Connect with us

​កម្មវិធី​ពិសេសៗត្រៀមសម្រាប់​ចុង​សប្ដាហ៍​នេះ

មគ្គទេស​ចុង​សប្ដាហ៍

​កម្មវិធី​ពិសេសៗត្រៀមសម្រាប់​ចុង​សប្ដាហ៍​នេះ

​កម្មវិធី​ពិសេសៗត្រៀមសម្រាប់​ចុង​សប្ដាហ៍​នេះ

មហោស្រព សិល្បៈ និង​កម្មវិធី​ជប់​លៀង​ផ្សេងៗ សុទ្ធ​តែ​មាន​នៅ​ទី​នេះ

លេង​លេង​ឥឡូវ​ចុង​សប្ដាហ៍ទៀត​បាត់! លើក​នេះ​ប្លែក​ពី​មុនបន្តិច យើង​នឹង​ចាប់​ផ្ដើម​ពី​ពិធី​ Festival ផ្សេងៗពេញ​មួយ​ចុងសប្ដាហ៍មុន​នឹង​លើក​យក​នូវ​កម្មវិធី​ផ្សេងៗប្រចាំ​ថ្ងៃ។​

 

ថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍សប្ដាហ៍​នេះ នឹង​មាន​កម្មវិធី​មហោស្រព​អក្សរ​សិល្ប៍ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​តែង​និពន្ធ​នៅ​ប្រទេស​កម្ពុជា ក៏ដូច​ជា​ផ្ដោត​សំខាន់​ទៅ​លើ​សហគមន៍អ្នកអាន​និង​​និពន្ធ​ក្នុង​ស្រុក​ផងដែរ។​ ជាមួយ​នឹង​ Workshop ផ្សេងៗ, ការ​ថ្លែង​សុន្ទរថា ព្រម​ទាំង​សម្ដែង​នៅ​ទីតាំង​ផ្សេងៗជុំវិញ​ទីក្រុង​ កម្មវិធី​នេះ​នឹង​គ្របដណ្ដប់​ទៅ​លើ​ប្រធាន​បទ​ជា​ច្រើន។ យើង​នឹង​និយាយ​អំពី​ទី​កន្លែង​ នឹង​កម្មវិធី​ផ្សេងៗ ម្ដង​មួយៗ។

 

នៅ​វិទ្យាស្ថាន​ភាសាបារាំង​ នឹ​ង​បញ្ចប់​កម្មវិធី Animated Film Fest  នៅ​ចុង​សប្ដាហ៍​នេះ ដោយ​នៅ​ថ្ងៃ​សុក្រ និង​សៅរ៍ មជ្ឈមណ្ឌល​វប្បធម៌បារាំង​នឹង​បញ្ចាំង​រឿង​បី​បន្ថែម​ទៀត​ គឺ ហ្វូណន Claws, feathers, hairs and whis​kers និង Dilili in Paris។ ភាពយន្ត​ទាំង​នោះ​នឹង​ដាក់​បញ្ចាំង​ជា​ភាសាបារាំង​ ប៉ុន្តែ​មាន​ Subtitles ជា​ភាសាអង់គ្លេស។ តាម​ម៉ោង​ជា​ច្រើន​នៅ​ថ្ងៃ​សុក្រ​និង​សៅរ៍ នៅ​វិទ្យាស្ថានភាសាបារាំង ផ្លូវ​លេខ ១៨៤។

 

