កម្មវិធីសប្ដាហ៍ហ្វេសិន REVOLUTION ឆ្នាំនេះធ្វើជាលក្ខណៈឌីជីថល
ខណៈពេលដែលការប្រមូលផ្ដុំរៀបចំកម្មវិធីនៅទីសាធារណៈត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្រុមអ្នកចាប់អារម្មណ៍នឹងវិស័យហ្វេសិននៅកម្ពុជា បានរៀបចំកម្មវិធីសប្ដាហ៍ហ្វេសិន ដោយពោរពេញទៅដោយព័ត៌មាននិងការកម្សន្តនានាពាក់ព័ន្ធនឹងហ្វេសិនគួរឲ្យចាប់អារម្មណ៍ ចាប់ពីថ្ងៃទី ២០ ដល់ ២៦ ខែមេសា។
ជាក់ស្ដែងសម្រាប់ពេលនេះការប្រមូលផ្ដុំគ្នាធ្វើសកម្មភាពគ្រប់យ៉ាងត្រូវបានផ្អាក ដូច្នេះហើយទើប កម្មវិធីសប្ដាហ៍ហ្វេសិនពី Fash Rev Cambodia ត្រូវធ្វើឡើងជាលក្ខណៈឌីជីថលវិញម្ដង។ សម្រាប់កម្មវិធីពេញមួយសប្ដាហ៍នេះ គឺ មានគោលបំណងធ្វើឡើងដើម្បី បង្ហាញទៅកាន់សាធារណៈជននូវការផលិតសម្លៀកបំពាក់ ក៏ដូចជាផ្ដល់នូវកិត្តិយសដល់អ្នកផលិតផងដែរ។ ចំពោះការរៀបចំទូទៅគឺមានដាក់បញ្ចូលនូវកម្មវិធីជាច្រើនដូចជា ការដើរបង្ហាញម៉ូដពីអ្នករចនាម៉ូដប្រចាំប្រទេសកម្ពុជា ការដាក់ឲ្យផ្លាស់ប្ដូរសម្លៀកបំពាក់ ការបើកស្ទូឌីយ៉ូឲ្យទស្សនា ការដាក់បញ្ចាំងភាពយន្ត និងតុពិភាក្សា។
រាល់កម្មវិធីដែលធ្វើឡើងទាំងអស់នេះ ក៏នឹងប្រព្រឹត្តជាមួយប្រទេសដល់ទៅ ១៦០ទៀតឯណោះ រៀបចំដោយនារីៗដែលជាសមាជិកក្នុងក្រុមអន្តរជាតិ Fashion Revolution។ អង្គការនេះបានរៀបចំគម្រោងជាច្រើន សម្រាប់វិស័យឧស្សាហកម្មហ្វេសិនក្នុងគោលបំណង ដើម្បីឲ្យមានសុវត្ថិភាព មិនបំពុលបរិស្ថាន ជាពិសេសឲ្យដំណើរការនៃហ្វេសិនមានភាពកាន់តែរលូននិងងាយស្រួល។ បង្កើតកាលពីឆ្នាំ ២០១៣ ខណៈពេលដែលរោងចក្រ Rana Plaza បានបាក់សង្កត់និងសម្លាប់កម្មកររោងចក្រដល់ទៅជាងមួយពាន់នាក់កាលពីឆ្នាំ ២០១៣។ សម្រាប់កម្មវិធី Fashion Revolution Week ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះក៏តែងតែរំឮកនូវហេតុការណ៍សោកសៅដែលបានកើតឡើងនេះផងដែរ។
ទោះបីជាអំឡុងពេលនេះខណៈដែលពិភពលោកកំពុងតែជួបប្រទះនឹងជំងឺរាតត្បាត Covid-19 កម្មវិធីនេះនឹងធ្វើឡើងទៅតាមលក្ខណៈជាអនឡាញជំនួសវិញ។ សម្រាប់ប្រទេសកម្ពុជាផ្ទាល់សុខភាពនៃកម្មករ កម្មការនីកាត់ដេរពិតជាមានសារៈសំខាន់ ដូច្នេះទើបកម្មវិធីនេះត្រូវតែធ្វើឡើងខានមិនបាន។
