នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ​គួរ​តែ​ទៅ​ដើរ​លេង​ឯ​ណា​ខ្លះ?

អើ​នុះ! ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍​បាន​ត្រលប់​មក​ដល់​ទៀត​ហើយ! សប្បាយ​ចិត្ត​ខ្លាំង​អត់? ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ចង់​ដឹង​​ថា​គួរ​តែ​ធ្វើ​អ្វី​ខ្លះ​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ​ឲ្យ​សប្បាយ​​កប់​តែ​ម្ដង។

ថ្ងៃ​សុក្រ

អាហារ​ និង​ ភេសជ្ជៈ​ផ្សេងៗ

ចាប់​​ផ្ដើម​រាត្រី​ថ្ងៃសុក្រ​របស់​អ្នក​ដោយ​បំបាត់​ចោល​រាល់​ទុក្ខកង្វល់​​ទាំងអស់​ពី​ដើម​សប្ដាហ៍​ ជំនួស​មក​វិញ​ ដោយ​ភ្លក់​រស​ជាតិ​​ស្រា​ក្រឡុក​ដ៏​ឈ្ងុយ​ឆ្ងាញ់​ នៅ Elbow Room។ ក្រុម​ការ​ងារ​នៅ​ទី​នោះ​បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ Menu ស្រា​ក្រឡុក​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ “End of Day” ​មាន​​៤រស​ជាតិ​​ជាមួយ​នឹង​តម្លៃ​តែ​៤ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​កែវ ហើយ​សម្រាប់​ចុង​សប្ដាហ៍​នេះ​ពួក​គេ​នឹង​ផ្ដល់​ Menu ពិសេស​រហូតដល់​ម៉ោង​បិទ​ឯណោះ។

Elbow Room Partner Promo

សម្រាប់​​អ្នក​ដែល​មិន​ខ្វល់​ច្រើន​នឹង​គ្រឿង​ស្រវឹង​ថ្ងៃ​សុក្រ​ អីចឹង​កុំ​ភ្លេច​យប់​នេះ​ នឹង​មាន​កម្មវិធី​ “Cocktails With a Cause” នៅ​​ Che Culo ដែល​ចំណូល​បាន​ពី​កម្មវិធី​នោះ​ទាំង​ភេសជ្ជៈ​និង​ការ​ចាប់​ឆ្នោត (Lucky Draw) នឹង​ផ្ដល់​ទៅ​ឲ្យ Sisters ដែល​ជា​ក្រុម​មនុស្ស​ធម៌​កម្ពុជា​សម្រាប់​ ជួយ​ទំនុក​បម្រុង​នារី​ៗ​ដែល​មិន​មាន​លទ្ធភាព​ទិញ​ផលិតផល​អនាម័យ​ផ្សេងៗ។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ម៉ោង​៨យប់ដល់​១២យប់នៅ​ Che Culo ទីតាំង​តាម​បណ្ដោយ​ផ្លូវ ៣០២។

ជា​ចុង​ក្រោយ​ តើ​អ្នកណា​ដែល​មិន​ចូល​ចិត្ត​ BBQ? ជាពិសេស​បើ​ស្រាបៀ​មួយ​កែវ​តម្លៃ​តែ​ 0.75$ទៀត​នោះ? បើ​សិន​ជា​ចង់​ដឹង​ច្បាស់​កុំ​ភ្លេច​ទៅ​ La Petangue តាម​បណ្ដោយ​ផ្លូវ ១៥៥ ចាប់​ពី​ម៉ោង​៦ល្ងាច​ដល់​យប់ជ្រៅ​… ឫ​ក៏​ឆៀង​ចូល Mini Banana ចាប់​ពី​ម៉ោង​៤ល្ងាច​ទៅ​ ព្រោះ​អ្នក​នឹង​អាច​រីករាយ​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ Shot ញ៉ាំ​បាន​ដោយ​មិន​គិត​ថ្លៃ​ និង​តន្ត្រី​សម្ដែង​ផ្ទាល់​ពី​ Scoddy’s Acoustic Trio និង​ភ្លេង​ពីរោះ​ៗ ពី DJ Mutespeaker ដើម្បី​ឲ្យ​បរិយាកាស​កាន់​តែ​សប្បាយ​ថែម​មួយ​កម្រិត​ទៀត។ កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​ម៉ោង៤ល្ងាច​ដល់១យប់ មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ ៥១ បឹង​កេងកង​មួយ។

