កន្លែង​ដើរ​លេង​និង​កម្មវិធី​ល្អ​សម្រាប់​ចូល​រួម​ចុង​សប្តាហ៍នេះ

Click here to read this in English >>

ចុង​សប្តាហ៍​បាន​ត្រលប់​មក​វិញ​ទៀត​ហើយ​! ខ្ញុំ​អត់​ដឹង​ថា​អ្នក​មាន​គម្រោង​យ៉ាង​ណា​ទេ? ប៉ុន្ដែ​ពួក​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​ជប់​លៀង​។ ហើយ​នេះ​គឺ​ការ​បង្ហាញ​ខ្លះ​ៗ​ទាក់​ទង​នឹង​កន្លែង​ដើរលេង​ឫកម្មវិធី​ល្អ​ៗ​នៅ​ភ្នំពេញ​ដែល​អ្នក​អាច​ទៅ​ដើរលេង ឫចូល​រួម​ចាប់​ពី​ល្ងាច​នេះ​រហួត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ។

ថ្ងៃ​សុក្រ

អាហារ​ និង ភេសជ្ជៈ

ធុញ​ទ្រាន់​នឹង​ញ៉ាំ Draft Beers ដដែល​មែន​ទេ?​ កុំភ័យ​នៅ Kingdom Taproom និង​មាន​កម្មវិធី TGIF ម្ដង​ទៀត​ហើយ​ គ្រាន់​តែ​ចំណាយ​៧​ដុល្លារ អ្នក​នឹង​អាច​ញ៉ាំ​ Beers បាន​គ្រប់​ប្រភេទ​ដោយ​មិន​កំណត់ (ស្រាបៀរ​ដែល​ពួក​យើង​​ពេញ​ចិត្ត​បំផុត​គឺ White Beer និង the IPA) ពេញ​មួយ​យប់​តែ​ម្ដង, ហើយ​សម្រាប់​តែ​១២​ដុល្លារ អ្នក​អាច​ញ៉ាំ​ Burger មួយ​ពី​ហាង​ Mike’s Burgers (យើង​សុំ​បញ្ជាក់​ថា​ក្នុង​នោះ​ក៏​មាន​ Burgers សម្រាប់​អ្នក​តម​សាច់​ផង​ដែរ)។ បន្ថែម​ពី​នេះ​ ក៏​មាន​តន្រ្ដី​លក្ខណៈ House និង Funk ពី​ Phnom Penh Underground កំដរ​លោក​អ្នក​ផង​ដែរ។ យប់​ថ្ងៃ​សុក្រ​នេះ​​ប្រាកដ​ជា​មិន​មាន​អ្វី​ល្អ​ជា​ងនេះ​ទេ! កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦​ល្ងាច​ដល់​១១​យប់​ នៅ Kingdom Breweries តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ សំបុត្រ​អាច​ទិញ​បាន​នៅ​ផ្លូវ​ចូល។

ចំពោះ​កន្លែង​ផ្សេង​ទៀត​គឺ BritCham គឺ​នឹង​ប្រារព្ធ​កម្មវិធី Friday Social ជាលើក​ដំបូង​នៅ Tiger’s Eye ជាមួយ​នឹង​នំ​ canapes ដែល​អ្នក​អាច​ញ៉ាំ​ឥត​កំណត់​ជាមួយ​នឹង​ជម្រើស​ភេសជ្ជៈ​២កែវ​​បញ្ចូល​គ្នា​ សម្រាប់​តម្លៃ​សំបុត្រ​​តម្លៃ ១៥​ដុល្លារ មាន​ទីតាំង​នៅ Tiger’s Eye វិធិ​សុធារស។ នៅ​ភោជនីយដ្ឋាន Open Wine Restaurant នឹង​ប្រារព្ធ​កម្មវិធី “A Night in Casablanca” ជាមួយ​នឹង​ម្ហូប​បែប Royal Couscous, បង្អែម​និង ស្រាក្រឡុក​, ក្លែម​ជាមួយ​នឹង​សូរសៀង​តន្ដ្រី​ព្យ៉ាណូ​យ៉ាង​ពីរោះ​ ចាប់​ផ្ដើម​ពី​ម៉ោង​​៦​ល្ងាច​ដល់​១០​យប់​នៅ​តាម​​បណ្ដោយ​ផ្លូវ​លេខ​១៩។ កន្លែង​ញ៉ាំ​ស្រា​ថ្មីមួយ​ដែល​ទើប​នឹង​បើក​​ឈ្មោះ Crush Wine Bar ផ្តល់​​ការ​​បញ្ចុះ​​តម្លៃ​២០​ភាគរយ​សម្រាប់​អប​អរ​​ការ​បើក​ហាង​ ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ តាម​បណ្ដោយ​ផ្លូវ​លេខ​២៩៤។ ចំណែក​ឯ Tropical Lounge គឺ​មាន​ប្រារព្ធ​កម្មវិធីជប់លៀង “Go Unlimited”​​ ដែល​មាន​អាង​ហែល​ទឹក​ ជាមួយ​ BBQ ញ៉ាំ​តាម​ចិត្ត​ ហើយ​ក៏​មាន​ទាំង​ស្រាក្រឡុក​ទៀត​ផង​​ លើស​ពី​នេះ​អ្នក​អាច​កម្មង់​អាហារ​ផ្សេងៗ​ទៀត​តាម​ចិត្ត​ចង់​ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦​ដល់​៩​ល្ងាច​នៅ Tropical Lounge ផ្លូវ​លេខ​៤០០ បឹង​កេង​កង​១។