Sofitel Phokeethra Classical Music Festival នឹង​រៀប​ចំកម្មវិធីសម្ដែង​ខនសឺត​បែប Orchestra សម្រាប់​ល្ខោន​អូប៉េរ៉ា​ឈ្មោះ​ថា Pagliacci។ ទោះ​បី​ជា​ការ​សម្ដែង​នេះ​ចំណង​ជើង​បក​ប្រែ​ថា​ជា ត្លុក “​ខ្លោន” ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​កំប្លែង​នោះ​ទេ វា​គឺ​ជា​រឿង​រ៉ាវ​អំពី​ស្នេហា​និង​ឃាតកម្ម។ ល្ខោន​នេះ​ត្រូវ​បាន​គេ​សម្ដែង​លើ​ក​ដំបូង​នៅ​ទីក្រុង Milan កាល​ពី​ឆ្នាំ ១៨៩២។ ក្រុមការងារ The Cambodia Opera Project នឹង​នាំ​យក​ទស្សនីយភាពដំបូង​នេះ​មក​សម្ដែង​នៅ​ភ្នំពេញ​ ដោយ​សំបុត្រ​មាន​តម្លៃ ២៥ដុល្លារ។ ចាប់​ពី​ម៉ោង ៧យប់​ថ្ងៃ​សុក្រ​និង​សៅរ៍​ នៅ​សណ្ឋាគារសូហ្វីថែល វិថី​សុធារស។​​ ​

 

ចូ​ល​ចិត្ត​អាហារជប៉ុន? នៅ​ផ្សាទំនើប Aeon ១ នឹង​មាន​កម្មវិធី​ពិពរណ៌អាហារ​ Japanese Food Fair Exhibition ពេញ​មួយ​ចុង​សប្ដាហ៍ ដែល​អ្នក​ចូល​រួម​នឹង​មាន​ឱកាស​ទទួល​បាន​បទ​ពិសោធន៍​នូវ​ការ​កាត់​នំ Mochi និង ត្រីធូណា។ ក្នុង​នោះ​ក៏មាន​ការដើរ​បង្ហាញ​ម៉ូដ​ជប៉ុន​ និង​សកម្មភាព​ផ្សេងៗទៀត​ជា​ច្រើន​ផងដែរ។ កម្មវិធី​នេះ​មាន​រយៈ​ពេល​ពេញ២​​ថ្ងៃ​ ​សុក្រ​ និង​ សៅរ៍ នៅ​ផ្សាទំនើប Aeon ១ ផ្លូវ​សុធារស។ 

 

 

ថ្ងៃសុក្រ

 

ក្នុង​ថ្ងៃ​បើក​កម្មវិធី​មហោស្រព​នៃ​សិល្បៈអក្សរសិល្ប៍ខ្មែរ​នេះ​ដែរ នៅ Bophana Center នឹង​ប្រារព្ធ​ធ្វើ​រាត្រី​នេះ។ ទិតាំង​នោះ​នឹង​មាន​តន្ដ្រី​និង​ចម្រៀងសម្ដែង​ កំណាព្យ​វីដេអូ​ និង​ការ​ប្រកាស​នៃ​សកម្មភាព​ផ្សេងៗនៃ​កម្មវិធី​នេះ។ ក្នុង​ឱកាស​នោះ​ក៏មាន​នំចំនី​ និង​ភេសជ្ជៈ​ដាក់​បំរើ​ផង​ដែរ។ ចាប់​ពី​ម៉ោង ៦ដល់៨យប់​នៅ មជ្ឈមណ្ឌល​បុប្ផាណា​ ផ្លូវ​លេខ ២០០។

 

មាន​អ្វីទៀត?

 

អ្នក​សិល្បៈ ជា សេរីរត្នន៍​ នឹង​មាន​ការ​ថ្លែង​សុន្ទរកថា ជា​ភាសាខ្មែរ​និង​ប្រែសម្រួល​ជា​ភាសាអង់គ្លេស នៅ  Sa Sa Art Projects។ អ្នក​គូរ​គំនូរ​ដែល​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ នឹង​បើកកិច្ច​សន្ទនា​អំពី​ ពិពរណ៌​ថ្មី​ចុងក្រោយរបស់​លោក​ឈ្មោះ​ថា “Rice Field Mirages” ខណៈ​នេះ​ដាក់នៅ Sa Sa Art ​បង្ហាញ​រហូត​ដល់​ថ្ងៃ​ទី ២៧ខែវិច្ឆិកា។ ចាប់​ពី​ម៉ោង ៦ដល់ ៧កន្លះ​ល្ងាច​នៅ Sa Sa Art Project ផ្លូវ​លេខ ៣៥០។ ​

