Diamond Moon Festival: សំបុត្រ​ចូល​រួម​កម្មវិធី​ប្រគំ​តន្ដ្រី​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ដាក់​លក់​ហើយ

តើ​នឹង​មាន​អ្វី​កើត​ឡើង​ពេល​អ្នក​ប្រមូល​ផ្ដុំ​នូវក្រុម​​ចម្រៀង​ឯករាជ្យ (Indie Bands) ប្រចាំ​ប្រទេស​កម្ពុជា​និង​អ្នក​សិល្បករ​ទី​ក្រុង (Urban Artists) សម្រាប់​ការ​ប្រគំ​តន្ដ្រី​ដ៏​ធំ​មួយ​នៅ​កោះ​ពេជ្រ? អ្នក​​នឹង​ទទួល​បាន​​កម្មវិធី Diamond Moon Festival។​

តើ​នេះ​ជា​កម្មវិធី​អ្វី?

ប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ឆ្នាំ ២០១៧, Diamond Moon Festival គឺ​ជា​ការ​ប្រគំ​តន្ដ្រី​ដ៏​ធំ​មួយ​ដែល​ចូល​រួម​ពី​ក្រុម​ចម្រៀង​ល្បីៗ​ជាច្រើន​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​មាន​ដូច​​ជា Kampot Playboys, Hypnotic Fist Technique, ភ្នំស្ករ, កញ្ញា សារ៉ាវ៉ាន់, Complicated Business, Vartey Ganiva, 12Me, Romea, WW & DJ និង Tiny Toons។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កម្មវិធី​នេះ​ក៏​មាន​ចូលរួម​ដោយ​​ការ​សម្ដែង​គូរ​គំនូរ​ផ្ទាល់ៗ​លើ​ឆាក​ ដោយ​តារា​គំនូរ Street/Urban Artists ល្បីៗ​​ដល់​ទៅ ៥​​ រូប​ដែល​នាំ​មក​ជូន​ដោយ ក្រុម​​គំនូរ​លើ​ជញ្ជាំង​ក្បាច់ (K-Bach Gallery) ព្រម​ទាំង​មាន​អាហារ​និង​ភេសជ្ជៈ​ជា​ច្រើន​ដាក់​លក់​នៅ​ទី​នោះ។ កម្មវិធី​នោះដែរ​ ​នឹង​ប្រារព្ធ​ធ្វើ​​ទៅនៅ​ទីតាំង​ដ៏​ធំ​មួយ​ ដែល​អាចផ្ទុក​មនុស្ស​ដល់​ទៅ ៦​ពាន់​នាក់​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ មាន​ទីតាំង​នៅ​កោះ​ពេជ្រ ម្ដុំ​មាត់​ទន្លេ។

ទឹក​ប្រាក់​បាន​ពី​កម្មវិធី​នេះ​នឹង​យក​ទៅ​ណា?

រាល់​ទឹក​ប្រាក់​ទាំង​អស់​ដែល​ទទួល​បាន​ ពី​ការ​លក់​សំបុត្រ​នឹង​ផ្ដល់​ជូនដល់​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល Cambodian Children’s Fund ដែល​ជា​អង្គ​ការ​ជួយ​សង្រ្គោះ​កុមារ​កំព្រា​កម្ពុជា។ អ្នក​អាច​ស្វែង​យល់​ពី​ការងារ​របស់​ពួក​គេ​នៅ​ទី​នេះ។

តើ​ខ្ញុំ​អាច​ទិញ​សំបុត្រ​តាម​ណា?

សំបុត្រ​មាន​តម្លៃ​តែ ៧​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​អាច​ទិញ​បាន​នៅ៖

Tusk House ផ្លូវ​លេខ ២៧៨

The Stage Bar ផែ​ស៊ីសុវត្ថិ

KBach Gallery ផ្លូវ​លេខ ១៧៨

អីចឹង​ចាំ​ដល់​ណា​ទៀត? តោះ! ទៅទិញ​សំបុត្រ​និង​ចូល​រួម​កម្មវិធី​នេះ​ទាំង​អស់​គ្នា!

Leave a Reply