មើល​កុន

នេះ​គឺ​ជា​ជម្រើស​រឿង​ល្អ​ៗ​មើល​សម្រាប់ Date-Night រា​ត្រី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ!

សម្រាប់​រឿង​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ “មិន​យំ​ទេ​តែ​គ្រាន់​តែ​មាន​ស្អី​សើមៗ​ភ្នែក​តែ​ប៉ុណ្ណោះ​” កុំ​ភ្លេច​ទៅ​មើល​រឿង “Megan Leavy” ជា​រឿង​ពិត​របស់​ទាហាន​ម៉ារីន​អាមេរិក​ម្នាក់​ ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​សត្វ​សុនក​ប្រើ​ប្រាស់​សម្រាប់​ហិត​គ្រាប់​បែក​មួយ​ក្បាល​ដែល​បាន​ជួយ​នាង​កាល​ពី​នៅ​ប្រទេស​អ៊ីរ៉ាក់​ ត្រលប់​មក​ផ្ទះ​វិញ។ រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង ៨ៈ៣០​ល្ងាច​ត​ទៅ​នៅ​ Flicks 1 ផ្លូវ​លេខ​៩៥។

ប្រសិន​ជា​អ្នក​ស្វែង​រក​ រឿង​លក្ខណៈ​ sci-fi បែប​វិទ្យាសាស្រ្ដ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ កុំ​ភ្លេច​រឿង “Seven Sisters” (ឫ​ក៏​មាន​ចំណង​ជើង​មួយ​ទៀត​ថា “What Happened to Monday?”) និយាយ​អំពី​ហេតុ​ការណ៍​ទៅ​ថ្ងៃ​អនាគត​ដែល​ក្រុម​គ្រួសារ​ទាំង​អស់​តម្រូវ​ឲ្យ​មាន​កូន​តែ​១​តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​គ្រួសារ​នេះ​មាន​កូន​ភ្លោះ​មុខ​ដូច​គ្នា​ដល់​ទៅ​៧​នាក់ ហើយ​ដើម្បី​កុហក​ថា​ពួក​គេ​មាន​តែ​កូន​១​ ឪពុក​ម្ដាយ​អ្នក​ទាំង​ពីរ​តម្រូវ​ឲ្យ​តែ​​ម្នាក់​ប៉ុណ្ណោះ​ចេញ​ទៅ​ខាង​ក្រៅ​តាម​ថ្ងៃ​នីមួយ។ ប៉ុន្ដែ​ក្រោយ​មក​ក៏​មាន​រឿង​រ៉ាវ​កើត​ឡើង​ដោយ​មាន​អ្នក​ចាប់​ជំរិតកូន​ម្នាក់​សម្រាប់​ថ្ងៃ “Monday”។ អ្នក​អាចទស្សនា​បាន​នៅ​រោង​កុន​ Legend ម៉ោង​អាច​ជ្រើស​រើស​បាន។

