កន្លែង​កម្សាន្ត​សប្បាយៗ​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ​

ចុងសប្តាហ៍​នេះ​គឺ​ពេល​មួយ​សម្រាប់​ ជីន​និង​តូនីក ដោយ​​កម្មវិធី Gin Jubilee ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ទូទាំង​ទីក្រុងភ្នំពេញ​។ បន្ថែម​ពី​នោះ គឺ​មាន​មហោស្រព​ភាព​យន្ដ​គំនូរ​ជីវចល, ការថតរូប​សារព័ត៌មាន​, ការ​សម្ដែង​តន្ដ្រី​ជា​ច្រើន​ អាច​ឲ្យ​យើង​ជ្រើស​រើស​ចូលរួម​, រឿង​ល្បីៗ​ជាច្រើន, ថ្នាក់​បង្រៀន​កាហ្វេ​មួយ… ហើយ​ក្រុម​ចម្រៀង​ the Kampot Playboys នឹង​ត្រលប់​មក​សម្ដែង​នៅ​ទីក្រុង​​។

ថ្ងៃ​សុក្រ

អាហារ​ និង ភេសជ្ជៈ

បារ​ចំនួន​ ២២ ទូទាំង​រាជធានី​ភ្នំពេញ​សុទ្ធ​តែ​ចូល​រួម​ប្រារព្ធ​កម្មវិធីដ៏​ធំមួយ​របស់​ស្រា​ Gin ចុង​សប្ដាហ៏នេះ ហើយ​ដោយ​គ្រាន់​តែ​បោះ​ឆ្នោត​សម្រាប់​រូប​ថត​ដែល​បាន​ទិញ​នៅ​បា​ដែល​ចូលរួម​​នូវ​ ជីន​និង​តូនីក​របស់​អ្នក​ អ្នក​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ទៅ​លេង​ Singapore។

ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធិ Gin Jubilee នេះ​ដែរ យប់​នេះ​អ្នក​អាចទៅ​កាន់​ The Den ម្ដុំ Bassac Lane ដែល​នឹង​មាន​ភេសជ្ជៈ​ពិសេសៗ​ត្រៀម​រង​ចាំ​លោក​អ្នក​រួច​ជា​ស្រេច។ Brooke Palmer នឹង​សម្ដែង​នៅ​ Farm to Table យប់​នេះ​ចាប់​ពី​ម៉ោង ៧​យប់​ត​ទៅ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៣៦០។ ភ្លក់​រសជាតិ​ Gin នៅ Tipico Tapas ចាប់​ពី​ម៉ោង ៧​ដល់​១១​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៤៥៤ និង “Gin Ramble” ដែល​​ក្រុម La Familia នឹង​នាំ​លោក​អ្នក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ សម្រាប់​ភ្លក់​រស​ជាតិ​ Gin ទូទាំង​ទីក្រុង​។ ចាប់​ពី​ម៉ោង ៥​ល្ងាច​ដល់​១០​យប់​ តម្លៃ​សំបុត្រ​១២​ដុល្លារ​ ហើយ​អាច​​ផ្ញើ Email ទៅកាន់ andre@la-familia ដើម្បី​កក់​កន្លែង។

ភាព​យន្ដ

ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ នឹង​មាន​កម្មវិធី​មហោស្រព​រឿង​គំនូរជីវចល នៅ IFC ដែល​​នឹង​មាន​ដាក់​បញ្ចាំង​រឿង​ “Big Bad Fox and Other Tales” ចាប់​ពី​ម៉ោង ៧​យប់​ត​ទៅ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៨៤ និយាយ​ភាសា​បារាំង​ជាមួយ​នឹង​ Subtitles ជាភាសា​អង់គ្លេស។

ឫ​ក៏​អ្នក​អាច​ទៅ​មើល​រឿង ដ៏​ល្បី​ “Blade Runner: 2049” នៅ Major Cineplex​ – អាន​អត្ថបទ​វិភាគ​រឿង​យើង​នៅ​ទី​នេះ​

