Connect with us

យ៉េយ ចុងសប្ដាហ៍​មក​ដល់​ទៀត​ហើយ!

មគ្គទេស​ចុង​សប្ដាហ៍

យ៉េយ ចុងសប្ដាហ៍​មក​ដល់​ទៀត​ហើយ!

យ៉េយ ចុងសប្ដាហ៍​មក​ដល់​ទៀត​ហើយ!

សម្រាប់​សប្ដាហ៍​នេះ​ធ្វើ​ការ​តែ​ពីរ​ថ្ងៃ ឥឡូវ​ដល់​ពេល​ដើរលេង​ទៀតហើយ​

Read in English>

ថ្ងៃសុក្រ

 

មាន​អ្វី​សម្រាប់​កម្មវិធី Arts4peace?

 

កម្មវិធី​មហោស្រព Arts4peace ទើប​តែ​ចាប់ផ្ដើម​កាល​ពី​យប់មិញ​នេះ នាំ​មក​យក​នូវ​រយៈ​ពេល​ ១០ថ្ងៃ​នៃ​សិល្បៈនិង​វប្បធម៌កម្ពុជា ទៅ​កាន់​ទី​កន្លែង​ផ្សេងៗទូទាំង​ទីក្រុង។ ឆ្នាំ​នេះ​គឺ​ពិសេស​ជាង​ឆ្នាំ​មុនៗ ដោយ​សារ​តែ​នេះ​គឺ​ជា​ខួប​គម្រប់​ ២០ ឆ្នាំចំពោះ​ទីតាំង​សម្រាប់ការ​រៀប​ចំ​​កម្មវិធីគឺ Cambodia Living Arts ហើយ​នេះ​ក៏ជា​ខួប​គម្រប់​ ៤០ឆ្នាំ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សម័យកាល​ខ្មែរ​ក្រហម។ ​  

 

ចាប់ផ្ដើម​ពី​ម៉ោង​ ២រសៀល​ថ្ងៃនេះនៅ​វិទ្យាស្ថាន​ភាសាអន្តរជាតិ​​ (IFL) កម្មវិធី​ដល់​ទៅ​បី​ចំពោះ​ការ​សន្ទនា​អន្តរជំនាន់។ សម្រាប់បទ​បង្ហាញ​ទី​១គឺ​បង្ហាញ​ដោយ សាន​​ មួយ​លី​ និយាយ​ពាក់ព័ន្ធនឹង​សិលាចារិក ដែល​បាន​ជួយ​ឲ្យ​យើង​យល់ដឹង​ពី​អតីតកាល។ ទី​ពីរ​និយាយ​អំពី​ការ​អភិរក្ស​ឯកសារ​ចាស់ៗ ដោយ ជា សុភាព និង​ទី​បី​ការ​ប្រើ​ប្រាស់របាំ​សម្រាប់​ការ​សន្ទនា​ដោយ​ ជ័យ ច័ន្ទកិត្យា។ ចាប់​ពី​ម៉ោង ២ដល់៥កន្លះ​ល្ងាច​នៅ IFL វិថី​សហព័ន្ធ​រុស្សី។ ​

 

កម្មវិធី Arts4peace នឹងបន្ត​ដល់​ល្ងាចនៅ CJCC ដោយ​នឹង​មាន​ការ​ដាក់​សម្ដែង​ល្ខោន​អូប៉េរ៉ា ម៉ាក់ធើង និយាយ​អំពី​បុរស​ម្នាក់​ព្យាយាម​ស្វែង​រក​ប្រពន្ធ ខណៈ​នាង​ត្រូវបាន​គេ​ចាប់​ជម្រិត។ ចាប់​ពី​ម៉ោង ៧ដល់៨យប់​នៅ CJCC វិថីសហព័ន្ធរុស្សី។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