ជា​ចុង​ក្រោយ​ សម្រាប់​ភាព​យន្ដ​ថ្ងៃ​សុក្រ​ រឿង​ប្រភេទ​តន្ដ្រី​ Jazz ដ៏​ល្បីល្បាញ “La La Land” នឹង​ដាក់​បញ្ចាំង​នៅ Outpost ចាប់​ពី​ម៉ោង ៧​ដល់​៩​ល្ងាច​​ ទីតាំង​នៅ​ជិត សណ្ឋាគារ សុខា។

សិល្បៈ​ & ការ​ថត​រូប

សិល្បៈ​តាម​ដង​វិថី (Street art) គឺ​ជា​ប្រធាន​បទ​នៅ META House យប់​នេះ​ក្នុង​កម្មវិធី​ Vinyl & Vandals night ជាមួយ​នឹង​សិល្បៈ graffiti និង pop ពី​ Macvillan, pop-up store ពី ៤០ Thieves ហើយ​​នឹង​មាន​ DJ ប៉ុន្មាន​នាក់​លេង​តន្ដ្រីចង្វាក់ funk, soul, hip hop និង drum & bass។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​២​ភ្លឺ​​នៅ META House តាម​បណ្ដោយ​ផ្លូវ​សុធារស​។

ចង់​រៀន​​បង្កើត​អ្វី​ដោយ​ខ្លួន​ឯង​មែន​ទេ? អ្នក​អាច​ចូលរួម​កម្មវិធី Paint & Sip night ដោយ​ចំណាយ​២០ដុល្លារ​អ្នក​អាច​ចូលរួម​រៀន​គូរ​គំនូរ​ និង​ស្រា​ក្រហម​មួយ​កែវ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពីម៉ោង ៥ៈ៣០​ដល់​៧ៈ៣០​ល្ងាច​នៅ​ Cloud បណ្ដោយ​ផ្លូវ​លេខ​ ៩។

ការ​ប្រគំតន្ដ្រី

Mirasol ដ៏​គូរ​ឲ្យ​ស្រលាញ់​នឹង​នាំ​យក​នូវ​កម្មវិធី Jazz-soul fusion ទៅ​ Farm to Table យប់​នេះ​ចាប់​ពី​ម៉ោង ៦ៈ៣០​ដល់​៨ៈ៣០​ល្ងាច​ តាមបណ្ដោយ​ផ្លូវ ៣៦០​ បឹង​កេង​កង​មួយ។ ហើយ​ Scoddy & Joe Wrigley នឹង​នាំ​អ្នក​ទៅ​កាន់​តន្ដ្រី​ Rock’n’Roll ទស្សវត្សទី​៥០​នៅ​ Botanico Beer & Wine Garden ចាប់​ពី​ម៉ោង​ ៩​ល្ងាច​ដល់​១ៈ៣០​ទៀប​ភ្លឺ​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៩។ ហើយ​យប់​នេះ​ដែរ​​នៅ Show Box នឹង​មាន​ការ​សម្ដែង​ដោយ​តារា​​ singer-songwriter-guitarist Raggy សញ្ជាតិ​ម៉ាឡេស៊ី​​ ដែល​នឹង​សម្ដែង​ចម្រៀង​ចេញ​ពី​អាល់ប៊ុម​ដ៏​ល្អ​របស់​លោក​ទាំង​៣​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពីម៉ោង​ ៧ៈ៣០​ដល់​១០​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣០។

ក្លឹប​រាត្រី

ដូច​រាល់​ដង​អីចឹង​អ្នក​អាច​រំពឹង​លើ Top Banana តាម​បណ្ដោយ​ផ្លូវ​២៧៨​ ឫ MadHouse តាម​បណ្ដោយ​ផ្លូវ​១៧២​ សម្រាប់​តន្ដ្រី​បែប​ Rave រាំ​កម្សាន្ដ​យប់​នេះ សប្តាហ៍​នេះ​ DJ Joshi និង DJ ល្បីៗ​ជា​ច្រើន​រូប​ទៀត​នឹង​លេង​ភ្លេង​កំដរ​ដល់​ម៉ោង​៧​ភ្លឺ។ ខណៈដែល​ DJ Watts Up & Lazy P និង​លេង​ភ្លេង​បែប funky house និង techno រហូត​ដល់​​ម៉ោង​ ២​ទៀប​ភ្លឺ​ ជាមួយ​ Punch ត​ម្លៃ​តែ​ ២,៥ដុល្លារ​តែ​ប៉ុណ្ណោះ និង Roots & Burgers ពិសេស។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ល្ងាច​ដល់​២​ទៀប​ភ្លឺ​នៅ Petanque បណ្ដោយ​ផ្លូវ​ ១៥៥។

