Connect with us

ចុងសប្ដាហ៍មកដល់ទៀតហើយ នេះ​ជា​អ្វី​ដែលអ្នក​គួរ​តែធ្វើ

ជំរើស​យើង

ចុងសប្ដាហ៍មកដល់ទៀតហើយ នេះ​ជា​អ្វី​ដែលអ្នក​គួរ​តែធ្វើ

ចុងសប្ដាហ៍មកដល់ទៀតហើយ នេះ​ជា​អ្វី​ដែលអ្នក​គួរ​តែធ្វើ

គន្លឹះ​កន្លែង​ដើរ​កម្សាន្ត​ពិសេស​សម្រាប់អ្នក​ពី​ថ្ងៃសុក្រ​ដល់ព្រឹក​ថ្ងៃច័ន្ទ

Translated by Thearo Nuch

Read in English >

ថ្ងៃសុក្រ

មាន​អ្វី​ដាក់​បញ្ចាំង?

ភាពយន្ត​ថ្មីចំនួន២នឹងចាប់ដាក់បញ្ចាំង យប់នេះនៅ Legend Cinema អីចឹងដើម្បីជ្រើសរើស Trouble គឺជាភាពយន្តតុក្កតា​និយាយ​អំពី​ឆ្កែ​ទម្រើស​មួយ​ក្បាល ​ស្វែងរកអត្ថន័យ​នៃ​ជីវិត ឆ្លងកាត់​ភាពក្រីក្រ​ដែល​ជួប​ប្រទះ​ភ្លាម​ៗមិន​ដឹង​ដោះ​ស្រាយ​យ៉ាង​ម៉េច។ ភាពយន្ត​នេះ​ត្រូវ​បាន​គេ Rate ដល់​ទៅ 9.3/10 ឯណោះ​នៅ​លើ​វិបសាយ​ភាពយន្ត IMDB។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ភាពយន្ត​នេះត្រូវ​បាន​គេ​ Rate ឲ្យ​ពិន្ទុ​ពី​ប្រហែល​ជា​ ២០០នាក់​ប៉ុណ្ណោះ អីចឹង​ទាល់​តែ​សាក​មើល​ខ្លួន​ឯង​បាន​ដឹង។​

ផ្ទុយ​ពី​ហ្នឹង​ទៅវិញ ភាពយន្ត​ដែល​នឹង​ដាក់​បញ្ចាំងថ្ងៃ​នេះ​គឺ  Angel Has Fallen ដែល​តារា​សម្ដែង Gerard Butler សម្ដែង​ជា​​តួអង្គភ្នាក់ងារ​សម្ងាត់​អាមេរិក​ ដែលត្រូវ​គេទម្លាក់​កំហុស​ថា​ លោក​ចង់​ធ្វើ​ឃាត​ប្រធានាធិបតី។ ពេល​នេះ​លោកកំពុង​តែ​រត់​គេច​ពី​ការ​​តាម ប្រមាញ់​ពី​ក្រុម​ភ្នាក់ងារស៊ើបអង្កេត​ ពោរពេ​ញ​ទៅ​ដោយ​ការ​បាញ់​ប្រហារនឹង​គ្រាប់ផ្ទុះ​ជា​ហូរហែរ​។ ភាពយន្ត​ទាំង​ពីរ​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ គ្រប់​រោងកុនទូទាំង​ទីក្រុង​ភ្នំពេញ​ ជាមួយ​នឹង​ម៉ោង​បញ្ចាំង​ជាច្រើន​ផ្សេងគ្នា។​​

