នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ​គួរ​តែ​ធ្វើ​អី​ល្អ?

Read in English >>

តាក់​ទីង​ណេង​ណេង​!!! ចុង​សប្តាហ៍​មក​ដល់​ទៀត​ហើយ​! អត់​ដឹង​ថា​គួរ​តែ​ទៅ​លេង​នៅណា​មែន​អត់? អីចឹង​នេះ​ជា​អ្វីៗដែល​អ្នក​គួរ​តែធ្វើ​ចាប់​ផ្ដើម​ពី​ល្ងាចថ្ងៃ​នេះ​រហូ​ត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ។

pool party 2

ថ្ងៃ​សុក្រ

អាហារ​ និង ភេសជ្ជៈ

ចង់​ញ៉ាំ​អាហារ​បែប​ Street food ប៉ុន្ដែ​មិន​ចង់​ញ៉ាំ​នៅ​តាម​ផ្លូវ? ឥឡូវ​អ្នក​អាច​សាក​ភ្លក់​រស​ជាតិ អាហារ​បែប​ខ្មែរ​ទាំង​អស់​គ្នា នៅ​ Eleven One សម្រាប់​កម្មវិធី Street Food Friday។ បន្លែ​និង​អាហារ​សម្រាប់​អ្នក​តម​សាច់​ក៏​មាន​នៅ​ទី​នោះ​ផង​ដែរ។ កម្មវិធីនេះ​ចាប់​ផ្ដើម​ពី​ម៉ោង​៦​ដល់​៩ៈ៣០ល្ងាច​​ នៅ Eelven One Kitchen តាម​បណ្ដោយ​ផ្លូវ ៣៣៤ បឹង​កេង​កង​១។  ​

6233811041_a8f3d4c489_b

ធ្វើ​ដំណើរ​មក​តាំងពី​ប្រទេស សាំងហ្គាពួ​រ​សម្រាប់​រាត្រី​នេះ​គឺ Mixologist Symphony ជ័យលាភីពាន​រង្វាន់​ Rising Star of the Year Bar Award ឆ្នាំ ២០១៧។ នាង​នឹង​មក​ក្រឡុក​ស្រា​ពិសេសៗនៅ Elbow Room ពេញ​មួយ​ល្ងាច​តែម្ដង​។ ចាប់​ពី​ម៉ោង ៨យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ Elbow Room ផ្លូវលេខ​ ​៣០៨។

symphony

ល្ងាច​នេះ​ដែរ នៅ​ Justice Cafe ក៏នឹង​មាន​កម្មវិធី Friday party ដំបូង​បំផុត ដែល​មានបន្ថែម​ដោយ​ ភីស្សា​ និង ស្រាក្រឡុក​ទៀតផង។ Justice Cafe មាន​ទីតាំង​នៅតាមបណ្ដោយ​​ផ្លូវ​ 53BT សង្កាត់​បឹង​ទំពុន។ ​

Lady Gaga pizza

សិល្បៈ និង ការ​ថតរូប

យប់​នេះ​នឹង​មាន​កម្មវិធី​ពិសេស​មួយ​ គឺ​ជា​ការ​សម្ពោធ​ពិពណ៌​ស្នាដៃ​របស់​លោក Chhum Limhay នៅ​ Java Arts ដែល​ជា​ផ្នែក​មួយ​នៃ ការ​ច្នៃ​ប្រឌិត​ជំនាន់​ថ្មី។ គំនូរស្ថាបត្យកម្ម​​របស់​លោក​គឺ​ជា​បង្ហាញ​ពី​ការ​ស្រមើស្រមៃ ពី​ទីក្រុង​នៅ​ថ្ងៃអនាគត ផ្សារ​ភ្ជាប់នឹង​​ការ​ជះឥទ្ធពល​ពី​​ ទីក្រុង​បុរាណៗជាមួយ​​សោភ័ណភាព​បែបវិទ្យាសាស្រ្តទំនើប។