Garage Fest ក៏នឹង​ចាប់​ផ្ដើម​ចុង​សប្ដាហ៍​នេះ​ដូច​គ្នា​។ កម្មវិធី​នេះ​គឺ​សំដៅ​ទៅ​លើ​ការ​សម្ដែង​តន្ដ្រី​បែប រ៉ុក Garage ដែលនឹង​ធ្វើឡើងរយៈ​ពេល​ដល់​ទៅ​ ៣យប់ ដោយ​​មាន​ក្រុម​ចម្រៀង​ដល់​ទៅ ៩សម្ដែង​និង​ DJs បួន​រូប​ចាក់ភ្លេង​ទៅ​ទីតាំង​ផ្សេងៗគ្នា​។ សម្រាប់​រាត្រី​នេះ ការ​សម្ដែង​នឹង​ធ្វើឡើង​នៅ Villa Grange។ អ្នក​អាច​ចូល​ទៅ​មើល​តាម​រយៈ​វិបសាយ​ សម្រាប់​ការ​សម្ដែង​និង​ពេល​វេលា​ផ្សេងៗ។ ចាប់​ពី​ម៉ោង ៧ដល់ ១១យប់​នៅ Villa Grange ផ្លូវ​លេខ ២៤៤។​​​

 

Seila Records បាន​ចាប់​ផ្ដើម​បង្កើត​ឡើង​តាំង​ពី ៥​ឆ្នាំ​មក​ម្ល៉េះ ដោយ​មាន​ជំនឿ​ថា​ ពួក​គេ​នឹង​ផលិត​តន្ដ្រី​មិន​សម្រាប់​តែ​ក្នុង​ស្រុកប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ខាង​ក្រៅ​ប្រទេសកម្ពុជា​ផង​ដែរ។ ខណៈ​ពេល​ដែល​ពួក​គេ​មាន​ទីតាំង​ត្រឹម​ត្រូវ​និងផលិត​ចម្រៀងបាន​ជា​ហូរហែ ពេល​នេះ​ក៏ប្រារព្ធ​កម្មវិធី​ជប់​លៀង​បើក​ជា​ផ្លូវ​ការ​តែ​ម្ដង។ ចាប់​ពី​ម៉ោង ៥ដល់ ១០យប់​នៅ Aeon Mall Sen Sok។​

 

នៅ​ឯ Hard Rock Cafe ឯណោះ​វិញ​នឹង​មាន​កម្មវិធី​ពិសេស​មួយ ពាក់ព័ន្ធ​នឹង​ក្រុម​ចម្រៀង Metallica។ ប្រសិន​ជា​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប រ៉ុក​ស្គរដែក​ គួរ​តែ​ចូលរួម​កម្មវិធី​នេះ​ ព្រោះ​ក្រុម Metallica គឺ​ជា​ក្រុម​ដ៏ល្បី​ឈ្មោះ​មួយ​ក្នុង​ប្រវត្តិសាស្រ្ដ។ ចាប់​ពី​ម៉ោង ៨យប់​ដល់​​ពាក់​កណ្ដាល​អាធ្រាត្រ​នោ Hard Rock Cafe ផ្លូវ​លេខ ១០២។​ ​

 

មាន​អ្វី​ទៀត?

 

វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ នឹង​មាន​កម្មវិធី​តាំងពិពរណ៌​សម្រាប់​ការ​បញ្ចប់​ការ​សិក្សា​ ព្រម​ទាំង​ការ​ដើរ​បង្ហាញ​ម៉ូដ​ផង​ដែរ សម្រាប់​និស្សិត​ដែល​សិក្សា​ផ្នែក​រចនាម៉ូដ​សម្លៀក​បំពាក់។ ចាប់​ពី​ម៉ោង ៦ដល់​៧ល្ងាច​នៅ វិទ្យាស្ថាន​សិល្បៈភ្នំពេញ​អន្តរជាតិ​ ទីតាំង​នៅ​តាមបណ្ដោយផ្លូវ​លេខ ៥១។​​​