 

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

ការ​និយាយ​កំប្លែង​បែប Stand Up ​“Laughter on Tap” នឹង​ត្រលប់​មក​វិញ​នៅ Riel Brewing ល្ងាច​នេះ​។ នេះ​ជា​កម្មវិធី​មួយ​នៅ​ភ្នំពេញ​ដែល អ្នក​ចង់​និយាយ​រឿង​កំប្លែង​ទាំងអស់​អាច​ចូលរួម​បាន​ និង​សាក​ល្បង​ជា​លើក​ដំបូង​​ឬ​ក៏សាក​ល្បង​នូវ​សាច់រឿងថ្មី​ៗរបស់​គេ​។ ជាមួយ​នឹង​ការ​ដាក់​លក់​ស្រា​បៀរបិទថ្មី ក្លែម​នឹង​ទស្សនីយ៍ភាពកំប្លែង​អ្នកមិន​គួរ​រំលង។ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ Riel Brewing Taproom ផ្លូវ​លេខ ៤៦៤។​ 

 

នៅ​ទីធ្លា​បៃតង​នៃ Botanico Wine and Beergarden នឹង​មាន​ការ​សម្ដែង​ពី​អ្នក​លេង​ហ្គីតា Brin Wood រាត្រីនេះ។ មក​តាំង​ពី​បែក​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តាម​សៀមរាប។ ល្ងាច​នេះ​​លោក​ នឹង​ច្រៀង​ចម្រៀង​បែប Punk, Rock, ជា​ដើម​ ដោយ​យក​ស្ទីល​តាម​ចម្រៀង​ពី​ទស្សវត្ស​ទី ៤០ដល់ ៩០។ ចាប់​ពី​ម៉ោង​ ៧ដល់​ ៩កន្លះ​នៅ Botanico ផ្លូវ​លេខ ២១។ ​

 

បើសិនជា​ចង់​ស្ដាប់​តន្ដ្រី​បែប Funk បន្ថែម​ទៀត​ Pocket Change នឹង​សម្ដែង​នៅ LF Social Club។ ដោយ​យក​ស្ទីល​ចម្រៀង​ពី Erykah Badu, Chaka Khan និង Rick James អ្នក​នឹង​សប្បាយ​រីករាយ​រាំកម្សាន្ត នឹង​ចង្វាក់​ Punk ចាប់​ពី​ម៉ោង ៩យប់​ដល់​១ទៀបភ្លឺ​នៅ LF Social Club ផ្លូវ​ ៣០៨។

 

ប្លែក​បន្តិច​ពី Punk ប្ដូរ​មក Retro វិញ​ម្ដង​​នៅ ​ Duplex នឹង​មាន​តន្ដ្រី​ Retro សម្ដែង​ពី​ក្រុម Retro Carnival Band មក​តាំង​ពី​ប្រទេស​ហ្វីលីពីន។ ពួក​គេ​នឹង​សម្ដែង​ចម្រៀង​ឌីស្កូដែល​មក​ពី​ទស្សវត្ស​ទី ៧០ និង ៨០។​ ចាប់​ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Duplex ទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨។ ​​

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

ភាពយន្ត​ខ្មែរ The Father នឹង​ដាក់​បញ្ចាំង​នៅ​ចុង​សប្ដាហ៍​នេះ​នៅ Legend ដែល​ផលិត​ដោយ​អ្នក​ដឹក​នាំ​រឿង​ខ្មែរ​លោក ឡុង​ សុភាព និយាយ​អំពី​ឪពុក​បី​ផ្សេងៗគ្នា ម្នាក់ៗសុទ្ធ​តែ​ឆ្លង​កាត់​នូវ​ការ​បាត់​បង់​ភរិយា​ និង​ខិត​ខំ​តស៊ូ​លំបាក​ដើម្បី​ចិញ្ចឹម​កូន។ បញ្ចាំង​នៅ​ម៉ោង​ផ្សេងៗ នៅ​ Legend Cinema គ្រប់​ទីតាំង។​

