ចុង​សប្ដាហ៍​មក​ដល់​ទៀត​ហើយ លើក​នេះ​គួរ​តែ​ធ្វើ​អ្វី​ម្ដង?

Read This In English >>

ត្រៀម​ខ្លួន​សម្រាប់​ចុង​សប្ដាហ៍​ហើយ​ឫ​នៅ? សម្រាប់​ពួក​យើង​វិញ​គឺ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ… ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ។

ថ្ងៃ​សុក្រ

អាហារ​ និង​ ភេសជ្ជៈ

ស្រា​និង​ភេសជ្ជៈ​ឆ្ងាញ់​មាន​ច្រើន​ណាស់​ ទាស់​តែ​ពេល​មាន​តិច​ហ្នឹង​ហ្មង! ពិបាក​​បំផុត​នោះ​គឺ​មិន​ដឹង​ជា​សម្រេច​ចិត្ត​ថា​គួរ​តែ​ទៅ​ណា! ហើយ​ការ​សម្រេច​ចិត្ត សម្រេច​យប់​នេះ​គឺ​មាន​ដូច​ជា​៖

គួរ​តែ​ទៅ​​ម្ដុំ Russian Market សម្រាប់​ថ្ងៃ​ទី​១​នៃ​កម្មវិធី Small Batch Craft Beer festival របស់​​ Long After Dark ចាប់​ពី​ម៉ោង​៥ល្ងាច​ដល់​ទៀប​ភ្លឺ​ មាន​ទីតាំង​នៅ​តាម​ផ្លូវ​៤៥០​ ទួល​ទំពូង​ ដែល​នឹង​មាន​ស្រា​បៀរ​​ឆ្ងាញ់​ៗ​​ច្រើន​ប្រភេទ​ដែល​ផលិត​ក្នុង​ស្រុក​ទៀត​នោះ​​​?

(ស្រា​បៀរ​ដែល​ពួក​យើង​ចូល​ចិត្ត​នោះ​គឺ White Beer, the Wheat beer និង IPA… គឺពិត​ជា​ឆ្ងាញ់​ខ្លាំង​ណាស់!)

……ឫ​អ្នក​អាច​ទៅ​ម្ដុំ​ទន្លេ​បាសាក់​ ដើម្បី​ចូល​រួម​កម្មវិធី Kanji’s Sake Experience ទី​នោះ​អ្នក​នឹង​អាច​រៀន​ថ្លឹង​ថ្លែង​ថា​គូ Sake មួយ​ណា​ដែល​ល្អ​ជាង​គេ​រវាង Sashimi​ & Sushi ឫ​ក៏ Tempura ឫ​ក៏ Spicy and Grilled Food ចាប់​ពី​ម៉ោង​៦​ដល់​៩​ល្ងាច​​ទីតាំង​នៅ ភោជនីយដ្ឋាន​ Kanji Japanese Restaurant តាម​បណ្ដោយ​វិថី​សុធារស?

……ឫ​ក៏​ទៅ DEVA នៅ​ម្ដុំ​បឹង​កេង​កង​១ ដែល​ក្រុម​អ្នក​ក្រឡុក​ស្រា​ដ៏​មាន​សិល្បៈ​ កំពុង​តែ​​រៀប​ចំ​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ល្បី​ៗ​គ្រប់​ប្រភេទ ដើម្បី​ប្រារព្ធ​កម្មវិធី​ Whiskey Sour Day ចាប់​ពី​ម៉ោង​ ៧​ល្ងាច​ដល់​ម៉ោង​ ១​ភ្លឺ​មាន​ទី​តាំង​នៅ​ DEVA ជាន់​ទី​ ៩ អាគារ​ iOne Buidling វិថី​ម៉ៅសេទុង?

….ឫ​ក៏ ទៅ​ចូល​រួម​ទាំង​បី​កម្មវិធី​តែ​ម្ដង! បើ​សិន​ជា​អាច​!

ខណៈ​នោះ​ដែរ​ សម្រាប់​យប់​នេះ​អ្នក​ដែល​ចូលចិត្ត​ Oyster អាច​ចូល​រួម​ដល់​ទៅ​២កម្មវិធី​គឺ ទី១ នៅ Chez Flo ដែល​នៅ​ទី​នោះ​អ្នក​អាចទិញ​ Oyster ចំនួន​៣ក្នុង​តម្លៃ ៤,៥ដុល្លារ​, ចំនួន​៦​ក្នុង​តម្លៃ ៧,៥ដុល្លារ​និ​ង​ ១២ក្នុង​តម្លៃ ១៣,៥ដុល្លារ ជាមួយ​នឹង​ស្រា Chardonnay តម្លៃ ៤ ដុល្លារ​សម្រាប់មួយ​កែវ​ ឫ ១៩ដុល្លារ​សម្រាប់​មួយ​ដប។ កម្មវិធី​ចាប់​ផ្ដើម​ពី​ម៉ោង ៦ល្ងា​ច​ដល់​១១យប់​​នៅ Chez Flo ផ្លូវ​ ៣០៨ សង្កាត់​ទន្លេ​បាសាក់។   ​

កន្លែង​ទី​ពីរ​គឺ​នៅ​ Dorsia Lounge ដែល​ Oysters មក​ពី​សមុទ្រ Pacific គឺ​មាន​តម្លៃ​តែ​១០ដុល្លារ​សម្រាប់​៦គ្រាប់ (ឫ​៤ដុល្លារ​ក្នុង​មួយ​គ្រាប់​សម្រាប់ Oysters មក​ពី​កាណាដា) ប៉ុន្ដែ​ក៏មាន​កម្មវិធី​ Wine Refill ចាប់​ពី​ម៉ោង​៥ល្ងាច​​ដល់​ ៨ល្ងាច​ផងដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​៥​ដល់​៨យប់​ នៅ Dorsia Lounge វិថី​ព្រះ​សីហនុ)។

