Connect with us

គួរ​តែ​ចូលរួម​កម្មវិធី​អ្វី​ទៅហ្ន៎?

មគ្គទេស​ចុង​សប្ដាហ៍

គួរ​តែ​ចូលរួម​កម្មវិធី​អ្វី​ទៅហ្ន៎?

គួរ​តែ​ចូលរួម​កម្មវិធី​អ្វី​ទៅហ្ន៎?

គ្រប់​នាទី​សម្រាប់​ចុង​សប្ដាហ៍​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ ព័ត៌មាន​ពី​អាជីវកម្ម​ថ្មី ការ​ជប់លៀង​ថ្មីៗ ល្បែង​កម្សាន្ត​ឆ្លាតៗ សប្បាយៗ កម្មវិធី​អបអរផ្សេងៗ ព្រម​ទាំង​កម្មវិធីរាំកម្សាន្ត​ជា​ច្រើន!!!

 

ថ្ងៃសុក្រ

 

ភាពយន្ត

 

 

ស្វែង​រក​ពិភពផ្សេងៗ​ដែល​កើត​ឡើង ពាក់ព័ន្ធ​នឹង​​មនុស្ស​និងហេតុការណ៍នានា កើតឡើង​ក្នុង​ពេល​តែ​មួយ​ម៉ោង​។ Meta House នឹង​ដាក់​បញ្ចាំង​បណ្ដា​ភាពយន្ត​ខ្នាត​ខ្លី ដែល​ផលិត​ដោយ​អ្នក​ដឹក​នាំរឿង​ខ្មែរ ក៏ដូច​ជា​អ្នក​ដឹក​នាំ​រឿង​ដែល​រស់​នៅ​ប្រទេស​កម្ពុជា​។ សម្រាប់​យប់​នេះ​នឹង​មាន​ដាក់​បញ្ចាំង​រឿង Trust ផលិត​ដោយ​​លោក Marc Baudinet ដែល​បង្ហាញ​ពី​សាច់​រឿង​ក្មេង​ស្រី​​សិស្ស​សាលា​ម្នាក់ បាន​រាប់​អាន​ជិត​ស្និទ្ធ​ជាមួយ​បុរស​ចំណាស់​មួយរូប​ដែល​លក់គ្រឿង​អលង្ការ​ខាង​មុខ​សាលា​របស់​នាង។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨  

 

ជប់​លៀង​បើក​សម្ពោធ

 

Mina Banana ដែល​ជា​ Hostel ព្រម​ទាំង​បារ​នៅ​ម្ដុំ​វត្តលង្ការ​ នឹង​មាន​កម្មវិធី​ពិសេស​អបអរ​ខួប​គម្រប់ ១០​ឆ្នាំ ព្រម​ទាំង​ជប់​លៀង​ប្ដូរ​អ្នក​គ្រប់​គ្រង​ថ្មី Rebirth ផង​ដែរ។ សម្រាប់​កម្មវិធី​នេះ​នឹង​មាន​ការ​ចូលរួម​សម្ដែង​ដោយ ក្រុម​ចម្រៀង​ខ្មែរ ខ្យល់ ដែល​មាន​សមាជិក​ Mora និង ស្រីនាង ព្រម​ទាំង​មាន​ចាក់​ភ្លេង​ពី​ DJs Nemo និង Dalah ជា​ពិសេស​នោះ​គឺ​ក៏​មាន​ការ​សម្ដែង​គ្រវី​ភ្លើងពី Twin Flames ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Mini Banana ផ្លូវ​លេខ ៥១ 

 

តន្ដ្រី

 

The Boxchords នឹង​សម្ដែង​តន្ដ្រី​ជា​ច្រើន​បែប​បទ​ តាំងពីច​ង្វាក់​រ៉ុក R&B, funk, folk ដោយ​កែច្នៃ​តន្ដ្រី​ទាំង​នេះ​ឲ្យ​មាន​ជា​លក្ខណៈ Upbeat ធ្វើ​ឲ្យ​អ្នក​ទស្សនា​​រីករាយ​ជាមួយ​នឹង​តន្ដ្រី​ Pop ល្បីៗ។

