Connect with us

ចុង​សប្ដាហ៍ទៀត​ហើយ​គួរតែទៅណា​ខ្លះ​ទើប​ល្អ?

កីឡា

ចុង​សប្ដាហ៍ទៀត​ហើយ​គួរតែទៅណា​ខ្លះ​ទើប​ល្អ?

ទីបំផុត​ចុង​សប្ដាហ៍​បានមក​ដល់​ទៀត​ហើយ​ ទោះ​បីជា​សប្ដាហ៍​នេះ​​សម្បូរ​ភ្លៀង​​ខ្យល់​ និង បរិយាកាស​មិន​សូវ​អំណោយ​ផលក៏ពិត​មែន ​​អ្នក​នៅ​តែ​អាច​ដើរ​លេង​សប្បាយ​នៅ​កន្លែង​ទាំង​អស់​នេះ​បាន​ដែរ។

ទីបំផុត​ចុង​សប្ដាហ៍​បានមក​ដល់​ទៀត​ហើយ​ ទោះ​បីជា​សប្ដាហ៍​នេះ​​សម្បូរ​ភ្លៀង​​ខ្យល់​ និង បរិយាកាស​មិន​សូវ​អំណោយ​ផលក៏ពិត​មែន ​​អ្នក​នៅ​តែ​អាច​ដើរ​លេង​សប្បាយ​នៅ​កន្លែង​ទាំង​អស់​នេះ​បាន​ដែរ។

Click here to read this in English >>

ថ្ងៃសុក្រ

អាហារ និង ភេសជ្ជៈ

កម្មវិធិ TGIF របស់​ Kingdom Brewery បាន​ត្រលប់​មក​វិញ​ហើយ​យប់​នេះ​ ហើយ​នឹង​ផ្ដល់​នូវ​ស្រាបៀ​ជាច្រើន​ប្រភេទ​សម្រាប់​បម្រើ​ជូន​លោក​អ្នក​ក្នុង​តម្លៃ​តែ ១២​ដុល្លារ​ប៉ុណ្ណោះ។ ជំនួស​ឲ្យ Mike’s Burgers លើក​នេះ Kingdom សហការ​គ្នា​ជាមួយ Long After Dark វិញ​ម្ដង​​ដែល​អ្នក​អាច​ញ៉ាំ​បៀ​បាន​យ៉ាង​ច្រើន​ប្រភេទ​ក្នុង​តម្លៃ​តែ ១២​ដុល្លារ​ លើស​ពី​នេះ​ក៏​អ្នក​អាច​ញ៉ាំ​​ Burger ជា​ច្រើន​ប្រភេទ​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​មិន​ថា​ជា សាច់​, បន្លែ ឫ​ក៏​ជម្រើស​ពិសេស​សម្រាប់​អ្នក​មិន​ញ៉ាំ​សាច់​គឺ​មាន​ទាំង​អស់​។ កម្មវិធី TGIF នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦ល្ងាច​ដល់​១១យប់​នៅ Long After Dark ផ្លូវ​លេខ​ ៤៥០ ទួល​ទំពូង។

ខណៈ​ពេល​នោះ​ដែរ ប្រសិន​ជា​អ្នក​ចង់​នាំសង្សារ​ឫ​មិត្តភក្ដ័​ទៅ​កន្លែង​ញ៉ាំ​អី​ដ៏​ល្អ​មួយ​ កុំ​ភ្លេច​នាំ​ពួក​គេ​ទៅ​កាន់​​ Chez Flo សម្រាប់​រាត្រី​ដ៏​ពិសេស​ ដែល​អ្នក​អាច​ញ៉ាំ​ Oysters និង Wine។ Oysters ថ្មីៗ​ដែល​ទើប​យក​មក​ទី​ផ្សារ​ គឺ​មាន​តម្លៃ​តែ ៥ដុល្លារ​សម្រាប់ ៣​គ្រាប់, ៨ដុល្លារ​ ៦គ្រាប់ និង ១៥ដុល្លារ​សម្រាប់​១២​គ្រាប់។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​១១​យប់​នៅ​ Chez Flo ផ្លូវ​លេខ​ ៣០៨ សង្កាត់​ទន្លេ​បាសាក់។

oysters mr bean.gif

ឫ​ក៏​អ្នក​អាច​មក​កាន់​ Mo Mo Paradise ក្នុង​ថ្ងៃ​ Monthly Special Beef Day ដែល​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ​ ២៩%។​ អី​ចឹង​ចាំ​អង្កាល់! Mo Mo Paradise មាន​ទី​តាំង​នៅ​ផ្លូវ​លេខ ៥១ បឹង​កេងកង​១។

