ចុង​​សប្ដាហ៍​​នេះ​​អត់​ដឹង​ថា​ទៅ​ណា​មែន? បន្ទាប់​ពី​​មមាញឹក​ពី​ការងារ​តាំង​តែ​ពី​​ថ្ងៃ​ច័ន្ទ​អីចឹង ​តោះ​ទៅ​ដើរ​លេង​ឲ្យ​សប្បាយ​ម្ដង!

ជាក់ស្ដែង​ នេះ​ជា​កន្លែង​ល្អ​ៗ​ ដែល​ពួក​យើង​ជ្រើស​រើ​ស​ដើម្បី​​ឲ្យ​​អ្នក​​ទាំង​​អស់​​គ្នា​​ដើរ​លេង​សប្បាយ​ តាំង​ពី​ម៉ោង​៥ល្ងាច​ថ្ងៃ​សុក្រ​រហូត​ដល់​យប់​ថ្ងៃ​អាទិត្យ។

ថ្ងៃ​សុក្រ 

ជប់​លៀង​លើ​ទូក

ចេញ​ពី​ធ្វើ​ការ​គួរ​តែ​ញ៉ាំ​អី​ល្អ? អ្នក​ខ្លះ​ចង់​ញ៉ាំ​ស្រា​ក្រឡុក អ្នក​ខ្លះ​ចង់​ញ៉ាំ​វីស្គី​ ជា​ដើម​ ប៉ុន្តែ​ដឹង​អត់​ថា​ មាន​អ្វី​ពិសេស​ជាង​នេះ? មក​សាក​ស្រា​ក្រឡុក​លើ​ទូក​បន្ទាប់​ពី​ចេញ​ពី​ធ្វើការ​ម្ដង​មើល៍។ ជាមួយ​នឹង ​សាច់​អាំង​បារប៊ី​ឃ្យូ អម​ជាមួយ​ទេស​ភាព​តាម​ដង​ទន្លេ​ដ៏​ស្អាត​បំផុត​ក្នុង​ក្រុង​​បែប​នេះ​ខាន​ម៉េច​បាន?

យប់​នេះ​ បងស្រី​ធី​តា​​ និង​ក្រុម​ការ​ងារ​​របស់​គាត់​នៅ Backstreet Bar (ទីតាំង​នៅ​តាម​វិថី​ សុធារស​ ជិត​ META House) បាន​រៀប​ចំ​កម្មវិធី​ជប់​លៀង​លើ​ទូក​ដំបូង​បង្អស់​តាម​ដង​ទន្លេ​មេគង្គ។ តម្លៃ​សំបុត្រ​គឺ​៥$ ប៉ុន្តែ​បើ​សិន​ជា​កក់​បាន​មុន​នោះ​នឹង​កាន់​តែ​ល្អ​ ប្រិយមិត្ត​អាច​ទាក់​ទង​លេខ​ទូរស័ព្ទ ០៩៦២៥០៤០១១​ ដើម្បី​កក់​សំបុត្រ​ ឫ​អាច​ទៅ​ដល់​ទី​តាំង​តែ​ម្ដង​កាន់​តែ​ល្អ។

ភាព​យន្ត

យប់​នេះ​នឹង​មាន​ការ​បញ្ចាំ​ង​ភាពយន្ត​​ដ៏​ពិសេស​មួយ​នៅ​ META House គឺ​ជា​ភាព​យន្ត​ខ្មែរ​ដ៏​ល្អ​មួយ​ ដែល​មាន​ចំណង​ជើង​ថា “កោះ​ពេជ្រ” ដែល​នឹង​មាន​ការ​សួរ​និង​ឆ្លើយ​សំនួរ​ជាមួយ​នឹង​អ្នក​ដឹក​នាំ​រឿង លោក ចូ ដាវី​ បន្ទាប់​ពី​បញ្ចប់​ការ​បញ្ចាំង។ ភាព​យន្ត​នេះ​គឺ​និយាយ​ពី​រឿង​ដ៏​ល្អ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ទាក់​ទង​នឹង​ជីវិត​ធំ​ដឹង​ក្ដី​របស់​យុវវ័យ​កម្ពុជា​ នៅ​ក្បែរ​ការដ្ឋាន​សាង​សង់​និង​ទំនើប​កម្ម​របស់​តំបន់​ កោះ​ពេជ្រ​ ហើយ​ពួក​យើង​សូម​ណែ​នាំ​ភាព​យន្ត​នេះ​ ធានា​ថា​ពិត​ជា​ល្អ​មើល​និង​មិន​ខក​បំណង​នោះ​ទេ។ អ្នក​អាច​អាន​អំពី​ការវិភាគ​​អធិប្បាយ​ពី​រឿង​នេះ​​ទាំង​ស្រុង​តាម​រយៈ​តំណ​នេះ

