ការណែនាំ និង Reviews ផ្សេងៗ
Roundup កន្លែងកម្សាន្តផ្សេងៗនៅភ្នំពេញចុងសប្ដាហ៍នេះ
ដោយសារតែថ្ងៃសម្រាកចំពោះព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យបានកន្លងផុតទៅ ដូច្នេះចុងសប្ដាហ៍នេះគឺត្រលប់មកកាន់ភាពធម្មតាវិញហើយ ដែលនឹងមានកម្មវិធីកម្សាន្តផ្សេងៗ ជាច្រើនចាប់ផ្ដើមពីពេលនេះរហូតដល់ព្រឹកថ្ងៃច័ន្ទ។
ថ្ងៃសុក្រ
មានអ្វី… សម្រាប់អាហារនិងភេសជ្ជៈ?
ជាអ្នកពូកែញ៉ាំ Gin មែនទេ? ភោជនីយដ្ឋាន Tipico Tapas ត្រូវការជំនួយរបស់អ្នកដើម្បីស្វែងរកអ្នកឈ្នះក្នុងកម្មវិធី Gin Challenge! ក្នុងតម្លៃតែ ១០ដុល្លារ អ្នកអាចសាកល្បងភ្លក់នូវរសជាតិ Gin ឆ្ងាញ់ៗដើម្បីស្វែងប្រភេទ Gin ដែលនឹងឈ្នះមួយ ដើម្បីឆ្ពោះទៅកាន់ការប្រកួតវគ្គក្រោយទៀត។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចញ៉ាំ Tapas ដោយមិនគិតថ្លៃផងដែរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៧ដល់១១យប់នៅ Tipico Tapas ផ្លូវលេខ ៤៥៤ ម្ដុំទួលទំពូង
នៅថ្ងៃដដែលនេះដែរ នៅម្ដុំ Russian Market ទួលទំពូង ក៏មានកម្មវិធីរាត្រី BBQ ដ៏ឆ្ងាញ់មួយនៅ Eleven One Kitchen ចាប់ពីម៉ោង ៧ដល់១០យប់ ទីតាំងនៅតាមផ្លូវលេខ ៤៦០ ទួលទំពូង។ នៅឯ Sunrise Social ក៏នឹងមានកម្មវិធី Britcham’s November Friday Social ឫកម្មវិធីជួបជុំញ៉ាំស្រា។ សំបុត្រចូលរួមគឺមានតម្លៃ១៥ដុល្លារ ដែលរាប់បញ្ចូលនូវភេសជ្ជៈចំនួនបីកែវ និង Nibbles (អាហារមួយប្រភេទ)។ កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់៨យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ ៤៤០ ទួលទំពូង។
សម្រាប់តំបន់ទន្លេបាសាក់វិញ អ្នកអាចញ៉ាំស្រាបៀរនិងស្រាក្រឡុកជាច្រើនប្រភេទក្នុងតម្លៃសមរម្យ ក្នុងកម្មវិធី 21 Bar’s Decible Night ដែល Premo Sounds នឹងចាក់ភ្លេងកំដរលោកអ្នកក្នុងរាត្រីនេះ។ ចាប់ផ្ដើមពីម៉ោង ៥ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រ នៅ 21 bar ផ្លូវលេខ ២១ ម្ដុំទន្លេបាសាក់។
មានអ្វី… ដាក់បញ្ចាំង?
