ភាពយន្ដ
ទស្សនាភាពយន្តដើម្បីសប្បុរសធម៌ក្នុងកម្មវិធី “Major Charity Film Festival”
រោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត បានរៀបចំកម្មវិធីមហោស្រពភាពយន្តដើម្បីសប្បុរសធម៌ “Major Charity Film Festival” ដោយលើកយកខ្សែភាពយន្តខ្មែរដ៏ល្បីៗចំនួន ៧ រឿងមកដាក់បញ្ចាំងម្ដងទៀតក្នុងតម្លៃសំបុត្រតែ ៨០០០រៀលតែប៉ុណ្ណោះ។
រោងភាពយន្ត មេជើរ ស៊ីនេផ្លិច បាយ សែលកាត បានរៀបចំកម្មវិធីមហោស្រពភាពយន្តដើម្បីសប្បុរសធម៌ “Major Charity Film Festival” ដោយលើកយកខ្សែភាពយន្តខ្មែរដ៏ល្បីៗចំនួន ៧ រឿងមកដាក់បញ្ចាំងម្ដងទៀតក្នុងតម្លៃសំបុត្រតែ ៨០០០រៀលតែប៉ុណ្ណោះ។
កម្មវិធីនេះចាប់ផ្ដើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ ពោលគឺរយៈពេល៥ថ្ងៃ ដើម្បីគាំទ្រនូវភាពយន្តខ្មែរល្បីៗដែលធ្លាប់បានទទួលការគាំទ្រខ្លាំង ក៏ដូចជាចូលរួមជួយដល់កុមារក្រីក្រនៅប្រទេសកម្ពុជាផងដែរ។
ខ្សែភាពយន្តដែលយកមកដាក់បញ្ចាំងគឺមានដូចជា “ព្រះធិន្នវង្សនាងពៅ” “ស្រកាមាស” “វាលពិឃាត វេជ្ជ. ហ៊ាំង ង៉ោ” “សិស្សប្អូនសំណព្វចិត្ត” “ប៉ុបពីទៅហូលីវូដ” “សតិជាប់ទ្រុង” និង “ទឹកចិត្តម្ដាយសម័យថ្មី”។
ថវិកាដែលបានមកពីការដាក់បញ្ចាំងទាំងអស់ នឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការស្នាមញញឹមកម្ពុជា៕
នេះជាកាលវិភាគនៃការដាក់បញ្ចាំងភាពយន្ត៖
ថ្ងៃទី ២៧ ខែកញ្ញា
រឿង “ស្រកាមាស” រឿង ”ព្រះធិន្នវង្សនាងពៅ” រឿង “វាលពិឃាត វេជ្ជ. ហ៊ាំង ង៉ោ” រឿង “សិស្សប្អូនសំណប់ចិត្ត”។
Trailer រឿង “ស្រកាមាស”
Trailer រឿង “វាលពិឃាត វេជ្ជ. ហ៊ាំង ង៉ោ”
ថ្ងៃព្រហស្បហ៍ទី ២៨
រឿង “ប៉ុបពីទៅហូលីវូដ” និង រឿង “សតិជាប់ទ្រុង”។
Trailer រឿង “សតិជាប់ទ្រុង”
ថ្ងៃសុក្រទី ២៩
រឿង “ស្រកាមាស” និង រឿង ”សិស្សប្អូនសំណប់ចិត្ត”។
Trailer រឿង “សិស្សប្អូនសំណប់ចិត្ត”
ថ្ងៃសៅរ៍ទី ៣០
រឿង “ទឹកចិត្តម្តាយសម័យថ្មី” និង រឿង “ប៉ុបពីទៅហូលីវូដ”។
Trailer រឿង “ប៉ុបពីទៅហូលីវូដ”
ថ្ងៃអាទិត្យទី ១ ខែតុលា
រឿង “សតិជាប់ទ្រុង” និងរឿង “ទឹកចិត្តម្តាយសម័យថ្មី”។
Trailer រឿង “ទឹកចិត្តម្តាយសម័យថ្មី”
កម្មវិធីបញ្ចាំងភាពយន្ដដើម្បីមនុស្សធម៌នេះ នឹងចាប់ផ្ដើមពីម៉ោង ៩ព្រឹក ចាប់ពីថ្ងៃពុធទី ២៧ខែកញ្ញានេះ រហូតដល់ថ្ងៃ អាទិត្យទី១ខែតុលាឆ្នាំ ២០១៧ ទីតាំងនៅរោងកុន Major Cineplex By Cellcard ផ្សារទំនើប AEON Mall។

Pingback: ចុងសប្ដាហ៍ទៀតហើយគួរតែទៅណាខ្លះទើបល្អ? – WHAT'S ON PHNOM PENH
Pingback: Top Things to Do In Phnom Penh THIS Weekend – WHAT'S ON PHNOM PENH