ភាពយន្ត

ចង់​មើល​រឿង​ខ្មោច​ជាមួយ​សង្សារ​មែន? កុំ​ភ្លេច​រឿង Annabelle: Creation បាន​ដាក់​បញ្ចាំង​នៅ​រោង​កុន​ Legend ហើយ​ដែល​ភាព​យន្ត​នេះ​ត្រូវ​បាន​គេ​សរសើរ​ទូទាំង​ពិភពលោក​ថា​ពិត​ជា​ល្អ​មើល។ រឿង​នេះ​គឺ​ជា​រឿង​ដែល​និយាយ​ពី​ប្រវត្តិ​ហេតុ​ការណ៍​កើត​​ពី​មុន​រឿង Annabelle ដែល​ជា​រឿង​ទី​៤ក្នុ​ង​ចំណោម​ស៊េរី​រឿង Conjuring។ បំណង​ល្អ អ្នក​គួរ​តែ​គេង​បើក​ភ្លើង​បន្ទាប់​ពី​មើល​រឿង​នេះ​ហើយ​ ជា​ពិសេស​បើ​សិន​ជា​អ្នក​ឆាប់​ខ្លាច​ដោយ​តុក្កតា​ដូច​ក្នុង​រឿង​នេះ។​​

ការ​ប្រគំ​តន្ត្រី

ប្រសិន​ជា​សាក​អ្វី​ដែល​ថ្មី​ នេះ​គឺ​ជម្រើស​តន្ត្រី​ខ្លះ​ៗ​ដែល​អ្នក​អាច​ជ្រើសរើស​បាន​ទូទាំង​ទីក្រុង​យប់​នេះ​។ ជា​ដំបូង​ ក្រុម​វាយ​ស្គរ​ជប៉ុន Daiko នឹង​សម្ដែង​នៅ​កម្មវិធី the first of a series of energetic drumming performances នៅ​ផ្សារ​ទំនើប​ Aeon Mall ចាប់​ពី​ម៉ោង​៧យប់​ ទីតាំង​តាម​បណ្ដោយ​វិថី​សុធារស​។ នេះ​ជា​អ្វី​ដែល​អ្នក​រំពឹង​ថា​នឹង​បាន​ឃើញ… (នេះ​គឺ​ការ​សម្ដែង​នៅ​ឆាក​ខ្នាត​តូច​មួយ)៖

បន្ទាប់​មក​ទៀត​ នៅ​ទីធ្លា​សិល្បៈ​ Neverland នឹងប្រារព្ធ​កម្មវិធី​ Sound Art: Jogya Noise Bombing ក្រុម​តន្ត្រី​ទេសចរណ៍​មួយ​ក្រុម​ដែល​មាន​អ្នក​សិល្បៈ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ នឹង​នាំគ្នា​មក​បញ្ចេញ​ទេពកោសល្យ​ផ្សេង​ៗ​ដូច​ជា​ តន្ត្រី​, ​បរិយាកាស​សំឡេង​, សៀក និង​ការ​សម្ដែង​ផ្សេង​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ប្លែក​ខុស​ពី​ធម្មតា​។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៨ដល់ម៉ោង៩ល្ងាច​ នៅ Neverland Art Space ចុះពី​វិថី​​ Norodom កែង​ផ្លូវ​ ៣៨០។

ហើយ​ប្រសិន​ជា​អ្នក​​មិន​ប្រកាន់​នឹង​ហ្វូង​នារី​ៗ​វ័យក្មេង​ស្រែក​ហ៊ោ​តាម​តារា​រួប​សង្ហារ​​ កុំ​ភ្លេច​ចូល​រួម​មើល​​ក្រុម​ចម្រៀង P-Sand ដែល​នឹង​មក​ប្រគំ​តន្ត្រី​យប់​នេះ​នៅ Phum Kres Angkor ​ឧបត្ថម្ភ​ដោយ​ស្រាបៀ Heineken ចាប់​ពី​ម៉ោង​ ៧កន្លះ​ល្ងាច​រហូត​ដល់​ម៉ោង​១១ ដែល​មាន​ទី​តាំង​នៅ​ សង្កាត់​ ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចម្ការមន។

