Connect with us

អត់​ដឹងថា​ទៅ Countdown នៅ​ណាមែន? នេះ​ជា​កន្លែង​ឡូយៗ ដែល​អ្នក​អាច​ទៅ​លេង

អត់​ដឹងថា​ទៅ Countdown នៅ​ណាមែន? នេះ​ជា​កន្លែង​ឡូយៗ ដែល​អ្នក​អាច​ទៅ​លេង

អត់​ដឹងថា​ទៅ Countdown នៅ​ណាមែន? នេះ​ជា​កន្លែង​ឡូយៗ ដែល​អ្នក​អាច​ទៅ​លេង

ឆ្នាំ​ ២០១៧ ជិត​កន្លង​ផុត​ទៅ​ហើយ​ អីចឹង​ត្រូវ​តែ​ជប់​លៀងឲ្យ​ណា​ណី​ម្ដង! ហើយ​នេះ​គឺ​ជា​កន្លែង​ល្អ​ៗឡូយៗដែល​យើង​អាច​ទៅ​ជប់​លៀង​ឆ្លង​ឆ្នាំ​នៅ​ទី​នោះ​បាន។

ការ​ប្រគំតន្ដ្រី

បើ​សិន​ជា​អ្នក​មិន​បាន​ចូល​រួម​ទស្សនា​ពួក​គេ​កាល​ពី​ក្នុង​កម្មវិធី Diamond Moon Festival កុំ​អាក់អន់​ចិត្ត​អី ព្រោះ​ពេល​នេះ​ Hypnotic Fist Technique នឹង​ត្រលប់​មក​វិញ​ ក្នុង​កម្មវិធីជប់លៀង​ឆ្លង​ឆ្នាំ​នៅ TUSK។ គ្រាន់​តែ​ចំណាយ​១៥ដុល្លារ​ អ្នក​អាច​ញ៉ាំ​ស្រា​បាន​តាម​ចិត្ត​។ ពត៌មាន​បន្ថែម​នៅ​ទី​នេះ

ឫ​​ក៏អ្នក​អាច​មក​ទស្សនា​ការ​សម្ដែង​របស់ ក្រុម​ចម្រៀង Cambodian Space Project នៅ​ឯ FCC Mansion ដែល​ជា​កន្លែង​ដ៏ពិសេសមួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ពួក​គេ​នឹងសម្ដែង​នូវ​បទ​ចម្រៀង​ពី​ជំនាន់ចាស់ៗ ព្រម​ទាំង​មាន​បទ​ចម្រៀង​និពន្ធ​ថ្មី​ៗផងដែរ​ បន្ទាប់​ពី​ការ​សម្ដែង​តន្ត្រី​ទេស​ចរណ៍​ទូទាំង​ពិភពលោក។ ព័ត៌មាន​បន្ថែមនៅ​ទី​នេះ

ពិធី​ជប់​លៀង​ Street Parties

បើ​សិន​ជា​ចង់​ចំណាយ​ពេល​ឆ្លង​ឆ្នាំ​ជប់​លៀង​នៅ​តាម​ដង​ផ្លូវ​ អ្នក​អាច​ចូល​រួម​កម្មវិធី​ជប់​លៀង​ដល់​ទៅ​ពីរ​កន្លែង​ យប់​នេះ​។ កន្លែង​ទី១គឺ​នៅ Jet’s Container Market ដែលមាន​តារា​ចម្រៀង​មក​ពី Seila Music មក​ច្រៀង​កំដ​រអារម្មណ៍​អស់​លោក​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ទី​នោះ​ក៏មាន​ការ​សម្ដែង​ពី​ ក្រុម​រាំ​ អ្នក​លេង​ភ្លើង​ និង​ DJs ល្បីៗ ទៀត​ផង។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

កម្មវិធី​ពិសេសមួយ​ទៀត​គឺ​នៅ Bassac Lane ដែល​កម្មវិធីជប់លៀង​ឆ្លង​ឆ្នាំ​ NYE’s special street party នឹង​ប្រារព្ធ​នៅ​ទី​នោះ​ ជាមួ​យនឹងការ​សម្ដែង​ពី​ក្រុម​ចម្រៀង the Box Chords. ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

ចង់​មើល​កាំជ្រួច?

