ការណែនាំ និង Reviews ផ្សេងៗ
កន្លែងកម្សាន្តល្អៗគួរតែចូលរួមចុងសប្ដាហ៍នេះ!
ចុងសប្ដាហ៍ទៀតហើយ! លើកនេះធានាថាអ្វីក៏មានដែរ មិនថាជារោងកុន ការសម្ដែងសិល្បៈ ការប្រគំតន្ដ្រីផ្សេងៗជាច្រើនព្រមទាំងក្លឹបរាត្រី មិនចេះតិច… មិនត្រឹមតែប៉ុណ្ណោះគឺ ពិធីបុណ្យខ្នាតតូចដ៏ពិសេសមួយ។ ចូលរួមទាំងអស់គ្នា!
ចុងសប្ដាហ៍ទៀតហើយ! លើកនេះធានាថាអ្វីក៏មានដែរ មិនថាជារោងកុន ការសម្ដែងសិល្បៈ ការប្រគំតន្ដ្រីផ្សេងៗជាច្រើនព្រមទាំងក្លឹបរាត្រី មិនចេះតិច… មិនត្រឹមតែប៉ុណ្ណោះគឺ ពិធីបុណ្យខ្នាតតូចដ៏ពិសេសមួយ។ ចូលរួមទាំងអស់គ្នា!
Click here to Read this in English >>
ថ្ងៃសុក្រ
សិល្បៈ និង ការថតរូប
ក្រុមអ្នកសិល្បៈនាំមុខខ្មែរ, អ្នកថតរូប, អ្នកផលិតភាពយន្ដ, អ្នកតុបតែងមុខ, ក្រុមអ្នកអភិរក្ស និងចុងភៅ នឹងចូលរួមគ្នាក្នុងកម្មវិធីដ៏ធំមួយ ដែលផ្តោតសំខាន់ទៅលើ សត្វព្រៃរបស់កម្ពុជា។ កម្មវិធី Eat Khmer Flavour, Not Khmer Wildlife នឹងនិយាយអំពីការគំរាមកំហែង ទៅលើសត្វព្រៃដោយពួកអ្នកប្រមាញ់ខុសច្បាប់។ បញ្ហានេះនឹងត្រូវលើកមកនិយាយដោយប្រើប្រាស់ពិពរណ៌រូបថត, គំនូរ, និង ភាពយន្ដឯកសាខ្នាតខ្លី។ ក្នុងនោះផងដែរក៏មានរូបចំលាក់ធំៗ ធ្វើពីខ្សែអង្គប់ នូវកូនដំរីពិតប្រាកដដែលសង្គ្រោះបានឈ្មោះ Chhuok។ កម្មវិធីនេះលោកអ្នកអាចចូលរួមដោយមិនគិតថ្លៃ ឫក៏អាចចំនាយ១៥ដុល្លារ បើសិនជាចង់ញ៉ាំអាហារបុហ្វេបែបខ្មែរ។ ចាប់ផ្ដើមពីម៉ោង ៥ៈ៣០ល្ងាចដល់១០យប់ នៅភោជនីយដ្ឋាន Uy Kuyteav Cambodian Restaurant ផ្លូវលេខ ៥៧ បឹងកេងកង។
ពេលនោះដែរលោក Bruno Levy និងចាប់បើកពិពណ៌មួយពីការងារលោកឈ្មោះ ‘69 នៅ Cloud ដែលនិងបរិយាយអំពីការបង្កើតឡើងវិញនូវអារម្មណ៍ចំពោះប្រទេសកម្ពុជាក្នុងជំនាន់មាស ចុងទស្សវត្សទី ៦០។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Cloud ផ្លូវលេខ ៩ ទន្លេបាសាក់។
ហើយតារាសិល្បៈ The Atelier និងបើកទ្វារឲ្យសាធារណៈជនចូលទស្សនានូវ កន្លែងផលិតវត្ថុសិល្បៈផ្សេងៗរបស់ពួកគេ, ជួបជាមួយសិស្សៗ, ក៏ដូចជាទស្សនានូវវត្ថុសិល្បៈផ្សេងៗទាំងនោះដែលពួកគេកំពុងតែផលិត។ ទីតាំងនៅ The Atelier ផ្លូវលេខ ១៩ និង ៥៤ ខាងលើ SOHO Pub ខណ្ឌដូនពេញ។
ភាពយន្ដ