ថ្ងៃ​សៅរ៍

អាហារ​ និង ភេសជ្ជៈ

រីករាយ​ថ្ងៃ​កំណើត Alchemy! ដែល​ជា​កន្លែង​ដ៏​ល្អ​និង​ពិសេស​មួយ​នៅ​ម្ដុំ​ Russian Market នឹង​ប្រារព្ធ​ខួប​គម្រប់​មួយ​ឆ្នាំ​យប់​នេះ​។ ក្នុង​នោះ​ដែរ​នឹង​មាន​ការ​ផ្ដល់​ជូន​នៅ​ Wine ពិសេស​ៗ ស្រាបៀរ​ផលិត​ក្នុង​ស្រុក​ តន្ដ្រី​កំដរ​​ DJ សម្រាប់​​រាំ​កម្សាន្ដ​ពេល​យប់​ជ្រៅ​ ឈុត BBQ បារី Cigars និង ស្រាក្រឡុក​ផង​ដែរ។ ហើយ​សម្រាប់​អ្នក​ទៅ​ដល់​ទី​នោះ​ដំបូង​គេ​ចំនួន ៧៥​នាក់​នឹង​ទទួល​បាន​ ស្រា​មួយ​កែវ​ដោយ​ឥត​គិត​ថ្លៃ​​ទៀត​ផង​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​២​ទៀន​ភ្លឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៣។

អត់​ដឹង​ពី​ភោជនីយដ្ឋាន​បំរើ​អាហារ​ឥណ្ឌា​ដ៏​ល្អ​នៅ​ភ្នំពេញ​មែន​ទេ? អាច​រៀន​ធ្វើ​ខ្លួន​ឯង​បាន​តើ! រសៀល​នេះ​នឹង​មាន​ថ្នាក់​រៀន​មួយ​ពី Indian Cooking Courses ដែលនឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​ធ្វើ​មាន់​ប័រ​បែប​ឥណ្ឌា​ដ៏​ពិសេស​មួយ​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៣​ដល់​៤​រសៀល​នៅ​ Elite Town កោះ​ពេជ្រ។

សិល្បៈ​ & ការ​ថត​រូប

ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ទៅ​ទស្សនា​សិល្បៈ​​ Street art gallery ដ៏​​ស្អាតៗ​​ ​នៅ KBach ពេល​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ ពួក​គេ​នឹង​រៀប​ចំ​កម្មវិធី Pre-auction exhibit សម្រាប់​ស្នាដៃ​ដ៏​ល្អ​ជាង​គេ​​​ថ្ងៃ​នេះ​។ ថវិការ​ដែល​បាន​មក​ពី​ការ​ដេញ​ថ្លៃ​នេះ​នឹង​ផ្ដល់​ទៅ Shanty Town Spirit ដូច្នេះ​វា​គឺ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​។ ចាប់​ផ្ដើម​ពី​ម៉ោង ១១ព្រឹក​ដល់​៦ល្ងាច​ នៅ​ KBach Gallery ផ្លូវ​លេខ​១៧៨។

ខណៈ​ពេល​នោះ​ដែរ Sa Sa Art Projects នឹង​ប្រារព្ធ​កម្មវិធី​​និយាយ​ជាមួយ​អ្នក​សិល្បៈ​ថៃ Lathapon Korkiatarpul ចាប់​ពី​ម៉ោង ៦ដល់​៧ៈ៣០​ល្ងាច​ នៅ Sa Sa Art Space ផ្លូវ​ ៣៥០។ ហើយ​ក៏​មាន​ការ​សម្ដែង​និយាយ​កំណាព្យ​និង​ពាក្យ​ពេចន៍​និយា​យ​នៅ​ក្នុង​កម្មវធី A Nook for Rhyme Crooks នៅ​ Cloud ផ្លូវ​លេខ​៩។

latthaponK.jpg

ជំនាញ​សារពត៌មាន

ព្រួយ​បារម្ភ​ពី​អនាគត​នៃ​កាសែត​នៅ​ប្រទេស​កម្ពុជា​មែន​ទេ? ចំពេល​ដែល Cambodia Daily និង Radio Free Asia កំពុង​តែ​មាន​ការ​គំរាម​កំហែង​ វា​គួរ​តែ​ព្រួយ​បារម្ភមែន​.. ហើយ​នេះ​គឺ​ឱកាស​ដែល​អ្នក​អាច​ស្វែង​រក​ចម្លើយ​ នៅ​ METa House សម្រាប់​កម្មវិធី Journalist Town Hall Meeting ចាប់​ពី​ម៉ោង ៥​ដល់​៩​យប់​ តាម​បណ្ដោយ​ផ្លូវសុធារស។