Theatre & Dance

អ្នក​​រាំ​របាំ​សហ​សម័យ Belle (Chumvan Sodhachivy) នឹង​បង្ហាញ​អំពី​អ្វី​ដែល​សង្គម​សព្វ​ថ្ងៃ​ចង់​បាន​ពី​យើង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​នៅ​ក្នុងកម្មវិធី​ Resilience ការ​រាំ​របាំ​បែប​ទំនើប​មួយ​នៅ វិទ្យាស្ថាន​បារាំង​ យប់​នេះ​វេលា​ម៉ោង ៦ៈ៣០ដល់​៧ៈ៣០​យប់​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៨៤។

Résilience-640x300

នៅ​ឯ Java Creative Cafe ឯ​ណោះ​វិញ​ នឹង​មាន​កម្មវិធី Open Mic Night សម្រាប់​អ្នក​ចេះ​កំណាព្យ​ក៏​ដូច​ជា​អ្ន​ក​លេង​តន្ដ្រី​ជា​ដើមអាច​ចូល​រួម​​នៅ​ក្នុង​កម្មវិធី Slam, Bam, Thank You Mam។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៥ៈ៣០​ល្ងាច​ដល់​៨​យប់​ ទីតាំង​តាម​វិថី​ ព្រះសីហនុ។

សិល្បៈ និង​ការ​ថត​រូប

នៅ​ឯ​ META House វិញ​ យប់​នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​ដែល​អ្នក​អា​ច​មក​ទស្សនា​ ArtLab exhibition របស់អ្នក​រចនាសញ្ជាតិ្ត​ UK លោក Mac Villan នៅ​ក្នុង​សាល​បង្ហាញ​ពិពណ៌។ ចំនែក​ឯ​ការ​ជប់​លៀង​បិទ​កម្មវិធី​វិញ​ក៏​ធំ​មិន​ធម្មតា​ដែរ ជាមួយ​នឹង​ការ​សម្ដែង​​ “turntable veterans” ពី Dr Wah Wah, Dj Shagzy និង Nicomatic ដែល​នឹង​សម្ដែង​ពី​ Vinyls Collections ល្អ​ៗ​របស់​ពួកគេ​ ​រាប់​បញ្ចូល​ទាំងចង្វាក់​ Disco, House, Funk, Soul និង Drum & Bass។ កម្មវិធី​យប់​នេះ​ចាប់​ផ្ដើុម​ពី​ម៉ោង ៩​យប់​ដល់​២​ទៀប​ភ្លឺ​នៅ META House ទីតាំង​តាម​បណ្ដោយ​ផ្លូវ​សុធារស។

ភាព​យន្ដ

នៅ​ Major Cineplex កម្មវិធី “Major Charity Film Festival” គឺ​នៅ​តែ​បន្ដ​នៅ​ឡើយ​ រហូត​ដល់​ថ្ងៃ​អាទិត្យ។ កម្មវិធី​នេះ​បាន​ជ្រើស​រើស​រឿង​ខ្មែរ​ល្អៗ​ចំនួន ៧ យក​មក​ដាក់​បញ្ចាំង​​ឡើង​វិញ​​ ដែល​ទីតាំង​នៅ​ Major Cineplex by Cellcard ផ្សារ​ទំនើប Aeon Mall វិថី សុធារស។

ចំពោះ​កន្លែង​ផ្សេង​ទៀត​គឺ Outpost នឹង​មាន​បញ្ចាំង​នៅ​រឿង​​បែប​ Drama កម្សត់​ស្រក់​ទឹក​ភ្នែក​គឺ “King’s Speech” ចាប់​ពី​ម៉ោង ៧​យប់​ដល់​៩​យប់​ នៅ​ផ្លូវ​ទន្លេ​បាសាក់​ ជិត​សណ្ឋាគារ សុខា។

