ចុងសប្ដាហ៍មកដល់ទៀតហើយ នេះជាសកម្មភាពផ្សេងៗ អ្នកអាចចូលរួម
គ្រប់យ៉ាងដែលអ្នកមិនគួររំលងចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ
Translated by Thearo Nuch.
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ភាពយន្តឯកសារថ្មី បែបតន្ដ្រីចម្រៀងដែលរៀបរាប់ពីជីវិតរបស់ តារាច្រៀងល្បីឈ្មោះ Elton John ចំណងជើងថា “Rocketman” នឹងចាប់ដាក់បញ្ចាំងនៅ the Flicks ចុងសប្ដាហ៍នេះ។ បើគ្រាន់តែមើលតាមការស្លៀកពាក់របស់តារារូបនេះ យើងក៏ដឹងហើយថា ជីវិតរបស់លោកពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងណា។ មិនត្រឹមតែប៉ុណ្ណោះយើងក៏ចង់ដឹងថា “Crocodile Rock” មានន័យថាយ៉ាងណា? អីចឹងមានតែចាំអ៊ុតមើលទាំងអស់គ្នា។
មានអ្វី នៅឆាកសម្ដែង?
និយាយរួមទៅគឺមានតាំងតែពីតន្ដ្រីបែប រ៉ុក, Blues និង Jazz នឹងបង្ហាញខ្លួនយប់នេះ
នៅ Farm to Table នឹងមានរៀបចំកម្មវិធីប្រគំតន្ដ្រី Jazz បីបែបល្ងាចនេះ ដែលមានអ្នកលេងភ្លេង Guitar និង Bass គឺលោក Stan Paleco និង Andrey Meshcheryakov។ តារាមួយគូនេះ នឹងលេងបទភ្លេងប្រជែងតារាជើងចាស់លោក Jim Hall និង Ron Carter ដោយសម្ដែងបទភ្លេងពីអាល់ប៊ុមបញ្ចេញឆ្នាំ ១៩៧២ ចំណងជើងថា “Alone Together” ព្រមទាំងបទភ្លេងខ្លះពី Paleco និង Jazz ស្ដង់ដារ។
លោក Jeffro Stark នឹងនាំយកនូវតន្ដ្រីបែប Electric Blues និង រ៉ុកតាំងពី Chicago ដោយសម្ដែងចាប់ពីម៉ោង ៨ដល់១១យប់។ អត់ដែលបានទៅ Chi-town? ត្រៀមខ្លួនសប្បាយទះដៃនិងទន្ដ្រាំជើងឲ្យហើយទៅ។
ប្រសិនបើអ្នកចង់លោត រាំកម្សាន្តព្រមទាំងច្រៀងតាមចង្វាក់ភ្លេងបែកញើសសស្រាក់ កុំភ្លេចទៅកាន់ Duplex ដើម្បីទស្សនាក្រុមចម្រៀង the 99 Boyz ច្រៀងចម្រៀងល្បីៗ ពីទស្សវត្សទី៩០។ បើតាមលោក Mike Dynamo តារាចម្រៀងប្រចាំក្រុមនិយាយថា “The 99 Boyz ចង់ឲ្យអ្នកទុករឿង២ក្នុងចិត្ត។ ទី១ ទស្សវត្សទី៩០គឺមិនមែនជាទស្សវត្សប៉ុន្តែវាជាអារម្មណ៍ ដែលបញ្ចេញពីបេះដូង ដល់ការស្លៀកពាក់ ហើយទី២ គិតទៅដល់បទចម្រៀងទស្សវត្សទី៩០ដែលអ្នកចូលចិត្ត។ ជឿជាក់លើបទចម្រៀងនេះឲ្យខ្លាំង យើងនឹងសម្ដែងបទនោះ ១៥០%។”
បើសិនជាចង់សើចសប្បាយប៉ុន្តែខ្ជិលហក់លោត នៅ Box Office នឹងអាចឲ្យអ្នកសើចសប្បាយបាន ជាមួយនឹងការនិយាយរឿងកំប្លែង ចាប់ពីម៉ោង៧កន្លះដល់ ៩កន្លះយប់។ ដោយមានការចូលរួមពីអ្នកជំនាញខាងកំប្លែងប្រចាំភ្នំពេញ កម្មវិធីចូលរួមសេរីនេះនឹងធ្វើឲ្យអ្នកសើចសប្បាយពេញមួយចុងសប្ដាហ៍។
មានអ្វី នៅយប់ជ្រៅ?
DJ Eazy បានធ្វើដំណើរមកពីប្រទេសបារាំង ដើម្បីនាំយកនូវបទភ្លេងចម្រុះ Hip-Hop, R&B និងអេឡិចត្រូនិក ទៅកាន់ Pontoon យប់នេះ ឲ្យអ្នករាំកម្សាន្តតាំងពីម៉ោង ៩យប់ដល់ ៤ទៀបភ្លឺ។
ថ្ងៃសៅរ៍
មានអ្វី សម្រាប់ជម្រើសភេសជ្ជៈ?
