មគ្គទេសក៍​ដំណើរ​កម្សាន្ត​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ

យេ!!!​ ថ្ងៃ​ចុង​សប្ដាហ៍​បាន​មក​ដល់​ហើយ។ នេះ​គឺ​អ្វីៗ​ដែល​អ្នក​គួរធ្វើ​ដើម្បី​ចំណាយ​ពេល​វេលា​ល្អ​ទាំង​នេះ​ឲ្យ​កាន់​តែមាន​ន័យ។

ថ្ងៃ​សុក្រ

មាន​អ្វី… សម្រាប់​អាហារ?

ភោជនីយដ្ឋាន​ Le Boutier នឹង​ប្រារព្ធ​កម្មវិធី Thanksgiving រា​ត្រី​នេះ​ ដោយផ្ដល់​លោក​អ្នក​នូវ​មាន់​តួកគី​ ប៉ុន្ដែ​អញ្ជើញ​ឲ្យ​លោក​អ្នក​នាំ​យក​នូវ​អាហារ​ខ្លះ​មក​ជាមួយ​ផង​ដែរ សម្រាប់​អាហារ​ជុំ​គ្នា។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​៩យប់​ នៅ Le Boutier ផ្លូវ​ ៣០៨ ទន្លេបាសាក់។

ចូល​ចិត្ត​អាហារ​តាម​ដង​ផ្លូវ ប៉ុន្ដែ​មិន​ចង់​រំខាន​រឿង​មូស​ខាំ? លោក​អ្នក​អាច​មក​កាន់ EleveOne ល្ងាច​នេះ​សម្រាប់​កម្មវិធី Street Food Friday ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់ ៩:៣០​យប់​ ទីតាំង​នៅ​តាម​ផ្លូវ​លេខ ១២៣ ទួលទំពូង។

មាន​អ្វី… ដាក់​បញ្ចាំង?

សម្រាប់​ការ​ដាក់​បញ្ចាំង​នៅ​ពេល​រសៀល​ META House មាន​ភាព​យន្ដ​ឯកសារ​មួយ​ឈ្មោះ​ថា “Before the Flood” ដែល​ជា​ភាពយន្ដ​ដែល​ផលិត​ដោយ​តារា​ហូលីវូដ Leonardo DiCaprio និយាយ​រៀប​រាប់​ពី​បញ្ហា​ទាក់ទង​នឹង​ Climate Change ទូទាំង​ពិភពលោក​ ចាប់​ពី​ម៉ោង​៤​រសៀល​ត​ទៅ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ សុធារស។

បន្ទាប់​មក​នឹង​មាន​ភាព​យន្ដ​មួយ​ទៀត​ អំពី​ពី​ឯកសា​កម្រមួយ​ទាក់​ទង​នឹង​ការ​សម្ភាសន៍​មេដឹក​នាំ​ខ្មែរ​ក្រហម ប៉ុល ពត តាំង​ពី​អំឡុង​ឆ្នាំ ១៩៧៨ មក​ម្ល៉េះ។ ចាប់​ផ្ដើម​ពី​ម៉ោង ៧:៣០ល្ងាច​ត​ទៅ​ នៅ​ទីតាំង​ដដែល។

ឫ​ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ចង់​ទស្សនារឿងរន្ធត់​បែប​កំប្លែង កុំភ្លេច​រឿង “Happy Death Day” ដែល​និយាយ​អំពី​នារី​ម្នាក់​ត្រូវ​រស់​នៅ​ឆ្លង​កាត់​ការ​ស្លាប់​ម្ដង​ហើយ​ម្ដងទៀត​ រហូត​នាង​អាច​ស្វែង​រក​ឃាតករ​​ដែល​សម្លាប់​នាង។ ចាប់​ផ្ដើម​ពី​ម៉ោង ៩​ល្ងាច​ត​ទៅ​ នៅ Major Cineplex ផ្សារ​ទំនើប Aeon Mall ផ្លូវ​សុធារស។

មានអ្វី​.. នៅ​ឆាក​សម្ដែង?