នៅ​ឯ Tarantino នឹង​ដាក់​បញ្ចាំង​រឿង​បែប​ Alien ដែល​យើង​ចូល​ចិត្ត​កាល​ពី​នៅ​ក្មេង E.T. ចាប់​ពី​ម៉ោង ៨ៈ៣០​យប់​ ទីតាំង​នៅ​តាម​ផ្លូវ​​លេខ ២៥៨។

នៅ​ META House ក៏​មាន​បង្ហាញ​នូវ​ភាព​យន្ដ​ឯកសារ​ដ៏​ល្អ​មួយ​គឺ “Eight Days a Week” ដែល​និយាយ​អំពី​ហេតុ​ការណ៍​កើត​ឡើង​អំឡុង​ពេល ក្រុម​ចម្រៀង​ the Beatle ចេញ​ប្រគំ​តន្ដ្រី​ទេស​ចរណ៍​ទូទាំង​ពិភពលោក​ លើក​ដំបូង។

ការ​ប្រគំ​តន្រី

យប់​នេះ​ពិត​ជា​មាន​ជម្រើស​ច្រើន​ណាស់​ សម្រាប់​អ្នក​ចូលចិត្ត​តន្ដ្រី!

ដំបូង​បង្អស់, កញ្ញា Sarawan ដ៏​ស្រស់​សោភា​នឹង​សម្ដែង​នៅ Tusk ដោយ​បង្ហើរ​សំនៀង​ បក​ស្រាយ​បទ​ចម្រៀង​ខ្មែរ​ក្នុង​សម័យ​កាល​ ខ្មែរ​រ៉ុក​ និង Western Classics អំឡុង​ទស្សវត្ស​ទី ៦០ ចាប់​ពី​ម៉ោង ៩​យប់​ដល់​១​ទៀប​ភ្លឺ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​​លេខ​ ២៧៨​ បឹង​កេង​កង​១។

លោក Pavel Ramirez នាំ​យក​មក​នូវ​​ចម្រៀង​បែប​ Latin មក​កាន់ Farm to Table ចាប់​ពី​ម៉ោង៦ៈ៣០​ដល់​៨ៈ៣០​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ៣៦០ បឹងកេងកង១។ Jamie Tan នឹង​សម្ដែង​នៅ​ Botanico ចាប់​ពី​ម៉ោង ៧​យប់​ដល់​៩ៈ៣០យប់​ ផ្លូវ​លេខ​​២៩​ ទន្លេបាសាក់​. Rob Narcisso មក​ពី Sangvar Day នឹង​សម្ដែង​ចម្រៀង Cover ​ចង្វាក់​ folk និង rock រួម​បញ្ចូល​ទាំង​បទ Original ខ្លះៗ​នៅ Show Box ចាប់​ពី​ម៉ោង ៧ៈ៣០​ដល់​១០​យប់​​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​​លេខ​ ៣៣០​ បឹងកេងកង២។ ចំនែក​ឯ​ Rock Samples និង​សម្ដែង​នៅ Sharky Bar ចាប់​ពី​ម៉ោង ៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១៣០។

នៅ​ម្ដុំ​ Russain Market ឯ​ណោះ​វិញ​ ក្រុម​ចម្រៀង​ Jazz គឺ the Ritchy, Andrey & Thomas trio នឹង​សម្ដែង​នៅ Alchemy Gastropub ចាប់​ពី​ម៉ោង​ ៨​យប់​ដល់​២​ទៀប​ភ្លឺ​ ទីតាំង​ផ្លូវ​ ១២៣​។ Mary & Takeshi នឹង​សម្ដែង Trattoria Bello ចាប់​ពី​ម៉ោង​ ៨​ដល់​៩​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៤៦០។

ក្លឹប​រាត្រី

Epic Club នឹង​ប្រារព្ធកម្មវិធី​មួយ​ដ៏​អធិកអធម​គឺ Double Dj event យប់​នេះ​ដែល​មាន​ចូលរួម​ពី DJ ពីរ​រូប​គឺ​ DJ Paris និង MC Ruff ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​៣​ទៀប​ភ្លឺ​ ទីតាំង​នៅ​ជិត​​ស្ថាន​ទូត​រុស្សី​ ទន្លេបាសាក់។