ចាប់ពី​ម៉ោង​៦កន្លះ​ល្ងាច​នៅ Himawari Hotel Microbrewery ផែ​ស៊ីសុវត្តិ

 

បណ្ដោយ​អារម្មណ៍​ជាមួយ​តន្ដ្រី​បែប Soulful ពី Mirasol and Arone នៅ Alchemy។ នាង​ជា​អ្នក​ចម្រៀង​ចង្វាក់​ Soul ដ៏​មាន​ទេពកោសល្យ​ ហើយ Arone ក៏​ជា​អ្នក​លេង​ហ្គីតា​ដ៏ជំនាញ​មួយ​រូប​ផង​ដែរ។ ពួក​គេ​នឹង​សម្ដែង​តន្ដ្រីល្បីៗ​បែប Soul, Hip hop និង Contemporary។

ចាប់​ពី​ម៉ោង​៧​កន្លះ​យប់​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

ការ​សម្ដែង​ប្រចាំ​សប្ដាហ៍​ពី Jazz and the City ដែល​នឹង​ស្វែង​រក​ពី​ទំនាក់ទំនង​ Soul Meets Jazz រាត្រី​នេះ។ តារា​ចម្រៀង Intan Andriana នឹង​ចូលរួម​ដោយ​​អ្នក​ចម្រៀង​ Rhianon Johnson ចូលរួម​សម្ដែង​ជាមួយ​អ្នក​ទាំង​ពីរគឺ​លោក Euan សម្រាប់​ឧបករណ៍​ភ្លេង​ Saxophone និង James សម្រាប់​ព្យ៉ាណូ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

ក្រុម​តន្ដ្រី​បែប Ska ហៅ​ថា Checkered Past ទើប​តែ​ត្រលប់​មកវិញ​ពី​ ការ​រស់​នៅ​ដាច់​ដោយ​ឡែក​នឹង​ត្រៀម​ខ្លួន​សម្ដែង​ជាមួយ​នឹង​ Trumpets, Saxophones របស់​ពួ​ក​គេ​ ដើម្បី​នាំ​យក​នូវ​ថាម​ពល​របស់​ពួក​គេ​ មក​សម្ដែង​នៅ Cloud រាត្រី​នេះ​។ DJ Airfix Twin ក៏​នឹង​បន្តចាក់​តន្ដ្រី​បន្ទាប់​ពី​ក្រុម​តន្ដ្រី​សម្ដែង​ចប់​ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​កន្លះ​នៅ Cloud ផ្លូវ​លេខ ៩

 

តារា​ចម្រៀង​អម​ជាមួយ​ហ្គីតា Robin Narciso សម្ដែង​នៅ Oscar រាត្រី​នេះ​សម្រាប់​​តន្ដ្រី​បែប Acoustic ដោយ​លើក​យក​នូវ​តន្ដ្រី​ថ្មី​ ព្រម​ទាំង​ Cover ខ្លះៗ​ផង​ដែរ។ បន្ទាប់​ពី​ការ​សម្ដែង​របស់​លោក K ‘n’ E នឹង​ចូល​ខ្លួន​មក​សម្ដែង​វិញ​ម្ដង​ ដោយ​យក​តន្ដ្រី​បែប​ខ្មែរ​ទស្សវត្ស​ទី​៦០​ យក​មក​លើ​ឆាក។

ចាប់​ពី​ម៉ោង​៨កន្លះ​យប់​នៅ Oscar’s on the Corner កែ​ង​ផ្លូវ​លេខ ១៣​និង​១០៤

 

តារា​ចម្រៀង​ប្រចាំ​ក្រុម Havana Kings លោក Kayron Gonzalez នឹង​ចូល​ខ្លួន​មក​សម្ដែង​ជាមួយ​ដៃហ្គីតា​លោក Stan Paleco។ ក្រុម​តន្ដ្រី​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា Son Cubano នាំ​យក​សូរសៀង​ចម្រៀង​បែប​ Rumba, Salsa, Bolero និង​ Cha Cha​ មកកាន់ Bassac Lane។

