គួរតែដើរលេងឯណាចុងសប្ដាហ៍នេះ?
យេ!!! ថ្ងៃចុងសប្ដាហ៍បានមកដល់ហើយ។ នេះគឺអ្វីៗដែលអ្នកគួរធ្វើដើម្បីចំណាយពេលវេលាល្អទាំងនេះឲ្យកាន់តែមានន័យ។
ថ្ងៃសុក្រ
មានអ្វី…ដាក់បញ្ចាំង?
នៅរសៀលថ្ងៃសុក្រនេះ ម៉ោង៤រសៀលភាពយន្តឯកសារកំពុងតែល្បី “Clothes To Die For” នឹងដាក់បញ្ចាំងនៅ META House។ ភាពយន្តនេះបង្ហាញពីគ្រោះមហន្តរាយបានកើតឡើងនៅប្រទេសបង់ក្លាដេស ដែលបានសម្លាប់មនុស្សដល់ទៅ ១ ១៣៤នាក់។ ភាពយន្តឯកសារនេះបានផលិតនិងរៀបចំឡើងដោយអ្នកជំនាញ ធ្វើឲ្យគុណភាពភាពយន្តពិតជាល្អ។ បន្ទាប់ពីនេះបើសិនជាអ្នកចង់បន្តទស្សនាភាពយន្ត META House ក៏នឹងដាក់បញ្ចាំងរឿង “Same Same But Different” ចាប់ពីម៉ោង ៧ល្ងាចទៅ។ ភាពយន្តនេះជាភាពយន្តដែលបានថតនៅកម្ពុជា និយាយអំពីនិស្សិតជនជាតិអាល្លឺម៉ង់មួយរូប ត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីជួយនារីមានជំងឺម្នាក់ ស្របពេលលោកកំពុងតែរៀនមេរៀនជីវិតជាច្រើនផងដែរ។
មានអ្វី… លើឆាកសម្ដែង?
ក្រុមចម្រៀង Khmeng Somrae នឹងសម្ដែងនៅ Cloud យប់នេះចាប់ពីម៉ោង ៨កន្លះទៅ។ ក្រុមចម្រៀងនេះមានសមាជិក៥រូប ដែលជាក្រុមចម្រៀងចង្វាក់រ៉កបង្កើតឡើងប្រមាណជាមួយឆ្នាំមុន ដែល ចាប់អារម្មណ៍ទៅលើតន្រ្តីខ្មែរសម័យកាលទស្សវត្សរ៍ឆ្នាំ ៧០ និង ៨០។ លោក Randy Cataluña នឹងសម្ដែងនៅ Botanico ចាប់ពីម៉ោង៧ល្ងាចតទៅ។ Cataluna គឺតារាចម្រៀងបែប Singer/Songwriter ដែលនឹងផ្ដល់ថាមពលពិសេសឲ្យរាត្រីថ្ងៃសុក្ររបស់លោកអ្នកកាន់តែមានន័យ។
ថ្ងៃសៅរ៍
មានអ្វី…. ដាក់បញ្ចាំង?
ភាពយន្ត “Shadow of Angkor” ចាប់ដាក់បញ្ចាំងនៅមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីម៉ោង៥ល្ងាចតទៅ។ ភាពយន្តនេះជាស្នាដៃរបស់ Pierre-Oscar Levy និង Barbara Spitzer ដែលនិយាយរៀបរាប់អំពីប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ។
មានអ្វី… លើឆាកសម្ដែង?
នៅ Bona’s Pub នឹងមានការសម្ដែង Open Mic “Big Jam Party” សម្រាប់អ្នកមានទេពកោសល្យសិល្បៈនៅភ្នំពេញនិងចង់បង្ហាញអ្នកគ្រប់គ្នា។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៩យប់តទៅ ហើយបន្ទាប់ពីនេះនៅ Bouchon ម៉ោង១០ Dr. Wah Wah នឹងចាប់ផ្ដើមសម្ដែងបទភ្លេងថ្មីៗប្រចាំសប្ដាហ៍របស់លោក។
មានអ្វី… នៅយប់ជ្រៅ?
