Roundup កន្លែង​កម្សាន្ត​ផ្សេងៗ​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ

ដោយ​សារតែថ្ងៃ​សម្រាក​ចំពោះ​ព្រះរាជពិធី​បុណ្យ​អុំទូក​ និង​បុណ្យ​ឯក​រាជ្យ​បាន​កន្លង​ផុត​ទៅ​ ដូច្នេះ​ចុង​សប្ដាហ៍​នេះ​គឺ​ត្រលប់មក​កាន់​ភាព​ធម្មតា​វិញ​ហើយ ដែល​​នឹង​មាន​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ ជាច្រើន​ចាប់​ផ្ដើម​ពី​ពេល​នេះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ។

ថ្ងៃ​សុក្រ

មាន​អ្វី… សម្រាប់​អាហារនិង​ភេសជ្ជៈ?

ជា​អ្នក​ពូកែ​ញ៉ាំ​ Gin មែន​ទេ? ភោជនីយដ្ឋាន​ Tipico Tapas ត្រូវ​ការ​ជំនួយ​របស់​អ្នក​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​ក្នុង​កម្មវិធី Gin Challenge! ក្នុង​តម្លៃ​តែ ១០​ដុល្លារ អ្នក​អាច​សាក​ល្បង​ភ្លក់​នូវ​រស​ជាតិ​ Gin ឆ្ងាញ់ៗដើម្បី​ស្វែង​ប្រភេទ Gin ដែលនឹង​​​ឈ្នះ​មួយ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ក្រោយ​ទៀត​។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​ញ៉ាំ Tapas ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ដល់​១១​យប់​នៅ Tipico Tapas ផ្លូវ​លេខ ៤៥៤ ម្ដុំ​ទួល​ទំពូង

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ នៅ​ម្ដុំ Russian Market ទួល​ទំពូង ក៏​មាន​កម្មវិធីរា​ត្រី BBQ ដ៏​ឆ្ងាញ់​មួយ​នៅ Eleven One Kitchen ចាប់​ពី​ម៉ោង ៧​ដល់​១០​យប់ ទីតាំង​នៅតាម​​ផ្លូវ​លេខ ៤៦០ ទួលទំពូង។ នៅ​ឯ Sunrise Social ក៏​នឹង​មាន​កម្មវិធី Britcham’s November Friday Social ឫ​កម្មវិធី​ជួប​ជុំ​ញ៉ាំ​ស្រា។ សំបុត្រ​ចូល​រួម​គឺ​មាន​តម្លៃ​១៥ដុល្លារ ដែល​រាប់​បញ្ចូល​នូវ​ភេសជ្ជៈ​ចំនួន​បី​កែវ និង Nibbles (អាហារមួយ​ប្រភេទ)។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​៨​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៤០ ទួល​ទំពូង។

សម្រាប់​តំបន់​ទន្លេ​បាសាក់​វិញ អ្នក​អាច​ញ៉ាំ​ស្រាបៀរ​និ​ង​ស្រាក្រឡុក​ជា​ច្រើន​ប្រភេទ​ក្នុង​តម្លៃ​សមរម្យ ក្នុង​កម្មវិធី 21 Bar’s Decible Night ដែល​ Premo Sounds នឹង​ចាក់​ភ្លេង​កំដរ​លោក​អ្នក​ក្នុង​រា​ត្រី​នេះ។ ចាប់​ផ្ដើម​ពី​ម៉ោង ៥​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ 21 bar ផ្លូវ​លេខ ២១ ម្ដុំ​ទន្លេបាសាក់។

មាន​អ្វី… ដាក់​បញ្ចាំង?

