មគ្គទេស​ចុង​សប្ដាហ៍

ត្រៀម​ខ្លួន​សម្រាប់​ចុង​សប្ដាហ៍​ហើយ​ឬនៅ?

ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​អ្នក​គិត​គូរ​គម្រោង​ឲ្យ​ហើយ សម្រាប់ចុងសប្ដាហ៍​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​កម្មវិធី​តន្ដ្រី​ជា​ច្រើន​មុខ​តែ​ម្ដង។ នេះ​ជា​អ្វី​ៗ​ដែល​អ្នក​អាច​ចូលរួម…

Published on

ថ្ងៃសុក្រ

 

តន្ដ្រី

 

The Boxchord នឹង​សម្ដែង​តន្ដ្រី​បែប Acoustic នៃ​បណ្ដា​បទ​ចម្រៀង​ពីរោះ​ល្បីៗ មិន​ថា​ជា​តន្ដ្រី​ចង្វាក់​ Folk, រ៉ុក​, Punk ឬ RnB ព្រមទាំង​ចម្រៀង​និពន្ធ​ផ្ទាល់​របស់​ពួក​គេ​ផង​ដែរ។ តន្ដ្រី​ពួក​គេ​គឺ​មាន​ស្ទីល​បែបសប្បាយ​ៗ​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​អារម្មណ៍​ល្អ​។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Banana Leaf វិថី​នរោត្តម

 

Mirasol and Stan​ ត្រលប់​មក​ Alchemy រាត្រី​នេះ ដោយ​តារា​ចម្រៀង Mirasol Aguila និង​ដៃហ្គីតា Stan Paleco សម្ដែង​តន្ដ្រី​ពីចង្វាក់ RnB ក៏ដូច​ជា​ចង្វាក់​ Hip Hop និង​ Soul ជា​ដើម។ 

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ​១២៣

 

សម្រាប់​កម្មវិធី​នៅ Green Pepper ថ្ងៃ​សុក្រ​នេះ Intan Andriana នឹង​នាំ​យក​នូវ​ការ​ប្រគំ​តន្ដ្រី​ “Just Take Five” ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​ចង្វាក់​ហ្សាស។ សម្ដែង​លើ​ឆាក​គឺ​ Intan ជា​អ្នក​ចាត់ចែង​ខាង​ព្យ៉ាណូ​,​ Andrey ខាង​បាស, Euan ខាង​ហ្សាក់ហ្សូហ្វូន​និង Funky ខាង​ស្គរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

Red Bar សម្រាប់​ល្ងាច​ថ្ងៃសុក្រ​នេះ​នឹង​មាន​តន្ដ្រី​បែប​ Indie Rock និង Reggae លេង​កំដរ​​ដោយ Saska Chewan (សមាជិក​ក្រុម 99 Boyz)​ ពិសេស​សម្រាប់​អ្នក​លំហែរ​អារម្មណ៍​ពេល​ល្ងាច​ដោយ​ភេសជ្ជៈ​ញ៉ាំ​កំដរ។

ចាប់ពី​ម៉ោង​៨​យប់​នៅ Red Bar ផ្លូវ​លេខ ៣០៨

 

ផ្ដោត​អារម្មណ៍​នឹង​ចង្វាក់​តន្ដ្រី​ជាមួយ Kairon and Lis ពី​ក្រុម​ហ្សាស​ល្បី​ឈ្មោះ​ប្រចាំ​ក្រុម​ចម្រៀង Havana Kings ដែល​ពួ​ក​គេ​នឹង​សម្ដែង​តន្ដ្រី​បែប Reggae នៅ One Love Reggae Rooftop។ 

ចាប់​ពី​ម៉ោង​៨​យប់​នៅ One Love Reggae Rooftop ផ្លូវ​លេខ ១៧២

 