Chhum Limhay

ហើយ​ស្វែង​រក​អ្នក​ពូកែ​ខាង​អក្សរសាស្រ្ត​ខ្មែរ​ ព្រោះ​ក្រុម​ដែល​ពាក់​ព័ន្ធនឹង​កម្មវិធី Khmer Literature Festival កំពុង​តែ​រង​ចាំ​អ្នក​! អ្នក​អាច​មក​ទាក់​ទង​នៅ​ការិយាល័យ​ការ​ងារ​របស់​ The Desk ដើម្បី​ដឹង​ថា​តើ​អ្នក​អាច​ជួយ​បាន​អ្វី​ខ្លះ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦​ដល់​៧ៈ៣០​ល្ងាច​នៅ​ The Desk Cambodia ផ្លូវ​ព្រះ​នរោត្ដម។

writing novel gif

រោងកុន

ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​យន្ដ​នៅ​ចុង​សប្តាហ៍​នេះ​គឺ​ប្រាកដ​ជារឿង​ “First They Killed My Father” ដែល​ជា​ស្នាដៃ​ដឹក​នាំ​របស់​ Angelina Jolie ដក​ស្រង់​ចេញ​សៀវ​ភៅ​របស់​អ្នក​ស្រី​ អឹុង​ លួង​ និយាយ​បរិយាយ​ពី​ជីវិត​ខ្លួន​ក្នុងសម័យ​ខ្មែរ​ក្រហម។ បញ្ចាំង​នៅ Legend Cinemas ទាំង​បី​ទីតាំង​ មាន​ម៉ោងច្រើន​អាច​ជ្រើស​រើស។

ឫ, ប្រសិន​ជា​ចង់​ទស្សនា​រឿង​ដ៏​ល្អ​មួយ​ដែល​និយាយ​អំពី​ ក្មេង​ដែល​មាន​បញ្ហា​សតិ​ អ្នកប្រាកដ​ជា​ចូល​ចិត្ត​រឿង “The Room” ដែល​ដាក់​បញ្ចាំ​ង​នៅ Outpost។ រឿង​នេះ​បរិយាយ​អំពី ស្ដ្រី​ម្នាក់​និង​កូន​ ព្យាយាម​គេច​ពី​កន្លែង​ឃុំ​ខ្លួន​នៅ​បន្ទប់​ក្រោម​ដី​ ដែល​ពួក​គេ​ត្រូវ​គេ​ចាប់​ឃុំឃាំង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ បញ្ចាំង​ចាប់​ពី​ម៉ោង ៧ដល់៩យប់​ ទីតាំង​នៅ​ជិត​​​ សណ្ឋាគារ​សុខា ជ្រោយ​ចង្វារ។​

ការ​ប្រគំតន្ដ្រី

Tusk នឹ​ង​ត្រលប់​មក​វិញ​យប់​នេះ​ ដោយ​កម្មវិធី​ជា​ច្រើន​យ៉ាង​អធិកអធម​ ជាមួយ​នឹង​ការ​សម្ដែង​ពី​ក្រុម​ចម្រៀង Complicated Business, ការ​សម្ដែង​តន្ដ្រី​ពី DJ Max Mason និង Bliss 136, និង មាន​កា​រ​ប្រកាស​ដ៏​ពិសេស​មួយ​ប្រចាំ​រាត្រី (អាន​បន្ថែម​នៅ​ទី​នេះ)។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​២​ទៀប​ភ្លឺ​ នៅ Tusk Bar & Guess House តាម​បណ្ដោយ​ផ្លូវ​ ២៧៨ បឹងកេងកេង​១។

tusk is back baby

ហើយ Cambodian Space Project ក៏​នឹង​ត្រលប់​មក​ទីក្រុង​វិញ​ដូច​គ្នា សម្រាប់​កម្មវិធី​ដ៏​ពិសេស​មួយ​នៅ FCC មុន​នឹង​ពួក​គេ​ចេញ​ដំណើរ​ទី​កាន់​ទី​ក្រុង​ Wanshinton DC។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៨ៈ៣០​ល្ងាច​នៅ FCC វិថី​ស៊ីសុវត្ថិ​ ម្ដុំ​មាត់​ទន្លេ។

