Connect with us

មគ្គុទ្ទេសក៍​ដំណើរ​កម្សាន្ត​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ​!

ការ​ណែនាំ​ និង Reviews ផ្សេងៗ

មគ្គុទ្ទេសក៍​ដំណើរ​កម្សាន្ត​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ​!

ទោះ​បី​ជា​ភ្នំពេញ​នៅ​តែ​ស្ងាត់​ព្រោះ​បុណ្យ​ភ្ជុំ​​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​​អ្នក​ធ្វើ​ដំណើរ​កម្សាន្ដចេញ​ពី​​ក្រុង​ជា​ច្រើន​នាក់​មិន​ទាន់​ត្រលប់​មក​វិញ​ក៏​ដោយ… កុំ​ភ័យ ក៏​នៅ​តែ​មាន​កន្លែង​ជា​ច្រើន​ដែល​អាច​ឲ្យ​អ្នក​ចំណាយ​ពេល​ចុង​សប្ដាហ៍​ឲ្យ​រីក​រាយ​ ចាប់​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះដែរ!

ទោះ​បី​ជា​ភ្នំពេញ​នៅ​តែ​ស្ងាត់​ព្រោះ​បុណ្យ​ភ្ជុំ​​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​​អ្នក​ធ្វើ​ដំណើរ​កម្សាន្ដចេញ​ពី​​ក្រុង​ជា​ច្រើន​នាក់​មិន​ទាន់​ត្រលប់​មក​វិញ​ក៏​ដោយ… កុំ​ភ័យ ក៏​នៅ​តែ​មាន​កន្លែង​ជា​ច្រើន​ដែល​អាច​ឲ្យ​អ្នក​ចំណាយ​ពេល​ចុង​សប្ដាហ៍​ឲ្យ​រីក​រាយ​ ចាប់​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះដែរ!

Click Here for English >>

ថ្ងៃ​សុក្រ

អាហារ & ភេសជ្ជៈ

នេះ​ជា​កម្មវិធី​ចុង​ក្រោយ​នៅ D22 នៅ​សណ្ឋាគារ​​ Tama Hotel! ដែល​ធ្វើ​ទៅ​នៅ​ថ្ងៃ​ទី​២២​រាល់​ខែ អ្នក​អាច​ញ៉ាំ​ អាហារ​ឆ្ងាញ់ៗ ភេសជ្ជៈ និង​ព្រម​ទាំង​មាន​ចម្រៀង​កំដ​រ​អារម្មណ៍​ទៀត​ផង​។ កម្មវិធី​នេះ​បាន​​ធ្វើ​ឡើង​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ នៅ​អាគារ​ Phnom Penh Tower​។ ចាប់​ផ្ដើម​ពី​ម៉ោង​ ៧​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ មុន្នីវង្ស។

ភាពយន្ដ

ចូល​ចិត្ត​រឿង​បែប​រន្ធត់​មែន​អត់? នៅ​ Legend Cinemas និង Major Cineplex គឺ​កំពុង​តែ​បញ្ចាំង​រឿង “It” ដែល​ជា​រឿង​ថត​ឡើង​វិញ​ពី​រឿង​មួយ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រលោក​លោក​ដ៏​ល្បី​របស់​លោក Stephen King។ ធានា​ថា​ពិត​ជា​ផ្អើល​ពេញ​រោង​កុន។ លោក​អ្នក​អាច​ទស្សនា​បាន​តាម​ម៉ោង​ជា​ច្រើន​​​នៅ​រោង​កុន លេជេន​ ទាំង​បី​សាខា​ ឫ​ក៏​ម៉ោង ៦ៈ១០ល្ងាច​នៅ Major Cineplex ផ្សារ Aeon Mall ទីតាំង​តាម​បណ្ដោយ​ផ្លូវ​សុធារស។

ប្រសិន​ជា​មិន​ចូល​ចិត្ត​រឿង​បែប​រន្ធត់ នៅ​ Outpost ក៏​មាន​ដាក់​បញ្ចាំង​រឿង​បែប​កំប្លែង​មនោសញ្ចេតនា​ “The Best Exotic Marigold Hotel” ចាប់​ពី​ម៉ោង ៧​ដល់​៩​យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ទន្លេសាប​ ក្បែរសណ្ឋាគារ​សុខា។