អ្នក​និពន្ធ​តន្ដ្រី​​និង​តារា​ចម្រៀង Gareth Bawden នឹង​បង្ហាញ​ខ្លួ​ន​លើក​ដំបូង​ជាមួយ​ហ្គីតា​នៅ​ក្នុង​កម្មវិធី Oscar’s Acoustic Night រាត្រី​នេះ​ដោយ​អម​ទៅ​ដោយ​កម្មវិធី​ពិសេស Happy House ចាប់​ពី​ម៉ោង​៨​ដល់​១០​យប់។

ចាប់​ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ Oscar’s on the Corner កែង​ផ្លូវ​លេខ​១៣​និង​១០៤

 

សម្រាប់អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​ Authentic ឬ Blue អាច​មក​ចូល​រួម​ទស្សនា​ការ​សម្ដែង​របស់ Jeffro and His Chi-Town នៅ Sharky’s ដើម្បី​ទទួល​បាន​អារម្មណ៍​បែប​លន្លង់​លន្លោច​នឹង​តន្ដ្រី​ក៏​ដូ​ច​ជា​រ៉ូមេនទិក​ផង​ដែរ។

ចាប់​ពី​ម៉ោង​៩កន្លះ​​យប់​នៅ Sharky’s ផ្លូវ​លេខ ១៣០

 

រាំកម្សាន្ត

 

DJ I’m Zeke មក​ទី​ក្រុង​ New York សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ចាក់​តន្ដ្រី​កម្មវិធី​ពិសេស Phi Phi to Ibiza នឹង​មក​​ចូល​ខ្លួន​ចាក់​តន្ដ្រី​ល្ងាច​នេះ​នៅ Duplex ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួ​ម​ច្រើន ដោយ​គួរតែ​កក់​កន្លែង​អង្គុយ​ទុក​ជាមុន​​ ប៉ុន្តែ​ប្រសិនជា​អ្នក​ចូលរួម​តើ​អ្នក​នឹង​អង្គុយ​មើល​ឬ​ក៏​ឡើង​រាំ​កម្សាន្ត?

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប House និង Techno Beats កុំ​ភ្លេច​ចូលរួម​កម្មវិធី​រាំ​កម្សាន្ត​ដោយ​ចាក់​តន្ដ្រី​ដោយ Shadows of Space នៅ Meta House។ លោក​នឹង​ចូលរួម​ប្ដូរ​វេន​ចាក់​តន្ដ្រី​ដោយ​ DJs Jason Le និង Nick E. Meta។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨​ 

 

ភាពយន្ត

 

ហេតុអ្វី​បាន​ជា​តន្ដ្រី​ចង្វាក់ Punk ចូល​ទៅ​កាន់​ប្រទេស​មីយ៉ាន់​ម៉ា​បាន​កាល​ពី​ទស្សវត្ស​ទី​៩០​ ខណៈ​ដែល​ប្រទេស​នេះ​បាន​បិទ​ជិត​ពី​ទំនាក់​ទំនង​ផ្សេងៗ​ទាំង​ស្រុង​ពី​ពិភពលោក។ ស្របពេលនេះ​ដែរ​ អ្វី​ៗ​ផ្សេង​ទៀត​នៅ​តែ​អាច​រក​ផ្លូវ​ចូល​មក​កាន់​ប្រទេស​នោះ​បាន ក្នុង​នោះ​គឺ​មាន​កាស្សែត​តន្ដ្រីចម្រៀង​​ខុស​ច្បាប់​ជា​ដើម។ ហេតុដូច្នេះ​ហើយ​ស្រាប់​តែ​តន្ដ្រីចង្វាក់​ Punk ត្រូវ​ទទួល​បាន​ការ​ចាប់​ពី​អារម្មណ៍​ខ្លាំង​ពី​តន្ដ្រី​ករ​ក្នុង​ស្រុក​ ហើយ​ចាប់​សម្ដែង​លាក់ៗ​ជា​លក្ខណៈ Underground នេះ​ជា​ខ្លឹម​សារ​ពី​ក្នុង​រឿង​ឯកសារ​ ​Yangon Calling