មើលទៅយប់នេះ គឺជាយប់ដើរតាមបារ
បារល្បីទាំងពីរនៅម្ដុំ បាសាក់ឡេន គឺ Hub Street Cocktails និង Party Patio សុទ្ធតែប្រារព្ធកម្មវិធីជប់លៀងខួបគម្រប់មួយឆ្នាំ។
តាំងពីបើកអស់រយៈពេលមួយឆ្នាំកន្លងមក Party Patio បានក្លាយជាកន្លែងមួយសម្រាប់ ដើរលេងបន្តបន្ទាប់ពីកន្លែងផ្សេងៗ នៅបាសាក់ឡេន បានបិទអស់។ យប់នេះកន្លែងនេះនឹងមានកម្មវិធីជប់លៀងខ្នាតធំមួយ ដែលមាន DJ Premo Sounds ចាក់ភ្លេងនិងមានបម្រើស្រាក្រឡុកពិសេស។ ប៉ុន្តែចំពោះអ្នកចូលរួមដែលបានមកដល់ទីតាំងមុន នឹងមានស្រាស្វាគមន៍ទៀតផង។
ហ៊ិប ដំបូងគឺជាបារមួយក្នុងចំណោមតុកតុកបារដែលត្រូវបានគេបញ្ជាឲ្យបិទ ក្បែរវត្តបុទុមកាលពីឆ្នាំមុន។ ឥឡូវនេះ បារនេះមានកន្លែងត្រឹមត្រូវព្រមទាំងតុបតែងដោយឬស្សីគួរឲ្យចាប់អារម្មណ៍ជាពិសេសគឺបន្ទប់ទឹកតែម្ដង បើចង់ដឹងសាកទៅម្ដងទៅដឹងហើយ។ ដើម្បីអបអរខួបការបើករយៈពេល១ឆ្នាំ ហ៊ិប នឹងមានការសម្ដែងពី Miss Sarawan ព្រមទាំងមានការចម្អិន BBQ ផងដែរ ដែលកម្មវិធីចាប់ផ្ដើមពីម៉ោង៦ល្ងាច។
នៅឯ Edge Bar ម្ដុំទួលទំពូងវិញ ក្រុមអ្នករៀនភាសាខ្មែរ “Khmer Study Group” នឹងប្រារព្ធកម្មវិធីជប់លៀងប្ដូរឈ្មោះជា Phnom Penhian ជាឈ្មោះថ្មីមួយបង្ហាញពី សហគមន៍នៃទីក្រុងនេះ ដែលមានទាំងអ្នករស់នៅក្នុងស្រុកក៏ដូចជាជនបរទេសដែលរស់នៅទីនេះ ឬក៏ធ្វើដំណើរកម្សាន្តឆ្លងកាត់។ កម្មវិធីជួបជុំនេះនឹងចាប់ផ្ដើមពីម៉ោង ៨យប់ អមជាមួយនឹងការសម្ដែងទេពកោសល្យផ្សេងនិងរាំលេងរហូតដល់ម៉ោង ៣ ភ្លឺ ព្រមទាំងមាន BBQ ផងដែរ។
នៅម្ដុំនោះដែរ Atlas នឹងមានកម្មវិធី ថ្ងៃ Bastille Day រៀបចំដោយ Sorya ដែលជាម្ចាស់ Fizz Cocktail Bar។ កម្មវិធីនេះក៏មានអ្នកចាក់ភ្លេងកំដរដោយ DJ Toke ផងដែរ។
មានអ្វី នៅលើឆាកសម្ដែង?
Java កាហ្វេនៅទួលគោក នឹងបន្តកម្មវិធីប្រគំតន្ដ្រីបែប Acoustic ជាមួយតារាចម្រៀង ម៉ុក សំបូ និង Leon។ ទីតាំងនេះក៏នឹងមានបម្រើអាហារបែប bbq យប់នេះ ដោយសហការជាមួយ Stone Head Craft សម្រាប់ស្រាបៀផងដែរ។
មានអ្វីទៀត?
ជនជាតិមកពីប្រទេសដល់ទៅ ២ នឹងប្រារព្ធថ្ងៃកម្សាន្តប្រចាំប្រទេសរបស់ខ្លួននៅភ្នំពេញថ្ងៃនេះ!