 

ថ្ងៃសៅរ៍

 

មហោស្រព​អក្សរសិល្ប៍ខ្មែរ​និង​សហគមន៍​អ្នក​និពន្ធ​នឹង​រៀប​ចំកម្មវិធី​ ជួប​ជាមួយ​អ្នក​និពន្ធ ជាមួយ​នឹង​អ្នក​ស្រី អ៊ូច ថាវី និង​ ទឹម ម៉ានី​ ពិភាក្សា​ពី​ការ​និពន្ធរឿង​ប្រលោម​លោក​ និង​បង្ហាញពី​បទ​ពិសោធន៍រៀង​ខ្លួន​ផ្សេងៗ។ ​ពួក​គេ​ក៏ពិភាក្សា​ពី​​កា​រ​បង្កើត​អត្តចរិ​ត​របស់​តួអង្គ​ ក្នុងរឿង​ប្រលោម​លោក​ផងដែរ។ ចាប់​ពី​ម៉ោង ២កន្លះ​ដល់ ៤រសៀល​នៅ បណ្ណាល័យ​ជាតិ ផ្លូវ​លេខ ៩២។

 

ស្នាដៃ​អក្សសិល្ប៍ខ្មែរ​តាំង​ពី​ទស្សវត្ស​ឆ្នាំ​៦០ និង ៧០ នឹង​ដាក់​បង្ហាញ​នៅ បណ្ណាល័យជាតិ​ ពេញ​មួយ​ចុង​សប្ដាហ៍។​ គោល​បំណង​សំខាន់​នៃ​ការ​ដាក់​បង្ហាញ​នេះ គឺ​ដើម្បី​ឱទ្ទិស ក៏ដូច​ជា​ដឹង​គុណ​នៃ​ស្នាដៃ របស់​អ្នក​និពន្ធ​ពី​គ្រប់​ជំនាន់​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។ ចាប់​ពី​ម៉ោង ៨កន្លះ​ព្រឹក​ដល់ ៥កន្លះ​ល្ងាច​ ថ្ងៃសៅរ៍​និង​អាទិត្យ​នៅ បណ្ណាល័យជាតិ ផ្លូវ​លេខ ៩២។

 

ផ្នែក​មួយ​នៃ​កម្មវិធី​នេះ​ទៀតផង​ដែរ នាំយកមក​ដោយ​ ក្រុម​សិល្បៈ​ល្ខោន​ស្បែក គោកធ្លក ​នឹង​មាន​កម្មវិធី​សម្ដែង​ល្ខោន​ស្បែក​ប្រពៃណី​ខ្មែរ ប្រភេទធំ​និង​តូវ​។ ចំពោះ​តម្លៃ​ចូលរួម​គឺ​មិន​គិត​ថ្លៃ ប៉ុន្តែ​អ្នក​អាច​បរិច្ចាគ​ប្រាក់​តិច​តួច​តាម​ការ​គួរ។ ចាប់​ពី​ម៉ោង ៧ដល់​៧កន្លះ​ល្ងាច​នៅ បណ្ណាល័យជាតិ​ ផ្លូវ​លេខ ៩២។ ​

 

មាន​អ្វី​ទៀត?

