ពួក​គេ​នឹង​ចូលរួម​សម្ដែង​ដោយ​ក្រុម​ចម្រៀង K ‘n’ E ប្រចាំ Oscars’ ជាមួយ​នឹង​តន្ដ្រីបែបក្លាស៊ីក អាមេរិក​និង ខ្មែរ​រ៉ុក​ខិន​រ៉ូល​។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Oscars on the Corner ផ្លូវ​លេខ ១៣​និង​១០៤

 

The Two Jacks ពីស​មាជិក​ពីរ​រូប Joe Wrigley (ហ្គីតា/សំនៀង) និង Greg Beshers (បាស/ហ្គីតា/សំនៀង) ចូលរួម​គ្នា​សម្ដែង​ Show ចុង​ក្រោយ​មួយ​នៃ​ការ​បិទ​បារ Zeppelins ជា​ផ្លូវ​ការ។ ការ​សម្ដែង​នេះ​នឹង​មាន​លក្ខណៈ​បែប ទស្សវត្សឆ្នាំ​៥០​។

ចាប់​ពី​ម៉ោង​៩​កន្លះ​ល្ងាច​នៅ Zeppelin Cafe ផ្លូវ​លេខ ២៧៨

 

 

 

 

សិល្បៈ

 

ទស្សនា​ការ​បង្កើត​​សិល្បៈ​ផ្ទាល់​នៅ​ទីតាំង​ពី លោក Roman Koenig ដោយ​លោក​នឹង​បង្ហាញ​ពី​ស្នាដៃ​បង្ហាញ​​ឌីជីថល បង្ហាញ​ពី​តិច​និច​នៃ​ការ​ថត​រូប​និង​កែច្នៃ​នានា​មុន​នឹង​ដាក់​បង្ហាញ។ លោក​ក៏​នឹង​ស្វាគមន៍​ក្នុង​ការ​ឆ្លើយ​សំនួរ​ខ្លះៗ​ផង​ដែរ​ ពី​សំនាក់​អ្នក​ចូលរួម​ទស្សនា។

ចាប់​ពី​ម៉ោង​៣​ដល់​៦​ល្ងាន​នៅ Sra’Art ផ្លូវ​សុធារស 

 

រាំកម្សាន្ត

 

ក្រុម​របាំ​ពី​សហគមន៍​ជនជាតិ​គួយ​នៅ​ខេត្ត​ស្ទឹង​ត្រែង​នឹង​មាន​ការ​សម្ដែង​ពិសេស​មួយចុង​សប្ដាហ៍​នេះ។ បង្ហាត់​រាំដោយ​ KHA Sros ការ​សម្ដែងMy Village’s Tradition” និយាយ​ពី​រឿង​រ៉ាវ​នៃ​ការ​រស់​នៅ​របស់​ពួ​ក​គេ ជំនឿ និង​ភាសា​ក៏​ដូច​ជា ទំនាក់ទំនង​រវាង​​វប្បធម៌​ មររក​និង​ធម្មជាតិ​ផងដែរ។ សម្រាប់​ការ​សម្ដែង​ល្ងាច​នេះ​ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ​៦​ពាន់​រៀល​ សម្រាប់​ការ​សម្ដែង​ថ្ងៃស្អែក​គឺ​ ១ម៉ឺន​ពីរពាន់​​ទៅ ១​ម៉ឺន​ប្រាំពាន់។

ចាប់​ពី​ម៉ោង​៣​រសៀល​នៅ សារៈមន្ទីរជាតិ​ ផ្លូវ​លេខ ១៧៨  

 

រាំ​កម្សាន្ត​ចង្វាក់ Afro Beat នៅ HClub ដោយ​ DJ Indigo នឹង​ចាត់​ចែង​ចាក់​តន្ដ្រី​រាំ​កម្សាន្ត ព្រមទាំង​មាន​ដាក់លក់​ភេសជ្ជៈ​ពិសេស​ៗ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ H Club ផ្លូវ​លេខ ៣០៨

 

Meta House នឹង​មាន​រាត្រី​រាំកម្សាន្ត​ល្ងាច​នេះ​ផង​ដែរ សម្រាប់​កម្មវិធី RenaisHouse សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប House Music កម្មវិធី​នេះ​ពិតជា​ពិសេស​។ សម្ដែង​ទី​១​គឺ DJs fin_lay, Shibui Q និង Zohan ដែល​ទើប​តែ​ផ្លាស់​ទី​លំនៅ​ពី​កោះ​រ៉ុង។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

មាន​អ្វីទៀត?