ភាពយន្ដ

ដោយ​​មិន​បាច់​គិត​យូរ​ ភាព​យន្ដ​សម្រាប់​ទៅ​មើល​លក្ខណៈ​គូស្នេហ៍​យប់​នេះ​គឺ​ប្រាកដ​ជា​រឿង “American Made” ដែល​ជា​រឿង​​ពិត​មួយ​ប៉ុន្ដែ​មិន​គួរ​ឲ្យ​ចង់​ជឿ​ អំពី​អ្នក​បើក​យន្ដ​ហោះ​ម្នាក់ (សម្ដែង​ដោយ​លោក Tom Cruise) ហើយ​ត្រូវ​ក្រុម​ CIA ចាត់​ចែង​ឲ្យ​បំពេញ​បេសកម្ម​មួយ​ដែល​ពាក់ព័ន្ធ​​នឹងការ​លាង​​លុយ​កខ្វក់ គេច​ពន្ធ​គ្រឿង​ញៀន​ និងកាំភ្លើង​ជា​ដើម​។​ ភាព​យន្ដ​នេះ​នឹង​ដាក់​បញ្ចាំង​នៅ Legend Cinema ស៊ីធីម៉ល​​នៅ​ម៉ោង​ ៩​:១០​ល្ងាច​ និង ៦:៤៥​ល្ងាច​នៅ​ Ledgend ទួល​គោក។

ជម្រើស​មួយ​ទៀត​, នៅ​ឯ Outpost វិញ​ Movie Night សម្រាប់​សប្តាហ៍​នេះ​គឺ​នឹង​ដាក់​បញ្ចាំង​រឿង​​បែប​វិទ្យាសាស្រ្ដ​គិត​ឈឺក្បាល​វិល​មុខ​ ចំនង​ជើង​ថា “Inception” ដែល​មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ Tonle Sap នៅ​ជិត​សណ្ឋាគារ​សុខា។

…. ឫ, ប្រសិន​ជា​ចាប់​អារម្មណ៍​ខាង​ភាព​យន្ដ​ឯកសា​រ​ ដ៏​មាន​ឥទ្ធិពល META House នឹង​មាន​ភាព​យន្ដ​ឯកសា​រ​មួយ​​មាន​ចំណង​ជើង​ថា “Life and Death at Preah Vihear” ដែល​និយាយ​បកស្រាយ​ពី​បញ្ហា​នយោបាយ​និង​វប្បធម៌​ ដែល​ប៉ះ​ទង្គិច​គ្នា​ជុំវិញ​ការ​ដណ្ដើម​យក​ប្រាសាទ​មួយ​នេះ ជាពិសេស​គឺ​តំបន់​ព្រំដែន។

សិល្បៈ, ការថត​រូប & ការចនា

ធ្លាប់​មាន​អារម្មណ៍​ធុញ​ថប់ នឹង​​រឿង​រ៉ាវ​ជា​ច្រើន​ស្មុគស្មាញ​នៅ​ភ្នំពេញ​ទេ? ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ និង​របៀប​ធ្វើ​ឲ្យ​អ្នក​ធ្វើ​អ្វីៗ​នៅ​ទី​ក្រុង​បានល្អ​ជាមួយ​កម្មវិធី Cloud’s Sustianable Design Exhibition។

កម្មវិធី​នេះ​នឹង​នាំ​ឲ្យ​អ្នក​នូវ​ ពត៌មាន​ទាក់​ទង​នឹង Visual campaigns, ការ​អភិវឌ្ឍន៍​ Branding និង Product, Design installations, Sound installation, វីដេអូ និង animation។ ហើយ​នៅ​កម្មវិធី​សម្ពោធ Opening party យប់​នេះ​ នឹង​មាន​ Workshops, ការ​ចែក​រង្វាន់​ខ្លះៗ និងមាន​អាហារសំរន់​និង​ភេសជ្ជៈ​ផង​ដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៥​ល្ងាច​ដល់​១០​យប់​នៅ Cloud តាម​បណ្ដោយ​ផ្លូវ​លេខ​៩។

ការប្រគំតន្ដ្រី

តារា​ចម្រៀង Jamie Tan ដ៏​គួរ​ឲ្យ​ស្រលាញ់ នឹង​ចាប់​ផ្ដើម​​ការ​សប្បាយ​បន្ទាប់​ពី​ការងារ​ ចាប់​ពី​ម៉ោង​៦យប់​នៅ​ Farm to Table ដែល​នាង​នឹង​ច្រៀង​ចម្រៀង Cover បទ​ចម្រៀង​ផ្សេងៗ​ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ស្នេហា ដូច​ជា​ពី​រឿង “Frozen”, “Skyfall”, “Moulin Rouge” ព្រម​ទាំង “The Sound of Music” ព្រម​ទាំង​ពី​ក្នុង​រឿង​ផ្សេងៗ​ទៀត (ស្ដាប់​ទៅ​ Romatic អត់?)។ កម្មវិធី​នេះ​រំពឹង​ថា​នឹង​​មាន​មនុស្ស​ ចូល​រួម​​ជា​ច្រើន​កុះករ​ ហើយ​នឹង​ច្រៀង​ចម្រៀង​ល្បីៗ​ទាំង​នោះ​ជាមួយ​គ្នា​ ធានា​ថា​ពិត​ជា​សប្បាយ។ កុំភ្លេច​នៅ Farm to Table ដែល​មាន​ទីតាំង​នៅតាម​ផ្លូវលេខ​ ៣៦០​ បឹងកេងកង១។