ចាប់​ពីម៉ោង​៨​កន្លះ​ល្ងាច​នៅ Bassac Lane


Femke and Anthony នាំ​យក​នូវ​តន្ដ្រី​បែប Late-Night Jazz ច្រៀង​បែប Cover មក​កាន់ Ege Bar រាត្រី​នេះ នាំ​យក​នូវ​ស្ទីល​តន្ដ្រីបែប Melodic, Acoustic, Jazz និង Pop មក​សម្ដែង។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

រាំកម្សាន្ត

 

កន្លែង​ផលិត​ស្រា Seekers នឹង​មាន​កម្មវិធី​ថ្ងៃសុក្រ​ដំបូង​ប្រចាំ​ខែ ដើម្បី​បង្ហាញ​ពីរស់​ជាតិ​ថ្មីៗ​នៃ​ភេសជ្ជៈ​និង​តន្ដ្រី សម្រាប់​កម្មវិធី​លើក​នេះ Jonah Wood មិន​ត្រឹម​តែ​ជា Account Manager ថ្មី​ប៉ុន្តែ​លោក​ក៏​ជា DJ ផង​ដែរ។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Seekers Spirits ផ្លូវ​លេខ ៤៥៤

 

DJ Ah Ny នឹង​ផ្លាស់​ប្ដូរ​បរិយាកាស​កម្មវិធី Teddy’s Fantastic Friday ទៅ​ជា Teddy’s Funky Fest។ ចាក់​តន្ដ្រីរាំ​កម្សាន្ត​ល្ងាច​នេះ​ចាប់​ពី​ម៉ោង​៨​យប់​នៅ Teddy’s Bar ផ្លូវ​លេខ ៤៦០

 

ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ចង់​រាំ​តាម​ចង្វាក់​ភ្លេង​ឌីស្កូ ទៅ​កាន់ Duplex ដើម្បី​រាំ​កម្សាន្ត​ក្នុង​កម្មវិធី Twisted Disco។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

តន្ដ្រី​បែប Electronic Underground មាន​ទីតាំង​ប្រចាំ​សប្ដាហ៍​នៅ Metatronic ដោយ​រាត្រី​នេះ​នឹង​មាន​ការ​សម្ដែង​ពី DJ Mr. Haruna សញ្ជាតិ​បារាំងប៉ុន្តែ​ធ្លាប់​រស់​នៅ​ប្រទេស​ចិន​ ដោយ​នឹង​ចាក់​ភ្លេង​បែប Bass-House។ DJ Shibi ក៏​នឹង​ចាក់​ភ្លេង​បែប Tech House ផង​ដែរ​បន្ទាប់​ពីឌីជេ​ដំបូង ហើយ​នៅ​ទី​នោះ​នឹង​មាន​ដាក់​លក់​ស្រាបៀរ​តម្លៃ​១​ដុល្លារ​ពេញ​មួយ​យប់។ 

ចាប់​ពី​ម៉ោង​៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

DJ Shaman នឹង​មាន​កម្មវិធី​ជប់លៀង Reggaeton នៅ Est. Lounge ចង់​ដឹង​ថា​តន្ដ្រី​លោក​មាន​លក្ខណៈ​ពិសេស​បែប​ណា អាច​មក​សាក​ស្ដាប់​បាន​។

ចាប់​ពី​ម៉ោង​១០​យប់​នៅ Est. Lounge ផ្លូវ​លេខ ២១៤ 

 

 

ថ្ងៃសៅរ៍

 

បើក​សម្ពោធ

 

