ដើរលេងនៅឯណាចុងសប្ដាហ៍នេះ?
ចង់សាកទៅច្រៀងខារ៉ាអូខេ, សម្ដែងនៅ Open Mic ឬទៅទស្សនាថ្ងៃលិចអមជាមួយតន្ដ្រីនិងភេសជ្ជៈឆ្ងាញ់ៗ? និយាយទៅសម្រាប់ចុងសប្ដាហ៍នេះ អ្នកមានជម្រើសយ៉ាងច្រើន!….
ថ្ងៃសុក្រ
តន្ដ្រី
TwoBirds Brewery ទីតាំងផលិតស្រាបៀរបិតថ្មីនៅ The Factory នឹងមានកម្មវិធី open mic លើកដំបូង ដោយមានភ្ញៀវកិត្តិយសចូលរួមសម្ដែង ហើយអ្នកក៏អាចចូលរួមសម្ដែងបានដូចគ្នា។ ក្នុងនោះក៏មានដាក់លក់សាច់ក្រកអាល្លឺម៉ង់តម្លៃ៤ដុល្លារ ព្រមទាំងស្រាបៀរ Flatmates ក្នុងតម្លៃ១០ដុល្លារផងដែរ។
ចាប់ពីម៉ោង៧ល្ងាចនៅ TwoBirds Brewery ផ្លូវជាតិលេខ២
សម្រាប់អ្នកចង់រាំកម្សាន្តជាមួយតន្ដ្រីបែប ហ្សាស Bossa Nova ស្ទីល Joie De Vivre កុំភ្លេចទៅកាន់ Green Pepper ដែល Inta, Metta, Arone និង Gerard នឹងនាំយកអារម្មណ៍ពិសេសនេះមកផ្ដល់ជូនអ្នក រាត្រីនេះសម្រាប់កម្មវិធី Jazz and the City លើកទី ១១។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
Robin Narciso នាំយកនូវសំនៀងដ៏មានទឹកដមរបស់លោក ព្រមទាំងទឹកមុខស្រស់សង្ហាមកកាន់ឆាកតន្ត្រីនៅ Cloud យប់នេះ អមជាមួយហ្គីតា។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Cloud ផ្លូវលេខ ៩
កម្មវិធីច្រៀងខារ៉ាអូខេ Mic Drop Karaoke ត្រលប់មកវិញ ល្ងាចថ្ងៃសុក្រនេះដោយមានឧបករណ៍ពិសេសត្រៀម ព្រមទាំងឆាកសម្ដែងព្រមទាំង MC ផងដែរ។ សម្រាប់កម្មវិធីនៅលើជាន់ទី២ Alchemy ពិធីករលោក Mike Dynamo សន្យាថានឹងទិញភេសជ្ជៈឲ្យអ្នកណា ដែលអាចច្រៀងបទ Whitney Houston បាន ប៉ុន្តែសំខាន់គឺមិនមែនបទ “I Want to Dance With Somebody”។
ចាប់ពីម៉ោង៩យប់នៅ Alchemy GastroPub ផ្លូវលេខ ១២៣
រាំកម្សាន្ត
DJ Bidani ពីអីស្រាអែល នឹងសម្ដែងនៅទីតាំងវប្បធម៌អាល្លឺម៉ង់ Meta House ប៉ុន្តែនឹងនាំយកតន្ដ្រីលក្ខណៈស្រដៀងនឹងតន្ដ្រីដែលចាក់លើកោះរ៉ុង។ សមាជិកក្រុម DJ, Positive Beats Ensemble នឹងចាក់ភ្លេងបែប Afro-House Beat និង “Melodic House Techno” លោកនឹងត្រូវបានចូលរួមដោយ Fin_lay និង Shibui Q ផងដែរ។
ចាប់ពីម៉ោង៩យប់នៅ Meta House ផ្លូវលេខ ១៧៨
មានអ្វីទៀត?