អូ! ហើយ​នេះ​ជា​វីដេអូ​ Jamie ច្រៀង​ Cover បទ “Faith” របស់​តារា​ចម្រៀង George Michael:

ចំពោះ​កន្លែង​ផ្សេង​ទៀត, ក្រុម​ចម្រៀង Pop-Rock “The Box Chords” នឹង​សម្ដែង​នៅ​ Duplex ចាប់​ពី​ម៉ោង​ ៩​ល្ងាច​ដល់​ពាក់កណ្ដាល​អាធ្រាត្រ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ ២៧៨​ បឹង​កេង​កេង​១។ តារា​ចម្រៀង Joe Wrigley និង the Jumping Jacks នឹង​នាំ​យក​នូវ Rockabilly ទៅ​ Alchemy ចាប់​ពី​ម៉ោង ៨:៣០ល្ងាច​ដល់​ម៉ោង​១១​យប់​ នៅ​បណ្ដោយ​ផ្លូវ​១២៣​ ម្ដុំ Russian Market។ ហើយ​ក៏​មាន​ការស​ម្ដែង​មួយ​ពី Elephant Shoes នៅ Botanico Beer & Wine Garden ចាប់​ពី​ម៉ោង ៧​ដល់​៩:៣០​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩ សង្កាត់​ទន្លេ​បាសាក់។ ហើយ​​ក្រុម​ចម្រៀង​រ៉ុក​សញ្ជាតិ្ត​ខ្មែរ K’n’E នឹង​សម្ដែង​នៅ Oscar’s on the Corner ចាប់​ពី​ម៉ោង ១០ល្ងាច​ដល់​១​យប់ ទីតាំង​នៅ​កែង​ផ្លូវ​លេខ​១៣និង១០៤ សង្កាត់​ដូន​ពេញ​/មាត់​ទន្លេ។

ក្លឹប​រាត្រី

សម្រាប់​យប់​នេះ​មាន​ជម្រើស​​ក្លឹប​រាត្រី​មួយ​ចំនួន​ដែល​អ្នក​អាច​ដើរលេង​រហូត​ដល់​ភ្លឺ។

ចាប់​ផ្ដើម​ពី​ម៉ោង​៩​យប់​ មាន​កម្មវិធី​មួយ​ឈ្មោះ​ “Electrick Universe” នៅ​ META House ជា​ការសម្ដែង​តន្ដ្រី​ផ្ទាល់​ និង​ DJ ដែល​រួម​បញ្ចូល​ ហ្គីតា​អេឡិចត្រូនិក និង​ ​Synthesizer ជាមួយ​ចង្វាក់​ភ្លេង​ ចាប់​ពី​ម៉ោង ៩ល្ងាច​ដល់​ពីរ​ទៀប​ភ្លឺ​ ទីតាំង​នៅ​តាម​បណ្ដោយ​វិថី​សុធារស​ សង្កាត់​ទន្លេបាសាក់។ ឫ​ក៏​ចូល​រួម​ EDM Party នៅ​ 55 Club ចាប់​ពី​ម៉ោង ៩ល្ងាច​ដល់​៣​ទៀប​ភ្លឺ​​ទីតាំង​នៅ​តាម​ផ្លូវ ៥៥។ ឫ​ក៏​ចូល​រួម​ជាមួយ DJ មក​ពី​ប្រទេស​កាណាដា​ គឺ DJ Hedpsin នៅ Pontoon ចាប់​ពីម៉ោង​ ៩ល្ងាច​ដល់​៣​ទៀប​ភ្លឺ​​ ទីតាំង​តាម​ផ្លូវ ៥១។​

កៀក​គ្នា​ជាមួយ​នឹង​ Pontoon គឺ​ Madhouse នឹង​មាន​​​ការ​ចូល​រួម​ពី DJ Romantic Comedy ជាមួយ​ DJ Moudy នឹង​ធ្វើ​ឲ្យ​លោក​អ្នក​កន្ដ្រាក់​អារម្មណ៍​នឹង​ចង្វាក់ Afro House, Underground, rap, R&B, House, techno, riddim និង​ bass ចាប់​ពី​​ម៉ោង​១០​យប់​ដល់​៧​ព្រឹ​ក​ ទី​តាំង​តាម​បណ្ដោយ​ផ្លូវ១៧២។

នៅ​បឹងកេងកង​១ DJ សញ្ជាត្តិ​ក្រិក​ទាំង​ពីរ​រូប ​Artslaves នឹង​សម្ដែង​នៅ Terrazza ចាប់​ពី​ម៉ោង ១១យប់​ដល់​ទៀប​ភ្លឺ​ ទីតាំង​នៅ​តាម​ផ្លូវ​ ២៨២​ សង្កាត់​បឹងកេង​កង​១។ ចំណែក​ឯ Club Love វិញ​ក៏​នឹង​មាន​កម្មវិធី Ghetto Takeover ដែល​ DJ Blazian នឹង​​លេង​ភ្លេច​ចង្វាក់​បែប oldschool ghetto, ព្រម​ទាំង G-House & dirty westcoast bangers ចាប់​ពី​ម៉ោង ១១ល្ងាច​ដល់​៤ទៀប​ភ្លឺ​​ ទីតាំង​តាម​ផ្លូវ​ ២៧៨ បឹងកេងកង១។

