គួរ​តែ​ធ្វើ​អ្វី​ខ្លះនៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ?

ទី​បំផុត​​កម្មវិធី​ប្រគំតន្ដ្រី​ដ៏​ធំ “Diamond Moon Festival” បាន​មក​ដល់​ហើយ​! បន្ថែម​ជាមួយ​នឹង ការ​តាំង​ពិពរណ៍​រូបថត មហោស្រព​ភាពយន្ដ​ កំប្លែង​ស្ងួត ស្រា​បៀរ​បិត​ថ្មីៗ និង​កម្មវិធី​ផ្សេងៗ​ទៀត​ជា​ច្រើន​ សុទ្ធ​តែ​មាន​នៅ​ចុង​សប្ដាហ៍​នេះ។

ថ្ងៃ​សុក្រ

មាន​អ្វី​… សម្រាប់​អាហារ?

TGIF ទី​បំផុត​ថ្ងៃ​សុក្រ​បាន​មក​ដល់​ហើយ សប្ដាហ៍​នេះ​នៅ Kindom Taproom នឹង​មាន​កម្មវិធី​ TGIF ប្រចាំ​ខែ​ ដែល​អ្នក​អាច​ញ៉ាំ​ស្រាបៀរ​ឆ្ងាញ់ៗ ជា​ច្រើន​ប្រភេទ​ក្នុង​តម្លៃ ៨​ដុល្លារ​ទៅ ១៣​ដុល្លារ​ ដែល​រួម​បញ្ចូល​ទាំង Burger មួយ​ពី​ហាង​ Stokeye’s Meat Shop, មិន​ត្រឹម​តែ​ប៉ុណ្ណោះ Premo Sounds នឹង​ចាក់​ភ្លេង​កំដរ​នៅ​រា​ត្រី​នេះ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ដល់​១១​យប់​ នៅ Kingdom Breweries ផ្លូវ​ជាតិលេខ​៥។

មាន​អ្វី… ដាក់​បញ្ចាំង?

កម្មវិធី​មហោស្រព​ភាពយន្ដ​អន្តរជាតិ​ភ្នំពេញ​បាន​បន្ត​មក​ដល់​ថ្ងៃ​នេះ​ ជាមួយ​នឹង​ភាព​យន្តខ្នាត​ខ្លី (Short Films) ​ជ្រើស​រើស​ជា​ច្រើន​មក​ពី​ទូទាំង​ពិភពលោក ចាប់​ផ្ដើម​នៅ​ម៉ោង ៤​រសៀល​។ បន្ទាប់​មក​នឹង​មាន​ការ​ដាក់​បញ្ចាំង​ភាព​យន្ត “24 Hours” មក​ពី​ប្រទេស​ប៊ុលហ្គារី​ នៅ​ម៉ោង ៦:៤៥​ល្ងាច​និង​ភាពយន្ត​ពី​ប្រទេស​ព័រទុយហ្គាល់ “Black Heart” និយាយ​អំពី​គូស្នេហ៍​មួយ​គូ​ដែល​រៀប​ការ​ហើយ​មិន​បញ្ហា​ជា​ច្រើន ខណៈ​ដែល​ពួក​គេ​កំពុង​តែ​តស៊ូព្យាយាម​សាង​សង់​ផ្ទះ​នៅ​កោះ​មួយ​ឈ្មោះ Pico។

មាន​អ្វី… នៅ​ឆាក​សម្ដែង?

ការ​ប្រគំ​តន្ដ្រី

រាត្រី​នេះ​នៅ​តំបន់​បឹងកក់​ កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​, ឆន​ សុវណ្ណរាជ, ទេព​ បូព្រឹក្ស, ប្រុស​ ឡា, Seav និង DJ Mailly នឹង​ចូល​រួម​គ្នា​សម្ដែង​កម្មវិធី​ប្រគំតន្ដ្រី​ដ៏​គគ្រឹក​គគ្រេង​​នៅ Art’s Container Market ចាប់​ពី​ម៉ោង ២​ រសៀល​ត​ទៅ ​នោ​ផ្លូវ R1 បឹង​កក់។