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

ក្លឹបភាពយន្ត​ប្រចាំ​មជ្ឈមណ្ឌលបុប្ផាណា​ បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​នឹង​កម្មវិធី​ គន្លឹះពីភាពយន្ត ធ្វើយ៉ាងណាដើម្បីគ្រប់គ្រងអារម្មណ៍អ្នកមើល? បង្ហាញ​ដោយ​អ្នក​ជំនាញ​ខាង​ភាពយន្ត​លោក Mony Kann Darung ល្ងាច​នេះ​លោក​នឹង​បង្ហាញ​ពី​បទ​ពិសោធន៍លោក​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ ការ​ថត​វីដេអូ​ចម្រៀង​ វីដេអូ​ផ្សាយពាណិជ្ជកម្ម រឿង​ភាគ​ រឿង​ខ្នាត​ខ្លី​ជា​ដើម។ ចាប់​ពី​ម៉ោង ៦កន្លះ​ល្ងាច​ដល់ ៨កន្លះ​យប់ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២០០។​

 

មានអ្វី​នៅ​យប់​ជ្រៅ?

 

Psynovation នឹង​ធ្វើ​ឡើង​ជា​លើក​ទី​ ៤នៅ  Party Patio សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Electronic ជា​មួយ​នឹង​ DJ ថ្មី Kaza ចូលរួម​ចាក់ភ្លេង​ជាមួយ​ DJs Dalah, Sounds of Space និង​ INEE គ្រប់​ DJ សុទ្ធ​តែ​ចាក់​តន្ដ្រី​បែប Techno។ អីចឹង​បើ​ចង់​ដឹង​ច្បាស់ថា​អ្វី​ជា​តន្ដ្រី​បែប Techno កុំភ្លេច​រាត្រីថ្ងៃ​សុក្រ​នេះ ចាប់​ពី​ម៉ោង ៨កន្លះ​ដល់ ១ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។​   

 

នៅ​ម្ដុំ​បាសាក់ឡេន​ដូចគ្នា Cloud នឹង​មាន​ DJ L~N នឹង​ចាក់​តន្ដ្រី​កំដរ​ពេញ​មួយ​ល្ងាច ដោយ​តន្ដ្រី​ដែល​លោក​ចាក់​នោះ​គឺ​មាន​លក្ខណៈ​ប្លែក​និង​ពិសេស ដោយ​ប្រើ​ប្រាស់​សំឡេង​ពី​ឧបករណ៍តន្ដ្រី Acoustic ក៏ដូច​ជា​ការ​កូតឌីស​ជាដើម​ដាក់​បញ្ចូល​គ្នា។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ១ ទៀប​ភ្លឺ​នៅ​ Cloud ផ្លូវ​លេខ ៩។

 

Meta House នឹង​មាន​កម្មវិធី​រាំលេង​ប្រចាំ​សប្ដាហ៍​ ដែល​លើក​នេះ​នឹង​មាន​ DJ Gai ចូល​ខ្លួន​ចាក់ភ្លេង​កំដរ។ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ប ន្ទាប់ពី​ធ្លាប់​ចាក់ភ្លេង​ជា​ច្រើន​ដង​នៅ Otres Corner។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ DJ ប្រចាំ Sao Sopheak, Nick E. Meta និង Marcus iLL ក៏ចូលរួម​សម្ដែង​ខណៈ​មាន​លោក Till Brommont ជា​អ្នក​ខាង​ចាត់​ចែង​វីដេអូ Art នៅ 

Background។

 

ថ្ងៃ​សៅរ៍

 

មាន​អ្វីសម្រាប់ Arts4peace?

 

សម្រាប់​ថ្ងៃ​នេះសិក្ខាសិលា​នឹង​ធ្វើ​ឡើង​នៅ IFL ដដែល​ជាមួយ​នឹង​ប្រធានបទ “Healing and Reconciliation”។ អ្នកជំនាញ​ខាង​កំណាព្យ Soy Sina នឹង​ចែក​រំលែក​នូវតម្លៃ​នៃ​​ការសរសេរ​និពន្ធ​កំណាព្យ​និយាយ​អំពី​ការ​បាក់​ទឹក​ចិត្ត។ ខណៈ Khiev Kosal នឹង​និយាយ​អំពី ការ​រកឃើញ​ខ្លួន​ឯង​តាម​រយៈ សិល្បៈ​តែង​កាព្យ​ផ្ទាល់​មាត់។ ក្រៅ​ពី​នេះ​ក៏មាន​កម្មវិធី​ផ្សេងៗទៀត​រហូត​ដល់​ម៉ោង ៥​ល្ងាច​ នៅ​វិទ្យាស្ថានភាសា​អន្តរជាតិ​ ទីតាំង​វិថីសហព័ន្ធ​រុស្សី។​