សិល្បៈ និង​ ការ​ថត​រូប

យប់​នេះ នៅ​ META House និង​ប្រារព្ធ​កម្មវិធី​ពិពរណ៌រូបថត​មួយ ដោយ​​អ្នកយក​ព័ត៌មាន​ពី Phnom Penh Post ឈ្មោះ Alessandro Marazzi Sassoon ជា​ឯកសារ​និយាយ​អំពី​ភ្លើង​ដ៏​ព្រៃផ្សៃ​ដែល​​បំផ្លាញ​ ដី​សើម​ជាង​ ២០០០​ម៉ែត្រ​ការេ​នៅ​កម្ពុជា។ Sasson ជា​ដំបូង​បាន​ទៅ​កាន់​ទីតាំង​ភ្លើង​ឆេះ​នោះ ដើម្បី​ថត​រាល់​សកម្មភាព​ដែល​ អ្នក​ពន្លត់​ភ្លើង​ព្យាយាម​គ្រប់​គ្រងវា ហើយ​ក៏​ត្រលប់​ទៅ​ទីតាំង​នោះ​ម្ដង​ទៀត​ ដែល​ជា​ដំណាក់​កាល​ស្រោច​ស្រង់​ឡើង​វិញ​ពី​គំនរផេះ។ កម្រង​រូបភាព​សរុប​ទាំង​អស់​នឹង​បង្ហាញ​ពី “ដំណើរ​វិវត្ត តាំ​ង​ពី​ពេល​ដែល​ភ្លើង​ទាំង​នោះ​បាន​ត្រូវ​គេ​ពន្លត់”។ ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​១០​យប់ នៅ​ META House ទីតាំង​តាម​បណ្ដោយ​ផ្លូវ សុធារស។

ការ​ប្រគំតន្ដ្រី

Jazz Club នឹង​មាន​ការ​សម្ដែង​មួយ​ទៀត​ដោយ​ Collective Kheltica យប់​នេះ។​ ក្រុម​សម្ដែង​នេះ​បាន​រួម​បញ្ចូល​អ្នក​សិល្បៈ​ មក​ពី អង់គ្លេស​ ស្កុតឡែន​ បារាំង New Zealand ម៉ាឡេស៊ី ប្រេស៊ីល អាហ្រិកខាង​ត្បូង និង សហរដ្ឋអាមេរិក ដែល​នឹង​មក​កែប្រែ​តន្រ្ដី​បែប​ Celtic ជាមួយ​នឹង​លទ្ធ​ផល​គួរ​ឲ្យ​គាប់​ចិត្ត។

នៅ​កន្លែង​ផ្សេង​ទៀត​ លោក Scoddy នឹង​ត្រលប់​មក DJ Guesthouse យប់​នេះ​ជា​មួយ​នឹង​បណ្ដា បទ​ចម្រៀង​ Original ជាច្រើន​ដែល​បរិយាយ​អំពី “ព្រេង​វាសនា, សេចក្ដី​ស្នេហា, ប្រទេស​កម្ពុជា… និង​ទឹក។ បទ​ចម្រៀង​ជា​ច្រើន​និយាយ​ពី​ទឹក”។ ចាប់​ពី​ម៉ោង ៨យប់​ដល់ ១១​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៩។ នៅ​ Cloud ឯ​ណោះ​វិញ​ Jamie Tan និង Robin Narciso ចូល​រួម​គ្នា​ជា The Wicked Harmonies នឹង​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​សំនៀង​ចំរៀង​ចង្វាក់ Pop បែប​ក្លាស៊ីក ចាប់​ពី​ម៉ោង ៩យប់​ដល់​១១​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៩។ តារា​ចម្រៀង​សំនៀង​ផ្អែម​ដូច​ទឹក​ឃ្មុំ Lisa Conception សម្ដែង​នៅ Tacos Kokopelli ចាប់​ពី​ម៉ោង ៧​ដល់​១០​យប់​ តាម​បណ្ដោយ​ផ្លូវ ១៩z និង​តារា​ចម្រៀង​ថ្មី​ទើប​មក​ដល់ Phil O’Flaherty សម្ដែង​​ចម្រៀង​បែប Acoustic នៅ​ Botanico ចាប់​ពី​ម៉ោង ៧​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៩។