ចាប់​ដាក់​បញ្ចាំង​នៅ Meta House ចាប់​ពី​ម៉ោង ៧​យប់​​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧៨ 

 

ថ្ងៃសៅរ័៍

 

តន្ដ្រី

 

ទីតាំងថ្មី​នៅ​ទីក្រុងទើប​តែមាន​កម្មវិធី​ជប់លៀង​បើក​សម្ពោធ​ដំបូង រាត្រី​ថ្ងៃ​សៅរ៍​នេះគឺ Lost in Phnom Penh ដែល​នឹង​មាន​ការ​សម្ដែង​ពី ​សិល្បករមកពីផលិតកម្ម “La Cima Cartel“ ដូចជា YCN RAKHIE, MEEZY នឹង ALLERGY ព្រម​ទាំង DJ MASH-K ផងដែរ។

ចាប់​ពីម៉ោង​៦​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Lost in Phnom Penh ផ្លូវ​លេខ ១៤៣

 

សម្រាប់​តន្ដ្រី​កំដរ​អារម្មណ៍​មុន​ពេល​ល្ងាច​ថ្ងៃ​លិច​ នៅសណ្ឋាគារ​ Penh House ថ្ងៃ​សៅរ៍​នេះ​ Rhiannon Johnson នឹង​មាន​កម្មវិធី​សម្ដែង​ត​ន្ដ្រី​ Soul Pilots។ ក្រុមត​ន្ដ្រី​ត្រូវ​បា​ន​គេ​កត់​សម្គាល់​ដោយ​សារ​សមត្ថភាព​សម្ដែង​តន្ដ្រី​បែប Soul និង​ហ្សាស​របស់​ពួ​ក​គេ​។ ភោជនីយដ្ឋាន​ Fat Passion នឹង​ចូល​ខ្លួន​ដើម្បី​បម្រើអាហារ​​ផង​ដែរ ព្រម​ទាំង​អាង​ហែង​ទឹក​បើក​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​អ្នក​ចូលរួម​គ្រប់​គ្នា។ សំបុត្រចូលរួម​មាន​តម្លៃ​១០​ដុល្លារ​សម្រាប់​ការទិញ​ទុក​មុន​និង ១៥​ដុល្លារ​សម្រាប់​អ្នក​ទិញ​សំបុត្រ​នៅ​ទីតាំង​ផ្ទាល់​តែ​ម្ដង ដោយ​អាច​ប្ដូរ​យក​ស្រាក្រឡុក​មួយ​កែវ​ដោយ​ឥតគិត​ថ្លៃ​ផង​ដែរ។

ចាប់ពី​ម៉ោង​៥​កន្លះ​ដល់​១០​កន្លះ​នៅ Penh House and Jungle Addition Hotel ផ្លូវលេខ ២៤០

 

ក្រុម​ចម្រៀង​ថ្មី​ទើប​តែ​បង្ហាញ​ខ្លួន The Funboy Three នឹង​ចាប់​ផ្ដើម​សម្ដែង​លើក​ដំបូង​នៅ The Box Office ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ ដោយ​សមាជិក​បី​រូប​នេះ មាន​ដូច​ជា Cruztian Velayo, Devid Bell និង Hugo St. Leger។ ពួក​គេ​នឹង​នាំ​យកការ​ប៉ិន​ប្រសព្វ​ខាង​តន្ដ្រី​របស់​ពួក​គេ​មក​កំដរ​អារម្មណ៍​អ្នក ធានា​ថា​នឹង​មិនខក​បំណង។

ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​១១យប់​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