 

អ្នក​បង្ហាត់​ក្បាច់​រាំ Chamroeun Sophea បាន​បង្កើ​ត​ការ​បង្ហាញ​ក្បាច់​រាំ​មួយ​ហៅ​ថា ក្ដី​ស្រមៃ ដែល​បង្ហាញ​ពី​អ្នក​សិល្បៈ​វ័យក្មេង​ដែល បាន​ធំដឹង​ក្ដី​ជាមួយ​គ្នា​និង​ចែក​រំលែក​ក្ដី​ស្រមៃ ក្ដី​សង្ឃឹម និង​សុបិន​ជាមួយ​គ្នា។ ចាប់​ពី​ម៉ោង ៧ដល់​៨យប់​នៅ វិទ្យាស្ថាន​ភាសា​បរទេស​ វិថី​សហព័ន្ធ​រុស្សី។​​ ​​​

 

មាន​អ្វី​ទៀត?

 

Farm to Table នឹង​មាន​កម្មវិធី​រៃអង្គាស​ពេញ​មួយ​ថ្ងៃសម្រាប់​ចំការ​បន្លែ​ស្រស់ Kokkoya។ ចំការ​បន្លែ​ដែល​មាន​ទីតាំង​ដើម​នៅ​ទីក្រុង​ យ៉ង់ហ្គូន នឹង​ចង់​ពង្រីក​ទីតាំង​ថ្មី​សម្រាប់​ឆ្នាំក្រោយ​នេះ ហើយ​ភោជនីយដ្ឋាន​នេះ​ផ្ទាល់​តែ​ម្ដង​ ចង់​ជួយចែក​រំលែ​ក​ដោយ​នឹង​គ្រោង​ជួយ​ថវិការ​ខ្លះ​ ដើម្បីដំណើរការ​នេះ។ ពួក​គេ​នឹង​បរិច្ចាក​ចំណូល​ ៥០ភាគរយ​ដែល​ទទួល​បាន​ពី​ថ្ងៃ​នេះ សម្រាប់​ពីការលក់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏នឹង​មាន​កា​រ​ដាក់លក់ម្ហូបពិសេស​ពី Kokkoya ផងដែរ។ ចាប់​ពី​ម៉ោង ៩ព្រឹក​ដល់​ ៩យប់​នៅ Farm to Table ផ្លូវ​លេខ ៣៦០។​​​ ​ 

 

The Art Bar និង Bong the Gallery នឹង​ចាប់​ដៃ​គ្នា​ប្រារព្ធ​កម្មវិធីតាំង​ពិពរណ៌នៅ Bong Bong Bong។ អ្នក​សិល្បៈ​ថៃ Nut Praditsilp នឹង​ដាក់​បង្ហាញ​ស្នា​ដៃ​ខ្លួន ជា​គំនូរ​បែប​ illustrations ស្ទីល​បែប​ជប៉ុន​ “ពិភពលោក​អណ្ដែត” ពីសតវត្ស​ទី ១៧​ និង ១៩។ នៅ​ទី​នោះ​ដែរ​ក៏នឹង​មាន​ការ​ចាក់​សាក់​ផ្ទាល់​នៅ​នឹង​កន្លែង​ដោយ Nutdub នៅ​យប់​​បើកបង្ហាញ​ពិពរណ៌ដំបូង។ ចាប់​ពី​ម៉ោង ៧ដល់ ១១យប់​នៅ Bong Bong Bong ផ្លូវ​លេខ ២៤០ ១/២។ ​

 

