Read in English >> ថ្ងៃសុក្រ មានអ្វីដាក់បញ្ចាំង? រដូវភ្លៀងអីចឹងទាល់តែគេចបន្តិច ហើយទៅមើលកុនទើបល្អសម្រាប់ចុងសប្ដាហ៍នេះ។ ចាប់ពីម៉ោង ៤និង៣០នាទីរសៀល ភាពយន្តចូលរួមសម្ដែងពីតារាស្រីម្នាក់ដែលគ្រប់គ្នាចូលចិត្ត Melissa Mccarthy គឺរឿង “Life of The Party” នឹងដាក់បញ្ចាំងនៅរោងភាពយន្ត The Flicks។ ឬក៏ប្ដូរអារម្មណ៍មកទស្សនាភាពយន្ត បែបឯកសារវិញម្ដងនៅ META House។ ចាប់ពីម៉ោង ៤រសៀលតទៅ ភាពយន្ត “Kim’s Story- The Road From Vietnam” នឹងចាប់ដាក់បញ្ចាំងនៅទីនោះ។ ភាពយន្តនេះនិយាយអំពីរឿងរ៉ាវ ទាក់ទងនឹងរូបភាពក្មេងអាក្រាតកាយនៅក្នុងសម័យសង្គ្រាមវៀតណាម រត់និងស្រែកយំក្នុងស្ថានភាពភ័យខ្លាចដោយសារភ្លើងសង្គ្រាម។ បន្ទាប់ពីនេះ META House នឹងមានបញ្ចាំងភាពយន្តឯកសារមួយទៀតគឺ “Fire at The Sea” ដែលរៀបរាប់ពីបញ្ហាជនភៀសខ្លួននៅទី្វពអឺរ៉ុប។ មានអ្វីនៅឆាកសម្ដែង? ភោជនីយដ្ឋាននិងបារ Hard Rock Cafe នឹងមានការចាក់ភ្លេងរាំកម្សាន្តចុងសប្ដាហ៍ពី DJ Marcus…
Tag: featured
ជំរើសយើងៈ ឈីស និងស្រាក្រហម នៅ Sofitel
ថ្មីៗនេះយើងបានទៅសាក អាហារបុហ្វេ ដ៏ឆ្ងាញ់នៅសណ្ឋាគារ Sofitel Phokeethra
អត់ដឹងថាទៅ Countdown នៅណាមែន? នេះជាកន្លែងឡូយៗ ដែលអ្នកអាចទៅលេង
ឆ្នាំ ២០១៧ ជិតកន្លងផុតទៅហើយ អីចឹងត្រូវតែជប់លៀងឲ្យណាណីម្ដង! ហើយនេះគឺជាកន្លែងល្អៗឡូយៗដែលយើងអាចទៅជប់លៀងឆ្លងឆ្នាំនៅទីនោះបាន។ ការប្រគំតន្ដ្រី បើសិនជាអ្នកមិនបានចូលរួមទស្សនាពួកគេកាលពីក្នុងកម្មវិធី Diamond Moon Festival កុំអាក់អន់ចិត្តអី ព្រោះពេលនេះ Hypnotic Fist Technique នឹងត្រលប់មកវិញ ក្នុងកម្មវិធីជប់លៀងឆ្លងឆ្នាំនៅ TUSK។ គ្រាន់តែចំណាយ១៥ដុល្លារ អ្នកអាចញ៉ាំស្រាបានតាមចិត្ត។ ពត៌មានបន្ថែមនៅទីនេះ។ ឫក៏អ្នកអាចមកទស្សនាការសម្ដែងរបស់ ក្រុមចម្រៀង Cambodian Space Project នៅឯ FCC Mansion ដែលជាកន្លែងដ៏ពិសេសមួយនៅទីក្រុងភ្នំពេញ។ ពួកគេនឹងសម្ដែងនូវបទចម្រៀងពីជំនាន់ចាស់ៗ ព្រមទាំងមានបទចម្រៀងនិពន្ធថ្មីៗផងដែរ បន្ទាប់ពីការសម្ដែងតន្ត្រីទេសចរណ៍ទូទាំងពិភពលោក។ ព័ត៌មានបន្ថែមនៅទីនេះ។ ពិធីជប់លៀង Street Parties បើសិនជាចង់ចំណាយពេលឆ្លងឆ្នាំជប់លៀងនៅតាមដងផ្លូវ អ្នកអាចចូលរួមកម្មវិធីជប់លៀងដល់ទៅពីរកន្លែង យប់នេះ។ កន្លែងទី១គឺនៅ Jet’s Container Market ដែលមានតារាចម្រៀងមកពី Seila Music មកច្រៀងកំដរអារម្មណ៍អស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានការសម្ដែងពី ក្រុមរាំ អ្នកលេងភ្លើង និង DJs ល្បីៗ…
គួរតែធ្វើអ្វីខ្លះនៅភ្នំពេញចុងសប្ដាហ៍នេះ?
