Connect with us

មាន​អ្វីខ្លះកើតឡើងចុងសប្ដាហ៍នេះ?

ជំរើស​យើង

មាន​អ្វីខ្លះកើតឡើងចុងសប្ដាហ៍នេះ?

មាន​អ្វីខ្លះកើតឡើងចុងសប្ដាហ៍នេះ?

Translated by Thearo Nuch

 

ថ្ងៃសុក្រ

 

មាន​អ្វី ដាក់បញ្ចាំង?

 

ភាពយន្ត​ល្បីរាប់​សត្សវត្ស “The Lion King” បាន​ត្រលប់​មក​វិញ​ហើយ ដោយ​បាន​ធ្វើ​ឡើង​ជាថ្មី ដោយ​បច្ចេកទេស​កុំព្យូទ័័រ ចាប់ដាក់បញ្ចាំង​ចុងសប្ដាហ៍​នេះ។ បើ​មើល​តាម​ Trailer យើង​ដឹង​ហើយ​ថា ភាពយន្ត​នេះ​គឺ​មាន​សាច់រឿង​ដូច​ជាមួយ​នឹង​រឿង​តុក្កតា​ដែរ ប៉ុន្តែ​ត្រូវ​ថត​ថ្មីជាលក្ខណៈ 3D។ អីចឹង​កុំ​ភ្លេច​ទៅ​មើល ហើយ​ប្រៀបធៀប​មើល តើ​ភាពយន្ត​ផលិតថ្មី​នេះ ល្អ​កម្រិត​ណា?​ ​

 

មាន​អ្វី​ លើឆាក​សម្ដែង?

 

តារា​ចម្រៀង​ល្បីៗ ជា​ច្រើន​រូប​នឹង​បង្ហាញ​ខ្លួន​យប់​នេះ នៅ​លើ​ឆាក Hard Rock Cafe ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធីខនសឺត Sound Initiative ដែល​កម្មវិធី​នេះ​ចាប់​ផ្ដើម​ តាំង​ពី​ម៉ោង​ ៥​ ល្ងាចដល់ ១០​យប់ឯណោះ។ ​តារា​ល្បី​ៗ ដូច​ជា​ក្រុម​ចម្រៀង Small World Small Band ចិត្ត កញ្ចនា វុទ្ធា និង តារា​រ៉េប សាំង សុខ​សេរី ជា​ដើម​សុទ្ធ​តែ​នឹង​សម្ដែង​យប់​នេះ។

 

នៅម្ដុំ Bassac Lane ចាប់​ពី​ម៉ោង​៨ល្ងាច​ទៅ នៅ  LF Social Club នឹង​មាន​ឌីជេ ចាក់​ភ្លេង​រាំ​កម្សាន្ត​បែប​អេឡិកត្រូនិក​ ដែល​កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ VeryGouda។ ឌីជេ​មក​តាំង​ពី​ទីក្រុង មិចស៊ិចកូ ចូលរួន​ជាមួយ​ឌីជេ​ប្រចាំ​ភ្នំពេញ​ Sushi និង LN នឹង​កំដរ​អារម្មណ៍​អ្នក​រាំកម្សាន្ត​ដល់​ម៉ោង​១ ពាក់កណ្ដាល​អាធ្រាត។ សំបុត្រ​ចូលរួម​តម្លៃ​ ៥ ដុល្លារ​ នឹង​មាន​ដាក់​លក់​នៅ​ច្រក​ចូល។

រា​ត្រី​នេះ​ដែរ​នៅ Cloud នឹង​ប្រារព្ធកម្មវិធី​ Rap Battle លើក​ចុង​ក្រោយ គឺ​កម្មវិធី Hip Hop Takeover លើក​ទី ២២ ។ បន្ទាប់​ពី​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជាង ៣ឆ្នាំ​នេះ​គឺ​ជា​លើក​ចុងក្រោយ​ហើយ អីចឹង​កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា។ 

 

មាន​អ្វី នៅ​យប់​ជ្រៅ?

 

ឌីជេ កាតយ មក​ពី​ប្រទេស​ថៃ  នឹង​មក​ចាក់ភ្លេង​នៅ Sound Club យប់​នេះ ចាប់​ពី​ម៉ោង​៨​យប់ដល់​៤ ទៀបភ្លឺ​ឯណោះ។ អីចឹង​ចាំអង្កាល់ទៀត​បបួក​ពួកម៉ាក កក់​កន្លែង​ឲ្យ​ហើយ​ទៅ។

 

មាន​ អ្វី​ទៀត?

