Connect with us

ចុងសប្ដាហ៍ហ្នឹង​ធ្វើអីទៅហ្ន៎? ហេហេ ចាំ​យើង​ប្រាប់

ជំរើស​យើង

ចុងសប្ដាហ៍ហ្នឹង​ធ្វើអីទៅហ្ន៎? ហេហេ ចាំ​យើង​ប្រាប់

ចុងសប្ដាហ៍ហ្នឹង​ធ្វើអីទៅហ្ន៎? ហេហេ ចាំ​យើង​ប្រាប់

​ជម្រើស​កន្លែង​កម្សាន្ត​ផ្សេងៗ នៅភ្នំពេញ​ចុង​សប្ដាហ៍​នេះ

Main image: Photo by Kats Weil on Unsplash

ប្រែសម្រួលដោយ ធារ៉ូ

Read in English >

 

ថ្ងៃសុក្រ

 

មាន​អ្វីលើ​ឆាក​សម្ដែង?​

 

ក្រុមចម្រៀង Small World Small Band នឹង​នាំ​យក​មក​នូវ​ការ​សម្ដែង​ដ៏ប៉ិន​ប្រសប់​និង​សម្បូរបែប​របស់​គេ​ទៅកាន់ QK Club រាត្រី​នេះ។ មក​ឲ្យ​លឿន​បន្តិ​ច​អ្នក​នឹង​អាច​រីករាយ​ជាមួយ​នឹង​ប្រូម៉ូសិន​ Chivas Royal ២ ដបថែម​ ១។ បន្ទាប់​ពី​ការ​សម្ដែងនេះ​អ្នក​ក៏អាចនៅ​រាំ​កម្សាន្ត​ជាមួយ​នឹង​ DJ ចាក់​ភ្លេង​បែប​ EDM, Trap, HipHop ជាដើម។ ចាប់​ពី​ម៉ោង ៦ដល់​១១កន្លះ​យប់​ នៅ QK Club ផ្លូវ​លេខ ១១៨។ ​​ ​

រាត្រី​ថ្ងៃ​សុក្រ​នេះ​ដែរ នៅ Futures Factory នឹង​មាន​ការ​សម្ដែង​ចម្រៀង​ក៏ដូច​ជា​មាន​ការ​ដាក់លក់ នូវ​ស្រាបៀរ​មាន​តម្លៃ​សមរម្យ​និង​នំបញ្ចុកឬ​មី​ផ្សេងៗ ក្រោម​ពន្លឺភ្លើង​យ៉ាង​រ៉ូមេនទិក។ ក្រុមចម្រៀងនេប៉ាល់​ Samsara នឹង​សម្ដែង​ជាមួ​យ​នឹង​អ្នក​ចម្រៀងក្នុងស្រុក Zargz ដើម្បី​សម្ដែង​តន្ដ្រី​បែប Rock, Alternative, និង Reggae ជាមួយ​គ្នា។ ចាប់ពីម៉ោង ៦ល្ងាច​នៅ​ Futures Factory ផ្លូវលេខ​ ១៣។ 

 

Bassac Lane នឹង​មាន​កម្មវិធី​សម្ដែង​តន្ដ្រី​បែប Caribbean, Jamaican និង Cuban។ តារា​ចម្រៀងសញ្ជាតិ បារាំង​និង​ខារាបៀន  Cécile Dahomé នឹង​នាំ​យក​មក​នូវ​តន្ដ្រី​បែប​ត្រូពិក តាំងពីមួយចម្ហៀង​នៃ​ផែនដី​មក​កាន់​កម្ពុជា។ ចាប់​ពី​ម៉ោង ៨កន្លះ​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​បាសាក់ឡេន។ 

 

ម្យ៉ាង​វិញ​ទៀត​រាត្រី​នេះ​គឺ​សម្បូរ​ទៅ​ដោយ ការ​សម្ដែង​តន្ដ្រី​បែប Acoustic ជា​ច្រើន​កន្លែង​ អីចឹង​មាន​តែ​ជិះ​តុកតុក​ទៅ​មើលបាន​តាម​ចិត្ត។

 

ចាប់​ផ្ដើម​ដំបូង​ក្រុម​ចម្រៀង Boxchords នឹង​សម្ដែង​នៅវីស្គីបារ Bodleian ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ញ៉ាំ​ស្រាវីស្គី​នោះ​ទេ។ មក​ដល់​ទី​នេះ​អ្នក​គួរ​តែ​សាក Prosecco Pitars Gold ខណៈ​ពេល​ក្រុម​ចម្រៀង​សម្ដែង​តន្ដ្រី​កំដរ​អារម្មណ៍។ 