ក្នុង​ឱកាស​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​ដែល​មាន​ពេល​ដល់​ទៅ​ ៤​ថ្ងៃ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទី​ពីរ​ហើយ។ អ្នក​អាច​មើល​កាល​វិភាគ​ដាក់​បញ្ចាំង​ទាំង​អស់​នៅ​ទី​នេះ។ សម្រាប់​រាត្រី​នេះ នឹង​មាន​ដាក់​បញ្ចាំង​នូវ​ភាពយន្ដ​បែប និន​ចា​ប្រយុទ្ធ​ជាមួយសាម៉ូរ៉ៃ​ចំណង​ជើង​ថា “Mumon” ចាប់​ពី​ម៉ោង ៧:១០​នាទី​នៅ Major Cineplex ផ្សារ​អ៊ីអន​ម៉ល​ តាម​បណ្ដោយ​ផ្លូវ​សុធារស។

ចំណែក​ឯ​រឿង​មួយ​ទៀត​ដែល​និយាយ​អំពី​ បុរស​ម្នាក់​​បាន​បាត់​បង់​ភរិយា​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​សុខ​ចិត្ត​ចំណាយ​ពេល​ពិបាក​ចិត្ត​របស់​ខ្លួន​នោះ មក​ចូល​រួមថែ​ទាំ​សមាជិក​គ្រួសារ​បុរស​ម្នាក់​ទៀត​ ដោយ​ភរិយា​បាន​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​នោះ​ដែរ។ ចាប់​ផ្ដើម​ដាក់​បញ្ចាំងចាប់​ពី​ម៉ោង ៧:១៥​ល្ងាច​ នៅ​ រោង​ភាពយន្ដ​ លេជិន​ TK Avenue។ គ្រប់​រឿង​ទាំង​អស់​គឺ​មាន​​ Subtitle ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ ហើយ​ចំពោះ​ថ្លៃ​សំបុត្រ​វិញ​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ។

នៅ​ឯ​ត្រើយ​ម្ខាង​​ឯ​ណោះ​វិញ​គឺ Outpost ក៏​មាន​ដាក់​បញ្ចាំង​ភាព​យន្ដ​​ “Beast of the Southern Wild” ជា​រឿង​និយាយ​អំពី​សហគមន៍​ដ៏​តូច​មួយ​ ប្រឹង​ប្រែង​ដើម្បី​រស់​នៅ​ខណៈ​ដែល​ទឹក​ជំនន់​កំពុង​តែ​ បំផ្លាញ​ភូមិដ្ឋាន​របស់​ពួក​គេ​នៅ​ អាមេរិក​ខាង​ត្បូង។ ក្មេង​ស្រី​ដែល​ជាតួសម្ដែង​ក្នុង​រឿង​នេះ​ Quvenzhané Wallis ក៏​បាន​ទទួល​បាន​ការ​ដាក់​ឈ្មោះ​ដណ្ដើ​ម​ពាន​រង្វាន់​អូស្ការ​ចំពោះ​តំណែង តួឯង​ទៀត​ផង។ នេះ​គឺ​ជា​រឿង​ដ៏​ល្បី​មួយ​។​ ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង ៧ដល់​៩យប់​នៅ Outpost ផ្លូវ​ទន្លេបាសាក់​ ខាង​ក្រោយ​សណ្ឋាគារ​សុខា។

ជា​ចុង​ក្រោយ​ នៅ META House នឹង​ដាក់​បញ្ចាំង​ភាព​យន្ដ​ឯកសា​មួយ​និយាយ​អំពី “The Rise and Rise of Bitcoin” បរិយា​យ​ពី​ឥទ្ធពល​នៃ​ការ​បណ្ដាក់​ទុន​ Bitcoin នេះ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​រង្គោះ​រង្គើ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក។ ចាប់​ផ្ដើម​បញ្ចាំង​ពី​ម៉ោង ៨​យប់​​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ សុធារស​ សង្កាត់​ទន្លេបាសាក់។

មាន​អ្វី… នៅ​ឆាក​សម្ដែង?