ក្នុងឱកាសកម្មវិធីមហោស្រពភាពយន្តជប៉ុនដែលមានពេលដល់ទៅ ៤ថ្ងៃ ថ្ងៃនេះគឺជាថ្ងៃទីពីរហើយ។ អ្នកអាចមើលកាលវិភាគដាក់បញ្ចាំងទាំងអស់នៅទីនេះ។ សម្រាប់រាត្រីនេះ នឹងមានដាក់បញ្ចាំងនូវភាពយន្ដបែប និនចាប្រយុទ្ធជាមួយសាម៉ូរ៉ៃចំណងជើងថា “Mumon” ចាប់ពីម៉ោង ៧:១០នាទីនៅ Major Cineplex ផ្សារអ៊ីអនម៉ល តាមបណ្ដោយផ្លូវសុធារស។
ចំណែកឯរឿងមួយទៀតដែលនិយាយអំពី បុរសម្នាក់បានបាត់បង់ភរិយាដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយក៏សុខចិត្តចំណាយពេលពិបាកចិត្តរបស់ខ្លួននោះ មកចូលរួមថែទាំសមាជិកគ្រួសារបុរសម្នាក់ទៀត ដោយភរិយាបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នោះដែរ។ ចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីម៉ោង ៧:១៥ល្ងាច នៅ រោងភាពយន្ដ លេជិន TK Avenue។ គ្រប់រឿងទាំងអស់គឺមាន Subtitle ជាភាសាខ្មែរនិងអង់គ្លេស ហើយចំពោះថ្លៃសំបុត្រវិញគឺមិនគិតថ្លៃនោះទេ។
នៅឯត្រើយម្ខាងឯណោះវិញគឺ Outpost ក៏មានដាក់បញ្ចាំងភាពយន្ដ “Beast of the Southern Wild” ជារឿងនិយាយអំពីសហគមន៍ដ៏តូចមួយ ប្រឹងប្រែងដើម្បីរស់នៅខណៈដែលទឹកជំនន់កំពុងតែ បំផ្លាញភូមិដ្ឋានរបស់ពួកគេនៅ អាមេរិកខាងត្បូង។ ក្មេងស្រីដែលជាតួសម្ដែងក្នុងរឿងនេះ Quvenzhané Wallis ក៏បានទទួលបានការដាក់ឈ្មោះដណ្ដើមពានរង្វាន់អូស្ការចំពោះតំណែង តួឯងទៀតផង។ នេះគឺជារឿងដ៏ល្បីមួយ។ ចាប់ដាក់បញ្ចាំងពីម៉ោង ៧ដល់៩យប់នៅ Outpost ផ្លូវទន្លេបាសាក់ ខាងក្រោយសណ្ឋាគារសុខា។
ជាចុងក្រោយ នៅ META House នឹងដាក់បញ្ចាំងភាពយន្ដឯកសាមួយនិយាយអំពី “The Rise and Rise of Bitcoin” បរិយាយពីឥទ្ធពលនៃការបណ្ដាក់ទុន Bitcoin នេះដែលធ្វើឲ្យមានភាពរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុទូទាំងពិភពលោក។ ចាប់ផ្ដើមបញ្ចាំងពីម៉ោង ៨យប់ ទីតាំងតាមបណ្ដោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់។
មានអ្វី… នៅឆាកសម្ដែង?
មានការសម្ដែងតន្ដ្រីផ្ទាល់ជាច្រើនយប់នេះ! ហើយនេះជាការប្រគំតន្ដ្រីខ្លះៗដែលអ្នកអាចចូលរួម៖
ក្រុមចម្រៀងចង្វាក់ indie rock សញ្ជាតិ្ត Irish-English គឺ Complicated Business នឹងនាំយកនូវការសម្ដែងរបស់ពួកគេមក Tusk យប់នេះ ជាមួយនឹងការលាយចូលគ្នានៃបទចម្រៀង Orignal ក៏ដូចជាបទ Covers ជាច្រើនបទផងដែរ។ ព័ត៌មានបន្ថែមនៅទីនេះ។