វិទ្យាស្ថាន​បារាំង​ឯណោះ​វិញ ពេល​នេះ​បាន​ចាប់​ផ្ដើម​បើក​ឡើង​វិញហើយ ដូច្នេះ​មាន​ន័យ​ថា​ភាពយន្ត​ច្រើន​ទៀត​នឹង​ដាក់​បញ្ចាំង​ជាហូរហែរ។​ សម្រាប់​រាត្រី​នេះ​ភាពយន្ត​ Le poulain នឹង​ចាប់​ដាក់​បញ្ចាំង​​ដែលនិយាយ​អំពីបុរស​វ័យក្មេង​មួយ​រូប បាន​ចូលរួម​បេសកម្មសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បារាំងក្នុង​ក្រុម​មួយ ដោយ​លោក​មាន​ល្បិច​និង​យុត្រសាស្រ្ត​ពូកែ​ដើម្បី​យក​ឈ្នះ ប៉ុន្តែ​លោក​បែរ​ជា​ចាញ់​សម្រស់​នារី​មួយ​រូប​ដកចិត្ត​មិន​រួច។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

Pleng Sessions គឺ​ជាស៊េរី​កម្មវិធីបែប​តន្ដ្រី​មួយ​របស់ Pleng សហការ​ជាមួយ​ Sabay, Pleng គឺ​ជា​​កម្មវិធី​មួយ​សម្រាប់ស្ដាប់​ចម្រៀង​នាំ​មុខ​គេ​នៅ​កម្ពុជា​ដែល​ជា​ផលិតផលរបស់​ Smart។ ការ​ប្រគំ​តន្ដ្រី​ខ្នាត​តូច​បែប Acoustic នេះ​នឹង​ធ្វើ​ឡើង​នៅ​ម្ដុំ​បឹងកេងកងមួយ​ គឺ​កាហ្វេ Pleng Chan។ តារា​ចម្រៀង​បែប​ Original លោក Van Chesda នឹង​ចូលខ្លួន​បម្រើ​អារម្មណ៍​លោក​អ្នក​ ច្រៀង​ចម្រៀង​បែបមនោស​ញ្ចេតនា​ចាប់​ពី​ម៉ោង ៧ ដល់ ៩កន្លះ​ល្ងាច។ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៦៣ បឹងកេងកង។ ​

យប់នេះ​នៅ Hard Rock Cafe ក៏នឹងមាន​ការ​ប្រគំ​តន្ដ្រី​បែប​ Acoustic Guitar ផង​ដែរ​ ដោយ​ក្រុម​ចម្រៀង​អារម្មណ៍ខ្មែរ​ នឹង​សម្ដែង​ព្រម​ទាំង​ប្រម៉ូសិនពិសេស​គឺ Happy Hour។ អ្នក​អាច​ញ៉ាំ​ស្រាក្រឡុក​យ៉ាង​សប្បាយ​ជាមួយ​នឹង​តន្ដ្រី ចាប់​ពី​ម៉ោង​៦ល្ងាច​ដល់​៨ល្ងាច​​នៅ  Hard Rock Cafe ទីតាំង​នៅ​កែង​ផ្លូវ​លេខ ១០២ និង ៥១។​  ​

ក្រុមចម្រៀង​ The Riel Capital នឹង​សម្ដែងនៅ Farm to Table ជាមួយ​នឹង​តន្ដ្រី​បែប Celtic, និង Folk បែប​សម័យនិង​បុរាណ។ មិន​ត្រឹម​តែប៉ុណ្ណោះ​ក្រុម​ចម្រៀងនេះ​ក៏ នឹង​នាំ​មក​នូវ​ស្ទីល​លេង​ភ្លេង​បែប​ Violin, fiddle និង cajón ធានា​ថា​ដឹង​តែ​ប្លែក​អារម្មណ៍តែ​ម្ដង។ តារា​ចម្រៀង​ Cristina Collins និង Ru Dee នឹង​បង្ហើរ​សំនៀង​នៅ​ទីនោះ ចាប់​ពី​ម៉ោង ៦កន្លះ​ដល់​៩កន្លះ​នៅ Farm to Table ផ្លូវ​លេខ ៣៦០។