កំប្លែង​ស្ងួត

ក្រុម​កំប្លែង​ស្ងួត​ Comedic Stylings នឹង​មាន​កម្មវិធី Stand up comedy រាត្រី​នេះ​នៅ Box Office ដែល​នឹង​មាន​បន្ថែម​នូវ​ការ​សម្ដែង​ថ្មីៗ​។ ចាប់​ពី​ម៉ោង ៧:៣០​ដល់​១០:៣០​ល្ងាច​ ទីតាំង​តាម​បណ្ដោយផ្លូវ​លេខ ២៤៤ ខណ្ឌ​ដូន​ពេញ។

ការប្រគំតន្ដ្រី

ម្ចាស់ក្សត្រី​តន្ដ្រី Punk អ្នកនាង Vartey Ganiva នឹង​សម្ដែង​នៅ Tusk រា​ត្រី​នេះ​ចាប់​ពី​ម៉ោង​ ៩​ល្ងាច​​តទៅ​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹងកេង​កង​១។ នេះ​ជា​ការ​សម្ដែង​មួយ​មុន​ពេល​នាង​នឹង​សម្ដែង​ម្ដង​ទៀត​នៅក្នុង​កម្មវិធី Diamond Moon Festival សប្ដាហ៍​ក្រោយ។

ឫ​សម្រាប់​​កម្មវិធី​មួយ​ផ្ទុយ​ស្រឡះ​ពី​ការ​សម្ដែង​នេះ​ នៅ DJ Guesthouse នឹង​មាន​កម្មវិធី Gone Marshall, Musician & Beat Poet ដែល​នឹង​មាន​ការចូល​រួម​សម្ដែង​ពី​លោក Gone Marshall ​នូវ​​បទ​ចម្រៀង Original និយាយ​ពាក្យ​ពេចន៍​ឃ្លាឃ្លោង ឫ​កំណាព្យ​ជា​ដើម​ នៅ​ក្នុង​ការ​សម្ដែង​បែប neo-psychedelic ស្រដៀង​ alt-rock បន្ដិច​ និង ស្រដៀង​ចង្វាក់ blues-country បន្ដិច។ ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ហើយកម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅម៉ោង ៨យប់​និង​បញ្ចប់​នៅ​ម៉ោង ១១​យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៩ ទន្លេបាសាក់។

ចំពោះ​កន្លែង​ផ្សេងៗទៀត, Joshua និង Denver សម្ដែង​ចម្រៀង​ប្រជាប្រិយ​បែប​អង់គ្លេស (Britpop) នៅ​ Farm to Table ចាប់​ពី​ម៉ោង ៦:៣០​ដល់​ម៉ោង ៨:៣០​យប់​ តាម​បណ្ដោយ​ផ្លូវ​លេខ ៣៦០ បឹងកេងកង១។ The Riverside Raybans នឹង​សម្ដែង​នៅ Botanico ចាប់​ពី​ម៉ោង ៧ល្ងាច​ដល់៩:៣០ ទីតាំងនៅ​ផ្លូវ​លេខ ២៩ ទន្លេបាសាក់។ ក្រុម​ចម្រៀង​ចង្វាក់ alt-rock, Road to Mandalay នឹង​សម្ដែង​តន្ដ្រី​ទទួល​ឥទ្ធពល​ពី​កម្ពុជា​នៅ Duplex ចាប់​ពី​ម៉ោង ៨យប់​ ទី​តាំងតាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹងកេងកង​១។ ក្រុម​ចម្រៀង​បែប Shoegaze, Simoun នឹង​សម្ដែង​នៅ Oscar’s On the Corner ចាប់​ពី​ម៉ោង ៩​ល្ងាច​ ទីតាំង​នៅ​កែង​ផ្លូវ​លេខ ១០៤ និង ១៣។ អ្នក​តន្ដ្រីបែប Gypsy លោក Aymen Ghali នឹង​នាំ​មកនូវ​ការ​សម្ដែង​ហ្គីតា​របស់​លោក​មក​កាន់ Bouchon ដែល​ចូល​រួម​សម្ដែង​ដោយ​អ្នក​លេង​ព្យ៉ាណូ Metta Legita និងអ្នក​លេខ​ស្គរ​ចង្វាក់​ហ្សាស់ Toma Willen ចាប់​ពី​ម៉ោង ៨​ដល់​១១យប់ តាម​បណ្ដោយ​ផ្លូវ​លេខ ២៤៦។