នៅ​កន្លែង​​ផ្សេងៗ​ទៀត​, Marianna & Joe នឹង​នាំ​យក​នូវ​ចម្រៀង​ចង្វាក់​​ Folk មក​កាន់​ Farm to Table ចាប់​ពី​ម៉ោង ៦ៈ៣០ល្ងាច​ដល់​៨ៈ៣០យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៣៦០​បឹងកេងកង​មួយ។ លោក Rob Narciso នឹង​សម្ដែង​​តន្ដ្រី​លក្ខណៈ​ Acoustic នៅ Botanio ចាប់​ពី​ម៉ោង ៧ដល់​៩ៈ៣០​យប់​​ តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៩ សង្កាត់​ទន្លេ​បាសាក់។ Chris និង Arone នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ Alchemy ចាប់​ពី​ម៉ោង​ ៨ៈ៣០​ដល់​១១យប់​ តាម​បណ្ដោយ​ផ្លូវ​ ១២៣ Russian Market និង ក្រុម Mustache Band នឹង​សម្ដែង​ចម្រៀង​ Original songs នៅ Town Club ចាប់​ពី​ម៉ោង​ ៨​ ត​ទៅ​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ ១១៨។

ហើយ​ក៏​មាន​ការ​សម្ដែង​តន្ដ្រី​ចង្វាក់ Blues ពី Pavel និង Colin នៅ META House ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ សុធារស។

ក្លឹប​រាត្រី

DJ សញ្ជាតិ​ម៉ាឡេស៊ី Jenni F បាន​សម្ដែង​ទូទាំង​ទ្វីប​អាស៊ី តាំង​ពី​អាយុ​១៦​ឆ្នាំ ហើយ​ក៏​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី​ MAD DJ Competition នៅ​ឆ្នាំ ២០១៣ ពេល​នាង​ទើប​តែ​មាន​អាយុ​១៧​ឆ្នាំ​តែប៉ុណ្ណោះ។ យប់​នេះ​នាង​នឹង​បង្ហាញ​សមត្ថភាព​ DJ របស់​នាង​នៅ Epic Club។ យប់​នេះ​វេលា​ម៉ោង ៩ល្ងាច​ដល់​៣​ទៀប​ភ្លឺ​ នៅក្បែរ​​ Jet’s Container Market ជិត​ ទូត​រុស្សី។

ខណៈ​នោះ​ដែរ នៅ Mad House, Dj Heka & Crappy Beats នឹង​ធ្វើ​ឲ្យ​កម្មវិធី​ជប់​លៀង​កាន់​តែ​កក្រើក​រហួត​ដល់​ម៉ោង​ ៧​ភ្លឺ​សម្រាប់​កម្មវិធី​ MAD Friday។ ចាប់​ពីម៉ោង ១០​ល្ងាច​ដល់​៧​ភ្លឺ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៧២។

ថ្ងៃ​សៅរ៍

អាហារ​ និង ភេសជ្ជៈ

រីករាយ​ឆ្នាំ​ថ្មី​ អេត្យូពី! ហា!​ យើង​ក៏​មិន​សូវ​ដឹង​​ពី​វា​ប៉ុន្មាន​ដែរ​ ប៉ុន្ដែ​ប្រសិន​ជា​លោក​អ្នក​ចង់​សាក​រស​ជាតិ​​ អាហារ​បែប Enkutatashi កុំ​ភ្លេច​ឈៀង​ចូល​ភោជនីយដ្ឋាន Sara Ethiopian Restaurant ដើម្បី​ឲ្យ​ដឹង​រស​ជាតិ​ម្ដង។ ចាប់​ពី​ម៉ោង​ ១១​ព្រឹក​ដល់​១០​យប់​ តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២។