ភាពយន្ដថ្មីរឿង Blade Runner 2049 ដែលជាវគ្គថ្មីរបស់រឿងនេះបញ្ចេញកាលពីទស្សវត្សទី ៧០ (ហើយ ក៏ជារឿងមួយដែលខ្ញុំពេញចិត្តខ្លាំងផងដែរ) ពេលនេះគឺដាក់បញ្ចាំងនៅតាមរោងកុនហើយ។ លោកអ្នកអាចទៅរកមើលបាននៅរោងកុន Legend ទួលគោក, Citymall ឫ មានជ័យនៅវេលាម៉ោង ៩យប់នេះ។
ភាពយន្ដឯកសារពីរដែលអ្នកមិនគួររំលង គឺនឹងដាក់បញ្ចាំងនៅ META House យប់នេះដែលបង្ហាញពីការជួញដូរផ្លូវភេទនៅទីក្រុងភ្នំពេញ គឺរឿង Girls of Phnom Penh បញ្ចាំងម៉ោង ៧ល្ងាច និងរឿង REDLIGHT បញ្ចាំងម៉ោង ៨យប់ ដែលបាននិទានរឿង “Narrated” ដោយតារាសម្ដែង Lucy Lui។ META House មានទីតាំងនៅ ផ្លូវសុធារស ទន្លេបាសាក់។
ជម្រើសមួយទៀត ប្រសិនជាអ្នករស់នៅម្ដុំត្រើយម្ខាងវិញ នៅ Oupost និងមានដាក់បញ្ចាំងរឿង Boyhood ចាប់ពីម៉ោង ៧យប់តទៅ។ Oupost មានទីតាំងនៅផ្លូវទន្លេបាសាក់ ខាងក្រោយសណ្ឋារគារសុខា។
រោងកុន និង រាំកម្សាន្ត
ក្រុមសម្ដែង The Phnom Penh Players និង La Troupe de Théâtre Francophone de Phnom Penh ចូលរួមគ្នា ដើម្បីបង្ហាញពីល្ខោននិយាយ “Plays” យប់នេះក្រោមប្រធានបទ “Life, Love and Other Illnessess” ដែលមានការសម្ដែងបួនឈុតខ្លីៗ ដែលរៀបចំដោយ Theresa Rebeck, Edward Albee, Eugène Ionesco និង Harry Kondoleon។ ហើយនេះជាព័ត៌មានលំអិត… កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៧ៈ៣០ល្ងាចទៅនៅ PPIIA ផ្លូវលេខ ៥១ បឹងកេងកង១។
អាហារ និង ភេសជ្ជៈ
ប្រសិនជាលោកអ្នកបានចូលរួមមើលល្ខោនយប់នេះ អ្នកនឹងមានបង្កាន់ដៃ (Voucher) សម្រាប់ស្រាបៀរដោយឥតគិតថ្លៃមួយកែវនៅ Tusk… ព្រោះទីនោះគឺនឹងប្រារព្ធកម្មវិធី Afterparty! អីចឹងចាំអង្គាល់ចេញពីមើលល្ខោន ទៅចូលរួមជប់លៀងរាំកម្សាន្តទាំងអស់គ្នា។ ចាប់ផ្ដើមពីម៉ោង ៩យប់តទៅដល់ទៀបភ្លឺនៅ Tusk House ផ្លូវលេខ ២៧៨។
ចេញពីក្នុងក្រុងបន្ដិច, នៅ Kingdom Breweries និងប្រារព្ធកម្មវិធីជប់លៀង TGIF ប្រចាំខែតុលា ដែលតម្រូវឲ្យលោកអ្នកទិញសំបុត្រតម្លៃ១២ដុល្លារ នឹងផ្ដល់ឲ្យនូវ Burger ពី Digby ម្នាក់មួយ ឫឈុត BBQ ជាមួយស្រាបៀរ ផឹកមិនកំណត់។ ម្យ៉ាងទៀតកុំភ្លេចឲ្យសាក White beer និង IPA ឲ្យសោះព្រោះវាឆ្ងាញ់ជាងគេ។
ជម្រើសមួយទៀតគឺនៅ Elbow Room នឹងមាន Guest bartender ប្រចាំសប្ដាហ៍មួយរូបគឺ Ash Raj ដែលបម្រើការនៅបារដ៏ល្បីមួយនៅ សាំងហ្គាពួរ “28 Hong Kong Street” នឹងមកក្រឡុក Cocktails ឆ្ងាញ់ៗឲ្យភ្ញៀវនៅទីនោះទាំងអស់គ្នាយប់នេះ។ Elbow Room មានទីតាំងទៅតាមបណ្ដោយផ្លូវ ៣០៨ សង្កាត់ទន្លេបាសាក់។