លើស​ពី​នេះ​ក៏​មាន​ការ​សម្ដែង​ពី​ក្រុម​ចម្រៀង​ថ្មី SHO SUFF ដែល​នឹង​ចាប់​ផ្ដើម​សម្ដែង​លើក​ដំបូង​នៅ Alchemy ចាប់​ពី​ម៉ោង ៨​ដល់​១១យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១២៣ ទួល​ទំពូង។

មាន​អ្វី… នៅ​យប់​ជ្រៅ?

DJ sna នឹង​សម្ដែង​តន្ដ្រី​បែប​ហ៊ីប​ហប​ និង រេហ្គេ (Raggae) នៅ​ Show Box យប់​នេះ​ ហើយ​ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ល្វើយ​បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​សប្ដាហ៍​នោះ កុំ​ភ្លេច​នៅទី​នោះ​នឹង​ដាក់​លក់ Espresso Martinis ក្នុងត​ម្លៃ​តែ ២.៥​ដុល្លារ​តែ​ប៉ុណ្ណោះ ចាប់​ពី​ម៉ោង ៧:៣០​ល្ងាច​ដល់ ១០:៣០​យប់​ តាម​បណ្ដោយ​ផ្លូវ​លេខ ៣៣០ បឹងកេងកង​២។ ខណៈ​នោះ​ដែរ នៅ Cloud នឹង​មាន​កម្មវិធី Hip Hop Takeover ដែល​មាន​ការ​សម្ដែង 3D Virtual Street art ចូល​រួម​ជាមួយ​ការ​សម្ដែង​របស់​តារា​រ៉េប​សញ្ជាតិ​ខ្មែរ​ Morano Morno និង DJ Soul Iration​ ចាប់​ពី​ម៉ោង ៨​ល្ងាច​ដល់ ២ទៀប​ភ្លឺ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៩ ទន្លេបាសាក់។

បន្ថែម​ពី​នេះ​ទៅ​ទៀត, ប្រសិន​ជា​ចង់​ចំណាយ​ពេល​ជប់​លៀង​ដល់​ព្រឹក​ ទៅ​កាន់ MadHouse ដែល​ Heka និង Crappy Beats នឹង​សម្ដែង​រហូត​ដល់​ម៉ោង ៧​ព្រឹក​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២។

ថ្ងៃ​សៅរ៍

មាន​អ្វី… សម្រាប់អាហារ?

ភោជនីយដ្ឋាន​ ElevenOne Kitchen នឹង​ប្រារព្ធ​កម្មវិធី Saturday night BBQ រាត្រី​នេះ ជ្រើស​រើសតាំង​ពី​ ត្រី​សាល់ម៉ុន ឆ្អឹងជ្រូក ឫ​គ្រឿង​សមុទ្រ​ជាមួយ​នឹង​ម្ហូប​ផ្សេងៗ​ ទៀត​ចាប់​ពី​ម៉ោង ៧​ល្ងាច​ដល់​១០​យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣​ ទួល​ទំពូង តម្លៃ​ ៤.៩៥​ដុល្លារ​សម្រាប់​ម្នាក់។

មាន​អ្វី… ដាក់​បញ្ចាំង?