CULT នឹងមានកម្មវិធី Pop-Up នៅ Exchange Square លើកដំបូងក្នុងរយៈពេលបីខែ ដោយចំណូលទទួលបានពីការដាក់លក់ ៥ភាគរយ នឹងប្រើប្រាស់ដើម្បីជាវិភាគទានទៅកាន់ មូលនិធី SHE ត្រូវការថវិការដើម្បីជួយជ្រួមជ្រែងគ្រួសារដែលប៉ះពាល់នឹងមេរោគ Covid។ យប់នេះចាប់ពីម៉ោង៥ដល់៧កន្លះល្ងាច ដោយមានភេសជ្ជៈដាក់លក់នៅទីនោះផងដែរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Exchange Square
Tomoka Cocktail Company នឹងមានកម្មវិធីពិសេសមួយរាត្រីនេះ នាំយកនូវភេសជ្ជៈរសជាតិបែបហិលថ្មី ព្រមទាំងគ្រឿងបន្ថែមថ្មីផ្សេងៗទៀត សម្រាប់បញ្ជីភេសជ្ជៈថ្មី open taproom រាត្រីនេះ។
ចាប់ពីម៉ោង៦ល្ងាចនៅ Tomoka Cocktail Company ផ្លូវលេខ ៧៥
នៅ Teddy Bar សម្រាប់ល្ងាចថ្ងៃសុក្រនេះ កម្មវិធីសម្ដែង drag show “Fantastic Friday” ត្រលប់មកវិញ ដោយនឹងមានការសម្ដែងពិសេសលើកដំបូងពី Lina។ អីចឹងស្វាគម៍នាងដោយក្ដីស្រលាញ់ នឹងរីករាយជាមួយភេសជ្ជៈនិងអាហារយ៉ាងសម្បូរបែប។
ចាប់ពីម៉ោង៨យប់នៅ Teddy Bar ផ្លូវលេខ ៤៦០
ថ្ងៃសៅរ៍
តន្ដ្រី
ក្រុមចម្រៀង Small World Small Band ក្រុមតូច និង តារាចម្រៀង រ៉េត ស៊ូហ្សាណា នឹងនាំយកការសម្ដែងរបស់ពួកគេមកកាន់ កម្មវិធីខនសឺត R.T.K Brew Coffe Appreciation Night។
ចាប់ពីម៉ោង ៤រសៀលនៅ BREW កាហ្វេ, Platinum Sports Club ផ្លូវ Mekong River Street
Pay the Piper ជាស៊េរីនៃការសម្ដែងមួយ សម្រាប់តន្ដ្រីករដែលប៉ះពាល់ដោយឥទ្ធិពលមេរោគ Covid សម្រាប់ឲ្យអ្នកទស្សនាចូលរួមបន្តិចបន្តួច សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្កើតការសម្ដែងពិសេសៗជាច្រើន។ ការសម្ដែងយប់នេះមានដូចជា Funan Beat Empire និង ក្រុមតន្ដ្រីបែប Punk កម្ពុជា Blood Brick។ សំបុត្រចូលរួមតម្លៃ ៥ដុល្លារ នឹងផ្តល់ទៅកាន់ក្រុមតន្ដ្រីផ្ទាល់តែម្ដង ប៉ុន្តែក្នុងនោះក៏មានស្រាបៀរមួយកែវអមជាមួយសំបុត្រផងដែរ។
ចាប់ពីម៉ោង៨កន្លះនៅ Boran House ផ្លូវលេខ ៣១០