កីឡា

រៀន​រាំ​កាច់​ចង្កេះ​នៅ​កម្មវិធី Salsa Class នៅ Dance Academy Cambodia’s salsa class នៅ​ថ្ងៃ​រសៀល​នេះ​ ចាប់​ពី​ម៉ោង​៤ៈ៤៥​ដល់​៥ៈ៤៥​​ ទី​តាំង​តាម​បណ្ដោយ​ផ្លូវ ៥១។

មើល​កុន

អត់​បាន​មើល​ Game of Thrones រដូវកាល​ទី​៧​ទាំង​ស្រុង​មែន​ទេ? អ្នក​អាច​មក​មើល​រឿង​នេះ​ទាំង​ស្រុង​នៅ Flicks 2 ចាប់​ពី​ម៉ោង​ ១១​ព្រឹក​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១៣៦។

បន្ទាប់​មក​អ្នក​អាច​មក​ទស្សនា​រឿង​កំប្លែង​ “Rough Night” សម្ដែង​ដោយ Scarlett Johannson ដែល​នឹង​ក្លាយ​ជា​កូន​ក្រមុំ​ឆាប់ៗ​ ចូល​រួម​នៅ​ក្នុង​​កម្មវិធី​ជប់លៀង​មុន​រៀប​ការ​ដែល​ ធ្វើ​ឲ្យ​មាន​រឿង​ធំ​កើត​ឡើង​.. នៅ​ពេល​ដែល​មិត្តភក្ដិ​ស្រីៗ​នាង​សម្លាប់​អ្នក​រាំ​ស្រាត​ប្រុស​ម្នាក់​ដោយ​ចៃ​ដន្យ។ ​ចាប់​ផ្ដើម​ពី​ម៉ោង​៨​យប់ នៅ​ Flicks 1 តាម​បណ្ដោយ​ផ្លូវលេខ​​៩៥។

ការ​ប្រគំតន្ដ្រី

យប់​នេះ​ក្នុង​កម្មវិធិ​ Bassac Lane Street Party នឹង​មាន​ចូលរួម​ដោយ​តារា​ Funk-rock-pop The Boxchords ចាប់​ពីម៉ោង ៨ៈ៣០​ល្ងាច​ដល់​ពាក់​កណ្ដាល​យប់​ ទីតាំង​តាមបណ្ដោយ​ផ្លូវ​លេខ​ ៣០៨។ យប់​នេះ​នឹង​ក្លាយ​ជា​យប់​ដ៏​ពិសេស​មួយ!

ប្រសិន​ជា​អ្នក​ចង់​ញ៉ាំ​ស្រា​ដែល​មិន​សូវ​ថ្លៃ​ ហើយ​ជាមួយ​នឹង​ទីតាំង​ខាង​ក្នុង​មិន​មាន​សំលេង​រំខាន​ កុំ​ភ្លេច​ទៅ DJ Guesthouse ដែល​អ្នក​នឹង​ជួប​តារា​ចម្រៀង​ nordic-folk acoustic singer-songwriter ឈ្មោះ Caroline Rowlnad សម្ដែង​​ចាប់​ពី​ម៉ោង ៧ៈ៣០​ដល់១០ៈ៣០​យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩។ ឫ​ក៏​អ្នក​អាច​អាច​ស្ដាប់​ចម្រៀង​ Covers ចង្វាក់​ Rock ពី​តារា​ចម្រៀង Peter Doyle នៅ Sharky Bar ចាប់​ពី​ម៉ោង​៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ តាម​បណ្ដោយ​ផ្លូវ​១៣០​។ ឫ​ទៅ​ចូល​រួម​កម្មវិធី​The Extraordinary Chambers នៅ​ Oscar’s On the Corner ចាប់​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​១ព្រឹក​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៣​និង​១០៤។