កំពូល​តារា​ចម្រៀង Janis Joplin គឺត្រូវ​គេ​ចងចាំ​ជានិច្ច​នៅ​ក្នុង​ភាព​យន្ដ​ឯកសារ “Little Girl Blue” បញ្ចាំង​នៅ META House ចាប់​ពី​ម៉ោង ៤រសៀល​នៅតាម​បណ្ដោយ​ផ្លូវ​សុធារស។

បន្ទាប់​មក​នៅ​ម៉ោង ៦​ល្ងាច​ នឹង​មាន​ការ​ដាក់​បញ្ចាំង​នូវ​ឯកសារ ទាក់​ទង​នឹង​ការ​ការពារ​សត្វ​ដោយ អ្នក​ដឹក​នាំ​សញ្ជាតិ​សាំងហ្គាពួរ​ ព្រម​ទាំង​ជា​អ្នក​បង្កើត Animal Human Alliance ផង​ដែរ​លោក Chan Chow Wah។ គោល​បំណង​នៃ​ភាពយន្ដ​នេះ​គឺ​ដើម្បី​បង្រៀន​អ្នក​ទស្សនា​អំពី​សាសនា​ព្រះពុទ្ធ និង​ទស្សនៈ​ទាក់​ទង​នឹង​ជីវិតសត្វ​ ហើយ​កម្មវិធី​នេះ​ក៏​រៃ​អង្គាស​ប្រាក់​សម្រាប់ Animal Rescue កម្ពុជា​ផង​ដែរ។ ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​៩​យប់​នៅ​ META House ផ្លូវ​សុធារស​ សំបុត្រ​តម្លៃ ៥​ដុល្លារ។

ភាព​យន្ដ​ឯកសារ​ដ៏​មាន​ឥទ្ធពល “Lipstick Under My Burkha” បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទូទាំង​ប្រទេស​ឥណ្ឌា​រួច​ទៅ​ហើយ ខណៈ​ពេល​ភាពយន្ដ​នេះ​ចាប់​ដាក់​បញ្ចាំង​ ហើយ​ពេល​នេះ​លោក​អ្នក​​អាច​ស្វែង​យល់​ថា​តើ​ហេតុ​អ្វី​រឿង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូច្នេះ? ចាប់​ពី​ម៉ោង ៦​ល្ងាច​នៅ Flicks 1 ផ្លូវ​លេខ ៩៥។

ឫ​ប្រសិន​ជា​អ្នក​នៅ​ត្រើយ​ម្ខាង​ អាច​ទៅ​ទស្សនា​រឿង “Life of Pi” នៅ Outpost ចាប់​ពី​ម៉ោង ៧​យប់​នៅ ផ្លូវ​ទន្លេសាប ជិត​សណ្ឋាគា​សុខា។

មាន​អ្វី.. បង្ហាញ?

យប់​នេះ​ដែរ​នឹង​មាន​កម្មវិធី​ទាក់​ទង​នឹង​វប្បធម៌​ខ្មែរ​ នៅ​សាល​មហោស្រព​ចតុមុខ​ថ្ងៃ​នេះ បង្ហាញ​ពី​ សិល្បៈ ការ​សម្ដែង របាំ​បាឡេ និង​អប្សារា ព្រម​ទាំង​ការ​សម្ដែង​តន្រ្ដី​សហសម័យ ការ​បង្ហាញ​ពី​ហ្វេសិន និង​ច្រើន​ទៀត។ គោល​បំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ ធ្វើ​ឲ្យ​ជន​ជាតិ​ខ្មែរ​ជំនាន់​ក្រោយ​យល់​ច្បាស់​ និង​មាន​មោទនភាព​ចំពោះ​ពូជ​ពង្សដ៏​បុរាណ​មួយ​នេះ ហើយ​ក្រើន​រំលឹក​ឲ្យ​ពួក​គេ​ចូល​រួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន។ ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​៦​ល្ងាច​នៅ​សាល​មហោស្រព​ ចតុមុខ ផែ​ស៊ីសុវត្ថិ។

