គួរតែធ្វើទៅហ្ន៎ ចុងសប្ដាហ៍នេះ?
នេះជាព្រឹតិ្តការណ៍ពិសេសៗ កើតឡើងនៅភ្នំពេញចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ
Photo by Jakob Owens on Unsplash
សម្រាប់កម្មវិធីលើកឡើងប៉ុន្មានខាងលើនេះ គឺសុទ្ធតែធ្វើឡើងក្នុងរយៈពេល៤ថ្ងៃជាប់គ្នាគឺ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។
តាំងពី១០ឆ្នាំមកម្ល៉េះ កម្មវិធី មហោស្រពរូបថតភ្នំពេញ បានផ្ដល់ជូននូវវិធីសាស្ត្រមួយដើម្បី ប្រមូលផ្ដុំអ្នកជំនាញថតរូបមិនថាជាសញ្ជាតិអឺរ៉ុបឬអាស៊ី។ កម្មវិធីនេះនឹងធ្វើឡើងនូវការអបអរ ខួបគម្រប់១០ឆ្នាំ ជាមួយនឹងព្រឹត្តិការណ៍ផ្សេងៗ ពេញមួយចុងសប្ដាហ៍។ ចាប់ផ្ដើមពីថ្ងៃព្រហស្បត្តិ៍ ប៉ុន្តែ នៅថ្ងៃសុក្រនេះនឹងមានកម្មវិធី DJ ចាក់ភ្លេងរាំកម្សាន្ត និងដាក់បង្ហាញរូបថតពីអ្នកសិល្បៈកម្ពុជាដល់ទៅ ២៥រូប។ ថ្ងៃសៅរ៍នឹងមានតុកតុកទេសចរណ៍ ខណៈឯថ្ងៃអាទិត្យនឹងមានការដាក់បង្ហាញពិពរណ៌ពីស្នាដៃរបស់អ្នកថតរូបនារីដល់ទៅ ២៥រូប ព្រមទាំងបិទដោយ DJ ចាក់ភ្លេងរាំកម្សាន្តផងដែរ។ ជាមួយនឹងកម្មវិធីសម្បូរបែបយ៉ាងនេះ ប៉ុន្តែអ្នកអាចចូលរួមដោយមិនគិតថ្លៃនោះទេ។ ចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍្តដល់ថ្ងៃអាទិត្យនៅ Phnom Penh Associations ទីតាំងច្រើនកន្លែង។
Phnom Penh Players នឹងចាប់ផ្ដើមដាក់បង្ហាញនូវការសម្ដែងល្ខោនរបស់ពួកគេចំណងជើងថា 3 Steps to Supernova ចាប់ពីថ្ងៃព្រហស្បត្តិ៍ដល់ថ្ងៃសៅរ៍។ ល្ខោននេះនិយាយអំពី ការប្រែប្រួលនៃសតិរបស់ស្ដ្រីម្នាក់ក្រោយទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយពោរពេញទៅដោយហេតុការណ៍គួរឲ្យចាប់អារម្មណ៍។ ចំណូលទាំងអស់នៃការលក់សំបុត្រ នឹងផ្ដល់ជូនសមាគមសិល្បៈ Sovannaphum Arts Association and Gallery ដែលផ្សព្វផ្សាយវប្បធម៌ខ្មែរ និងផ្ដល់ជូនអ្នកសិល្បៈកម្ពុជានូវទីតាំងសម្រាប់បង្ហាញស្នាដៃក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ។ ចាប់ពីម៉ោង ៧យប់ ចាប់ពីថ្ងៃព្រហស្បតិ៍្តដល់ថ្ងៃសៅរ៍នៅ Sovannaphum Arts Association ផ្លូវលេខ ៩៩។