ក្លឹប​រាត្រី

Dj Max Mason នឹង​ត្រលប់​មក​វិញ​នៅ Duplex សម្រាប់​ចុង​សប្តាហ៍​នេះ​ជាមួយ​នឹង​ចង្វាក់ Tropical techno house ដែល​អ្នក​អាច​រាំ​កម្សាន្ត​ពី​​ម៉ោង​ ៨យប់​ដល់​ពាក់​កណ្ដាល​យប់ ទីតាំង​តាម​បំណ្ដោយ​ផ្លូវ​លេខ​ ២៧៨។

ខណៈ​នោះ​ដែរ នៅ Bouchon Wine Bar នឹង​មាន​កម្មវិធី Elektropical night ដែល DJ Watts នឹង​ត្រលប់​មក​វិញ​ នឹង​ធ្វើ​ឲ្យ​កក្រើក​មិន​ខុស​បំណង ហើយ​ DJ ជ័យលាភី​កម្មវិធី Pioneer DJ Battle DJ Maily បង្ហាញ​លោក​អ្នក​ថា​តើ​ហេតុ​អ្វី​បាន​ជា​នាង​ជា​ម្ចាស់​ក្សត្រី​នៃ​កន្លែង​រាំ​កម្សាន្ត​នៅ​កម្ពុជា។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​១១យប់​ដល់​៤​ទៀប​ភ្លឺ​នៅ Club Love តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៨។

ហើយ​ប្រសិន​ជា​អ្នក​នៅ​តែ​មិន​ទាន់​ទៅ​ផ្ទះ Moudy Heka និង Greg J នឹង​ធ្វើ​ឲ្យ​កក្រើក MadHouse រហូត​ដល់​ម៉ោង ៧យប់​ ដែល​មាន​ទីតាំ​ងនៅ​តាម​បណ្ដោយ​ផ្លូវ ១៧២។ ឫ​ក៏​ទៅ Pontoon ព្រោះ​នៅ​ជិត​គ្នា​បង្កើយ។

ថ្ងៃ​អាទិត្យ

អាហារ​ និង ភេសជ្ជៈ

បន្ទាប់​ពី​ដើរលេង​សប្បាយ​យប់​ថ្ងៃ​សៅរ៍ អីចឹង​ប្ដូរ​រស​ជាតិ​ទៅ​ងូត​ទឹក​លេង​នៅ Pool party ម្ដង។ Hotel Cambodiana នឹង​ប្រារព្ធ​កម្មវិធី​សម្ពោធ​អាង​ហែល​ទឹក​របស់​ពួក​គេ​ ដែល​កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ​ស្រាបៀរ​ Heineken ហើយ​អាច​ចូលរួម​ដោយ​ឥតគិត​ថ្លៃ​ទៀត​ផង។

21081453_10155713842266683_853245936_o.jpg

កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៣​ល្ងាច​ដល់​៨​យប់​ នៅ សណ្ឋាគារ​ Cambodiana, នៅ​ជ្រោយ Sisowath។ ឫ​អ្នក​អាច​ បន្ធូរ​អារម្មណ៍​ខណៈ​ដែល​មិនទាន់​ស្វាង​ស្រវឹង​ដាច់​ ជាមួយ​នឹងកម្មវិធី Bloody Mary’s, Beers , Bacon and Beats នៅ Tiger’s Eye ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​ល្អ​សម្រាប់​ថ្ងៃ​អាទិត្យ​។ កម្មវិធីនេះ​ចាប់​ពី​ម៉ោង ១១​ព្រឹក​ដល់​៥ល្ងាច​ នៅ Tiger’s Eye តាម​បណ្ដោយ​ផ្លូវ​សុធារស។

សិល្បៈ​ និង​ ការស​ម្ដែង

អ្នក​ស្រលាញ់​ល្ខោន​ អាច​សប្បាយ​រីក​រាយ​នឹង​កម្មវិធី ល្ខោន​ខោល ​ប្រារព្ធ​ទៅ​នៅ​មហោស្រព​ចតុមុខ​ ដែល​នឹងបង្ហាញ​ពី​សិល្បៈ​ខ្មែរ​និង​វប្បធម៌​ពី​គ្រប់​កន្លែង​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​៩​ល្ងាច​ នៅ​ជ្រោយ​ Sisowath។