នៅម្ដុំទួលទំពូងឯណោះវិញ ក្រុមចម្រៀងបែប Hip-hop-funk Hypnotic Fist Technique នឹងសម្ដែងនៅ Alchemy។ ព័ត៌មានបន្ថែមនៅទីនេះ។
ក៏មានការសម្ដែងបែប Acoustic ជាមួយតារាប៉ុបសញ្ជាតិថៃ Jum Colorpitch ពីក្រុម Kaht Jai នៅ Pasteur Night ចាប់ពីម៉ោង ៥ល្ងាច ទីតាំងនៅតាមផ្លូវ ៣២២ សំបុត្រមានតម្លៃ ២០ដុល្លារ ដែលរួមបញ្ចូលនូវស្រា Corona ចំនួន៤ដប។ ទាក់ទងទៅលេខ ០៨១ ៦៥៦៣១៥ សម្រាប់សំបុត្រ។
នៅក្នុងកម្មវិធី មហោស្រពតន្ដ្រីនៅសណ្ឋាគារ Intercontinental អ្នកលេងព្យ៉ាណូសញ្ជាតិ្តអ៊ីតាលី Pietro Bonfilo សម្ដែងតន្ដ្រីបែបក្លាស៊ីកដោយ Bach, Beethoven និង Brahms ចាប់ពីម៉ោង ៧យប់ នៅសណ្ឋាគារ Intercontinental ផ្លូវម៉ៅសេទុង។ សំបុត្រចូលរួមមានតម្លៃ ១២ដុល្លារដាក់លក់នៅច្រកចូល។
ចំពោះការសម្ដែងនៅកន្លែងផ្សេងៗទៀត, Stan Paleco និង Cécile Dahomé សម្ដែងនៅ Farm to Table ចាប់ពីម៉ោង ៦:៣០ល្ងាច ផ្លូវលេខ ៣៦០។ Jeffro Starks សម្ដែងនៅ Tacos Kokopelli ម៉ោង ៧យប់ផ្លូវលេខ ១៩z។ Kyle Orten សម្ដែងនៅ Botanico ម៉ោង៧យប់ផ្លូវលេខ ២៩។ Pavel Ramirez និង Colin Grafton សម្ដែងនៅលើដំបូល FCC ម៉ោង៧ល្ងាចនៅ ផែស៊ីសុវត្ថិ។ Parallel Impulse សម្ដែងនៅ Oscar’s On the Corner ម៉ោង ៩:៣០យប់នៅកែងផ្លូវលេខ ១៣ និង ១០៤។ Mightnight Obsession សម្ដែងនៅ Duplex ផ្លូវលេខ ២៧៨ ហើយក៏មានការសម្ដែង Open Jam Session នៅ Cloud ចាប់ពីម៉ោង ៦ល្ងាច ទីតាំងតាមផ្លូវលេខ៩។
មានអ្វី…នៅយប់ជ្រៅ?
Dj Nora Haidee និង DJ Watt’s Up នឹងសម្ដែងនៅ DIB Club ក្នុងកម្មវិធី Gimme the Night pool party យប់នេះចាប់ពីម៉ោង ៨ល្ងាចដល់១យប់ នៅកោះពេជ្រសំបុត្រមានតម្លៃ ៥ដុល្លារ ជាមួយនឹងភេសជ្ជៈមួយ។
នៅ META House DJ ILL នឹងធ្វើឲ្យអ្នករាំកម្សាន្តសប្បាយរីករាយនឹងចង្វាក់រាំរបស់លោក ចូលរួមដោយ DJ DVD ចាប់ពីម៉ោង ៩ល្ងាចដល់២ទៀបភ្លឺ ទីតាំងតាមផ្លូវសុធារស។ នៅ Pontoon ឌីជេសញ្ជាតិជប៉ុន DJ Kenji, DJ Gang និង DJ FunkII នឹងចាក់ភ្លេងសម្បូរបែប ចាប់ពីម៉ោង៩ល្ងាចដល់៤ទៀបភ្លឺ ទីតាំងផ្លូវលេខ៥១។ តម្លៃសំបុត្រចូលរួមគឺយោងទៅតាមម៉ោងដែលអ្នកចូលរួម។
ថ្ងៃសៅរ៍
មានអ្វី… សម្រាប់អាហារនិងភេសជ្ជៈ?
