មានអ្វីពិសេសទៅហ្ន៎ សម្រាប់ចុងសប្ដាហ៍នេះ?
ចង់ទៅទស្សនាការសម្ដែងតន្ដ្រី រត់ម៉ារ៉ាតុង ទស្សនាផ្ទាំងគំនូរសិល្បៈ ឬភ្លក់រសជាតិស្រាក្រឡុកឆ្ងាញ់ៗ ឆែកមើលបន្តិចមើល៍!!! មានទាំងអស់ហ្ម៎ងសប្ដាហ៍នេះ…
ថ្ងៃសុក្រ
ភាពយន្ត
នៅអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមព្រះសង្ឃដែលបានស្នាក់នៅជុំគ្នានៅខាងក្នុងព្រៃ ខណៈពេលដែលការប្រយុទ្ធចុងក្រោយនៃពួកខ្មែរក្រហមនិងក្រុមរំដោះ កាលពីចុងឆ្នាំ ១៩៩០។ ក្រុមព្រះសង្ឃនេះគឺ ក្រុមដែលខិតខំអភិរក្សព្រៃឈើក៏ដូចជាជនជាតិភាគតិច និងសត្វព្រៃផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សមាគមនេះគឺត្រូវបានជំរុញឲ្យបង្កើតឡើងដោយ អតីតទាហានខ្មែរក្រហមម្នាក់ ព្រមជាមិត្តភក្តិរបស់ស្ថាបនិកផងដែរឈ្មោះ ប៊ុន សាលុធ។ ភាពយន្តឯកសារ Jungle Guard ផលិតដោយផលិតករភាពយន្តលោក Makara នឹងផ្ដល់ទិដ្ឋភាពខាងក្នុងព្រៃ និងជីវិតនៃព្រះសង្ឃទាំងអស់ ព្រមទាំងអ្វីៗដែលពួកគេអភិរក្ស។
ចាប់ពីម៉ោង៦ល្ងាចនៅ Sa Sa Art Projects ផ្លូវលេខ ៣៥០
Meta House នឹងចាប់ដាក់បញ្ចាំងភាពយន្តឯកសារ ដោយអ្នកដឹកនាំរឿងអាល្លឺម៉ង់ Uli Strengert និយាយអំពីជនជាតិអាមេរិកាំង៦នាក់នៅកម្ពុជា Six Americans in Cambodia និងការយល់ឃើញរបស់ពួកគេ មកកាន់ប្រទេសកម្ពុជា។ ចុងក្រោយនៃការដាក់បញ្ចាំងភាពយន្តនេះ នឹងមានបន្តដោយការសួរឆ្លើយសំនួរជាមួយអ្នកដឹកនាំរឿង។
ចាប់ពីម៉ោង៧យប់នៅ Meta House ផ្លូវលេខ ១៧៨
តន្ដ្រី
តារាចម្រៀងបែប Acoustic ដៃគូរ Anthony and Femke នឹងសម្ដែងតន្ដ្រី Jazz, Swing, Pop និង Soul Tunes នៅទីធ្លាឆាកខាងក្រៅ នៅឯភោជនីយដ្ឋាននិងបារ Alchemy ចាប់ពីម៉ោង៧កន្លះដល់១០កន្លះយប់។ ប្រសិនជាអ្នកចង់ប្ដូរបរិយាកាសហើយ ចង់បង្ហើរសំនៀងខ្លួនឯងផងនោះ អាចឡើងទៅកាន់ជាន់ទីពីរដោយលោក Mike Dynamo និង Bad Kenny ពីក្រុមចម្រៀង 99 Boyz ចាត់ចែងកម្មវិធី Mic Drop Karaoke រៀបចំពោរពេញទៅដោយឧបករណ៍ពិសេស ទុកឲ្យអ្នកចូលរួមច្រៀងចាប់ពីម៉ោង១០យប់តទៅ។
ចាប់ពីម៉ោង ៧កន្លះល្ងាចដល់យប់ជ្រៅនៅ Alchemy ផ្លូវលេខ ១២៣
សម្រាប់ការសម្ដែងតន្ដ្រីផ្ទាល់បែបខ្មែរ ពីមរតកដើម អាចចូលរួមទស្សនាការសម្ដែងពី Arôme Khmer នៅលើឆាកសម្ដែង Ege Bar។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Ege Bar ផ្លូវលេខ ៤៦០