Dondondown on Wednesday ទីតាំងសម្រាប់លក់សម្ភារៈប្រើប្រាស់រួច និងសម្លៀកបំពាក់ជជុះពីប្រទេសជប៉ុននឹងមានកម្មវិធីលក់ឡៃឡុងដ៏ធំមួយ។ ទំនិញជាច្រើនដូចជា ខោអាវ ស្បែកជើង កាតាបជាដើមនឹងដាក់លក់ ក្នុងតម្លៃតែ៥ដុល្លារ អោយតែអាចច្រកបានក្នុងកន្ដ្រក។ ការដាក់លក់នេះគឺចាប់ពីពេលនេះរហូតដល់ថ្ងៃអាទិត្យ។ ចាប់ពីម៉ោង ១២ដល់ ៨យប់ នៅ Dondondown on Wednesday សាខាសន្ធរមុខ ផ្លូវលេខ ១២៨។
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
សម្រាប់បញ្ចប់កម្មវិធីមហោស្រពភាពយន្តខ្មែរសម្រាប់ឆ្នាំនេះ រឿង The Prey ដែលជាភាពយន្តបែប Thriller និយាយពីរឿងរ៉ាវមនុស្សដែលត្រូវគេដេញតាមសម្លាប់។ ស្ដាប់មើលទៅវាពិតជាស្រដៀងនឹងរឿងរ៉ាវរបស់សាច់រឿង The Hunger Games ហើយមុននឹងរឿងនេះគឺភាពយន្តជប៉ុន Battle Royale ហើយមុនហ្នឹងទៀតគឺរឿង The Most Dangerous Game បញ្ចេញកាលឆ្នាំ ១៩៣២។ សរសេរសាច់រឿងនិងដឹកនាំរឿងដោយលោក Jimmy Henderson ភាពយន្តនេះចូលរួមសម្ដែងទាំងតារាសម្ដែងខ្មែរនិងអន្តរជាតិ។ ភាពយន្តនេះបានថតនៅជាច្រើនទីតាំងទាំងនៅប្រទេសកម្ពុជា និងផ្នែកខ្លះៗនៃប្រទេសថៃផងដែរ។ The Prey នឹងដាក់បញ្ចាំងនៅ The Flick ផ្លូវលេខ ៩៥ចាប់ពីម៉ោង ៨និង ៤៥នាទីយប់។
មានអ្វីទៀត?
Sra’Art Gallery នឹងមានកម្មវិធីជប់លៀងបើករាត្រីនេះ ស្របចំពេលជាមួយនឹងកម្មវិធីមហោស្រព Photo Phnom Penh Festival តែម្ដង។ Gallery ថ្មីនេះនឹងដាក់បង្ហាញនូវ ស្នាដៃរបស់អ្នកថតរូបជំនាញកម្ពុជាទាំង១០រូប ព្រមទាំងអ្នកជំនាញសញ្ជាតិបរទេសម្នាក់ផងដែរ។ ស្រាក្រហមនិងស្រាក្រឡុក នឹងដាក់ឲ្យញ៉ាំនៅទីនោះ។ ចាប់ពីម៉ោង ៧ដល់១១យប់ នៅ Sra’Art Gallery ផ្លូវសុធារស។
កម្មវិធី Red Sun Gathering នឹងធ្វើម្ដងទៀតនៅ DIB Club ល្ងាចនេះរហូតដល់ទៀបភ្លឺ។ កម្មវិធីនេះនឹងមានចូលរួមដោយ DJ ដល់ទៅ៣រូប មកពីជុំវិញពិភពលោកគឺ ជប៉ុន បារាំង និង ជ័រដាន់។ កំដរជាមួយនឹងអាងហែលទឹក អាហារនិងស្រាក្រឡុករសជាតិឆ្ងាញ់ ព្រមទាំងគីម៉ូណូ ត្រៀមឲ្យអ្នកស្លៀកពាក់ទៀតនោះ និយាយទៅដឹងតែប្លែកនិងសប្បាយតែម្ដង។ សំបុត្រចូលរួមគឺ ៧ដុល្លារ ចាប់ពីម៉ោង ៦ល្ងាចដល់ ៣ទៀបភ្លឺនៅ DIB Club កោះពេជ្រ។
មានអ្វីលើឆាកសម្ដែង?