ការ​ប្រគំ​តន្ត្រី

ចាប់​តាំង​ពី​ក្បាល​ព្រលប់ គ្រាន់តែ​​ពី​ចេញ​ពី​ធ្វើ​ការ​ភ្លាមៗ ប្រិយ​មិត្ត​អាច​ចូល​រួម​ទស្សនា​ទស្សនីយភាព​ ដ៏​ល្អ​មួយ​ ដែល​លោក Joe Wrigley  ត្រលប់​មក​វិញ​ជាមួយ​នឹង​តន្ត្រី​បែប​អាមេរិក​បុរាណ។ សម្រាប់​ការ​សម្ដែង​លើក​នេះ​គឺ​ លោក​នឹង​សម្ដែង​​តន្ត្រី​បែប​ហ្សាស​បុរាណ​អំឡុង​ទសវត្ស​ ១៩២០ ចាប់​ផ្ដើម​ពី​ម៉ោង​ ៦កន្លះ​ល្ងាច​ នៅ​ Farm to Table តាម​បណ្ដោយ​ផ្លូវ​​ ៣៦០។

បន្ទាប់​មក​ លោក​ Simon Wong ​អ្នក​ចម្រៀង​​ចង្វាក់​​​​ Blue នឹង​នាំ​យក​មក​នូវ​សំឡេង​ដ៏​ពីរោះ​របស់​លោក បូក​រួម​ជាមួយ​នឹង​អ្នក​លេង​ហ្គីតា​ BB King និង​ Gary Moore ធ្វើ​ឲ្យ​កក្រើក Alchemy ជាមួយ​នឹង​ជំនួយ​ការ​លេង​ព្យ៉ាណូ​ម្នាក់​ឈ្មោះ លោក Phil Javelle ចាប់​ផ្ដើម​ពី​ម៉ោង​ ៨កន្លះ​យប់​នៅ​ Alchemy Gastropub មាន​ទី​តាំង​តាម​បណ្ដោយ​ផ្លូវ​ ១២៣។ Lisa និង Alaika ​ នឹង​សម្ដែង  Conception play នៅ​ The Jazz Club បន្ទាប់​មក​នឹង​មាន​ការ​រាំ​គ្រលែង​ចង្កេះ (Belly Dancing) ពី Hypnotic Jasmine។

បន្ទាប់​មក​ Tinn ​ដែល​ជា​តារា​ចម្រៀង​រ៉ុក​ដ៏​ល្បី​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ នឹង​ចាប់​ដៃ​គូ​ជាមួយ​លោក Belle Chaus សម្រាប់​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ Taco Kokopelli ដែល​ប្រិយ​មិត្ត​នឹង​រីក​រាយ​ជាមួយ​ tequila shots ​មាន​តម្លៃ​តែ​១ដុល្លារ​ប៉ុណ្ណោះ​ និង​ជួយ​​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ទីនោះ​កាន់​តែ​មាន​ភាព​​​សប្បាយ​រីក​រាយ ​ប្លែក​​ជាមួយ​នឹង​សំឡេង​ហ្គីតា​ដ៏​ពីរោះ​ ព្រមទាំង​ចង្វាក់​ Rock’n’roll។