ទីបំផុតកម្មវិធីប្រគំតន្ដ្រីដ៏ធំ “Diamond Moon Festival” បានមកដល់ហើយ! បន្ថែមជាមួយនឹង ការតាំងពិពរណ៍រូបថត មហោស្រពភាពយន្ដ កំប្លែងស្ងួត ស្រាបៀរបិតថ្មីៗ និងកម្មវិធីផ្សេងៗទៀតជាច្រើន សុទ្ធតែមាននៅចុងសប្ដាហ៍នេះ។ ថ្ងៃសុក្រ មានអ្វី… សម្រាប់អាហារ? TGIF ទីបំផុតថ្ងៃសុក្របានមកដល់ហើយ សប្ដាហ៍នេះនៅ Kindom Taproom នឹងមានកម្មវិធី TGIF ប្រចាំខែ ដែលអ្នកអាចញ៉ាំស្រាបៀរឆ្ងាញ់ៗ ជាច្រើនប្រភេទក្នុងតម្លៃ ៨ដុល្លារទៅ ១៣ដុល្លារ ដែលរួមបញ្ចូលទាំង Burger មួយពីហាង Stokeye’s Meat Shop, មិនត្រឹមតែប៉ុណ្ណោះ Premo Sounds នឹងចាក់ភ្លេងកំដរនៅរាត្រីនេះ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៧ដល់១១យប់ នៅ Kingdom Breweries ផ្លូវជាតិលេខ៥។ មានអ្វី… ដាក់បញ្ចាំង? កម្មវិធីមហោស្រពភាពយន្ដអន្តរជាតិភ្នំពេញបានបន្តមកដល់ថ្ងៃនេះ ជាមួយនឹងភាពយន្តខ្នាតខ្លី (Short Films) ជ្រើសរើសជាច្រើនមកពីទូទាំងពិភពលោក ចាប់ផ្ដើមនៅម៉ោង ៤រសៀល។ បន្ទាប់មកនឹងមានការដាក់បញ្ចាំងភាពយន្ត “24 Hours”…
មគ្គទេសក៍ដំណើរកម្សាន្តនៅភ្នំពេញចុងសប្ដាហ៍នេះ
យេ!!! ថ្ងៃចុងសប្ដាហ៍បានមកដល់ហើយ។ នេះគឺអ្វីៗដែលអ្នកគួរធ្វើដើម្បីចំណាយពេលវេលាល្អទាំងនេះឲ្យកាន់តែមានន័យ។ ថ្ងៃសុក្រ មានអ្វី… សម្រាប់អាហារ? ភោជនីយដ្ឋាន Le Boutier នឹងប្រារព្ធកម្មវិធី Thanksgiving រាត្រីនេះ ដោយផ្ដល់លោកអ្នកនូវមាន់តួកគី ប៉ុន្ដែអញ្ជើញឲ្យលោកអ្នកនាំយកនូវអាហារខ្លះមកជាមួយផងដែរ សម្រាប់អាហារជុំគ្នា។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់៩យប់ នៅ Le Boutier ផ្លូវ ៣០៨ ទន្លេបាសាក់។ ចូលចិត្តអាហារតាមដងផ្លូវ ប៉ុន្ដែមិនចង់រំខានរឿងមូសខាំ? លោកអ្នកអាចមកកាន់ EleveOne ល្ងាចនេះសម្រាប់កម្មវិធី Street Food Friday ចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់ ៩:៣០យប់ ទីតាំងនៅតាមផ្លូវលេខ ១២៣ ទួលទំពូង។ មានអ្វី… ដាក់បញ្ចាំង? សម្រាប់ការដាក់បញ្ចាំងនៅពេលរសៀល META House មានភាពយន្ដឯកសារមួយឈ្មោះថា “Before the Flood” ដែលជាភាពយន្ដដែលផលិតដោយតារាហូលីវូដ Leonardo DiCaprio និយាយរៀបរាប់ពីបញ្ហាទាក់ទងនឹង Climate Change ទូទាំងពិភពលោក ចាប់ពីម៉ោង៤រសៀលតទៅ ទីតាំងនៅតាមបណ្ដោយផ្លូវ…
Diamond Moon Festival: សំបុត្រចូលរួមកម្មវិធីប្រគំតន្ដ្រីដ៏ធំបំផុតប្រចាំឆ្នាំដាក់លក់ហើយ
តើនឹងមានអ្វីកើតឡើងពេលអ្នកប្រមូលផ្ដុំនូវក្រុមចម្រៀងឯករាជ្យ (Indie Bands) ប្រចាំប្រទេសកម្ពុជានិងអ្នកសិល្បករទីក្រុង (Urban Artists) សម្រាប់ការប្រគំតន្ដ្រីដ៏ធំមួយនៅកោះពេជ្រ? អ្នកនឹងទទួលបានកម្មវិធី Diamond Moon Festival។
Club Love: មកជួបក្រុមការងាររបស់កន្លែងកម្សាន្តរាត្រីដ៏ល្បីឈ្មោះមួយនៅភ្នំពេញ
Club Love គឺជាកន្លែងដ៏ពិសេសមួយ មានទីតាំងស្ថិតនៅម្ដុំបឹងកេងកង១ ដែលទាក់ទាញអ្នកដើរលេងកម្សាន្តពេលរាត្រីជាច្រើន មិនថាជាអ្នករស់នៅទីក្រុង ជនបរទេស ឫក៏ភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោក។