តារា​ចម្រៀង​រ៉ុក Vanntin នឹង​សម្រាក​ពី​ក្រុមចម្រៀង​បែប Metal «Reign in Slumber» លើ​កនេះ​ម្ដង​ដើម្បី​សម្ដែង Solo នៅ  Tacos Kokopelli។ ចំពោះ​ការសម្ដែង​លើ​ក​នេះ Tin បាន​និយាយ​ថា ​“ខ្ញុំមិន​សូវ​ជា​សម្ដែង​ដោយ​ខ្លួន​ឯង​ញឹក​ញ៉ាប់​ទេ ប៉ុន្តែ​ខ្ញុំ​នឹក​ការ​ច្រៀង​និង​ដូច​ជា​ធុញ​ថប់ ដូច្នេះ​យប់​នេះ​ខ្ញុំនឹង​ច្រៀង​បទ​ចម្រៀង​ខ្លះ​ៗ ដែល​ខ្ញុំ​ចូល​ចិត្ត​ ប្ដូរ​បរិយាកាស​ម្ដង។” សម្រាប់​រាត្រី​នេះ តម្លៃ​ស្រាបៀរ​មួយ​កែវ​គឺ​គ្រាន់​តែ​ ១ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ Tequila Shots ក៏មាន​តម្លៃ​ដូច​គ្នា។ ចាប់​ពី​ម៉ោង ៧ ដល់​ ១០ យប់ នៅ Tacos Kokopelli ផ្លូវ​លេខ 19z។

នៅ LF Garden នឹង​ស្វាគមន៍តារា​ចម្រៀង​ជើង​ចាស់​ប្រចាំ​ភ្នំពេញ​លោក Scott Bywater ដើម្បីមក​សម្ដែង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៣០៨។ Scott នឹង​ច្រៀង​ចម្រៀង​និពន្ធ​ដោយ​ខ្លួនឯង ជាមួយ​នឹង​ហ្គីតា​បែប​ Acoustic។ ទោះ​បី​ជា​ការ​សម្ដែង​នេះ​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៨ ដល់ ១១​ យប់ ជាមួយ​នឹងស្រាកម្ពុជា​តម្លៃ​ ១ដុល្លារ និង​ភីហ្សាតម្លៃ នៅ LF Garden នៅ​តាម​ផ្លូវ​លេខ ៣០៨។​​

កន្លែង​មួយ​ទៀត​សម្រាប់ Chill នៅ​យប់ថ្ងៃ​សុក្រ​នេះ​គឺ The Bodleian ដែល​ជាបារ​សម្បូរ​ដោយ ស្រា វីស្គី នឹង​រៀប​ចំ​កម្មវិធី​សម្ដែង​ខនសឺត​ខ្នាត​តូចមួយ​ឈ្មោះ​ថា ​“Hippie Chic Opus” ដែល​នឹ​ង​មាន​ចម្រៀងពី​ទស្សវត្ស​ទី ៧០។ ការ​សម្ដែង​​នេះ​នឹង​ចូល​រួម​ដោយ​តារា​ចម្រៀង Mirasol Auila សហការ​ដោយ​ Phil និង Anti ជាមួយ​នឹងការ​លេង​ ព្យ៉ាណូ​និង​ស្គរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​លោក Agastya Wardhani បាន​និយាយថា​កាល​ពី​ក្រុម​នេះ​បាន​សម្ដែង​កាល​ពី​មុន គឺពិត​ជា​ពិសេស​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ចូលរួម​មាន​អារម្មណ៍ល្អ​និង​សប្បាយ​គ្រប់​គ្នា​តែម្ដង។ ចាប់​ពី​ម៉ោង ៨ ដល់ ១១ ល្ងា​ចនៅ The Bodleian ផ្លូវ​លេខ ២៨៨។​  ​​

មាន​អ្វី​នៅ​យប់​ជ្រៅ?