ខណៈ​នោះ​ដែរ Cambodian Space Project ក៏​មាន​កម្មវិធី​ជប់​លៀង​ដ៏​ធំ​មួយ​ដើម្បី​ចាប់​បើ​ក​កន្លែង​ថ្មី​របស់​ពួក​គេ​គឺ Villa Grange ដែល​នឹង​មានការ​សម្ដែង​តន្រ្ដី​ក៏​ដូច​ជា​ជប់​លៀង​នៅ​អាង​ហែល​ទឹក​យ៉ាង​សប្បាយ​រីករាយ​។ ចាប់​ផ្ដើម​ពី​ម៉ោង ៧​ដល់​១១:៣០​យប់​ ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​ ២៤៤។

ប្រសិន​ជា​ចង់​ចូលរួម​កម្មវិធី​ដែល​មិន​សូវ​ជា​បញ្ចេញ​កម្លាំង​ច្រៀង​រាំ​ខ្លាំង​ពេក លោក​អ្នក​អាច​មក​ចូល​រួម​ទស្សនា​​ការ​សម្ដែង​របស់​លោក Freddie Wilkins ដែល​ជា​អ្នក​លេង​ព្យ៉ាណូ​​ហ្សាស​ នឹង​សម្ដែង​​តន្ដ្រី​បែប American Blues និង Boogie-Woogie នៅ​ Farm to Table ចាប់​ពី​ម៉ោង ៦:៣០​ ដល់ ៨:៣០​យប់​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៦០។

ឫ​អ្នក​អាច​មក​ទស្សនា​ការ​សម្ដែង​របស់ តារា​ចម្រៀង​ Cover បែប​ Motown, Mirasol Aguila និង Stan Paleco នៅ Botanico ចាប់​ពី​ម៉ោង ៧ដល់​៩​យប់​ នៅ​ Botanico ផ្លូវ​ ២៩។

កំប្លែង

អ្នក​កំប្លែង​ស្ងួត​សញ្ជាតិអង់​គ្លេស​លោក Brian Aylward បាន​ឈ្នះ​កម្មវិធី Canadian Comedy Awards កាល​ពី​ឆ្នាំ​មុន ហើយ​ពេល​នេះ​លោក​បាន​ត្រលប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​ហើយ​ ដើម្បី​សម្ដែង​ក្នុង​កម្មវិធី​ដ៏​អស់​សំណើច​មួយ​ ចូលរួម​ដោយ​តារា​កំប្លែង​ប្រចាំ​នៅ​ភ្នំពេញ​លោក Sam Thomas និង Dylan Moore ផលិតករ​នៃ​កម្មវិធីវិទ្យុ​របស់ អាហ្រ្វិក​ខាង​ត្បូងឈ្មោះ “Funny Business”។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

មាន​អ្វី​… នៅ​យប់​ជ្រៅ?

DJ Remix នឹង​ចាប់​ផ្ដើម​កម្មវិធី​ជប់​លៀ​ង​ចុង​សប្ដាហ៍​នៅ Show Box យប់​នេះ​ជាមួយ​នឹង​ការ​សម្ដែង​ តន្ដ្រី​អេឡិចត្រូនិក​ Espresso Martinis មាន​តម្លៃ​តែ ២.៥​ដុល្លារ​ប៉ុណ្ណោះ​ ចាប់​ផ្ដើម​ពី​ម៉ោង ៧:៣០​ត​ទៅ​​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៣៣០។ នៅ បឹងកេងកង១ 12ME និង El Moreno នឹង​ចាក់​ភ្លេង​បែប​ Latin នៅ​ Duplex។ ហើយ​ក៏​មាន​អាហារ​ BBQ ផង​ដែរ ចាប់​ពី​ម៉ោង ៨យប់​​នៅ​ផ្លូវ ២៧៨ ទល់​មុខ​ Duplex គឺ Tusk នឹង​មាន​កម្មវិធី​ត្រៀមសម្រាប់ Diamond Moon Festival ចាប់​ពី​ម៉ោង ៩​យប់​ដល់​ ២ ទៀប​ភ្លឺ​ ដែល​ DJ Moudy, Yes Peace និង Wez-T នឹង​ចាក់​ភ្លេង​កំដរ។ នៅ​ពេល​នោះ​ដែរ ម្ដុំ​ទួល​ទំពូង​ DJ Amro នឹង​ចាប់​ផ្ដើ​ម​កម្មវិធី​ជប់​លៀង​ នៅ​ Alchemy ចាប់​ពី​ម៉ោង ៨​យប់​ដល់​១២​ពាក់​កណ្ដាល​អាធ្រាត្រ​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ ១២៣។

នៅ Pontoon តារា​អន្តរជាតិ​ Trentino (ជ័យលាភី​ USA Red Bull Championship និង Lollapallooza Artist ឆ្នាំ ២០១៥) នឹង​មក​ចាត់​ចែង​ចាក់​ភ្លេង​កំដរ​នៅ​រាត្រី​នេះ​ ចាប់​ពី​ម៉ោង ៩​យប់​ដល់​ ៤ ទៀប​ភ្លឺ​ជាមួយ​សំបុត្រ​តម្លៃ ៨​ដុល្លារ​ អម​ជាមួយ​ជម្រើស​ភេសជ្ជៈ​មួយ​។

ថ្ងៃ​សៅរ៍

មាន​អ្វី… នៅ​ឆាក​សម្ដែង?