មាន​ការ​សម្ដែង​តន្ដ្រី​ផ្ទាល់​ជា​ច្រើន​យប់​នេះ! ហើយ​នេះ​ជា​ការ​ប្រគំ​តន្ដ្រី​ខ្លះៗ​ដែល​អ្នក​អាច​ចូល​រួម៖

ក្រុម​ចម្រៀង​​ចង្វាក់​ indie rock សញ្ជាតិ្ត Irish-English គឺ Complicated Business នឹង​នាំ​យក​នូវ​ការ​សម្ដែង​របស់​ពួក​គេ​មក​ Tusk យប់​នេះ ជាមួយ​នឹង​ការ​លាយ​ចូល​គ្នា​នៃ​បទ​ចម្រៀង​ Orignal ក៏​ដូច​ជា​បទ​ Covers ជា​ច្រើន​បទ​ផង​ដែរ។​ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

នៅម្ដុំ​ទួល​ទំពូង​ឯណោះ​វិញ ក្រុម​ចម្រៀង​បែប​ Hip-hop-funk Hypnotic Fist Technique នឹង​សម្ដែង​នៅ Alchemy។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

ក៏​មាន​ការ​សម្ដែង​បែប Acoustic ជាមួយ​តារា​ប៉ុប​សញ្ជាតិ​ថៃ Jum Colorpitch ពី​ក្រុម Kaht Jai នៅ Pasteur Night​ ចាប់​ពី​ម៉ោង ៥ល្ងាច​ ទីតាំង​នៅ​តាម​ផ្លូវ ៣២២ សំបុត្រ​មាន​តម្លៃ ២០ដុល្លារ ដែល​រួម​បញ្ចូល​នូវ​ស្រា​ Corona ចំនួន​៤​ដប។ ទាក់​ទង​ទៅ​លេខ ០៨១ ៦៥៦៣១៥ សម្រាប់​សំបុត្រ។

នៅក្នុង​កម្មវិធី មហោស្រព​តន្ដ្រី​នៅ​សណ្ឋាគារ Intercontinental អ្នក​លេង​ព្យ៉ាណូ​សញ្ជាតិ្តអ៊ីតាលី Pietro Bonfilo សម្ដែង​តន្ដ្រី​បែប​ក្លាស៊ីក​​ដោយ​ Bach, Beethoven និង Brahms ចាប់​ពី​ម៉ោង ៧​យប់​ នៅសណ្ឋាគារ Intercontinental ផ្លូវ​ម៉ៅសេទុង​។ សំបុត្រ​ចូល​រួម​មាន​តម្លៃ​ ១២​ដុល្លារ​ដាក់​លក់​នៅ​ច្រក​ចូល។

ចំពោះ​ការ​សម្ដែង​នៅ​កន្លែង​ផ្សេងៗ​ទៀត, Stan Paleco និង Cécile Dahomé សម្ដែង​នៅ Farm to Table ចាប់​ពី​ម៉ោង ៦:៣០​ល្ងាច​ ផ្លូវ​លេខ ៣៦០។ Jeffro Starks សម្ដែង​នៅ Tacos Kokopelli ម៉ោង ៧​យប់​ផ្លូវ​លេខ ១៩z។ Kyle Orten សម្ដែង​នៅ Botanico ម៉ោង៧យប់​ផ្លូវ​លេខ ២៩។ Pavel Ramirez និង Colin Grafton សម្ដែង​នៅលើ​ដំបូល FCC ម៉ោង៧ល្ងាច​នៅ ផែ​ស៊ីសុវត្ថិ។ Parallel Impulse សម្ដែង​នៅ Oscar’s On the Corner ម៉ោង ៩:៣០​យប់​នៅ​កែង​ផ្លូវលេខ ១៣ និង ១០៤។ Mightnight Obsession សម្ដែង​នៅ Duplex ផ្លូវ​លេខ ២៧៨ ហើយ​ក៏​មាន​ការ​សម្ដែង Open Jam Session នៅ Cloud ចាប់​ពី​ម៉ោង ៦​ល្ងាច​ ទីតាំង​តាម​ផ្លូវ​លេខ៩។

មាន​អ្វី…​នៅយប់​ជ្រៅ?