 

ទៅ​ប៉ែក​ខាង​ត្បូង​បន្តិច​នៅ Farm to Table ក្រុមចម្រៀង​ The Sock Essentials សម្ដែង​តន្ដ្រី​បែប Folk, Rock និង Pop ដោយ​អាច​ច្រៀង​បាន​ដល់​ទៅ ៧ភាសា។ គ្រាន់​តែ​ឭដឹង​តែ​ចាប់​អារម្មណ៍​ហ្មង​ អីចឹង​គួរ​តែ​សាក​ទៅ​ចូលរួម​មើល​ម្ដង​ ចាំ​មើល​ប្លែកបែប​ណា​ទៅ?​ ចាប់​ពី​ម៉ោង ៦កន្លះ​ដល់៩កន្លះ​ នៅ​ Farm to Table ផ្លូវ​លេខ ៣៦០។

 

បើ​ទៅប៉ែក​ខាង​កើត​នៃ​ផ្លូវ​នរោត្ដម​វិញ​​​បារ​លក់ស្រាបិត​បែប​បរទេស Botanico នឹង​មាន​ការ​សម្ដែង​ពី​  Pete Boyle ច្រៀង​ចម្រៀង​បែបក្លាស៊ីក​ ជាមួយ​នឹង​ហ្គីតា​របស់​លោក​ ខណៈ​ពេល​អ្នក​អាច​ញ៉ាំ​ IPA យ៉ាង​ឆ្ងាញ់​នៅ​ទីនោះ។ ចាប់​ពី​ម៉ោង ៧ ដល់ ៩កន្លះ​ល្ងាច​នៅ Botanico ផ្លូវ​លេខ ២៩។ 

 

LF Garden នឹង​មាន​កម្មវិធី​ម៉ោងរីករាយ ពេញ​មួយ​យប់​ដោយ​មាន​ការ​សម្ដែង​ពី តារា​ចម្រៀង​និង​ជំនាញ​លេង​ហ្គីតា Lisa Conception ច្រៀង​ចម្រៀង​ Cover ខ្លះ​តែ​ក៏មាន​បទ​ចម្រៀង​បែប Original ខ្លះ​ផងដែរ។  ​

 

មាន​អ្វី​ទៀត?

 

Hey Hey! កន្លែង​លក់​អាវយឺត​ ដោយ​រចនា​ពី​សហគមន៍​នឹង​ចាប់​សម្ពោធ​រាត្រី​នេះ។ Hey yo! កម្មវិធី​នេះ​ក៏មាន​ការ​ដាក់​តាំង​លក់​ ពី​អ្នក​រចនា​ដល់​ទៅ​ ៥ រូប​ផ្សេងៗឯណោះ។ Hey ya! DJ Sushi នឹងចាក់​ភ្លេង​កំដរ​នៅ​រាត្រី​នេះ​ចាប់​ពី​ម៉ោង ៨ល្ងាច​ដល់​១ព្រឹក​នៅ Hey Hey ផ្លូវ​លេខ ១៥៥។

 

Space Cat នឹង​ត្រលប់​មក​ពី  Space មក​ចុះចត​នៅ ភ្នំពេញ​យប់​នេះ ដើម្បី​រៀប​ចំ​កម្មវិធី​កំប្លែង​បែប ​stand-up show។ ទៅ​កាន់ The Box Office ដើម្បី​ទស្សនាការ​សម្ដែង​របស់​ ឆ្មាអវកាស​ អាច​ចូល​បាន​ដោយ​សេរី​។ ចាប់​ពីម៉ោង ៧កន្លះ​ដល់​ ១០កន្លះ​យប់​ នៅ The Box Office ផ្លូវ​លេខ ២៤៤។ 

 

អ្នក​ក្រឡុក​ស្រាជំនាញ​ ប្រចាំ Fizz គឺ​ សូរិយ៉ា​ នៅម្ដុំ​ទួល​ទំពូង​នឹង​ធ្វើ​ដំណើរ​ទៅប្រទេស​បារាំង​។ ប៉ុន្តែ​កុំទាន់​អាល​អន់​ចិត្ត​ ព្រោះ​រាត្រី​នេះ​ក៏នឹង​មាន​ការ​ជប់លៀង​ជូន​ដំណើរ​នាង​ ដោយ​មាន​ការ​ចាក់ភ្លេង​ពី​ DJ Sola។ មក​កាន់​ Fizz ដើម្បី​ញ៉ាំ​ស្រាក្រឡុក​ ២ ៣ មុខ​ក៏ដូចជា​ជូន​ដំណើរ​នាង​ផង​ដែរ។ ចាប់​ពី​ម៉ោង ៨ល្ងាច​ដល់ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Fizz ផ្លូវ​លេខ ១៥៥។ ​