ថ្ងៃសៅរ៍

អាហារ និង ភេសជ្ជៈ

The Idea នឹង​រៀប​ចំកម្មវិធីដ៏​ធំ​មួួយ​​អស្ចារ្យ​មួយ​នៅ Exchange Square ចុង​សប្តាហ៍​នេះ​ ហើយ​សម្រាប់​ពេល​នេះ​គឺ​នឹង​ផ្ដោត​សំខាន់​ខ្លាំង​លើ អាហារ។

ភោជនីយដ្ឋាន​ល្បីៗ​ទូទាំង​ទីក្រុង​នឹង​មាន​ស្ដង់​នៅ​កម្មវិធី​នេះ ដែល​មាន​គ្រប់​បែប​យ៉ាង​មិន​ថា​ Sushi ឫក៏ Macarons ដែល​នឹង​មាន​ដាក់​ឲ្យ​ជ្រើស​រើ់ស។ ហើយ​ជាមួយ​នឹង​តម្លៃ​៤​ដុល្លារ​ អ្នក​អាច​ជ្រើស​រើស​ញ៉ាំ​បាន​តាម​ចិត្ដ។

លើស​​ពី​នេះ​ទៅ​ទៀត,​ក៏​មាន​ការ​រចនា​នំ Cookie, ការ​ធ្វើ​ឲ្យ​មាន​ពពុះ​ប៉េង​ប៉ោង​ធំៗ, ប៉េង​ប៉ុង​,​ ការ​បង្ហាញ​ពី​ការ​ធ្វើ​ម្ហូប​ និង​ សិក្ខាសាលា, កន្លែង​ក្មេង​លេង​ និង…. ការ​ញ៉ាំ​ប្រណាំង​គ្នា​ទៀត​ផង។ នេះ​ហើយ​គឺ​ជា​ការ​កីឡា​ប្រកួត​ប្រជែង​ដែល​ក្រុម What’s On Phnom Penh អាច​​ចូលរួម​បាន… កម្មវិធី​ Kon Slaprea Festival នឹង​ធ្វើ​ទៅ​នៅ​ Exchange Squre កែង​ផ្លូវ ១០៦ និង ៦១ សង្កាត់​វត្តភ្នំ។​

ចូល​ចិត្ត​ស្រា Jim Beam? ចូល​ចិត្ត​ក្រូច​ឆ្មា? បើ​អីចឹង​ អ្នក​នឹង​ពេញ​ចិត្ត​​ Citrus Highballs ថ្មី​របស់ Factory Pub។ ទិញ​ស្រា​២​កែវ​យប់​នេះ​អ្នក​នឹង​មាន​ឱកាស​ឈ្នះ​កាមេរ់ា​មួយ​គ្រឿង កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៤​រសៀល​ដល់​១​ទៀប​ភ្លឺ​ ទីតាំង​នៅ​ផ្លូវ 3a សង្កាត់​ទន្លេបាសាក់។

សិល្បៈ​និង​រូបថត​

រឿង​ដែល​និយាយ​អំពី​ការ​តស៊ូ​របស់​អ្នក​សិល្បៈ​ម្នាក់ លះ​បង់​ដើម្បី​ជីវិត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រឌិត​ ប៉ុន្ដែ​មិន​ដឹង​ថា​នឹង​អាច​រកអ្វី​ចិញ្ចឹម​ជីវិត​បាន​.. ស្ដាប់​ទៅ​ពិត​ជា​រ៉ូមែនទិក​ណាស់​ប៉ុ​ន្ដែ តាម​ពិត​វា​គឺ​ជា​រឿង​ដ៏​គួរ​ស្អប់​មួយ។

នេះ​គឺ​គោល​ការណ៍ ដែល​ទាក់​ទង​នឹង​ពិណរណ៍​ថ្មី​របស់​លោក ​Syahrulfikri Salleh ដែល​ជា​អ្នក​បង្កើត​ Nowhere Art Studio ឈ្មោះ​ថា “Whatever Comes” មាន​ទីតាំង​នៅ Neverland Art Space។ ពិពរណ៌​នេះ​បង្ហាញ​ពី​ស្នាដៃ​របស់​លោក និង​ស្នាដៃ​ផ្សេង​ៗ​ទៀត​ពី​បណ្ដា​អ្នក​សិល្បៈកម្ពុង​ជា​ និង​បរទេស​ហើយ​ពិពរណ៌​នេះ​នឹង​បង្ហាញ​ពី​វិធី​ដែល​លោក​យក​ឈ្នះ​​ការ​ប្រឹង​ប្រែង​ផ្សេងៗ​ដើម្បី​គាំទ្រ​ជីវិត​ជា​អ្នក​សិល្បៈ​។ កម្មវិធី​នេះ​មាន​ទីតាំង​នៅ Neverland ផ្លូវ ១៧២z២ ចុះ​ពី​​វិថី​នរោត្តម។