នៅ​ឯ D22 គឺ​មាន​កម្មវធី Last Dance នៅ Tama Hotel សម្ដែង​ដោយ DJ Moto។ នេះ​ជា​កម្មវិធី​ចុង​ក្រោយ​មួយ​ សម្រាប់​កម្មវិធី​ស្រដៀង​គ្នា​មាន​ទីតាំង​លើ​អាគារ​ខ្ពស់​នេះ​។ ប៉ុន្ដែ​ក៏​អាច​មាន​កម្មវិធី​ផ្សេងៗ​ទៀត​​នៅ​ថ្ងៃ​ក្រោយ។ ចាប់​ផ្ដើម​ពី​ម៉ោង ៧​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​ភ្នំពេញ​ Tower តាម​បណ្ដោយ​វិថី មុន្នីវង្ស។

ហើយ​ក៏​កុំ​ភ្លេច​នៅ MadHouse នឹង​មាន​កម្មវិធី​ជប់​លៀង​រាំ​កម្សាន្ដ​ រហូត​ដល់​ថ្ងៃ​រះ​​សប្តាហ៍​នេះ ជាមួយ DJ Joshi។​ ចាប់​ផ្ដើម​ពី​ម៉ោង ១០​យប់​ដល់​៦​ព្រឹក តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២។

ថ្ងៃ​សៅរ៍

អាហារ​ និង ភេសជ្ជៈ

ចាប់​ពី​ម៉ោង ៦​ព្រឹក​ រហូត​ដល់ ២ៈ៣០​រសៀល​ ថ្ងៃ​សៅរ៍​និង​អាទិត្យ​ ភោជនីយដ្ឋាន Thai Village នឹង​មាន​កម្មវិធី Dim Sum បុហ្វេ​​ជាពិសេស ​ដែល​ចម្អិន​ដោយ​ចុង​ភៅ​មក​ពី​ប្រទេស​ សាំងហ្គារពួរ​។ ចំពោះ​តម្លៃ​វិញ​គឺ​ថ្លៃ​បន្ដិច​ ១៨​ដុល្លារ​សម្រាប់​ម្នាក់ ប៉ុន្ដែ​ប្រសិន​ជា​អ្នក​ទៅ​ដល់​កន្លែង​នោះ​បាន​ល៉ឿន​​ អ្នក​នឹង​អាច​ញ៉ាំ​បាន​កាន់​តែ​ច្រើន​តាម​តែ​អ្នក​អាច​ញ៉ាំ​បាន​។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦ៈ៣០​ព្រឹក​ដល់ ២ៈ៣០រសៀល​​ នៅ​ភោជនីយដ្ឋាន Thai Village វិថី ម៉ៅសេទុង។

សិល្បៈ និង​ ការ​ថត​រូប

N o w h e r e នឹង​មាន​កម្មវិធី​ Creative Workshops ពីរ​នៅ​ថ្ងៃ​នេះ​៖ ១ ដើម្បី​បង្កើត​កូន​កន្សែង​ដោយ​ដោយ​ប្រើ ត្រា​ជ័រ​ និង​ ១ ទៀត​ដើម្បី​បង្កើត​រូប​គំនូរ​លក្ខណៈ multicolour monoprint ចាប់​ពី​ម៉ោង ៣ៈ៣០​រសៀល​ដល់​៦​ល្ងាច។ តម្លៃ​រៀន​គឺ​ ៤០ដុល្លារ​សម្រាប់​ម្នាក់​ ទីតាំង​នៅ Neverland Artspace ផ្លូវ​ ១៧២​z២ បឹង​កេងកង១។

ភាពយន្ដ

កម្មវិធី Major Charity Film Festival ក៏​នៅ​តែ​បន្ដ​នៅ​ថ្ងៃ​នេះ​ ដោយ​ដាក់​បញ្ចាំង​រឿង “ទឹក​ចិត្ត​ម្ដាយសម័យ​ថ្មី” និង “ប៉ុបពី​ទៅ​ហូលីវូដ” នៅ Major Cineplex ផ្សារ​ទំនើប Aeon Mall ផ្លូវ​សុធារស។

រោងកុន​ថ្មី Tarantino នឹង​បញ្ចាំង​រឿង​ល្បី​ឈ្មោះ American Beauty នៅ​​ម៉ោង ៦ៈ៣០​ល្ងាច​និង​បន្ដ​ដោយ​រឿង Good Will Hunting នៅ​ម៉ោង ៨ៈ៣០​យប់ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៥៨។