ការប្រគំតន្ដ្រី
យប់នេះពិតជាមានការប្រគំតន្ដ្រីច្រើនកន្លែងណាស់ ចង់ទៅណាក៏បានដែរតាមចិត្តចង់…
ដំបូងបង្អស់នៅ Garage Ba នឹងចាប់ផ្ដើមបើកយប់នេះជាមួយ តារាៗសំណព្វប្រចាំទីក្រុងភ្នំពេញដូចជា Channathy Kak ពី Cambodian Space Project, លោក Joe Wrigley, Steve Sutcliffe, Scoddy, កញ្ញា Sarawan និង Clay George។ ចាប់ផ្ដើមពីម៉ោង ៧យប់ដល់ ២ទៀបភ្លឺ តាមបណ្ដោយផ្លូវ ១១០ មាត់ទន្លេ។
នៅតាមមាត់ទន្លេដដែល លោក Joshua Chiang និង Pervez Smart និងសំដែងតន្ដ្រីបែប rock, reggae, blues និងបទ Originals នៅ FCC ចាប់ពីម៉ោង ៧យប់ ទីតាំងនៅជ្រោយស៊ីសុវត្ថិ(Sisowat Quay)។ ចំណែកឯ Sonny Krishnan ក៏នឹងសម្ដែងនៅ Tacos Kokopelli ចាប់ពីម៉ោង តាមបណ្ដោយផ្លូវ 19z ដូនពេញ។
ជម្រើសមួយទៀត បើចូលចិត្តតន្រ្ដីបែប Gypsy Jazz កុំភ្លេចទៅកាន់ Farm to Table ចាប់ផ្ដើមពីម៉ោង ៦ៈ៣០ល្ងាចដល់៨ៈ៣០ល្ងាចនៅផ្លូវលេខ ៣៦០ បឹងកេងកង១។ សម្រាប់តន្ដ្រីបែប Soul និង funk ទស្សវត្សទី៧០ ចូលរួមជាមួយ Mirasol Unlimited នៅ Alchemy ចាប់ពីម៉ោង ៨យប់ ទីតាំងនៅតាមផ្លូវ ១២៣ ទួលទំពូង។ សម្រាប់អ្នកចូលចិត្តតន្រី្ដ Guitar acoustic លោក Kyle Orten នឹងសម្ដែងនៅ Botanico ចាប់ពីម៉ោង ៧យប់ដល់៩ៈ៣០យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ ២៩។ ឫប្រសិនជាចូលចិត្តតន្ដ្រីបែប folk-pop ទៅកាន់ Top Banana ដែលតារាចម្រៀងសញ្ជាតិអូស្រ្ដាលីមកពីបាំងកក John Will Sail នឹងសម្ដែងនៅទីនោះ ចាប់ពីម៉ោង៩យប់ ទីតាំងតាមបណ្ដោយផ្លូវ ២៧៨។
ខណៈនោះដែរ នៅតារាចម្រៀង Blues ពី Chicago លោក Jeffro Starks នឹងសម្ដែងនៅ Elly’s Bars & Grill ដែលមានប្ររព្ធកម្មវិធី Oktoberfest ជាមួយបុហ្វេតម្លៃ៥ដុល្លារនៃ Bratwurst អាល្លឺម៉ង់, sauerkraut និង Stuffed chicken។ កម្មវិធីនេះចាប់ផ្ដើុំមពីម៉ោង ៧ៈ៣០ល្ងាចទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៣៥ ទួលទំពូង។ ក្រៅពីនេះក៏មានការសម្ដែងចម្រៀងបែប Classic rock covers ពី Zargz នៅបារថ្មីតាមមាត់ទន្លេគឺ Stage Bar ចាប់ពីម៉ោង ៨យប់ ទីតាំងតាមជ្រោយព្រះស៊ីសុវត្ថិ(Sisowat Quay)។ Fender Benders នឹងសម្ដែងនៅ Sharky Bar ចាប់ពីម៉ោង ៩ល្ងាចតទៅ ទីតាំងតាមបណ្ដោយផ្លូវលេខ ១៣០។
ក្លឹបរាត្រី
