Connect with us

គួរ​តែ​ទៅ​ដើរលេង​ឯណា​ ចុង​សប្ដាហ៍​នេះ?

ជំរើស​យើង

គួរ​តែ​ទៅ​ដើរលេង​ឯណា​ ចុង​សប្ដាហ៍​នេះ?

គួរ​តែ​ទៅ​ដើរលេង​ឯណា​ ចុង​សប្ដាហ៍​នេះ?

ចុង​សប្ដាហ៍ World Cup នេះ​គួរ​តែ​ធ្វើ​អ្វី​ខ្លះ?

ថ្ងៃ​សុក្រ

មាន​អ្វី​ដាក់​បញ្ចាំង?

ចៃ​ដន្យ​អី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ត្រូវ​នឹង​ថ្ងៃ​សុក្រ​ទី ១៣ ​គឺ​មិន​មែន​ជា​ថ្ងៃ​សុក្រធម្មតា​នោះ​ទេ ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​មិន​សូវ​ល្អ​ក្នុង​ការ​ចេញ​ដើរ​លេង អីចឹង​ចាប់​ផ្ដើម​វា​ជាមួយ​ការ​ទស្សនា​ភាពយន្ត​វិញ។ នៅ META House នឹង​មាន​ដាក់​បញ្ចាំង​ភាពយន្ត “Same Same But Different”។ ភាពយន្ត​នេះ​ជា​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​ហេតុការណ៍​ពិត​ និយាយ​រៀប​រាប់​ពី​រឿងរ៉ាវ​របស់​ បុរស​ជនជាតិ​អាល្លឺម៉ង់​មួយ​រូប​ ចាប់​ចិត្ត​ស្រលាញ់​ជាមួយ​ស្រ្ដី​កម្ពុជា​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគអេដស៍។

នៅ​ឯ​ The Flicks ឯណោះ​វិញ ភាពយន្ត​ឯកសា​ដ៏​សំខាន់មួយ​គឺ “A Cambodian Spring” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​​ម៉ោង ៨កន្លះ​យប់។

មាន​អ្វី​នៅ​ឆាក​សម្ដែង?

Duplex បា​ន​ក្លាយ​ជា​កន្លែង​ដ៏​មមាញឹក​មួយ ក្នុង​រយៈ​ពេល​៤​សប្ដាហ៍​កន្លង​ទៅ​នេះ​ ដោយ​សារ​តែ​ការ​ព្រឹតិ្តការណ៍​ប្រកួត​កីឡា​បាល់ទាត់​ដ៏​ធំ World Cup ហើយ​ការ​ជប់​លៀង​នៅ​ទី​នោះ​ក៏​មិន​ទាន់​បញ្ចប់​នោះ​ទេ ព្រោះ​ក្រុម​​ចម្រៀង Complicated Business នឹង​មក​សម្ដែង​នៅ​រាត្រី​យប់​នេះ​ចាប់​តាំង​ពី​ម៉ោង​៩​ល្ងាច​ត​ទៅ ហើយ​ធានា​អ្នក​ប្រាកដ​ជា​សប្បាយ​រីករាយ​ដក​ចិត្ត​មិនរួច។

នៅ​ឯ Alchemy ឯណោះ​វិញ​ នឹង​ចាប់​ផ្ដើម​ជប់លៀង​ចុង​សប្ដាហ៍​ដោយ​ តន្ដ្រី​បែប​ ហ្សាស។ អ្នក​នាង ឌុក សុគន្ធា នឹង​នាំ​យក​នូវ​តន្ដ្រី​បែប​ហ្សាស​ ជា​ភាសា​ខ្មែរ​និង​បរទេស ចាប់​ពី​ម៉ោង​៨​ល្ងាច​ត​ទៅ​ ដែល​នឹង​មាន​ការ​ចូលរួម​ពី​ Stan Paleco និង Antti Siitonen។ ចំណែក​ឯ Botanico លោក Scoddy នឹង​ចាប់​ផ្ដើម​សម្ដែង​នៅ​ទី​នោះ​ចាប់​ពី​ម៉ោង ៧​ល្ងាច​ត​ទៅ។

ថ្ងៃ​សៅរ៍

មាន​អ្វី​ដាក់​បញ្ចាំង?