 

DJ Mariah I Don’t F#@king Carey នឹង​មាន​កម្មវិធី​ចាក់​ភ្លេង​រាំកម្សាន្ត​មួយ​នៅ Duplex។ នាង​នឹង​ចាក់​ភ្លេង​ឲ្យ​អ្នក​រាំក​ម្សាន្ត​តាម​បទ​ភ្លេ​ង​បែប Rock and Roll ក៏ដូច​ជា​បទ​ភ្លេង​ជំនាន់​ទស្សវត្ស​៩០។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Duplex ផ្លូវ​លេខ ២៧៨។

 

Tomoka Cocktail Company នឹងប្រារព្ធកម្មវិធី​ជប់លៀង​បែប speakeasy រាត្រី​នេះ ដោយ​អ្នក​អាច​សាក​ញ៉ាំ​ស្រាក្រឡុកបែបក្លាស៊ីក​ ជាច្រើន​ប្រភេទ។ អីចឹង​ចាំ​អង្គាល់​បើ​សិនជា​ចង់​ដឹង​ពី​ស្រាក្រឡុក​បែបមក​ពីទីក្រុង ប៉ារីស​ ឡុងដុង​ ជាដើម ត្រូវ​តែ​ចូលរួម។ ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់ ពាក់កណ្ដាលអាធ្រាត្រ ទីតាំង​នៅ Tomoka Cocktail Company ផ្លូវ​លេខ ៧៥។

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

វិទ្យាស្ថាន​ភាសា​បារាំង​ នឹង​ដាក់​បញ្ចាំង​រឿងបែប​ដ្រាម៉ា  Jusqu’à la garde ជាមួយ​នឹង​ Subtitles ជា​ភាសាអង់គ្លេស។ ប្ដីប្រពន្ធ​មួយ​គូ​បាន​បែក​បាក់​គ្នា ហើយ​កំពុង​តែ​ប្ដឹងប្ដល់​ដើម្បី​យក​សិទ្ធិ​ដើម្បី​ចិញ្ចឹមកូន។ ខាង​ឪពុក​គឺ​ត្រូវ​បាន​ចោទប្រកាន់​តែ​ធ្វើ​បាប​សមាជិកគ្រួសារ ប៉ុន្តែ​រឿង​រ៉ាវ​ចោទ​ប្រកាន់​នេះ ត្រូវ​ការ​ព័ត៌មាន​ពាក់ព័ន្ធ​បន្ថែម​ទៀត។ ចាប់ពី​ម៉ោង៧ល្ងាច​ត​ទៅ​នៅ  Institut français ផ្លូវ​លេខ ១៨៤។

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

តារា​ចម្រៀងក្នុង​ស្រុក រួ​ចក៏ប្រឡូក​ក្នុង​វិស័យថតរូប រួចក៏ប្រឡូក​ក្នុង​វិស័យ DJ ម៉ារី នឹង​សម្ដែង​រាត្រី​នេះ​សម្រាប់​កម្មវិធី ​Positive Vibes Monsoon Sessions នៅ​ Cloud សហការជាមួយ DJ Moudy។ សំបុត្រចូលរួម​មាន​តម្លៃ ៥ដុល្លារដែល​អ្នក​នឹង​អាច​ទទួល​ស្រា Shot មួយកែវ។ ចាប់​ពី​ម៉ោង ១០យប់​ដល់ ៤ទៀបភ្លឺ​នៅ Cloud ផ្លូវ​លេខ ៩។ 

 

ថ្ងៃ​សៅរ៍

 

មាន​អ្វី​ទៀត?

 

ថ្ងៃ​សៅរ៍​នេះ​សម្បូរទៅ​ដោយ​ការ​ដាក់លក់ផលិត​ផលផ្សេងៗ ជាច្រើន​មិន​ថាជាអាហារ​ សម្លៀកបំពាក់ក៏ដូចជា​សាក់ផង​ដែរ។ ឥឡូវ​មក​មើល​ទាំង​អស់គ្នា! 