 

ពីធី​បុណ្យ​ហាឡូវីន​នឹង​មក​ដល់​ឆាប់ៗនេះ​ហើយ​ ប៉ុន្តែ​សម្រាប់​ក្មេង​ៗវិញ កម្មវិធី​នេះ​គឺ​ពេញ​មួយ​ខែ​តែ​ម្ដង។ បើ​សិន​ជា​លោក​អ្នក​មាន​កូន​ឬ​ក៏ក្មួយៗ ហើយ​ចង់​ឲ្យ​ពួក​គេ​សាក​ល្បងនិង​​លេងសប្បាយ​ កំុភ្លេច​ទៅ​កាន់ Make It​ ដើម្បី​ចូលរួម​ Workshop មួយ​សម្រាប់​ដាក់​ស្ករគ្រាប់ Trick-or-treat។ ក្នុង​តម្លៃ​តែ ៥ដុល្លារអ្នក​អាច​ឲ្យ​ក្មេង​ៗលេង​សប្បាយ​នឹង​ការរចនា​កាបូប​ស្ករគ្រាប់ ក៏ដូច​ជា​ទទួល​បា​ន​បទ​ពិសោធន៍ថ្មី​ផងដែរ។ ចាប់​ពី​​ម៉ោង ១០ព្រឹក​រហូត​ដល់​ថ្ងៃ​រសៀល​ នៅ Make It ផ្លូវ​លេខ ១៣៥។ 

 

គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ប្រារព្ធ​ពិធី​បុណ្យ​ហាឡូវីនជាលក្ខណៈផ្សេងៗគ្នា សម្រាប់​អ្នក​ខ្លះ​ដែល​បាន​តុប​តែង​ខ្លួន​ជា​លក្ខណៈ​តួអង្គ​ផ្សេងៗ ប៉ុន្តែ​អ្នក​ខ្លះ​គឺ​ចង់​មាន​រូប​រាង​ទាំង​នោះ​ដាក់​ជាប់​នៅ​ខ្លួន​តែ​ម្ដង។ ហេតុ​ដូច្នេះ​ហើយ​ទើប​នៅ Bong the Gallery នឹង​មាន​ការ​ដាក់​តូប​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ចង់​ចាក់​សាក់ ក៏ដូច​ជា​ចោះរន្ធ​ផ្សេង​ៗ (Piercing)។ សម្រាប់​អ្នក​ចង់​ទទួល​បាន​សេវា​នេះ​គួរ​តែ​កក់​ទុក​ឲ្យហើយ ជាមួយ​នឹង​តម្លៃ​ផ្សេងៗតាម​ទំហំ អ្នក​ចាក់​សាក់​និង​ចោះ​រន្ធ​សុទ្ធ​តែ​មាន​ជំនាញ​យូរ​ឆ្នាំ ដូច្នេះ​អ្នក​មិន​គួរ​បារម្ភនោះ​ទេ។ ចាប់​ពី​ម៉ោង ១រសៀល​ដល់​ ១១យប់​ នៅ Bong the Gallery ផ្លូវ​សុធារស។  ​

 

ខែ​តុលាគឺ​ជា​ខែ ផ្ដោត​សំខាន់​ទៅ​ការ​ការពារ​ជម្ងឺ​មហារីក​សុដន់ ហើយ​ Mad Monkey នឹង​មាន​កម្មវិធី​រៃអង្គាសប្រមូល​ប្រាក់ ដើម្បី​ជា​ជំនួយ​អ្នក​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ជម្ងឺនេះ​ដោយ​រៀប​ចំ​ជាកម្មវិធី​ជប់លៀងមួយ​។ ទឹក​ប្រាក់​ដែលបាន​មក​ពី  ​Paint It Pink Pool Party នឹង​យក​ទៅ​បរិច្ចាក​នៅ​មន្ទីរពេទ្យ​សីហនុ​ HOPE។ ក្នុងឱកាស​នោះ​ដែរ ពួក​គេ​ក៏មាន​ភេសជ្ជៈ​ពិសេស​ពណ៌ផ្កាឈូក​ដើម្បី​ជា​កិត្តិយស​ ដោយ​មាន​ឈ្មោះ​ថា Pink Cosmos។ ចាប់​ពី​ម៉ោង ៨យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Mad Monkey ផ្លូវ​លេខ ៣០២។ ​

 