DJs អន្តរជាតិ​ជា​ច្រើន​រូប​នឹង​មក​ដល់​ទី​ក្រុង​ភ្នំពេញ​យប់​នេះ និយាយ​ទៅ​ដឹងតែ​មិន​បាច់​ដេក​តែ​ម្ដង។​

Lia Lisse ដែលជា​ DJ កំពូល​មួយ​រូបដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ DJ នារី​ទាំង​១០០​ ទូទាំង​ពិភពលោក មក​តាំង​ពី​ប្រទេស​ Belarus នឹង​នាំ​ជូន​នូវ​បទ​ភ្លេង​កន្ដ្រាក់​អារម្មណ៍​បែប EDM នៅ  ​Epic 2 ចាប់​ពីម៉ោង​ ៩ល្ងាច​ដល់​៣ព្រឹក​នៅ Eden Garden។

មក​តាំង​ពី​ប្រទេស​ជប៉ុន DJ Kenji នឹ​ង​នាំមក​នូវ​តន្ដ្រី​បែប hip-hop និង reggae រាប់​បញ្ចូល​គ្នា​ជាមួយ​នឹងចង្វាក់ Twerk, Trap, Dubstep, House, bass ជាដើម ធានាថាដឹង​តែសប្បាយ​នៅ ​​Pontoon។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ៤ទៀបភ្លឺ​នៅ​ Pontoon ផ្លូវ​លេខ ១៧២។

មាន​អ្វី​ទៀត?

Sa Sa Art Projects​ នឹង​រៀប​ចំ​កម្មវិធី​សន្ទុរកថា​មួយ​ ដោយ​លោក Hadrien Diez ជា​ភាសា​អង់គ្លេស​និង​មាន​ជាមួយ​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ។ សុន្ទរកថា​នោះ​មាន​ចំណង​ជើង​ថា ​”From Heritage to Heresy: Selected South Asians Artists’ Take on Urbanization” និយាយ​អំពី​កា​រ​ប្រែប្រួលពីរមនីយកម្មផ្សេងៗ នៅ​សង្គម​អាស៊ីអាគ្នេហ៍។ ការបក​ស្រាយ​នេះ​នឹង​មាន​បញ្ចូល​នូវ​ការ​ប្រែប្រួល​ផ្សេង​ៗ ពី​ស្ថាបត្យកម្មបុរាណ និងសម័យ ព្រម​ទាំង​អ្វីៗដែល​ពាក់ព័ន្ធ។ ចាប់ពី​ម៉ោង៦ដល់៧កន្លះ​ល្ងាច​នៅ Sa Sa Art Projects ផ្លូវ​លេខ ៣៥០។​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​សៀវភៅថ្លុក របៀបដូច​ និនចា Chanbara (ពពួក​សាមូរ៉ៃ ប្រយុទ្ធគ្នា) ឬសត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់ ព្រម​ទាំង​គាំទ្រ​អ្នក​សិល្បៈ​គំនូរ​និង​ការ​សម្ពោធ​សៀវភៅ កុំភ្លេច​ទៅ​កាន់ ការ​សម្ពោធ​សៀវភៅមួយ​នៅ Cloud ចំណង​ជើង​ថា Ronin Rat and Ninja Cat។ អ្នកនិពន្ធ​ព្រម​ទាំង​រចនា​សៀវភៅនេះ Joshua Chiang នឹង​ផ្ដល់​នូវ​ការ​បង្ហាញ​ខ្លះៗពាក់ព័ន្ធនឹង​ការងារ ព្រម​ទាំង​ច្រៀង​ចម្រៀង​ដែល​លោក​សរសេរ​ដោយ​ខ្លួន​ឯង​ផងដែរ។ ចាប់ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ Cloud ផ្លូវលេខ​ ៩។

ថ្ងៃសៅរ៍

មាន​អ្វី​ដាក់​បញ្ចាំង?