 

នៅ Urban Space នឹង​មាន​ផ្សារ​ចល័ត​ដែល​នឹង​ដាក់លក់ប្រដាប់​លេង​ និង​ក៏ដូច​ជា​មាន​សកម្មភាពសិល្បៈផ្សេងៗ ដើម្បី​ឲ្យ​ក្មេងៗចូលរួមផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏មាន​ សម្លៀក​បំពាក់​ផលិត​ដោយ​ដៃ និង​គ្រឿងអលង្ការ ផលិត​ដោយ​សហគ្រិន​ក្នុង​ស្រុក​ក៏ដូច​ជា សម្លៀក​បំពាក់​ម៉ូត​ផ្សេងៗគួរ​ឲ្យ​ចាប់​អារម្មណ៍។ ចាប់ពីម៉ោង៩ព្រឹក​ ដល់ ៣ រសៀល​នៅ Urban Space Playground & Café ផ្លូវ ២៨៧។

 

នៅ​ប៉ែក​មួយ​ទៀត​នៃ​ទីក្រុង the Factory គឺនឹង​មាន​កម្មវិធី​ Swap Sabai Market។ ក្នុង​នោះ​នឹង​មាន​ការ​ដាក់លក់ខោអាវជជុះ ដែល​ស្ថិត​នៅ​ក្នុង​សភាព​ល្អ ចំពោះ​តម្លៃ​វិញ​គឺ​ត្រឹមតែ ១០ដុល្លារ​តែ​ប៉ុណ្ណោះ។ ចាប់​ពី​ម៉ោង​ ១២ដល់​៣រសៀល​ នៅ​ The Factory ផ្លូវ​ជាតិ​លេខ ២។ 

 

Futures Factory នឹង​មាន​កម្មវិធី​មួយ​ហៅ​ថា Ink Fest  ដែល​ផ្ដោត​ទៅ​លើ​ សិល្បៈ​នៃ​ការ​សាក់ ហើយ​ក៏មាន​អ្នក​គូសសាក់បែប Henna នៅ​ទី​នោះ​ផងដែរ។ ទឹកប្រាក់​ខ្លះ​ៗ ដែល​រក​បាន​ពី​កម្មវិធី​នេះ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ មិត្ត​សម្លាញ់​អន្តរជាតិ។ ក្នុង​នោះ​ក៏មាន​កន្លែង​តុបតែង​ខ្លួន​ផងដែរ​ ព្រម​ទាំង​កន្លែង​លេង​របស់​ក្មេង​ៗ និងការ​លេង​ល្បែង   ​scratch art contest បើ​ក​ឲ្យ​លេង​សម្រាប់​គ្រប់អាយុ។ ចាប់​ពី​ម៉ោង ១០ព្រឹក​ដល់​ ១០យប់​ នៅ Futures Factory ផ្លូវ​លេខ ១៣។ 

ចុង​ក្រោយ នៅ Exchange Square នឹង​មាន​កម្មវិធី​ដាក់លក់​ផលិត​ផលពី​កសិករ​ ជាមួយ​នឹង​ទំនិញស្រស់​ផ្សេងៗ ក៏ដូច​ជាសកម្មភាពគ្រួសារ​ជាដើម។ ចាប់ពី​ម៉ោង៨ព្រឹកនៅ Exchange Square ផ្លូវ​លេខ ១០៦។

​ ​ 

នៅ​ Kbach Gallery ផងដែរ​នឹង​មាន​កម្មវិធី Audition សម្រាប់​ល្ខោន​និយាយ​ថ្មី​ចំណង​ជើង​ថា “3 Steps to Supernova”។ អ្នក​និពន្ធ​នឹង​ដឹកនាំ​លោក Rob Appleby និយាយថា “ខណៈ​ពេល​ដែល​នេះ​ជា​ល្ខោន​និយាយ​បែប​ផ្លូវ​ចិត្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ តែ​គោល​បំណង​គោលគឺ​ចង់​ធ្វើ​ឲ្យ​ទស្សនិក​ជន​ទទួល​បាន​បទ​ពិសោធន៍​មួយ​មិន​ធ្លាប់​មាន​ពីមុន​មក​គឺ ការ​តុបតែង​ឆាក​និងការប្រើប្រាស់​បច្ចេកទេស​ផ្សេងលើ​ឆាក​សម្ដែង។” លោក​បន្ថែម​ថា ទោះ​បីជា​ក្រុមអ្នក​សម្ដែង​ល្ខោន The Phnom Penh Players ជា​ក្រុម​ចាស់​និង​មាន​បទ​ពិសោធន៍មួយ តែក៏នៅ​តែ​ត្រូវ​ការ​អ្នក​សម្ដែង​ដែល​ចង់​សាក​សម្ថភាព​ថ្មីៗ ផងដែរ។ ចាប់​ពី​ម៉ោង ១២ ដល់ ៤ រសៀល​នៅ​ Kbach Gallery, The Factory ផ្លូវជាតិលេខ ២។  

 

មាន​អ្វី​លើឆាក​សម្ដែង? 