 

ចុម​… មាន​ដឹង​អត់​ថ្ងៃ​នេះ​ជា​ថ្ងៃ Daiquiri អន្តរជាតិ? Fizz នឹង​ប្រារព្ធកម្មវិធី រាត្រី Daiquiri នៅ​ម្ដុំទួលទំពូង។ បើសិន​ជា​ចូល​ចិត្ត Cocktail មក​កន្លែង​នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​តែ​ម្ដង។ ស្រាក្រឡុក​មួយ​កែវ គឺ​មាន​តម្លៃ​តែ​៤ដុល្លារ​តែប៉ុណ្ណោះគ្រប់មុខ។  

 

 

ថ្ងៃ​សៅរ៍

 

មាន​អ្វី​ ដាក់​បញ្ចាំង?

ភាពយន្ត Rocky Horror Picture Show ល្បី​ខ្លាំង​តាំង​ពី​ទស្សវត្ស​ ៨០ ដោយ​សារ​តែ​ការ​សម្ដែង​ល្អបូករួម​នឹង​ចម្រៀងពីរោះៗ ជាច្រើន​បទ​នឹង​យក​មក​ចាក់​ម្ដង​ទៀត​នៅ The Box Office យប់​នេះ។ មិន​ត្រឹម​តែប៉ុណ្ណោះ នៅ​ទី​នោះ​ក៏មាន​ដាក់​លក់ ពោតលីង និង​ច្រៀង​ខារ៉ាអូខេ យក​រង្វាន់​ទៀត​ផង ពិសេស​បំផុត​នោះ​ ប្រសិន​ជា​អ្នក​ចូលរួម​ដោយ​ស្លៀកពាក់​ដូច​តួ​អង្គ​ក្នុង​រឿង អ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​អ្នក​ស្លៀកពាក់ល្អ​និង​អាក្រក់​បំផុត​ទៀតផង។

 

ប្រសិន​ជា​អ្នក​ចង់​ដឹង​ពី​បទ​ពិសោធន៍របស់​អ្នក​ដើរ​លេង​បែប Backpackers កុំ​ភ្លេច​ទៅ​កាន់ the Flicks ដើម្បី​ទស្សនា​រឿង​ឯកសារ  A Map for Saturday និយាយ​ពី​អ្នក​ដំណើរ​កម្សាន្ត​ទូទាំង​ពិភពលោក និង​រៀបរាប់​ពី​បទ​ពិសោធន៍​ផ្សេងៗ ក្នុង​ដំណើរ​ផ្សេងព្រេង​មួយ​នេះ។

 

មាន​អ្វី លើ​ឆាក​សម្ដែង?

ម្ដង​ហើយ ដែល​ Bassac Lane នឹង​មាន​កម្មវិធី​សម្ដែង​ពី​ក្រុម​ចម្រៀង 99 Boyz សម្ដែង​ចាប់​តាំងពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។ អ្នក​អាច​រាំ​កម្សាន្ត​ជាមួយ​តន្ដ្រី ហើយ​ក៏អាច​ទិញ​ភេសជ្ជៈ​ផ្សេងៗ ដាក់​លក់​នៅ​ទី​នោះ​យ៉ាង​សម្បូរបែប។ 

 

មាន​អ្វី ទៀត?

ចង់​លំហែរ​អារម្មណ៍​ដោយ​មិន​ចង់​ចេញ​ទៅណាឆ្ងាយ? នៅ​សណ្ឋាគារ Penh House នឹង​មាន​កម្មវិធី​ញ៉ាំអាហារពេលព្រឹកឬ​ថ្ងៃ​ត្រង់ ជាមួយ​ជម្រើស​ភេសជ្ជៈគ្រប់មុខ ដែល​អ្នក​ចង់​បាន។ ចាប់​ពី​ម៉ោង​១១ព្រឹក ដល់​៣រសៀល កម្មវិធី​នេះ​ក៏មាន​ឌីជេ​សញ្ជាតិ​បារាំង Audioform ចាក់ភ្លេង​កំដរ ព្រម​ទាំង​អាងទឹក​ល្អ​ប្រណិត​ណែនាំ​ដោយ​អ្នក​រៀបចំកម្មវិធី​ទៀត​ផង។​​   

 

ធុញ​ទ្រាន់នឹង​ផ្លាស្ទិក​ណាស់​មែន​ទេ? នៅ Futures Factory នឹង​ប្រារព្ធកម្មវិធី បុណ្យ​គ្មាន​ផ្លាសិ្ទក ចាប់​ផ្ដើម​ពី​ម៉ោង​៤ល្ងាច​ដល់​៨យប់។ កម្មវិធី​នេះ​ក៏​មាន​អ្នក​ចូលរួម​ដ៏​សម្បូរបែប​ផង​ដែរ ដោយ​មានការ​ដាក់​តាំងបង្ហាញ​ពិពរណ៍រូបថត​ពី​លោក កង ស៊ីដិន ការ​បញ្ចាំង​ភាពយន្តឯកសារ​ស្ដីពីផ្លាស្ទិក​ ជា​ពិសេស​គឺ​ការ​សម្ដែង​ពី​ក្រុម​ចម្រៀង Samrocker Band។​

 

មាន​អ្វី នៅ​យប់​ជ្រៅ?