ក្លឹប​រាត្រី

សម្រាប់​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ក្លឹប​តន្ត្រី​ដូច​ជា​ស្ងាត់​បន្តិច (​បើ​តា​ម​​ស្ដង់ដា​របស់​ក្រុង​ភ្នំពេញ) ប៉ុន្តែ​ នៅ​តែ​មាន​កន្លែង​ខ្លះ​ៗ ដែល​អ្នក​អាច​ទៅ​រាំ​កម្សាន្ត​រហូត​បែក​ញើស​ក្លៀក​ជុំវិញ​ក្រុង។

DJ Kaztet Dee (WAT A GWAAN) នឹង​លេង​ភ្លេង​កម្សាន្ត​ប្រចាំ​របស់​លោក គឺ​​ចង្វាក់ Jungle និង reggae នៅ​ Top Banana’s Friday Sessions ចាប់​ពី​ម៉ោង​ ៩ល្ងាច​នៅ​បារ​ Top Banana ផ្លូវ​ ២៧៨ ហើយ​ DJ Watt’s Up និង Mix បញ្ចូល​គ្នា​នូវ​ចង្វាក់​អេឡិចត្រូនិក ហ៊ីប​ហប​ និង​ World Music នៅ​ Mad House ចាប់​ពី​ម៉ោង​ ១០​ល្ងាច​​​ដែល​មាន​ទី​តាំង​តាម​បណ្ដោយ​ផ្លូវ​ ១៧២ ជាមួយ​នឹង​ប្រម៉ូហ្សិន ​ចុះ​តម្លៃ​ពាក់​កណ្ដាល​សម្រាប់​ស្រា​គ្រប់​ប្រភេទ​រហូត​ដល់​ពាក់​កណ្ដាល​យប់។

ថ្ងៃ​សៅរ៍ 

កម្មវិធី​ផ្សេង​ៗ​និង​ ការ​ទិញ​ឥវ៉ាន់

សម្រាប់​អ្នក​ស្រលាញ់​វិស័យ​ថត​រូប​ទាំង​អស់​គ្នា ក្នុង​ឱកាស​​សម្ពោធ​ផលិតផល​ថ្មីៗ​របស់ Canon, I-Qlick Cambodia នឹង​រៀប​ចំ​កម្មវិធី​ដែល​ទាក់ទង​​ជាមួយ​ការ​ជជែក​ពិភាក្សា​ពី​ការ​ថត​រូប ការ​បង្ហាញ​ ផលិតផល​ផ្សេងៗ និង​រង្វាន់​ចែក​ចាយ​សម្រាប់​អ្នក​ចូល​រួម​នៅ​ Daylight Plaza ផ្សារ​ទំនើប Aeon Mall ពេញ​មួយ​ចុង​សប្ដាហ៍​នេះ​ដែល​មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស។

ក្នុង​ថ្ងៃ​នោះ​ដែរ នៅ​ឯ Exchange Square, The Idea បាន​រៀប​ចំ​កម្មវិធី​ Baitong Festival ដែល​មាន ​រយៈពេល​២ថ្ងៃ ជា​កម្ម​វិធី​មួយ​ផ្ដោត​សំខាន់​ទៅលើ​ធម្មជាតិ​ និង​ការ​រស់​នៅ​ពោរពេញ​ដោយ​ពណ៌​បៃតង។ អ្នក​អាច​រៀន​ពី​វិធី​ដាំ​ដើម​ឈើ​ក្នុង​ទីក្រុង​របស់​អ្នក និង​បណ្ដុះ​ស្មៅ​ថ្នាំ​ជា​ដើម​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​អាច​ ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង “recycled art” ជាមួយ​នឹង​ឱកាស​ឈ្នះ​រង្វាន់​ដល់​ទៅ ៣៥០​ដុល្លារ កម្ម​វិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់ម៉ោង​៨​យប់​ នៅ Exchange Square/Hong Kong Land តាម​បណ្ដោយ​ផ្លូវ​ ១០២។