ជម្រើសល្អ​បំផុត​សម្រាប់​ការ​ទស្សនា​កាំជ្រួចនៅ​តាម​ដង​ទន្លេ​មេគង្គ​​គឺ ប្រាកដជា​នៅ Le Moon Terrace Bar។ ចំណាយ​តែ​ ២៥ដុល្លារ(២០ដុល្លារ​បើ​សិនជា​កក់​មុន) អ្នក​អាចសប្បាយ​រីករាយ​ជាមួយ​ការ​ប្រគំតន្ដ្រី​ ភ្លេង​កំដរ​ពី​ DJ ស្រាបៀរ​ឥត​គិត​ថ្លៃ​មួយ​កែវ​ និង​ ទស្សនីយភាពពីលើ​ដំបូល​យ៉ាង​ស្រស់​ស្អាត។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

fireworks display

ជម្រើស​ពិសេស​ផ្សេង​ទៀត

នៅ Alchemy នឹ​ង​មាន​កម្មវិធីជប់​លៀង​ឆ្លង​ឆ្នាំបែប​ tropical-themed ដែល​ជា​កម្មវិធី​ដ៏ធំ​មួយ​នៅ​ភ្នំពេញ។ អ្នក​អាច​ញ៉ាំអាហារ BBQ បុហ្វេ និង​ការ​សម្ដែង​គូររូប​ដោយ Alias 2.0 ភ្លេង​រាំ​កម្សាន្ត​ពីរោះ​ៗ ពី​ DJ St Vincent និង DJ Malo ស្រា Shot ដោយ​ឥត​គិត​ថ្លៃ​ និង​មាន​តែគុជ​និង​នំ tapas ដាក់​ឲ្យញ៉ាំ​តាម​ចិត្ត​ ចាប់​ពី​ម៉ោង​១០ដល់​១១យប់។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

ប៉ុន្តែ​បើ​សិន​ជា​អ្នក​ចង់​ញ៉ាំ​អាហារ​បែប​ប្លែក​វិញ​ម្ដង នៅ Chinese House ឆ្នាំ​នេះ​នឹង​មាន​អាហារ​បែប​ អាហ្វ្រិក​គឺចៀម​ដុត​ ព្រម​ទាំង​អាហារ​ឆ្ងាញ់ៗ ជា​ច្រើន​ទៀត​សម្រាប់​អាហារ​ពេល​ល្ងាច​ដ៏ពិសេស​និង​ពិធី​ជប់​លៀង​នៅ​ពេល​យប់​ជ្រៅ។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

ចេញ​ពី​ក្រុង?

ចង់​ចេញ​ពី​ទីក្រុង​ដើម្បី​ឆ្លង​ឆ្នាំ? ជម្រើស​ដ៏ល្អ​បំផុត​របស់​យើង​គឺ​ ទៅ​លេង​កំពត​ ព្រោះ​នៅ​ទី​នោះ​នឹង​មាន​កម្មវិធី​ជប់លៀង​រាំ​កម្សាន្ត​ជា​ច្រើន​មិនចាញ់​ភ្នំពេញ​ទេ។ កម្មវិធី​ជប់​លៀង​ឆ្លង​ឆ្នាំ​នៅ​ទីនោះ​មាន​ដូច​ជា​​ នៅ Naga House និង​​ការ​ចាក់​ភ្លេង​រាំ​កម្សាន្ត​នៅ ជិត​ទី​នោះ​ដែរ​គឺ Banyan Tree ដែល​ DJ ល្បីៗនៅ​ភ្នំពេញដូច​ជា DJ Moudy និង Disc Joshi នឹង​ចាក់​ភ្លេង​ពីរោះ​កំដរ​ការ​រាំ​កម្សាន្ត​របស់​លោក​អ្នក។

ដូច្នេះ​ត្រូវ​តែ​ប្រញ៉ាប់​ កក់​កន្លែង​ស្នាក់​នៅ​នឹងទិញទិញ​សំបុត្រ​រថយន្តឫ​រថភ្លើង​ឲ្យ​ហើយ​ ប្រយ័ត្ន​ទៅ​មិន​ទាន់។

ដូច្នេះ​ លាហើយ​ឆ្នាំ ២០១៧!!!

=it's been emotional.gif

សម្រាប់​ជម្រើស​ផ្សេងៗទៀត​ អ្នកអាច​ចូល​មើល​នៅ​ទី​នេះ!

 

 

 

Click to comment

Leave a Reply

More in

You Might Like…

Our Writers

Facebook

Take Me To…

To Top