បើ​សិន​ជា​ចង់​ទៅ​កន្លែង​ណា​ដែល​មាន​លក្ខណៈ​ Relax មិន​សូវ​អ៊ូអរ​អ្នក​អាច​ឆៀង​ចូល​ទស្សនា​ការ​សម្ដែង​របស់​លោក Jeff Sleeman នៅ Botanico Beer & Wine Garden ចាប់​ពី​ម៉ោង​ ៧កន្លះ​ដល់​ម៉ោង៩​កន្លះ​ នៅ​តាម​ផ្លូវ​លេខ​២៩ ឫ​ក៏​ទៅ​មើល​ការ​សម្ដែង Acoustic Americana set ​របស់​លោក Joe Wrigley ​នៅ​ Farm to Table ចាប់​ពី​ម៉ោង​ ៦កន្លះ​ល្ងាច​ដល់​៨កន្លះ​ល្ងាច​នៅ​ Farm to Table។

ឫ​ ប្រសិន​ជា​អ្នក​ពេញចិត្ត​ឫ​ចង់​ភ្លក់​រស​ជាតិ​ស្រាបៀ​ បែលហ្សិក​ និង​ស្ដាប់​តន្ត្រី Funk and Soul កុំ​ភ្លេច​មក​ចូល​រួម​កម្មវិធី Double-A & Mirasol នៅ​ Duplex តាម​បណ្ដោយ​ផ្លូវ​ ២៧៨ បឹងកេងកង១។

ក្លឹប​រាត្រី

ធុញ​ទ្រាន់​នឹង​ស្រា​ក្រឡុក​ផ្អែម​ៗ​ទាំង​នោះ​មែន​ទេ? ប្ដូរ​អារម្មណ៍​ជាមួយ​តន្ត្រី​សម័យ​ទសវត្ស​ទី​៦០ នៅ​កម្មវិធី Cambodian Rock Night នៅ META House ដែល​អ្នក​អាច​​ស្ដាប់​បទ​ចម្រៀង​ចាស់​ៗ​ល្បី​ៗ ពី​កំពូល​តារា​ចម្រៀង​ដូច​ជា ប៉ែន​ រ៉ន, រស់  ​សេរីសុទ្ធា, និង ស៊ិន ស៊ីសាមុត​ និង​តារា​ជើង​ចាស់​ផ្សេង​ៗ​ទៀត​ចាប់​ពី​ម៉ោង​ ៩ល្ងាច​ដល់​ម៉ោង​២ភ្លឺនៅ​ META House តាម​បណ្ដោយ​វិធី​សុធារស​ សង្កាត់​ទន្លេបាសាក់។

ឫ​ក៏​មក​ស្ដាប់​ភ្លេង​និង​រាំ​កម្សាន្ត​ជាមួយ DJ Justin James នៅ Heart of Darkness ចាប់​ពី​ពាក់​កណ្ដាល​យប់​រហូត​ដល់​ទៀបភ្លឺ តាម​បណ្ដោយ​ផ្លូវ​លេខ​៥១។

ថ្ងៃ​សៅរ៍

កីឡា​ និង ​ការហាត់​ប្រាណ

ប្រសិន​​អ្នក​ចង់​រក​កន្លែង​ដែល​ចេញ​ទៅ​ក្រៅ​ហើយ​ហាត់ប្រាណ​បញ្ចេញ​ញើស​នោះ​កុំ​ភ្លេច​ ឱកាស​ដ៏​ល្អ​មួយ​នេះ​គឺ Phokeetra Sports Club និង​មាន​កម្មវិធី​មួយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ចូល​រួម​ប្រើប្រាស់​ឧបករណ៍ Gym អាង​ហែលទឹក​ និង​ថ្នាក់​ហាត់​ប្រាណ​ផ្សេងៗ ដោយ​មិន​បាច់​បង់​ថ្លៃ​​ ចាប់​ពី​ម៉ោង​ ៨ព្រឹក​ដល់​ម៉ោង​៨ល្ងាច​ នៅ ​ 26 Old August Site បណ្ដោយ​វិថី​សុធារស​ក្រុង​ភ្នំពេញ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ក៏អាច​ចូលរួម​ កីឡា​ឡើងភ្នំ​តាម​រយៈ Phnom Penh Climbing Gym ដែល​នឹង​ប្រារព្ធ​កម្ម​វិធី Weekend climbing trip ទៅ​កាន់​ស្រុក​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​ម៉ោង​ ៦ព្រឹក​ថ្ងៃ​សៅរ៍​រហូត​ដល់​៦ល្ងាច​ថ្ងៃ​អាទិត្យ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ Phnom Penh Climbing Gym ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៤៥០។