ភោជនីយដ្ឋានដែលទើបនឹងដាក់លក់ LF restaurant ពេលនេះបានបម្រើអាហារបែប តួកគីពិសេសៗ និងស្រាក្រឡុករហូតដល់យប់ជ្រៅ ប៉ុន្ដែថ្ងៃនេះពួកគេបានចាប់ផ្ដើមបញ្ចេញអាហារពេលព្រឹកបែបតួកគី។ ឈុតនេះគឺមានតែនៅចុងសប្ដាហ៍តែប៉ុណ្ណោះ ក្នុងតម្លៃតែ ៨ដុល្លារអ្នកអាចទទួលបាន ពងចៀនចំនួន២ feta និង cheddar ឈីស គ្រាប់អូលីវ សាច់ជ្រូក និងនំប័ុងជាមួយប័រ ត្រណាប់ក្រូច សាឡាដ ប៉េងបោះ Sigara Böreği និងអាហារខ្លះៗទៀតសុទ្ធតែឆ្ងាញ់ៗ ដែលមិនងាយរកបាននៅទិក្រុងភ្នំពេញជាច្រើនឆ្នាំមកហើយ។
ចំនូលបានពីភោជនីយដ្ឋាននេះនឹងជួយដល់គម្រោងរបស់ “Living Fields” ជាអង្គការក្រៅរាជរដ្ឋាភិបាល ផ្ដល់នូវអាហារ និងឱកាសទទួលបានការអប់រំទៅកាន់គ្រួសារនៅតំបន់ ប្រល័យពូជសាសន៍ (ជើងឯក)។ អាហារពេលព្រឹកនេះនឹងដាក់បម្រើជូនចាប់ពីម៉ោង ១០ព្រឹកដល់ ៤រសៀល នៅ LF Restaurant ផ្លូវលេខ ៣០៨ ទន្លេបាសាក់។
មានអ្វី… ដើម្បីបង្ហាញ?
កុំឲ្យរំលងផុតនូវកម្មវិធី Inktober Cambodia exhibition ចាប់ពីម៉ោង ១២ដល់៥ល្ងាច ដែលប្រមូលផ្ដុំនូវគំនូរល្អៗ បានគូរក្នុងកម្មវិធី Inktober Challenge បានមកពីអ្នកសិល្បៈគំនូរជាច្រើន បានផលិតនូវគំនូរគូរដៃ ជារៀងរាល់កាលពីខែតុលា។ Artwork ទាំងនោះគឺអាច់ទិញបាន។ ប៉ុន្ដែអ្នកក៏អាច រៀនគូរដោយខ្លួនឯងនៅ N o w h e r e’s self-portrait workshop ចាប់ពីម៉ោង ១ដល់៥ល្ងាច។ កម្មវិធីទាំងពីរនេះគឺនៅ Neverland Artspace ដូចគ្នាទីតាំងតាមបណ្ដោយផ្លូវ ១៧២z២ ផ្ទុយពីផ្លូវ ៣៨០ ចេញពីវិថីនរោត្ដម។
ប្រសិនបើអ្នកមិនទាន់បានមើលទេ កុំភ្លេចទៅចូលរួមទស្សនា ការតាំងពិព័រណ៍ស្ថាបត្យករខ្មែរ របស់លោក Albert Samrath នៅ Sa Sa Bassac ដែលលោកបានវិភាគនិងស្វែងយល់នូវមរតកស្ថាបត្យកម្មរបស់ទីក្រុងភ្នំពេញ និង “នយោបាយនៃការកត់សម្គាល់” (Politics of noticing) ចាប់ពីម៉ោង ១០ព្រឹកដល់៦ល្ងាច នៅ Sa Sa Bassac ផ្លូវសុធារស។
មានអ្វី… ដាក់បញ្ចាំង?