សម្រាប់​រាត្រី​នេះ​ដែរ​នឹង​មាន​ការ​សម្ដែង​តន្ដ្រី​បែប Latin ដល់​ទៅ​ពីរ​កន្លែង​ឯណោះ​។ នៅ​​ម៉ោង​៧​ល្ងាច​នៅ Hops នឹង​មាន​ការ​សម្ដែង​តន្ដ្រី​បែប La Fiesta de Felito ពី Cuba Son, Dj Adrián, Felito El Moreno and 12me។ ក្នុង​ឱ​កាស​នេះ​ដែរ​ភោជនីយដ្ឋាន​បែប​អាល្លឺម៉ង់នេះ​នឹង​មាន​បម្រើ​អាហារ​បែប​គុយ​បារ​និង​ស្រាក្រឡុក​។ ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Hopes Beer Garden ផ្លូវ​លេខ ២២៨។ នៅ​ឯ Ítacate Mexican Restaurant ក៏​នឹង​មាន​ការ​សម្ដែង​តន្ដ្រី​ពី Mayimbe ដែល​អាច​ឲ្យ​អ្នក​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ ព្រមទាំង​អម​ទៅ​ដោយ​អាហារ​បែប​មិចស៊ិកកូ​ពិសេស​ៗ​ត្រៀម​នៅ​ទី​នោះ​ផង​ដែរ។

ចាប់​ពីម៉ោង​៨​យប់​នៅ Ítacate Mexican Restaurant ផ្លូវ​លេខ ៣០២

 

អ្នក​ចម្រៀង​សញ្ជាតិ​អង់គ្លេស Joe Wrigley នឹង​ចែក​រំលែក​នៃ​ក្ដី​ស្រលាញ់​របស់​លោក​ចំពោះ​តន្ដ្រី​បែប Old School អាមេរិខាណា តន្ដ្រី​បែប Folk និង Country សម្រាប់​ការ​សម្ដែង​នៅ ទីធ្លារ​សួនច្បារ​ Beer Garden Botanico។

ចាប់​ពី​ម៉ោង​៧​ល្ងាច​​តទៅ​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩

 

Dennis and Kim ចូលរួម​ជាមួយ​ G ផង​ដែរ​នោះ នឹង​នាំ​យក​នូវ​អារម្មណ៍​ពិសេស​មក​កាន់​ Alchemy ដោយ​ Dennis ជា​អ្នក​ច្រៀង​គោល, Kim ចូលរួម​ច្រៀង​ផង​ដែរ​និង​លេង​ហ្គីតា​ ខណៈ​ដែល​ G ជា​អ្នករៀប​រៀង​ Melody ក៏ដូចជា​លេង​បទ​ភ្លេង​ពី​ Keyboard​​ ផងដែរ។ ពួក​គេ​នឹង​សម្ដែង​តន្ដ្រី​ Covers សម្រាប់​ចម្រៀង​ប៉ុប​ល្បីៗ ដោយ​ខាង​ភោជនីយដ្ឋាន​ក៏​នឹង​មាន​ Menu ពិសេសៗ​ត្រៀម​កម្មវិធី​នេះ ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

ក្រុម​តន្ដ្រីបែបឥណ្ឌា Prerna  ក៏​មាន​សមាជិក​ក្រុម​ទី​បី​ពិសេស​ម្រាប់​ការ​សម្ដែង​រាត្រី​នេះ​នៅ Meta House ដោយ Verča Janouchová ជា​អ្នក​លេង​ Sax, Verča ចូលរួម​សមាជិក​ក្រុម​​ Thomas Hommeyer សម្រាប់​ឧបករណ៍​ភ្លេង​ Sitar និង Pervez Gulzar ផ្ដោត​សំខាន់​ទៅ​លើ Tabla សម្រាប់​ការ​សម្ដែង​លើក​នេះ។