Animated-Flag-Ethiopia

បន្ទាប់​​ពី​នេះ នៅ​​ LOCO bar នឹង​ប្រារព្ធ​កម្មវិធី​ខួប​គម្រប់​៤​ឆ្នាំ​ ជាមួយ​នឹង​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ ល្បែង​កម្សាន្ដ​ផ្សេងៗ​ និង​ជម្រើស​​ភេសជ្ជៈ​ល្អ​ផង​ដែរ​ ចាប់​ផ្ដើម​ពី​ម៉ោង ៧​យប់​ដល់​៥​ភ្លឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៣០។ ហើយ​​ឱកាស​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ស្រា Martinis, នៅ​ Bouchon នឹង​មាន​បម្រើ​នូវ​ស្រា​នេះ​គ្រប់​ប្រភេទ​ក្នុង​តម្លៃ​តែ​៣ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​កែវ​ ព្រម​ទាំង​កំដរ​អារម្មណ៍​​ជាមួយ​នឹង​ DJ Watts ទៀត​ផង​ ពិត​ជា​ពិសេស​ខ្លាំង​ណាស់ ទីតាំង​តាម​បណ្ដោយ​ផ្លូវលេខ​ ១៧៤។

សិល្បៈ ការ​ថត​រូប​ ការ​រចនា

រៀន​គូរ​រូប​ឲ្យ​បាន​ល្អ​​ថ្ងៃ​នេះ​នៅ​ Neverland Artspace ដែលក្រុម​ការងារ​ N o w h e r e  នឹង​បង្រៀន​អ្នក​ពី​របៀប​គូរ​រូប​ Portrait លើ​ផ្ទាំង​សំបត់​ឲ្យ​បាន​ល្អ​ ចាប់​ពី​ម៉ោង​១​រសៀល​ទៅ​ ទីតាំង​ចុះ​ពី​ផ្លូវ​នរោត្តម។

self portrait

ឫ​ក៏​ចូល​ទៅ​កាន់ The Plantation ដើម្បី​បន្ថែម​ស្នា​ដៃ​របស់​អ្នក​ទៅ​លើ​ជញ្ជាំង “Speak Your Green” ជា​ផ្ទាំង​សិល្បៈមួយ​ដែល​ស្នើ​ឲ្យ​អ្នក​បង្កើត​នូវ​កិច្ចសន្យា​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ ក្លាយ​ជា​កន្លែង​មួយ​ដែល​មាននិរន្តរភាព និង​បន្ថែម​បញ្ចូល​ artwork ដែល​កំពុង​តែ​រីក​សាយ​ទូទាំង​ទី​ក្រុង។ The Plantation Urban Resort & Spa មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៨៤។

Shopping

ចង់​បាន​​របស់​របរ​ផ្សេង​ៗ​ក្នុង​តម្លៃ​ថោក?​ កុំ​ភ្លេច​ចូលទៅ​កាន់ Bee Vintage & Craft សម្រាប់​កម្មវិធី​ Pi Dollar clearance sale រាល់​ចុង​សប្តាហ៍​ ចាប់​ពី​ម៉ោង ១០​ព្រឹក​ដល់​៤ល្ងាច​ ទី​តាំង​តាម​បណ្ដោយ​ផ្លូវលេខ​ ២៤០។

marilyn

ភាពយន្ត

ភាព​យន្ដ​ឯកសា​រ​ដ៏​ល្អ​ចំនួន​ពីរ​ នឹង​ដាក់​បញ្ចាំង​នៅ META House ល្ងាច​នេះ​។ រឿង​ទី​១​គឺ “Bottled Life” និយាយ​អំពី​ទង្វើរ​របស់​ Nestle ដែល​ទាញ​យក​ទឹក​ក្នុង​ដី​ហើយ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ហើយ​លក់​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដូច​ជា​ផលិត​ផលល្អ​មានស្ដង់​ដារ។​ (Spoiler: ក្រុមហ៊ុន​ Nestle អាក្រក់​ណាស់ កុំ​ទិញ​ផលិតផល​ពួក​គេអី។)