ភាព​យន្ដ

អរគុណ​ទៅដល់​ ICF ភ្នំពេញ​ អ្នក​អាច​មើល​រឿង​ដែល​និយាយ​អំពី​ សង្គ្រាម​លោក​លើក​ទី​២ ចំណង​ជើង​ថា “Hacksaw Ridge” ដោយ​មិនគិត​ថ្លៃ​នៅ​រសៀល​នេះ​នៅ Flicks 1។ នេះគឺ​ជា​ភាព​យន្ដ​មួយ​ដែល​និយាយ​ពី​រឿង​រ៉ាវ​ របស់​ទាហាន​ចិត្ត​ធម៌​ម្នាក់​សុខ​ចិត្តចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាមដោយ​មិន​ត្រូវ​ការ​អាវុធ​។ នៅ​ Okinawa លោក​ Doss បាន​ប្រថុយ​ខ្លួន​ចូល​សមរភូមិ​ដើម្បី​ជួយ​សង្គ្រោះ​ទាហាន​ចំនួន ៧៥​នាក់ ក្នុង​ពេល​កំពុង​តែ​មាន​ការ​បាញ់​ប្រហារ​ខ្លាំង​ ដោយ​មិន​ប្រើ​កាំ​ភ្លើង​ទាល់​តែ​សោះ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​ចាប់ពី​ម៉ោង ៤​ដល់​៧​ល្ងាច​នៅ Flicks 1 ផ្លូវ​លេខ​៩៥​ បឹងកេងកង៣។

បន្ទាប់​មក​ អ្នក​អាច​ទៅ​កាន់​ META House ឲ្យ​កាន់​តែ​លឿន​តាម​តែ​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ចូល​​រួម​មើល​រឿង “Mindcage” ជា​រឿង​​បែប​ Thriller ទាក់​ទង​នឹង​ចិត្ត​សាស្រ្ដ​ ស្វែង​យល់​ពី​ការ​ព្យាបាល​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​ នៅ​ក្នុង​សម័យ​កាល​ទំនើប​នេះ​នៅ​ប្រទេស​កម្ពុជា​​ និង​ការ​តស៊ូ​រវាង​ឱសថ​​ទំនើប​ៗ​ និង​ ជំនឿ​ពី​បុរាណ​។ នេះ​ជា​រឿង​ដែល​អ្នក​មិន​គួរ​រំលង​ ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​ ៧​ដល់​ម៉ោង៨:៣០​ល្ងាច​ ទីតាំង​តាម​ផ្លូវ​សុធារស​ សង្កាត់​ទន្លេបាសាក់។

កម្មវិធី​ពិសេសៗ សម្រាប់​មិត្ត​នារីៗ

អូ​យ៉េស​! សម្រាប់​មិត្តនារីៗ សប្តាហ៍​នេះ​នឹង​មាន​​ផ្នែក​ពិសេស​មួយ​ដែល​ទាក់​ទង​នឹង​ feminism ព្រោះ​មិនមែន​​មាន​តែ​១​កម្មវិធី​នោះ​ទេ គឺ ២​កម្មវិធី​ឯណោះ​ដែល​និយាយ​អំពី​ការ​ផ្ដល់សិទ្ធិ​អំណាច​ដល់​ស្រ្ដី។

ដំបូង H/Art Academy Jiu Jitsu គឺ​នឹង​មាន​កម្មវិធី​មួយដែល​និយាយ​អំពី Women-only self-defence class ដែល​ដឹក​នាំ​ដោយ Christine Guyot ដែល​ជា​នារីដែលមាន​កម្រិតនៃការប្រគួតខ្ពស់ជាងគេរបស់​ H/Art Academy។​ ជាពិសេស​តម្លៃ​សំបុត្រគឺ​គ្រាន់​តែ​១​ដុល្លារ​តែ​ប៉ុណ្ណោះ។ អីចឹង​តោះ​ទៅ​ចូល​រួម​ទាំង​អស់​គ្នា! ទីតាំង​គឺ​ស្ថិត​នៅអាគារ​ជាន់​ទី​៣​ កែង​ផ្លូវ ៨១​ និង ១០៩។

ទី​២, Justice Cafe ដែល​ជា​កន្លែង​ដ៏​ល្អ​មួយ​នឹង​ប្រារព្ធ​កម្មវិធី​ Roundtable discussion អំពីយេនឌ័រ​ និង ការ​គាំទ្រ​ភេទ​ស្រ្ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ រពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យោ​បល់​យ៉ាង​រស់​រវើក​មួយ។ គួរ​តែ​កត់ស​ម្គាល់​ថា កម្មវិធី​នេះ​នឹង​និយាយ​ជា​ភាសា​ខ្មែរ ហើយ​បើសិន​ជា​អ្នក​ត្រូវ​ការ​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​​ ពួក​គេ​អាច​រៀប​ចំ​អ្នក​ជំនួយ​ភាសា​អង់គ្លេស​ ហើយ​ត្រូវ​តែ​បញ្ជាក់​ពី​បញ្ហា​នេះ​ពេល​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​កម្មវិធី។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៣​ដល់​៥​ល្ងាច​ នៅ Jusitce Cafe D6E0 ផ្លូវ 53BT សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ។

អូខេ! ឥលូវ​និយាយ​ទាំងអស់​គ្នា៖ អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង់​ពិភពលោក…? តាមពិត​, មិន​បាច់​ឆ្លើយ​ក៏​បាន​ដែរ ព្រោះ​ចម្លើយ​វាគួរ​ឲ្យ​ពិត​ជាធ្វើ​ឲ្យ​យើង​ពិ​បាក​ចិត្ត​ខ្លាំង។

ការប្រគំតន្ដ្រី

The Box Chords នឹង​ត្រលប់​មក​វិញ​សម្រាប់​ ល្ងាច​ថ្ងៃ​នេះ ចាប់​ពី​ម៉ោង​ ៥​ដល់​៨​ល្ងាច​នៅ The Box Office ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ ២៤៤។