ក្រុមចម្រៀងថ្មីដែលមានសមាជិកដកស្រង់ចេញក្រុមចម្រៀងឯករាជ្យប្រចាំនៅទីក្រុងភ្នំពេញ នឹងចាប់សម្ដែងលើកដំបូងនៅ Cloud ល្ងាចនេះ។ អ្នកគ្រប់គ្នាប្រាកដជាចង់ដឹងថា តើក្រុមនេះនឹងមានលក្ខណៈប្លែកពិសេសយ៉ាងណា ដោយមាន Josh និង Dever ពីក្រុម Boxchords ក្រុមដែលសម្ដែងតែបទចម្រៀងបែប Acustic ចំណែកឯ Mia គឺជាអ្នកចម្រៀងប្រចាំ Nightmare A.D. ក្រុមបែប Death Metal វិញម្ដង។ Mike ធ្លាប់សម្ដែងជាមួយ Phnom Skor/Checkered ជាក្រុមបែប blues rock និង ska។ អីចឹងតើនឹងមានអ្វីកើតឡើងដែលពួកគេទាំងអស់បានជួបជុំគ្នាជាក្រុម Psykic Elektric? ចាប់ពីម៉ោង ៨កន្លះយប់នៅ Cloud ផ្លូវលេខ ៩។
DJ បីរូបនឹងបង្ហាញខ្លួនរាត្រីនេះនៅParty Patio នៅក្នុងកម្មវិធីថ្មីមួយឈ្មោះថា Psynovation ជាកម្មវិធីជប់លៀង ដើម្បីបង្ហាញពីស្ទីលតន្ដ្រីថ្មីៗនៅទីក្រុង។ DJ Reltho, Marie Thach និង Dalah នឹងចាក់ភ្លេងកំដរចាប់ពីម៉ោង ៩ដល់ ១២កន្លះអាធ្រាត្រ។ ចាប់ពីម៉ោង៩យប់នៅ Party Patio ផ្លូវលេខ ៣០៨។
មានអ្វីនៅយប់ជ្រៅ?
Pontoon នឹងមាន DJ ដល់ទៅបីរូបបង្ហាញខ្លួននៅរាត្រីនេះ ដោយពីររូបជា DJ ហោះហើរមកសម្ដែងពីក្រៅប្រទេស ប៉ុន្តែម្នាក់ជា DJ ប្រចាំនៅក្លឹបតែម្ដង។ នៅបន្ទប់ធំ DJ Angelo ពីចក្រភពអង់គ្លេសនឹងចាក់ភ្លេងនៅទីនោះ ស្របពេលដែល DJ MOFO សញ្ជាតិអូស្រ្ដលីជាអ្នកចាត់ចែងនៅ Pontoon Pulse។ សំបុត្រចូលរួមគឺមានតម្លៃ ៨ដុល្លារប៉ុន្តែនឹងមានជាមួយភេសជ្ជៈមួយកែវ។ ចាប់ពីម៉ោង ៩យប់នៅ Pontoon ផ្លូវលេខ ១៧២។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
Bophana Center នឹងមានដាក់បញ្ចាំងភាពយន្តខ្មែរដល់ទៅពីររឿងគឺ “New Land Broken Road” និង “The Burnt Theater”។ ភាពយន្តដំបូងគឺជារឿងខ្នាតខ្លីស្នាដៃផលិតដោយ Neang Kavich បង្ហាញពីសាច់រឿងខ្លះៗដែលកើតឡើងនៅទីក្រុងភ្នំពេញពេលយប់។ ភាពយន្តទីពីរ ជាភាពយន្តខ្នាតធំដឹកនាំដោយលោក រិទ្ធី ប៉ាន់ និយាយអំពីតារាសម្ដែងនិងរបាំ ព្យាយាមតស៊ូបង្ហាញពីសិល្បៈខ្លួនទោះបីជា រោងល្ខោនត្រូវបានគេដុតបំផ្លាញគ្មានសល់។ ភាពយន្តទាំងនេះនិយាយភាសាខ្មែរ ប៉ុន្តែនឹងមាន Subtitles ជាភាសាអង់គ្លេស។ ចាប់ពីម៉ោង ២រសៀលនៅ Bophana Center ផ្លូវលេខ ២០០។
មានអ្វីទៀត?