កំប្លែងស្ងួត

ក្រុម​កំប្លែង​ស្ងួត​​នៅ​កម្ពុជា​ នឹង​មាន​កម្មវិធី​ដ៏​ធំ​មួយ​រា​ត្រី​នេះ នៅ​ Department of Performing Arts។​ ការ​សម្ដែង​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​កំប្លែង​ល្បីៗ​លំដាប់​អន្ដរជាតិ​គឺលោក Andy Curtain មក​ពី​ប្រទេស​អូស្រ្តាលី​ និង​លោក Jojo Smith មក​ពី​ចក្រភព​អង់គ្លេស។ សំបុត្រ​ចូល​រួម​គឺ​មាន​តម្លៃ​១០$ ប៉ុន្ដែ​បើ​សិន​ជា​ចូល​រួម​ជា​ក្រុម​នឹង​មាន​ការ​បញ្ចុះ​តំលៃ​ពិសេស។ ទាក់​ទង​ទៅ​កាន់ Comedy in Cambodia តាម​រយៈ​ Facebook សម្រាប់​ព័ត៌មាន​បន្ថែម​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨ៈ៣០​យប់​នៅ Department for Performing Arts។

ការ​ប្រគំតន្ដ្រី

តារា​​ចម្រៀង​ចង្វាក់ Punk កម្ពុជា​អ្នក​នាង Vartey Ganiva នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​សម្ដែង​នៅ Tusk យប់​នេះ​ដែល​នាង​នឹង​បញ្ចូល​ទំនុក​ច្រៀង​បែប​ខឹងសម្បារ​ លក្ខណៈ Punk Rock​ គួរ​ឲ្យ​ចាប់​អារម្មណ៍។

Vartey Ganiva

នៅ​ឯ​ Bassac Lane វិញ​លោក Joe Wrigley និង The Jumpong Jacks នឹង​ត្រលប់​មក​សម្ដែង​តន្ដ្រី​បែប​រ៉ុក​ក្លាស៊ីក​ នៅ​ Steet Party សប្ដាហ៍​នេះ។ ចាប់​ពី​ម៉ោង​៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Bassac Lane តាម​បណ្ដោយ​ផ្លូវ ៣០៨។ នៅ​ក្បែរ​ទី​នោះ​ផង​ដែរ Amok Soul Project នឹង​មក​បង្ហាញ​ការ​សម្ដែង​របស់​ពួកគេ​នៅ Botanico Beer & Wine Garden ចាប់​ពី​ម៉ោង ៧​យប់​ដល់​ ៩ៈ៣០​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៩។

Bassac Lane Guitar Closeup

ខណៈ​ពេល​នោះ​ដែរ Lisa Conception ដ៏​គួរ​ឲ្យ​ស្រលាញ់​នឹង​សម្ដែង​នៅ Farm to Table ចាប់​ពី​ម៉ោង​ ៦ៈ៣០​ល្ងាច​ដល់ ៨ៈ៣០​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៣៦០ បឹងកេងកង​១។ Rob Sixstrings និង Jamie នឹង​ផ្ដល់​នូវ​​ការ​សម្ដែង​តន្ដ្រី​បែប Acoustic នៅ​ Alchemy ចាប់​ពីម៉ោង ៨​ដល់​១១​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ១២៣ សង្កាត់​ទួល​ទំពូង។ Livewire នឹង​សម្ដែង​នៅ Duplex ចាប់​ពី​ម៉ោង​ ៩ៈ៣០​ល្ងាច​ដល់​១២ៈ៣០​អាធ្រាត្រ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ ២៧៨​ សង្កាត់​បឹង​កេងកង​១​។ តារា​ចម្រៀង​ Rock ZARFZ នឹង​សម្ដែងនៅ​ Sharky Bar ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០​ សង្កាត់​ដូន​ពេញ​។ ហើយ​ក្រុម​តារា​ពូកែ​លេង​​សំលៀក​បំពាក់ La Vache Qui Funk នឹង​សម្ដែង​នៅ Jazz Club ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៨២​ សង្កាត់​បឹង​កេង​កង​១​។