CJCC នឹងប្រារព្ធកម្មវិធីបុណ្យ២ថ្ងៃ ដើម្បីអបអរថ្ងៃបុណ្យ Tanabata Festival សម្រាប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ចាប់ពីម៉ោង៩ព្រឹកដល់៨យប់។ មជ្ឈមណ្ឌលជប៉ុននេះនឹងមាន ការបង្រៀនបត់ក្រដាស ធ្វើម្ហូប ក៏ដូចជាបង្ហាញពីលក្ខណៈនៃពិធីបុណ្យ Tanabata តែម្ដង ដោយសរសេរបំណងប្រថ្នាសម្រាប់ឆ្នាំថ្មី ទៅលើក្រដាសនិងព្យួរលើដើមឈើ។ បូករួមជាមួយការសម្ដែងតន្ដ្រីខ្មែរនិងជប៉ុន ការប្រឡងចម្រៀងជប៉ុន រាំកម្សាន្ត ថតរូប និងអាហារ នេះជាកម្មវិធីមួយបើកឲ្យចូលរួមបានគ្រប់វ័យ។
Bastille Day គឺបុណ្យជាតិសម្រាប់ប្រទេសបារាំង ជាទូទៅកម្មនេះប្រារព្ធឡើងនៅថ្ងៃទី១៤ខែកក្កដា ដើម្បីរំឮកពីប្រវត្តិសាស្រ្តការបះបោររបស់ជនជាតិបារាំង។ ស្ថាតទូតបារាំងនៅកម្ពុជានិង CCI France Cambodge នឹងរៀបចំកម្មវិធីជប់លៀងធំមួយនៅ សួនច្បាររបស់ស្ថានទូត ក្នុងកម្មវិធី Bal de la fête nationale 2019 នៅថ្ងៃសៅរ៍នេះដោយអមដោយភេសជ្ជៈនិងអាហារដ៏សម្បូរបែប។ សំបុត្រចូលរួមកម្មវិធីនេះគឺ ២៨ដុល្លារ វារាងថ្លៃបន្តិចមានប៉ុន្តែធានាថាអ្នកនឹងពេញចិត្ត ជាពិសេសបើមានមិត្តជាជនជាតិបារាំងចូលរួមជាមួយគ្នា។
នៅ Farm to Table ថ្ងៃសៅរ៍នេះនឹងមានកម្មវិធី “On the Trail of Waste Entrepreneurs” ចាប់ពីម៉ោង ១ ដល់ ៦ ល្ងាច ផ្ដោតសំខាន់ទៅលើសំនល់ផ្លាស្ទិកនៅកម្ពុជា។
ថ្ងៃអាទិត្យ
មានអ្វី លើបញ្ជីមុខម្ហូប?
នៅសណ្ឋាគារ សូហ្វីថែល នឹងបន្តប្រារព្ធថ្ងៃបុណ្យ Bastille Day ជាមួយនឹងកម្មវិធីពិសេស Extravagant Brunch ដោយឲ្យអ្នកញ៉ាំអាហារពេលព្រឹមដោយសេរីក្នុងតម្លៃ ៥៩ដុល្លារសម្រាប់ម្នាក់។ វាមិនមែនជាតម្លៃសមស្របសម្រាប់គ្រប់គ្នានោះទេ ប៉ុន្តែប្រសិនចង់សាកល្បងនូវបទពិសោធន៍ពិសេស អីចឹងសាកម្ដងក៏មិនទាស់ខុសអីដែរ។
មានអ្វី ដាក់បង្ហាញ?
Meta House ត្រលប់មកវិញហើយ ជាមួយនឹងការជប់លៀងបើក Meta House 3.0 បង្ហាញពីពិពរណ៍ “Buried by Charles Fox” ជាការដាក់បង្ហាញសេរ៊ីរូបថតក្រុមគ្រួសារខ្មែរ នៅខេត្តបាត់ដំបង ដែលត្រូវបានកប់អំឡុងសម័យកាលប្រល័យពូជសាសន៍។ លោក Charles Fox មិនមែនជាសមាជិកគ្រួសារនោះទេ ប៉ុន្តែលោកបានធ្វើការសហការជាមួយសមាជីកគ្រួសារដើម្បីរៀបចំពិពរណ៍និងសៀវភៅឯកសារ។
មានអ្វី ដាក់បញ្ចាំង?
នៅ Major Cineplex នឹងមានដាក់បញ្ចាំងកុនរឿង “Child’s Play” និយាយពីតុក្កតាបីសាច Chucky។ បើចូលចិត្តរឿងបែបខ្មោចលងបន្លាច អាចទៅមើលបានទាំងអស់គ្នា។
មានអ្វី ទៀត?
ថ្ងៃអាទិត្យនេះ បើចង់លំហែរអារម្មណ៍ជាមួយតន្ដ្រីការតាំងពិពរណ៍រូបភាពផ្សេងៗ កុំភ្លេចទៅកាន់ Kbach Gallery នៅ the Factory ដើម្បីចូលរួមកម្មវិធី Open Mic និង Brunch ដោយមានការសម្ដែងចម្រៀងនិង មានការដាក់លក់អាហារនិងគ្រៀងស្រវឹងខ្លះៗ ផងដែរ។
សម្រាប់កម្មវិធីផ្សេងៗ ទៀត អាចចូលមើលនៅទីនេះ។