 

Cakes & Crafts នឹង​មាន​កម្មវិធី​ជប់​លៀង​បិទ​ រដូវកាល​ Oktoberfest ជា​ផ្លូវ​ការ​ ដោយ​មា​ន​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា ការ​ប្រកួត​ប្រជែង​ញ៉ាំស្រាបៀរ​ ដោយ​ស្រាបៀរ​ទាំង​អស់​សុទ្ធ​តែ​ផលិត​នៅ​ប្រទេស​កម្ពុជា។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Cakes & Crafts ផ្លូវ​លេខ ១៣៥

 

Futures Factory ក៏​នឹង​មាន​កម្មវិធី​ពិសេស​មួយ​សម្រាប់​អ្នក​ចូលចិត្ត​ទិញ​ឥវ៉ាន់ weekend market សម្រាប់​ទាំង​ថ្ងៃសៅរ៍​និង​អាទិត្យ​ ដោយ​មាន​ចូលរួម​ពី​អ្នក​ច្នៃ​ម៉ូដ​ក្នុង​ស្រុក​ សម្លៀក​បំពាក់​ពាក់​នៅឆ្នេរ គ្រឿង​សង្ហារឹម​មួយ​ទឹក​​ និង​ផលិត​ផល​ជា​ច្រើន​ទៀត​។ អ្វី​ដែល​ពិសេស​នោះ​​ក៏​មាន​ការ​សម្ដែង​ពី​តារា​ចម្រៀង P-Sand ពី​ម៉ោង​៥​ទៅ​៦​ល្ងាច​ និងពី Sophie & Jeff ចាប់​ពី​ម៉ោង​៦​ដល់​៧​ល្ងាច។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​៩​យប់​នៅ Futures Factory ផ្លូវ​លេខ ១៣

 

ជួប​ជាមួយ​អនាគត​សត្វ​ចិញ្ចឹម​របស់​អ្នក​នៅ Farm to Table ថ្ងៃ​នេះ! Animal Mama និង​មានកម្មវិធី  animals ups for adoption ប្រសិន​ជា​អ្នក​ចង់​យក​សត្វ​មក​ចិញ្ចឹម​ ដោយ​ក្នុង​នោះ​ក៏​មាន​​វ៉ាក់សាំង​សម្រាប់​សត្វ​ចិញ្ចឹម​ដាក់​ឲ្យ​ផង​ដែរ។ កម្មវិធី​នេះ​អ្នក​ក៏​អាច​កម្មង់​អាហារ​ BBQ, DJ ចាក់​តន្ដ្រី​កម្សាន្ត​ និង​ការ​ចាប់​រង្វាន់​ផ្សេងៗ។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Farm to Table ផ្លូវ​លេខ ៣៦០

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

Meta House នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ពីរ​រឿង​ក្នុង​ថ្ងៃ​តែ​មួយ​ ដែល​ជា​ភាពយន្ត​ធ្វើ​ឲ្យ​អ្នក​គិត។ ភាពយន្ត​ដំបូង​គឺ​ជា​ភាពយន្ត​ឯកសារ​ និយាយអំពី​រឿង​រ៉ាវ​អាក្រក់​កើត​ឡើង​ ដោយ​សារ​តែភេទ​របស់​នាង។ ផលិតករ​នៃ​រឿង It’s a Girl: Gendercide in India and China ផ្ដោត​សំខាន់​ទៅ​លើ​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បៀត​បៀន​ផ្លូវ​ភេទ​ បោះ​បង់​ចោល​ និង​ការ​រំលូត​កូន​ជាដើម​ ចំពោះ​កូន​ស្រី​និង​នារី។ សម្រាប់​រឿង​ទី​២​ចាក់​បញ្ចាំង​នៅ​ម៉ោង​៧​ ដែល​ជា​ភាពយន្ត​បែប​សិល្បៈ Arthouse ចិន​ចំណង​ជើង​ថា So Long My Son។ និយាយ​អំពី​គូរស្រករ​ពីរ​គូរដែល​រៀប​ការ​ហើយ ត្រូវ​រងគ្រោះ​ពី​សំនាក់​រដ្ឋ​កាន់​កាន់​តាំង​ពី​ទស្សវត្សឆ្នាំ​ ១៩៨០ មក​ដល់​បច្ចុប្បន្ន។ ភាពយន្ត​នេះ​ត្រូវ​បាន​ថត​ឡើង​ដោយ​បច្ចេក​ទេស​ពិសេស និង​រូបភាព​ស្រស់​ស្អាត​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