បន្ទាប់​មក​ទៀត​ ក្រុមចម្រៀង​ Blue & Rock ឈ្មោះ The Fender Bender នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​នៅ FCC ចាប់​​ពី​ម៉ោង​ ៧​ដល់​៨​យប់​​ ទីតាំង​នៅ Sisowath Quay/ មាត់​ទន្លេ។ ហើយ​ ក្រុម​ចម្រៀង​ដែល​ច្រៀង​ Cover សម្រាប់បទ​ចម្រៀង​ទសវត្ស​ទី​៩០ The 99 Boys នឹង​សម្ដែង​នៅ Cloude ចាប់​ពី​ម៉ោង ៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត ទីតាំង​នៅ​ផ្លូវ​លេខ​៩​ ទន្លេ​បាសាក់។

ក្លឹប​រាត្រី

DJ Leonie, MC Step និង កញ្ញា ឈិត​ សុវណ្ណបញ្ញា​ និង​មក​សម្ដែង​ជាមួយ​គ្នា​នៅ​កម្មវិធី Cafri Night Party នៅ​ Town Club តាម​បណ្ដោយ​ផ្លូវ ១១៨។

cafri party

ពេល​នេះ​ផង​ដែរ, គឺ​មាន​កម្មវិធី Vinylmania Party ដែល​នឹង​ចាក់​តែ​ Records ដែល​ពិត​ៗ​តែ​ប៉ុណ្ណោះ​​ ជាមួយ​នឹង​ DJ Watt’s Up នៅ​ META House ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​២​ភ្លឺ​ តាម​បណ្ដោយ​វិថី​សុធារស​ សង្កាត់​ទន្លេបាសាក់។ ហើយ DJ Sequence ដែល​ជា​បុគ្គល​ល្បី​ប្រចាំ Phnom Penh Underground ក៏​នឹង​នាំ​នូវ​ចង្វាក់ House និង Drum & Bass ទៅ​ Club Love ចាប់​ពី​ម៉ោង ១១យប់​ដល់​ទៀប​ភ្លឺ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ២៧៨​ បឹងកេង​កេង​១។

ថ្ងៃ​អាទិត្យ

អាហារ និង ភេសជ្ជៈ

គួរតែ​ចំណាយ​ពេល​យ៉ាង​ល្អ​សម្រាប់​ពេល​ថ្ងៃ​អាទិត្យ​ បែប​ណា​ទៅ​ឲ្យ​វា​កាន់​តែ​ល្អ? យើង​គិត​ថា​គ្មាន​អ្វី​ពិសេស​ជាង​ចំណាយ​ពេល​នេះ​ទៅ​ចូល​រួម​កម្មវិធី Kon Slaprea Festival ថ្ងៃ​ទី​២​នោះ​ទេ។ ជាមួយ​នឹង​ទី​តាំង​នៅ Exchange Square កែង​ផ្លូវ ១០៦ និង ៦១ សង្កាត់​វត្ត​ភ្នំ កុំភ្លេច​ទៅ​ចូល​រួម​ជាមួយ​គ្នា។

នៅ​តែ​ឃ្លាន​ទៀត​មែន​អត់? ធ្វើ​ដំណើរ​ទៅ Farm to Table ដើម្បី​ចូល​រួម​កម្មវីធី Doggy day ប្រចាំ​ខែ​នេះ​ ដែល​អ្នក​នឹង​អាច​យក​កូន​ឆ្កែ​របស់អ្នក​មក​ជាមួយ​ (​ឫ​អាច​លេង​ជាមួយ​នឹង​កូន​ឆ្កែ​របស់​អ្នក​ដទៃ​) ស្រប​ពេល​ដែល​អ្នក​អាច​ញ៉ាំ​អាហារឫ​កាហ្វេ​ដែល​អ្នក​ពេញ​ចិត្ត​ចេញ​ពី Menu។ ដឹង​តែ​សប្បាយ​តែ​ម្ដង! កម្មវិធី August Doggy Day នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៤ ដល់​ម៉ោង ៧​ល្ងាច​​នៅ Farm to Table តាម​បណ្ដោយ​ផ្លូវ ៣៦០ សង្កាត់ បឹង​កេង​កង១។

សិល្បៈ និង សិក្ខាសាលា

ការ​តាំង​ពិព័រណ៍​ដ៏​ល្អ​ចំនួន​២​កន្លែង​ នឹង​ឈាន​មក​ដល់​ទី​បញ្ចប់​ចុង​សប្តាហ៍​នេះ​ហើយ គឺ Waiting for the Ice Melt របស់លោក Nget Chanpenh នៅ META House (វិថី​សុធារស​ សង្កាត់​ទន្លេបាសាក់) – អាន​ចំណាប់​អារម្មណ៍​របស់​យើង​នៅ​ទី​នេះ

image4

និង Upside Down របស់ Oeur Sokuntevy នៅ Java Arts (វិថីសីហនុ​ បឹងកេងកង១) – អាន​ចំណាប់​អារម្មណ៍​របស់​យើង​នៅ​ទី​នេះ

20226468_10155403276393592_123401209_o

ធុញទ្រាន់​នឹង​មើល​ខ្លួន​ឯ​ង​ច្រៀង​ដាក់​ក្នុង​កញ្ចក់មែន​អត់? អីចឹងសាក​ឈាន​មួយ​ជំហ៊ាន​ដើម្បី​ឲ្យ​ក្ដីសុបិន​របស់​លោក​អ្នក​ក្លាយ​ជា​ការ​ពិត​ ដោយ​ចុះ​ឈ្មោះ​ច្រៀង​ជាមួយ​ អ្នក​គ្រូ Jeralyn Glass ក្នុង​កម្មវិធី​សិក្ខាសាលា​ ច្រៀង​ដោយ​ឥតគិត​ថ្លៃ​ នៅ​ថ្ងៃ​នេះ​ ចាប់​ពី​ម៉ោង ៣ដល់៤​:៣០ នៅ Music Arts School ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៣៦០ បឹងកេងកេង​១។