ល្បែង​កម្សាន្ដ

ចង់​សាក​លេង​ល្បែងក​ម្សាន្ដ​​មែន​អត់? សាក​ផ្សង​សំណាង​អ្នក​នៅ Omaha សម្រាប់​កម្មវិធី​​​ល្បែង Poker Tournament នៅ RiverKing ដែល​អ្នក​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ដល់​ទៅ​ ១​ពាន់​ដុល្លារ។

Poker GIF

ឫ​បើសិន​ជា​ចង់​លេង​កម្សាន្ត​ដោយ​មិន​ពាក់​ព័ន្ធ​នឹង​បៀរ​ អ្នក​អាច​មក​លេង​កម្មវិធី​ Cloud’s Games Night ដែល​អ្នក​អាច​លេង​ ល្បែង​ផ្សេង​ៗដូច​ជា retro board, jenga, twister និង​ SuperNintendo ទៀត​ផង​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៧​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ​ផ្លូវ​លេខ​៩​ សង្កាត់​ទន្លេបាសាក់។

Super Mario GIF

ក្លឹប​រាត្រី

តន្ដ្រីបែប Reggae នឹង​ត្រលប់​មក​បឹង​កេង​កង​១​យប់​នេះ​សម្រាប់​កម្មវិធី Soul Iration Takeover នៅ Top Banana ចាប់​ពី​ម៉ោង ៩​យប់​ដល់​១​ព្រឹក​ ឫ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​កម្មវិធី​ Mad Friday ជាមួយ​ Rob Bianche នៅ MadHouse ចាប់​ពី​ម៉ោង​ ១០​យប់​ដល់​៧​ព្រឹក ទីតាំង​តាម​បណ្ដោយ​ផ្លូវ​​លេខ ១៧២។

Bob Marley Reggae GIF

ថ្ងៃ​សៅរ៍

អាហារ​ និង​​ ភេសជ្ជៈ

យប់​នេះ​នឹង​មាន​អ្នក​បំរើ​បារ​ថ្មី​នៅ Elbow Room គឺលោក​ Callan C Green ដែល​ទើប​តែ​ជាប់​ពាន​រង្វាន់ Asia’s Ultimate Bartender champion ហើយ​លោក​នឹង​មក​បំរើ​ជា​អ្នក​ក្រឡុក​ស្រា​នៅ​ទី​នេះ​តែ​១​យប់​ប៉ុណ្ណោះ​ អីចឹង​ចាំ​អង្កាល់! មក​ភ្លក់​រស​ជាតិ​ស្នាដៃ​ដ៏​ល្អ​របស់​លោក​ទាំង​អស់គ្នា​​។​ ចាប់​ពី​ម៉ោង​៩​ល្ងាច​ដល់​៤​ទៀប​ភ្លឺ​​នៅ Elbow Room ម្ដុំ Bassac Lane ផ្លូវ​លេខ​ ៣០៨ សង្កាត់​ទន្លេបាសាក់។

Elbow Room Cocktail

សិល្បៈ និង​ការ​ថត​រូប

កម្មវិធី​បង្ហាត់​បង្រៀន​គូរ​រូប​ដ៏​ល្បី​នៅ N o w h e r e នឹង​ត្រលប់​មក​វិញ​ថ្ងៃ​នេះ​ហើយ​​ជាមួយ​នឹង​កម្មវិធី​ paint your self-portrait with acrylic ដែល​អ្នក​អាច​គូររូប​ខ្លួន​ឯង​ជាមួយ​នឹង​ Acrylic យ៉ាង​ស្រស់​ស្អាត។ ថ្នាក់​នេះ​នឹង​បង្រៀន​ដោយ​ Syahrulfikri ហៅ​ (Ajin) ជាមួយ​នឹង​តម្លៃ ៤០$។ ចាប់​ផ្ដើម​ពី​ម៉ោង ១​ល្ងាច​ដល់៥​ល្ងាច​នៅ Neverland Artsplace ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ១៧២z២ ចេញ​ពី​ផ្លូវ​នរោត្តម។

