Connect with us

ជំរើស​យើងៈ ឈីស​ និង​ស្រាក្រហម​ នៅ​ Sofitel

ជំរើស​យើង

ជំរើស​យើងៈ ឈីស​ និង​ស្រាក្រហម​ នៅ​ Sofitel

ជំរើស​យើងៈ ឈីស​ និង​ស្រាក្រហម​ នៅ​ Sofitel

ថ្មី​ៗ​នេះ​យើង​បាន​ទៅ​សាក​ អាហារ​បុហ្វេ ដ៏​ឆ្ងាញ់​នៅ​សណ្ឋាគារ Sofitel Phokeethra

Read in English >>

ទោះ​បី​ជា​ទីក្រុង​តូចក៏​​ពិតមែន​ ភ្នំពេញ​​តែង​តែ​​ផ្ដល់​​នូវ​​អាហារ​​ឆ្ងាញ់​ៗ​ដ៏​​សម្បូរ​​បែប​​គួរ​​ឲ្យ​​ភ្ញាក់​​ផ្អើល។ មិន​ថា​ជា​អាហារ​បែប​អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី ជេមេកា ឬ​ រុស្សី​ អ្នក​អាចរក​បាន​ទាំង​អស់​ប្រសិន​ជា​ព្យាយាម​តែ​បន្តិច។

ប៉ុន្តែ​សម្រាប់​ឈីស​វិញ? វា​មិន​ងាយ​ស្រួល​នោះ​ទេ ក្នុង​ការ​ស្វែង​រក​ឈីស​ដ៏​ល្អ​នោះ​។​ នេះ​មិន​ទាន់​និយាយ​ពី​ស្រាក្រហម​ផង​ ប្រសិន​ជា​អ្នកមិន​​សប្បាយ​ចិត្ត​ជាមួយ​ស្រាធម្មតា​ ដូច​ជា Jacob’s Creek chardonnay ដែល​តម្លៃ​វា​ថ្លៃ​ជាង​៣​ដង​តម្លៃ​នៅ​ផ្សារ​ទំនើប​​ទីក្រុង​ឡុង​ អីចឹង​ពិត​ជា​យ៉ាប់​ហើយ​។ ទោះ​បី​ជា​ទីក្រុង​នេះ​មាន​ទំនាក់ទំនង​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​បារាំង​ ប៉ុន្តែ​មាន​​តែ​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុង ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱជារស​នៃ​គូ​ស្នេហ៍ ​ឈីស​និង​ស្រាក្រហម​ ដ៏​ឆ្ងាញ់​ជាប់​ចិត្ត ហើយ​ប្រសិន​​ជាអ្នក​អាច​រក​វា​បាន​ វាក៏​​មិន​មែន​ថោក​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​ជា​​លោក​អ្នក​សុខ​ចិត្ត​ចំណាយ ដើម្បី​បាន​ភ្លក់​របស់​ល្អ អីចឹង​ជម្រើស​​ La Coupolse នៅ​ Sofitel Phokeethra គឺ​ពិត​ជា​មិន​អាច​រំលង។