ដូច​រាល់​ដង​អីចឹង​ នៅ​ META House តែង​តែ​មាន​ភាព​យន្ដ​ឯកសា​រ​ដ៏​ល្អ​ៗយក​មក​ដាក់​បញ្ចាំង​។ យប់​នេះ​នឹង​មាន​ភាព​យន្ដ​ចំនួន​ពីរ​ដែល​និយាយ​អំពី​បញ្ហា​វិបតិ្ត​នៅ​ប្រទេស​ ស៊ីរី “The Rise of ISIS” និង​ “the heartbreaking The White Helmets” និាយយ​អំពី​អ្នក​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​។ ចាប់​ពី​ម៉ោង ៨​ដល់​១០​យប់​នៅ META House ផ្លូវ សុធារស។

ការ​ប្រគំតន្ដ្រី

ក្រុម​ចម្រៀង Cover ចង្វាក់​ Pop ដ៏​គួរ​ឲ្យ​ស្រលាញ់​ The Box Chords នឹង​សម្ដែង​នៅ Botanico យប់​នេះ​ចាប់​ពី​ម៉ោង ៧​ល្ងាច​ដល់ ៩ៈ៣០​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៩។

ខណៈ​នោះ​ដែរ​ នៅ​កោះ​ពេជ្រ​​នឹង​មាន​កម្មវីធី​ដ៏​ធំ​មួយ​ ដែល​បង្ហាញ​ពី​តន្ដ្រី​បែប​ អាហ្រិក​ និង​ អាស៊ី​ នៅ AfroMusickAsia Mega Concert ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ៗ​មក​ពី​ប្រទេស​កម្ពុជា នីហ្សេរីយ៉ា​ កូរ៉េ​ ហ្ស៊ីមបាវ៉េ សហរដ្ឋអាមេរិក ជប៉ុន​ និង​ចិន​។ ចាប់​ពី​ម៉ោង ៧​ល្ងាច​ដល់​១១​យប់​នៅ​កោះ​ពេជ្រ។

africa dance gif.gif

ក្លឹប​រាត្រី​

កម្មវិធី​​ជប់​លៀង Moondance Party ដ៏​ពិសេស​នឹង​ត្រលប់​មក​វិញ​នៅ​ Tusk ជាមួយ​នឹង​តន្ដ្រី​បែប​ តិច​ណូ​ funky house និង drum & bass ពី​ Phnom Penh Underground, DJ Sequence និង DJ Sushi សម្ដែង​រហូត​ដល់​ទៀប​ភ្លឺ​។ អាហារ​ផ្សេងៗ​នឹង​អាច​ឲ្យ​លោក​អ្នក​កម្មង់​បាន​រហូត​ដល់​ម៉ោង​១​ព្រឹក​ ជាមួយ​នឹង​អាង​ហែល​ទឹក​ ជួយ​អ្នក​ឲ្យ​សម្រាក​កាយ​បន្ទាប់​ពី​អស់​កម្លាំង​ដោយ​ការ​រាំ​រែក។ នេះ​គឺ​ជា​ជម្រើស​ដ៏​ពិសេស​មួយ​ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​រាត្រី​ថ្ងៃ​សៅរ៍​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ល្ងាច​ដល់​​យប់​ជ្រៅ​ នៅ Tusk ទីតាំង​តាម​បណ្ដោយ​ផ្លូវ​២៧៨ បឹង​កេង​កង​១។

moondance

ពេល​នោះ​ដែរ នៅ Could នឹងប្រែ​ក្លាយ​ទៅ​ជា​ Soul Club ដើម្បី​ឧទ្ទិស​ទៅ​ដល់​លោក Charles Bradbury សមាជិក​ក្រុម​ចម្រៀង “Screaming Eagle” ដែល​ទើប​តែ​នឹង​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ល្ងាច​ដល់​២​ទៀប​ភ្លឺ​នៅ Cloud ផ្លូវលេខ​ ៩។

កុំ​ច្រឡំ​ឈ្មោះគ្នា នៅ​ Cloud 9 Skybar ដែល​មាន​ទីតាំង​នៅ​លើ​ដំបូងសណ្ឋាគារ Sun & Moon ឯណោះ​វិញ​ នឹង​មាន​កម្មវិធី​ Black & White Themed Pool Party យប់​នេះ​ ជាមួយ​នឹង​ Tim Coates និង​ Nora Haidee ដែល​ជា​អ្នក​លេង​ភ្លេង​កំដរ។