ក្រុមតន្ដ្រីដល់ទៅបីក្រុមនឹងចូលរួមគ្នាសម្ដែងសម្រាប់ រៃអង្គាសថវិការឲ្យបូរីន ដែលនាងជាបុគ្គលិកនៅ Oscar’s on the Corner រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ ថវិការនេះនឹងប្រើប្រាស់ដើម្បីចំណាយ សម្រាប់ថ្លៃមន្ទីរពេទ្យនិងការចំណាយផ្សេងៗទៀតដែលត្រូវការ។ កម្មវិធីនេះអាចចូលរួមដោយសេរី ដោយអ្នកអាចទស្សនាការសម្ដែងពី Cambodia Country Band, The Extraordinary Chambers និង K ‘n’ E ហើយអ្នកចូលរួមក៏អាចបរិច្ចាកថវិការផងដែរ។
កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៩យប់នៅ Oscar’s on the Corner ផ្លូវលេខ ១៣
ក្រុមតន្ដ្រីថ្មី Little Thieves ស្វែងរកអ្នកស្រលាញ់តន្ដ្រី សម្រាប់ការសម្ដែងចម្រៀងខ្លះៗបែប តន្ដ្រីចង្វាក់ប៉ុបនិង មនោសញ្ជេតនា។
ចាប់ពីម៉ោង៧ល្ងាចនៅ The Box Office ផ្លូវលេខ ២៤៤
សិល្បៈ
Sra’Art រៀបចំកម្មវិធីសម្ពោធការដាក់តាំងពិពរណ៌ថ្មីយប់នេះ ដោយដាក់បង្ហាញគំនូរស្នាដៃពី Adana Mam Legros និងរូបថតពីលោក Roman Koenig។ ពិពរណ៌“The Art of Detachment” និយាយអំពីដំណើរផ្សងព្រេងពីការកើតដល់ស្លាប់ ជាលក្ខណៈសិល្បៈគួរឲ្យចាប់អារម្មណ៍។
ចាប់ពីម៉ោង៦ដល់១០យប់នៅ Sra’Art ផ្លូវសុធារស
ភាពយន្តនិងរាំកម្សាន្ត
ដំបូង, នៅ Meta House នឹងមានដាក់បញ្ចាំងភាពយន្តឯកសារ Dub Echoes បង្ហាញពីរឿងរ៉ាវ ដើមកំណើតនៃតន្ដ្រីពីទីតាំងកោះនៅ ជេម៉េកា ទៅកាន់ការផ្លាស់ប្ដូរនៃតន្ដ្រីពី Electronic ទៅកាន់ ហ៊ីបហប ក្នុងលក្ខណៈជាកម្រិតពិភពលោក។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
បន្ទាប់មក Gorimaa and Airfix Twin នឹងនាំយកនូវតន្ដ្រីបែប Dubstep ប្លែកវិញម្ដង មកកំដរបរិយាកាសល្ងាចថ្ងៃសៅរ៍។ ក្នុងថ្ងៃនេះដែរក៏ជាថ្ងៃកំណើតរបស់ Airfix Twin ផងដែរ អីចឹងគឺពិសេសតែម្ដង ជប់លៀងរាំកម្សាន្ត!
ចាប់ពីម៉ោង៩យប់ដល់៣ព្រឹកនៅ Meta House ផ្លូវលេខ ១៧៨
មានអ្វីទៀត?