Botanico មាន​ទីតាំង​ថ្មី ហើយ​នឹង​​ប្រារព្ធ​កម្មវិធី​អបអរ​ពេញ​មួយ​ថ្ងៃ ដោយ​អាច​ចូលរួម​បាន​ជា​លក្ខណៈ​គ្រួសារ។ ក្រុម​តន្ដ្រី​កុមារ Mimi and the Merrymakers នឹង​សម្ដែង​សម្រាប់​កម្មវិធី​នេះ ក៏ដូ​ចជា មាន​ការ​គូរ​មុខ​ពី The Giving Tree School ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​នោះ​ក៏​មាន BBQ ចម្អិន​ត្រៀម​ ដាក់លក់ឲ្យ​អ្នកចូល​រួម​ញ៉ាំ​ផង​ដែរ។ តន្ដ្រី​ករ​ចង្វាក់​ហ្សាស Antonio and Gerard នឹង​នាំ​យក​តន្ដ្រី​របស់​ពួក​គេ​មក​កំដរ​បរិយាកាស។ 

ចាប់​ពី​ម៉ោង​១០​ព្រឹក​នៅ Botanico Odom Garden ផ្លូវ​នរោត្តម

 

VSL Veterinary Clinic នឹង​មាន​កម្មវិធី​បើក​សម្ពោធ​នៅ Odom Garden សម្រាប់​កម្មវិធី Fun Day Fun Dog Show។ បែប​បទ​នៃ​ការ​សម្ដែង​នេះ​មាន​ដូច​ជា Best Mutt និង Waggiest Tail (កន្ទុយ​ស្អាយ) ដោយ​អាច​ចូលរួម​ពី​កូន​ឆ្កែ​ទាំង​អស់​ គ្រាន់​តែ​ត្រូវ​បង់​ប្រាក់​២​ដុល្លារ​ដើម្បី​ចូលរួម។ ថវិការ​ទាំង​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី Animal Rescue Cambodia ធ្វើ​ការ​សង្គ្រោះ​សត្វ​ចញ្ចឹម​នៅ​កម្ពុជា។ អ្វី​ដែល​ពិសេស​នោះ​គឺ គ្រប់​សត្វសុនក​ដែលចូលរួម នឹង​អាច​ញ៉ាំ Pupcakes ពី Pet Kitchen Cambodia ព្រម​ទាំង​នឹង​ទទួល​បាន​​ការ​គូរ​គំនូរ​ពី Nowhere Art Stuido ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ព្រឹក​នៅ Odom Garden ផ្លូវ​នរោត្តម

 

Kbach Arts នឹ​ង​មាន​កម្មវិធី​​ប្រកួត​ប្រចាំ​ឆ្នាំ annual arts competition ដោយ​ស្វែង​រក​អ្នក​សិល្បៈ​គំនូរ​ទូទាំង​ប្រទេស សម្រាប់​ប្រភេទ​គំនូរ​លើ​ ផ្ទាំង​សំពត់ ដោយ​ឌីជីថល​ឬ​នៅ​តាម​ដង​វិថី។ អ្នក​ឈ្នះ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់រង្វាន់​ ក៏​ដូច​ជា​កុង​ត្រា​ការងារ​ទាក់ទង​នឹង​គំនូរ​សិល្បៈ​ផង​ដែរ។

ចាប់​ពី​ម៉ោង​២​ល្ងាច​នៅ Hops Craft Beer Garden ផ្លូវ​លេខ ២២៨

 

សិល្បៈ

 

ទីតាំង​តាំង​ពិពណ៌ Sa Sa Art Projects នឹង​មាន​ដាក់តាំង​នូវ​​ទស្សនីយ៍ភាព​សិល្បៈ ដែល​ក្នុង​នោះ​មាន​ដូចជា​ សត្វ​ល្អិត​ ពពាក់​ពពូន​គ្នា​ដាក់​តម្រៀម​តាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​នេះ​ជា​ស្នាដៃ​របស់​កញ្ញា Eng Rithchandaneth។ ក្នុង​នោះ​នាង​ក៏​នឹង​មាន​ការ​ពិភាក្សា​ពីសិល្បៈ​ពិពណ៌នេះ​ផង​ដែរ នៅ​ក្នុង​កម្មវិធី​បើ​ក​សម្ពោធ។ ទីតាំង​នេះ​តម្រូវ​ឲ្យ​ចូល​តែ​១៥​អ្នក​តែប៉ុណ្ណោះ​ក្នុង​ការ​ចូល​មើល​មួយ​ដង ដោយ​ការ​បើក​ឲ្យ​ចូល​មាន​៣​ដង​គឺ ម៉ោង​ ៥ ៦ និង ៧​ល្ងាច។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Sa Sa Art Projects ផ្លូវលេខ ៣៦០