រឿង​ទីពីរ​ទាក់​ទង​នឹង​រឿង​រ៉ាវ​កើត​ឡើងនៅ​ជិត​ផ្ទះ​យើង​ហ្នឹង​ឯង​។ ភាព​យន្ដ​ឯកសា​រ​មាន​រយៈ​ពេល ៤០​នាទី​ចំណង​ជើង​ថា “Snow” ដែល​បរិយាយ​អំពី​រឿង​រ៉ាវ​របស់​​ Ian Woodford ដែល​បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ទស្សវត្សទី​៩០​ ដើម្បី​ជួយ​យក​ យាន​ជំនិះ​របស់អង្គការសហប្រជាជាតិ​ពី​ ទឹក​ដី​ដែល​កាន់​កាប់​ដោយ​ពួក​ខ្មែរ​ក្រហម ហើយ​បាន​ក្លាយ​ជា​បុគ្គល​ល្បី​ឈ្មោះ​ម្នាក់​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។ លោក​ក៏​បាន​បើក​បារ​មួយ​ឈ្មោះ​ថា Maxine’s bar (ដាក់​ឈ្មោះ​តាម​កូន​ស្រី​លោក) ហើយ​ក៏​បាន​បង្ហាញ​មុខ​នៅ​ក្នុង​រឿង “City of Ghosts” ផង​ដែរ រួម​ជាមួយ​នឹង​ Project ជា​ច្រើន​ទៀត​ដែល​លោក​បាន​ចូល​រួម​។ លោក “Snow” (ជា​ឈ្មោះ​គេ​ដាក់​ឲ្យ​លោក)​ បាន​ស្លាប់​នៅ​ឆ្នាំ ២០១៤​ ពេល​មាន​អាយុ​ ៥៦​ឆ្នាំ។

cambodia-snow-bar-2011-03-29-6

ការ​ប្រគំតន្ដ្រី​

អ្នក​លេង​ព្យាណូ​តន្ដ្រី​​ Jass ដ៏​ពូកែ Metta Legita ត្រលប់​មក​កាន់​ Jazz Club វិញ​យប់​នេះ ដែល​នឹង​សម្ដែង​បទ​ភ្លេង​ថ្មី រួម​បញ្ចូល​នឹង​ភ្លេង​ Covers ពីរោះ​ៗ​ផង​ដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩យប់ ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​ The Jazz Club ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៨២។

ចំពោះ​ជម្រើស​ផ្សេង​ពី​នេះ,​ អ្នក​អាច​ទៅ​ទស្សនា​ការ​សម្ដែង​​របស់​ក្រុម​ចម្រៀង The Box Chords នៅ​​ Cloud ចាប់​ពី​ម៉ោង​ ៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ តាម​បណ្ដោយ​ផ្លូវលេខ​៩។ តារា​ចម្រៀង រ៉ុកក្លាស៊ីក Ace Zapa នឹង​សម្ដែង​នៅ Sharky’s Bar ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៣០។ Clay George, Joe Wrigley និង Steve Sutcliffe នឹង​នាំ​តន្ដ្រីបែប​ Americana ទៅកាន់​ Alchemy។ ឫ​ក៏​លោក​អ្នក​អាច​រាំ​គ្រលែង​ចង្កេះ​តាម​ចង្វាក់​ភ្លេង​កូឡុំប៊ី​ជាមួយ  DJ Malo នៅ​ Institit Francais de Cambode ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១៨៤។  

សោក​ស្ដាយ​ដែល​មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ល្អ​របស់​​ក្រុម​ចម្រៀង Radiohead នៅ Milan? អ្នក​អាច​បង្កើត​បទ​ពិសោធន៍​ថ្មី​មួយ​នៅ​ភ្នំពេញ​នេះ ដែល​ Crossfit Amatak នឹង​ដាក់​បញ្ចាំង​ការ​ប្រគំតន្ដ្រី​រយៈ​ពេល​២​ម៉ោង​​លើ​អេក្រក់​ធំ​ ជាមួយ​នឹង​ការបម្រើ​ស្រាបៀ។ Crossfit Amatak មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៧០ Russian Market។

ក្លឹម​រាត្រី

DJ Max Mason និង 136 Bliss និង​ចូលរួម​គ្នា​ម្ដង​ទៀត​ដើម្បី​ធ្វើ​ឲ្យ​កក្រើក​នៅ Tusk ទីតាំង​តាម​បណ្ដោយ​ផ្លូវលេខ ២៧៨ បឹងកេងកង​១។ មក​មើល​ “Tuk Tuk Dj” របស់​ Max កាល​ពី​សប្តាហ៍​មុន​ទាំង​អស់​គ្នា​ នៅទី​នេះ៖