ផ្ទុយ​ទៅ​វិញ​, ប្រសិន​ជា​អ្នក​ចង់​ចំណាយ​ពេល​ស្រែក​ហ៊ោ​ដល់​ក្រុម​បាល់​ទាត់​ដែល​អ្នក​ពេញ​ចិត្ត​ អ្នក​អាច​មក​ចូលរួម​ទស្សនា​ English Premier League លើ​អេក្រង់​ធំ​នៅ All Sport Bar ចាប់​ពី​ម៉ោង​៩ល្ងាច​ដល់​១យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ១៧២។

សិល្បៈ

ចង់​ចេះ​គូរ​គំនូរ​ដោយ​ខ្លួន​ឯង​ទេ? មិន​ដឹង​ថា​គួរ​តែ​ទៅ​រៀន​នៅ​ឯណា? ពេល​នេះ​នៅ Neverland Artspace និង​មាន​កម្មវិធី​បង្រៀន​មួយ​ពេល​សម្រាប់​វគ្គ​មួយ​អាច​​ឲ្យ​អ្នក​គូរ​ រូប​ portrait របស់​អ្នក​ខ្លួន​ឯង​ដោយ​ប្រើ Acrylic លើ​ផ្ទាំង​សំពត់។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​១ល្ងាច​ ដល់ម៉ោង​៥ល្ងាច​ នៅ Neverland Artspace ចុះ​ពី​វិធី​នរោត្តម​ កែង​ផ្លូវ ៣៨០។

ភាពយន្ត

ប្រសិន​ជា​អ្នក​ចង់​ទស្សនា​លក្ខណៈ​ជា​រឿង​កំប្លែង ដើម្បី​បន្សាប​ស្រវឹង​រសៀល​នេះ កុំភ្លេច​រឿង Chicklit។ នេះ​គឺ​ជា​រឿង​មួយ​ដែល​និយាយ​អំពី​រឿង​របស់​មនុស្ស​ប្រុស​ទាំង៤នាក់ ព្យាយាម​ជួយ​ហាង​មួយ​នៅ​ស្រុក​របស់​គេ​ដោយ​សរសេរ​រឿង​មួយ​ស្រដៀង​នឹង​រឿង 50 Shades of Grey ហើយ​ក៏មាន​បញ្ហា​ដោយ​សារ​​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​បោះពុម្ព ទាមទារ​ឲ្យ​អ្នក​និពន្ធ​ស្រី​ម្នាក់​នោះ​មក​ធ្វើ​ការ​បង្ហាញ​ពី​សៀវភៅ​នោះ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ The Flicks 1 ម៉ោង​៤ល្ងាច​​ តាម​បណ្ដោយ​ផ្លូវ​៩៥ បឹង​កេងកង​៣។  

ប្រសិនជា​អ្នក​នៅ​មាន​អារម្មណ៍​សម្រាប់​ទស្សនា​ភាពយន្ត​ដែល​ធ្វើ​​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​នោះ កុំ​ភ្លេច​ចាំ​ដល់ម៉ោង​៨យប់​ ដែល​ជា​ម៉ោង​ដាក់​បញ្ចាំង​រឿង La La Land ដែល​ជា​ភាពយន្ត​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ សម្ដែង​ដោយ​តារា​សម្ដែង Emma Stone និង​ Ryan Gosling។

ឆ្លើយ​សំនួរ​យក​រង្វាន់(Pub Quiz)

អ្នកណា​ខ្លះ​ជា​​អ្នក​គាំទ្រ​ Seinfeld? Long After Dark នឹង​មាន​កម្មវិធី​ឆ្លើយ​សំនួរ​ពិសេស​គឺ Seinfeld-themed pub quize យប់​នេះ។ ដូច្នេះ​បើ​សិន​ជា​អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​ភាគ​ខ្លាំង​ ប្រហែល​ជា​អ្នក​អាច​ឈ្នះ​រង្វាន់​ស្រាបៀ​ខ្លះ​ៗ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង​៧ ដល់ម៉ោង១០យប់ នៅ Long After Dark ផ្លូវ​ ៤៥០ Russian Market។

ក្លឹប​រាត្រី

មាន​ជម្រើស​ខ្លះ​ៗ បើ​សិន​ជា​អ្នក​ចង់​កម្សាន្ត​សប្បាយ​និង​រាំ​បែក​ញើស​ពេញ​មួយ​យប់​ថ្ងៃ​សៅរ៍​