នៅ​ម្ដុំ​ទួល​ទំពូង​ឯណោះ​វិញ​ ក្រុម​ចម្រៀង​ថ្មី​ឈ្មោះ “Grass Snake” ដែល​មាន​ការ​ចូល​រួម​ពី​ Mark ពី​ Kampot Playboys, Antii Siitonen និង Joe Wrigley នឹង​សម្ដែង​នៅ Alchemy។ ពួក​គេ​បរិយាយ​ស្ទីល​របស់​ពួក​គេ​ថា ជា​ការ​លាយ​ចូល​គ្នា​នៃ​ចង្វាក់ Bluegrass, contry និង Irish Folk បន្ថែម​ជាមួយ​ Acoustic ហ្គីតា​ និង Mandolin ជាមួយ​​ cajon និង bass។ គ្រាន់​តែ​អាច​ហើយ​គឺ​ចង់​ទៅ​ស្ដាប់​តែ​ម្ដង។​ ចាប់​ពី​ម៉ោង ៨​តទៅនៅ Alchemy ផ្លូវលេខ ១២៣។

ក្លឹប​រាត្រី

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃសុក្រ ទី​១៣ ហើយ​វា​គឺ​ជា​យប់​ដ៏​ចម្លែក​មួយ​នៅ Tusk ដែល​ DJ Yes Peace និង​សម្ដែង​តន្រ្តី​បែប Jazz funk និង Electro swing ហើយ​ភេសជ្ជៈ​ផ្សេងៗ និង​អាង​ហែល​ទឹក​នឹង​បើក​ដូច​ធម្មតា​។ ចាប់​ពី​ម៉ោង ៩​យប់​ដល់​២​ទៀប​ភ្លឺ​ តាម​បណ្ដោយ​ផ្លូវ ២៧៨។

នៅ​ឯ META House ឯ​ណោះ​វិញ Tim King, James Speck និង DJ Nicomatic នឹង​សាក​ល្បង​រឿង​១ ដែល​ពួក​គេ​នឹង​សម្ដែង​ផ្ទាល់​ នូវ​ការ​សម្ដែង​មួយ​ហៅ​ថា​ “Electric Universe” ប្រើ​ប្រាស់​ហ្គីតា​អេឡិចត្រូនិក​, synths, beats ដែល​បាន​ថត​ទុក​រួច​ និង turnable sounds ដែល​អាច​បង្កើត​នូវ​សំឡេង​ចម្លែក និង​ អស្ចារ្យ​អាច​នាំ​អ្នក​ទៅ​កាន់​ពិភព​ថ្មី​មួយ​ទៀត។ ចាប់ពី​ម៉ោង ៩ដល់​១​ព្រឹក​ នៅ​ META House ផ្លូវ សុធារស។

ហើយ​នៅ​យប់​នេះ​ដែរ​ Kaztet D (WAT A GWAAN) នឹង​មក​ចាក់​ភ្លេង​នៅ Top Banana ចាប់​ពី​ម៉ោង ៩​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ គួរ​តែ​ទៅ​ចូល​រួម​កម្មវិធី​លោក​ ព្រោះ​ឆាប់ៗ​នេះ​លោក​នឹង​ចាក​ចេញ​ពី​ភ្នំពេញ​ហើយ​។ DJ Joshi និង​ Friends នឹង​ធ្វើ​ឲ្យ​ពិធី​ជប់​លៀង​រាំ​សប្បាយ​ រហូត​ដល់​ភ្លឺ​នៅ MADHouse ចាប់​ពី​ម៉ោង ១០​យប់​ដល់​៧​ព្រឹក ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២។

ថ្ងៃ​សៅរ៍

អាហារ​ និង ភេសជ្ជៈ

The Gin Jubilee នឹង​បន្ត​ដល់​យប់​នេះ​ជាមួយ “Gin Lane” ដែល​ជា​កម្មវិធី​ជប់​លៀង​ដ៏ធំ​មួយ​នៅ Raffles Le Royal។ ប៉ុន្ដែ​ទោះ​បី​ជា​ទីតាំង​នេះ​មើល​ទៅ​ដូច​ជា High បន្តិច​មែន​ប៉ុន្ដែ​តម្លៃ​វិញ​គឺ​​ពិត​ជា​សមរម្យ គឺ​គ្រាន់​តែ ៤​ដុល្លារ​តែ​ប៉ុណ្ណោះ​សម្រាប់​ ជីន​និង​តូនីក​ មួយ​កែវ។ ចាប់​ពី​ម៉ោង​ ៦ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ Elephant Bar, Raffles le Royal ផ្លូវ​លេខ​ ៩២​ ចុះ​ពី​ផ្លូវ មុន្នីវង្ស។