សម្រាប់ការសម្ដែងនៅ Oscar ល្ងាចនេះនឹងមានកម្មវិធី សម្ពោធអាល់ប៊ុមថ្មីពី The Schkoots ចំណងជើងថា “Incorrigibles”។ រាត្រីនេះផងដែរក៏នឹងមានការបង្ហាញខ្លួនពី ក្រុម Blood Bricks ចូលរួមសម្ដែងជាមួយនឹង តន្ដ្រីករបែប Hardcore ប្រចាំក្រុងភ្នំពេញផងដែរ។
ចាប់ពីម៉ោង៨កន្លះនៅ Oscar’s on the Corner កែវផ្លូវលេខ ១៣និង១០៤
រាំកម្សាន្ត
Street Beats and Chicken, Yo ជាឈ្មោះសម្រាប់កម្មវិធី DJ ចាក់តន្ដ្រីបែបហ៊ីបហបល្ងាចនេះនៅ Wings & Beer។ DJ S7eelz នឹងចាក់ភ្លេងបែបហ៊ីបហបនិង UK Street Grime Core ជាមួយនឹង MC Contra ជាអ្នកសម្របសម្រួល ព្រមទាំង VJ Cymatica ជាអ្នកដាក់បង្ហាញពី Visuals លើផ្ទាំងសំពត់សកំដរអារម្មណ៍ដាក់អមជាមួយភ្លេង។
ចាប់ពីម៉ោង៩ល្ងាចនៅ Wings & Beer ផ្លូវលេខ ១៣៥
សម្រាប់តន្ដ្រីពីរោះក៏ដូចជាបទពិសោធន៍ថ្មីផ្សេងទៀត ទៅកាន់ HClub នៅ បាសាក់ឡេនចូលរួមទស្សនាក៏ដូចជារាំកម្សាន្តជាមួយនឹងតន្ដ្រីបែប DJ និង វីយូឡុង។ សម្រាប់ពីម៉ោង ៥ដល់៨ល្ងាចជា Happy Hours អ្នកអាចទិញភេសជ្ជៈពីរកែវថែមមួយកែវ។
ចាប់ពីម៉ោង៧យប់នៅ HClub ផ្លូវលេខ ៣០៨
Sound Advice នឹងចាក់តន្ដ្រីបែប “twisted disco” សម្រាប់បទភ្លេងបែប Groove, Funk, Disco នៅ La Petanque ម្ដុំទួលទំពូង ដោយអ្នកអាចចូលរួមរាំកម្សាន្តក៏ដូចជា សម្រួលអារម្មណ៍ជាមួយស្រាបៀរ ស្រាក្រឡុក និង Punch ផងដែរ។
ចាប់ពីម៉ោង៩យប់នៅ La Petanque ផ្លូវលេខ ១៥៥
មានអ្វីទៀត?
សម្រាប់ជាការអបអរថ្ងៃ World Tequila Day Tomoka Cocktail Company នឹងត្រៀមភេសជ្ជៈធ្វើពី Tequila ពិសេសៗដោយមានរសជាតិពីជុំវិញប្រទេសកម្ពុជា ដើម្បីឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបែបត្រូពិក។
ចាប់ពីម៉ោង៦ល្ងាចនៅ Tomoka Cocktail Company ផ្លូវលេខ ៧៥
ថ្ងៃសៅរ៍
ភាពយន្ត
អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រសិនជាអ្នកចង់បានសំបុត្រតម្លៃសមរម្យដើម្បីចូលរួមការសម្ដែង Broadway Musical ចំណងជើងថា Hamilton អ្នកត្រូវតែរងចាំយ៉ាងហោចណាស់២ទៅ៣ថ្ងៃទម្រាំតែទិញសំបុត្រចូលរួមបាន។ ភាពពេញនិយមខ្លាំងនេះ គឺមានអំឡុងពេលរាំឆ្នាំឯណោះ។ ៥ឆ្នាំក្រោយមកពួកគេបានសម្រេចចិត្តថតទុកនូវការសម្ដែងមួយ ហើយដាក់បញ្ចាំងសម្រាប់អ្នកដែលមិនមានឱកាសទិញសំបុត្រហើយចូលរួមទស្សនាផ្ទាល់ នៅទីក្រុង New York សហរដ្ឋអាមេរិក។ អីចឹងបើចង់ដឹងថាការសម្ដែងនេះមានលក្ខណៈពិសេសយ៉ាងណា អាចទៅកាន់ The Box Office សម្រាប់ការដាក់បញ្ចាំងឲ្យទស្សនារសៀលថ្ងៃសៅរ៍នេះ។