មជ្ឈមណ្ឌល​បុផ្ផាណា​នឹង​ ដាក់​បញ្ចាំង​ភាពយន្ត The Sea Wall បញ្ចេញ​ឆ្នាំ ២០០៩ ដែល​ជា​ស្នាដៃ​របស់អ្នក​ដឹក​នាំរឿង​លោក Rithy Panh។ ភាពយន្ត​នេះ​ដាក់បញ្ចាំង​ដោយ​និយាយ​ជាភាសាបារាំង និង​មាន​ដាក់​អក្សរ​អង់គ្លេសជា Subtitles ផងដែរ។ The Sea Wall ដកស្រង់​ពី​រឿង​ប្រលោម​លោក​បញ្ចេញ​ឆ្នាំ ១៩៥០ របស់ Marguerite Duras និយាយ​អំពី​ការ​ធំធាត់​របស់​នាង​កាល​ពី​វ័យជំទង់​ទសវត្ស​​ឆ្នាំ ១៩៣០ នៅ​បារាំងឥណ្ឌូចិន។

ខាងសិល្បៈខ្មែរ​នឹង​ចាប់​ដាក់​បង្ហាញ​ដល់​ទៅ​២ ឯណោះ ជាមួយ​នឹង​ការ​ដាក់​បង្ហាញ​ស៊េរី​រូប​ថត​រប់ស​តារា​ខ្មែរ​វ័យក្មេង​២រូប។ អ្នក​ដឹក​នាំ Nara Tsitra នឹង​ដាក់​បង្ហាញ​រឿង​ខ្លី Alan After Tomorrow (ជា​ជីវិត​ពិត​របស់ Bartender នៅ Cloud) និយាយ​អំពី​រឿង​រ៉ាវ​របស់ Alan ដែល​ត្រូវ​តស៊ូ​ខណៈពេល​ដែល​ខ្លួន​បាក់បែកស្នេហា។ លោក​បាន​ស្វែង​រក​និង​ព្យាយាម​បំពេញ​ក្ដី​ស្រម៉ៃ​របស់​ខ្លួន​តាម​រយៈ​ចម្រៀង​និង​បទភ្លេង។ ចំណែក​ឯ​ពិពណ៌រូបថត​មួយ​ទៀត​នៅ​ទៅ​នោះ​ដែរ​ មាន​ចំណង​ជើង​ថា ​“The Dope Show” ដាក់​បង្ហាញ​ដោយ​អ្នក​ជំនាញ​ថត​រូប Peterson Khim Rattanak បង្ហាញ​រៀប​រាប់​ពី​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​ជន​ជាតិខ្មែរ។ ចាប់​ពី​ម៉ោង ៨ដល់១១ នៅ​ Cloud ផ្លូវ​លេខ​ ៩។

 

មាន​អ្វី​ទៀត?

Workspace 1 នៅ​ Factory នឹ​ង​មាន​កម្មវិធី​ផ្លាស់​ប្ដូរ​សៀវភៅ​ប្រចាំ​ខែ​ថ្ងៃ​នេះ។ នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ ហើយ​ចង់​សាក​អាន​សៀវភៅ​របស់​អ្នក​ផ្សេង​ម្ដង។ ​ចាប់​ពី​ម៉ោង ១០ព្រឹក​ដល់​១២ថ្ងៃ​ត្រង់​ នៅ The Factory ផ្លូវ​ជាតិ​លេខ​ ២។​​

ប្រសិនជា​អ្នក​ចង់​ចំណាយ​ថវិការ​ខ្លះ​ថ្ងៃ នេះ​ មិន​ខ្វះ​ទេ​សុទ្ធ​តែ​មាន​ការ​ដាក់​លក់​របស់​ផ្សេងៗ​ទូទាំង​ទីក្រុង។​​

Meta House នឹង​មាន​កម្មវិធី​ជប់លៀង​ទាក់ទង​នឹង​ហ្វេសិនពេញ​មួយ​ថ្ងៃ​តែ​ម្ដង។ តូប​លក់​របស់អ្នក​ស្រី Sao Sopheak នឹង​ដាក់​លក់​សម្លៀកបំពាក់​មក​ពី​ប្រទេស ចិន ហុងកុង និង អឺរ៉ុប​ ទៀត​ផង។ ចាប់​ពី​ម៉ោង​ ២ ដល់ ៩ ល្ងាច អម​ដោយ​ការ​ប​ង្ហាញ​ម៉ូដ​មួយ​នៅ​ម៉ោង ៧យប់ ព្រម​ទាំង​មាន​អ្នក​គូរសាក់​បែប Henna និងតុបតែមុខ​ដោយ​ឥតគិត​ថ្លៃ​នៅ​ម៉ោង ៣ រសៀល។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ២តទៅ​នៅ Meta House ផ្លូវ​លេខ ១៧៨។   ​