The Flicks នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ “First Position” នៅ​ម៉ោង​៤​ល្ងាច។ ភាពយន្ត​នេះ​និយាយ​អំពី​រឿង​ហេតុ​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ដំណើរ​ផ្សងព្រេងជុំវិញ​ពិភពលោក​​របស់​ អ្នក​រាំ​របាំ​បាឡេ​វ័យ​ក្មេង​មួយ​រូប​ ដើម្បី​ប្រជែង​យក​អាហាររូបករណ៍​ដ៏​សំខាន់​មួយ។ ខណៈ​ឯ​មជ្ឈមណ្ឌល បុប្ផាណា​ នឹង​ដាក់​បញ្ចាំង​ភាពយន្ត “Life and Death at Preah Vihear” នៅ​ម៉ោង​៥​ល្ងាច។ ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ជម្លោះ​រវាង​ប្រាសាទ​ព្រះវិហារ​ នឹង​បញ្ហា​ពាក់​ព័ន្ធ​រឿង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​កម្ពុជា។

មាន​អ្វី​នៅ​យប់​ជ្រៅ?

នៅ​ Club Love នឹង​មាន​ការ​ចាក់​ភ្លេង​រាំ​កម្សាន្ត​ដោយ​ DJ John Valecia X និង Niko Yu ចាប់​ពី​ម៉ោង ១១​យប់​ត​ទៅ។

មាន​អ្វី​លើ​បញ្ជី​មុខ​ម្ហូប?

ការ​ប្រកួត​ក្រុម​ចុងក្រោយ​ World Cup និង​កម្មវិធី​បុណ្យា Bastille Day គឺ​ស្ថិត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​តែ​មួយ? ពិត​ជា​ចុង​សប្ដាហ៍​ល្អ​សម្រាប់​មិត្តភក្តិ​ជន​ជាតិ​បារាំង​ទាំង​អស់​មែន ក្នុង​ឱកាស​នេះ Atlas Grill នឹង​ប្រារព្ធ​កម្មវិធី​ អបអរ​ថ្ងៃ​នេះ​ជាមួយ​នឹង​មុខ​ម្ហូប​ដ៏​ពិសេស​ ដែល​មាន​ដូច​ជា Moules et Frites សម្រាប់​តម្លៃ ១៣,៩៥​ដុល្លារ​ រួម​បញ្ចូល​ទាំង​ស្រា Pays d’Oc Blanc មួយ​កែវ។

ឬ​ប្រសិន​ជា​អ្នក​​ធុញ​ទ្រាន់​នឹង​ World Cup ហើយ​ចង់​គេច​ចេញ​ពី​ក្រុម​ពួក​បារាំង​ ឬ​ក្រូអាត អីចឹង​មក Namaste India វិញ​ដែល​ទើប​នឹង​មាន​ទីតាំង​ថ្មី​នៅ បឹងកេងកង១​។ ទីតាំង​ថ្មី​នេះ​ដែរ ក៏​នឹង​មាន​ប្រូម៉ូសិន​ថ្មី​ពិសេស​ដូច​ជា Kebabs និង​ស្រាក្រឡុក​ក្នុង​តម្លៃ​តែ ២,៥​ដុល្លារ។

មាន​អ្វី​នៅ​ទីលាន​ប្រកួត?

ការ​ប្រកួត​ដើម្បី​ដណ្ដើម​យក​ដំណែង​ទី​៣ របស់ World Cup នឹង​ចាប់​ផ្ដើម​យប់​នេះ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​និង​បែលហ្សិក​ នឹង​ត្រូវ​ប៉ះ​គ្នា​យប់​នេះ ចាប់​ផ្ដើម​ពី​ម៉ោង​៩​យប់​ទៅ ហើយ​នេះ​ជា​កន្លែង​ដែល​អ្នក​អាច​ចូលរួម​ទស្សនា​ និង​គាំទ្រ​ក្រុម​ទាំង​ពីរ

ថ្ងៃ​អាទិត្យ

យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ទន្ទឹង​រង​ចាំ​នោះ​គឺ ការ​ប្រកួត​លើក​ពាន​ World Cup រវាង​ក្រុម​​ជម្រើស​ជាតិ​ ក្រូអាត​និង​បារាំង។

មាន​អ្វី​ដាក់​បញ្ចាំង?