ចាប់ពីម៉ោង៣រសៀលនៅ The Box Office ផ្លូវលេខ ២៤៤
សម្រាប់បណ្ដាអ្នកដែលកើតនៅអំឡុងទស្សវត្សឆ្នាំ១៩៩០ ពួកគេភាគច្រើនប្រាកដជាស្គាល់ភាពយន្ត Free Willy ដែលទទួលបានការគាំទ្រជាច្រើន និយាយអំពីក្មេងប្រុសម្នាក់ បានក្លាយជាមិត្តជិត្នសិ្នទ្ធជាមួយត្រីបាឡែន Orca ហើយចង់រកមធ្យោបាយដើម្បីប្រលែងវាចេញពីសួនសត្វ។ ខណៈពេលថតភាពយន្តនេះផងដែរ ស្ទូឌីយ៉ោភាពយន្ត Warner Brothers បានបង្កើតមូលនិធីរៃអង្គាសថវិការដើម្បីដោះលែងសត្វបាឡែនដែលប្រើប្រាស់សម្រាប់ថតភាពយន្ត ឈ្មោះ Keiko។ ក្មេងៗរាប់លានអ្នកបានបរិច្ចាកថវិការហើយ ទីបំផុត Keiko ក៏ត្រូវបានដោះលែងឲ្យមានសេរីភាព ប៉ុន្តែជាអកុសល វាក៏បានស្លាប់មិនយូរប៉ុន្មាន។
ចាប់ពីម៉ោង ៤កន្លះល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
Aki Ra ល្បីឈ្មោះដោយកិច្ចការដ៏មមាញឹករបស់លោកក្នុងការកសាង សារៈមន្ទីរមីននៅ កម្ពុជា ដែលក្នុងនោះក៏ធ្លាប់ជាកន្លែងទីស្នាក់អាស្រ័យរបស់ក្មេងៗជាច្រើនរូបដែលរងគ្រោះដោយសារគ្រាប់មីនផងដែរ។ ពួកខ្មែរក្រហមបានប្រើប្រាស់ក្មេងៗជាទាហាន ដែល Aki Ra ធ្លាប់ឆ្លងកាត់ដូចគ្នា ក្នុងការដាក់មីនក្នុងអំឡុងពេលសង្គ្រាមស៊ីវិល។ ផលិតករភាពយន្ត John Severin បានបង្ហាញពីកិច្ចការដែល Aki Ra បានធ្វើឡើងជាច្រើនតាមរយៈភាពយន្តឯកសារ Story of a Khmer Rouge Soldier។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
សិល្បៈ
“សិល្បៈស្រុកយើង” គឺជាការសម្ដែងសិល្បៈមួយរៀបចំដោយក្រុមហ៊ុន Cambodia Beverage ក្នុងការគាំទ្រសិល្បៈទាំង់បុរាណនិងសម័យ។ កម្មវិធីចូលរួមដោយសេរីនេះ នឹងមានដាក់បញ្ចូលនូវការសម្ដែងសិល្បៈបុរាណខ្មែរផ្សេងៗ ក៏ដូចជាការសម្ដែងពីក្រុមចម្រៀង Small World Small Band ផងដែរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Chip Mong Noro Mall វិថីនរោត្ដម
តន្ដ្រី
មិនត្រឹមតែមានពិរពរណ៌ដាក់តាំងនៅ Sra’Art តែប៉ុណ្ណោះទេ KOK ក៏នឹងចូលខ្លួនសម្ដែងតន្ដ្រីផ្ទាល់ ដោយលេងឧបករណ៍ភ្លេង ហ្គីតាបែប Impro/Electronic Rock ចូលរួមដោយ Maksim (Max) ផ្នែកវីយូឡុង។
ចាប់ពីម៉ោង៥ល្ងាចតទៅនៅ Sra’Art វិថីសុធារស
សម្រាប់ការសម្ដែងល្ងាចនេះ បែបប្លែកមួយទៅកាន់ Hard Rock ដើម្បីចូលរួមទស្សនា Elena Stenkina នាំយកនូវការសម្ដែងតន្ដ្រីបែប Acoordion Rock។
ចាប់ពីម៉ោង៧ល្ងាចនៅ Hard Rock Cafe ផ្លូវលេខ ១០២
