Club Love: មកជួបក្រុមការងាររបស់កន្លែងកម្សាន្តរាត្រីដ៏ល្បីឈ្មោះមួយនៅភ្នំពេញ
Club Love គឺជាកន្លែងដ៏ពិសេសមួយ មានទីតាំងស្ថិតនៅម្ដុំបឹងកេងកង១ ដែលទាក់ទាញអ្នកដើរលេងកម្សាន្តពេលរាត្រីជាច្រើន មិនថាជាអ្នករស់នៅទីក្រុង ជនបរទេស ឫក៏ភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោក។
Club Love គឺជាកន្លែងដ៏ពិសេសមួយ មានទីតាំងស្ថិតនៅម្ដុំបឹងកេងកង១ ដែលទាក់ទាញអ្នកដើរលេងកម្សាន្តពេលរាត្រីជាច្រើន មិនថាជាអ្នករស់នៅទីក្រុង ជនបរទេស ឫក៏ភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោក។
ជួបជាមួយ DJ ល្បីៗជាច្រើនរូបដែលតែងតែមកចាក់ភ្លេងពីរោះៗ ដើម្បីឲ្យយើងរាំលេងកម្សាន្ត ក៏ដូចជាភេសជ្ជៈគ្រប់ប្រភេទដាក់លក់ក្នុងតម្លៃសមរម្យ និងជាកន្លែងមានទីតាំងដ៏ល្អមួយនៅបណ្ដោយផ្លូវលេខ ២៧៨, ធានាថានឹងធ្វើឲ្យទីធ្លារាំកម្សាន្តគឺតែងតែមានមនុស្សច្រើនកុះករ។
ប៉ុន្ដែអ្វីដែលធ្វើឲ្យ Club Love កាន់តែល្អបំផុតនោះគឺ ក្រុមការងារទាំងអស់របស់ Club មួយនេះ។
ពួកយើងបានជួបគ្នាជាមួយក្រុមការងារ ដើម្បីស្វែងយល់ថាតើហេតុអ្វីបាន Club Love គឺពិតជាកន្លែងកម្សាន្តដ៏ល្អមួយប្រចាំទីក្រុងភ្នំពេញ?
ចង់ដឹងពីអាថ៌កំបាំងមែនអត់?
អីចឹង! ទៅលេងទីនោះថ្ងៃណាក៏បានចាប់ពីច័ន្ទដល់អាទិត្យចាប់ពីម៉ោង ១១យប់ដល់៤ទៀបភ្លឺ ប្រាកដជាធ្វើឲ្យលោកអ្នកសប្បាយរីករាយមិនខកបំណង។
Club Love មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ២៧៨ សង្កាត់បឹងកេងកង១