បន្ទាប់​មក​ទៀត​, មាន​ការ​តាំង​ពិព័រណ៍មួយ​ ដែល​មាន​ឈ្មោះ​ថា “Tales From Borneo” ដាក់​តាំង​នៅ Neverland Artspace។ ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​សមិទ្ធផល​របស់​អ្នក​ជំនាញ illustrator លោក Ric Leong ដែល​ត្រូវ​គេ​ស្គាល់​ដោយ​សារ​ ការ​រចនា​អាល់ប៊ុម​បែប​ Punk របស់​លោក​នៅ​ប្រទេស​ម៉ាឡេស៊ី។ ឥឡូវ​នេះ​លោក​បាន​ផ្លាស់​ប្ដូរ​ទៅ​កាន់​ស្ទីល​កាន់​តែ​ឡូយ​ជាង​មុន ដោយ​ប្រើ​ fabric និង rice paper។ ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់ ៩:៣០​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២z២ ផ្ទុយ​ពី​ផ្លូវ​លេខ ៣៨០ ចុះ​ពី​វិថី​នរោត្ដម។

អូហ៍! ប្រសិន​ចា​អ្នក​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង លោក Rico Leong នឹង​មាន​កម្មវិធី Woodcut Printmaking Workshop ថ្ងៃ​នេះ​ចាប់​ពី​ម៉ោង ១០​ព្រឹក​ដល់​១​រសៀល។

មាន​អ្វី… នៅ​ឆាក​សម្ដែង?

ក្រុម​ចម្រៀង​បែប Acoustic Rock, WW&J ទើប​តែ​ចាក​ចេញ​ពី​ទីក្រុង​ឡុងដុង មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី Diamond Moon Festival ហើយ​ពួក​គេ​នឹង​សម្ដែង​​ជា​ដំបូង​រាត្រី​នេះ​នៅ Tusk ចាប់​ពី​ម៉ោង ៩​ល្ងាច​ត​ទៅ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹង​កេង​កង​១។

ក៏​មាន​ពិធី​ជប់​លៀងលើ​ដង​ផ្លូវ Street Party នៅ​ Bassac Lane យប់​នេះ​ ហើយ​ក្រុម​ចម្រៀង Boxcords ក៏​នឹង​សម្ដែង​តន្រ្ដី​បែប pop, rock, funk, folk និង r&b ល្បីៗ​ចាប់​ពី​ម៉ោង ៨:៣០​យប់​តទៅ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៣០៨ ទន្លេបាសាក់។

នៅ FCC rooftop, Sangvar Day នឹង​សម្ដែង​តន្រ្ដី​បែប progressive rock សម្រាប់​ឆាក​សម្ដែង Acoustic មួយ​ចាប់​ពី​ម៉ោង ៨:៣០ល្ងាច​ដល់ ១១:៣០​យប់​ នៅ​ផែស៊ីសុវត្ថិ​ មាត់​ទន្លេ។ ខណៈ​នោះ​ដែរ​លោក Phil O’Flaherty ឫ “Irish James Taylor” សម្ដែង​នៅ Botanico យប់​នេះ​ចាប់​ពី​ម៉ោង ៧​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវលេខ ២៩។ Moi Tiet នឹង​សម្ដែង​នៅ Oscar’s On the Corner ចាប់​ពី​ម៉ោង ៩​យប់​​តទៅ ទីតាំង​នៅ​កែង​ផ្លូវ​លេខ ១០៤ និង ១៣។ Bossa Nova និង Jazz នឹង​សម្ដែង​នៅ Trattoria Bello ចាប់​ពី​ម៉ោង ៧:៣០​យប់ ទីតាំង​នៅ​តាម​ផ្លូវ​លេខ ៤៦០​ ទួល​ទំពូង។

នៅសណ្ឋាគារ InterContinental ក៏​មាន​កម្មវិធី Classical music festival បន្ដ​ដល់​សប្ដាហ៍​នេះ​ជាមួយ​នឹង​ការ​សម្ដែង​ជាគូរ​ពីអ្នក​លេង​ព្យ៉ាណូ Lestari Scholtes និង Gwylim Janssens ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​៩​យប់​នៅវិថីម៉ៅ​សេទុង សំបុត្រ​តម្លៃ ១២​ដុល្លារ។

មាន​អ្វី​… នៅ​យប់​ជ្រៅ?

