ទស្សនា​ភាពយន្ត​ដើម្បី​សប្បុរសធម៌​ក្នុង​កម្មវិធី​ “Major Charity Film Festival”

រោង​ភាព​យន្ត មេជើរ ស៊ីនេផ្លិច​ បាយ​ សែល​កាត បាន​រៀប​ចំ​​កម្មវិធី​មហោស្រព​ភាពយន្ត​ដើម្បី​សប្បុរសធម៌ “Major Charity Film Festival” ដោយ​លើក​យក​ខ្សែ​ភាព​យន្ត​ខ្មែរ​ដ៏​ល្បីៗ​ចំនួន​ ៧ រឿង​មក​ដាក់​បញ្ចាំង​ម្ដង​ទៀត​ក្នុង​តម្លៃ​សំបុត្រ​តែ ៨០០០រៀល​តែ​ប៉ុណ្ណោះ។

 

កម្មវិធី​នេះ​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ ពោល​គឺ​រយៈ​ពេល​៥​ថ្ងៃ ដើម្បី​គាំទ្រ​នូវ​ភាព​យន្ត​ខ្មែរ​ល្បីៗ​ដែល​ធ្លាប់​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង ក៏​ដូច​ជា​ចូល​រួម​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

​​​ខ្សែ​ភាព​យន្ត​ដែល​យក​មក​ដាក់​បញ្ចាំង​គឺ​មាន​ដូច​ជា​ “ព្រះ​ធិន្នវង្ស​នាង​ពៅ” “ស្រកា​មាស” “វាល​ពិឃាត វេជ្ជ. ហ៊ាំង ង៉ោ” “សិស្ស​ប្អូន​សំណព្វ​ចិត្ត​” “ប៉ុបពី​ទៅ​ហូលីវូដ” “សតិ​ជាប់​ទ្រុង​” និង​ “ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី”។

ថវិកា​ដែល​បាន​មក​ពី​ការ​ដាក់​បញ្ចាំង​ទាំង​អស់​ នឹង​ត្រូវ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​អង្គ​ការ​ស្នាម​ញញឹម​កម្ពុជា៕

នេះ​ជា​កាល​វិភាគ​នៃ​ការ​ដាក់​បញ្ចាំង​ភាព​យន្ត​៖

ថ្ងៃ​ទី ២៧ ខែ​កញ្ញា ​

រឿង “ស្រកាមាស” រឿង ​”ព្រះធិន្នវង្ស​នាងពៅ” រឿង “វាលពិឃាត វេជ្ជ. ហ៊ាំង ង៉ោ” រឿង “សិស្ស​ប្អូន​សំណប់​ចិត្ត”។

Trailer រឿង “ស្រកាមាស”

Trailer រឿង “វាលពិឃាត វេជ្ជ. ហ៊ាំង ង៉ោ”

ថ្ងៃ​ព្រហស្បហ៍​ទី ២៨ 

រឿង “ប៉ុបពី​ទៅ​ហូលីវូដ” និង​ រឿង “សតិ​ជាប់​ទ្រុង”។

Trailer រឿង “សតិ​ជាប់​ទ្រុង”

ថ្ងៃ​សុក្រ​ទី ២៩

រឿង “ស្រកាមាស” និង រឿង ​”សិស្ស​ប្អូន​សំណប់​ចិត្ត”។

Trailer រឿង “សិស្ស​ប្អូន​សំណប់​ចិត្ត”

ថ្ងៃ​សៅរ៍​ទី ៣០

រឿង “ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី” និង រឿង “ប៉ុបពី​ទៅ​ហូលីវូដ”។

Trailer រឿង “ប៉ុបពី​ទៅ​ហូលីវូដ”

 ថ្ងៃ​អាទិត្យ​ទី ១ ខែ​តុលា ​

រឿង “សតិ​ជាប់​ទ្រុង” និង​រឿង “ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី”។

Trailer រឿង “ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី”

កម្មវិធី​បញ្ចាំង​ភាព​យន្ដ​ដើម្បី​មនុស្សធម៌​នេះ​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក ចាប់​ពី​ថ្ងៃ​ពុធ​ទី ២៧​ខែ​កញ្ញា​នេះ​ រហូត​ដល់​ថ្ងៃ​ អាទិត្យ​ទី​១​ខែ​តុលា​ឆ្នាំ ២០១៧ ទីតាំង​នៅ​រោង​កុន​ Major Cineplex By Cellcard ផ្សារ​ទំនើប​ AEON Mall។

 

2 Comments Add yours

Leave a Reply