កីឡា

អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា សមាជិក​ពីរ​រូប​របស់ក្រុម​ What’s On Phnom Penh គឺ​មក​ពីទីក្រុង​​ Glasgow ដូច្នេះ​ហើយ​ល្បែង​សម្រាប់​យប់​នេះ​គឺ​ពិត​ជា​សំខា់​ន់​ខ្លាំង​ណាស់។ ថ្ងៃ​នេះ​គឺ​​ជា​ការ​ប្រកួត​រវាង​ ក្រុម​បាល់​ទាត់​ប្រចាំ​ក្រុង Glasgow គឺ​ Cetlic និង Rangers។ បើ​សិន​ជា​អ្នក​ចង់​ចូល​រួម​ទស្សនា​ រំពឹង​ថា​នឹង​មាន​ភាព​តឹង​តែង​ខ្លះៗ​នៅ​កន្លែង​ទស្សនា​ទាំង​​នោះ ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​៨​យប់​ នៅ​​ Sports bars នានា​។

Celtic Rangers managers GIF

ប្រសិន​ជា​អ្នក​ចង់​លេង​កីឡា​ជំនួស​វិញ​ និង​មិន​ចង់​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ស្រាបៀរ​អ្នក​កំពប់​ដោយ​សារ​ តឹង​ចិត្ត​ព្រោះ​មើល​ការ​ប្រកួត​ដូច​បាន​ប្រាប់​ខាង​លើ​នោះ​ នេះ​ជា​ជម្រើស​ខ្លះៗ​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ថ្ងៃ​នេះ។

ជម្រើស​ទី​១​ អ្នក​អាច​ចូល​រួម​កម្មវិធិ​ beach volleyball tournament (ទាស់​តែ​វា​មិន​មែន​នៅ​ beach ដូ​ចចំណង​ជើង​) នៅ​ឯ Tamasa Serviced Apartment និង Hotel អម​ដោយ​អាហារ​ BBQ។ Tournament នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ១​រសៀល​ដល់​៧​ល្ងាច​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ ២០០៤ សង្កាត់​សែន​សុខ​ ជាមួយ​នឹង​សំបុត្រ​ចូល​រួម​តម្លៃ​ ២៤​ដុល្លារ។

Beach Volleyball GIF

នៅ​ម្ដុំ​ទួល​ទំពូង​ឯណោះ​វិញ Phnom Penh Climb Community Gym​ នឹង​មាន​កម្មវិធី “Happy Hour” special ដោយ​ក្នុង​តម្លៃ​​តែ ៧​ដុល្លារ​ អ្នក​អាច​ឡើង​ជញ្ជាំង​បាន​ដល់​ទៅ​៣​ម៉ោង​ ជាមួយ​នឹង​ឧប​ករណ៍​ដោយ​មិន​គិត​ថ្លៃ​។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៥​ដល់​៨​ល្ងាច​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៦០​ សង្កាត់​ទួល​ទំពូង។

នៅ​ Outpost នឹង​មាន​កម្មវិធី Saturday Yoga Class នៅ​លើ​ដំបូល​តែ​ម្ដង​ ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ខ្យល់​អាកាស​បរិសុទ្ធ​នឹង​ សម្លឹង​មើល​ទិដ្ឋភាព​បៃ​តង។ ចាប់​ផ្ដើម​ពី​ម៉ោង​ ៩​ ព្រឹក​ដល់​ ១០ ព្រឹក​ នៅ​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ជិត​សណ្ឋាគារ​សុខា។

ឫ​ក៏​អ្នក​អាច​មក​ចូល​រួម​គាំទ្រ​ការ​ប្រកួត​ AFL របស់​ក្រុម Cambodian Cobras, Apsaras និង Eagles ដែល​នឹង​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ប្រទេស​វៀត​ណាម។ ការ​ប្រកួត​ទាំង​បី​ក្រុម​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ១១​ព្រឹក​ដល់​៣​រសៀល​​នៅ ISPP International School តាម​បណ្ដោយ​ផ្លូវ​ ហ៊ុន នាង។

