Do you belieeeeeeve in life after love? (តើអ្នកជឿពីជីវិតបន្ទាប់ពីស្នេហាឬទេ?) សម្រាប់តារាចម្រៀងអាមេរិក Cher វិញ នាងពិតជាជឿជាក់ ដែលនាងសង្ឃឹមថាដំរីឈ្មោះ Kavaan អាយុ៣៦ឆ្នាំ ទំងន់ ៥តោន មានងារថា “ជាដំរីដែលឯកោបំផុតក្នុងប្រទេសប៉ាគីស្ថាន” បន្ទាប់ពីដៃគូដំរីនេះបានស្លាប់កាលពី៦ឆ្នាំកន្លងទៅ ថាដំរីនេះនឹងទទួលបានឱកាសថ្មីនៃជីវិតរីករាយនៅព្រះរាជាណាចក្រអច្ឆរិយៈ។
តារាចម្រៀងល្បីឈ្មោះមកពីសហរដ្ឋអាមេរិក Cher គឺជាអ្នកដែលមានចិត្តសុប្បរសក៏ដូចជាចាប់អារម្មណ៍ជាមួយនឹងកិចចការពាក់ព័ន្ធនឹងសិទ្ធិរបស់សត្វ បានចាប់ផ្ដើមបេសកម្មតាំងពីឆ្នាំ ២០១៦ មកម្ល៉េះដើម្បីស្វែងរកកន្លែងរស់នៅថ្មីទៅឲ្យដំរី Kavaan (ខាវ៉ាន)។ ដំរីនេះត្រូវបានផ្ដល់ឲ្យជាកាដូពី ប្រទេសស្រីឡាំងកា ទៅកាន់ប្រទេសបា៉គីស្ថានតាំងពីជាកូនដំរី ហើយរក្សានៅសួនសត្វ Marghazar ពេញមួយជីវិត។ តាំងតែពីដៃគូដំរីឈ្មោលរូបនេះ Saheli ស្លាប់កាលពី៦ឆ្នាំកន្លងមក វាត្រូវបានគេចាត់ទុកថាជាដំរីតែមួយក្បាលប៉ុណ្ណោះដែលកំពុងរស់នៅប្រទេសនេះ ហេតុដូច្នេះហើយទើបបានធ្វើឲ្យវាជាញឹកញាប់មានភាពពិបាកចិត្ត ក៏ដូចជាបង្ហាញសកម្មភាពកាចពេលខ្លះ។
ស្របពេលដែលកំពុងតែរស់នៅដោយភាពឯកា ស្ថានភាពនៅសួនសត្វផ្ទាល់តែម្ដងក៏បង្កភាពលំបាកលំបាកទៅឲ្យ Kavaan ផងដែរ ដោយចំណាយពេលវេលារស់នៅទីនោះក្នុងរយៈពេលជិត២ទសវត្ស ជាមួយនឹងច្រវ៉ាក់ជាប់ជើង មិនអាចធ្វើដំណើរទៅណាបាន។ ប្រជាជនជាង២០ម៉ឺននាក់ទូទាំងពិភពលោក បានចូលរួមសហការយុទ្ធនាការសំនូមពរទៅដល់ រដ្ឋាភិបាលប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកទីតាំងរស់នៅឲ្យសមស្របសម្រាប់ដំរីកម្សត់មួយក្បាលនេះ។ សំនុំរឿងនេះបានទៅដល់តុលាការកំពូល អ៊ីស្លាមម៉ាបាត ហើយក៏បានកំណត់ផ្ដល់សេរីភាពដល់ដំរីនេះ។
https://twitter.com/cher/status/1332440451517845504
ប៉ុន្តែក្នុងការផ្លាស់ទីលំនៅសម្រាប់ដំរីដ៏ធំមួយក្បាលពីប្រទេសប៉ាគីស្ថានមក ប្រទេសកម្ពុជាគឺមិនមែនជាការងាយស្រួលនោះឡើយ។ អង្គការសុប្បរសធម៌បង្កើតដោយ Cher ឈ្មោះថា Free the Wild បានធ្វើការសហការយ៉ាងសកម្មជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ Four Paws ព្រមទាំងកំលាំងកងទ័ពប្រទេសប៉ាគិស្ថាលដើម្បីរៀបចំការផ្លាស់ប្ដូរទីតាំងឲ្យដំណើរការទៅរលូននិងមានសុវត្ថិភាព។
ដុកទ័រ Amir Khalil ជានាយកប្រតិបត្តិអន្តរជាតិនៃ ការគ្រប់គ្រងគម្រោងរបស់ Four Paws បានធ្វើដំណើរទៅកាន់ទីក្រុង អ៊ីស្លាម៉ាបាត ដើម្បីជួបជាមួយ Kavaan ក៏ដូចជាជួយឲ្យវាមានសុខភាពល្អ ព្រមទាំងបង្វឹកហាត់មុនពេលដាក់ក្នុងទ្រុងធំមួយ ដើម្បីធ្វើដំណើរលើអាកាស។ ដំរីនេះក៏បានធ្វើតេស្ត Covid-19 ផងដែរ មុនពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។

បន្ទាប់ពីចំណាយពេលអស់ជាច្រើនខែ កិច្ចការយ៉ាងលំបាកទាំងនេះទទួលបានលទ្ធផលដ៏ប្រពៃ ដោយ Kavaan មិនមែនជាដំរីដែលឯកោមួយក្បាលទៀតនោះទេ។ មកដល់ខេត្តសៀមរៀបកាលពីថ្ងៃទី៣០ខែវិច្ឋិកា កំពូលតារាចម្រៀង Cher ក៏បានចាំទទួល Kaavan នៅប្រលានយន្តហោះខេត្តសៀមរាបផងដែរ។
“ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង សម្រាប់អង្គការរបស់ពួកយើង ដែលបានបង្កើតប្រវត្តិសាស្រ្តចំពោះការសង្គ្រោះមួយនេះ។” ថ្លែង លោក Josef Pfabigan ប្រធានអង្គការ Four Paws នៅក្នុងការថ្លែងការបន្ថែមទៀតថា “ខណៈដែល Kaavan បានផ្លាស់ទីតាំងទៅរស់នៅកន្លែងដែលសមស្រប យើងក៏នឹងបន្តការងារដើម្បីធ្វើឲ្យសត្វដទៃទៀត ដែលកំពុងតែផ្ទុកក្នុងសួនសត្វជាច្រើនកន្លែងទូទាំងពិភពលោក។ Four Paws នឹងជួយពួកគេ រាល់សត្វដែលកំពុងតែត្រូវការជួយសង្គ្រោះ និងការពារ។”
នេះគឺជាទិដ្ឋភាពដំរីដែលមានសំណាងក្នុងការ ឈានជើងចូលទីតាំងថ្មីនៃ សួនសត្វអភិរក្ស គូលែនព្រំទិព្ទ ខេត្តសៀមរាប ដែលវានឹងអាចចំណាយពេលលេងជាមួយដំរីផ្សេងៗទៀតជាលើកដំបូង បន្ទាប់ពីរយៈពេលរាប់សិបឆ្នាំ។
https://twitter.com/fourpawsint/status/1333427220027674630
រូបថតពី Hristo Vladev, កម្មសិទ្ធិរបស់អង្គការ Four Paws.