ចាប់​ពីម៉ោង​៨​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

ដៃគូរ​ចម្រៀង​ Mary and Danny នឹង​សម្ដែង​តន្ដ្រី​ពិសេស​ៗ​សម្រាប់​ទីតាំង​បារ​ថ្មី​នៅ​​ម្ដុំ​ទួល​ស្លែង​ ដែល​តម្លៃ​ភេសជ្ជៈ​គឺ​ថោក​ ហើយ​ម្ចាស់​បារ​គឺ​រួសរាយ​រាក់ទាក់។

ចាប់​ពីម៉ោង​៩​ល្ងាច​នៅ Boran House ផ្លូវ​លេខ ៣១០

 

សម្រាប់​ល្ងាច​នេះ​ផង​ដែរ ក៏​នឹង​មាន​ការ​សម្ដែង​យ៉ាង​ពិសេស​ពី​ក្រុម​ចម្រៀង​​ Sam & The Unbreakables ដោយ​ចូលរួម​សម្ដែង​ដោយ Blood Bricks and Zilent ផង​ដែរ។ រំពឹង​ទុក​នូវ​ការ​ទស្សនា​តន្ដ្រី​បែប Heavy Set ពី​ពួកគេ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Cloud ផ្លូវ​លេខ ៩។

 

រាំកម្សាន្ត

 

យប់​នេះ​ផង​ដែរ​ក៏​មាន​ការ​ចាក់​តន្ដ្រី​ចង្វាក់​ ឌីស្កូ​រាំ​កម្សាន្ត​ដល់ទៅ​ពីរ​កន្លែង​ឯណោះ​គឺ Hard Rock Cafe នឹងមាន​ក្រុមចម្រៀង​មួយ​ជាមួយ​នឹង​ឌីជេពីរ​រូបចូលខ្លួន​កំដរ​ក្នុងកម្មវិធី​ all-night disco fest។​​ កម្មវិធី​នេះ​អាច​ចូលរួម​ដោយ​សេរី ដោយ​ធ្វើឡើង​រហូត​ដល់​យប់​ជ្រៅ។ 

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Hard Rock Cafe ផ្លូវ​លេខ ១០២​

 

Bouchon ស្នើ​រ​ឲ្យ​អ្នក​ចូលរួ​ម​កម្មវិធី​ដោយ​ស្លៀក​ឈុត​បែប Vintage “ខោ​ពណ៌​ទឹក​ក្រូច” ដើម្បី​ចូលរួម​កម្ម​វិធី disco funk

ចាប់​ពី​ម៉ោង​៨​យប់​នៅ Bouchon Wine Bar ផ្លូវ​លេខ ១៧៤

 

បើ​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប salsa កុំបារម្ភ​ Azure នឹង​មាន​ត្រៀម​ពិសេស​សម្រាប់​អ្នក​ ដោយ​ដាក់​បញ្ចូល​នូវ​ Playlist ពិសេស​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​នៅ​ទី​នោះ​មាន​ឱកាស​រាំ​កម្សាន្ត។ ក្នុង​នោះក៏​មាន​ដាក់​លក់​ស្រាក្រឡុក​ឆ្ងាញ់ៗ​ផង​ដែរ។

ចាប់​ពីម៉ោង​៨​យប់​នៅ Azure Bar and Grill ផ្លូវលេខ ១២៣ 

 

ភាពយន្ត

 

ខណៈ​ពេល​ដែល​រោង​កុនធំៗ​នៅ​តែ​បិទ​នៅ​ឡើយ​ ប៉ុន្តែ​អ្នក​អាច​ទៅ​ចូលរួមកម្មវិធី movie night ឯ Sia Boutique Hostel។ សម្រាប់​ពេល​នេះ​យើង​មិន​ដឹង​ច្បាស់​ទេ​ថា​ គេ​នឹង​ដាក់​បញ្ចាំង​រឿង​អ្វី ប៉ុន្តែ​ដោយ​មាន​ឈ្មោះ​​ “Boutique” ជាមួយ​បែប​នេះ​សង្ស័យ​ថា​ភាពយន្ត​​ដែល​នឹង​ដាក់​បញ្ចាំង​ប្រាកដ​ជា Classy ដែរ​ហើយ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Sia Boutique Hostel ផ្លូវ​លេខ ១៧៤។

 

មាន​អ្វី​ទៀត?