យប់ថ្ងៃសុក្រនេះនឹងមានកម្មវិធីជប់លៀង pool party ដ៏ធំមួយនៅម្ដុំកោះពេជ្រ ដែលនឹងមានប្រគំតន្ត្រីបែប techno និង house ពី DJ Saint Vincent និង Tim Coates។ តម្លៃសំបុត្រគឺ ៨ដុល្លារ ជាមួយនឹងស្រាបៀរមួយដប។ កម្មវីធីនេះចាប់ផ្ដើមពីម៉ោង ៨យប់ដល់១ភ្លឺនៅ DIB Club កោះពេជ្រ។
នៅឯ MadHouse ឯណោះវិញ Moudy, Heka and friends និងចាក់ភ្លេងនៅ MadHouse ចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៧ព្រឹក ទីតាំងតាមបណ្ដោយផ្លូវលេខ ១៧២។ នៅជិតនោះដែរ DJ Soso “The Machine” មកពី Dubai នឹងសម្ដែងនៅ Pontoon ចាប់ពីម៉ោង ៩យប់ដល់៤ទៀបភ្លឺ ទីតាំងតាមបណ្ដោយផ្លូវលេខ ៥១។
នៅ Epic Club ខាងក្រោយ Jet’s Container Market វិញ DJ Felcy (និងកញ្ញា Borneo 2017… យើងកំណត់សម្គាល់ពីប្រភេទបទភ្លេងដែលបានជ្រើសរើសក៏ដូចជាប្រភេទ DJ គឺតាម Style របស់ Epic Club) នឹងចាក់ភ្លេងបែប EDM ចាប់ពីម៉ោង ៩ល្ងាចដល់៣ទៀបភ្លឺ។ ពេលនោះដែរ លោកអ្នកក៏អាច មករាំកម្សាន្តតាមចង្វាក់ស្រាលៗគឺ BedRock Party តាមបែបទស្សវត្សទី៨០ នៅ META House ចាប់ពីម៉ោង ៩យប់ដល់១ទៀបភ្លឺ ផ្លូវសុធារស។
ថ្ងៃសៅរ៍
សិល្បៈ និង ការថតរូប
ប្រសិនបើលោកអ្នកនៅជិតវិមានឯករាជ្រថ្ងៃនេះ កុំភ្លេចទៅកាន់ Java Creative Cafe ដើម្បីចូលរួមទស្សនាពិពរណ៌ Kong Vollak’s Invisible Conversations ដែលនិយាយពីរឿងរ៉ាវរបស់ជនរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ កម្មវិធីធ្វើទៅនៅ Java Creative Cafe ផ្លូវព្រះសីហនុ ហើយអាចចូលទស្សនាដោយឥតគិតថ្លៃ។
លោកអ្នកក៏អាចទិញរបស់របរសិល្បៈបាននៅ SPACE FOUR ZERO ដែលនឹងដាក់លក់គំនូរសិល្បៈបែប retro art និង rock memorabilia នៅចុងសប្ដាហ៍នេះជាមួយនឹងការបញ្ចុះតម្លៃ ៣០ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ DJ Bongalot នឹងចាក់តន្រ្ដីកំដរ ព្រមទាំងមានស្រាបៀរដាក់ឲ្យញ៉ាំដោយឥតគិតថ្លៃផងដែរ។
ឫក៏អ្នកអាចរៀនគូរគំនូរដោយខ្លួនឯងនៅក្នុងកម្មវិធី self-portrait on canvas workshop របស់ N o w h e r e រសៀលថ្ងៃនេះចាប់ពីម៉ោង ១ៈ៣០រសៀល ដល់ ៥ៈ៣០ល្ងាចនៅតាមបណ្ដោយផ្លូវ 172z2 ចុះពីផ្លូវ Norodom Boulevard តម្លៃ ៤០ដុល្លារក្នុងមួយនាក់។
ភាពយន្ដ និង រោងកុន