នៅ META House វិញ​ក៏​នឹង​មាន​កម្មវិធី Indie Rock ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​១​យប់​ ផ្លូវ​ សុធារស។ ក្រុម​ចម្រៀង Jazz ដ៏​ពូកែ Metta Legita Trion​ នឹង​សម្ដែង​នៅ Jazz Club ចាប់​ពី​ម៉ោង​ ៩ល្ងាច ទីតាំង​ផ្លូវ​លេខ​ ២៨២​ ជាមួយ​នឹង​តម្លៃ​សំបុត្រ​ចូល​រួម ៥​ដុល្លារ​។ រាំ​ចង្វាក់ Salsa នៅ​ Doors ចាប់​ពី​ម៉ោង ៩​យប់​ដល់​ ពាក់​កណ្ដាល​អាធ្រាត្រ​ ទីតាំង​នៅ​កែង​​ផ្លូវ ៤៧ និង ៨៤។ DJ ដ៏​សិចស៊ី​​សញ្ជាតិ្ត​ម៉ាឡេស៊ី និង MC ដ៏​ស្រស់​សង្ហា​នឹង​មក​ចាក់​ភ្លេង​នៅ Town Club ចាប់​ពី​ម៉ោង ៨​យប់​ត​ទៅ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ​១១៨។​ ឫ​ក៏​មក​ស្ដាប់​តន្ដ្រី​ចង្វាក់ Jazz Funk ជាមួយ Toke, Mustajo និង Crappy Beats នៅ Bong Bong Bong ចាប់​ពី​ម៉ោង ១០​យប់​ដល់​៧​ព្រឹក​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១៧២។

ថ្ងៃ​អាទិត្រ

អាហារ​ និង ភេសជ្ជៈ

ថ្ងៃ​នេះ​នឹងមាន​កម្មវិធី​អាហារ​បុហ្វេ​នៅ Chinese House ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ចំណាយ​ ២៤​ដុល្លារ​ ដើម្បី​ញ៉ាំ​អាហារសមុទ្រ​​ផ្សេងៗ​ ដូច​ជា បង្គារ ត្រី​ Oysters មឹក​ជា​ដើម​ ជាមួយ​នឹង​ស្រាក្រហម។ តារា​ចម្រៀងចង្វាក់​ folk ម​ក​ពី​ទីក្រុង Bangkok លោក John Will Sail នឹង​ក៏​មក​សម្ដែង​កំដ​អារម្មណ៍​ផង​ដែរ​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ១១​ព្រឹក​ដល់​៣​រសៀល​ នៅ​ជ្រោយ​ស៊ីសុវត្ថិ​ មាត់​ទន្លេ។

seafood gif.gif

នៅ​​ក្បែរ​ទន្លេ​ផង​ដែរ សណ្ឋាគារ Cambodiana ក្រុម​ហ៊ុន​​ស្រាបៀរ​ Heineken នឹង​ប្រារព្ធ​កម្មវិធិ​ Pool Party ដ៏​ធំ​មួយ​ទៀត ដែល​អ្នក​អាច​ចូល​រួម​កម្មវិធី​នេះ​ដោយ​មិន​គិត​ថ្លៃ​​ ព្រម​ទាំង​អាច​ញ៉ាំ​ស្រា​ផ្សេងៗ​ ពេញ​មួយ​រសៀល​​នៅ Hotel Cambodiana ជ្រោយ​ស៊ីសុវត្ថិ។