 

អ្នក​សិល្បៈគំនូរ Adana Legros and Roman Koenig នឹង​ធ្វើ​ការ​បរិយាយ​ក៏​ដូច​ជា​ឆ្លើយ​សំនួរនានា​ពាក់ព័ន្ធ​នឹង​ការ​ដាក់​តាំង​ពិពណ៌​រួម​គ្នា “The Art of Detachment” ដែល​ខណៈ​ពេល​នេះ​កំពុង​តែ​ដាក់​តាំង។

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​នៅ Sra’Art ផ្លូវ​​សុធារស 

 

តន្ដ្រី

 

Alchemy រាត្រី​នេះ​នឹង​មាន​កម្មវិធី​ពិសេស​ A Taste of Africa សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​ ក៏ដូច ជា​ការ​សម្ដែង​សកម្មភាព​សិល្បៈ​ផ្សេងៗ​ទៀត​ផង​ដែរ។ ដឹក​នាំ​ដោយ​ពិធីករ Daniel និង Ester រាត្រី​នេះ​នឹង​មាន​ការ​សម្ដែង​ពី​តន្ដ្រី​បែប Nigeria ដោយ Phoenix Enta10ment នឹង​ Live Afrobeats ពី Blazeal និង E. Black, DJ’d Afrobeats ដោយ DJ Epopsy ការ​សម្ដែង​របាំ​ប្រពៃណីអាហ្វ្រិក​ពី Esther និងការ​អាន​កំណាព្យ​ពី Kamila Yusuf។ ជាពិសេស​អ្នក​អាច​ភ្លក់អាហារ​បែប Nigeria រស​ជាតិ​ប្លែក​ចំ​ម្អិន​ដោយ Kouch Oman African Restuarant។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Alchemy GastroPub ផ្លូវលេខ ១២៣

 

អ្នក​ចម្រៀង​និងហ្គីតា DNA នឹង​សម្ដែង​នូវ​តន្ដ្រី​បែប Acoustic ទាំង​ភាសាខ្មែរ​និង​អង់គ្លេស​ នៅ​ជាប់​នឹង​អាង​ហែល​ទឹក​នៅ Mad Monkey។ ជាមួយ​នឹង​ភេសជ្ជៈ​តម្លៃ​សមរម្យ​និង​ BBQ រាត្រី​នេះ​ DJ Bakes ក៏​នឹង​ចាក់​តន្ដ្រី​បែប Underground Deep House និង​ Dance Tunes ផង​ដែរ។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Mad Monkey ផ្លូវ​លេខ ៣០២

 

ចូលរួម​គ្នា​សម្ដែង​លើ​ឆាក​បន្ទាប់​ពី​បែប​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ក្រុម​ចម្រៀង​ខ្មែរ​បែប Rock ‘n’ Rolla Rondom ត្រៀម​ខ្លួន​ពិសេស​សម្រាប់​សម្ដែង​តន្ដ្រី​ពិសេស​របស់​ពួក​គេ​ តាំង​ពី​ចង្វាក់​ Pop ទៅ​ជា Funk, Soul និង Reggae។ អ្នក​លេង​ហ្គីតា David Chhor និងដៃស្គរ​ Boom Bar ​ច្រៀង​ដោយ​ Ai Sha ព្រមទាំង​ចូលរួម​លេង​ Bass ពី​លោក Vincent ជនជាតិ​ឥណ្ឌូនេស៊ី។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Cloud ផ្លូវ​លេខ ៩ 