ចូល​ចិត្ត​ទិញ​ឥវ៉ាន់​មែនទេ? ហាង​ Shop Sabai នឹង​ប្រារព្ធ​ពិធី​ flea market លើក​​ទី​៥​នៅ​ YK Art House មាន​ទី​តាំង​តាម​បណ្ដោយ​ផ្លូវ​ ៨៣០​ ចេញ​ពី​វិធី​សុធារស។ ប្រិយ​មិត្ត​អាច​ស្វែង​រក​ឥវ៉ាន់​ជជុះ​ល្អៗ ដើម្បី​ទិញ​ឫ​ក៏​អាច​លក់​នូវ​របស់​របរ​ខ្លះ​ៗ​ដែល​អ្នក​ចង់​លក់។ បើ​សិន​​ជា​ប្រិយ​មិត្ត​ទៅ​កន្លែង​នោះ​ កុំ​ភ្លេច​ឆ្លង​ថ្នល់​​ឆៀង​ចូល​ Edgar Allen Paw​ ដែល​ចាប់​ពី​ម៉ោង​ ​២រសៀល​ទៅ ហាង​លក់​ចំណី​សត្វ​ ចិញ្ចឹម​នេះ​នឹង​ប្ដូរ​រស​ជាតិហើយ​​លក់​ស្រា​ក្រឡុក​ខ្លះ​ៗ ដើម្បី​រក​​ថវិកា​សម្រាប់​ថ្លៃ​ព្យាបាល​ “Big Boy” ដែល​ជា​កូន​ឆ្កែ​ចិញ្ចឹម​របស់​ម្ចាស់​ហាង​កំពុង​តែ​​ជម្នះ​នឹង​ជំងឺ​មហារីក​គួរ​ឲ្យ​អាណិត។

រឿង​កំប្លែង

ត្រូវ​ការ​ចំណី​អារម្មណ៍​ខាង​សំណើច​​មែន​អត់? អ្នក​កំប្លែង​ជា​​ច្រើន​រូប​នឹង​បង្ហាញ​ទេពកោសល្យ​ផ្នែក​ កំប្លែង​ស្ងួត​របស់​ខ្លួន “Stand-up Comedy” សម្រាប់​កម្មវិធី​ Comedic Styling នៅ​ Box Office។ សម្រាប់ ​សប្ដាហ៍​នេះ​ តារា​កំប្លែង​ស្ងួត​ប្រចាំ​ក្រុងភ្នំពេញ​ដូច​ជា​ លោក Sam Thomas, Dan Riley, Fred Mace  និង Stevo Joslin ហើយ​ក៏​មាន​កា​រ​ចូល​រួម​ជាមួយ​​ដោយ​លោក Justin St-Dennis ដែល​​មក​ពី​​ ទី​ក្រុង​ Bangkok។ ចាប់​យក​ស្រា​បៀរ​មួយ​កែវ​ឫ​ប្រាំ​កែវ​តាម​ចិត្ត​ចង់ ដើម្បី​សម្រួល​អារម្មណ៍​និង​រៀប​ចំ​ខ្លួន ​ដើម្បី​សើច​សប្បាយ​រីករាយ​ នៅ​កម្មវិធី Comedic Styling ចាប់​ផ្ដើម​ពី​ម៉ោង៩ដល់​១១យប់​នៅ Box Office តាម​​បណ្ដោយ​ផ្លូវ​ ២៤៤។

ភាពយន្ត

វា​ជា​ជម្រើស​ដ៏​ល្អ​មួយ​​បើ​សិន​ជា​អ្នក​ចង់​ចំណាយ​ពេល​​​យប់​ថ្ងៃ​សៅរ៍​ ដោយ​មិន​មាន​គ្រឿង​ស្រវឹង។ ​ភាព​យន្ត​ដែល​អ្នក​មិន​គួរ​រំលង​សម្រាប់​ចុង​សប្ដាហ៍​នេះ​ដែរ​គឺ​ជា​ភាព​យន្ត​​ប្រភេទ​ Drama របស់​ អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​លោក Christopher Nolan​ និយាយ​អំពី​ហេតុការណ៍​នៅ​សង្គ្រាម​​លោក ​លើក​ទី​២ ចំណង​ជើង​ថា “Dunkirk”  ដែល​មាន​ឈុត​ឆាក​បាញ់​ប្រហារ​​​ជា​ច្រើន​។ភាពយន្ត​នេះ​ និយាយ​អំពី​ក្រុម​ទាហាន​សម្ព័ន្ធ (អាមេរិក​ អង់គ្លេស​ បារាំង បែលហ្សិក​ និង​ហូឡង់​)  ត្រូវ​ជម្លៀស​ ចេញ​ពី​តំបន់ Dunkirk មុន​ពេល​ពួក​គេ​ត្រូវ​វាយ​ប្រហារ​ដោយ​ទាហាន​សត្រូវ​តាម​ផ្លូវ​អាកាស​។ ប្រិយមិត្ត​អាច​ទស្សនា​រឿង​នេះ​បាន​នៅ​រោងកុន​លេជេន​ទួលគោក​ម៉ោង ៧និង​១៥​នាទី​ល្ងាច​ ឫ​ម៉ោង​១០​យប់​នៅ​រោង​កុន​លេជេន​ស៊ីធី​ម៉ល។