Dj Nora Haidee និង DJ Watt’s Up នឹង​សម្ដែង​នៅ DIB Club ក្នុង​កម្មវិធី Gimme the Night pool party យប់​នេះ​ចាប់​ពី​ម៉ោង ៨​ល្ងាច​ដល់​១​យប់​ នៅ​កោះ​ពេជ្រ​សំបុត្រ​មាន​តម្លៃ ៥​ដុល្លារ​ ជាមួយ​នឹង​ភេសជ្ជៈ​មួយ​។

នៅ META House DJ ILL នឹ​ងធ្វើ​ឲ្យ​អ្នក​រាំ​កម្សាន្ត​សប្បាយ​រីក​រាយ​នឹង​ចង្វាក់​រាំ​របស់​លោក ចូល​រួម​ដោយ DJ DVD ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​២​ទៀប​ភ្លឺ​ ទីតាំង​តាម​ផ្លូវ​សុធារស។ នៅ Pontoon ឌីជេ​សញ្ជាតិ​ជប៉ុន​ DJ Kenji, DJ Gang និង DJ FunkII នឹង​ចាក់​ភ្លេង​សម្បូរបែប ចាប់​ពី​ម៉ោង៩​ល្ងាច​ដល់​៤​ទៀប​ភ្លឺ​  ទីតាំង​ផ្លូវ​លេខ​៥១។ តម្លៃ​សំបុត្រ​ចូលរួម​គឺ​យោង​ទៅ​តាម​ម៉ោង​ដែល​អ្នក​ចូល​រួម។

ថ្ងៃ​សៅរ៍

មាន​អ្វី​… សម្រាប់​អាហារ​និង​ភេសជ្ជៈ?

ភោជនីយដ្ឋាន​ដែល​ទើប​នឹង​ដាក់​លក់ LF restaurant ពេល​នេះ​បាន​បម្រើ​អាហារ​បែប​ តួកគី​ពិសេសៗ និងស្រា​ក្រឡុក​រហូត​ដល់​យប់ជ្រៅ ប៉ុន្ដែ​ថ្ងៃ​នេះ​ពួក​គេ​បាន​ចាប់​ផ្ដើម​បញ្ចេញ​អាហារ​ពេល​ព្រឹក​បែប​តួកគី។ ឈុត​នេះ​គឺ​មាន​តែ​នៅ​ចុង​សប្ដាហ៍​តែ​ប៉ុណ្ណោះ ក្នុង​តម្លៃ​តែ ៨​ដុល្លារ​អ្នក​អាច​ទទួល​បាន ពង​ចៀន​ចំនួន​២ feta និង cheddar ឈីស គ្រាប់​អូលីវ សាច់​ជ្រូក​ និង​នំប័ុង​ជាមួយ​ប័រ ត្រណាប់​ក្រូច សាឡាដ ប៉េងបោះ​ Sigara Böreği និង​អាហារ​ខ្លះៗ​ទៀត​សុទ្ធ​តែ​ឆ្ងាញ់ៗ ដែល​មិន​ងាយ​រក​បាន​នៅ​ទិក្រុង​ភ្នំពេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ចំនូល​បាន​ពី​ភោជនីយដ្ឋាន​នេះ​នឹង​ជួយ​ដល់​​គម្រោងរបស់ “Living Fields” ជា​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ ផ្ដល់​នូវ​អាហារ​ និង​ឱកាស​ទទួល​បាន​ការ​អប់រំ​ទៅ​កាន់​គ្រួសារ​នៅតំបន់ ប្រល័យ​ពូជសាសន៍ (ជើង​ឯក)។ អាហារ​ពេល​ព្រឹក​នេះ​នឹង​ដាក់​បម្រើ​ជូន​ចាប់​ពី​ម៉ោង ១០​ព្រឹក​ដល់ ៤​រសៀល​ នៅ LF Restaurant ផ្លូវ​លេខ ៣០៨ ទន្លេបាសាក់។

turkish breakfast.jpg

មាន​អ្វី​… ដើម្បី​បង្ហាញ?