នៅ​ Bophea Pub ឯ​ណោះ​វិញ​នឹង​មាន​កម្មវិធី​ជប់​លៀង​មួយ ប៉ុន្ដែ​តម្លៃ​វិញ​គឺ​រៀង​ថ្លៃ​បន្តិច​ ព្រោះ​វា​ជា​កម្មវិធី Senior Prom reunion សម្រាប់​និស្សិត​ IFL។ ជាមួយ​នឹងសំបុត្រ​តម្លៃ ២៦​ដុល្លារ​អ្នក​អាច​ញ៉ាំ​អាហារ​និង​ភេសជ្ជៈ​ឥត​កំណត់ ប៉ុន្ដែ​ត្រូវ​តែ​ប្រញ៉ាប់​បន្ដិច​ព្រោះ​ សំបុត្រមាន​តែ​២០០​ដាក់​លក់​តែ​ប៉ុណ្ណោះ​។ ចាប់​ផ្ដើមពី​ម៉ោង ៥:៣០​ល្ងាច​ដល់​១០​យប់​ នៅ​ Bophea Pub ទន្លេបាសាក់ ចន្លោះ​ Jet Container និង Aeon Mall។

នៅ​ Hops Brewery & Beer Garden ឯណោះ​វិញ Britcham នឹង​ប្រារព្ធ​កម្មវិធី​ រាត្រី​នៃ​ម្ហូប​ពិសេស​របស់​​ចក្រភព​អង់គ្លេស: ការី។ ចុង​ភៅ​ការី​មក​ពី​គ្រប់​ទីកន្លែង​នៃ​ទីក្រុង បាន​មក​ចូល​រួម​គ្នា​ ដើម្បី​ចម្អិន​តាម​ស្នាដៃ​របស់​ពួកគេ​ ហើយ​​ភ្ញៀវ​ចូល​រួម​នឹង​អញ្ជើញ​ឲ្យ​ចូល​រួម​ភ្លក់​រស​ជាតិ​ ទាំងអស់​ព្រម​ទាំង​ដាក់​ពិន្ទុ​ថា​តើ​ចុង​ភៅ​ណា​សម​ជា​អ្នក​ឈ្នះ។ គ្រាន់​តែ​អាន​ក៏​កូរពោះ​បាត់​ទៅ​ហើយ។ ចាប់​ពី​ម៉ោង ៦​ដល់​៩​យប់​ តាម​បណ្ដោយ​ផ្លូវ ២២៨ សំបុត្រ​តម្លៃ ១០​ដុល្លារ បន្ថែម​ជូន​នូវ ការី​សម្រាប់​ភ្លក់​ និង ស្រា២​កែវ និង អាហារ​ពីរ​មុខ​ដោយ​ឥត​គិត​ថ្លៃ។

ឫ​ប្រសិន​ជា​លោក​អ្នក​ចង់​ក្លាយ​ជា​ជំនាញ​ឆុង​កាហ្វេ នៅ BlueKoff Cambodia នឹង​មាន​វគ្គ​សិក្សា​រយៈ​ពេល​មួយ​ថ្ងៃ​ឈ្មោះ Basic Barista ថ្ងៃ​នេះ។ អាច​ទំនាក់​ទំនង​បាន​តាម​លេខ​ទូរស័ព្ទ​ 099 740 742 សម្រាប់​ព័ត៌មាន​បន្ថែម។

ភាព​យន្ដ

កម្មវិធី​មហោស្រព​ភាព​យន្ត​គំនូរ​ជីវចល​ នឹង​បន្ដ​មក​ដល់​ថ្ងៃ​នេះ​ជាមួយ​ នឹងការ​ដាក់​បញ្ចាំង​ភាព​យន្ដ​ខ្លី​ៗចំនួន​១៧(រយៈពេល​តែ​៣​ទៅ​៤​នា​ទី​ប៉ុណ្ណោះ​ក្នុង​១​រឿង) ដោយ​និស្សិត​មក​ពីសាលា​គំនូរ​ជីវចល GOBELINS។ ចាប់​ពី​ម៉ោង ១០​ព្រឹក​ត​ទៅ​ នៅ IFC ផ្លូវ​លេខ​ ១៨៤។ បន្ទាប់​មក​ទៀត​ក៏​មាន​ ការ​ដាក់​បញ្ចាំង​ស្នាដៃ​របស់​អ្នក​សិល្បៈ និង​អ្នក​ផលិត​គំនូរ​ជីវចល់​ពី Phare និង ithinkasia ដោយ​នឹង​មាន​សំនួរ​និង​ចម្លើយ​ ព្រម​ទាំង​ការ​ពិភាក្សា​ពី គំនូរ​ជីវចល​នៅ​កម្ពុជា​ផង​ដែរ នៅ​ម៉ោង ២:៣០​រសៀល។