នេះ​គឺ​ជា​កម្មវិធី​ដ៏​ធំ​មួយ​ ដែល​យើង​ទាំង​អស់​គ្នា​បាន​រង់ចាំ​ Diamond Moon Festival នឹង​ចាប់​ផ្ដើម​ម៉ោង ៣:៣០ ​រសៀល​នេះ​ ក្រុម​ចម្រៀង​ជាច្រើន​នឹង​ឆ្លាស់​វេន​គ្នា​សម្ដែង​ ដូច​ជា Hypnotic Fist Technique, Kampot Playboys, Pnom Skor, Romea, Lisha, 12ME, Tiny Toones, Miss Sarawan, Complicated Business, Vartey Ganiva, WW&DJ និង Bagua ព្រម​ទាំង​ចូល​រួម​សម្ដែង​ដោយ​ អ្នក​សិល្បៈ​ Urban ទាំង ៥​រូប​។ ចំណូល​ទាំង​អស់​បាន​មក​ពី​កម្មវិធី​នេះ​នឹង​ផ្ដល់​ឲ្យ​​ Cambodian Children’s Fund។ ចាប់​ផ្ដើម​ពី​ម៉ោង ២​រសៀល​ដល់ ២​ទៀប​ភ្លឺ​នៅ កោះ​ពេជ្រ សំបុត្រ​ចូល​រួមត​ម្លៃ ៧​ដុល្លារ។

មិន​មាន​ឱកាស​ចូល​រួម​កម្មវិធី​ប្រគំតន្ដ្រី​នេះ​មែន​ទេ? ទៅកាន់ Neverland Artspace ដែល​នឹង​មាន​ការ​សម្ដែង​ពី​សមាជិក​ Chinabot គឺ​ Lafidki និង Pisitakun សម្ដែង​​នៅ​កម្មវិធី​ប្រគំតន្ដ្រី​ទេសចរណ៍​របស់​ពួក​គេ​នៅ​ភ្នំពេញ​​សម្រាប់​ Europe & Asia Tour របស់​ពួក​គេ។ ក្រុម​ចម្រៀង​នេះ​ក៏​បាន​ព្យាយាម​បញ្ចូល​នូវ​វប្បធម៌​អាស៊ី​ ទៅ​កាន់​តន្ដ្រី​របស់​ពួក​គេ​ផង​ដែរ ដែល​លទ្ធផល​ចេញ​មក​ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ នៅ​ពេល​នោះ​ដែរ​នឹង​មាន​ការបញ្ចាំង​ Live projection ពី JokJok ផង​ដែរ។ ចាប់​ផ្ដើម​ពី​ម៉ោង ៨​ល្ងាច​ដល់ ៩ៈ៣០​យប់​នៅ Neverland Artspace ផ្លូវ​លេខ 127z2 ទល់​មុខ​ផ្លូវ​ ៣៨០ ចុះ​ពី​វិថី​នរោត្ដម។

ជម្រើស​មួយ​ទៀត​ អ្នក​អាច​មក​មើល​ការ​សម្ដែង​ពី Chi Town នៅដំបូល​របស់ FCC ចាប់​ពី​ម៉ោង​៧​ដល់​១០​យប់​ នៅ​ផែស៊ីសុវតិ្ថ​ និង Lisa Conception សម្ដែង​នៅ Botanico​ ចាប់​ពី​ម៉ោង ៧​ដល់​៩​យប់​ ផ្លូវ​លេខ ២៩។

ឫ​ក៏​ប្ដូរ​អារម្មណ៍​មក​ស្ដាប់​សំឡេង​ព្យ៉ាណូ​ ពី​ Chopin’s Op 25 នៅ​សណ្ឋាគារ InterContinental ចាប់​ពី​ម៉ោង ៧​ដល់​៩​យប់​ វិថី​ម៉ៅ​សេទុង សំបុត្រ​ចូល​រួម​តម្លៃ ១២​ដុល្លារ។