ភាព​យន្ដ

ភាព​យន្ដ​ខ្មែរ​រឿង “Fire Without Smoke” នឹង​បញ្ចាំង​នៅ Bophana Centre ថ្ងៃ​រសៀល​នេះ។ ភាពយន្ដ​នេះ​បាន​ផលិត​ឡើង​ដោយ​ Women’s Centre of Cambodia ដែល​សិក្សា​អំពី​អំពើ​ហិង្សារ​ផ្សេងៗ​ទៅ​លើ​ស្ដ្រី​ និង​ជម្រើស​ផ្សេងៗ​ដែល​លំបាក​ក្នុង​ការ​ជ្រើស​រើស​របស់​ស្រ្ដី​នៅ​ប្រទេស​កម្ពុជា។ ចាប់​ផ្ដើម​ពី​ម៉ោង ៦​ដល់​៦ល្ងាច​នៅ​ Bophana Centre ផ្លូវ​លេខ​ ២០០។

fire without smoke.png

បន្ទាប់​មក​ទៀត​នៅ Flicks 1 នឹង​មាន​ដាក់​បញ្ចាំង​ភាព​យន្ដ​ឯកសា Whitney: Can I Be Me? ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​មួយ​និយាយ​អំពី​ជីវិត​កំពូល​តារា​ចម្រៀង Whitney Houston នឹង​ការ​ស្លាប់​របស់​នាង​។ ចាប់​ផ្ដើម​ពី​ម៉ោង​៧​ត​ទៅ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៩៥។

ការ​ប្រគំតន្ដ្រី

ក្រុម​ចម្រៀង​ Covers ចង្វាក់​ Pop លក្ខណៈ Upbeat គឺ The Box Chord នឹង​មក​សម្ដែង​នៅ Tusk រាត្រី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ល្ងាច​​តទៅ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៧៨។

ជម្រើស​ផ្សេង​ពី​នេះ​គឺ ក្រុម​ចម្រៀងចង្វាក់ Funk, La Vache Qui Funk មក​សម្ដែង​ម្ដង​ទៀត​នៅ Jazz Club ចាប់​ពី​ម៉ោង ៩​យប់​ត​ទៅ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៨២​ បឹង​កេង​កង​១។ កញ្ញា​ Sarawan ដ៏​ពូកែ​និង​ដៃ​គូ​ Acoustic ទាំង​បី​របស់​នាង​នឹង​មក​សម្ដែង​នៅ Alchemy Gastropub ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣ សង្កាត់​ទួល​ទំពូង។ Livewire នឹង​ត្រលប់​មក​វិញ​នៅ Duplex ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​៩​យប់​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹង​កេងកង​១។ ក៏័​មាន​ការសម្ដែង​ពីក្រុម​ Moi Tiet របស់​លោក Scott Bywater ផង​ដែរ​នៅ FCC ចាប់​ពី​ម៉ោង​ ៨ៈ៣០​ដល់​១១​យប់​​ ទីតាំង​នៅតាម​ជ្រោយ​ស៊ីសុវត្ថិ​ មាត់​ទន្លេ។

ក្លឹប​រាត្រី

យប់​នេះ​នឹង​មាន​ការ​សម្ដែង​ល្បីៗ​ពី​តារា​កូរ៉េ​ និង​ ខ្មែរ​ក្នុង​​កម្មវិធី Jinro Green Night នៅ​ Container Night Market យប់​នេះ​ ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់ ២​ទៀប​ភ្លឺ​នៅម្ដុំ​សង្កាត់​ទន្លេបាសាក់។

Jinmo Green.jpg

នៅ​កន្លែង​ផ្សេង​ទៀត​វិញ, DJ Maily នឹង​បង្ហាញ​ពី Girl Power របស់​នាង​នៅ Riverhouse ចាប់​ពី​ម៉ោង ៨​ល្ងាច​ដល់​២​ទៀប​ភ្លឺ​ ម្ដុំ​ស៊ីសុវត្ថិ​ មាត់ទន្លេ។ DJ Easy នឹង​ចាក់​ភ្លេង​នៅ Pontoon ចាប់​ពី​ម៉ោង ៩​យប់​ដល់​ ៤ ទៀប​ភ្លឺ​​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥១។ នៅ​ជិត​នោះ​ដែរ​ MadHouse នឹង​មាន​ការ​សម្ដែង​ពី DJ Moudy ធ្វើ​ឲ្យ​កក្រើក​ MadHouse រហូត​ដល់​ម៉ោង ៧ព្រឹក។ ចាប់​ពី​ម៉ោង ១០​យប់​ដល់ ៧​ព្រឹក​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​​លេខ ១៧២។