កុំ​ឲ្យ​រំលង​ផុត​នូវ​កម្មវិធី Inktober Cambodia exhibition ចាប់​ពី​ម៉ោង ១២​ដល់​៥ល្ងាច ដែល​​ប្រមូល​ផ្ដុំ​នូវ​គំនូរ​ល្អៗ ​បាន​គូរ​ក្នុង​កម្មវិធី Inktober Challenge បាន​មក​ពី​អ្នកសិល្បៈគំនូរ​ជា​ច្រើ​ន​ បាន​ផលិត​នូវ​គំនូរ​គូរដៃ ជា​រៀង​រាល់​កាល​ពី​ខែ​តុលា។ Artwork ទាំង​នោះ​គឺ​អាច់​ទិញ​បាន។ ប៉ុន្ដែ​អ្នក​ក៏​អាច​ រៀន​គូរ​ដោយ​ខ្លួន​ឯង​នៅ N o w h e r e’s self-portrait workshop ចាប់​ពី​ម៉ោង ១​ដល់​៥​ល្ងាច។ កម្មវិធី​ទាំង​ពីរ​នេះ​គឺ​នៅ Neverland Artspace ដូច​គ្នា​ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១៧២z២ ផ្ទុយ​ពី​ផ្លូវ ៣៨០ ចេញ​ពី​វិថី​នរោត្ដម។

ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​មើល​ទេ កុំ​ភ្លេច​ទៅ​ចូល​រួម​ទស្សនា ការ​តាំង​ពិព័រណ៍ស្ថាបត្យករ​ខ្មែរ របស់​លោក Albert Samrath នៅ Sa Sa Bassac ដែល​លោក​បាន​វិភាគ​និង​ស្វែង​យល់​នូវ​មរតក​ស្ថាបត្យកម្ម​របស់​ទីក្រុង​ភ្នំពេញ​ និង​ “នយោបាយ​នៃ​ការ​កត់​សម្គាល់” (Politics of noticing) ចាប់​ពី​ម៉ោង ១០​ព្រឹក​ដល់​៦​ល្ងាច​ នៅ Sa Sa Bassac ផ្លូវ​សុធារស។​

មាន​អ្វី​… ដាក់​បញ្ចាំង?

កម្មវិធី​មហោស្រព​ភាពយន្ដ​ជប៉ុន​គឺ​បន្ដដល់​ថ្ងៃ​នេះ មក​មើល​កាល​វិភាគ​ដាក់​បញ្ចាំង​នៅ​ទី​នេះ។​

នៅ​វិទ្យាស្ថាន Institut Francais នឹង​មាន​កម្មវិធី​ពិសេស​មួយ​គឺ Carte Blanche។ និស្សិត​មក​ពី​ផ្នែក​ភាសា​បាន​ជ្រើស​រើសភាពយន្ដ​បារាំង​ចំនួន​៣ គឺ Le Petit Prince, Les Souvenirs, និង Beauty and the Beast សម្រាប់​ការ​ដាក់​បញ្ចាំង​ព្រម​ទាំង​ពិភាក្សា​ក្រោយ​ការ​​បញ្ចាំង​បាន​បញ្ចប់។

នៅ​ថ្ងៃ​នេះ​ក៏​មាន​ភាពយន្ដ​ឯកសា​ចំនួន​ពីរ​ពិសេសៗ​នៅ META House ផងដែរ។ រឿង​ទី​មួយ​គឺ “Brother Number One” ចាប់​ដាក់​បញ្ចាំង​នៅ ​ម៉ោង​៤​រសៀល​ ដែល​និយាយ​ពី​បងប្រុស​របស់​លោក Karry Hamill មក​ពី​ញូវស៊ីឡេន (បាន​ស្លាប់​នៅ​​គុក ស-២១) ហើយ​លោក​ព្យាយាម​ស្វែង​យល់​ពី​មូលហេតុ​ដែល​បង​ប្រុស​លោក​ស្លាប់។