ខណៈ​ពេល​នៅ​ដែរ នៅ Pontoon Pulse នឹង​ត្រលប់​មកវិញ​ជាមួយកម្មវិធី No Problem Disco with DJ Joe Soul ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក​មក ​ដើម្បី​សម្ដែង​​នៅ​ទី​នេះ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពីម៉ោង ១១​យប់​ដល់​៥​ទៀប​ភ្លឺ​ នៅ Pontoon Pulse តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៧២។ ហើយ​នៅ​ជាប់​កន្លែង​នោះ​ដែរ Rob Bianche និង Heka នឹង​ចាប់​ផ្ដើម​ពី​ជប់​លៀង​រាំ​កម្សាន្ដ​រហូត​ដល់​ថ្ងៃ​រះ​នៅ​ MadHouse ផ្លូវ​លេខ​១៧២ ដូច​គ្នា។

ថ្ងៃ​អាទិត្យ

សិល្បៈ និង​ការ​ថត​រូប

នេះ​គឺ​ជា​ឱកាស​ដែល​លោក​អ្នក​អាច​ទិញ​រូបគំនូរ​សិល្បៈ​បែប សិល្បៈ​ទីក្រុង។ ក្រុម​រចនា Street art ដ៏​ល្បី​ឈ្មោះ​​នៅ Kbach Gallery នឹង​មាន​កម្មវិធី​ដេញ​ថ្លៃ​​មួយ​នៅ​សណ្ឋាគារ Sofitel ដើម្បី​រៃអង្គាស​ថវិការ​សម្រាប់​ Shanty Town Spirit Association។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ២​រសៀល​​នៅ សណ្ឋាគារ Sofitel តាម​បណ្ដោយ​វិថី សុធារស។

kbach auction.jpg

កន្លែង​អម្បាញ់​មិញ​ហ្នឹង ​មើល​ទៅ​ដូច​ជា​ថ្លៃ​ពេក​មែន​អត់? អីចឹ​ង​មក​បង្កើត​វា​ដោយ​ខ្លួន​ឯង​ម្ដង​ (ជាមួយ​នឹង​ស្រាក្រហម​មួយ​កែវ​ផង​ដែរ)​ នៅថ្នាក់​រៀន Paint & Sip សប្តាហ៍​នេះ ដែល​នឹង​ធ្វើ​នៅ​ភោជនីយដ្ឋាន Luna ចាប់​ពី​ម៉ោង ១១​ព្រឹក​ដល់​១​រសៀល​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩។

ភាព​យន្ដ

នៅ​វេលាមួយ​ដែល​​អ្នក​នយោបាយ​ ដែល​ប្រើ​ប្រាស់​អំណាច​នឹង​ភាព​ភ័យ​ខ្លាច​របស់​មនុស្ស (ប្រជា​ភិថតិកៈ) បាន​កើន​ឡើង​ជា​ច្រើន​ក្នុង​ ពិភព​ប្រជាធិបតេយ្យ រឿង​កំប្លែង​ “Look Who’s Back” មើល​ទៅហេតុ​ការណ៍​ទាំង​អស់​​ដូច​ជា​ដឹង​មុន​អញ្ចឹង។  ដោយ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រលោមលោក​ដ៏​ល្បី​របស់​អាល្លឺម៉ង់ ភាព​យន្ដ​នេះ​បាន​ប្រមើល​មើល​តើ​អ្វី​នឹង​អាច​កើត​ឡើង​បើសិនជា Hitler កាន់​អំណាច​ម្ដង​ទៀត​នៅ​អាល្លឺម៉ង់​សព្វ​ថ្ងៃ​នេះ​ ហើយ​ក៏​លើក​ឡើង​ពី​ការ​សម្រេច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។ លោក​អ្នក​គួរ​តែ​ទៅ​ទស្សនា​រឿង​នេះ​ព្រោះ​វា​ពិត​ជា​ល្អ​។ ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង ៨​ដល់​១០​យប់​នៅ META House តាម​វិថី សុធារស។