ភាព​យន្ត​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​រំលង​នោះ​គឺ​ “The Levelling” គឺ​ជា​ភាព​យន្ត​​អង់គ្លេស​ ដែល​ទទួល​ បាន​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភពលោក។ នេះ​គឺ​ជា​រឿង​ដំបូង​របស់​អ្នក​​ដឹក​នាំ​រឿង Hope Dickson Leach ដែល​និយាយ​ពី​ស្រី​វ័យ​ក្មេង​ម្នាក់ ត្រលប់​មក​ចម្ការ​របស់​គ្រួសារ​នាង​វិញ​បន្ទាប់​ពី​បង​ប្រុស​របស់ ​នាង​ស្លាប់ និង​ស្វែង​រក​ពី​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បង​ប្រុស​នាង​ស្លាប់។ ជាមួយ​នឹង​តួអង្គ​ដ៏​ល្អ​ៗ​ក្នុង​សាច់ ​រឿង​នេះ​ ព្រម​ទាំង​សាច់​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ បាន​ជួយ​ឲ្យ​ភាព​យន្ត​នេះ​ឈ្នះ​ពាន​រង្វាន់​នៅ Toronto International Film Festival កាល​ពី​ឆ្នាំ ២០១៦ ដែល​នឹង​មាន​ដាក់​បញ្ចាំង​ម៉ោង​ ៦ល្ងាច​ នៅ​ The Flicks 1 មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ ៩៥ បឹង​កេង​កង​៣។

មុន​នឹង​ដល់​កម្មវិធី Cambodian Rock Night (មើល​ខាង​ក្រោម​) META House នឹង​បញ្ចាំង​ភាព​យន្ត ​ឯកសារ​ដ៏​មាន​ឥទ្ធិពល​មួយ​របស់​លោក John Pirozzi ដែល​មាន​ចំណង​ជើង​ថា “Don’t Think I’ve Forgotten” ដែល​និយាយ​រៀប​រាប់​ពី​ជីវិត​ និង​មុខ​របរ​នានា​នៅ​ជំនាន់​មាស​សម្រាប់​វិស័យ​សិល្បៈ​ចម្រៀង​កម្ពុជា​ ហើយ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​របប​ខ្មែរ​ក្រហម។ ភាពយន្ត​ឯកសារ​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ម៉ោង​ ៧ល្ងាច​នៅ META House ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស។

ការ​ប្រគំ​តន្ត្រី

​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​សម្រាប់​យប់​នេះ​គឺ​​ប្រាកដ​ជា ការ​ជប់​លៀង​លក្ខណៈ​ Street Party នៅ​​​ Bassac Lane ដែល​អ្នក​នាង Lisa Conception នឹង​សម្ដែង​លើ​ឆាក។ 