កម្មវិធីមហោស្រពភាពយន្ដជប៉ុនគឺបន្ដដល់ថ្ងៃនេះ មកមើលកាលវិភាគដាក់បញ្ចាំងនៅទីនេះ។
នៅវិទ្យាស្ថាន Institut Francais នឹងមានកម្មវិធីពិសេសមួយគឺ Carte Blanche។ និស្សិតមកពីផ្នែកភាសាបានជ្រើសរើសភាពយន្ដបារាំងចំនួន៣ គឺ Le Petit Prince, Les Souvenirs, និង Beauty and the Beast សម្រាប់ការដាក់បញ្ចាំងព្រមទាំងពិភាក្សាក្រោយការបញ្ចាំងបានបញ្ចប់។
នៅថ្ងៃនេះក៏មានភាពយន្ដឯកសាចំនួនពីរពិសេសៗនៅ META House ផងដែរ។ រឿងទីមួយគឺ “Brother Number One” ចាប់ដាក់បញ្ចាំងនៅ ម៉ោង៤រសៀល ដែលនិយាយពីបងប្រុសរបស់លោក Karry Hamill មកពីញូវស៊ីឡេន (បានស្លាប់នៅគុក ស-២១) ហើយលោកព្យាយាមស្វែងយល់ពីមូលហេតុដែលបងប្រុសលោកស្លាប់។
រឿងទីពីរគឺជារឿង “Germany From Above” ជាសំបុត្រស្នេហាមួយ ទៅកាន់ Deutschland បកស្រាយដោយប្រើប្រាស់រូបថតដ៏ស្រស់ស្អាតបង្ហាញពីទិដ្ឋភាព ជនបទ ទីក្រុង និងប្រាសាទផ្សេងៗ ជាដើម។ ចាប់ដាក់បញ្ចាំងពីម៉ោង ៧ល្ងាចដល់៩យប់ នៅ META House ផ្លូវសុធារស។
នៅ Jav Creative Cafe នឹងមានការដាក់បញ្ចាំងរឿង “Because of the War” ដែលនឹងមានការសួរឆ្លើយសំនួរជាមួយអ្នកដឹកនាំរឿង “Toni Shapiro-Phim។ ភាពយន្ដឯកសានេះ និយាយអំពីរឿងរ៉ាវរបស់ ស្រ្ដីសញ្ជាតិ Liberain ចំនួន៤នាក់ប្រើប្រាស់តន្ដ្រីដើម្បីស្វែងរកយុត្តិធម៌ និងដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរនៅសង្គម ទាំងនៅអាហ្វ្រិកខាងលិចនិងអាមេរិកខាងជើង។
មានអ្វី... នៅឆាកសម្ដែង?
ក្រុមចម្រៀង Rock ពីទីក្រុងភ្នំពេញ “Road to Mandalay” នឹងសម្ដែងនៅ Tusk យប់នេះចាប់ពីម៉ោង ៩យប់ដល់១ព្រឹក ទីតាំងតាមផ្លូវលេខ ២៧៨។
ក្រុមចម្រៀង Cover ចង្វាក់ Pop-rock, THe Boxchords នឹងសម្ដែងនៅ Botanic ចាប់ពីម៉ោង ៧ដល់៩:៣០យប់ ផ្លូវលេខ ២៩។ អារម្មណ៍ខ្មែរ សម្ដែងនៅ Secret Cafe ចាប់ពីម៉ោង ៦ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រ។ Clay George និង Joe Wrigley សម្ដែងនៅ Shanghai Bar ខួបគម្រប់ ១៧ឆ្នាំ។
នៅសណ្ឋាគារ Intercontinental កម្មវិធីមហោស្រពចម្រៀង Classical ក៏បន្ដដល់ថ្ងៃ នេះជាមួយនឹងការនិយាយមួយរបស់ លោកសាស្រ្ដាចារ្យ Dieter Mack បន្ទាប់មកគឺការសម្ដែងរបស់អ្នកលេខព្យ៉ាណូសញ្ជាតិបារាំង Etienne Chenvier ដែលនឹងផ្ដោតសំខាន់លើ Romacticism សម័យកាលសតវត្សទី ២០ ព្រមទាំងការសម្ដែងពី Schumann, Messianen និង Rachmaninoff។ ការសម្ដែងទាំងនេះចាប់ផ្ដើមពីម៉ោង ៧ដល់៩យប់នៅ សណ្ឋាគារ Intercontinental វិថីម៉ៅសេទុង សំបុត្រមានតម្លៃ ១២ដុល្លារដាក់លក់នៅផ្លូវចូល។
មានអ្វី…នៅយប់ជ្រៅ?