 

Bob Passion and the Schkoots ជា​ក្រុមតន្ដ្រី​បែប Punk, Europunk ហើយ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​ពិសេស​សម្រាប់​ការ​សម្ដែង​យប់​នេះ ត្រៀម​ឲ្យ​លោក​អ្នក​រាំ​កម្សាន្ត។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Oscar’s on the Corner កែង​ផ្លូវ​លេខ ១៣​និង​១០៤

 

ក្រុម​តន្ដ្រី​បែប Latin Aguita y Coco នឹង​នាំ​យក​ការ​សម្ដែង​បែប Acoustic របស់​ពួក​គេ​មក​កាន់ Ege Bar។​

ចាប់​ពី​ម៉ោង​៩កន្លះ​យប់​នៅ Ege Bar ផ្លូវ​លេខ ៤៦០ 

 

រាំកម្សាន្ត

 

DJ Pitch and Teach Support នាំ​យក​នូវ​តន្ដ្រី​រាំកម្សាន្ត​មក​កាន់ Sundown ល្ងាច​ថ្ងៃសៅរ៍​នេះ ដោយ​អ្នក​អាចទស្សនា​ថ្ងៃលិច​ ក៏ដូច​ជា​ស្តាប់​និង​រាំកម្សាន្ត​នូវ​តន្ដ្រី​បែប Disco, Hip Hop បារាំង។

ចាប់​ពីម៉ោង​៥​ល្ងាច​នៅ Sundown Social Club ផ្លូវ​លេខ ៤៤០

 

Cocalero Cambodia និង Brass Monkey ក៏​នឹង​មានការ​សម្ដែង​ជុំ​គ្នា​ដោយ​មាន​ដាក់​ភេសជ្ជៈ Cocalero Bombs និង​ភេសជ្ជៈ​ពិសេស​ៗ​ផ្សេងៗ​ទៀត​ ព្រម​ទាំង​មាន​ការ​សម្ដែង​ពី Sound Advice ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ Brass Monkey ផ្លូវ​លេខ ៣០៨

 

សម្រាប់​ការ​រាំកម្សាន្តមួយ​បែប​ទៀត​ ដែល​ក្បាច់​រាំ​រាង​ពិបាក​បន្តិច​តម្រូវ​ឲ្យ​អ្នក​រៀន​នោះ​គឺ រាំ​កម្សាន្ត​បែប​ឡាតាំង ដោយ​នៅ Duplex នឹង​មាន​កម្មវិធី  Latin night ចាក់ត​ន្ដ្រី​បែប Salsa និង Bachata។ 

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

ជប់​លៀង​ដូច​ជា​នៅ​ទស្សវត្ស​ឆ្នាំ​៩០​ នៅ Est. Lounge ដោយ​ DJ Moto នឹង​ចាក់​តន្ដ្រីបែប​ជប់​លៀង​ពិសេសៗ​ពី​សម័យ​កាល​នោះ។ អ្វីដែល​ពិសេស​នោះ​គឺ DJ រូប​នេះ​បង្ហើប​ថា​អ្នក​ក៏អាច​សំណូម​ពរ​បទ​ចម្រៀង​ផង​ដែរ។

ចាប់​ពី​ម៉ោង​១០​កន្លះ​យប់​នៅ Est. Lounge ផ្លូវ​លេខ ២១៤

 

មាន​អ្វី​ទៀត?