“ពួកយើងបានរៀបចំគម្រោងនិងផែនការរួចអស់ទៅហើយ ដូច្នេះយើងត្រូវតែប្ដូរវាទៅជាលក្ខណៈឌីជីថលវិញ។” នេះបើតាមការលើកឡើងពីអ្នកស្រី Jasmine Summers អ្នកសម្របសម្រួលនៃ Fash Rev Group ប្រចាំប្រទេសកម្ពុជា ដែលចាប់ផ្ដើមគម្រោងនេះតាំងពីខែធ្នូឆ្នាំមុនមកម្ល៉េះ។
“គំនិតដំបូងនៃការរៀបចំកម្មវិធីនេះគឺ មានលក្ខណៈត្រឹមតែជាការផ្លាស់ប្ដូរសម្លៀកបំពាក់ និងការដាក់លក់សម្លៀកបំពាក់ពី Brand តូចៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការនាំមកនូវគំនិតបង្កើតថ្មីៗ ការរៀនសូត្រ ពីបណ្ដាអ្នកដែលចូលរួមចំណែកតាមរយៈតូបតូចៗទាំងនោះ។ ដូច្នេះ វាប្រៀបបាននឹងការសហការគ្នាក្នុងស្រុក ចំពោះអ្នកដែលត្រូវជួលតូបលក់ក៏ដូចជាអាចផ្ដល់ជូននូវមេរៀនសម្រាប់ការកាត់ដេរផងដែរ ដូច្នេះវាជាសកម្មភាពពិសេសមួយ ហើយខ្ញុំចង់ឲ្យវាត្រលប់មកវិញ។”
“ប៉ុន្តែនាងក៏បន្ថែមទៀតថា សម្រាប់ឈុតសម្លៀកបំពាក់ដែលត្រូវគេស្រលាញ់ពេញចិត្ត នឹងអាចឲ្យចាប់ផ្ដើមចាប់អារម្មណ៍ពីតម្លៃនៃការឌីហ្សាញ និងការច្នៃប្រឌិតជាជាងតែការផ្លាស់ប្ដូរសម្លៀកបំពាក់។”
#lovedclotheslast គឺជាគោលគំនិតសម្រាប់ឆ្នាំនេះ ហើយពួកគេក៏បានស្នើរឲ្យអ្នកស្រលាញ់ខាងវិស័យហ្វេសិន ថតរូបនូវឈុតឬផ្នែកមួយនៃសម្លៀកបំពាក់របស់ពួកគេ ហើយផ្ញើរទៅកាន់ Fash Rev Cambodia ឬក៏អាចផ្ញើរសារអេឡិចត្រូនិកទៅកាន់ cambodia@fashionrevolution.org ដោយរៀបរាប់ពីសាច់រឿងថាហេតុអ្វីបានជាពួកគេពេញចិត្តនូវឈុតសម្លៀកបំពាក់នោះ។ ក្រុមនេះនឹងប្រមូលរូបភាពនិងសាច់រឿងទាំងអស់និងបង្ហោះនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដែលនឹងជាសកម្មភាពចុងក្រោយនៃកម្មវិធី។
សម្រាប់ឱកាសនេះដែរ សម្រាប់អ្នកដែលស្ម័ក្សចិត្តចូលរួមរៀបចំកម្មវិធីនេះដែលត្រៀមខ្លួនបង្ហាញ ផ្ទាល់ពីជំនាញដ៏មានប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងហ្វេសិន ដែលវីដេអូទាំងអស់នឹងបង្ហោះលើអ៊ីនធឺណិតជំនួសវិញ។ ក្នុងនោះប្រសព្វដោយវីដេអូសម្បូរបែបមិនថាជាគន្លឹះផ្សេងៗស៊ីជម្រៅ ឬក៏ការដេរម៉ាសបិទមុខធម្មតា។
សម្រាប់ការដាក់បញ្ចាំងភាពយន្តឯកសារ Riverblue នឹងធ្វើឡើងជាលក្ខណៈផ្សាយផ្ទាល់វិញ ជំនួសការដាក់បញ្ចាំងនៅនឹងទីតាំង។ ការផ្លាស់ប្ដូរនេះក៏នឹងធ្វើឡើងដូចគ្នាជាមួយនឹងការដាក់បញ្ចាំងស៊េរីឯកសារ “Factory Life” ពី Asia Foundation។ នេះជាវីដេអូឯកសារ និយាយជាភាសារខ្មែរប៉ុន្តែមាន Subtitles ជាភាសារអង់គ្លេស ដែលបង្ហាញពីជីវិតជាកម្មករកាត់ដេរសម្រាប់ជនជាតិខ្មែរ ប្រកបរបរនេះដើម្បីចិញ្ចឹមជីវិត។