នៅ​ថ្ងៃ​នោះ​ដែរ​ Jazz Club ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ ២៨២ អ្នក​នាង​ Kristen Rasmussen នឹង​ច្រៀង​ចម្រៀង​ចង្វាក់ Blue ដើម្បី​ជា​កិច្ច​អប​អរ​ដល់​ថ្ងៃ​កំណើត​សម្រាប់​កន្លែង​នោះ​ ចាប់​ផ្ដើម​ពី​ម៉ោង​៩ល្ងាច​។ ចំណែក​ឯ​កញ្ញា​​ Sarawan ដ៏​​ស្រស់​ស្អាត​​នឹង​​សម្ដែង​​ចម្រៀង​ចង្វាក់ Acoustic ទាំង​បទ​​ខ្មែរ​និង​អង់គ្លេស​នៅ​ Alchemy ទីតាំង​តាមបណ្ដោយ ​ផ្លូវ​១២៣ ​វេលា​ម៉ោង​៨កន្លះ​យប់​ ហើយ​ក្រុម​ចម្រៀង Chi-Town របស់ Chigago Blues-rock និង​ធ្វើ​ឲ្យ​កក្រើក​នៅ Sharky Bar មាន​ទី​តាំង​នៅ​តាម​ផ្លូវ​ ១៣០​វេលា​ម៉ោង​៩យប់។

ក្លឹប​រាត្រី

Long After Dark នឹង​ធ្វើ​ឲ្យ​ទួល​ទំពូង​ត្រលប់​ទៅ​អតីតកាល​វិញ​ជាមួយ​នឹង​“Let’s Get Stoned” ​ជា​រា​ត្រី​មួយ​ដែល​គេ​នឹង​ផ្ដោត​ទៅ​លើ​បទ​ចម្រៀង​ចាស់ៗ​ល្បី​ៗ​របស់​ក្រុម​ចម្រៀង Rolling Stones ជាមួយ​នឹង​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ពិសេសៗ​ចាប់​ពី​ម៉ោង​ ៨ល្ងាច​ដល់​២ភ្លឺ ដែល​មាន​ទី​តាំង​នៅ​តាម ​បណ្ដោយ​ផ្លូវ​ ៤៥០។

ឫ​ក៏​អ្នក​អាច​ចូល​រួម​ជាមួយ​នឹង​កម្មវិធី​លក្ខណៈ​ Classic Rock មួយ​ទៀត​ដែល​មាន​ទីតាំង​នៅ​ META House។ កម្មវិធី​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​តន្ត្រី​រ៉ុក​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​ ដែល​មាន​តារា​ចម្រៀង​ល្បី​ៗ​ ដូច​ជា​ រស់ សេរីសុទ្ធា ស៊ិន​ ស៊ីសាមុត និង​ ប៉ែន​ រ៉ន​ ជា​ដើម​។

ធុញ​ថប់​នឹង​តន្ត្រី​ចាស់ៗ​មែន​ទេ? មក​ជួប​ជាមួ​យ​​ DJ Max Mason និង​ DJ 136 Bliss ដែល​សុទ្ធ​តែ ​ឌី​ជេ​​ដ៏​មាន​​ទេព​កោសល្យ ចាប់​ដៃ​គូ​កំដរ​អារម្មណ៍​អស់​លោក​អ្នក​នៅ​ Duplex ជាមួយ​នឹង​តន្ត្រី​បែប ​អេឡិចត្រូនិក​ តាម​បែប​ Tropical electro funk របស់​ពួក​គេ​ចាប់​ផ្ដើម​ពី​ម៉ោង​១០យប់​ នៅ​តាម​ បណ្ដោយ​ផ្លូវ​ ២៧៨។ ហើយ​នេះ​ជា​​បទ​ភ្លេង​ Remix បទ​ចម្រៀង Hold on របស់​ក្រុម​ចម្រៀង​ the XX របស់​ DJ Max Mason ដើម្បី​ឲ្យ​អ្នក​ត្រៀម​អារម្មណ៍។