clubbing

ថ្ងៃ​អាទិត្យ

អាហារ​ និង​ភេសជ្ជៈ

អ្នក​អាច​ទៅ​សាក​អាហារ​ នៅ​កម្មវិធី A la carte brunch ដែល​រៀប​ចំ​ឡើង​ដោយ Chinese House ថ្ងៃ​នេះ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ១១​ព្រឹក​ដល់​៣​រសៀល​ ហើយ​អាហារ​នៅ​ទីនោះ​មាន​ដូច​ជា​ ស៊ុត​ចៀន​ នឹង​អាហារ​ពេល​ព្រឹក​បែប អង់គ្លេស​និង​អាមេរិក​កាំង​ នំ Pancakes ពង​ចៀន omelettes និង​ crepes ជាដើម​ដែល​ដាក់​លក់​ក្នុង​តម្លៃ​តិច​ជាង​ ៥ដុល្លារ​តែ​ប៉ុណ្ណោះ។ ត្រៀម​ពោះ​ឲ្យ​ហើយ​ទៅ….

កម្មវិធី​សហគមន៍

ផ្ដល់​អ្វី​ខ្លះៗ​ទៅ​កាន់​សហគមន៍​អ្នក​​ចុង​សប្ដាហ៍​នេះ​ដោយ​ចូល​រួម​កម្មវិធី Painting for Hope trip។ ក្រុម​ការងារ​នឹង​ត​ម្រូវ​ឲ្យ​អ្នក​បរិច្ចាក​ប្រាក់​ចំនួន ១២​ដុល្លារ ដើម្បី​ជា​ជំនួយ​ដល់​សាលាបឋម​សិក្សា​គិរីរម្យ។ ក្រុម​ការ​ងារ​នឹង​ជូន​អ្នក​ទៅ​ដល់​ទីតាំង​ ជាមួយ​នឹង​ប្រដាប់​ប្រដារ​សម្រាប់​គូរ​ ហើយ​ក៏​ចូល​រួម​ពួក​គេ​សម្រាប់​ការ​ងារ​ផ្សេងៗ​ទៀត​ដែល​ទាក់​ទង នៅ Underfunded School។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦​ព្រឹក​ដល់​៧​យប់​​​ ជួប​ជុំ​គ្នា​នៅ AIESEC វត្ត​ភ្នំ។

painting kitten cartoon GIF

នៅ​ក្បែរៗ​នេះ អ្នក​ក៏​អាច​សិក្សា​អំពីវគ្គសិក្សា 50 practical tips for going greener និង​ឈាន​ទៅ​ដល់​ការ​បោះ​បង់​ចោល​សំនល់ដល់​កម្រិត​សូន្យ​នៅ Scholar Library ចាប់​ពី​ម៉ោង​១ៈ៣០​រសៀល​ដល់​៣ៈ៣០​រសៀល​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៩៨ ម្ដុំ​អូឡាំពិក។

ភាព​យន្ដ

រោង​កុន​ដ៏​ថ្មី​ស្រឡាង​មួយ​និងក៏ជា​​ភោជនីយដ្ឋានផង​ដែរ​នឹង​ចាប់​បើក​ថ្ងៃ​នេះ​នៅ​ទី​ក្រុង​ភ្នំពេញ​! រោង​កុន Tarantino នឹង​ប្រារព្ធ​កម្មវិធី​​សម្ពោធ​ល្ងាច​នេះ​ជាមួយ​នឹង​ការ​ដាក់​បញ្ចាាំង​រឿង Top Gun និង True Romance។ តម្លៃ​សំបុត្រ​សម្រាប់​ពេល​ថ្ងៃ​គឺត្រឹម​តែ ៣,៥ដុល្លារ​តែ​ប៉ុណ្ណោះ​ដែល​អ្នក​អាច​ទស្សនា​រឿង​បា​ន​ជា​ច្រើន​តាម​ចិត្ត​ចង់​ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ​នឹង​មាន​ Dinner Deal ដែល​មាន​បញ្ចូល​នឹង​ភេសជ្ជៈ​មួយ​ ជាមួយ​នឹង​ពោតលីង​មួយ​កំប៉ុង​ ក្នុង​តម្លៃ​ ១២,៥​សម្រាប់​ម្នាក់​។ កម្មវិធី​នេះ​ចាប់​​ផ្ដើម​ពី​ម៉ោង​​ ៥​ល្ងាច​ដល់​១១​យប់​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​​លេខ​ ២៥៨។