សម្រាប់ព្រឹត្តការណ៍ពិសេសមួយសម្រាប់កម្មវិធីសប្ដាហ៍នេះ អាចនឹងមិនអាចកើតឡើងប្រសិនជាគ្មានវត្តមានពីវីរុស Covid-19។ វីដេអូនិងរូបថតជាច្រើនលក្ខណៈជា ទេសចរណ៍នៅខាងក្នុងស្ទូឌីយ៉ោ (Open Studios Tours) បានផ្ដល់ឲ្យពីសំនាក់ស្ទូឌីយ៉ូហ្វេសិនក្នុងស្រុកមួយចំនួន ផ្ដោតសំខាន់ទៅលើដំណើរការផលិត ការប៉ះពាល់នានាពីសំណាក់មេរោគ Corona ទៅកាន់សហគមន៍អន្តរជាតិ ក៏ដូចជាជះឥទ្ធិពលនៃសហគមន៍ហ្វេសិនក្នុងស្រុកដូចគ្នា។
“ខ្ញុំទទួលបានវីដេអូពីរពី Brands ដែលមានទីតាំងនៅកម្ពុជា តាមរយៈវីដេអូនោះយើងសង្កេតឃើញថា ស្ទូឌីយ៉ោរបស់ពួកគេគឺមានលក្ខណៈទទេរដោយសារ ពួកគេត្រូវផ្លាស់ប្ដូររបរជំនួញពួកគេខណៈពេលមានបញ្ហាដោយមេរោគ Covid។” អ្នកស្រី Summers បានបន្ថែមថា “សម្រាប់ក្រុមហ៊ុនផ្សេងៗបានបង្ហាញនូវសាច់រឿងជាស៊េរីរូបថតបង្ហាញពី ស្ទូឌីយ៉ោនិងក្រុមការងាររបស់ពួកគេ បង្ហាញថាតើ Covid-19 បានប៉ះពាល់ជំនួញពួកគេយ៉ាងណាខ្លះ ក៏ដូចជាតើពួកគេប្រឈមមុខនឹងបញ្ហានេះដោយរបៀបណា?”
សម្រាប់កម្មវិធីផ្សេងទៀតដែលធ្វើឡើងជាលក្ខណៈ Live ផ្ទាល់គឺ Nerd Night បានធ្វើឡើងកាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ។ សម្រាប់ Nerd Night រាត្រីម្សិលមិញនេះ វាគ្មិនអ្នកចូលរួម ម្នាក់ៗត្រូវត្រៀម Slides ចំនួន ២០ ដោយមានពេល ២០វិនាទីសម្រាប់ Slide នីមួយៗក្នុងការពន្យល់។ កម្មវីធីនេះធ្វើឡើងដោយប្រើកម្មវិធី Zoom ព្រមទាំងមានការផ្សាយផ្ទាល់ពី ទំព័រហ្វេសប៊ុកផ្លូវការរបស់ Nerd Night ផងដែរ។ អ្នកអាចត្រលប់ទៅទស្សនាកម្មវិធីនេះទាំងស្រុងនៅ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Nerd Night ដដែល។
សម្រាប់កម្មវិធីផ្សាយផ្ទាល់មួយទៀតគឺ កម្មវិធី Future of Fashion Forum សហការឧបត្ថម្ភដោយ German Agency International Cooperation ជាតុពិភាក្សាពីអ្នកជំនាញផ្ទៃក្នុងពីឧស្សាហកម្មនេះ ដែលនឹងនិយាយរៀបរាប់ពីគំនិតមួយនៃការកែប្រែវិស័យនេះ តើវានឹងមានលក្ខណៈដូចម្ដេចនៅឆ្នាំ ២០៣០។ តុពិភាក្សានេះក៏ផ្ដោតសំខាន់ទៅលើ គោលគំនិតផ្ទាល់ពីបណ្ដាក្រុមហ៊ុននិងអ្វីដែលកម្មករចង់បាន រាប់បញ្ចូលទាំងឯកជន និងសាធារណៈ។ ទំព័រហ្វេសប៊ុកសម្រាប់ព្រឹត្តការណ៍នេះផ្ទាល់ អនុញ្ញាតិឲ្យអ្នកផ្ដល់នូវសំនួរខ្លះៗ ដែលអ្នកចង់ដឹងជុំវិញនូវអ្វីៗដែលពួកគេនឹងលើកយកមកពិភាក្សា។