កម្មវិធី Premo Sounds និង​ធ្វើ​ឲ្យ​កក្រើក​ដោយ future bass and urban house នៅ DJ Guesthouse ចាប់​ពី​ម៉ោង​ ៧កន្លះ​ល្ងាច​រហូត​ដល់​ម៉ោង​១១កន្លះ​ល្ងាច​ តាម​បណ្ដោយ​ផ្លូវ​លេខ​  ២៩។  នៅ​ META House នឹង​មាន​កម្មវិធី Kingdom of House DJ Party ចាប់ពីម៉ោង​ ៩ល្ងាច​ដល់ម៉ោង​២ព្រឹក នៅ​តាម​បណ្ដោយ​វិថី​សុធារស សង្កាត់​ទន្លេបាសាក់។ នៅ MAD House នឹង​មាន​កម្មវិធី​តន្ដ្រី​ចង្វាក់ Techno និង Acid house DJs ជាមួយ​នឹង​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ភេសជ្ជៈ​ពាក់​កណ្ដាល​រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ១០យប់​ដល់​ម៉ោង​៧ព្រឹក នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៧២។

ចំណែក​ឯ​ជម្រើស​ចុង​ក្រោយ​​វិញ DJ Justin James នឹង​ត្រលប់​មក​វិញ​ លើក​នេះ​នឹង​មក​សម្ដែង​នៅ​ Club Love ចាប់​ពី​ម៉ោង​ ១១យប់​រហូត​ដល់​៤ទៀបភ្លឺ​ ដែល​មាន​ទីតាំង​ នៅ​ផ្លូវ​ ២៧៨ បឹងកេងកង១។

ថ្ងៃ​អាទិត្យ​

កីឡា

កម្មវិធី​ប្រណាំង​រថយន្ត National Karting Championship នឹង​ត្រលប់​មក​វិញ​សប្ដាហ៍​នេះ​បន្ទាប់​ពី ការ​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​វគ្គ​ទី១។ ខណៈ​ដែល​វា​ហាក់​ដូច​ជា​ចេញ​ទៅ​ក្រៅ​ក្រុង​បន្តិច​ ប៉ុន្តែ​វា​ជា​រឿង​​ដ៏​ល្អ​មួយ​ដែល​អាច​ឲ្យ​អ្នក​ដើរ​ឫ​រត់​បន្តិច​បន្តួច​ពេល​ព្រលឹម​ដើម្បី​កម្ដៅ​សាច់​ដុំ។ កាល​ពី​សប្ដាហ៍​មុន ទោះ​បី​ជា​ភ្លៀង​ក៏​ដោយ​ យើង​បាន​ឃើញ​ការ​សម្ដែង​ដ៏​ល្អ​ៗ​ជា​ច្រើន​ពី​សំណាក់​អ្នក​នាង Ley Sreyroth ព្រម​ទាំង​អស់​សំណើច​ជា​មួយ​ បុរស​សញ្ជាតិ​បែលហ្សិក​ម្នាក់ ដែល​ចាត់​ចែង​ការ​ងារ​នៅ iBurger និង Tusk។ ដូច្នេះ​ទី​នេះ​ ពិត​ជា​រាជាណាចក្រ​ដ៏​អស្ចារ្យ​មែន​ ហើយ​កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៣រសៀល​នៅ Cambodia Karting Curcuit ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៤ ម្ដុំ​ផ្សារ​កំបូល។

go-karting

ការ​ដើរ​ផ្សារ

បំភ្លេច​ចោល​ផ្សារ​ទំនើប​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទី​ក្រុង កន្លែង​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ទិញ​របស់​របរ​ផ្សេង​ ក្នុង​តម្លៃ​សមរម្យ​គឺ​កុំ​ភ្លេច​ ផ្សារ​ Don Don, the pop-up Japanese second hand store (ហាង​ជជុះ​ជប៉ុន)។ សម្រាប់​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ហាង​ Cafe Ripple តាម​បណ្ដោយ​ផ្លូវ៣៦០ ចាប់​ពី​ម៉ោង​ ១០​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល​ នៅ​បឹង​កេង​កង​១។