ជា​ចុង​ក្រោយ​ អ្នក​អាច​បន្ត​ការ​ជប់​លៀង​ដល់​យប់​ជ្រៅ​ដោយ​បន្ត​ទៅ Heart of Darkness ដែល​ DJ Yukie មក​ពី​ប្រទេស​ថៃ​នឹង​​​សំដែង​​ផ្ទាល់​នៅ​ទី​នោះ​។ DJ Yukie ធ្លាប់​បាន​សម្ដែង​នៅ​ប្រទេស​​ជា​ច្រើន​ទូទាំង​ពិភពលោក​ ហើយ​ពេល​នេះ​នាង​នឹង​នាំ​យក​នូវ​បទ​ពិសោធន៍​និង​សមត្ថភាព​របស់​នាង​មក​សម្ដែង​នៅ​រាជ​ធានី​​ភ្នំពេញ​​ ចាប់​ផ្ដើម​ពី​ម៉ោង​ ១០យប់​ដល់​ម៉ោង​៤ទៀប​ភ្លឺ នៅ​ក្លឹប Heart of Darkness តាម​បណ្ដោយ​ផ្លូវ​ ៥១។

ថ្ងៃ​អាទិត្យ 

កម្មវិធី​ផ្សេងៗ​ និង​ បុណ្យ​ផ្សេងៗ

អាគារ​ប៊ូឌីញ​ដែល​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​ល្បី​ល្បាញ​កំពុង​ត្រូវ​បាន​គេ​វាយ​បំផ្លាញ​ហើយ បន្ទាប់​ពី ​មាន​ការ​តវ៉ា​ និង​ដោះ​ស្រាយ​ជាមួយ​ប្រជាជន​រស់​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ ការ​វាយ​ កម្ទេច​គឺ​ត្រូវ​បាន​គេ​ចាប់​ផ្ដើម​ហើយ​ ប៉ុន្តែ​ថ្ងៃ​នេះ​​ នឹង​មាន​កម្មវិធី​មួយ​រៀប​ចំ​ដើម្បី​អាគារ​ពណ៌​ស​នេះ​ ជាមួយ​នឹង គម្រោង​គំរូ​សិល្បៈ​គូស​វាស (Projection Mapping Art) ​ដ៏​ធំ​មួយ។ ពេល​ម៉ោង​នៃ​កម្មវិធី​ នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ដូច្នេះ​កុំ​ភ្លេច​តាម​ដាន​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ពួក​យើង​ដើម្បី​ដឹង​ ពី​ព័ត៌មាន​ថ្មី​ៗ​ដែល​ទាក់​ទង។​​

Image may contain: outdoor

កម្មវិធី​ បុណ្យ​បៃតង “Baitong Festival” នៅ​បន្ត​ដល់​ថ្ងៃនេះ ជាមួយ​នឹង​កម្មវិធី​ដូច​ជា ទីផ្សារ​របស់ ​អ្នក​ចម្ការ​ “farmers’ market” វេលា​ម៉ោង​ ៣រសៀល​នៅ​ Exchange Square បណ្ដោយ​ផ្លូវ​លេខ​ ១០២ និង​ការ​និយាយ​ពិភាក្សា​អំពី​ការ​ថត​រូប​​ និង​ការ​បង្ហាញ​ផលិត​ផល​នៅ​ផ្សារ​ទំនើប Aeon Mall ទី​តាំង​តាម​បណ្ដោយ​ផ្លូវ​សុធារស។

ប៉ុន្តែ​បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ Anime និង Otaku ជប៉ុន​ អ្នក​នឹង​សប្បាយ​ចិត្ត​បើ​សិន​ជា​បាន​ដឹង​ដំណឹង​ នេះ​។ Dark Fantasy ប្រារព្ធ​កម្មវិធី​ Cosplay ដ៏​ធំ​មួយ​ថ្ងៃ​នេះ​ ដែល​មាន​រួម​បញ្ចូល​នឹង​ការ​សម្ដែង​របស់​ ភ្ញៀវ​ពិសេស​ និង​ការ​បង្ហាត់​បង្រៀន​ទាក់ទង​នឹង​ ការ​គូរ​គំនូរ​ Manga។ ប្រិយ​មិត្ត​អាច​រក​ទិញ​សំបុត្របាន ​នៅ​ផ្លូវ​ចូល​កម្មវិធី​ឫ​ក៏​អាច​កក់​សំបុត្រ​ពី DarKFantasy  នៅ​ម៉ោង​២​ទៅ​៥កន្លះ​ល្ងាច​ នៅ​ Cambodia-Japan Cooperation Centre តាម​បណ្ដោយ​​វិថី​សហព័ន្ធ​រុស្សី​ ខណ្ឌ​ទួលគោក។