 

សម្រាប់​កម្មវិធី dance flow នៅ Java Creative Cafe ព្រឹក​ថ្ងៃសៅរ៍​នេះ នឹង​អាច​ឲ្យ​អ្នក​ចូល​រួម​ហាត់​ប្រាណ​ដោយ​មាន​អ្នក​បង្ហាត់​នៅ​ទី​នោះ ដោយ​ថ្នាក់​មាន​តម្លៃ​តែ​៥​ដុល្លារ។ កម្មវិធី​នេះ​នឹង​មាន​សកម្មភាព​ផ្សេងៗ​គ្នា​មិន​ត្រឹមតែ​ម្នាក់​ឯង ប៉ុន្តែ​ក៏​មាន​ជា​លក្ខណៈ​ដៃគូរ​ផង​ដែរ។ 

ចាប់​ពី​ម៉ោង​៩​ព្រឹក​នៅ Java Creative Cafe ផ្លូវ​លេខ ៤៦៨

 

សម្រាប់​កម្មវិធី​ដាក់​បង្ហាញ​មួយ​នៅ Farm to Table សម្រាប់​ថ្ងៃនេះ​គឺ ដើម្បី​ផ្សព្វផ្សាយ​នូវ​ឱកាស Eco-Tourism សម្រាប់​កម្មវិធី​ដំណើរ​ទេសចរណ៍​នៅខេត្ត​មណ្ឌល​គីរី​ កម្មវិធី​ “Mondulkiri Calling: Pachyderms & Primates” ដឹក​នាំ​ដោយ Explore Wild Cambodia ក្នុង​នោះ​មាន​ការ​ចូលរួម​ដោយ Elephant Valley Proejct, Jahoo Gibbon Camp និង WCS Cambodia។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​២​រសៀល​នៅ Farm to Table ផ្លូវ​លេខ ៣៦០។

 

អ្នក​មាន​អាជីវកម្ម​ខ្នាត​តូច​ផ្ទាល់​ខ្លួន ក៏ដូច​ជា​ សហគ្រិន​ខ្លះៗ​នឹង​មាន​តូប​លក់​ផលិត​ផល​ផ្សេងៗ​នៅ Azure ថ្ងៃ​នេះ​សម្រាប់​កម្មវិធីដាក់​លក់ Ethical Pop-Up Market។ កម្មវិធី​ Pop-Up Saturday លើក​ទី​បី​នេះ​នឹង​មាន​ដាក់​លក់​ សម្លៀកបំពាក់​ នំ​ផ្សេងៗ​ ផលិតផល​គ្រឿង​សម្អាង​ផ្សេងៗ​ ភេសជ្ជៈ​និង​អាហារ។ 

ចាប់​ពី​ម៉ោង​៣​ដល់​៧​យប់​នៅ​ Azure Bar and Grill ផ្លូវ​លេខ ១២៣

 

The Deck នឹង​ប្រារព្ធ​កម្មវិធី​គម្រប់​មួយ​ឆ្នាំនៃ​ Quiz Night ដោយ​រៀប​ចំ​កម្មវិធី Quiz តុកតុក The Magical Quiz-tery Tour  រៀប​ចំ​ដោយ​ The Deck ផ្ទាល់​តែ​ម្ដង​។ សម្រាប់​កម្មវិធី​នេះ​នឹង​មាន​តុកតុក​ យ៉ាង​តិច​២៥​ចូលរួម ដោយ​តម្រូវ​ឲ្យ​បង់​ប្រាក់​៥​ដុល្លារ​សម្រាប់​ម្នាក់​ដើម្បី​ចូលរួម។

ចាប់​ពី​ម៉ោង​៣​រសៀល​នៅ The Deck ផ្លូវ​លេខ ១៣៥

 

ថ្ងៃ​អាទិត្យ

 

ភាពយន្ត

 

សម្រាប់​ថ្ងៃ​អាទិត្យ​នេះ The Flicks នឹង​ដាក់​បញ្ចាំង​រឿង​  Bill and Ted Face the Music ចូលរួម​សម្ដែង​ពី​តារា​ហូលីវូដ​ល្បីៗ​ដូច​ជា Keanue Reeves និង Alex Winter ជា​ដើម។ ភាពយន្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ដោយ​នេះ​គឺ​ភាគ​ថ្មី​បន្ទាប់​ពី​ភាគ​ដំបូង​បាន​ចាប់​ដាក់​បញ្ចាំង​តាំង​ពី​ទស្សវត្ស​ទី​៨០ ដូច្នេះ​ក្នុង​នោះ​តួអង្គ​ដែល​ធ្លាប់តែ​នៅ​ក្មេង បាន​ក្លាយ​ជា​តួ​ចំណាស់ ហើយ​អីចឹង​សាច់​រឿង​នឹង​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ចាប់​ដាក់​បញ្ចាំង​ចាប់​ពី​ម៉ោង​៤​រសៀល​នៅ The Flicks ផ្លូវ​លេខ ៩៥