ពេល​ខ្លះ​​ វា​មិន​មាន​អ្វី​ល្អ​ជា​ង​ចំណាយ​ពេល​វេលា​ថ្ងៃ​អាទិត្យ​ដើម្បី​ មើល​រឿង​បែប​​ Classic នោះ​ទេ។ ហើយ​បើ​សិន​ជា​អ្នក​ចូល​ចិត្ត​រឿង​បែប​ហ្នឹង កុំ​ភ្លេច​នៅ​ The Flicks នឹង​ដាក់​បញ្ចាំង​រឿង Classic ដ៏​ល្បី​មួយ​គឺ​រឿង “Gone With the Wind” ទាំង​គ្រប់​៤​ម៉ោង​តែ​ម្ដង​។ កម្មង់​ស្រា​មួយ​កែវ​ឫ​៥​កែវ​ឫ​ក៏​អាហារ​ផ្សេង​ៗ​តាម​ចិត្តចង់​ ហើយ​ចំណាយ​វេលា​ពេល​ល្ងាច​របស់​លោក​អ្នក​​យ៉ាង​​រំភើយ។ ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង ៦ៈ៣០​ល្ងាច​ដល់​១០ៈ៣០​យប់​ នៅ Flick 1 តាម​បណ្ដោយ​ផ្លូវ​លេខ​ ៩៥។

ការប្រគំតន្ដ្រី

តន្ដ្រី​ខ្មែរចង្វាក់ Pop នឹង​មាន​កម្មវិធី​មួយ​រសៀល​ថ្ងៃ​នេះ​ ជាមួយ​នឹង​ការ​សម្ដែង​របស់​ Superior M និង 4Nix សម្ដែង​ជាមួយ​គ្នា​នៅ​ទីធ្លា​សារណៈ​ នៅ​ផ្សារ​ទំនើប​សុវណ្ណា​ ចាប់​ពី​ម៉ោង ១រសៀល​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៩៩។

បន្ទាប់​ពី​ពិធី​ដេញ​ថ្លៃ នៅ​សណ្ឋាគារ​ Sofitel នឹង​បន្ដ​​នូវ​កម្មវិធី​ Culture-for-a-cause នៅ​ពេល​ល្ងាច​ជាមួយ​នឹង Musica Felice ដើម្បី​បញ្ចប់​ថ្ងៃ​ចុង​សប្តាហ៍​របស់​លោក​អ្នក​ជាមួយ​នឹង​តន្រ្ដី​យ៉ាង​ពីរោះ​រណ្ដំ​ ដែល​មាន​តាំង​ពី​ព្យ៉ាណូ​ និង​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ។ ដឹង​តែ​រីករាយ​តែ​ម្ដង! កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ដល់​៧ៈ៣០​ល្ងាច​នៅ សណ្ឋាគារ​ Sofitel ភ្នំពេញ​ នៅ​តាម​បណ្ដោយ​វថី សុធារស​​ តម្លៃ​សំបុត្រ​ ៨​ដុល្លារ។

ទាំង​នេះ​គឺ​ជា​ការ​ណែនាំ​ទាំង​អស់​ពី​ពួក​យើង​សម្រាប់​សប្ដាហ៍​នេះសំណាង​ល្អ​ទាំង​អស់​គ្នាហើយ​នឹង​​ជួប​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ។ អូនិយាយ​អីចឹង​កុំ​ភ្លេច​ចុះ​ឈ្មោះ​សម្រាប់ Newsletter របស់​ពួក​យើង​ដើម្បី​ទទួល​បាន​ Friday Roundup ផ្ងើរ​ចូល​ប្រអប់​សារ​របស់​លោក​អ្នក​ងាយ​ៗ​តែ​ម្ដង!​ ជា​រៀង​រាល់​សប្ដាហ៍!

***This week’s Roundup is brought to you by our brand new Music Section sponsor, Tusk Bar & Guesthouse!***

 

 

Leave a Reply