ក្រុម​ហ៊ុន Kombucha ប្រចាំ​នៅ​សៀម​រាប The Fermenters Kitchen នឹង​មាន​កម្មវិធីភ្លក់​រសជាតិ​ស្រា Kombucha របស់​ខ្លួន​នៅ Farm to Table ចាប់​ពី​ម៉ោង ២ ដល់ ៤ រសៀល​។ ក្នុង​ឱកាស​កម្មវិធី​ជួប​ជាមួយ​អ្នក​ផលិត “Meet the Makers” នេះ ក្រុមមក​ពី  Fermenters Kitchen នឹង​ពន្យល់​បង្ហាញ​ថា​ តើ​ផលិតផល​របស់​ពួក​គេ​ ផលិត​មក​យ៉ាង​ណា ក៏ដូច​ជា​បង្ហាញ​ពី​ផល​ប្រយោជន៍សុខភាពនៃ​ផលិត​ផលនេះ​ដល់​អ្នក​ប្រើ​ប្រាស់​ផងដែរ។ Farm to Table មានទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៦០។​

Butter Magic Soap Studio នឹង​រៀប​ចំ​កម្មវិធីដាក់​បង្ហាញ​ផលិតផលនៅ  Ginger & Grace ចាប់​ពី​ម៉ោង ២ ដល់ ៥រសៀល ដោយ​ដាក់​បង្ហាញ​ពី​សិល្បៈ​នៃ​ការងារ​របស់ពួក​គេ​ ក្នុង​ការ​ផលិត​សាប៊ូដុំ និង​ឡូសិន​សម្រាប់លាប​ដៃ​ផងដែរ។ ពួក​គេ​នឹង​មាន​ការ​បញ្ចុះ​តម្លៃ​សម្រាប់ផលិតផលខ្លះ រួម​បញ្ចូល​ទាំង​ដុំ​សាប៊ូ​តម្លៃ ១ដុល្លារ។ ចាប់​ពី​ម៉ោង ២រសៀលនៅ Ginger & Grace ផ្លូវ​លេខ ១៣៥។

ក្រុម​ហ៊ុន​ផលិត​សម្លៀកបំពាក់​នៅកំពត Dorsu បាន​ត្រលប់មក​វិញ​ម្ដង​ទៀត​ ដោយ​បង្ហាញ​ពី​ផលិតផលថ្មីនៅ Lot 369 Cafe បឹង​កេងកង​។ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែរីករាយ តារា​ចម្រៀង Xange Heang នឹង​មក​ចូល​រួម​សម្ដែង​ផងដែរ​។ ចាប់​ពីម៉ោង​២រសៀល​នៅ Lot 369 បឹង​កេងកង​ ផ្លូវលេខ ២៨២។

មាន​អ្វី​លើ​ឆាក​សម្ដែង?

Alchemy នឹង​មាន​រាត្រី​ចាក់​ភ្លេង​បែប Reggae ដែល​ការ​សម្ដែង​ដោយ​ក្រុម Vibratone។ ក្រុម​នេះ​បាន​បង្កើត​នៅ​ឆ្នាំ ២០១៣ និង​ត្រលប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី។ ពួក​គេ​នឹង​ច្រៀង​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​ ដោយ​មាន​អត្ថន័យពិសេស​ ព្រម​ទាំង​មាន​ DJ Airfix Twin ដើម្បី​ចូល​រួម​ចាក់ភ្លេង​កំដរ​ផងដែរ។ ចាប់​ពី​ម៉ោង ៨យប់​នៅ Alchemy Gastropub ផ្លូវ​លេខ ១២៣។ ​ ​