ក្រុមចម្រៀង The Boxchords បានត្រលប់មកវិញ ហើយនឹងសម្ដែងនៅ Alchemy ល្ងាចនេះ ដឹកនាំការសម្ដែងដោយ Joshua Chiang ពួកគេនឹងនាំយកនូវតន្ដ្រីបែប Feel good Pop មិនថាជាបទចម្រៀងថ្មីនិងចាស់។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy ផ្លូវលេខ ១២៣
កម្មវិធី open mic jam session នៅ Cloud ត្រលប់មកវិញនៅ Cloud រាត្រីនេះរៀបចំកម្មវិធីដោយ Alisha និង John។ នេះជាឱកាសល្អមួយសម្រាប់តន្ដ្រីករ ដែលចង់បង្ហាញសមត្ថភាពខ្លួន ក៏ដូចជាចូលរួមសម្ដែងអ្នកដែលចូលរួមដទៃទៀតនៅទីនោះផងដែរ។
ចាប់ពីម៉ោង៧កន្លះនៅ Cloud ផ្លូវលេខ ៩
ក្រុមចម្រៀង Pocket Change នឹងនាំយកមកនូវតន្ដ្រីបែប Funk, Hip Hop និង R&B មកកាន់ Ege Bar។ រំពឹងនូវការសម្ដែងតន្ដ្រីបែប សប្បាយៗនិងពោរពេញទៅដោយ Energy។
ចាប់ពីម៉ោង៨យប់នៅ Ege Bar ផ្លូវលេខ ៤៦០
រាំកម្សាន្ត
សម្រាប់ល្ងាចថ្ងៃសៅរ៍នេះនៅ Meta House មានកម្មវិធីចាក់តន្ដ្រីពី Airfix Twin and Selectah Gorimaa ប្ដូរវេនគ្នាបន្តរបន្ទាប់ ចាប់ផ្ដើមពីម៉ោង៩យប់។ បន្ទាប់ពីនេះ Scrambled X នឹងនាំយកតន្ដ្រីបែប Baseline Techno ពីទីក្រុងប៊ែកឡាំងយកមកចាក់រាំកម្សាន្ត។
ចាប់ពីម៉ោង៩យប់នៅ Meta House ផ្លូវលេខ ១៧៨
Bouchon Wine Bar នឹងមានកម្មវិធីចាក់តន្ដ្រីបែប Disco, Funk សម្រាប់កម្មវិធី disco funk get down អមជាមួយស្រាក្រឡុកដ៏មានឱជារស។
ចាប់ពីម៉ោង៩យប់នៅ Bouchon Wine Bar ផ្លូវលេខ ១៧៤
មានអ្វីទៀត?
TorTim គឺជាកន្លែងតាំងពិពរណ៌មួយបង្កើតដោយអ្នកសិល្បៈកម្ពុជា ក្នុងផ្នែកផ្សេងៗគ្នា ដើម្បីផ្ដល់នូវទីតាំងសម្រាប់អ្នកសិល្បៈកម្ពុជាផ្សេងទៀតបង្ហាញស្នាដៃរបស់ខ្លួន។ ពួកគេបានចាប់ផ្ដើមការងារសប្ដាហ៍ទី៣ថ្ងៃនេះ ដោយមានដាក់បង្ហាញផលិតផលពី Green Lady កម្ពុជា និង គ្រឿងផ្ទះបាយពី Ghechie និង Nay។
ចាប់ពីម៉ោង១០ព្រឹកដល់៦ល្ងាចនៅ TorTim Art Gallery and Cafe ផ្លូវលេខ ៤២៦
ដោយមិនទាន់អាចប្រារព្ធកម្មវិធី ដែលមានអ្នកចូលរួមច្រើន Farm to Table បន្តកម្មវិធីផ្សារកសិករខ្នាតតូច។ សប្ដាហ៍នេះនឹងមានដាក់លក់នូវគ្រឿងទេស ក៏ដូចជាផលិតផលថែរក្សាស្បែកផលិតពីប្រេងដូងផងដែរ ពី Coco Khmer និងប័រពី Joyfully Nutty។
ចាប់ពីម៉ោង១០ព្រឹកដល់២រសៀលនៅ Farm to Table ផ្លូវលេខ ៣៦០។