DJs E.X. Tasty និង Elmo នឹង​ចាក់​តន្ដ្រី​កំដរ​ខណៈ​ពេល​តារា​ម៉ូដែល​ខ្មែរ​ នឹង​ដើរ​បង្ហាញ​ម៉ូដសម្លៀកបំពាក់ក្នុង​កម្មវិធី “Glamourous! Hong Kong Fashion Show” នៅ Meta House។ បង្ហាញ​ពី​រាង​រៅ​នារី​គ្រប់​ប្រភេទ​មិន​ថា​ជា​ ស្គម​ ឬ​ ធាត់។ បន្ទាប់​ពីការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​ហើយក៏នៅតែ​មាន​តន្ដ្រី​ចាក់​ឲ្យ​រាំ​កម្សាន្ត​ផង​ដែរ។ សម្រាប់ឯ​សម្លៀប​បំពាក់​ដាក់​បង្ហាញ​វិញ​ក៏នឹង​មាន​ការ​ដាក់​លក់​ផង​ដែរ។ ចាប់​ពី​ម៉ោង ៧យប់​ដល់ ១ទៀប​ភ្លឺ​នៅ​ Meta House ផ្លូវ​លេខ ១៧៨។​​

 

មានអ្វី​លើ​ឆាកស​ម្ដែង?

 

ក្រុម​ចម្រង​អាមេរិកាំង​បែប Bluegrass, Henhouse Prowlers នឹង​មាន​ការ​សម្ដែងពិសេស​មួយ​នៅ Futures Factory ល្ងាច​នេះ។ អ្នក​រៀប​ចំកម្មវិធី​សម្ដែង​តន្ដ្រី​នេះ​មាន​គោល​បំណង​ឲ្យ​ យុវជន​កម្ពុជា​ស្គាល់​ខ្លះៗនៃស្ទីលតន្ដ្រី​របស់សហរដ្ឋអាមេរិក​ ក៏ដូច​ជា​រឹតចំណង​នៃ​ការ​ស្គាល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរផង​ដែរ។ ចាប់​ពី​ម៉ោង ៦ដល់ ៩យប់​នៅ Futures Factory ផ្លូវ​លេខ ១៣។ ​

 

សម្រាប់អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​ ហ្សាស វិញ​ នៅ Cloud នឹង​រៀប​ចំការ​សម្ដែង​តន្ដ្រី​ហ្សាស​ហៅ​ថា “Hot Club de Phnom Penh”។ ទទួល​ឥទ្ធិពល​ពី​តន្ដ្រី​ហ្សាស​ ទសវត្ស​ឆ្នាំ ១៩៣០ ជាមួយ​នឹង​អ្នក​លេង​ហ្គីតា Django Reinhart ធានា​ថា​កម្មវិធី​នេះ​ដឹង​តែ​សប្បាយ​ហ្មង។ ចាប់​ពី​ម៉ោង​ ៨ដល់ ១១យប់នៅ Cloud ផ្លូវ​លេខ ៩។​ 

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ​សញ្ជាតិ​ខ្មែរលោក រិទ្ធី​ ប៉ាន់ នឹង​មាន​ភាពយន្ត​ថ្មី​ដាក់​បញ្ចាំង​ចំណង​ជើង​ថា ផ្នូរគ្មានឈ្មោះ និយាយ​អំពី​ផលប៉ះពាល់​ជា​ច្រើន​បន្ទាប់​ពី​រដូវ​កាល​ប្រល័យពូជ​សាសន៍។ បង្ហាញ​ពី​ដំនើរ​និទាននៃ​ក្មេងប្រុសម្នាក់ ដែល​ស្វែង​រក​ផ្នូរ​ម្ដាយ​​និង​បង​ប្អូន ដែល​បាន​បាត់​បង់។ ភាពយន្ត​នេះ​នឹង​ដាក់បញ្ចាំង​នៅ មជ្ឍមណ្ឌល​បុប្ផាណា​ ចាប់​ពី​ម៉ោង ៥ដល់៧យប់​ ទីតាំង​នៅ​តាម​ផ្លូវ​លេខ ២០០។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