សិល្បៈ​និង​ភាព​យន្ត

ធ្លាប់​គិត​ថា​ចង់​សាក​រៀន​សរសេរ​អក្សរ​ផ្ចង់​របស់​អក្សរ​ខ្មែរ​ទេ? PenhScript ​នឹង​ផ្ដល់​វគ្គ​បង្រៀន​អក្សរ​ចំនួន​៣​ម៉ោង​សម្រាប់​ថ្ងៃ​នេះ​ ដើម្បី​បង្រៀន​អ្នក​ឲ្យ​ដឹង​ពី​គន្លឹះ​នៃ​សិល្បៈ​បុរាណ​មួយ​នេះ​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​១១ព្រឹក​រហូត​ដល់​ម៉ោង​១ល្ងាច នៅ​តាម​បណ្ដោយ​ផ្លូវ​២៧៣​ ខណ្ឌ​ទួល​គោក​ អាច​កក់​កន្លែង​បាន​​។​

ខណៈ​ពេល​ដែល​ការងារ​សាងសង់​កំពុង​តែ​លាន់ឮ​រំពង​ពេញ​ទី​ក្រុង​​ នោះ​គឺ​រំលឹក​យើង​ថា​ទីក្រុង​ភ្នំពេញ​បាន​ផ្លាស់​ប្ដូរ​លឿន​ណាស់ អីចឹង​តើ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​ប្រជាជន​ដែល​រស់​នៅ​ទី​នេះ? នេះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​មួយ​ ដែល​នឹង​ស្វែង​យល់​នៅ​ក្នុង​កម្មវិធី Urbanizedជា​កម្មវិធី​ភាពយន្ត​ឯកសារ​​នឹង​ប្រព្រឹត្តិ​ទៅ​នៅ META House ​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​ការ​រីក​ធំធាត់​នៃ​ទីក្រុង​មិន​ឈប់​ឈរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៤ល្ងាច ​រហូត​ដល់​ម៉ោង​ ៥កន្លះ​ល្ងាច​នៅ META House តាម​វិធី​សុធារស​ សង្កាត់​ទន្លេ​បាសាក់។

អារ​ហារ​ និង​ភេសជ្ជៈ

សម្រាប់​ជនជាតិ​អង់គ្លេស​ដែល​មាន​អារម្មណ៍​នឹក​ផ្ទះ​ នឹង​សប្បាយ​ចិត្ត​ចំពោះ​កម្មវិធី​នេះ នៅ​រសៀល​ថ្ងៃ​នេះ The Box Office នឹង​ប្រារព្ធ​កម្មវិធី Traditional Sunday Roast.. ជាមួយ​កា​ប្រកួត​ប្រជែង​ល្បែង​ Scrabble។ នេះ​ហើយ​ ជា​កន្លែង​ពិសេស​ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​ សម្រាប់​ថ្ងៃ​អាទិត្យ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ១រសៀល​ ដល់​៩យប់​ នៅ​ The Box Office តាម​បណ្ដោយ​ផ្លូវ​ ២៤៤។

ការ​ប្រគំ​តន្ត្រី

ឈប់​សិន​កុំ​ទាន់​ឆាប់​ចូល​គេង​នៅ​ផ្ទះ​​ស្វាគមន៍​ថ្ងៃ​ច័ន្ទ​អី! មាន​កម្មវិធី​២​ធំ​ៗ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែល​អាច​ជួយ​អ្នក​កុំ​ឲ្យ​ដេក​នៅ​ផ្ទះ​មើល​តែ Netflix។

ថ្ងៃ​អាទិត្យ​នេះ Sharky Bar និង​មាន​កម្មវិធី​បង្ហាញ​តន្ត្រី​ចង្វាក់​ដ៏​សិច​ស៊ី និង Guacho guitar ពី​អ្នក​សិល្បៈ​តន្ត្រី​សញ្ជាតិ​ប្រេស៊ីល​ Tiago Campos ចាប់​ពី​ម៉ោង​៩ ​ដល់​១០​យប់​នៅ​តាម​បណ្ដោយ​ផ្លូវ​១៣០។ នៅ​ពេល​នោះ​ដែរ​ក្រុម​តន្ត្រី​ប្រចាំ​ Oscar’s on the Corner គឺ​ K’n’E និង​សម្ដែង​ចម្រៀង​ចង្វាក់​ rock’n’roll ល្បី​ៗ​ទាំង​ជា​ភាសា​ខ្មែរ​ ព្រមទាំង​ភាសា​អង់គ្លេស៕

ទាំង​នេះ​គឺ​ជា​កម្មវិធី​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ​! បើ​ចង់​ទទួល​បាន​ព័ត៌មាន​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​សុក្រ​កុំ​ភ្លេច​ចុះ​ឈ្មោះ​តាម​រយៈ​ Email នៅ​ត្រង់​នេះ!

One Comment Add yours

Leave a Reply