នៅសណ្ឋាគារ Intercontinental កម្មវិធីមហោស្រពចម្រៀង Classical ក៏បន្ដដល់ថ្ងៃ នេះជាមួយនឹងការនិយាយមួយរបស់ លោកសាស្រ្ដាចារ្យ Dieter Mack បន្ទាប់មកគឺការសម្ដែងរបស់អ្នកលេខព្យ៉ាណូសញ្ជាតិបារាំង Etienne Chenvier ដែលនឹងផ្ដោតសំខាន់លើ Romacticism សម័យកាលសតវត្សទី ២០ ព្រមទាំងការសម្ដែងពី Schumann, Messianen និង Rachmaninoff។ ការសម្ដែងទាំងនេះចាប់ផ្ដើមពីម៉ោង ៧ដល់៩យប់នៅ សណ្ឋាគារ Intercontinental វិថីម៉ៅសេទុង សំបុត្រមានតម្លៃ ១២ដុល្លារដាក់លក់នៅផ្លូវចូល។
មានអ្វី…នៅយប់ជ្រៅ?
ចង់ចំណាយពេលវេលាចុងសប្ដាហ៍ដើម្បីសុខភាពមែនទេ? ត្រលប់មកកាន់កម្មវិធី Yoga ថ្ងៃសៅរ៍នៅ OutPost ចាប់ពីម៉ោង ១ទៀបភ្លឺនៅ ផ្លូវទន្លេបាសាក់ ខាងក្រោយសណ្ឋាគារ សុខា។ Duplex ក៏មានកម្មវិធីរាំងចង្វាក់ Salsa ក្នុងកម្មវិធី “Salsa Saturday” ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រ ទីតាំងតាមបណ្ដោយផ្លូវលេខ ២៧៨។ ឫអ្នកអាចទៅចូលរួមកម្មវិធី Hip-Hop Class នៅ Dance Academy Cambodia ចាប់ពីម៉ោង ៣:៣០ ដល់ ៤:៣០រសៀលនៅ Urban Tower ផ្លូវកេខ ៥១។
ចូលចិត្តទិញឥវ៉ាន់ថោកៗ នៅ Bee Vintage and Craft នឹងមានកម្មវិធីលក់លាងឃ្លាំង Pi Dollar ពេញចុងសប្ដាហ៍ ចាប់ពីម៉ោង៩ព្រឹកដល់៥ល្ងាច ផ្លូវលេខ ២៤០ ១/២។
ថ្ងៃអាទិត្យ
មានអ្វី… សម្រាប់អាហារនិងភេសជ្ជៈ?
អារម្មណ៍មិនល្អដោយសារតែ ញ៉ាំស្រាកាលពីយប់មិញមែនទេ? ទៅកាន់ Chinese House សម្រាប់ឱកាស Sunday Continental Brunch ដែលអ្នកអាចញ៉ាំអាហារជាច្រើនប្រភេទដូចជា Pastries និងនំប័ុង ត្រីសាល់ម៉ុង បង្គារ ឈីស ផេនខេកជាដើម ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ក្នុងតម្លៃ ១៩.៥ដុល្លារសម្រាប់ម្នាក់ ទីតាំងនៅផែស៊ីសុវត្ថិ។
ប៉ុន្ដែប្រសិនជាអ្នកចង់ញ៉ាំអាហារក្នុងតម្លៃថោកជាងនេះ មកកាន់សណ្ឋាគារ Home Chic ដោយចំណាយតែ ៥ដុលល្លារសម្រាប់បុហ្វេអាហារពេលព្រឹក ទោះបីជាមិនសូវមានជម្រើសអាហារច្រើនប៉ុន្ដែអ្នកនឹងពេញចិត្ត។ ចាប់ពីម៉ោង ៧ដល់១១ព្រឹក ទីតាំងនៅផ្លូវលេខ ២៨២ បឹងកេងកង១។
មានអ្វី… ដាក់បញ្ចាំង?