នៅ​ឯ The Flicks ឯណោះ​វិញ លោក​អ្នក​អាច​ទៅទស្សនា​ភាព​យន្ដ​លក្ខណៈ​រន្ធត់​ ដែ​ល​ទាក់​ទង​ទៅ​នឹង​ទីធ្លា​រាំ​កម្សាន្ត​​របស់​ Victorian London, ព្រម​ទាំង​ពិភព​ងងឹត​នៅ​ក្នុង​រឿង “The Limehouse Golem” ចាប់​ពី​ម៉ោង​ ៨​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៩៥។ Grant Montgomery ជា​ផលិត​ករ​ខាងឌីហ្សាញ​ ដែល​មាន​ស្នាដៃ​នៅ​ក្នុង​រឿងភាគ​ “Peaky Blinders” នឹង​មាន​កិច្ច​សម្ភាសន៍​មួយ​ ដែល​និយាយ​អំពី​​ការសមិទ្ធផល​ទាំង​របស់​លោក។

រោងល្ខោន​

ក្រុមល្ខោន​ដ៏​ល្បី​ឈ្មោះ​នឹង​មក​ដល់​ទីក្រុង​ភ្នំពេញ​យប់​នេះ ក្រុម​ល្ខោន​មក​ទី​ក្រុង​ London “The Performance Exchange” គឺ​កំពុង​តែ​មាន​ការ​សម្ដែង​ទូទាំង​ពិភពលោក និយាយ​ពី​អ្នក​ស៊ើប​អង្កេត Sherlock Holmes។ ដឹក​នាំ​ដោយ​លោក Daniel Foley នៃ​សាលា Royal Scottish Academy នៃ​តន្ដ្រី​និង​ការ​សម្ដែង​ ល្ខោន​នេះ​នឹង​សម្ដែង​តែ​មួយ​ដង​ប៉ុណ្ណោះ​នៅ​ទីក្រុង​ភ្នំពេញ​ យប់​នេះ ដូច្នេះ​ចូល​មើល​កុំ​ខក​ខាន។

សំបុត្រ​សម្រាប់​ការ​សម្ដែង​នេះ​ និង​ការ​បម្រើ​អាហារ​ពេល​ល្ងាច​ជាមួយ​ភេសជ្ជៈ​គឺ ៥០​ដុល្លារ​សម្រាប់​ម្នាក់។ ពត៌មាន​បន្ថែម​នៅ​ទី​នេះ​ ។​ ចាប់​ពី​ម៉ោង ៦:៣០​ល្ងាច​តទៅ នៅ Raffles Le Royal ផ្លូវ​លេខ ៩២។

ក្លាហាន​អត់? អាច​ឡើង​ឆាក​ដោយ​ខ្លួន​ឯង​និង​សម្ដែង​ក្នុង​កម្មវិធី A Nook for Rhyme Crooks ដែល​អ្នក​នឹង​អញ្ជើញ​ឲ្យ​សម្ដែង កំណាព្យ​​និពន្ធ​ផ្ទាល់​ខ្លួន, ការ​និយាយ​រឿង​រ៉ាវ​ផ្សេងៗ, បទ​ចម្រៀង ឫ​អ្វី​ដែល​អ្នក​ចង់​ចែក​រំលែក។ ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​ពាក្យកណ្ដាល​អាធ្រាត្រ​ នៅ​ Cloud ផ្លូវ​លេខ​៩។

ការ​ប្រគំតន្ត្រី

ក្រុម​ចម្រៀង Kampot Playboys នឹង​ត្រលប់​មក​ទីក្រុង​វិញ ហើយ​ក្រុម​ការងារ​យើង​គឺ​កំពុង​តែ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​រង​ចាំ​ពួក​គេ។ ដោយ​សារតែ​ពួក​គេ​ពូកែ​ និង​មាន​សមត្ថភាព​ ដល់​ថ្នាក់​យើង​មិន​អាច​ដាក់​ចំណាត់​ថ្នាក់​បាន… រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​កុះករ​ និង​ការ​រាំ​រែក​ខ្លះៗ។ ចាប់​ផ្ដើម​ពី​ម៉ោង ១០​យប់​ត​ទៅ នៅ​ជាន់​លើ Oscar’s On the Corner កែង​ផ្លូវ ១៣ និង ១០៤។