អ្នក​មក​ទស្សនា​ភាពយន្ត​ “A Cambodian Spring” ម្ដង​ទៀត​នៅ The Flicks ចាប់​ពី​ម៉ោង​ ៤​រសៀល ខណៈ​ឯ​នៅ META House ចាប់​​ពី​ម៉ោង​៧​ល្ងាច​ត​ទៅ នឹង​ដាក់​បញ្ចាំង​រឿង “Drone” ជា​ភាពយន្ត​ឯកសារ​និយាយ​អំពី​ ផល​ប៉ះ​ពាល់​ពាក់​ព័ន្ធ​នឹ​ងការ​ប្រើ​ប្រាស់អាវុធ​សង្គ្រាម​ថ្មីៗ​ទំនើបៗ។​

មាន​អ្វី​នៅ​ឆាក​សម្ដែង?

បើ​សិន​ជា​ធុញ​ទ្រាន់​នឹង​បាល់ទាត់​ អ្នក​អាច​ទៅ​កាន់​ Sharky Bar នឹង​កាន់​មេក្រូ​ច្រៀង​កម្សាន្ត​ជាមួយ​មិត្តភក្តិ​។ អ្នក​គ្រប់​គ្នា​គឺ​ស្វាគមន៍​និង​តម្លៃ​ចូលរួម​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ ដូច្នេះ​ប្រសិន​ជា​អ្នក​ចង់​ច្រៀង​កម្សាន្ត​ ឬ​បង្ហាញ​ពី​សមត្ថភាព​តែង​កំណាព្យ​ឬ​រ៉េប​នោះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ។

មាន​អ្វី​លើ​បញ្ជី​មុខ​ម្ហូប?

បើ​សិន​ជា​អ្នក​ស្រែក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​បារាំង​យប់​នេះ អ្នក​អាច​ទៅ​កាន់​សណ្ឋាគារ Sofitel នឹង​រំឮក​ខ្លួន​ឯង​ថា តើ​មាន​អ្វី​ល្អ​ខ្លះ​អំពី​ប្រទេស​បារាំង? អ្វី​ដែល​ពិសេស​នោះ​គឺ មុខ​ម្ហូប​នឹង​ឯង​​ អាហារ​និង​ស្រាក្រហម។ អាហារ​ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​នៅ​ Sofitel មិន​សូវ​ជា​មាន​តម្លៃ​ថោក​ប៉ុន្មាន​ទេ ប៉ុន្តែ​ ទីនេះ​ជា​កន្លែង​មួយ​ដែល​ផ្ដល់​នូវ​អាហារ​ដ៏​ពិសេស​បំផុត​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ អ្នក​មិន​ងាយ​រក​បាន។

មាន​អ្វី​នៅ​ទីលាន​ប្រកួត?

ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ក្រូអាត​ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ម៉ោង​១០​យប់ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​កីឡាបាល់ទាត់ ក៏​ដូច​ជា​ម្ចាស់​បារ​សឹង​តែ​គ្រប់​ទី​កន្លែង​នៅ​ទីក្រុង​កំពុង​តែ​ទន្ទឹង​រង​ចាំ។ ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​ជា​ត្រូវ​ទៅ​មើល​នៅ​កន្លែង​ណា ទាំង​នេះ​គឺ​ជា​កន្លែង​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​គឺ Duplex, Score Bar, Three Mangoes, All Sports Bar,​ The Hard Rock Cafe ឬ​អ្នក​អាច​ទៅ​ទស្សនា​បាន​នៅ Raffles ដែល​នៅ​ទី​នោះ​មាន​អេក្រង់​ធំ​អាច​ឲ្យ​ការ​ទស្សនា​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល។

នេះ​ជា​អ្វី​មាន​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​អ្នក​អាច​ ស្វែង​រក​​កម្មវិធី​សប្បាយ​ផ្សេងៗ​នៅ​ភ្នំពេញ​បាន​គ្រប់​ពេល​នៅ​ទី​នេះ

 

Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

Our Writers

Facebook

Take Me To…

To Top