គួរតែទៅដើរលេងឯណា ចុងសប្ដាហ៍នេះ?
ចុងសប្ដាហ៍ World Cup នេះគួរតែធ្វើអ្វីខ្លះ?
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ចៃដន្យអីថ្ងៃសុក្រសប្ដាហ៍នេះត្រូវនឹងថ្ងៃសុក្រទី ១៣ គឺមិនមែនជាថ្ងៃសុក្រធម្មតានោះទេ ប្រសិនជាអ្នកមានអារម្មណ៍មិនសូវល្អក្នុងការចេញដើរលេង អីចឹងចាប់ផ្ដើមវាជាមួយការទស្សនាភាពយន្តវិញ។ នៅ META House នឹងមានដាក់បញ្ចាំងភាពយន្ត “Same Same But Different”។ ភាពយន្តនេះជាភាពយន្តដកស្រង់ចេញពីហេតុការណ៍ពិត និយាយរៀបរាប់ពីរឿងរ៉ាវរបស់ បុរសជនជាតិអាល្លឺម៉ង់មួយរូប ចាប់ចិត្តស្រលាញ់ជាមួយស្រ្ដីកម្ពុជាម្នាក់ដែលមានផ្ទុកមេរោគអេដស៍។
នៅឯ The Flicks ឯណោះវិញ ភាពយន្តឯកសាដ៏សំខាន់មួយគឺ “A Cambodian Spring” នឹងចាប់ដាក់បញ្ចាំងនៅម៉ោង ៨កន្លះយប់។
មានអ្វីនៅឆាកសម្ដែង?
Duplex បានក្លាយជាកន្លែងដ៏មមាញឹកមួយ ក្នុងរយៈពេល៤សប្ដាហ៍កន្លងទៅនេះ ដោយសារតែការព្រឹតិ្តការណ៍ប្រកួតកីឡាបាល់ទាត់ដ៏ធំ World Cup ហើយការជប់លៀងនៅទីនោះក៏មិនទាន់បញ្ចប់នោះទេ ព្រោះក្រុមចម្រៀង Complicated Business នឹងមកសម្ដែងនៅរាត្រីយប់នេះចាប់តាំងពីម៉ោង៩ល្ងាចតទៅ ហើយធានាអ្នកប្រាកដជាសប្បាយរីករាយដកចិត្តមិនរួច។
នៅឯ Alchemy ឯណោះវិញ នឹងចាប់ផ្ដើមជប់លៀងចុងសប្ដាហ៍ដោយ តន្ដ្រីបែប ហ្សាស។ អ្នកនាង ឌុក សុគន្ធា នឹងនាំយកនូវតន្ដ្រីបែបហ្សាស ជាភាសាខ្មែរនិងបរទេស ចាប់ពីម៉ោង៨ល្ងាចតទៅ ដែលនឹងមានការចូលរួមពី Stan Paleco និង Antti Siitonen។ ចំណែកឯ Botanico លោក Scoddy នឹងចាប់ផ្ដើមសម្ដែងនៅទីនោះចាប់ពីម៉ោង ៧ល្ងាចតទៅ។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
The Flicks នឹងដាក់បញ្ចាំងភាពយន្តឯកសារ “First Position” នៅម៉ោង៤ល្ងាច។ ភាពយន្តនេះនិយាយអំពីរឿងហេតុផ្សេងៗ ពាក់ព័ន្ធនឹងដំណើរផ្សងព្រេងជុំវិញពិភពលោករបស់ អ្នករាំរបាំបាឡេវ័យក្មេងមួយរូប ដើម្បីប្រជែងយកអាហាររូបករណ៍ដ៏សំខាន់មួយ។ ខណៈឯមជ្ឈមណ្ឌល បុប្ផាណា នឹងដាក់បញ្ចាំងភាពយន្ត “Life and Death at Preah Vihear” នៅម៉ោង៥ល្ងាច។ ភាពយន្តនេះឆ្លុះបញ្ចាំងអំពីជម្លោះរវាងប្រាសាទព្រះវិហារ នឹងបញ្ហាពាក់ព័ន្ធរឿងជម្លោះព្រំដែនរវាងប្រទេសថៃនិងកម្ពុជា។
មានអ្វីនៅយប់ជ្រៅ?
នៅ Club Love នឹងមានការចាក់ភ្លេងរាំកម្សាន្តដោយ DJ John Valecia X និង Niko Yu ចាប់ពីម៉ោង ១១យប់តទៅ។
មានអ្វីលើបញ្ជីមុខម្ហូប?
ការប្រកួតក្រុមចុងក្រោយ World Cup និងកម្មវិធីបុណ្យា Bastille Day គឺស្ថិតនៅថ្ងៃចុងសប្ដាហ៍តែមួយ? ពិតជាចុងសប្ដាហ៍ល្អសម្រាប់មិត្តភក្តិជនជាតិបារាំងទាំងអស់មែន ក្នុងឱកាសនេះ Atlas Grill នឹងប្រារព្ធកម្មវិធី អបអរថ្ងៃនេះជាមួយនឹងមុខម្ហូបដ៏ពិសេស ដែលមានដូចជា Moules et Frites សម្រាប់តម្លៃ ១៣,៩៥ដុល្លារ រួមបញ្ចូលទាំងស្រា Pays d’Oc Blanc មួយកែវ។
ឬប្រសិនជាអ្នកធុញទ្រាន់នឹង World Cup ហើយចង់គេចចេញពីក្រុមពួកបារាំង ឬក្រូអាត អីចឹងមក Namaste India វិញដែលទើបនឹងមានទីតាំងថ្មីនៅ បឹងកេងកង១។ ទីតាំងថ្មីនេះដែរ ក៏នឹងមានប្រូម៉ូសិនថ្មីពិសេសដូចជា Kebabs និងស្រាក្រឡុកក្នុងតម្លៃតែ ២,៥ដុល្លារ។
មានអ្វីនៅទីលានប្រកួត?