កុំភ្លេចយប់នេះគឺជាយប់ចុងក្រោយ នៃការសម្ដែងល្ខោន “Life, Love and Other Illnesses” នៅ PPIIA ចាប់ពីម៉ោង ៧ៈ៣០ល្ងាច ទីតាំងតាមបណ្ដោយផ្លូវលេខ៥១។
ភាពយន្ត
រឿង Little Girl Blue និងបរិយាយពីសោកនាដកម្មរបស់ Janis Joplin ដែលជាតារាចង្វាក់ rock’n’roll ដ៏ល្បីមួយរូប ដែលបានស្លាប់ដោយប្រើប្រាស់ថ្នាំញៀនជ្រុលពេលអាយុ ២៧ ឆ្នាំ។ ចាប់ផ្ដើមពីម៉ោង ៤ល្ងាចនៅ META House, ផ្លូវសុធារស។
បន្ទាប់មកទៀត មកទស្សនារឿងរ៉ាវដកស្រង់ពីជីវិតពិតរបស់ Neruda សម្ដែងដោយ Gael Garcia Bernal ជាបុរសម្នាក់មានកាតព្វកិច្ចតាមចាប់ Pablo Naruda នៅអំឡុងពេលក្រោយសង្គ្រាមលោកលើកទី២។
អាហារ និង ភេសជ្ជៈ
ស្រាបៀរ និង ចាក់សាក់.. មានអ្វីមិនល្អ? ចូលរួមកម្មវិធី Tiki & Tattoos night ដែលលោកអ្នកអាចញ៉ាំ cocktails ក្នុងតម្លៃតែ ៣ដុល្លារ ស្រាបៀរតែ១ដុល្លារ និងសាក់តម្លៃតែ ៣០ដុល្លារចាប់ពីម៉ោង ៨យប់ដល់ម៉ោង ២ទៀបភ្លឺ នៅ Salty Dog ផ្លូវ ១៧២។ (កក់មុនកាន់តែល្អ)
ល្ងាចនេះក៏មានកម្មវិធីបុហ្វេញ៉ាំបានតាមចិត្តនៅ Tropical Lounge ដែលលោកអ្នកអាចកម្មង់អាហារបានតាមចិត្តក្នុងតម្លៃ ៨.២៥ដុល្លារ។ ស្រាក្រឡុកនឹងបញ្ចុះតម្លៃ ២៥ភាគរយផងដែរ។ ចាប់ផ្ដើមពីម៉ោង ៦ដល់៩យប់ នៅតាមបណ្ដោយផ្លូវលេខ ៤០០ បឹងកេងកង១។ ឫក៏សាកល្បង BBQ នៅ Secret Cafe ក្នុងកម្មវិធី Intriguing Beach Party BBQ ចាប់ពីម៉ោង ៥ល្ងាចដល់ពាក់កំណ្ដាលយប់ ផ្លូវ 19z។
បើសិនជាចង់ចូលរួមកម្មវិធីលក្ខណៈចំណាយលុយច្រើនបន្ដិច នៅ Rush Pub និងមានកម្មវិធីភ្លក់រសជាតិ Wine គឺ Wine, Cheese and Cold Cuts Night ដែលលោកអ្នកអាចសាកល្បង Wine ចំនួនបួនរសជាតិ និងការសម្ដែងពីលោក Jeff Sleeman។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៧យប់ដល់១១យប់នៅ Rush Pub ផ្លូវលេខ ២៨២ សំបុត្រចូលរួមតម្លៃ ២០ដុល្លារ។
ការប្រគំតន្ដ្រី
បន្ទាប់ពីការសម្ដែងដ៏អស្ចារ្យកាលពីខែមុន Hypnotic Fist Technique នឹងត្រលប់មកវិញយប់នេះ នៅ Tusk ចាប់ពីម៉ោង ៩ល្ងាចតទៅ ទីតាំងនៅតាមផ្លូវលេខ ២៧៨។
ខណៈនោះដែរ ក្រុមចម្រៀងចង្វាក់ pop/rock Box Chords នឹងសម្ដែងនៅកម្មវិធី Bassac Lane street party យប់នេះចាប់ពីម៉ោង ៨ៈ៣០យប់ដល់ពាក់កណ្ដាលអាធ្រាត្រ នៅសង្កាត់ទន្លេបាសាក់។ លោក Joe Wrigley និង the Jumping Jacks នឹងនាំមកនូវសម្លេងតន្ដ្រីរ៉ុក មកកាន់ការបើកជាផ្លូវការរបស់ Stag Bar ចាប់ពីម៉ោង ៨យប់ដល់ ១០ៈ៣០យប់ ទីតាំងនៅមាត់ទន្លេ។ Aram Khmer សម្ដែងតន្ដ្រីបែបខ្មែររ៉ុកក្លាស៊ីកនៅ Cloud ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រ ទីតាំងតាមបណ្ដោយផ្លូវលេខ ៩ ទន្លេបាសាក់។