WS1 និង Factory នឹងមានកម្មវិធី ពិសេសសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ។ ចាប់ផ្ដើមពីថ្ងៃត្រង់ អ្នកអាចយកសៀវភៅដែលអ្នកបានអាចរួច ដើម្បីយកមកប្ដូរយកសៀវភៅថ្មីក្នុងកម្មវិធី book exchange meetup។ អ្វីដែលពិសេសនោះគឺអ្នកអាច ជួបជាមួយបណ្ដាអ្នកចូលចិត្តអានសៀវភៅដទៃទៀត ដើម្បីពិភាក្សារឿងរ៉ាវផ្សេងៗពាក់ព័ន្ធក៏ដូចជា បង្កើតមិត្តភាពថ្មីៗផងដែរ។ បន្ថែមពីនេះទៀតចាប់ពីម៉ោង២រសៀល អ្នកអាចចូលរួមកម្មវិធី boardgame meetup ដែលអាចអោយអ្នករៀន Boardgame ជាច្រើនប្រភេទដោយអ្នកអាចនាំយក ប្រដាប់លេងខ្លួនឯងមកជាមួយដូចគ្នា។
ចាប់ពីថ្ងៃត្រង់ដល់៥ល្ងាចនៅ The Factory ផ្លូវជាតិលេខ២
ថ្ងៃអាទិត្យ
ភាពយន្ត
ពីក្នុងរឿង Seven Samurai របស់អ្នកដឹកនាំរឿងល្បីឈ្មោះ Akira Kurosawa ក្រុមសាម៉ូរ៉ៃ៧រូប បានត្រូវគេជួលពីទីក្រុងតូចមួយ ដើម្បីការពារទីតាំងនោះពីសំណាក់ចោរប្លន់ទ្រព្យសម្បតិ្ត។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
តន្ដ្រី
Sundown Social Club នឹងមានកម្មវិធី Afrobeats rooftop day party ដំបូងបង្អស់នៅភ្នំពេញ។ Afrobeats គឺសំដៅទៅលើតន្ដ្រី Beat ដែលធ្វើឲ្យល្បីឈ្មោះពីតន្ដ្រីករ Fela Kuti ពីទ្វីបអាហ្វ្រិក។ តន្ដ្រីនេះក៏មានលក្ខណស្រដៀង Afrolatino និង Caribbean Tunes ផងដែរ។
ចាប់ពីម៉ោង៤កន្លះដល់១១កន្លះនៅ Sundown Social Club ផ្លូវលេខ ៤៤០
នៅ Sharky’s នឹងមានកម្មវិធីនិយាយកំប្លែង Standup Blues and Sitdown Comedy សម្រាប់រាត្រីនេះចូលរួមដោយ តន្ដ្រីករ zzgarzz សម្ដែងតន្ដ្រី Jazz និង Latin អមដោយ Blind Boy Baloney និយាយរឿងកំប្លែងខ្លះៗឲ្យអ្នកចូលរួមកម្សាន្តអារម្មណ័៍។
ចាប់ពីម៉ោង៩កន្លះដល់១២កន្លះយប់នៅ Sharky’s ផ្លូវលេខ ១៣០
សិល្បៈ
ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការបង្ហាញស្នាដៃរបស់លោក Morrison Polkinghorne នៅការដាក់តាំងពិពរណ៌មួយនៅសណ្ឋាគារ Sofitel។ ដោយប្រើប្រាស់ជក់ផ្កាឈូកក៏ដូចជាទឹកថ្នាំធ្វើពីផ្កាឈូកដូចគ្នា លោកបានគូរគំនូរដោយប្រើប្រាស់បច្ចេកទេសចិននិងជប៉ុនបុរាណ។
ចាប់ពីថ្ងៃទី១១ដល់៤រសៀលនៅ Sofitel វិថីសុធារស
មានអ្វីទៀត?
សម្រាប់ជាការបន្តមួយក្នុងគម្រោង Girl Empowerment, Meta House និង Khmer Art Action បានរៀបចំកម្មវិធី theatre performance followed by a panel discussion ផ្ដោតសំខាន់ទាំងនៅលើការដឹកនាំនិងដំណែងការងារផ្សេងៗរបស់ស្ដ្រី។ តុពិភាក្សានឹងចូលរួមដោយស្ដ្រីពីដំណែងនិងមុខងារផ្សេងៗ ដោយនិយាយអំពីបទពិសោធន៍របស់ពួកគេ។
ចាប់ពីម៉ោង២រសៀលតទៅ នៅ Meta House ផ្លូវលេខ ១៧៨