Meta House នឹង​ប្រារព្ធ​កម្មវិធី​ជប់​លៀង​ខួប​កំណើត​សម្រាប់​មនុស្ស​អ្នក​នៅ​ទី​នោះគឺ AYA ប៉ុន្តែ​ទីតាំង​នោះ​បាន​អញ្ជើញ​អ្នក​គ្រប់​គ្នា​នៅភ្នំពេញ​តែ​ម្ដង​ដើម្បី​ចូលរួម​ជប់​លៀង​។ ជាមួយនឹង​ការ​ដាក់​អាំង​សាច់ Barbecue ស្រាបៀរដោយ​ឥតគិត​ថ្លៃ និង​ចាក់ភ្លេង​រាំ​កម្សាន្ត​ដោយ​ DJ Elmo ស្ដាប់​ទៅ​ល្អ​ម្យ៉ាង​ដែរ​តើ។ ចាប់​ពី​ម៉ោង ៧ដល់ ១១យប់​នៅ Meta House ផ្លូវ​ ១៧៨។ 

 

មាន​អ្វី​នៅ​លើ​ឆាក​សម្ដែង?

 

LF Garden នឹ​ង​បើ​ក​បម្រើ​នូវរានហាល​របស់​ពួក​គេ ដើម្បី​ឲ្យ​តារា​ចម្រៀងបែប Country និង Blue លោក Gonzolo Rodino ដែល​នឹង​ញ៉ាំ​បរិយាកាស​ឲ្យកម្មវិធី​នេះ​កាន់​តែ​រីករាយ​ ជាមួយ​នឹង​ចម្រៀង​ដែល​លោក​និពន្ធ​ដោយ​ខ្លួនឯង។ ចាប់​ពី​ម៉ោង ៨ដល់ ១១យប់​​នៅ LF Garden ផ្លូវ​លេខ ៣០៨។ ​​ ​

 

នៅ​ឯចុង​ផ្លូវ​ឯណោះ​វិញ​គឺ ​​ Cloud នឹង​មាន​កម្មវិធី​រាំកម្សាន្ត​ចង្វាក់​ឡាទីន ជាមួយ​នឹង​តន្ដ្រី​បែប​ចំណាស់​ក្លាស៊ីក​ពី អាមេរិក​កណ្ដាល​និង​អាមេរិក​ខាង​ត្បូង​។ Son Latino គឺ​ក្រុម​ចម្រៀង​បី​រូប​ពី​ប្រទេស Bolivia Cuba និង Argentina អីចឹងពួក​គេ​ប្រាកដ​ជាដឹង​ថា ត្រូវ​សម្ដែង​ជាពិសេស​បែប​ណា​ហើយ។ ចាប់​ពីម៉ោង​ ៨ដល់​ ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

ក្រុម​អ្នករៀប​ចំ​កម្មវិធី​ថ្មី​មួយ​ប្រចាំ​ទីក្រុង​គឺ Hypelab នឹង​មាន​កម្មវិធី​ Takeover នៅ  ​Club Love។ ប្រសិន​ជាអ្នក​​​ចង់​រាំកម្សាន្ត​ជាមួយ​ DJ ល្បីៗប្រចាំ​ Hypelab។ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ ៥ដុល្លារ​ដោយ​អម​ជា​មួយ​នឹង​ Drink មួយ​កែវ​តាម​ជម្រើស​អ្នក​។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ៤ទៀប​ភ្លឺ​នៅ Club Love ផ្លូវ​ ២៧៨។​   ​

 

មាន​អ្វី​ដាក់​បញ្ចាំង?​

 

នៅ Bophana Center នឹង​មាន​ដាក់​បញ្ចាំង​នៅ​សាច់​រឿងឯកសារ​មួយ និយាយ​អំពី​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ប៉េង ផាន ដែល​ធំដឹង​ក្ដី​នៅ​ជំនាន់​ខ្មែរ​ក្រហម។ នាង​ធ្លាប់​ជាប់ឃុំ​អំឡុង​រដូវ​កាល​នោះ​ ហើយ​ក៏បាន​បង្កើត​សាលារៀន​សិល្បៈ​មួយ ជាកិត្តិយស​ដល់​បណ្ដា​ក្មេង​ៗ ដែល​មិនបាន​រស់រាន​មាន​ជីវិត។ ភាពយន្ត​នេះ​ដាក់​បញ្ចាំង​ជា​ភាសា​ខ្មែរ និង​មាន​ Subtitles ជាភាសាអង់គ្លេស។ ចាប់​ពី​ម៉ោង ៥ដល់៦រសៀល​នៅ Bophana Center ផ្លូវលេខ ២០០។​