យប់នេះដែរ នឹងមានការសម្ដែងពី Fender Benders នៅ Botanico ចាប់ពីម៉ោង ៧យប់ដល់៩ៈ៣០យប់ ផ្លូវលេខ ២៩ ទន្លេបាសាក់។ El Moreno និង 12me នឹងនាំតន្ដ្រីបែប Latin មកកាន់ Alchemy ទីតាំងផ្លូវលេខ ១២៣ សង្កាត់ទួលទំពូង។ ចុងក្រោយ ក្រុមតន្រ្តី Phare ពី Cambodia cirus collective នឹងសម្ដែងតន្ដ្រី Cambodia rock’n’roll ទស្សវត្សទី៦០ ចាប់ពីម៉ោង ៦ៈ៣០ល្ងាចដល់១០យប់នៅ Institut Francais du Cambodge ផ្លូវលេខ ១៨៤។
ក្លឹបរាត្រី
តន្ដ្រីក្លឹបធំជាងគេសម្រាប់យប់នេះគឺ ជប់លៀងនៅអាងហែលទឹក (poolside party) ជាមួយ DJ Noma នៅ Tamasa Hotel ចាប់ពីម៉ោង ៥ៈ៣០ល្ងាចដល់៩យប់ តាមបណ្ដោយផ្លូវលេខ ២០០៤។ META House និងមានកម្មវិធី META House’s Sound of Berlin ជាមួយ Maritin Warlich ចាប់ពីម៉ោង ៩យប់ដល់១ទៀបភ្លឺ ទីតាំងតាមបណ្ដោយផ្លូវសុធារស។ នៅ Pontoon Pulse នឹងមានកម្មវិធី Hip Hop Special ដែលនឹងមាន Niki Yu, Dj Bree និង DJ Watts Up ចាប់ពីម៉ោង១០យប់តទៅ ទីតាំងតាមបណ្ដោយផ្លូវលេខ៥១។
ថ្ងៃអាទិត្យ
ពិធីបុណ្យ
ពីធីបុណ្យ (Festival) Posit+ve Vibes គឺមកដល់ហើយនៅពេលនេះ ហើយវាប្រាកដជាអស្ចារ្យ។ កម្មវិធីដែលមានព្រៃឈើជា Them នេះនឹងប្រមូលផ្ដុំដោយ DJ ល្បីៗជាច្រើនដែលនឹងចាក់តន្ដ្រីបែប EDM ហើយក៏មានអ្នកសិល្បៈផ្សេងៗជាច្រើនប្រមូលផ្ដុំគ្នាលក់ផលិតផល និងបង្កើតវត្ថុសិល្បៈផ្សេងៗនៅនឹងកន្លឺងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អាងហែលទឹកនឹងរងចាំលោកអ្នក ព្រមទាំងស្រាបៀរចំនួន ២៤០ កំប៉ុង អ្វីដែលពិសេសនោះគឺអ្នកគូរតុបតែងមុខ ដែលធ្វើយើងកាន់តែសប្បាយក្នុងពិធីជប់លៀង។ ពត៌មានបន្ថែមនៅទីនេះ…
Posit+ve Vibes ចាប់ផ្ដើមពីម៉ោង ៣រសៀលដល់១ទៀបភ្លឺនៅ Tusk តាមបណ្ដោយផ្លូវ ២៧៨។
អាហារ និង ភេសជ្ជៈ
សម្រាប់ប្រភេទអាហារផ្សេងៗ ចូលមើល “decadent Sunday Brunch” នៅ Chinese House ដែលអ្នកអាចអាចញ៉ាំអាហារបានយ៉ាងច្រើនប្រភេទដូចជា ផេនខេក, ផាស់ស្រ្ទី, នំប័ុង, សាល់ម៉ុន នៅជ្រោយស៊ីសុវត្ថិ (Sisowat Quay) កែងផ្លូវ ៨៤ មាត់ទន្លេ តម្លៃ១៦ដុល្លារក្នុងមួយនាក់សម្រាប់អាហារបុហ្វេ។