បើសិន​ជា​អ្នក​មិនបាន​រាំ​កម្សាន្ត​ជាមួយ DJ W.O.L.F. យប់​មិញ​នៅ LF កុំបារម្ភ​យប់​នេះ ពួក​គេ​នឹង​សម្ដែង​ម្ដង​ទៀត​នៅ ​Pontoon Pulse ចាប់ពី​ម៉ោង​ ១១ យប់​ដល់​ ៥ ទៀបភ្លឺ។ អីចឹង​មក​រាំ​ដាច់​យប់​ទាំង​អស់​គ្នា ឲ្យ​សប្បាយណាណី​ម្ដង។

 

ថ្ងៃអាទិត្យ

មានអ្វី ទៀត?

ថ្ងៃនេះ​ល្អ​បំផុត​សម្រាប់​កា​រ​ច្នៃប្រឌិតថ្មីៗ

 

ចាប់ផ្ដើម​ពី​ព្រឹក​ជាមួយនឹង​ក្រុមការងារ​ហាងកាហ្វេ The Coffee Mouy ដោយ​ពួក​គេ​នឹងរៀប​ចំ​កម្មវិធី​ប្រកួតយកពាន​ អ្នក​ឆុង​កាហ្វេ​ប្រចាំ​ឆ្នាំ​ ២០១៩។ ពិសិទ្ធ​ កក្កដា ហ្កិច និង សាល នឹង​បញ្ចេញ​រាល់សមត្ថភាព​ ដែល​ពួក​គេ​មាន​ ដូច្នេះកុំភ្លេច​មក​ចូលរួមទស្សនា​ក៏ដូច​ជា​កម្មុង​កាហ្វេផ្សេងៗ ចាប់ពី​ម៉ោង ៨ ព្រឹក​ដល់​ថ្ងៃត្រង់។​

បន្ទាប់​មក​អ្នក​អាច​បន្តថ្ងៃនេះ​ដោយ​ទៅ​ចូលរួម​ការ​រាំ Tango Cambodia នៅ Argentine tango dancing។ ព្រោះ​បើ​សិន​ជា​អ្នក​ទៅ​ហើយ​រៀន​ចេះ​ក្បាច់រាំអស់ អ្នក​អាច​នឹង​បង្អួត​មិត្តភក្តិគ្រប់គ្នា ឧទាហរណ៍ក្នុង​ថ្ងៃរៀបការរបស់​អ្នក​ជាដើម។​ 

 

មាន​អ្វី ដាក់​បញ្ចាំង?

ថ្ងៃ​នេះ​ Flicks នឹង​មាន​ដាក់​បញ្ចាំង​ភាពយន្ត​ចិន​ដ៏ល្បី​មួយ​គឺ ​“Long Day’s Journey Into the Night” ចាប់​ផ្ដើម​ពី​ម៉ោង​ ៨យប់​។ ភាពយន្ត​នេះ​និយាយអំពី បុរស​មួយរូប​ត្រលប់​មក​ពី Guizhou ដោយ​ពោរពេញ​ទៅ​ដោយ​ការ​បាត់​បង់ និង​វិប្បដិសារី។ 

 

មាន​អ្វី លើ​ឆាក​សម្ដែង?

សម្រាប់​អ្នកដែល​ចង់​ចំណាយ​ពេល​ថ្ងៃអាទិត្យ​ជាមួយ​សិល្បៈ​គំនូរ មក​កាន់ Nowhere Art Studio ដែល​នឹង​រៀប​ចំ​កម្មវិធី​មួយ​សម្រាប់​អ្នក​សិល្បៈ និង​អប់រំសកល Anida Yoeu Ali។ Anida នឹង​ធ្វើ​ដំណើរ​មក​ពី​ខេត្តបាត់ដំបង ដើម្បី​រៀបរាប់​ពី​គម្រោង​ការងារ​របស់​នាងពាក់​ព័ន្ធ​នឹង​ការ​បង្ហាញ​អត្តសញ្ញាណ​ខាង​ក្នុង​​និង​ក្រៅ។ មិន​ត្រឹម​តែប៉ុណ្ណោះ​ នាង​នឹង​ដាក់​បញ្ចាំងវីដេអូ​ឯកសារ​របស់​នាង ដែល​មានដល់​ទៅ ២ម៉ឺន​រូបថត និង​វីដេអូ​ខ្លះៗ។

 ​

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top