Workspace2 នៅ The Factory នឹងមានកម្មវិធីហ្វឹកហាត់ សម្រាប់ជនជាតិកម្ពុជាវ័យក្មេង ដែលចាប់អារម្មណ៍ក្នុងការងារបែប Global, Digital World។ ថ្ងៃនេះ Mr. San នឹងបង្ហាញពីគន្លឹះបឋមនៃ backend programming ព្រមទាំងបង្ហាញពីការយល់ឃើញរបស់លោក ចំពោះបច្ចេកទេសនិងការប្រើប្រាស់ចំនេះដឹងផ្សេងៗពាក់ព័ន្ធនឹង Programming តម្លៃចូលរួមគឺ៣ដុល្លារ។
ចាប់ពីម៉ោង ៩កន្លះព្រឹកដល់ថ្ងៃត្រង់ នៅ Workspace2, Factory ផ្លូវជាតិលេខ ២
បន្ទាប់ពីចំណាយពេលច្រើនខែនៅផ្ទះ អ្នកអាចជាធុញថប់នឹងសម្លឹងមើលតែកូនរុក្ខជាតិនៅផ្ទះរបស់អ្នក។ អីចឹងអាចទៅកាន់ កម្មវិធី plant swap លើកដំបូងនៅ Farm to Table ដោយតម្លៃចូលរួមតែ១ដុល្លារប៉ុណ្ណោះ អ្នកអាចនាំយករុក្ខជាតិដាំលម្អរផ្ទះរបស់អ្នក ដើម្បីប្ដូរជាមួយរបស់អ្នកដទៃប្រសិនជាត្រូវចិត្តគ្នា។
ចាប់ពីម៉ោង២ដល់៤កន្លះល្ងាចនៅ Farm to Table ផ្លូវលេខ ៣៦០
សម្រាប់កម្មវិធី retrogaming night យប់នេះនៅ Cloud ត្រៀមខ្លួនដូចជាអ្នកកំពុងរស់នៅឆ្នាំ ១៩៨២ ឬ ១៩៩២។ ពួកគេនឹងមានហ្គេមដាក់ឲ្យលេងកម្សាន្តពី Atari ក៏ដូចជា Playstation 2។ តើអ្នកពូកែលេង ចោរលួចឡាន ឬ Space Invaders? អីចឹងសាកមើល៍បន្តិចមើល!
ចាប់ពីម៉ោង៧ដល់១១យប់នៅ Cloud ផ្លូវលេខ ៩
ថ្ងៃអាទិត្យ
ភាពយន្ត
Meta House នឹងដាក់បញ្ចាំងភាពយន្ត Kinatay ផ្នែកងងឹតនៃឋាននរករបស់ហ្វីលីពីន។ អ្នកដឹកនាំរឿងល្បីសញ្ជាតិ ហ្វីលីពីន Brilliante Mendoza បានបង្ហាញស្នាដៃរបស់ខ្លួន ក្នុងការផលិតភាពយន្តបែបឧក្រិដ្ឋកម្ម ដែលបានទទួលស្គាល់ពីមហោស្រពភាពយន្តកាន នៅប្រទេសបារាំងទៀតផង។
ចាប់ពីម៉ោង៧យប់នោ Meta House ផ្លូវលេខ ១៧៨
តន្ដ្រី
Riddim Control! ចូលរួមដោយ DJ ពីររូបផ្លាស់ប្ដូរវេនគ្នា ដើម្បីចាក់តន្ដ្រីបែប Afrobeat, Reggae និង Dancehall ហើយពួកគេនឹងចាប់ផ្ដើមរឿងលឿនបន្តិច អីចឹងអ្នកអាចរីករាយជាមួយតន្រ្តីជាមួយនឹងទស្សនីយ៍ភាពថ្ងៃលិចផងដែរ។
ចាប់ពីម៉ោង៤កន្លះល្ងាចនៅ Sundown Social Club ផ្លូវលេខ ៤៤០
មានអ្វីទៀត?
អបអរខួបគម្រប់មួយឆ្នាំ Sacred Lotus នឹងមានកម្មវិធី pop-up vegan shop ដែលអ្នកអាចទិញអាហារបែបបួស ដាក់លក់បញ្ចុះតម្លៃដល់ទៅ៤០ភាគរយ ព្រមទាំងមានស្រាក្រឡុកឆ្ងាញ់ៗផងដែរ។ អាហារពិសេសៗដូចជា Lucia (ឈីសបួស), Whipped Bakert, Tangy Turtle (កំប៊ូឆា),Clothesline Resale Boutique និងច្រើនទៀត។
ចាប់ពីម៉ោង១១ព្រឹកដល់៥ល្ងាចនៅ Sacred Lotus ផ្លូវលេខ ៤៤០