តើ​មាន​អ្វី​ពិសេស​ជាង​ ចំណាយ​ពេល​នៅ​អាង​ហែល​ទឹក​ជាមួយ​នឹង​ស្រាបៀរ​ឫ​ស្រាក្រឡុក​កំដរ​អារម្មណ៍​នោះ​? ជាមួយ​នឹង​បទ​ភ្លេង​ចង្វាក់ reggae ដ៏​ពីរោះ​ផង​នោះ​​ កុំ​ភ្លេច​ចូល​រួម​កម្មវីធី Reggae Pool Party ទី​ពីរ​នៅ​ Tusk រសៀល​ថ្ងៃ​នេះ​ ចាប់​ពី​ម៉ោង​ ៤​រសៀល​ដល់​២​ទៀប​ភ្លឺ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ២៧៨។

pool party

Rubicon Beer ក៏​មាន​កម្មវិធី រៃ​អង្គាស​​ថវិការ​សម្រាប់​ PPAW animal charity ផង​ដែរ។ កម្មវិធី​នេះ​នឹង​មាន​រង្វាន់​ផ្សេង​ៗ​ដែល​ផ្ដល់​ឲ្យ​ពី​ ក្រុម​ហ៊ុន និង​ផ្សារ​ល្បីៗ​នៅ​ទូទាំង​ភ្នំពេញ​ និង ព្រម​ទាំង​កូន​ឆ្កែ​តូចៗ​គួរ​ឲ្យ​ស្រលាញ់​យក​ទៅ​ចិញ្ចឹម​ផង​ដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៤​ល្ងាច​ដល់​៨​យប់​ នៅ Rubicon Bar ផ្លូវ​ ៣២០។

សិល្បៈ និង​ ការ​ថត​រូប

បង្ហាញ​សមត្ថភាព​ជា​វិចិត្រករ​របស់​លោក​អ្នក​ ជាមួយ​នឹង​ស្រា​ក្រហម​ដ៏​ឈ្ងុយ​ឆ្ងាញ់​​នៅ​ក្នុង​កម្មវិធី Paint & Sip សប្តាហ៍​នេះ​។ កម្មវិធី​នេះ​ចាប់​ផ្ដើុម​ពី​ម៉ោង ៤​ល្ងាច​ដល់​៦​យប់​​នៅ DJ Guesthouse and Lounge ផ្លូវ​លេខ ២៩ ទន្លេ​បាសាក់។

កីឡា

Phnom Penh Community Gym នឹង​មាន​កម្មវីធី​ Special Belay 101 ថ្ងៃ​នេះ​ ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​ពី​វិធី​សាស្រ្ត​ឡើង​ជញ្ជាំង​ដោយ​​ប្រើ​ខ្សែ​ពួរ​ ហើយ​ព្រម​ទាំង​វិធី​សាស្រ្ដ​ទំនាក់​ទំនង​ជាមួយ​អ្នក​ឡើង​ជាមួយ​គ្នា​ផង​ដែរ​។ ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៧​យប់​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៦០ តម្លៃ​ចូល​រួម​ពេញ​មួយ​ថ្ងៃ​គឺ ៧ដុល្លារ​ និង​តម្លៃ​ជួល​ឧបករណ៍ ១ដុល្លារ។

ឫ​ក៏​មក​យឺត​សរសៃរ​សាច់​ដុំ​អ្នក​នៅ Show Box សម្រាប់​កម្មវិធី Sunday Yoga Basics ចាប់​ពី​ម៉ោង ៥​ដល់​៦កន្លះ​ល្ងាច​នៅ Show Box ផ្លូវ​លេខ ៣៣០​ តម្លៃ ៦ដុល្លារ​សម្រាប់​ជន​ជាតិបរទេស ៣​ដុល្លារ​សម្រាប់​ខ្មែរ។

Yoga GIF

ភាព​យន្ដ

ថ្ងៃ​នេះ​លោក​អ្នក​អាច​មក​មើល​រឿង​ Baby Driver ម្ដង​ទៀត​នៅ Flicks 1 ចាប់​ពី​ម៉ោង ៦​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៩៥។

ការ​ប្រគំ​តន្ដ្រី

ចង់​ទស្សនា​ការ​សម្ដែង​របស់ John Will Sail ប៉ុន្ដែ​មិន​អាច​ចំណាយ​ ២៤​ដុល្លារ​សម្រាប់​អាហារ​បុហ្វេ? កុំ​ភ័យ​ ល្ងាច​នេះ​លោក​នឹង​សម្ដែង​ម្ដង​ទៀត​នៅ Show Box ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​៩​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៣៣០។

នេះគឺ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

 

Continue Reading
You may also like...
1 Comment

1 Comment

  1. Pingback: Top Things to Do In Phnom Penh THIS Weekend – WHAT'S ON PHNOM PENH

Leave a Reply

More in កីឡា

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top