រឿង​ទី​ពីរ​គឺ​ជា​រឿង “Germany From Above” ជា​សំបុត្រស្នេហា​មួយ​ ទៅកាន់ Deutschland បក​ស្រាយ​ដោយ​ប្រើ​ប្រាស់​រូប​ថត​ដ៏​ស្រស់​ស្អាត​បង្ហាញ​ពី​ទិដ្ឋភាព​ ជន​បទ ទីក្រុង និង​ប្រាសាទ​ផ្សេងៗ ជាដើម។ ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង ៧​ល្ងាច​ដល់​៩យប់​ នៅ META House ផ្លូវ​សុធារស។

នៅ​ Jav Creative Cafe នឹង​មាន​ការ​ដាក់​បញ្ចាំង​រឿង “Because of the War” ដែល​នឹង​មាន​ការ​សួរ​ឆ្លើយ​សំនួរ​ជា​មួយ​អ្នក​ដឹក​នាំ​រឿង “Toni Shapiro-Phim។​ ភាពយន្ដ​ឯកសា​នេះ និយាយ​អំពី​រឿង​រ៉ាវ​របស់ ស្រ្ដី​សញ្ជាតិ Liberain ចំនួន​៤​នាក់​ប្រើប្រាស់​តន្ដ្រី​ដើម្បី​ស្វែង​រក​យុត្តិធម៌ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​សង្គម ទាំង​នៅ​អាហ្វ្រិក​ខាង​លិច​និង​អាមេរិក​ខាង​ជើង។

មាន​អ្វី..​. នៅ​ឆាក​សម្ដែង?

ក្រុម​ចម្រៀង​ Rock ពី​ទីក្រុង​ភ្នំពេញ “Road to Mandalay” នឹង​សម្ដែង​នៅ Tusk យប់​នេះ​ចាប់​ពី​ម៉ោង ៩​យប់​ដល់​១​ព្រឹក​ ទីតាំង​តាម​ផ្លូវ​លេខ ២៧៨។

ក្រុម​ចម្រៀង​ Cover ចង្វាក់​ Pop-rock, THe Boxchords នឹង​សម្ដែង​នៅ Botanic ចាប់​ពី​ម៉ោង ៧​ដល់​៩:៣០​យប់ ផ្លូវ​លេខ ២៩។ អារម្មណ៍​ខ្មែរ សម្ដែង​នៅ Secret Cafe ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។ Clay George និង Joe Wrigley សម្ដែង​នៅ Shanghai Bar ខួប​គម្រប់ ១៧​ឆ្នាំ។

នៅ​សណ្ឋាគារ Intercontinental កម្មវិធី​មហោស្រព​ចម្រៀង​ Classical ក៏​បន្ដ​ដល់​ថ្ងៃ នេះ​ជាមួយ​នឹង​ការ​និយាយ​មួយ​របស់​ លោក​សាស្រ្ដាចារ្យ Dieter Mack បន្ទាប់​មក​គឺ​ការ​សម្ដែង​របស់​អ្នក​លេខ​ព្យ៉ាណូ​សញ្ជាតិ​បារាំង Etienne Chenvier ដែល​នឹង​ផ្ដោត​សំខាន់​លើ Romacticism សម័យ​កាល​សតវត្ស​​ទី ២០ ព្រម​ទាំង​ការ​សម្ដែង​ពី Schumann, Messianen និង Rachmaninoff។ ការ​សម្ដែង​ទាំង​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ដល់​៩​យប់​នៅ សណ្ឋាគារ Intercontinental វិថី​ម៉ៅសេទុង សំបុត្រ​មាន​តម្លៃ ១២​ដុល្លារ​ដាក់​លក់​នៅ​ផ្លូវ​ចូល។

មាន​អ្វី​…​នៅ​យប់​ជ្រៅ?