ល្ងាចថ្ងៃសោរ៍នេះ DJ Botchash ធ្វើដំណើរមកពីប្រទេសថៃ ដើម្បីមកចាក់ភ្លេងនៅ Sound Club ចាប់ពីម៉ោង៩យប់តទៅ។ នៅ Sound Club នេះដែរនឹងមានការផ្ដល់ប្រូម៉ូសិនទិញ២ដបថែម១ដប ចំពោះស្រា Johnnie Walker ចាប់ពីផ្ដើមដល់ចប់កម្មវិធី។
មានអ្វី.. ដាក់បង្ហាញ?
នៅ Space Four Zero នឹងការដាក់បង្ហាញពិពរណ៍របស់អ្នកនាង Khun Gechsuon ក្រោមប្រធានបទ “Cambodian Women’s Woodcut Series”។ ពិពរណ៍នេះរៀបរាប់ពីជីវិតនៅខេត្តកំពត ផ្ដោតសំខាន់ទៅលើបណ្ដាស្ដ្រីប្រកបអាជីវកម្ម នេសាទត្រី និងស្រែចម្ការ។
នៅ Java ឯណោះវិញ Sin Many ក៏មានការតាំងពិពរពណ៍ផ្ទាល់ខ្លួនមួយគឺ “Sign”។ Many គឺជាអ្នកសិល្បៈគំនូរមួយដែលរៀនរចនាផ្ទាំងសិល្បៈដោយខ្លួនឯង ហើយការងារនាងគឺផ្ដោតសំខាន់ទៅលើការយល់ដឹងនៃមនុស្ស និង ទំនាក់ទំនងផ្សេងៗ។
មានអ្វី… លើបញ្ជីមុខម្ហូប?
ប្រសិនជាអ្នកងើបពីគេងពេលព្រលឹមហើយចង់សាកនូវមុខម្ហូបឆ្ងាញ់ៗ កុំភ្លេចទៅកាន់កម្មវិធី “A Celebration of Vietnamese Cuisine” នៅសណ្ឋាគារ Sofitel សម្រាប់អាហារពេលព្រឹក។ ចុងភៅល្បីឈ្មោះ Tran Van Thang ដែលជាចុងភៅប្រចាំនៅសណ្ឋគារ Metropole ទីក្រុងហាណូយ នឹងចាត់ចែងចម្អិនម្ហូបនៅព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ថ្ងៃអាទិត្យ
មានអ្វី… ដាក់បញ្ចាំង?
ភាពយន្ត “A Cambodian Spring” នឹងដាក់បញ្ចាំងនៅម៉ោង ១១កន្លះព្រឹកនៅ The Flicks។ ភាពយន្តនេះនិយាយអំពីបញ្ហាដ៏ក្ដៅគគុកមួយ ពាក់ព័ន្ធនឹងអ្នកនយោបាយ៣រូប ព្យាយាមជម្នះស្វែងរកយុទ្ធធម៌ពាក់ព័ន្ធបញ្ហាដីធ្លីនៅកម្ពុជា។
មានអ្វី… ផ្សេងទៀត?
ក្រុមហ៊ុន Stoli Vodka នឹងបង្កើតកម្មវិធីពិសេសមួយសម្រាប់បង្ហាត់បង្រៀនអ្នកជំនាញក្រឡុកស្រានៅភ្នំពេញ។ លោក Simone Bodini នឹងជាអ្នកចាត់ចែងកម្មវិធី Special Master Class សម្រាប់អ្នកចូលចិត្តជំនាញផ្នែកក្រឡុកស្រានេះចាប់ពីម៉ោង ១កន្លះរសៀលនៅ Mara Lounge។
ក្រុមរាំ The SilverBell នឹងប្រារព្ធខួបគម្រប់ ១៥ឆ្នាំរបស់ពួកគេ។ អ្នកនឹងអាចមានឱកាសចូលរួមទស្សនាការសម្ដែងក្បាច់រាំ និងការសម្ដែងប្លែកៗផ្សេងៗទៀត។ កម្មវិធីនេះនឹងចាប់ផ្ដើមចាប់ពីម៉ោង ៤រសៀលតទៅ នៅសារៈមន្ទីរជាតិ។