 

បើក​សម្ពោធ

 

នៅ Odom Garden នឹង​មាន​កម្មវិធី farmer’s market ដោយ​នឹង​ដាក់​លក់ ផលិត​ផល​ផ្សេងៗ​ ពី​អ្នក​សិល្បៈ​ក្នុង​ស្រុក ពីអ្នក​ច្នៃ​ម៉ូដ និង​ផលិតផល​ផលិត​ដោយ​ដៃ​ជាដើម។ ក្នុង​នោះ​ក៏​មាន​ដាក់​លក់​ភេសជ្ជៈ និង BBQ ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ព្រឹក​ដល់​៤​រសៀល​នៅ Odom Garden ផ្លូវ​នរោត្តម

 

សិល្បៈ

 

អ្នក​សិល្បៈ Lixette នឹង​បង្ហាញ​ផ្ទាំង​គំនូរ​ថ្មី​របស់​នាង​ ក៏​ដូច​ជា​ជាកិច្ច​ស្វាគមន៍​សម្រាប់​ការ​​បើក​បារ​ថ្មី​ឈ្មោះ​ថា Checkpoint Charlie ពី​មុន​មា​ន​ឈ្មោះ​ថា Ink and Drink។ ក្រៅ​ពី​គំនូរ​ដាក់​លក់ ក្នុង​នោះ​ក៏​មាន​ស្រាក្រហម​ ឈីស​ផលិត​ពី​ផ្ទះ​និង​អាហារ​ផ្សេងៗ​ដាក់លក់ និង​ភេសជ្ជៈ។

ចាប់​ពីម៉ោង​២​ដល់​៥​រសៀល​នៅ Checkpoint Charlies ផ្លូវ​លេខ ៤៥០

 

មាន​អ្វី​ទៀត?

 

សម្រាប់គម្រោង I am a Daughter នឹង​បន្ត​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ សម្រាប់​ការ​ពិភាក្សា “The Price Tag for Female Employees” ។ នេះ​គឺ​ជា​ការ​សម្ដែង​មួយ​បែប​ Theatre ព្រមទាំង​មាន​ការ​វិភាគ​ បន្ទាប់​ពី​ការ​សម្ដែង​ចប់ អាច​ចូលរួម​ដោយ​សេរី។

ចាប់​ពី​ម៉ោង​២​ដល់​៥​រសៀល​នៅ Meta House ផ្លូវ​លេខ ១៧៨

 

ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី Explore Wild Cambodia, Farm to Table នឹង​ប្រារព្វ​កម្មវិធី Wild Trivia ដើម្បី​គាំទ្រ​អង្គការ​ដែល​អភិរក្ស​ព្រៃកម្ពុជា។ តម្លៃ​សំបុត្រចូលរួ​ម​គឺ​៥​ដុល្លារ អាច​ប្ដូរ​បាន​ ស្រាបៀរ​ឬ​សូដា​មួយ​កែវ។ ក្រុម​ដែល​ឈ្នះ​ Trivia នេះ​នឹង​អា​ច​ទទួល​បាន​ភេសជ្ជៈ​ដោយ​ឥតគិត​ថ្លៃ​ និង Gift Certificate ពី​ Farm to Table។

ចាប់​ពីម៉ោង​៤​ដល់​៦​ល្ងាច​នៅ Farm to Table ផ្លូវ​លេខ ៣៦០

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top

Discover more from WHAT'S ON PHNOM PENH

Subscribe now to keep reading and get access to the full archive.

Continue reading