OpenWorld គឺ​ជា​ DJ ដែល​ធ្វើ​ដំណើរជុំវិញ​ពិភពលោក​ នាំ​យក​នូវ​ពីធី​ជប់លៀង​ ជាពិសេស​កម្មវិធី​តន្ដ្រី​ផ្សេងៗជា​ច្រើន​ នូវ​រាល់​ទីក្រុង​ដែល​លោក​បាន​ឆ្លង​កាត់។ សម្រាប់​ថ្ងៃ​សៅរ៍​នេះ​នៅ  Pushkin Lounge Bar​ លោក​នឹង​មាន​ការ​ចូលរួម​ពី DJs ផ្សេងៗទៀត​មក​ពី Saigon ដែល​នឹង​មាន​ភែសជ្ជៈ​ពិសេស​មួយ​ហៅថា “Straight Outta Saigon” ផង​ដែរ។ ចាប់​ពីម៉ោង ៧យប់​ដល់​ ១ទៀប​ភ្លឺ​នៅ Pushkin Lounge Bar ផ្លូវ​លេខ ៣០៨។

 

Azure ភោជនីយដ្ឋាន​ថ្មី​មួយ​នៅម្ដុំ​ទួលទំពូង​ដែល​ទើប​នឹង​បើ​ក​កាល​ពី​ខែ​កញ្ញា​នេះ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣ នឹង​កម្មវិធី​រាត្រី DJ/Guest និង Cocktals។ ចូលរួមដោយ Tomoka Cocktail Company ពួក​គេ​នឹង​ចាប់​ផ្ដើ​មលក់​ស្រា​ក្រឡុកចាប់​ពីម៉ោង ៨យប់​ទៅ។ ខណៈ​នោះ​ដែរ DJ Dalah នឹ​ង​ចាក់ភ្លេង​កំដរ​។ សម្រាប់​កម្មវិធី​បី​ម៉ោងមុន​ម៉ោង ៨ អ្នក​អាច​ទិញ​មួយ​ថែម​មួយ​​ សម្រាប់​ភេសជ្ជៈ។ ចាប់​ពី​ម៉ោង ៨យប់ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Azure ផ្លូវ​លេខ ១២៣។

 

ថ្ងៃ​អាទិត្យ

 

មាន​អ្វី​សម្រាប់ Arts4peace?

 

សម្រាប់ Arts4peace workshops ថ្ងៃ​នេះ​នឹង​មាន​ការ​ចែករំលែក​ការ​ចង​ចាំ​ផ្សេងៗ តាម​រយៈ​ គំនូរ​ ការ​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការថែ​រក្សារសកម្មភាពនិង​ស្មារតី​នៃវប្បធម៌។ ជាពិសេស​កម្មវិធី​នេះ​ក៏ឧទ្ទិស​ទៅ​កាន់​ វិរៈជន​ខ្មែរ​តាំង​ពី​បុរាណ​មក​ ដែល​ជា​អ្នក​បង្កើត​និង​ថែរក្សារ​វប្បធម៌ខ្មែរ​ផង​ដែរ។ ចាប់​ពី​ម៉ោង ២ដល់ ៥កន្លះ​នៅ វិទ្យាស្ថាន​ភាសា​បរទេស​ វិថី​សហព័ន្ធរុស្សី។​​​

 

រ៉ុកអូប៉េរ៉ា ដំបូង​របស់​កម្ពុជា ថត​នៅ​ឆ្នាំ ២០០៨ នៅ​សាល​មហោស្រព​ចេនឡា នឹង​ដាក់​បញ្ចាំង​ម្ដង​ទៀត​រាត្រី​នេះ​​នៅ​វិទ្យាស្ថាន​ភាសាបរទេស។  Where Elephants Go to Weep និយាយ​អំពី Sam ដែល​បាន​រស់​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីរត់​គេ​ច​ពី​ជំនាន់​ប្រល័យពូជសាសន៍ ប៉ុន្តែ​សម្រេច​ចិត្ត​ថា​ដល់​ពេល​ត្រូវ​ត្រលប់​មក​ស្រុក​កំណើត​វិញ។ ចាប់​ពី​ម៉ោង ៧ដល់ ៨កន្លះ​ នៅ IFL វិថី​សហព័ន្ធ​រុស្សី។​ 

 

មាន​អ្វី​ទៀត?