 

អ្នក​ជំនាញ​ខាង​ត្បូង​និង​គ្រឿង​អលង្ការ​ Alice Varini នឹង​មាន​កម្មវិធី Workshops ថ្ងៃនេះ​អំពី ត្បូង​ដែល​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា។ នាង​នឹង​បង្ហាញ​ពី​ប្រភេទត្បូង​ផ្សេងៗ​ដែល​អ្នក​អាច​ស្វែង​រក​ពី​ខេត្ត​ផ្សេងៗ​​ដូច​ជា មណ្ឌលគិរី, រតនគិរី, តាកែវ​, កំពង់​ធំ និង ប៉ៃ​លិន​ជាដើម។ ដោ​យ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ពី​កម្មវិធី​ផ្សេងៗ​ពេល​ល្ងាច នាង​នឹង​ធ្វើ​កម្មវិធី​នេះ​ឡើង​នៅ​ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​ដោយ​កំណត់​កន្លែង​ចូលរួម​បាន​តែ​៦​នាក់​តែ​ប៉ុណ្ណោះ​។ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ ៤៥ដុល្លារ។

ចាប់​ពីម៉ោង​៩​កន្លះ​ព្រឹក​ដល់​ថ្ងៃត្រង់ និង​ចាប់ពី​ម៉ោង​២​រសៀល​ដល់​៤​កន្លះ​ល្ងាច​នៅ Penh House and Jungle Addition ផ្លូវលេខ ២៤០ 

 

សម្រាប់​អ្នក​ដែល​មាន​កូន​​តូច​ៗ កុំ​ភ្លេច​ចូលរួម​កម្មវិធី​ប្ដូរ​សៀវភៅសម្រាប់​ក្មេងៗ children’s book exchange។ ប៉ុន្តែ​បើសិនជា​អ្នក​ចូលរួម​អ្នក​ត្រូវ​តែ​នាំ​យក​នូវ​សៀវភៅ​ចាស់ៗ​ ដើម្បី​ប្ដូរ​ផង​ដែរ​ ដោយ​ជាភាសារអ្វី​ក៏​បាន ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃសុក្រ​។ អីចឹង​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​អ្នក​អាច​ចាប់​យក​សៀវ​ភៅ​ថ្មីៗ​តាម​ចំនួន​សៀវភៅ​ដែល​អ្នក​យក​មក​ដាក់​កាល​ពី​ថ្ងៃ​សុក្រ។ 

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​ថ្ងៃត្រង់​នៅ Make It ផ្លូវ​លេខ ៤៧០​ 

 

Battambang Blaze គឺ​ជា​ផលិត​ផល​ BBQ Sauce យ៉ាង​ហិល​ពិសេស​ផលិត​ពី​ម្ទេស​ខ្មែរ​ ហើយ​នឹង​ដាក់​លក់​យ៉ាង​ពិសេស​ចុង​សប្ដាហ៍​នេះ​នៅ mini market​ ទីតាំង Farm to Table។ មិន​ត្រឹម​តែ​ដាក់​លក់​ទឹក​ជ្រលក់​ពិសេស​​នេះ​តែ​មួ​យមុខ​នោះ​ទេ នៅទី​នោះ​ក៏​មាន​បន្លែ​និង​សាច់​ត្រៀម​ពិសេស​ទុក​ចំអិន​ឲ្យ​អ្នក​ចូលរួម​កម្មវិធី​ញ៉ាំ​ផង​ដែរ។

ចាប់​ពីម៉ោង​១០​ព្រឹក​ដល់​២​រសៀល​នៅ Farm to Table ផ្លូវលេខ ៣៦០ ​

 