នៅ​សណ្ឋាគារ Intercontinental កម្មវិធី​មហោស្រព​ចម្រៀង​ Classical ក៏​បន្ដ​ដល់​ថ្ងៃ នេះ​ជាមួយ​នឹង​ការ​និយាយ​មួយ​របស់​ លោក​សាស្រ្ដាចារ្យ Dieter Mack បន្ទាប់​មក​គឺ​ការ​សម្ដែង​របស់​អ្នក​លេខ​ព្យ៉ាណូ​សញ្ជាតិ​បារាំង Etienne Chenvier ដែល​នឹង​ផ្ដោត​សំខាន់​លើ Romacticism សម័យ​កាល​សតវត្ស​​ទី ២០ ព្រម​ទាំង​ការ​សម្ដែង​ពី Schumann, Messianen និង Rachmaninoff។ ការ​សម្ដែង​ទាំង​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ដល់​៩​យប់​នៅ សណ្ឋាគារ Intercontinental វិថី​ម៉ៅសេទុង សំបុត្រ​មាន​តម្លៃ ១២​ដុល្លារ​ដាក់​លក់​នៅ​ផ្លូវ​ចូល។

មាន​អ្វី​…​នៅ​យប់​ជ្រៅ?

ចង់​ចំណាយ​ពេល​វេលា​ចុង​សប្ដាហ៍​ដើម្បី​សុខភាព​មែន​ទេ? ត្រលប់​មក​កាន់​កម្មវិធី Yoga ថ្ងៃ​សៅរ៍​នៅ OutPost ចាប់​ពី​ម៉ោង ១ទៀប​ភ្លឺ​នៅ ផ្លូវ​ទន្លេ​បាសាក់​ ខាង​ក្រោយ​សណ្ឋាគារ សុខា។ Duplex ក៏​មា​ន​កម្មវិធី​រាំង​ចង្វាក់ Salsa ក្នុង​កម្មវិធី “Salsa Saturday” ចាប់​ពី​ម៉ោង ៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨។ ឫ​អ្នក​អាច​ទៅ​ចូល​រួម​កម្មវិធី Hip-Hop Class នៅ Dance Academy Cambodia​ ចាប់​ពី​ម៉ោង ៣:៣០ ដល់ ៤:៣០​រសៀល​នៅ Urban Tower ផ្លូវ​កេខ ៥១។

ចូល​ចិត្ត​ទិញ​ឥវ៉ាន់​ថោកៗ នៅ​ Bee Vintage and Craft នឹង​មាន​កម្មវិធីលក់​លាង​ឃ្លាំង​ Pi Dollar ពេញ​ចុង​សប្ដាហ៍ ចាប់​ពី​ម៉ោង​៩​ព្រឹក​ដល់​៥​ល្ងាច​ ផ្លូវ​លេខ ២៤០ ១/២។

ថ្ងៃ​អាទិត្យ

មាន​អ្វី… សម្រាប់​អាហារ​និង​ភេសជ្ជៈ?

អារម្មណ៍​មិន​ល្អ​ដោយ​សារ​តែ​ ញ៉ាំ​ស្រា​កាល​ពី​យប់​មិញ​មែន​ទេ? ទៅ​កាន់ Chinese House សម្រាប់ឱកាស Sunday Continental Brunch ដែល​អ្នក​​អាចញ៉ាំ​អាហារ​ជាច្រើន​ប្រភេទ​ដូច​ជា Pastries និង​នំប័ុង ត្រី​សាល់ម៉ុង បង្គារ ឈីស​ ផេនខេក​ជាដើម ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា ក្នុង​តម្លៃ ១៩.៥ដុល្លារ​សម្រាប់​ម្នាក់ ទីតាំង​នៅ​ផែ​ស៊ីសុវត្ថិ។

ប៉ុន្ដែ​ប្រសិន​ជា​អ្នក​ចង់​ញ៉ាំ​អាហារ​ក្នុង​តម្លៃ​ថោក​ជាង​នេះ មក​កាន់​សណ្ឋាគារ Home Chic ដោយ​ចំណាយ​តែ ៥ដុលល្លារ​សម្រាប់​បុហ្វេ​អាហារ​ពេល​ព្រឹក ទោះ​បី​ជាមិន​សូវ​មាន​ជម្រើស​អាហារ​ច្រើន​ប៉ុន្ដែ​អ្នក​នឹង​ពេញចិត្ត​។ ចាប់​ពី​ម៉ោង ៧​ដល់​១១​ព្រឹក​ ទីតាំង​នៅ​ផ្លូវ​លេខ ២៨២ បឹង​កេងកង​១។

មាន​អ្វី… ដាក់​បញ្ចាំង?

