Connect with us

គួរ​តែ​ដើរ​លេង​ឯណា​ចុង​សប្ដាហ៍​នេះ?

ជំរើស​យើង

គួរ​តែ​ដើរ​លេង​ឯណា​ចុង​សប្ដាហ៍​នេះ?

គួរ​តែ​ដើរ​លេង​ឯណា​ចុង​សប្ដាហ៍​នេះ?

យេ!!!​ ថ្ងៃ​ចុង​សប្ដាហ៍​បាន​មក​ដល់​ហើយ។ នេះ​គឺ​អ្វីៗ​ដែល​អ្នក​គួរធ្វើ​ដើម្បី​ចំណាយ​ពេល​វេលា​ល្អ​ទាំង​នេះ​ឲ្យ​កាន់​តែមាន​ន័យ។

ថ្ងៃ​សុក្រ

មាន​អ្វី…​ដាក់​បញ្ចាំង?

នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ម៉ោង​៤​រសៀល​ភាពយន្ត​ឯកសារ​កំពុង​តែ​ល្បី​ “Clothes To Die For” នឹង​ដាក់​បញ្ចាំង​នៅ META House។ ភាពយន្ត​នេះ​បង្ហាញ​ពី​គ្រោះ​មហន្តរាយ​បាន​កើត​ឡើង​នៅ​ប្រទេសបង់ក្លាដេ​ស​ ​ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១ ១៣៤​នាក់​។ ភាពយន្ត​ឯកសារ​នេះ​បាន​ផលិត​និង​រៀប​ចំ​ឡើង​ដោយ​អ្នក​ជំនាញ​ ធ្វើ​ឲ្យ​គុណភាព​ភាពយន្ត​ពិត​ជា​ល្អ។ បន្ទាប់​ពី​នេះ​បើសិន​ជា​អ្នក​ចង់​បន្ត​ទស្សនា​ភាពយន្ត​ META House ក៏​នឹង​ដាក់​បញ្ចាំង​រឿង “Same Same But Different” ចាប់​ពី​ម៉ោង ៧​ល្ងាច​ទៅ​។ ភាពយន្ត​​នេះ​ជា​ភាពយន្ត​ដែល​បាន​ថត​នៅ​កម្ពុជា​ និយាយ​អំពី​និស្សិត​ជនជាតិ​អាល្លឺម៉ង់​មួយរូប​ ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ជួយ​នារី​មាន​ជំងឺ​ម្នាក់ ស្រប​ពេល​លោក​កំពុង​តែ​រៀន​មេរៀន​ជីវិត​ជា​ច្រើន​ផង​ដែរ។

មាន​អ្វី… លើ​ឆាក​សម្ដែង?

ក្រុម​ចម្រៀង Khmeng Somrae នឹង​សម្ដែង​នៅ​​ Cloud យប់​នេះ​ចាប់​ពី​ម៉ោង​ ៨​កន្លះ​ទៅ​។ ក្រុម​ចម្រៀង​នេះ​មាន​សមាជិក​៥​រូប ដែល​ជា​ក្រុម​ចម្រៀង​ចង្វាក់​រ៉ក​បង្កើត​ឡើង​ប្រមាណ​ជា​មួយ​ឆ្នាំ​មុន ដែល​ ​ចាប់​អារម្មណ៍​ទៅ​លើ​តន្រ្តី​​ខ្មែរ​សម័យ​កាល​​​ទស្សវត្សរ៍​ឆ្នាំ ៧០​ និង ៨០​។ លោក Randy Cataluña នឹង​សម្ដែង​នៅ Botanico ចាប់​ពី​ម៉ោង​៧​ល្ងាច​តទៅ​។ Cataluna គឺ​តារា​ចម្រៀង​​បែប​ Singer/Songwriter ដែល​នឹង​ផ្ដល់​ថាម​ពល​ពិសេស​ឲ្យ​រាត្រី​​ថ្ងៃ​សុក្ររបស់​លោក​អ្នក​កាន់​តែ​មាន​ន័យ។​

ថ្ងៃសៅរ៍

មាន​អ្វី…. ដាក់​បញ្ចាំង?

ភាពយន្ត “Shadow of Angkor” ចាប់​ដាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ ចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ​។ ភាពយន្ត​នេះ​ជា​ស្នាដៃ​របស់​ Pierre-Oscar Levy និង Barbara Spitzer ដែល​និយាយ​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​នៃ​អរិយធម៌​ខ្មែរ។

មាន​អ្វី… លើ​ឆាក​សម្ដែង?

នៅ​ Bona’s Pub នឹង​មាន​ការ​សម្ដែង Open Mic “Big Jam Party” សម្រាប់​អ្នក​មាន​ទេពកោសល្យ​សិល្បៈ​នៅ​ភ្នំពេញ​និង​ចង់​បង្ហាញ​អ្នក​គ្រប់​គ្នា។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៩​យប់​ត​ទៅ ហើយ​បន្ទាប់​ពី​នេះ​នៅ Bouchon ម៉ោង​១០​ Dr. Wah Wah នឹង​ចាប់​ផ្ដើម​សម្ដែង​បទ​ភ្លេង​ថ្មីៗ​ប្រចាំ​សប្ដាហ៍​របស់​លោក។

មាន​អ្វី…​ នៅ​យប់​ជ្រៅ?