Azure នឹង​​មាន​កម្មវិធី​លក់​ផលិត​ផ​ល​ពិសេស​ៗ Pop-Up Shop ពី​បណ្ដា​របរជំនួញ​​និង​សហគ្រិន​ខ្នាតតូច។ ក្នុង​នោះ​ក៏​មាន​ដាក់​ឲ្យគូរ Henna Tattoos នឹង​ Workshop សម្រាប់​សិល្បៈ​គំនូរ​ដោយ​ឥត​គិត​ថ្លៃ​។ ផលិត​ផល​ដែល​ដាក់​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​ដូច​ជា​ Bumblebee Cambodia Soap, Mello Linen, Tomoka Cocktail Company, Whipped Bakery, Bodia, Morijana​ និង Phnom Paint។

ចាប់​ពី​ម៉ោង​៣​ដល់​៧​រសៀល​នៅ Azure Bar and Grill ផ្លូវ​លេខ ១២៣​ 

 

Sra’Art នឹង​មាន​កម្មវិធី art and wine pairing លើកទី​ពីរ​ ដោយ​អ្នក​ចូលរួម​អាច​ភ្លក់​ស្រាក្រហម​ដល់​ទៅ​១០​ប្រភេទ​ឯណោះ ហើយ​អ្នក​ព្រម​ទាំង​អាចបាន​ចូលរួម​ការ​ដាក់​តាំង​ពិពរណ៌​នូវ​ផ្ទាំង​សិល្បៈ​ពី KOK ផង​ដែរ។ ទាំង​ស្រាក្រហម​ ការ​ដើរមើល​ផ្ទាំង​គំនូរ​និង​ Tapas គឺ​មានត​ម្លៃ​សរុប​២៥​ដុល្លារ​សម្រាប់​ម្នាក់។

ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​១០​យប់​នៅ Sra’Art ទីតាំង​នៅតាម​បណ្ដោយផ្លូវ សុធារស។

 

ថ្ងៃអាទិត្យ

 

កម្សាន្ត​ពេល​ថ្ងៃ

 

Brass Money ប្រចាំ​ Bassa Lane នឹង​មាន​កម្មវិធី Sunday Braai (កម្មវិធីបារបេខ្យូរបែបអាហ្វ្រិក) ពេញ​មួយ​ថ្ងៃ​។ ក្នុង​នោះ​នឹង​មាន​សាច់​ ស្រាបៀរ​ ស្រាក្រឡុក​ និង Shots ជា​ច្រើន​សម្រាប់​អ្នក​ចូលរួម​។

ចាប់​ពី​ម៉ោង​១១​ព្រឹក​ដល់ ១១​និង​៤៥​នាទីយប់​នៅ Brass Monkey បាសាក់ឡេន

 

រៀនគូរ​គំនូរ​ខណៈ​ដែល​អ្នក​អាច​ញ៉ាំ​ស្រាក្រឡុក​ នៅទីធ្លា​សួនច្បារ​ គីនីន។ សម្រាប់​កម្មវិធី Paint N’ Sip ពិសេស​ដោយ​មាន​​គ្រូគំនូរ​ប​ង្ហាត់​បង្រៀន​ផង​ដែរ​​ពី Yamada School។ តម្លៃ​ចូលរួម​កម្មវិធី​នេះ​គឺ​ ៣០​ដុល្លារ ដោយ​មាន​​ការ​បង្ហាត់​បង្រៀន​ផ្សេងៗ​ព្រមទាំង​ឧបករណ៍​ត្រូវ​ការ​សម្រាប់​គូរ​គំនូរ​ផង​ដែរ។

ចាប់​ពី​ម៉ោង​២​ទៅ​៤​កន្លះ​រសៀល​នៅ Kinin ផ្លូវ​លេខ ១២៣

 

Leave a ReplyCancel reply

Exit mobile version