sofitel wine close.png

មិន​ត្រឹមតែមាន​អាហារឆ្ងាញ់ៗ​​ប៉ុណ្ណោះ​ទេ​​​ សណ្ឋាគារ Sofitel គឺ​ជា​កន្លែងស្នាក់​នៅ​លំដាប់​ផ្កាយ​ប្រាំ​ ដែល​មាន​ក្លិន​ដូច​ទឹក​អប់​ Chanel ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​វេលា ខណៈ​ដែល​ភោជនីយដ្ឋាន​ La Coupole គឺ​ត្រូវ​បាន​រចនា​ឡើង​និង​តុបតែង​តាម​បែប​សិល្បៈ​នៅ​ទីក្រុង​ប៉ារីស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទាំង​អ្នក​បម្រើ​អាហារ​និង​ចុង​ភៅ​នៅ​ទីនោះ សប្បាយ​ចិត្ត​នឹង​ជជែក​ជាមួយ​អ្នក​ដើម្បី​ជ្រើស​រើស​នូវ​មុខ​ម្ហូប​ ដែល​អ្នក​ចង់​បាន​។​ ម្យ៉ាង​ទៀត​ជា​មួយ​បទ​ពិសោធន៍​របស់​ពួក​យើង​ ដែល​បាន​ជួប​ជាមួយ​មេ​ចុង​ភៅ​​សញ្ជាតិ​បារាំង​ បាន​ផ្ដល់​នូវ​អារម្មណ៍​​រីករាយ​ ក្នុង​ការ​​ភ្លក់​នូវ​មុខ​ម្ហូប​ពិសេសៗ របស់លោក​ជា​ច្រើន​មុខ ដែល​ចម្អិន​យ៉ាង​ពិសេស​ ជា​ច្រើន​មុខ​ច្រើន​បែប ដាក់​នៅ​តុ​អាហារ​​បុហ្វេ។

sofitel making carbonara 2

ម្ហូប​ទាំង​នេះ​គឺមាន​ដូច​ជា Spaghetti Carbonara ដែល​ធ្វើ​​ថ្មីៗ​សម្រាប់​អ្នក​ដាក់​នៅ​ក្នុង​ ឈីស Parmesan និង​​ចម្អិន​ក្នុង​ស្ថាន​ភាព​យ៉ាង​សមរម្យ។ ក៏​ដូច​ជា​ឈីស​បែប​ប្រទេស​​ស្វីស​ Raclette ចម្អិន​យ៉ាង​ពិសេស​​លក្ខណៈ​ប្រពៃណី​ ដោយ​ដាក់​ជាមួយ​ដំឡូង​គួរ​ឲ្យ​ចង់​ទទួល​ទាន។

sofitel making carbonara

បន្ថែម​ពី​នេះ​ ក៏​មាន Fondue Savoyarde និង​កន្លែង​បម្រើម្ហូប​បែប​អាំង សម្រាប់​សាច់​អាំង និង​អយស្ទ័រ​ ដាក់​ជាមួយ​ឈីស​ ដែល​អ្នក​មិន​ធ្លាប់​គិត​ថា​វា​ពិត​ជា​ឆ្ងាញ់​ពេល​ចម្អិន​ជាមួយ​គ្នា ប៉ុន្តែ​លទ្ធផល​គឺ​ពិត​ជា​ល្អ​ខ្លាំង មិន​នឹក​ស្មាន​ដល់។ អយស្ទ័រ​និង​ឈីស តើ​អ្នក​ណា​គិត​ដល់? អីចឹង​គួរ​តែ​ទៅ​សាក​ម្ដង​ទើប​ដឹង​កាន់​ច្បាស់។

sofitel oysters

បន្ទាប់​មក​ទៀត​ ក៏​មាន​ជម្រើសឈីស​​ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា brie, camembert, Gruyère, gouda, Roquefort, Gorgonzola, chevre ដែល​អាច​ញ៉ាំ​ជាមួយ​នំប័ុង​ដុត​ថ្មី​ៗ​ សាច់​ទើប​តែ​កាត់​​ដែល​មាន​ឱជារស។​ ទាំង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា អាហារ​បុហ្វេ​នៅ​ទី​នេះ​ពិត​ជា​ពិសេស និង​ឈ្នះ​ដាច់​នៅ​កន្លែង​បម្រើ​អាហារ​ផ្សេងៗ​ទៀត​​​នៅ​​ទូទាំង​ទីក្រុង​ ព្រោះវា​ជា​បែប​បទ​នៃ​ការ​​ប្រើ​ឈីស​ជា​ច្រើន​ប្រភេទ​ ដាក់​ជាមួយ​អាហារ​ផ្សេងៗ​ធ្វើ​ឲ្យ​អ្នក​ស្លុង​អារម្មណ៍​ជាប់​ចិត្ត​នឹង​អាហារ​បុហ្វេ​នៅ​កន្លែង​នេះ។