“ចន្លោះពេលពីថ្ងៃច័ន្ទនិងថ្ងៃព្រហស្បត្តិ៍ យើងនឹងទទួលបានការបកស្រាយនិងការរាយការណ៍ ពិសេសនូវស្ថានការណ៍នៅកម្ពុជា ពីប្រភពជាក់លាក់ផងដែរ” នេះបើតាមអ្នកស្រី Summers។
បន្ទាប់ពីដឹងឭនូវការផ្លាស់ប្ដូរអស់ទាំងនេះ ខ្ញុំចង់ដឹងថាតើវានឹងមានការផ្លាស់ប្ដូរវិជ្ជមាននូវការប្ដូរទៅជាអនឡាញនេះ ដោយមនុស្សកាន់តែច្រើនអាចមើលឃើញនិងរៀនសូត្រ ពីព្រោះលើកនេះកម្មវិធីនេះមិនត្រឹមតែផ្ដល់ជូននូវព័ត៌មានតែបណ្ដាអ្នករស់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែអាចចូលទស្សនាបានទូទាំងពិភពលោក។ នេះជាឱកាសមួយដែលយើងអាចបង្ហាញពីលក្ខណៈពិសេសនៃទីក្រុងភ្នំពេញផងដែរ។
អ្នកស្រី Summers ទទួលស្គាល់ថា ទោះបីជានាងមានការព្រួយបារម្ភ ក្នុងការខ្វះខាតពេលវេលាសម្រាប់បកប្រែនូវឯកសារ ឬព័ត៌មានពីភាសារអង់គ្លេសមកជាភាសារខ្មែរ។ “អ្វីដែលយើងមិនអាចធ្វេសប្រហែសបានគឺ ការជម្រុញឲ្យសហគមន៍ខ្មែរចូលរួមឲ្យកាន់តែច្រើនសម្រាប់កម្មវិធីនេះ។” អ្នកស្រី Summers បន្ថែមថា “ខណៈដែលពេលនេះយើងបានផ្លាស់ប្ដូរទៅកាន់សហគមន៍អន្តរជាតិក៏ពិតមែន ប៉ុន្តែការបាត់បង់ការចូលរួមពីសំណាក់សហគមន៍ខ្មែរគឺអ្វីដែលយើងមិនចង់បាន។”
មានអ្វីខ្លះកើតឡើងសម្រាប់ Fash Rev Fashion Week:
រាត្រីថ្ងៃច័ន្ទម៉ោង ៨ថ្ងៃទី ២០មេសា: Nerd Night X Fash Rev, Facebook Live និង Zoom។
ពេញមួយថ្ងៃអង្គារទី ២១ ខែមេសា វីដេអូបង្ហាត់បង្រៀនផ្សេងៗ Upload ពេញមួយថ្ងៃ។
ពេញមួយថ្ងៃពុធ ទី២២ខែមេសាៈ វីដេអូពី The Asia Foundation សម្រាប់ស៊េរីឯកសារ “Factory Life” Upload ពេញមួយថ្ងៃ។
ម៉ោង ៦កន្លះល្ងាចថ្ងៃ ព្រហស្បត្តិ៍ទី ២៣ ខែមេសា: Future of Fashion Forum, Facebook Live និង Zoom។
ពេញមួយថ្ងៃសុក្រទី ២៤ខែមេសាៈ Fashion Trivia បង្ហោះពេញមួយថ្ងៃ បន្ទាប់មកនឹងមានការដាក់បញ្ចាំងភាពយន្តឯកសារ River Blue។
ពេញមួយថ្ងៃសៅរ៍ទី ២៥ខែមេសាៈ វីដេអូបង្ហាញពី ក្រុមហ៊ុនឌីហ្សាញសម្លៀកបំពាក់ក្នុងស្រុក បង្ហោះពេញមួយថ្ងៃ។
ពេញមួយថ្ងៃអាទិត្យទី ២៦ខែមេសាៈ បង្ហាញពីអ្នកចូលរួម #lovedclotheslast និងវីដេអូចុងក្រោយបញ្ចប់កម្មវិធី។