 

Cloud នឹង​រៀប​ចំ​កម្មវិធី​សម្ដែង​តន្ដ្រី​និង​អាហារ​បែប​ឥណ្ឌា ជាមួយនឹង​ Thomas Hommeyer និង Pervez Gulzar។ មិនត្រឹម​តែ​ជា​អ្នក​សិល្បៈមួយ​រូប​សម្បូរ​ទៅ​ដោយ​ទេពកោសល្យ ​​ Pervez ក៏ជា​អ្នក​ជំនាញ​ធ្វើម្ហូប​យ៉ាងល្អ​ផងដែរ។ The Boxchords នឹង​មក​សម្ដែង​នៅ​ក្នុងឱកាស​នោះផងដែរ។ ចាប់​ពី​ម៉ោង ៦ដល់១១យប់​នៅ Cloud ផ្លូវ​លេខ ៩។

 

អាហារដ្ឋាន​អ៊ីតាលី Trattoria Bello នៅ​ទួលទំពូង​ នឹង​មាន​ការ​សម្ដែង​ពី “vintage act” ដោយ​មាន​ការ​សម្ដែង​ពី​អ្នក​ចម្រៀង​មួយ​រូប សម្ដែង​តន្ដ្រី​បែបហ្សាស ​​​ទស្សវត្ស​ឆ្នាំ ១៩៣០ តទៅ​មុខ។ ចាប់​ពីម៉ោង​៧ដល់​៩យប់​នៅ Trattoria Bello ផ្លូវ​លេខ ៤៦០។

 

មាន​អ្វី​លើ​ជម្រើស​ភេសជ្ជៈ?

 

Party Patio នឹង​ប្រារព្ធកម្មវិធីជប់លៀង​ចុង​រដូវក្ដៅ​ ជាមួយ​នឹង​ពិធី​ជប់លៀង​មួយ​យ៉ាង​ពិសេស។ ទោះ​បី​ជា​អ្នក​រីករាយ​ឬ​អត់ តែនេះ​គឺ​ជា​ថ្ងៃចុងក្រោយ​ខែសីហា​ហើយ​។ អីចឹង​ផ្លាស់ប្ដូរបរិយាកាស ដោយ​មក​រាំ​ជាមួយ​នឹង​ចង្វាក់​ភ្លេង​របស់ DJ Sushi ចាប់​ពីម៉ោង ៨កន្លះ​ល្ងាច​ដល់១២កន្លះអាធ្រាត្រ​នៅ Party Patio ផ្លូវ​លេខ ៣០៨។

 

DJ Leo នឹង​ចាក់ភ្លេង​នៅ Ege Bar ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​អបអរនៃ ការ​ដាក់​លក់​ស្រាបៀ Stone Head។ នេះ​គឺ​ឱកាស​ល្អ​ដែល​អ្នក​គ្រប់គ្រង​បារ​នេះ លោក Yalev Aroun បាន​រចនា​អាវយឺត​ ១០ត្រៀម​ពិសេស​​​សម្រាប់​យប់​នេះ។ អ្នក​អាចនឹងមាន​ឱកាស​ឈ្នះ​អាវ​យឺត​​នេះ ដោយ​នឹងមិន​ត្រូវ​គេ​ផលិត​បន្ត​ទៀត​ឡើយ​ ពិតជា​ពិសេស។ ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់ ៣ព្រឹក​នៅ Ege Bar ផ្លូវ​លេខ ៤៦០។

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

ភាពយន្ត The Wizard of Oz ទើប​តែ​ប្រារព្ធ​ខួប​គម្រប់​ ៨០ឆ្នាំ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ឥឡូវ​នេះ the Factory នឹង​ចាប់​ដាក់​បញ្ចាំង​ភាពយន្ត​នេះ​ម្ដង​ទៀត​ទៅ​កាន់ អ្នក​ទស្សនា​ជំនាន់​ក្រោយ។ ចង់​ដឹង​ថា​រឿង​នេះ​ពិសេស​យ៉ាង​ណា​កុំភ្លេច​ទៅ​ទស្សនា​ឲ្យ​ដឹង​ទាំង​អស់​គ្នា។ ចាប់​ពី​ម៉ោង ៣ដល់ ៥កន្លះ​ល្ងាច​នៅ The Factory ផ្លូវ​ជាតិ​លេខ ២។

មាន​អ្វី​នៅយប់​ជ្រៅ?