ការប្រកួតដើម្បីដណ្ដើមយកដំណែងទី៣ របស់ World Cup នឹងចាប់ផ្ដើមយប់នេះ ក្រុមជម្រើសជាតិអង់គ្លេសនិងបែលហ្សិក នឹងត្រូវប៉ះគ្នាយប់នេះ ចាប់ផ្ដើមពីម៉ោង៩យប់ទៅ ហើយនេះជាកន្លែងដែលអ្នកអាចចូលរួមទស្សនា និងគាំទ្រក្រុមទាំងពីរ។
ថ្ងៃអាទិត្យ
យើងគ្រប់គ្នាដឹងហើយថា អ្វីដែលមនុស្សជាច្រើនកំពុងតែទន្ទឹងរងចាំនោះគឺ ការប្រកួតលើកពាន World Cup រវាងក្រុមជម្រើសជាតិ ក្រូអាតនិងបារាំង។
មានអ្វីដាក់បញ្ចាំង?
អ្នកមកទស្សនាភាពយន្ត “A Cambodian Spring” ម្ដងទៀតនៅ The Flicks ចាប់ពីម៉ោង ៤រសៀល ខណៈឯនៅ META House ចាប់ពីម៉ោង៧ល្ងាចតទៅ នឹងដាក់បញ្ចាំងរឿង “Drone” ជាភាពយន្តឯកសារនិយាយអំពី ផលប៉ះពាល់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធសង្គ្រាមថ្មីៗទំនើបៗ។
មានអ្វីនៅឆាកសម្ដែង?
បើសិនជាធុញទ្រាន់នឹងបាល់ទាត់ អ្នកអាចទៅកាន់ Sharky Bar នឹងកាន់មេក្រូច្រៀងកម្សាន្តជាមួយមិត្តភក្តិ។ អ្នកគ្រប់គ្នាគឺស្វាគមន៍និងតម្លៃចូលរួមគឺមិនគិតថ្លៃនោះទេ ដូច្នេះប្រសិនជាអ្នកចង់ច្រៀងកម្សាន្ត ឬបង្ហាញពីសមត្ថភាពតែងកំណាព្យឬរ៉េបនោះគឺជាឱកាសដ៏ល្អមួយ។
មានអ្វីលើបញ្ជីមុខម្ហូប?
បើសិនជាអ្នកស្រែកគាំទ្រក្រុមជម្រើសជាតិបារាំងយប់នេះ អ្នកអាចទៅកាន់សណ្ឋាគារ Sofitel នឹងរំឮកខ្លួនឯងថា តើមានអ្វីល្អខ្លះអំពីប្រទេសបារាំង? អ្វីដែលពិសេសនោះគឺ មុខម្ហូបនឹងឯង អាហារនិងស្រាក្រហម។ អាហារពេលព្រឹកនិងថ្ងៃត្រង់នៅ Sofitel មិនសូវជាមានតម្លៃថោកប៉ុន្មានទេ ប៉ុន្តែ ទីនេះជាកន្លែងមួយដែលផ្ដល់នូវអាហារដ៏ពិសេសបំផុតមួយនៅទីក្រុងភ្នំពេញ អ្នកមិនងាយរកបាន។
មានអ្វីនៅទីលានប្រកួត?
ក្រុមជម្រើសជាតិបារាំង និងក្រូអាត នឹងចាប់ផ្ដើមការប្រកួតនៅម៉ោង១០យប់ ហើយនេះគឺជាអ្វីដែលអ្នកគាំទ្រកីឡាបាល់ទាត់ ក៏ដូចជាម្ចាស់បារសឹងតែគ្រប់ទីកន្លែងនៅទីក្រុងកំពុងតែទន្ទឹងរងចាំ។ ប្រសិនជាអ្នកមិនដឹងថាជាត្រូវទៅមើលនៅកន្លែងណា ទាំងនេះគឺជាកន្លែងដែលអ្នកអាចជ្រើសរើសបានគឺ Duplex, Score Bar, Three Mangoes, All Sports Bar, The Hard Rock Cafe ឬអ្នកអាចទៅទស្សនាបាននៅ Raffles ដែលនៅទីនោះមានអេក្រង់ធំអាចឲ្យការទស្សនារបស់អ្នកកាន់តែងាយស្រួល។
នេះជាអ្វីមានសម្រាប់ចុងសប្ដាហ៍នេះ! កុំភ្លេចអ្នកអាច ស្វែងរកកម្មវិធីសប្បាយផ្សេងៗនៅភ្នំពេញបានគ្រប់ពេលនៅទីនេះ។