សិល្បៈ

ការ​តាំង​ពិព័រណ៍​សិល្បៈ​ថ្មី​មួយ នឹង​បើកឲ្យ​ទស្សនា​នៅ META House យប់​នេះ​។ លោក Clement Jesch ដែល​ជា​​​អ្នក​សិល្បៈ​និមិត្ត​មួយ​រូប​ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ Munich Art Academy សព្វថ្ងៃ​រស់​នៅ​ទី​ក្រុង​ភ្នំពេញ។ ស្ទីល​របស់​គាត់​គឺ​ទទួល​បាន​ឥទ្ធិពល​ពី Klimt និង Schiele ក្នុង​ការ​ស្វែង​រក ​គំនិត​ដែល​ទាក់ទង​នឹង​ការ​ចាប់​អារម្មណ៍​ផ្លូវ​ភេទ​ ព្រមទាំងគំនិត​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​នារីៗ។ អ្វី​ដែល​ពិសេស​នោះ​ គឺ​អ្នក​អាច​ពិសា​ស្រា​ក្រហម​ដោយ​មិន​គិត​ប្រាក់។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ ម៉ោង​៦កន្លះ​ល្ងាច​រហូត​ដល់ម៉ោង​១០​យប់ នៅ​ META House ទីតាំង​តាម​បណ្ដោយ​វិថី​​សុធារស។

Jesch 2

ភាព​យន្ត

ចង់​ទស្សនា​ភាព​យន្ត​ក្នុង​បរិយាកាស​ដ៏​ល្អ​និង​​ Relaxed មែន​អត់? The Flicks នឹង​ដាក់​បញ្ចាំង ​ភាពយន្ត​ដែល​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​កាល​ពី​នៅ​ក្មេង រឿង “Ghostbusters” នៅ​វេលា​ម៉ោង​ ៤ល្ងាច​ ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ទើប​តែ​ស្វាង​ពី​ស្រវឹង​។ ចាប់​យក​​ Popcorn និង​ភេសជ្ជៈ​ដែល​ពេញ​ចិត្ត​ ឫ​ក៏​ អាហារ​ផ្សេងៗ រួច​មក​មើល​ភាពយន្ត វិទ្យាសាស្ត្រ​និង​កំប្លែង​ ​ប្រចាំ​ទសវត្ស​ទី​៨០​ នៅ The Flicks 1 នៅ​តាម​ផ្លូវ​លេខ​ ៩៥​ បឹង​កេងកង​១។

 កន្លែង​ញ៉ាំ​ស្រា​ចុង​ក្រោយ

ចង់​បញ្ចប់​ថ្ងៃ​ចុង​សប្ដាហ៍​ឲ្យ​បាន​ល្អ​បំផុត​មែនទេ? Sundown Social Club នឹង​ប្រារព្ធ​ពិធី​ជប់លៀង​ មួយ​​ដែល​មាន​ឈ្មោះ​ថា “senset cocktail party” ដើម្បី​អបអរ​ការ​ដាក់​លក់​នូវ​ស្រា​ក្រឡុក​ប្រភេទ​ថ្មី​  ជាមួយ​នឹង​ Guest Bartenders ពី La Familia និង​ Elbow Room គួបផ្សំ​នឹង​ការ​កំដរ​អារម្មណ៍​ពី DJ Mofo។ អីចឹង​! តោះ​ជល់​កែវ​មួយ!!!

កម្មវិធី​នេះ​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ ៥ល្ងាច​រហូត​ដល់​ម៉ោង​ ១០កន្លះ​យប់ នៅ​ Sundown Social Club ផ្លូវ​ ៤៤០ ម្ដុំ​ទួល​ទំពូង។

ទាំង​នេះ​គឺ​ជា​កម្មវិធី​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ​! បើ​ចង់​ទទួល​បាន​ព័ត៌មាន​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​សុក្រ​កុំ​ភ្លេច​ចុះ​ឈ្មោះ​តាម​រយៈ​ Email នៅ​ត្រង់​នេះ!

 

Leave a Reply