កីឡា

ថ្ងៃ​នេះ​គឺ​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី National Karting Championship វា​ជាកម្មវិធី​មួយ​ដែល​គួរ​ឲ្យ​ទស្សនា​ណាស់។ ជាមួយ​នឹង​បេក្ខជន​ម​ក​ពី​គ្រប់​ទី​កន្លែង​ទូទាំង​ពិភពលោក រួម​បញ្ចូល​ទាំង​បេក្ខភាព​ខ្លះៗ​ដែល​អ្នក​អាច​នឹង​ចំណាំ​មុខ​បាន​ពី​ភ្នំពេញ​ផង​ដែរ។ កម្មវិធី Cambodia Karting Circuit នេះ​មាន​ទីតាំង​ចុះ​ពី​ផ្លូវ​ជាតិ​លេខ​៤ ម្ដុំ​ផ្សារ​កំបូល។

អ្នកចូលចិត្ត​កីឡា​វាយ​បុក (ឫ​ក៏​អ្នក​ដែល​ចង់​ឃើញ​​លោក Floyd Matyweather ត្រូវ​គេ​ដាល់​កណ្ដាល​មុខ) គឺ​ប្រាកដ​ជា​សប្បាយ​ចិត្ត​ហើយ​។ ទោះ​បី​ជា​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​នៅ​ពេល​ព្រលឹម​បន្ដិច​ មាន​កន្លែង​ខ្លះៗ​នឹងចាក់​ផ្សាយ​ពី​ការ​ប្រកួត​នេះ​ – ហើយ​នេះ​ជា​ទីតាំង

conor mcgregor.jpg

ចំណែក​ឯ​កីឡា​ប្រដាល់​ Emmanuel “Manu” Onyedikachi និង​ត្រលប់​មក​វិញ​ថ្ងៃ​នេះ​ ជាមួយ​នឹង​ការ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​អ៊ីរ៉ង់។ ការ​ប្រកួត​នេះ​នឹង​ដាក់​បញ្ចាំង​នៅ ស្ទូឌីយ៉ោ​ប៉ិស្តិ៏ទូរទស្សន៍​បាយ័ន​ ប៉ុន្ដែ​អ្នក​ក៏​អាច​ទៅ​ទស្សានា​ផ្ទាល់​ដោយ​ទិញ​សំបុត្រ​។​ នេះ​ជា​ព័ត៌មាន​ទាក់​ទង​ការ​ទិញ​សំបុត្រ។ ការប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦ល្ងាច នៅ​ស្ទូឌីយ៉ោ​ប៉ិស្តិ៏ទូរទស្សន៍​បាយ័ន ស្ទឹងមានជ័យ។

ប្រសិន​ជា​កន្លែង​ទាំង​នេះ​មើល​ទៅ​ដូច​ជា​ខ្លាំង​ពេក​ស្រប​ពេល​ដែល​យើង​កំពុងស្វាង​​ស្រវឹង​បន្ទាប់​ពី​យប់​ថ្ងៃ​សៅរ៍​ផង​នោះ​ មក​សម្រួល​អារម្មណ៍​ជាមួយ​នឹង​យ៉ូហ្ការ​ជាមួយ Myrto Weekly yoga class នៅ Show Box ជំនួស​វិញ ដែលចាប់​ផ្ដើម​ពី​ម៉ោង ៥​ដល់​៦​ល្ងាច​​នៅ Show Box ផ្លូវ​៣៣០។

ភាព​យន្ដ

ជា​ដំបូង នឹង​មាន​ឱកាស​មួយ​ដែល​អ្នក​អាច​ទស្សនា​ ការ​ងារ​មួយ​ដែល​កំពុង​តែ​ដំណើរការ​ទាក់​ទង​នឹង​ឯកសារ​និយាយ​អំពី​ជីវិត​នៅ​ទៅ​ក្រុង​ភ្នំពេញ​ នៅ The School of Slow Media /  National Institute of Education’s free community screeing នៅ Emergent Stories ផ្លូវ​នរោត្តម។

មើល​រឿង Game of Thrones អត់​ទាន់​គេ​មែនទេ? ចាប់​យក​កន្លែង​អង្គុយ​ និង​ទស្សនា​វគ្គ​ចាស់​ៗ​សម្រាប់​រឿង​នេះ​នៅ Box Office ដែល​នឹង​ដាក់​បញ្ចាំង​ពី​វគ្គ​ទី​៤​ដល់​៦​ នៅ​ថ្ងៃ​រសៀល​នេះ​។ ចាប់​ពី​ម៉ោង ២​ដល់​៥​ល្ងាច​​នៅ​ The Box Office ផ្លូវ ២៤៤។