មាន​រឿង​រ៉ាវ​អ្វី​ដែល​អ្នក​ចង់​និយាយ​រៀប​រាប់​ប្រាប់​មែន​ទេ? កម្មវិធី Open Mic ឈ្មោះ​ថា A Nook for Rhyme Crooks បាន​ត្រលប់​មក​វិញ​ហើយ​  ដែល​អ្នក​អាច​ចូល​រួម​និយាយ​រឿង​កំប្លែង រឿង​និទាន​ ឫ​កំណាព្យ​ចម្រៀង​ផ្សេងៗ តាម​ចិត្ត​អ្នក​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ដល់​១១យប់​ នៅផ្លូវ​លេខ ៩ ​ម្ដុំទន្លេបាសាក់។

មាន​អ្វី​… ដាក់បញ្ចាំង?

កម្មវិធីមហោស្រពភាព​យន្ត​ Phnom Penh International បន្ត​ដល់​ថ្ងៃ​នេះ​ ដែល​ដាក់​បញ្ចាំង​ភាពយន្ត​មក​ពី​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក។

ដំបូង​បង្អស់​​គឺ​រឿង “Mirr” ជា​ភាព​យន្តឯកសារ​ ស្វីស-កម្ពុជា​អំពី​កសិករ​ម្នាក់នៅ​ខេត្តមណ្ឌលគិរី​ ត្រូវ​គេ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​​ដី​ធ្លី​របស់​លោក​ ដើម្បី​យក​ទីតាំង​ដាំ​ដំណាំ​កៅស៊ូ បញ្ចាំង​នៅ​ម៉ោង​១២។ បន្ទាប់​និយាយ​អំពី​ក្មេង​ស្រី​ម្នាក់​ព្យាយាម​ច្រៀង​ចម្រៀង​ជាតិ​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ប្រទេស​ចំនួន ៨០ ដើម្បី​រៃ​អង្គាស​ថវិការ​សម្រាប់​ក្មេង​កំព្រា​បញ្ចាំង​នៅ​ម៉ោង ១:៣០​រសៀល។ ភាព​យន្តមួយ​​ពី​ប្រទេស​កម្ពុជា​ដែល​និយាយ​អំពី​ ក្មេងប្រុស​ជំទង់​ម្នាក់​ដឹង​ពី​តម្លៃ​នៃ​មិត្តភាព​ក្រោយ​បាត់​បង់​សមាជិក​ចុង​ក្រោយ​នៃ​គ្រួសារ​ខ្លួន​ ចំណង​ជើង​ថា “We Need Our Friends”​ នៅ​ម៉ោង ៣។ រឿង “Mudras” និយា​យ​អំពី​បុរស​ម្នាក់​ដែល​បាន​កើត​នៅ​ប្រទេស​មីយ៉ាន់​មា​ តែ​រស់​នៅ​សហរដ្ឋអាមេរិក​ ហើយ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​នៅ​ប្រទេស​នេះ ជាមួយ​អ្នក​រាំ​ម្នាក់​ដែល​មាន​អាថ៌កំបាំង​គួរ​ឲ្យ​តក់​ស្លុត​មួយ បញ្ចាំង​ម៉ោង ៧យប់​ ហើយ​រឿង​ចុង​ក្រោយ​គឺ “Blood Road” ជា​ឯកសារ​និយាយ​អំពី​ដំណើរ​ផ្សេង​ព្រេង​របស់​ ស្រ្ដី​សញ្ជាតិ​អាមេរិក​ម្នាក់​ដោយ​ជិះ​កង់​ចូល​ក្នុង​ព្រៃ​ប្រទេស​ឡាវ ដើម្បី​ស្វែង​រក​កន្លែង​សម​ស្រប​ដើម្បី​រក​កន្លែង​សម្រាក​ឲ្យ​ឪពុក​ខ្លួន​ ជា​ពីឡុត​យន្ត​ហោះ​ចំបាំ​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​វៀតណាម បញ្ចាំង​នៅ​ម៉ោង ៨:៣០​ល្ងាច។

មាន​អ្វី… បង្ហាញ?