បើ​សិន​ជា​មាន​ថ្ងៃមួយ​ពិសេស​ម្រាប់ Smooth Jazz, ថ្ងៃ​អាទិត្យ​គឺ​ពិត​ជា​ល្អ សម្រាប់​ល្ងាច​នេះគឺ​មាន​ជម្រើស​ពីរ​សម្រាប់​អ្នក​ជ្រើ​សរើស។

 

Gerard Evans អ្នក​លេង​ Saxophone ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ នឹង​នាំ​យក​ការសម្ដែង​ពិសេស​របស់​លោក​ មក​កាន់​បារ​លើ​ដំបូល​មួយ បម្រើ​នូវ​ភេសជ្ជៈ​ Cocktail ពិសេស​ជា​ច្រើន។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

តារា​ចម្រៀង​ Soul Intan Andriana and guitarist Stan Paleco អ្នក​សិល្បៈ​តន្ដ្រីមាន​ទេពកោសល្យ​ដែល​សម្ដែង​នៅទីតាំង​ជា​ច្រើន បាន​ចូល​ដៃ​គ្នា​សម្រាប់​ការ​សម្ដែង​មួយ​ពិសេស​​ នៃ​តន្ដ្រី​បែប Jazz រំសាយ​អារម្មណ៍។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវលេខ ៣៧០

 

សិល្បៈ

 

អ្នក​សិល្បៈ​ Lauren Iida  នឹង​បង្ហាញ​ពី Slide នៃ​ស្នាដៃ​សិល្បៈ​បែប​ក្រដាស់​កាត់​របស់​នាង និង​គម្រោង​សិល្បៈ​បែប​សាធារណៈ​ ព្រម​តាំង​ពិភាក្សា​ពី ការងារ​សង្គម​ពាក់ព័ន្ធ​នឹង​រូប​គំនូរ​សិល្បៈ​របស់​នាង​ ព្រមទាំង​បទ​ពិសោធន៍​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​។ កិច្ច​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​ជាភាសា​អង់គ្លេស​ បន្ត​ដោយ​ការ​សួរ​និ​ងឆ្លើយ​សំនួរ។

ចាប់​ពី​ម៉ោង​១​ដល់​៣​រសៀល​នៅ FT Gallery ផ្លូវ​ជាតិ​លេខ ២

 

មាន​អ្វី​ទៀត?

 

Samathi Lake Resort គឺ​ជា​ទីតាំង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គិត​ថា ប្រៀប​ដូច​ជា​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​អីចឹង​ដែរ។ ចំណាយ​រយៈ​មួយ​ថ្ងៃ​នៅ​ទី​នោះ ដោយ​អ្នក​អាច​សប្បាយ​រីករាយ​នឹង​ភេសជ្ជៈ​ពិសេស​ព្រមទាំង​ច្រៀង​ខារ៉ាអូខេ​​ផង​ដែរ។

ចាប់​ពី​ម៉ោង​២​ដល់​១១​យប់​នៅ Samathi Lake ផ្លូវលេខ ២០១១

 

អ្នក​និពន្ធ​ខ្មែរ Ek Tha នឹង​ប្រារព្ធកម្មវិធី​អបអរ​ ការ​បញ្ចេញ​ផ្លូវ​ការ​នៃ​​រឿង​ប្រលោម​លោក​របស់​លោក Long Love, Short Life នៅ Meta House ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​សៀវភៅ ក៏ដូច​ជា​ញ៉ាំ​ភេសជ្ជៈ​ផ្សេងៗ។ លោក​ធ្លាប់​មាន​ស្នាដៃ​និពន្ធ​សៀវ​ភៅ​ដូច​ជា Fight the Enemy, Finf Love និង Factors Contributing to Cambodia’s Civil War 1950s-1980s: Lessons Then & Now។​ អ្នក​និពន្ធ​រូប​នេះ ធ្លាប់​ធ្វើ​ជា​អ្នក​បក​ប្រែ​ឲ្យ អ៊ុនតាក់ ក៏​ដូច​ជា​ធ្លាប់​ជា​អ្នក​កាសែត​នៅ The Cambodia Daily និង​ Reuters ផង​ដែរ។​ នៅ​ឆ្នាំ ២០០៩ លោក​ក៏​បាន​ចូល​រួម​ធ្វើ​ការ​ជា​អ្នក​កាន់​កាប់​ខាង​ព័ត៌មា​ន​នៃ​រាជរដ្ឋាភិបាលនៃ​ប្រទេស​កម្ពុជា។

ចាប់​ពី​ម៉ោង​៣​ដល់​៤កន្លះ​រសៀល​នៅ Meta House ផ្លូវ​លេខ ១៧៨

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top