Mindful Market បានត្រលប់មកវិញជាមួយនឹងផ្សារ កសិករប្រចាំរដូវស្លឹកឈើជ្រុះ ដែលក្នុងនោះនឹងមានលក់ផលិតផលជាច្រើនមុខដូចជា បន្លែ ផ្លែឈើស្រស់ អាហារដុត ទឹកឃ្មុំ ប្រេងដូង ស្រា និងផលិតផលប្រើប្រាស់ក្នុងផ្ទះផ្សេងៗជាដើម។ ក្នុងនោះក៏មានការបង្ហាញពីរបៀបទុកដាក់សំនល់ផ្ទះបាយ យកមកធ្វើជាជីឬឧបករណ៍កែច្នៃផ្សេងៗ។ ចាប់ពីម៉ោង ៣រសៀលដល់ ៦ល្ងាចនៅ Mindful Market ផ្លូវលេខ ៣៦០។
ទីតាំងពិសេសមួយនៅម្ដុំទួលទំពូងគឺ Long After Dark នឹងមានកម្មវិធីជប់លៀងមួយដើម្បីសម្ពោធដាក់លក់ស្រាបៀរបិតថ្មីមួយ ទៅកាន់ទីផ្សារ។ ស្រាបៀរនេះគឺជាផលិតផលរបស់ Harvest Craft Beer Company ជាក្រុមហ៊ុនដែលផលិតស្រាបៀរពិសេស ដែលមានធាតុផ្សំមកតាំងពីប្រទេស បែលហ្សិក អាមេរិក និងអូស្រ្តាលី។ កម្មវិធីនេះក៏មានបម្រើស្រាវីស្គីផងដែរ ដោយមានជម្រើសអាហារពេលល្ងាចតម្លៃ ៥ដុល្លារ។ ចាប់ពីម៉ោង ៦ល្ងាចដល់ ១ ទៀបភ្លឺនៅ Long After Dark ផ្លូវលេខ ៤៥០។
មានអ្វីលើឆាកសម្ដែង?
សម្រាប់ល្ងាចថ្ងៃសៅរ៍នេះគឺសម្បូរទៅដោយ ការសម្ដែងចម្រៀងច្រើនតែម្ដង ហើយនេះជាទីតាំងខ្លះៗ ដែលអ្នកអាចជ្រើសរើស។
សម្រាប់តន្ដ្រីបែបលំនាំចាស់ៗ ចង្វាក់បែបហ្សាស ទៅកាន់ Ege Bar ដើម្បីស្ដាប់ក្រុមចម្រៀង 1 Girl 6 Strings សម្ដែងតន្ដ្រីជំនាន់ពី Django, Louie, Ella និង Billie។
Vanntin Hoeurn នឹងយកសម្លេងរបស់ខ្លួនដើម្បីបង្ហាញពី ចិត្តនិងអារម្មណ៍ខ្លួនដោយសម្ដែងតន្ដ្រីបែប Acoustic និពន្ធដោយខ្លួនឯងនៅ Cloud ចង្វាក់ Dirty blues និង Punk folk នៅ Cloud ផ្លូវលេខ ៩ ចាប់ពីម៉ោង ៨ដល់ ១១យប់។
សម្រាប់តន្ដ្រីបែបរេហ្គេវិញនឹងត្រល ប់មកកាន់ Alchemy ចូលរួមសម្ដែងដោយ Vibratone សម្រាប់តន្ដ្រីតែងនិពន្ធដោយខ្លួនឯង ចូលរួមចាក់ភ្លេងកំដរដោយ DJ Airfix Twin នៅរាត្រីនេះផងដែរ។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Alchemy ផ្លូវលេខ ១២៣។
មានអ្វីនៅយប់ជ្រៅ?