 

 

ថ្ងៃអាទិត្យ

 

មាន​អ្វី​ទៀត?

 

ប្រសិ​នជាអ្នក​មិន​ទាន់បាន​ទៅ​ ​The Factory អ្នក​ពិត​ជា​មិន​ទាន់​បានទទួល​បាន​បទ​ពិសោធន៍ពិសេស​ថ្មី​មួយ​នោះទេ​។ នៅ​ទី​នោះ​មាន​សឹង​តែ​គ្រប់​ប្រភេទទាំង​អស់​នូវ​អ្វីៗ ពីសិល្បៈ ដូច​ជា​គំនូរ ស្ទូឌីយ៉ូ​ថត​រូបជាដើម។ ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ដែរ Factory នឹង​បើ​ក​ឲ្យ​អ្នក​ចូលរួម​ទស្សនា​នូវ​រូប​ថត​ជាច្រើន​ដាក់​បង្ហាញ​នៅ​ទីតាំង​នោះ។ ចាប់​ពី​ម៉ោង ៨ព្រឹកដល់ ១១ព្រឹក​នៅ The Factory ផ្លូវ​ជាតិ​លេខ ២។

 

មានអ្វី​លើ​ឆាក​សម្ដែង?

 

តារា​ចម្រៀង​សម្លេង​រន្ដំ Mirasol Aguila នឹង​នាំ​យក​នូវ​ស្ទីល​ចម្រៀង​របស់​នាងទៅ​កាន់ Hops ថ្ងៃ​អាទិត្យ​នេះ ដោយ​សម្ដែង​ជា​លក្ខណៈ​ Acoustic មួយ​ខាង​ក្រោម​ពន្លឺ​ភ្លើង​នៃ​ទីសួនញ៉ាំ​ស្រា​នៅ​ទី​នោះ។ ការ​សម្ដែង​នេះ​ដែរ​នឹង​ចូលរួម​ដោយអ្នក​ជំនាញ​តន្ដ្រី​២ទៀត​ផងដែរគឺ​លោក Anttii Siitonen និង Arone Silverman។ ចាប់​ពី​ម៉ោង ៧ដល់ ១០យប់​នៅ Hops Beer Garden and Restaurant ផ្លូវ​លេខ ២២៨។​​

 

មានអ្វី​ដាក់​បញ្ចាំង?

 

សម្រាប់​ថ្ងៃ​អាទិត្យ​មាន​ភាពយន្ត​ថ្មី​ដែល​ដាក់បញ្ចាំង​ គឺ ​Gemini Man ដើរ​តួ​ដោយ​លោក Will Smith ដោយ​ដឹក​នាំ​រឿង​ដោយ​លោក Ang Lee ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​មួយ​រូប​។ សាច់​រឿង​នេះ តម្រូវ​ឲ្យ​តួអង្គសម្ដែង​ដោយ Will Smith ជួប​ជាមួយ​នឹង​​សត្រូវ​ម្នាក់​ដែល​មាន​រូប​រាង​ដូច​លោក​បេះ​បិត។ ចង់​ដឹង​ថា​ភាពយន្ត​នេះ​ប្លែក​បែបណា​កុំភ្លេច​ទៅ​ទស្សនា​ទាំង​អស់​គ្នា។ ចាប់​ដាក់​បញ្ចាំង​នៅ​តាម​ម៉ោង​ផ្សេងៗនៅ Major Cineplex គ្រប់ទីតាំង។​

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top