រាត្រី​ខែ​ពេញវង់​គឺ​ចំ​ថ្ងៃ​សៅរ៍​នេះ​តែ​ម្ដង ដូច្នេះ​ហើយ Cloud9 Skybar នឹង​មាន​កម្មវិធី Full Moon Party នៅ​លើ​ដំបូល​តែម្ដង។ DJ Tim Coates និង Nora Haidee គឺ​នឹង​ចាក់​ភ្លេង​កំដរ ហើយ​ក៏​មាន​ជម្រើស​ BBQ ក្នុង​តម្លៃ ២៥​ដុល្លារ ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​១១យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៣៦។

នៅ​ទួល​ទំពូង Soul Iration ដែល​មាន​សមាជិក Lienj Gorimaa, Dubbas និង Shanti Sapana ដែល​នឹង​ចាក់​ភ្លេង​បែប reggae នៅក្នុង​កម្មវិធី​ WAT A GWAAN ចាប់​ពី​ម៉ោង ៨យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ នៅ Alchemy ផ្លូវ​លេខ ១២៣។ META House ក៏​មាន​កម្មវិធី​ជប់លៀង Vinyl Mania Party ប្រចាំ​សប្ដាហ៍​ ដែល​មាន​តែ​ រីខត​ពិតៗ​តែ​ប៉ុណ្ណោះ​នឹង​ត្រូវ​ចាក់​ក្នុង​កម្មវិធី ចាប់​ពី​ម៉ោង ៨​យប់​ដល់​២​ទៀប​ភ្លឺ ទីតាំង​នៅ​វិថី សុធារស។

មាន​អ្វីផ្សេង​ទៀត?

ចង់​មាន​កន្លែង​មួយ​សម្រាប់​ទស្សនា​ការ​ប្រកួត Rugby របស់​ក្រុម Australia ជាមួយ​នឹង England? ជម្រើស​របស់​យើង​គឺ Sundance Riverside ជា​បារ​ដែល​បើក​២៤​ម៉ោង ផ្ដល់​ជូន​នៅ Happy Hour សម្រាប់​ស្រាបៀរ​ គ្រប់​ពេល​មាន​កម្មវិធី​កីឡា​ផ្សេងៗ ចាប់​ពី​ម៉ោង ១០​ល្ងាច​ដល់​១​ព្រឹក​ នៅ​ផែ​ស៊ីសុវត្ថិ។

ថ្ងៃ​អាទិត្រ

មាន​អ្វី​ល្អជាង…

ចំណាយ​ពេល​ថ្ងៃ​អាទិត្រ​របស់​អ្នក​នៅ​អាង​ហែល​ទឹក ក្រោម​កំដៅ​ថ្ងៃ? ហ្នឹង​ហើយ​គ្មាន​អ្វី​ល្អ​ជាង​នេះ​ទេ។ សំណាង​ល្អ​អ្នក​អាច​មាន​ជម្រើស​ខ្លះៗ​ទាក់​ទង​នឹង​ជប់​លៀង​នៅ​អាងហែលទឹក​ថ្ងៃ​នេះ។

ដំបូង​បំផុត​គឺ​នៅ Tusk ដែល​អ្នក​អាច​ចំណាយ​ពេល​ដ៏​ល្អ​នៅ​អាង​ហែល​ទឹក ជាមួយ​នឹង​ស្រាក្រឡុក​ក្នុង​ដៃ​ ស្រប​ពេល​ដែល DJ Yes Peace នឹង​ចាក់​បទ​ភ្លេង​ កម្មវិធី​នេះ​នឹ​ង​ប្រព្រឹទ្ធ​ទៅ​ពេញ​មួយ​ថ្ងៃ​ តាមបណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹងកេងកង១។ ឫ​ប្រសិន​ជា​អ្នក​នៅ​ម្ដុំ​ វត្តភ្នំ​ អ្នក​អាច​ទៅ​កាន់ Eighty8 សម្រាប់​កម្មវិធី Sunday Sessions របស់​ពួក​គេ ដែល​នឹង​មាន​ការ​ចាក់​ភ្លេង​ផ្ដល់​ដោយ ក្រុម​ចម្រៀង​ប៉ុប​ខ្មែរ DNA​ ចាប់​ពី​ម៉ោង ៣​រសៀល​ដល់​១០​យប់ តាមបណ្ដោយ​ផ្លូវ​លេខ ៨៨។