បន្ទាប់​មក​ នឹង​មាន​ភាព​យន្ដឯកសារ​ជាច្រើន​ដាក់​បញ្ចាំង​ជុំវិញ​ទី​ក្រុង។

The L Bar នឹ​ងដាក់​បញ្ចាំង​ “Accidental Courtesy”​ ជា​ភាពយន្ដ​ឯកសារ​មួយ​ដែល​និយាយ​អំពី​​ដំណើរ​ផ្សង​ព្រេង​របស់​ Daryl Davis ជា​អ្នក​តន្ដ្រី​ស្បែក​ខ្មៅ​ជាមួយ​នឹង​ការ​ចាប់​អារម្មណ៍​ដ៏​ចំលែក​មួយ គឺ The KKK។ លោក Davis ធ្វើ​ដំណើរ​ជុំវិញ​សហរដ្ឋអាមេរិក​ ហើយ​បាន​ជួប​ជាមួយ​នឹង​សមាជិក​ក្រុម​នេះ​ ព្រម​ទាំង​ប្រមូល​នូវ​ព័ត៌មាន​ផ្សេងៗ។ ចាប់​ពី​ម៉ោង ៧​ដល់​១១​យប់​នៅ The L Bar ផ្លូវ ៩៣ បឹងកក់​។

ឫ, អ្នក​អាច​ទស្សនា​​នូវ​ភាព​យន្ដ​ឯកសា​រតែ​គួរ​ឲ្យ​បេតី តែ​ក៏​គួរ​ឲ្យ​កម្សត់​ដែល​និយាយ​អំពី កម្ពុជាអំឡុង​ឆ្នាំ ១៩៧៨ ឈ្មោះ​ថា​ “Kampuchea”។ ថត​ដោយ​ក្រុម​អ្នក​កាសែត​មួយ​ដែល​មក​ពី ប្រទេស Yugoslavia ដែល​ត្រូវ​បាន​អញ្ជើញ​ក្នុង​កម្មវិធីសន្និសិទ្ធ​ទេសចរណ៍​មួយ​នៅកម្ពុជា​ ដោយ​ពួក​ខ្មែរ​ក្រហម។ ក្នុង​នោះ​នឹង​មាន​ដាក់​បញ្ចូល​នូវ​កិច្ច​សម្ភាសន៍​ជាមួយ​ ប៉ុល​ ពត ហើយ​ឯកសារ​នោះ​នឹង​បង្ហាញ​ពី​ការ​ពិត​ពី​ក្រោយ​ ការ​រៀប​ចំ​ដ៏​ងងឹត​មួយ​សម្រាប់​រដ្ឋ​កុំមុយនិស ចាប់​ផ្ដើម​ពី​ម៉ោង ៧​ដល់​៨​យប់។

បន្ទាប់​ពី​រឿង​បែប​ឯកសា​អស់​ទាំង​នេះ អ្នក​អាច​ផ្លាស់​ប្ដូរ​អារម្មណ៍​មក​ទស្សនា​រឿង​អាល្លឺម៉ង់​មួយ​ដែល​មាន​ចំណង​ជើង​ថា “Tunnel” និយាយ​អំពី​កីឡាក​រ​​​ធ្លាប់​ទទួល​ពាន​ខាង​​ហែល​ទឹក​ម្នាក់​ព្យាយាម​ជួយ​សង្រ្គោះ​ប្អូន​ស្រី​ឈ្មោះ Lotte ពី​ពួក​កុំមុយនិស​ នៅ​ក្រុង​ប៊ែល​ឡាំង​ខាង​កើត​ បន្ទាប់​ពី​ការ​សាងសង់​ ជញ្ជាំង​ក្រុង​ប៊ែលឡាំង។ ចាប់ពីម៉ោង​៨​ដល់​១០:៣០ល្ងាច​នៅ META House ផ្លូវ​សុធារស​ សង្កាត់​ទន្លេបាសាក់។

ការ​ប្រគំតន្ដ្រី

ដើម្បី​បញ្ចប់​ចុង​សប្តាហ៍​របស់​អ្នក​ឲ្យ​កាន់​តែ​ពិសេស​ កុំភ្លេច​ថា​មាន​កម្មវិធី​មួយ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ សារៈមន្ទី​ជាតិ ល្ងាច​នេះ។ ទី​នោះ​នឹង​មាន​ដាក់បង្ហាញ​នូវ​ ប្រវត្តិសាស្ដ្រ​ចម្រៀង​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ ក្នុង​កម្មវិធី ​”ការសម្តែងតន្រ្តីឆ្លងសតវត្ស” តាំង​ពី​សម័យ​អង្គរ​ រហូត​ដល់​សម័យ​តន្ដ្រី​រ៉ុកខ្មែរ​ទស្សវត្ស​ទី ៦០ រហូត​ដល់​ថ្ងៃ​បច្ចុប្បន្ន។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦:៣០ដល់​៧:៣០​ នៅ​សារៈ​មន្ទី​ជាតិ​កម្ពុជា តម្លៃ​សំបុត្រ​៣ដុល្លារ/៥​ដុល្លារ​សម្រាប់​ VIP។

Khmer ballet.jpg

ទាំង​នេះ​គឺ​ជា​ការ​ណែនាំ​ទាំង​អស់​ពី​ពួក​យើង​សម្រាប់​សប្ដាហ៍​នេះសំណាង​ល្អ​ទាំង​អស់​គ្នាហើយ​នឹង​​ជួប​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ។ អូនិយាយ​អីចឹង​កុំ​ភ្លេច​ចុះ​ឈ្មោះ​សម្រាប់ Newsletter របស់​ពួក​យើង​ដើម្បី​ទទួល​បាន​ Friday Roundup ផ្ងើរ​ចូល​ប្រអប់​សារ​របស់​លោក​អ្នក​ងាយ​ៗ​តែ​ម្ដង!​ ជា​រៀង​រាល់​សប្ដាហ៍!

 

One Comment Add yours

Leave a Reply