Sundown Social Club នឹង​មាន​កម្មវិធី​ “Sunset Session” សម្រាប់​អ្នក​ចង់​ទស្សនា​ថ្ងៃ​លិច​នៅ​ទី​នោះ ជាមួយ​នឹង​ DJ Madski ជា​អ្នក​ចាក់​ភ្លេង​កំដរ​អារម្មណ៍​។ ចំពោះ​តន្ដ្រី​របស់ DJ រូប​នេះ​នឹង​មាន​ដូច​ជា​តន្ដ្រី​បែប​អេឡិចត្រូនិក​ស៊េរី​ចាស់ Motown ឬ ក៏បទ​ភ្លេង​ពី​ទស្សវត្ស​ទី ៩០ និង ២០០០ ផងដែរ។ ចាប់​ពី​ម៉ោង ៦កន្លះ​ល្ងាច​នៅ Sundown Social Club ផ្លូវលេខ ៤៤០។ ​

 

ថ្ងៃអាទិត្យ

មាន​អ្វី​លើ​ឆាក​សម្ដែង?

Pleng នឹង​មាន​ការ​ប្រគំតន្ដ្រី​ដ៏ធំ​មួយ​ដើម្បី​ជប់លៀង​ការ​បញ្ចេញ​អាល់ប៊ុម​ថ្មី​របស់ G-Devith ចំនងជើង​ថា Reborn នៅ Aeon Mall Sen Sok City។ សម្រាប់​អ្នក​ប្រើ​ប្រាស់​ Pleng Pro នឹង​អាច​ប្ដូរ​យក​សំបុត្រ​និង​អាវយឺត​ដើម្បី​ចូលរួម​ទស្សនាដោយ​ឥតគិត​ថ្លៃ។ ចាប់​ពី​ម៉ោង ៤ដល់៨ល្ងាច​នៅ Aeon Mall Sen Sok City ផ្លូវ​លេខ ៣២០។

មានអ្វី​ដាក់​បញ្ចាំង?

The Last Black Man in San Francisco គឺ​ជា​ភាពយន្តខ្នាត​វែង​ដំបូងរបស់​អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង Joe Talbot ។ ភាពយន្តនេះ​ពោរពេញ​ទៅ​ដោយ Shot ស្អាតៗ នឹង​កំប្លែង​ខ្លះ​ផងដែរ ដោយ​រៀប​រាប់​ពី​ទំនាក់ទំនង​មិត្តភក្តិ ជា​ពិសេស​គឺ​អ្វី​ដែល​អាចហៅ​ថាផ្ទះ។ ក្នុង​នោះ​ក៏មាន​ការ​បង្ហាញ Cameo ពី Jello Biafra និង Dead Kennedys ផង​ដែរ។ ចាប់​ពី​ម៉ោង ៨យប់​នៅ The Flicks ផ្លូវ​លេខ ៩៥។

មាន​អ្វី​ទៀត?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​ Dota 2 កុំភ្លេច​ទៅ​កាន់​ Legend Cinema ដើម្បី​ចូលរួម​ទស្សនា​ការ​ដាក់​បង្ហាញ​ការ​ប្រកួត​ Tournament ដ៏ធំ​ប្រចាំ​ឆ្នាំ​គឺ TI ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ១១ព្រឹក​ដល់ ៧យប់​ នៅ Legend Cinema City Mall។

នៅ Mad Monkey ថ្ងៃ​អាទិត្យនេះ​នឹង​មាន​កម្មវិធី ញ៉ាំអាហារ​បុហ្វេ នៅ​ក្បែរ​អាងហែលទឹក​ឬក៏ដូច​ជា​ចូល​រួម​កម្មវិធី ​pub crawl ផងដែរ។ ចាប់​ពី​ម៉ោង​ ៦កន្លះ​ល្ងាច​នៅ​ Mad Monkey ផ្លូវលេខ ៣០២។

 

Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top