ទិញ​ឥវ៉ាន់

ចង់​ទិញ​ឫ​លក់​របរ​ផ្សេងៗ​មែន​ទេ? នៅ​ Tusk Market ថ្ងៃ​នេះ​អ្នក​នឹង​អាច​បង្កើត​តូប​លក់​ដោយ​ខ្លួន​ឯង​មួយ​ ឫ​ក៏​មក​ចូល​មើល​ទំនិញ​ផ្សេង​ដែល​អ្នក​អាច​នឹង​ចង់​ទិញ​ ជាមួយ​ហាងហែល​ទឹក​កំដរ​​នឹង​ស្រា​ក្រឡុក។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ២​រសៀល​ដល់​១​យប់​ នៅ Tusk Guesthouse & Bar តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៧៨ បឹងកេងកេង១។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ 

tusk2

កីឡា

កម្មវិធី​ប្រណាំង​ម៉ូតូ​មនុស្ស​ធម៌​ដ៏ធំ​មួយ​លំដាប់​ពិភពលោក​​ នឹង​មក​កាន់​ទីក្រុង​ភ្នំពេញ! អ្នក​កំពុង​ជិះ​ម៉ូតូ​ទំនើបៗជាច្រើន​ បាន​​ចូល​រូម​ក្នុង​កម្មវិធី The Distinguished Gentleman’s Ride ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម​សរុប​គឺ​ដល់​ទៅ​ជាង ៧​ម៉ឺន​នាក់​ឯ​ណោះ​ ដែល​ឆ្លង​កាត់​​ទីក្រុង​ជាង​៦០០​ និង​៩៥​ប្រទេស​ ជា​កម្មវិធី​ពិសេស​មួយ​របស់ Men’s health។ ជាមួយ​នឹង​ដៃគូសហការ​សំខាន់​ពី​ Movember Foundation គោល​បំណង​ឆ្នាំ​នេះ​គឺ​ដើម្បី​ប្រមូល​ទឹក​ប្រាក់​៥លាន​ដុល្លារ​ និង​ដើម្បីលើក​ឡើង​ពី​បញ្ហា​ដែល​មនុស្សប្រុស​​កំពុង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ​គឺ Prostate cancer និង​ Mental Health។ កម្មវិធី​នេះ​ចាប់​ផ្ដើុម​ពី​ម៉ោង​ ៩​ព្រឹក​ដល់​១២​យប់​ទូទាំង​ក្រុង​ភ្នំ​ពេញ​។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ

Roman Holiday classic motorbike GIF.gif

ការប្រគំតន្ដ្រី

មុន​នឹង​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​ក្នុង​សប្តាហ៍​ថ្មី នៅ FCC នឹង​ប្រារព្ធ​កម្មវិធី Afterparty សម្រាប់​ The Distinguished Gentleman’s Ride យប់​​នេះ​ជាមួយ​នឹង​ការ​សម្ដែង​ពី The Boxchords, Lisa Conception និង Marison-Metta Trop ហើយ​ក៏​មាន​ការដេញ​ថ្លៃ​សម្រាប់​មនុស្ស​ធម៌​ដែល​​ដឹក​នាំ​កម្មវិធី​ដោ​យ​តារា​កំប្លែង Todd Smith​ ផង​ដែរ៕

នេះ​គឺ​អ្វី​ទាំង​អស់​ដែ​ល​អ្នក​គួរ​ធ្វើ​សម្រាប់​ចុង​សប្តាហ៍​​នេះ! ចំនាយ​ពេល​រីករាយ​ថ្ងៃ​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​​ទាំង​អស់​គ្នា​ ហើយ​កុំភ្លេច​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។

Continue Reading
You may also like...
1 Comment

1 Comment

  1. Pingback: Top Things to Do In Phnom Penh THIS Weekend – WHAT'S ON PHNOM PENH

Leave a Reply

More in ការ​ណែនាំ​ និង Reviews ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top