កម្មវិធីមហោស្រពភាពយន្ដជប៉ុនបន្ដមកដល់ថ្ងៃនេះ ហើយនេះជាកាលវិភាគបញ្ចាំងទាំងស្រុង។
អ្នកអាចទស្សនា Bob Dylan biopic ដែលនិយាយពីប្រវត្តិលោក “I’m Not There” នៅ Flick 2។ ភាពយន្ដនេះដឹកនាំដោយលោក Todd Haynes ដែលធ្លាប់ដឹកនាំរឿង “Velvet Goldmine, Carold” អីចឹងកុំភ្លេចទៅទស្សនាភាពយន្ដនេះប្រសិនជាលោកអ្នកស្រលាញ់ពេញចិត្ត Bob Dylan និងស្នាដៃរបស់លោក Todd Haynes។ ចាប់ពីម៉ោង ៧យប់ដល់ ៩:៣០ នៅ Flicks 2 ផ្លូវលេខ ១៣៦។
នៅ META House នឹងមានការដាក់បញ្ចាំងភាពយន្ដឯកសារពីលោក Dave Brubeck ដែលជាអ្នកតន្ដ្រី Jazz ដ៏ល្បីមួយរូប។
នេះជារឿងបន្ទាប់ពី “Not Easy Rock’n’Roll” របស់ Cambodian Space Project បានដាក់បញ្ចាំង ដោយចាប់ផ្ដើមពីម៉ោង ៧យប់។
ព្រមទាំងភាពយន្ដមួយទៀត ដែលជាភាពយន្ដឯកសាដ៏មានឥទ្ធិពលមួយចំណងជើងថា “A River Changes Course” ដែលបានដឹកនាំដោយលោក Kalyanee Mam។ ព័ត៌មានបន្ថែមនៅទីនេះ។ ចាប់ផ្ដើមពីម៉ោង ៨:៣០យប់នៅ META House ផ្លូវសុធារស។
https://www.youtube.com/watch?v=ih2P46AjgV8
មានអ្វី… លើឆាកសម្ដែង?
សម្រាប់បញ្ចប់ចុងសប្ដាហ៍របស់អ្នកឲ្យកាន់តែឡូយ មកចូលរួមការសម្ដែងនៅ សណ្ឋាគារ Intercontinental ក្នុងកម្មវិធី មហោស្រពតន្ដ្រីក្លាស៊ីក ដែលចាប់ផ្ដើមដោយការនិយាយអំពី “រឿងនិទាននិងការប្រែប្រួល” ដោយសាស្រ្តាចារ្យ Dieter Mack ព្រមទាំងមានការសម្ដែងពីអ្នកលេងព្យ៉ាណូសញ្ជាតិអេស្ប៉ាញ Luis Avendano សម្ដែងតន្ដ្រីពី Albéniz, Szymanowski, Bartók និង Stravinsky។ ចាប់ផ្ដើមពីម៉ោង ៧យប់ នៅវិថី ម៉ៅ សេទុង សំបុត្រមានតម្លៃ ១២ដុល្លារនៅច្រកចូល និង ៩ដុល្លារចំពោះការកក់ទុកមុន៕
នេះគឺអ្វីដែលអ្នកគួរធ្វើទាំងអស់សម្រាប់ចុងសប្ដាហ៍នេះ! កុំភ្លេច “ចុះឈ្មោះនៅទីនេះ” ដើម្បីទទួលបានមគ្គុទេសក៍រាល់សប្តាហ៍នៅក្នុងប្រអប់សាររបស់អ្នក រៀងរាល់ថ្ងៃសុក្រ។ ជួបគ្នានៅឱកាសក្រោយទៀត!!!