សិល្បៈ
ហាងកាហ្វេ TINI នៅទួលទំពូងមិនត្រឹមតែឆុងកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ ពេលនេះពួកគេព្រមទាំងគាំទ្រ អ្នកសិល្បៈកម្ពុជាទៀតផង ដោយនឹងបង្ហាញនូវពិពរណ៌ដំបូងមួយ។ ពេលនេះគឺពួកគេបង្ហាញពីបណ្ដាគំនូរមួយក្រុមហៅថា “A Small Part” ដោយលោក Nov Cheanik កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នា។ទីតាំងនៅតាមផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង។
Solitude, by Nov Cheanik
ភាពយន្ដ
ភាពយន្ដឯកសារដ៏ល្អមួយដែលនិយាយពីការប្រមាញ់សត្វឥន្ទ្រី ដែលប្រពៃណីមួយរបស់ជនជាតិម៉ុងហ្គោល នឹងមានដាក់បញ្ចាំងនៅ META House នៅម៉ោង ៤រសៀល ទីតាំងតាមបណ្ដោយផ្លូវសុធារស។
ប្រសិនជាភាពយន្ដឯកសារនេះវាស្តាប់ទៅពិតជាស៊ីជម្រៅពេក អ្នកអាចមកទស្សនារឿងបែបរន្ធត់ភាសាថៃគឺរឿង “The Promise” ដែលនិយាយពីស្រ្ដីម្នាក់ត្រូវបានលងបន្លាចដោយមិត្តភក្ដិកាលពីនៅក្មេងរបស់នាង។ បញ្ចាំងនៅម៉ោង ៧ៈ៣០យប់ នៅ Major Cineplex, Aeon Mall ទីតាំងតាមបណ្ដោយផ្លូវ សុធារស។ (និយាយភាសាខ្មែរ ជាមួយនឹង English Subtitles)។
ការប្រគំតន្រី្ត
ចង់បញ្ចេញសមត្ថភាពច្រៀងមែនទេ? អីចឹងទៅ Sharky bar ទាំងអស់គ្នាក្នុងកម្មវិធី Open mic យប់នេះ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រ ទីតាំងតាមបណ្ដោយផ្លូវលេខ ១៣០។ នៅជិតនោះដែរ the K’n’E house Band និងសម្ដែងតន្ត្រីរ៉ុករបស់ពួកគេនៅ Oscar’s On the Corner ចាប់ពីម៉ោង ៩យប់តទៅ ទីតាំងនៅផ្លូវលេខ ១៣ និង ១០៤។
សម្រាប់តន្ដ្រីបែបទន់ភ្លន់ កុំភ្លេចមកចូលរួមទស្សនា Lisa Conception សម្ដែងនៅ Hops Brewery & Craft Beer Garden ចាប់ពីម៉ោង ៧យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ ២២៨។ ឫក៏មកទស្សនា ខនសឺតបែបក្លាស៊ីកពី Sutera Ensemble ដែលនាំមកនូវស្នាដៃបែប Late-Romantic ពី Composer ជនជាតិ Austrain លោក Gustav Mahler មកកាន់ META House ចាប់ពីម៉ោង ៨យប់តទៅ ទីតាំងតាមផ្លូវសុធារស។
នេះគឺអ្វីដែលអ្នកគួរធ្វើទាំងអស់សម្រាប់ចុងសប្ដាហ៍នេះ! កុំភ្លេច “ចុះឈ្មោះនៅទីនេះ” ដើម្បីទទួលបានមគ្គុទេសក៍រាល់សប្តាហ៍នៅក្នុងប្រអប់សាររបស់អ្នក រៀងរាល់ថ្ងៃសុក្រ។ ជួបគ្នានៅឱកាសក្រោយទៀត!!!

Pingback: Top Things to Do In Phnom Penh THIS Weekend – WHAT'S ON PHNOM PENH