កញ្ញា Sarawan នឹង​សម្ដែង​ចម្រៀង​បែប​ ខ្មែរ​ក្លាស៊ីក​នៅ​ទសវត្ស​ទី​៦០ និងបទ​ចម្រៀង​ល្បីៗ​របស់​កំពូល​តារា​ចម្រៀងអាមេរិល​នៅ Botanico ចាប់​ពី​ម៉ោង ៧​យប់​ តាម​បណ្ដោយ​ផ្លូវ​លេខ ២៩ ហើយ Ritchy Trio នឹង​សម្ដែង​តន្ដ្រី​បែប ទសវត្ស​ទី ៧០ និង ៨០ នៃ​បទ​​ចម្រៀង​ចង្វាក់ Pop នៅ Alchemy ចាប់​ពី​ម៉ោង ៨​យប់​ តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣។

នៅ​មាត់​ទន្លេ​ឯណោះ​វិញ, Parallel Impulse បាន​នាំ​យក​មក​វិញ​នូវ តន្រ្ដី​បែប funk-rock-disco-pop ទៅ​ The Stage ដែល​ចូល​រូម​ដោយ​ក្រុម​ចម្រៀង Covers ឈ្មោះ “Perpendicular Disinclination”។ ដោយ​សម្ដែង​បទ​ចម្រៀង Original ក្រុម Parallel Impulse គឺ​បង្កើត​ឡើង​មក​ពី Joshua Chiang និង Denver មក​ពី​ក្រុម Boxcords, Tim Holland មក​ពី Sonic Detergent និង Kuzey មក​ពី Fender Benders។ ចាប់​ពី​ម៉ោង ៨​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ The Stage ជ្រោយ​ផែ​ស៊ីសុវត្ថិ។  

ក្លឹប​រាត្រី

DJ Max Mason ជា​ DJ ម្នាក់​ដែល​យើង​ពេញ​ចិត្តប្រចាំ​ទីក្រុង​ភ្នំុពេញ​នោះ ពេល​នេះ​បាន​ត្រលប់​មក​វិញ​​ដោយ​សម្ដែង​នៅ Duplex យប់​នេះ ចូល​រួម​ដោយ Crappy Beats និង Toke។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​អាច​ញ៉ាំ​ Cambodia Beer ក្នុង​តម្លៃ​តែ ៧៥cents តែ​ប៉ុណ្ណោះ​ព្រម​ទាំង​មាន BBQ បម្រើ​ចាប់​ពី​ម៉ោង ៧យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។ Duplex Belgian Taverne មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨។

សម្រាប់ House និង Techno ទៅកាន់​ Pontoon Pulse ដែល DJ ជន​ជាតិ​អូស្រ្តាលី Lee Kemp ចូល​រួម​ជាមួយ Lefty Stryker​ និង Rob Bianche សម្រាប់​ Rave ពេញ​មួយ​យប់​នេះ​។ ចាប់​ពី​ម៉ោង​១០​យប់​ដល់​៥​ទៀប​ភ្លឺ​ ទីតាំង​តាម​ផ្លូវ​លេខ ៥១។

ថ្ងៃ​អាទិត្រ​

អាហារ​ និង ភេសជ្ជៈ

កម្មវិធី Gin Jubilee នឹង​មក​ដល់​ទី​បញ្ចប់​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ជាមួយ​នឹង​អាហារ​ ពេលថ្ងៃ​រសៀល​ និង​ BBQ នៅ Farm to Tanle ដែល​នឹង​មាន​ Gin Concoctions ខ្លះៗ ឲ្យ​អ្នក​សាកល្បង​ ហើយ​ក៏​មាន​ការ​សម្ដែង​តន្ដ្រី​ពី St George’s Trop ផង​ដែរ​។ ចាប់​ពី​ម៉ោង ១​រសៀល​ដល់​៥ល្ងាច​ នៅ Farm to Table ផ្លូវ​លេខ ៣៦០។