មាន​អ្វី… សម្រាប់​អាហារ?

មាន​អាហារ​ពេល​ព្រឹក​លាយ​ថ្ងៃត្រង់ (Brunch) ជា​ច្រើន​ផ្ដល់​ជូន​នៅ​ថ្ងៃ​អាទិត្រ​នេះ។ Alchemy នឹង​មាន​កម្មវិធី​របស់​ពួ​ក​គេ​នៅ​ម្ដុំ​ទួលទំពូង ដែល​អ្នក​នឹង​មាន​លោក Rob Narciso កំដរ​អារម្មណ៍​ពេល​កំពុង​ញ៉ាំ​អាហារ​ខណៈ​ពេល​កំពុង​តែ​ពិបាក​ក្នុង​ខ្លួន​ក្រោយ​ស្រវឹង ចាប់​ពី​ម៉ោង ១១​ព្រឹក​ដល់​៤​រសៀល​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣។ ឫ Seafood feast ជាមួយ​នឹង​ជម្រើស​ mimosas និង​តន្ដ្រី Jazz ពី​លោក Aymen Ghali និង Stan Paleco នៅ​មាត់​ទន្លេ​ ចាប់​ពី​ម៉ោង ១១​ព្រឹក​ដល់​៣​រសៀល ផែស៊ីសុវត្ថិ​តម្លៃ ២៤​ដុល្លារ។ Regency Cafe នៅ​សណ្ឋាគារ InterContinental នឹង​មាន​កម្មវិធី Extravagant បុហ្វេ​ជាមួយ​នឹង​ ស្រាក្រហម​ដែលដាក់​ឲ្យ​ញ៉ាំ​ឥត​កំណត់ និង​បង្អែម​ផ្សេងៗ ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់​ដល់​៣​រសៀល​ នៅតាម​វិថី​ម៉ៅសេទុង។

នៅ​ Box Office នឹង​មាន​អាហារ​បែប​​ប្រពៃណី​អង់គ្លេស​ Sunday Roast។ អាច​ជ្រើស​រើស​រវាង​សាច់​ជ្រូក​ឫ​សាច់​គោ​ បន្ថែម​ជាមួយ Puddings តាមបែប​ Yorkshire និង​អាហារ​ជា​ច្រើន​ទៀត មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ board Games ផង​ដែរ ចាប់​ពី​ម៉ោង ១ល្ងាច​ដល់​៨​យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៤៤។

ជម្រើស​មួយ​ទៀត​គឺ នៅ​ Sundown Social សម្រាប់​កម្មវិធី Cocktail Garden Party ចាប់​ពី​ម៉ោង ៤​ល្ងាច​ដល់​១០​យប់​ នៅ​តាម​ផ្លូវ ៤៤០ ទួលទំពូង។

មាន​អ្វី​… ចំពោះ​របៀប​វារៈ?

រៀប​ចំ​ឡើង​ដោយ​ សាស្ត្រាចារ្យ​ ឈាង វណ្ណា​រិទ្ធិ ​ដែល​នឹង​ដឹក​នាំ​លើ​កិច្ច​ពិភាក្សា​អំពី​ផល​ប៉ះពាល់​នៃ​នយោបាយ​ភូមិសាស្ត្រ​ (ជា​ពិសេស​ឥទ្ធិពល​របស់​ប្រទេស​ចិន) លើ​នយោបាយ​ប្រទេស​កម្ពុជា និង​​នយោបាយ​បរទេស ចាប់​ពី​ម៉ោង ២៖៣០ នាទី​រសៀល​ ដល់ ៤៖៣០ នាទី​រសៀល, នៅ​ Konrad-Adenauer-Stiftung ផ្លូវ​លេខ​​ ៤៦២។

មាន​អ្វី​… ដាក់​បញ្ចាំង?