ប្រសិនជាអ្នកចង់រាំកម្សាន្តដាច់យប់ ទៅកាន់ Pontoon Pulse សម្រាប់ការសម្ដែងលើកទីរបស់ Drone ដែលធ្វើឡើងម្ដងក្នុងមួយខែ។ សម្រាប់លើកទី ១៤នេះគឺមាន DJ ដល់ទៅ៣រូបឯណោះដែលនឹងមកចាក់ភ្លេងកំដរគឺ Malo ពីប្រទេសបារាំង Shshi ពីប្រទេស Jordan និង Saint Vincent ពីប្រទេសបារាំង។ ចាប់ពីម៉ោង ១១យប់ដល់ ៥ព្រឹកនៅ Pontoon Pulse ផ្លូវលេខ ១៧២។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
សម្រាប់រដូវកាលបុណ្យហាឡូវីនឆ្នាំនេះ គឺនឹងមានភាពយន្តដល់ទៅពីរសម្រាប់ត្រៀមកំដរអារម្មណ៍លោកអ្នកគឺ Addams Family Halloween ដែលនិយាយអំពីគ្រួសារ Addam ដ៏ចម្លែកមួយ នឹងគួរឲ្យខ្លាចសម្រាប់ពេលខ្លះ។ រឿងរ៉ាវពាក់ព័ន្ធគ្រួសារនេះគឺមានតាំងពីឆ្នាំ ១៩៣០មកម្ល៉េះ។
សម្រាប់មនុស្សពេញវ័យវិញ ភាពយន្ត Zombieland: Double Tap នឹងត្រលប់មកវិញ បន្ទាប់ពីភាគដំបូងបានដាក់បញ្ចាំងតាំងពីឆ្នាំ ២០០៩។ ចូលរួមសម្ដែងពីតារាល្បីជាច្រើនដូច ជា Emma Stone, Woody Harrelson, Jesse Eisenberg ជាដើម ភាពយន្តនេះគឺអ្នកមិនគួររំលង។ ភាពយន្តទាំងពីរចាប់ដាក់បញ្ចាំង នៅតាមរោងភាពយន្តផ្សេងៗ ចុងសប្ដាហ៍នេះ។
មានអ្វីទៀត?
TwoBirds Brewery and KBach Arts សហការគ្នាដើម្បីរៀបចំកម្មវិធីមួយឈ្មោះថា ”October Fest Brunch” នៅឯកង់ទីន Factory។ ដែលសម្រាប់កម្មវិធីនេះពេញមួយថ្ងៃត្រង់នេះនឹងមានការដាក់អាហារបុហ្វេឲ្យញ៉ាំ មានទាំងអាហារបែបអាស៊ី អាល្លឺម៉ង់ ព្រមទាំងល្បែងកម្សាន្ត សិល្បៈ តន្ដ្រីនិង Henna Tattoos ទៀតផង។ សំបុត្រចូលរួមមានតម្លៃ ៣២ដុល្លារនៅច្រកចូល ហើយកម្មវិធីជប់លៀងនេះចាប់ផ្ដើមពីម៉ោង ១១ព្រឹកដល់ ៥ល្ងាច នៅ The Factory ផ្លូវជាតិលេខ ២។
Giclée Lab មកពីប្រទេសវៀតណាមនឹងមកកាន់ Futures Factory ថ្ងៃនេះដើម្បីធ្វើបទបង្ហាញពីការគូររូបបែបសិល្បៈ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ខាងថតរូប ក៏ដូចជាគូររូបអេឡិចត្រូនិក ប្រាកដជាកម្មវិធីពិសេសមួយដែលអ្នកគួរតែចូលរួម។ សម្រាប់បទបង្ហាញនេះគឺនឹងមានតែក្នុងភាសារអង់គ្លេសតែប៉ុណ្ណោះ។ ចាប់ពីម៉ោង ៣ដល់ ៤រសៀលនៅ Futures Factory ផ្លូវលេខ ១៣។