aspara dancers.jpg

កីឡា

បើសិន​ជា​អ្នក​អាច​ភ្ញាក់​ពី​ព្រលឹម​ថ្ងៃ​អាទិត្យ​ អ្នក​អាច​ចូលរួម​សកម្ម​នឹង​អាច​រៃ​លុយ​បាន​ខ្លះ​សម្រាប់​កម្មវិធី​មួយ​នៅ​ ស្តាត​អូឡាំពិក។ អ្នក​អាច​រត់​ដល់​ទៅ​២គីឡូម៉ែត្រ​ឯណោះ​ សម្រាប់​ជា​ជំនួយ​ក្នុង​សប្បុរសធម៌​សម្រាប់​បរិស្ថាន​របស់ ACE. តម្លៃ​សំបុត្រ​ចូល​រួម​គឺ​តែ​៥​ដុល្លារ​តែ​ប៉ុណ្ណោះ​ ដែល​អ្នក​អាច​ទទួល​បាន​អាវ​យឺត​មួយ​ដោយ​ឥត​គិត​ថ្លៃ​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពីម៉ោង ៦ៈ៣០​ព្រឹក​ដល់ ១០ៈ៣០​ព្រឹក​នៅ​ស្ដាត​អូឡាំពិក។

ភាព​យន្ដ

មាន​ភាព​យន្ដ​មួយ​ទៀត​សម្រាប់​អ្នក​ចូល​ចិត្ត​រឿង​បែប​កម្សត់ៗ​ នៅ​ Flick​s 1 យប់​នេះ​។ រឿង​ដែល​មាន​ចំណង​ជើង​ថា “Maudie” ដែល​ជា​នារី​ពូកែ​ខ្មាស់ ប៉ុន្ដែ​មាន​ទេព្យកោសល្យ​ខាង​សិល្បៈ​គំណូរ ដែល​គ្រាន់​តែ​ចង់​គូររូប ប៉ុន្ដែ​បាន​ក្លាយ​ជា​អ្នក​បំរើ​នៅ​តាម​កសិដ្ឋាន​នៅ Nova Scotia ដើម្បី​ចិញ្ចឹម​ជីវិត។ អ្នក​វិភាគ​រឿង​បាន​និយាយ​ថា​​ការ​សម្ដែង​នេះ​នឹង​ធ្វើ​ឲ្យ​អនាគត​របស់​តារា​សម្ដែង​និង​ដឹកនាំរឿង​កាន់​តែ​ល្អ។

ការ​ប្រគំតន្រ្ដី

អ្នក​ក៏​នៅ​តែ​អាច​ចូល​រួម​ទស្សនា​ការ​​សម្ដែង​​របស់ K’n’E នៅ Orcar’s On the Corner ចាប់​ពី​ម៉ោង ១០ល្ងាច​ដល់​១​យប់ ទីតាំង​កែវ​ផ្លូវ​លេខ​១៣​និង​១០៤។ ហើយ​ក៏​មាន​ការ​សម្ដែង​មួយ​របស់​តារា​ចម្រៀង​សញ្ជាត្តិ​អូស្រ្តាលី​ Coast & Ocean នៅ​ Show Box។ ដោយ​ទើប​តែ​ត្រលប់​ពី​ការ​សម្ដែង​​តន្ដ្រី​ទេស​ចរណ៍ global Tour អត្ថន័យ​ចម្រៀង​ដ៏​ល្អៗ​ និង​ការ​សម្ដែង​បែប​ Acoustic របស់​លោក​ និឹង​ធ្វើ​ឲ្យ​ថ្ងៃ​ចុង​សប្តាហ័៍​របស់​លោក​អ្នក​ពិត​ជា​មាន​ន័យ៕

ទាំង​នេះ​គឺ​ជា​ការ​ណែនាំ​ទាំង​អស់​ពី​ពួក​យើង​សម្រាប់​សប្ដាហ៍​នេះសំណាង​ល្អ​ទាំង​អស់​គ្នាហើយ​នឹង​​ជួប​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ។ អូនិយាយ​អីចឹង​កុំ​ភ្លេច​ចុះ​ឈ្មោះ​សម្រាប់ Newsletter របស់​ពួក​យើង​ដើម្បី​ទទួល​បាន​ Friday Roundup ផ្ងើរ​ចូល​ប្រអប់​សារ​របស់​លោក​អ្នក​ងាយ​ៗ​តែ​ម្ដង!​ ជា​រៀង​រាល់​សប្ដាហ៍!

 

One Comment Add yours

Leave a Reply