មិន​​អាច​និយាយ​​ថា​អ្នក​កំពុង​សម្រាក​នោះ​ទេ​ប្រសិន​បើ​អ្នក​កំពុង​ទស្សនា​កីឡាករ​កំពូល​ៗ​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ​ មែន​ទេ? ធ្វើ​លំហាត់​ប្រាណ​ជំនួស​អ្នក​ដទៃ​នៅ​ Flicks 1 ដែល​ចាក់​បញ្ចាំង​​ភាព​យន្ត​ឯកសារ​ Fittest on Earth វេលា​ម៉ោង​ ៤ រសៀល​ ផ្លូវ​លេខ​ ៩៥។  

ឬ​ទៅ​កាន់​ Flicks 2 ដើម្បី​ទស្សនា​ខ្សែ​ភាពយន្ត​ Don’t Think I’ve Forgotten ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​អ្នក​បែក​ប្រេះ​ស្រាំ​បាន វេលា​ម៉ោង​ ៥ ល្ងាច​​ ដល់​ម៉ោង​ ៧ យល់, Flicks 2, ផ្លូវ​លេខ​ ១៣៦។

មាន​អ្វី​… នៅ​ឆាក​សម្ដែង?

បញ្ចប់​ពេល​វេលា​ពេល​ល្ងាច​របស់​អ្នក​ជា​មួយ​ការ​សម្រាក​​លំហែ​ជា​មួយ​​ Sundowner Sessions នៅ​ Tacos Kokopelli រៀប​ចំ​ឡើង​ដោយ​ Scoddy (ម៉ោង​ ៥ ល្ងាច ដល់ ៧ យប់, ផ្លូវ​ 19z), ឬ​ស្ដាប់​ការ​លេង​ព្យាណូ​ដ៏​លន្លង់លន្លោច​ ” East Meets West” ប្រគំ​ឡើង​ដោយ​ Mozart និង​ Beethoven ដែល​មាន​អម​ដោយ​ស្នា​ព្រះហស្ត​​ព្រះ​បិតា​ជាតិ​ខ្មែរ​សម្ដេច​​សីហនុ (ម៉ោង​ ៧ យប់​ ដល់​ ៩ យប់​ ​នៅ​សណ្ឋាគារ​ InterContinental ផ្លូវ​ម៉ៅសេទុង​, តម្លៃ​ ៩ ដុល្លារ), ឬ ​ទៅ​កាន់​ Hops Brewery ដើម្បី​ទស្សនា​ការ​សម្ដែង​តន្ត្រី​ Motown ពី​សំណាក់​ Double A & Mirasol ម៉ោង​ ៧យប់​ ដល់​ ១០ យប់​, ផ្លូវ​លេខ​ ២២៨។

មាន​អ្វី​ផ្សេង​ទៀត?

អ្នក​ក៏​អាច​​លំហែ​ខួរ​ក្បាល​ជា​មួយ​នឹង​ Yoga Basic រៀប​ចំ​ដោយ​ Myrto នៅ​ Show Box (ម៉ោង​ ៥ ល្ងាច ដល់​ ៦៖៣០ នាទី​ល្ងាច, ផ្លូវ​លេខ​ ៣៣០)… ឬ​បំបាត់​ភាព​​តប់​ប្រមល់​ដោយ​ទស្សនា​ការ​លេង​អុក​​នៅ​ Alchemy ម៉ោង​ ៦ ល្ងាច​ដល់​ ៩ យប់ ផ្លូវ​ ១២៣។

នេះគឺ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

 

 

Leave a Reply