ល្ងាច​ថ្ងៃ​សោរ៍​នេះ DJ Botchash ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ ដើម្បី​មក​ចាក់​ភ្លេង​នៅ Sound Club ចាប់​ពី​ម៉ោង​​៩​យប់​ត​ទៅ។ នៅ​ Sound Club នេះ​ដែរ​នឹង​មាន​ការ​ផ្ដល់​ប្រូម៉ូសិន​ទិញ​២​ដបថែម​១​ដប​ ចំពោះ​ស្រា​ Johnnie Walker ចាប់​ពី​ផ្ដើម​ដល់​ចប់​កម្មវិធី។

មាន​អ្វី.. ដាក់​បង្ហាញ?

នៅ​ Space Four Zero នឹង​ការ​ដាក់​បង្ហាញ​​ពិពរណ៍របស់​​អ្នក​នាង​ Khun Gechsuon ក្រោម​ប្រធាន​បទ “Cambodian Women’s Woodcut Series”។ ពិពរណ៍​នេះ​​រៀប​រាប់​ពី​ជីវិត​នៅ​ខេត្ត​កំពត ផ្ដោត​សំខាន់​ទៅ​លើ​បណ្ដា​ស្ដ្រី​ប្រកប​អាជីវកម្ម​ នេសាទ​ត្រី និង​ស្រែ​ចម្ការ។​​

នៅ Java ឯណោះ​វិញ Sin Many ក៏​មាន​ការតាំង​ពិពរពណ៍​ផ្ទាល់​ខ្លួន​មួយ​​​គឺ “Sign”។ Many គឺ​ជា​អ្នក​សិល្បៈ​គំនូរ​មួយ​ដែល​រៀន​រចនា​ផ្ទាំង​សិល្បៈ​​ដោយ​ខ្លួន​ឯង​ ហើយ​ការងារ​នាង​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​យល់​ដឹង​នៃ​មនុស្ស​​ និង​ ទំនាក់​ទំនង​ផ្សេងៗ។

មាន​អ្វី… លើ​បញ្ជី​មុខ​ម្ហូប?

ប្រសិន​ជា​អ្នក​ងើប​ពី​គេង​ពេល​ព្រលឹម​ហើយ​ចង់​សាក​នូវ​មុខ​ម្ហូប​ឆ្ងាញ់ៗ កុំ​ភ្លេច​ទៅ​កាន់​​កម្មវិធី “A Celebration of Vietnamese Cuisine” នៅ​សណ្ឋាគារ​ Sofitel សម្រាប់​អាហារ​ពេល​ព្រឹក។ ចុង​ភៅ​ល្បី​ឈ្មោះ Tran Van Thang ដែល​ជា​ចុង​ភៅ​ប្រចាំ​នៅ​សណ្ឋគារ Metropole ទីក្រុងហាណូយ​ នឹង​​​ចាត់​ចែង​ចម្អិន​ម្ហូប​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ។

ថ្ងៃអាទិត្យ

មាន​អ្វី… ដាក់​បញ្ចាំង?

ភាពយន្ត “A Cambodian Spring” នឹង​ដាក់​បញ្ចាំង​នៅ​ម៉ោង ១១កន្លះ​ព្រឹក​នៅ The Flicks។ ភាពយន្ត​​នេះនិយាយ​អំពី​បញ្ហា​ដ៏​ក្ដៅ​គគុក​មួយ​ ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​៣​រូប​ ព្យាយាម​ជម្នះ​ស្វែង​រក​​យុទ្ធធម៌​ពាក់​ព័ន្ធ​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា។

មាន​អ្វី… ផ្សេង​ទៀត?

ក្រុមហ៊ុន Stoli Vodka នឹង​បង្កើត​កម្មវិធី​ពិសេស​មួយ​សម្រាប់​បង្ហាត់​បង្រៀន​អ្នក​ជំនាញ​ក្រឡុក​ស្រា​នៅភ្នំពេញ។ លោក Simone Bodini នឹង​ជា​អ្នក​ចាត់ចែង​កម្មវិធី Special Master Class សម្រាប់​អ្នក​ចូលចិត្ត​ជំនាញ​ផ្នែក​ក្រឡុក​ស្រា​នេះ​ចាប់​ពី​ម៉ោង ១កន្លះ​រសៀល​នៅ Mara Lounge។

ក្រុម​រាំ The SilverBell នឹង​ប្រារព្ធ​ខួប​គម្រប់​ ១៥​ឆ្នាំ​របស់​ពួក​គេ។ អ្នក​នឹង​អាច​មាន​ឱកាស​ចូល​រួម​ទស្សនា​ការ​សម្ដែង​ក្បាច់​រាំ​ និង​ការ​សម្ដែង​ប្លែកៗ​ផ្សេងៗ​ទៀត។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ៤​រសៀល​ត​ទៅ នៅ​សារៈមន្ទីរជាតិ។​

Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

Our Writers

Facebook

Take Me To…

To Top