Sofitel cheese 2

ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​រួច​ស្រច​ ហើយ​ចង់​សាក​ បុហ្វេ​ឈីស​នេះ​មាន​តម្លៃ​៣៨​ដុល្លារ។ វា​មាន​តម្លៃ​ថ្លៃ​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​តម្លៃ​ដ៏​សមរម្យ​មួយ សម្រាប់​អាហារ​បែប​អឺរ៉ុប​ ចម្អិន​ដោយ​ចុង​ភៅ​ដ៏​ចំណាន​នៅ​ទីក្រុង​ភ្នំពេញ។

bread and cheese.png

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឈីស​​កាន់តែ​ឆ្ងាញ់​ ប្រសិន​ជា​បាន​ញ៉ាំ​ជាមួយ​ស្រាក្រហម​។ ប្រសិន​ជា​អ្នក​ចង់​ញ៉ាំ​ស្រា​ដោយ​មិន​គិត​កំណត់​ អ្នក​នឹង​ត្រូវ​បន្ថែម ២២​ដុល្លារ​ទៀត​​​គឺ​សរុប​៦០​ដុល្លារ​ទាំង​បុហ្វេ។ តម្លៃ​នេះ​គឹ​ស្មើ​គ្នា​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​មិន​ថា​ជា​ស្រាទំពាាំង​បាយជូរ​ក្រហម ឬ​ ស្រា​ទំពាំង​បាយ​ជូរ​ពណ៌ស​នោះ​ទេ រើស​បាន​តាម​ចិត្ត។

sofitel wine.png

អូហ៍ ប្រសិនជា​អ្ន​ក​ចូល​ចិត្ត​ អាហារ​​លាង​មាត់ កុំ​ភ្លេច​ចេញ​ពី​កន្លែង​នោះ​ដើម្បី​រក​បង្អែម។ នៅ​ទីនោះ​មាន​សឹង​តែ​គ្រប់​បែប​ទាំង​អស់​មិន​ថា​ នំ​ផ្អែម​ផ្សេងៗ​ជាច្រើន​មុខ និង​ការ៉េម​​​ទៀត​ផង​។ អីចឹង​រង​ចាំ​ដល់​ណា​ទៀត? ក្រុម What’s On របស់​យើង​បាន​ចូលញ៉ាំ​កន្លែង​នេះ​ម្ដង​ហើយ សឹង​តែ​មិន​អាច​ដើរ​ចេញ​មក​បាន​ និង​ត្រូវ​ប្រើ​រទេះ​រុញ​​ ព្រោះ​​តែ​ញ៉ាំ​ច្រើន​ពេក។ ប្រសិន​ជា​អ្នក​អាច​ចំណាយ​រាង​ច្រើន​បន្តិច​ នេះ​ជា​កន្លែង​ញ៉ាំ​អាហារ​ដែល​ ពិត​ជា​ត្រូវ​នឹង​តម្លៃ​ មិន​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ថ​វិការ​ឡើយ។

sofitel desserts

អាហារបុហ្វេ​ ឈីស​និង​ស្រាក្រហម​ បម្រើ​នៅ​ថ្ងៃ​ពុធ​ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ La Coupole, សណ្ឋាគារ Sofitel Phokeethra ទីតាំង​នៅ​តាម​បណ្ដាោយ​ផ្លូវ Sothearos។ តម្លៃ ៣៨​ដុល្លារ​សម្រាប់​តែ​អាហារ និង​៦០​ដុល្លារ​រួម​បញ្ចូល​ទាំង​ស្រាក្រហម​ញ៉ាំ​តាម​ចិត្ត៕

sofitel chocolate fountain.png

Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

Our Writers

Facebook

Take Me To…

To Top