នៅ​ម្ដុំ​មាត់​ទន្លេ​ឯណោះ​វិញ Chinese House នឹង​មាន​កម្មវិធី បម្រើ​អាហារ​បែប​លោក​ខាងលិច​បុរាណ​ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ។

ទិញ​ឥវ៉ាន់

ចង់​ទិញ​វត្ថុ​អនុស្សាវរីយ​ដែល​ផលិត​ឡើង​នៅ​កម្ពុជា​… ឫ​វត្ថុ​បញ្ចាំ​ចិត្តផ្សេងៗ? អាច​ទៅ​កាន់ Riple Cafe ដែល​នឹងមាន​ pop-up shop និង garage sale ថ្ងៃ​នេះ។ លើស​ពិ​នេះ​ ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ “doggy friends day” ដូច្នេះ​អ្នក​អាច​នាំ​កូនឆ្កែ​ចិញ្ចឹម​របស់​លោក​អ្នក​មក​លេង (ឫ​ក៏​អាច​លេង​ជាមួយ​របស់​អ្នក​ដ​ទៃ​)។ ចាប់​ពី​ម៉ោង ១០​ព្រឹក​ដល់​៣​ល្ងាច​ នៅ Ripple Cafe ផ្លូវ​លេខ ៣៦០។

ភាព​យន្ដ

នៅ​តែ​មាន​ចម្ងល់​មែន​ទេ ថា​តើ​ហេតុ​អ្វី​បាន​ជា​​ជន​ម្នាក់​ដែល​មាន​អត្តចរិត​មិនល្អ ដូច​ Donald Trump អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៅ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក? META House និង​បញ្ចាំង​ភាព​យន្ដ​ឯកសារ​រឿង “TRUMPED – INSIDE THE GREATEST POLITICAL UPSET OF ALL TIME” ​រសៀល​នេះ​​។ ចាប់​ពី​ម៉ោង ៤​រសៀល​ ទីតាំង​តាម​ផ្លូវ​សុធារស។

ឫ​ក៏​អាច​ទៅ​កាន់ the Flicks 1 សម្រាប់​ការ​ដាក់​បញ្ចាំង​រឿង “The Ivory Trade” ជា​រឿង​មួយ​ដែល​និយាយ​ពី​ការ​ប្រមាញ់​ ដំរី​និង​ត្រី​បាឡែន។

យ៉ូហ្កា

ដើរ​លេង​ជ្រុល​ពេល​ចុង​សប្ដាហ៍​នេះ​មែន​ទេ? បន្ធូរអារម្មណ៍​នឹង​ការ​ហាត់ យ៉ូហ្កា ដែល​បង្ហាត់​ដោយ​អ្នក​ជំនាញ Myrto។ ចាប់​ពី​ម៉ោង ៥​ល្ងាច​ដល់ ៦:៣០​ល្ងាច​នៅ Show Box តាម​បណ្ដោយ​ផ្លូវ​លេខ ៣៣០ ៦ដុល្លារ​សម្រាប់​បរទេស​ និង ៣ដុល្លារ​សម្រាប់​ខ្មែរ។

ការ​ប្រគំតន្ដ្រី

មុន​​នឹង​​ចុង​សប្ដាហ៍​ត្រូវ​បញ្ចប់​ កុំ​ភ្លេច​ Boxcords នៅ​មាន​ការ​សម្ដែង​មួយ​ទៀត​នៅ Hops Brewery & Craft Beer Garden ចាប់​ពី​ម៉ោង ៧​ល្ងាច​ត​ទៅ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២២៨។

ឫ​ក៏​ទៅ​ចូល​រួម​ការ​សម្ដែង​ខនសឺត​ នៅរោង​កុន Prime Cineplex Cambodia  ដែល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា គូម៉ា, សៅ ឧត្ដម​ និង​ នាយ​គ្រឿន​ជាដើម​ នឹង​សម្ដែង​ទាំង​អស់​គ្នា​នៅ​ទីនោះ​ក្នុង​ឱកាស​សម្ពោធ​រឿង “ថត​កុន”។ ចាប់​ពី​ម៉ោង ៤​រសៀល​ដល់​៧​យប់​ នៅ​ Prime Cineplex Cambodia ផ្សារ​ទំនើប​សុវណ្ណា។

នេះគឺ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

 

Leave a Reply