 

Soundskool នឹង​មាន​កម្មវិធី​ប្រកួត​ប្រជែង​ការ​សម្ដែង​ ឧបករណ៍​តន្ដ្រី​នៅ Hard Rock Cafe។ សិស្ស​ផ្នែក​តន្ដ្រី​ នឹង​លេង​ភ្លេង​ប្រជែងគ្នា​ទៅ​វិញ​ទៅមក ដើម្បី​សម្រេច​ថា​អ្នក​ណា​ល្អ​ជាង​គេ សម្រាប់​ការ​សម្ដែង​ឧបករណ៍៤ផ្សេង​គ្នា គឺ ព្យ៉ាណូ ស្គរ ហ្គីតា និង វីយូឡុង។ ទីតាំង​ Hard Rock Cafe នៅ​តាម​បណ្ដោយផ្លូវ​លេខ ១០២។

 

KBach Arts​ នឹង​មាន​កម្មវិធី​សម្ពោធផលិតផល Clipper Cambodia ដោយ​មាន​ការ​សម្ដែង​កម្មវិធីសិល្បៈ​ផ្សេងៗ ដោយ​មាន​ចូលរួម​ពី​ DJ ម៉ារី ជា​អ្នក​ចាក់​ភ្លេង​ឲ្យ​អ្នក​រាំ​កម្សាន្ត។ ខណៈ​នោះ​ដែរ Tiny Toones នឹង​មាន​សម្ដែងកា​រ​រាំបែប Breakdance និង​ចែក​រំលែក​អាវយឺត​ទៀត​ផង។ ចាប់ពី​ម៉ោង ២ដល់ ៦ល្ងាច​នៅ The Factory ផ្លូវ​ជាតិ​លេខ ២។  

 

 Co-Creative Corner នឹង​មាន​កម្មវិធី​ក្លឹប​សៀវភៅ សម្រាប់​ថ្ងៃនេះ។ ក្លឹបសៀវភៅ​នេះ​មិន​សំដៅ​ទៅ​លើ ការ​ជួបជុំ​គ្នា​ដើម្បី​អាន​សៀវភៅដូច​គ្នា​នោះទេ ប៉ុន្តែ​ជា​ការ​ប្ដូរ​សៀវភៅគ្នា នូវ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​អាន។ ចាប់​ពី​ម៉ោង ២ដល់៤ រសៀល​នៅ Co-Creative Corner ផ្លូវ​លេខ ៦០៨។

 

សម្រាប់សកម្មភាព​សប្បាយមួយ បើ​សិន​​ជា​អ្នក​អផ្សុក​នៅ​ផ្ទះ។ នៅ Hey Hey នឹ​ង​មាន​កម្មវិធី​រៀប​ចំ​តុបតែង​ផ្កា ដោយ​អ្នក​ចូលរួម​អាច​រចនា​ម៉ូដ​ផ្ការ​ផ្សេងៗពី Fabric។ ចាប់​ពី​ម៉ោង ៥ល្ងាច​ដល់ ៧យប់​នៅ Hey Hey ផ្លូវ​លេខ ១៥៥។

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

Flicks នឹង​មាន​ដាក់​បញ្ចាំង​រឿង​បែប​ក្លាស៊ីក​ពីរ​រឿង​ពី​ឆ្នាំ ១៩៨១។ ទី​មួយ​គឺ​រឿង  ​The Great Muppet Caper និង​រឿង​ទី​ពីរ​គឺ Raiders of the Lost Ark ឬ​ក៏ត្រូវ​គេ​ស្គាល់​ថា​ជា​រឿង​ Indiana Jones។ សម្រាប់​រឿង​ទី​មួយ​ នឹង​ដាក់​បញ្ចាំង​នៅ​ម៉ោង ១០ព្រឹក​ ខណៈរឿង​ទី​២នឹង​ដាក់​បញ្ចាំង​នៅ​ម៉ោង ៦និង​១៥នាទី​ល្ងាច។ The Flicks មាន​ទី​តាំង​នៅ​តាម​បណ្ដោយផ្លូវ​លេខ ៩៥។​ 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top