នៅ​ META House អ្នក​អាច​មក​មើល​ការ​តាំង​ពិព័រណ៍ដ៏​ល្អ​និង​សំខាន់​មួយ​គឺ Rainbow Families photography exhibition ដែល​បាន​មក​ពី​ការ​សិក្សា​គូស្នេហ៍ LGBTQI មួយរស់​នៅ​ប្រទេស​កម្ពុជា ក្នុង​គម្រោង​ ណែ​នាំ​ចំណេះ​វិជ្ជា​ផ្លូវភេទ និង​កំណត់​សម្គាល់​យេនឌ័រ (SOGI)។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ត្រូវ​សម្ភាសន៍ ពាក់​ព័​ន្ធនឹង​បទពិសោធន៍​នៃ​ស្នេហា គ្រួសារ និង​សហគមន៍ ហើយ​រូប​ថត​ទាំង​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ ផ្ដោត​សំខាន់​ទៅ​លើ នយោបាយ សង្គម និង បញ្ហា​ផ្លូវ​ច្បាប់​ផ្សេងៗ ដែល​ LGBTIQ កម្ពុជា​ត្រូវ​ប្រឈម​មុខ​ នៅ​ក្នុង​ប្រទេស​សព្វថ្ងៃ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក​ដល់​៦​ល្ងាច​ នៅ​ META House ផ្លូវ​សុធារស​ ទន្លេបាសាក់។

ឫ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់ វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា ដែល​នឹង​មាន​កម្មវិធី​គូរគំនូរ​ផ្ទាល់ៗ​នៅ​ទី​នោះ ដោយ​លោក Nicolas Wild មុន​ពេល​ការតាំង​ពិព័រណ៍​ផ្លូវ​ការ​របស់​លោក ឈ្មោះ​ថា “The Re(Buidling) of Phnom Penh” ចាប់​ពី​ម៉ោង ២:៣០រសៀល​ ផ្លូវ​លេខ ១៨៤ ហើយ​ពិព៍រណ៍ចាប់​ផ្ដើម​ពី​ម៉ោង ៤​ រសៀល។

មាន​អ្វី… សម្រាប់​របៀប​វារៈ?

នៅ TEDxISPP ថ្ងៃ​នេះ​នឹង​មាន​វាគ្មិន​១៧​នាក់ មក​ពី​សាលា​ផ្សេងៗ​នៅ​ទីក្រុង​ភ្នំពេញ​បញ្ចេញ​យោបល់​ អំពី​ទស្សនៈ​របស់​ពួក​គេ​សម្រាប់​អនាគត​ ដ៏​មាន​ក្ដី​សង្ឃឹម​មួយ​។ ចាប់​ពី​ម៉ោង ១​រសៀល​ដល់​៥​ល្ងាច​នៅ ISPP វិថី Hun Neang Boulevard។

មាន​អ្វី… នៅ​យប់​ជ្រៅ?

Max Mason នឹង​ចាក់​ភ្លេង​ក្នុង​រាត្រី A feel good, dare you not to dance រាត្រី​នេះ​នៅ Duplex ចូល​រួម​ដោយ Toke និង Ma Lo ចាប់​ពី​ម៉ោង ៩​យប់​ដល់​២​ទៀប​ភ្លឺ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹងកេងកង១​។ ខណៈ​ដែល​ META House​ ផលិតករ​និង​ DJ Sao Sopheak ចាក់​តន្រ្ដី​បែប ទស្សវត្សន៍​ទី ៦០ ចាប់​ផ្ដើម​ពី​ម៉ោង ៩​យប់​ដល់​២​ទៀត​ភ្លឺ​ វិថី​សុធារស ទន្លេបាសាក់។

ជា​ចុង​បញ្ចប់​ គឺ​ជា​យប់​​ចុង​ក្រោយ​របស់ MadHouse ដែល​នឹង​មាន​កម្មវិធី​ជប់លៀង​ដ៏​ធំមួយ​រាត្រី​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ពេល​នេះ ក្លឹប​នេះ​នឹង​ផ្លាស់​ទីតាំង​ទៅ​កាន់​កន្លែង​ថ្មី​ឆាប់ៗ​នេះ។ ដូច្នេះ​ហើយ​ទើប​យប់​ថ្ងៃ​សៅរ៍​នេះ DJ Moudy និង Disc Joshi នឹង​ចាក់​ភ្លេង​កំដរ​អ្នក​រាំ​ដល់​​ភ្លឺ។ ចាប់​ពី​ម៉ោង ១១​យប់​ដល់ ៧​ព្រឹក​នៅផ្លូវលេខ ១៧២។

ថ្ងៃ​អាទិត្រ

មានអ្វី… សម្រាប់​អាហារ?