កម្មវិធី​មហោស្រព​ភាពយន្ដ​ជប៉ុន​បន្ដ​មក​ដល់​ថ្ងៃ​នេះ ហើយ​នេះ​ជា​កាល​វិភាគ​បញ្ចាំង​ទាំង​ស្រុង

អ្នក​អាច​ទស្សនា​ Bob Dylan biopic ដែល​និយាយ​ពី​ប្រវត្តិ​លោក​ “I’m Not There” នៅ​ Flick 2។ ភាព​យន្ដ​នេះ​ដឹក​នាំ​ដោយ​លោក Todd Haynes ដែល​ធ្លាប់​ដឹក​នាំ​រឿង “Velvet Goldmine, Carold” អីចឹង​កុំ​ភ្លេច​ទៅ​ទស្សនា​ភាព​យន្ដ​នេះ​ប្រសិនជា​លោក​អ្នក​ស្រលាញ់​ពេញ​ចិត្ត Bob Dylan និង​ស្នាដៃ​របស់​លោក Todd Haynes។ ចាប់​ពី​ម៉ោង ៧​យប់​ដល់ ៩:៣០​ នៅ Flicks 2 ផ្លូវ​លេខ ១៣៦។

នៅ​ META House នឹង​មាន​ការ​ដាក់​បញ្ចាំង​ភាព​យន្ដ​ឯកសារ​ពី​លោក Dave Brubeck ដែល​ជា​អ្នក​តន្ដ្រី​ Jazz ដ៏​ល្បី​មួយ​រូប។

នេះ​ជា​រឿង​បន្ទាប់​ពី “Not Easy Rock’n’Roll” របស់ Cambodian Space Project បាន​ដាក់បញ្ចាំង​ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​យប់។

ព្រម​ទាំង​ភាព​យន្ដមួយ​ទៀត​ ដែលជាភាពយន្ដ​ឯកសា​ដ៏​មាន​ឥទ្ធិពល​មួយ​ចំណង​ជើង​ថា “A River Changes Course” ដែល​បាន​ដឹក​នាំ​ដោយ​លោក Kalyanee Mam។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ។ ចាប់​ផ្ដើម​ពី​ម៉ោង ៨:៣០​យប់​នៅ META House ផ្លូវ​សុធារស។

https://www.youtube.com/watch?v=ih2P46AjgV8

មាន​អ្វី… លើ​ឆាក​សម្ដែង?

សម្រាប់​បញ្ចប់​ចុង​សប្ដាហ៍​របស់​អ្នក​ឲ្យ​កាន់​តែ​ឡូយ មក​ចូលរួម​ការ​សម្ដែង​នៅ សណ្ឋាគារ Intercontinental ក្នុង​កម្មវិធី មហោស្រព​តន្ដ្រី​ក្លាស៊ីក​ ដែលចាប់​ផ្ដើម​ដោយ​ការ​និយាយ​អំពី “រឿង​និទាន​និង​ការ​ប្រែប្រួល” ដោយ​សាស្រ្តាចារ្យ Dieter Mack ព្រម​ទាំង​មាន​ការ​សម្ដែង​ពីអ្នក​លេង​ព្យ៉ាណូ​សញ្ជាតិ​អេស្ប៉ាញ​ Luis Avendano សម្ដែង​តន្ដ្រី​ពី​ Albéniz, Szymanowski, Bartók និង Stravinsky។ ចាប់​ផ្ដើម​ពី​ម៉ោង ៧​យប់​ នៅ​វិថី ម៉ៅ សេទុង សំបុត្រ​មាន​តម្លៃ ១២​ដុល្លារ​នៅ​ច្រក​ចូល និង ៩​ដុល្លារ​ចំពោះ​ការ​កក់​ទុក​មុន៕

នេះគឺ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

 

Leave a Reply