 

Love Club នឹង​នាំ​យក​នូវ​ DJ ពី​ប្រទេស​រុស្សី​​លោក Max Newman ដែលត្រូវ​គេ​ចាត់​ទុក​ថា​ជា​ DJ កំពូល​ទាំង ១០០ នៅ​រុស្សី ដែល​នឹង​មក​ចាក់​តន្ដ្រីបែប House, Disco និង Techno។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ៤ព្រឹក​នៅ Club Love ផ្លូវ​លេខ ២៧៨។ 

 

ថ្ងៃ​អាទិត្យ

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

 

អ្នក​ដឹក​នាំរឿង​ល្បី​ឈ្មោះនៅហូលីវូដ Quentin Tarantino នឹង​មាន​ភាពយន្ត​ថ្មី  Once Upon a Time in Hollywood ចាប់​ដាក់​បញ្ចាំង​នៅភ្នំពេញ​ចុង​សប្ដាហ៍នេះ។ បើ​សិនជា​អ្នក​ស្គាល់​អ្នក​ដឹក​នាំ​រឿង​រូប​នេះ ព្រម​ទាំង​បាន​មើល​រឿង​លោក​ទាំង​អស់ អបអរ​សាទ​ អ្នក​ពិត​ជា​មាន​រសនិយម​ល្អ​សម្រាប់​ភាពយន្តហូលីវូដ។ ចាប់​ដាក់​បញ្ចាំង​នៅ​គ្រប់រោង​ភាពយន្ត​ទាំង​អស់​នៅ​រាជធានីភ្នំពេញ។

 

មាន​អ្វី​ទៀត?

 

រៀង​រាល់ថ្ងៃ​អាទិត្យ​នៅ Eleven One Kitchen បឹង​កេង​កង​នឹង​មាន​ការ​បង្រៀន​ភាសាខ្មែរ​ ដែល​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ដែល​មិន​ទាន់​ចេះ​និយាយ​ភាសាខ្មែរ​អាច​ដឹង​ខ្លះៗ។ ប្រសិន​ជា​អ្នក​មាន​មិត្តភក្តិជាជន​បរទេស ហើយ​ចង់​រៀន​ខ្មែរ​នេះ​ជា​អ្វី​ដែល​មិន​គួរ​រំលង។ ចាប់​ពី​ម៉ោង ៤កន្លះដល់៦កន្លះល្ងាច​នៅ Eleven One Kitchen ផ្លូវ​លេខ ៣៣៤។​

 

 

ថ្ងៃ​អាទិត្យ​នេះ​ដែរ​ក៏មាន​ថ្នាក់​រៀន Yoga ឥតគិតថ្លៃ​ពី​សំណាក់​អ្នក​បង្រៀន Yoga នៅ Krama Yoga។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ អ្នក​នៅ​ទី​នោះ​សំណូមពរ​នូវ​តម្លៃ ២.៥ដុល្លារ សម្រាប់របស់របរ​ជំនួយ​ផ្សេងៗ។

 

មាន​អ្វី​លើ​បញ្ជី​មុខម្ហូប?

 

The Box Office នឹង​បញ្ចប់​សប្ដាហ៍​ដោយ ចម្អិន​សាច់​ចៀម ជាមួយ​នឹង​ស្រាបិត​ ដោយ​ដាក់​ឈ្មោះ​ថា​កម្មវិធី “Love Lamb Week”។ បើ​មិន​ទាន់​ដែលញ៉ាំ​សាច់​ចៀម​គួរ​តែ​សាក​ម្ដង។ ចាប់​ពី​ម៉ោង ១២ថ្ងៃត្រង់​ នៅ The Box Office ផ្លូវ​លេខ ២៤៤។

 

ចង់​ដឹង​កាន់​តែ​ច្បាស់? ចុចមើល​កម្មវិធី​ទាំង​អស់​នៅ​កន្លែង​នេះ>

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top