បន្ទាប់​ពី​ជប់​លៀង​រាត្រី​មុន​ខ្លាំង​ មិន​ទាន់​កម្រើក​ខ្លួន​បាន​ទាំង​ស្រុង​មែន​ទេ? ទៅ​កាន់ Farm to Table ក្នុង​ឱកាស Doggy Day ប្រចាំ​ខែ។ អ្នក​អាច​នាំ​កូន​ឆ្កែ​របស់​អ្នក​មក​ទី​នេះ​បាន (មាន​ទឹក​និង​អាហារ​សម្រាប់​ពួក​វា​ផង​ដែរ) សម្រាប់​អាហារ​ពេល​ថ្ងៃ​ត្រង់ ឯ​ក៏​អាច​លេង​ជាមួយ​សត្វ​របស់​អ្នក​ដទៃ​ក៏​បាន​ ប្រសិន​ជា​អ្នក​មិន​មាន​សត្វ​ឆ្កែ​ចិញ្ចឹុម ចាប់​ពី​ម៉ោង ៤​ដល់​៦​ល្ងាច​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៦០។

មាន​អ្វី… ដាក់​បញ្ចាំង?

នេះ​គឺ​ថ្ងៃ​ចុង​ក្រោយ​របស់​កម្មវិធី “Phnom Penh International Film Festival” ដែល​បាន​បន្តដាក់​បញ្ចាំង​ភាពយន្ត​ដូចជា “We need Our Friends” ម៉ោង ១២:៣០​ថ្ងៃ​ត្រង់, “Mudras Calling” ម៉ោង ១:៤៥​រសៀល​, “Mirr” ម៉ោង ៣:៣០​រសៀល​, “Around te World in 80 Anthems” ម៉ោង ៥​ល្ងាច​,​ “Until They’re Gone” ជា​ភាពយន្ត​ឯកសា​មួយ​និយាយ​អំពី​ការ​បន្ត​ដោះ​មីន​នៅ​កម្ពុជា និង​សកម្មភាព​ដ៏​ក្លាហាន​របស់​អ្នក​ដោះ​មីន​ទាំង​អស់​ ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ពួក​គេ​ ម៉ោង ៦:៣០​ល្ងាច និង​ “A Divoce Before Marriage” និយាយ​អំពី​ក្រុម​ចម្រៀង​រ៉ុក​អង់គ្លេស​ I Like Trains ដែល​ត្រូវ​បែក​បាក់​ទាំង​មិន​នឹកស្មានដល់​កាល​ពី​ទស្សវត្ស​មុន​ ម៉ោង ៨​យប់។

មាន​អ្វី​… បង្ហាញ?

ទៅកាន់ META House សម្រាប់​កម្មវិធី Rainbow Families photography exhibition ផ្លូវ​សុធារស​ ឫ វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា​ សម្រាប់​ការ​តាំង​ពិព័រណ៍​របស់​លោក Nicolas Wild, “Re(building) Phnom Penh exhibition) ផ្លូវ​លេខ ១៨៤ ដែល​សុទ្ធ​តែ​បន្ត​មក​ដល់​ថ្ងៃ​នេះ។

មាន​អ្វី… នៅ​ឆាក​សម្ដែង?

ភ្នំពេញ​គឺ​ពិត​ជា​ស្ងប់​ស្ងាត់ និង​ត្រជាក់​ស្រួល​រា​ត្រី​នេះ​ព្រោះ​នឹង​មិន​សូវ​មាន​សំឡេង​រំខាន​ពី​ការ​ជប់​លៀង​នៅ​កន្លែង​ផ្សេងៗ​នោះ ទេ ប៉ុន្ដែ​អ្នក​ក៏​អាច​ទៅ​កាន់ Botanico Beer & Wine Garden ដើម្បី​ទស្សនា​ការ​សម្ដែង​របស់​លោក Freddie “Fingers” Wilkins លេង​ព្យ៉ាណូ​ ចាប់​ពី​ម៉ោង ៧​ដល់​៩​ល្ងាច​ ផ្លូវ​លេខ ២៩។

នេះ​ជា​អ្វីទាំង​អស់​ពី​ពួក​យើង​ចុង​សប្ដាហ៍​នេះ! មាន​សុវត្ថិភាព​ក្នុង​ការ​ដើរ​កម្សាន្ត​ទាំង​អស់​គ្នា! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

 

Leave a Reply