មានអ្វីខ្លះកើតឡើងចុងសប្ដាហ៍នេះ?
៣ថ្ងៃចុងសប្ដាហ៍នេះ មានកម្មវិធីនៅកន្លែងល្អៗជាច្រើនអ្នកអាចចូលរួម… គ្រាន់តែមិនទាន់ដឹង
Read it in English >
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ពេលខ្លះពិតជាល្អប្រសិនបើទស្សនាភាពយន្ត ហើយអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ ព្រមទាំងញ៉ាំពោតលីងដើម្បីសម្រាកខួរក្បាលរយៈពេលប៉ុន្មានម៉ោង។ ពេលខ្លះអ្នកមិនចាំបាច់ខ្វល់ខ្លាំងទេ ថាភាពយន្តនោះមានលក្ខណៈបែបណា តែសំខាន់នោះគឺមានឈុតឆាកបាញ់ប្រហារ បើកឡានប្រដេញគ្នា បើអ្នកចូលចិត្តរឿងបែបកាប់ចាក់វាយតប់ អីចឹងភាពយន្តចិនមួយនេះដឹងតែត្រូវហ្មង។ រឿង The Rookies ចាប់ដាក់បញ្ចាំងចុងសប្ដាហ៍នេះនៅតាមរោងកុននានា នៅភ្នំពេញ។ អាចទស្សនា Trailer ខាងក្រោមនេះ។
មានអ្វីទៀត?
នៅឯ CJCC និង CKCC ឯណោះវិញ នឹងប្រារព្ធកម្មវិធីមួយជាមួយគ្នាអបអរបុណ្យសែនព្រះខែនៅ CJCC ផ្ទាល់តែម្ដង។ នេះជាឱកាសមួយសម្រាប់ចែករំលែកនូវវប្បធម៌មកកាន់ បណ្ដាអ្នកចូលរួមជាពិសេសគឺអ្នកនៅក្នុងស្រុក ក្នុងនោះនឹងមានការសម្ដែងផ្សេងៗបង្ហាញពីប្រពៃណីជប៉ុន និងការសម្ដែងផ្សេងៗនៃសិល្បៈកូរ៉េសម័យផងដែរ។ អ្វីដែលពិសេសបំផុតនោះគឺ សាកល្បងអាហារទាំងកូរ៉េនិងជប៉ុន ព្រមទាំងញ៉ាំនំសែនលោកខែផងដែរ។ ចាប់ពីម៉ោង១០ដល់៦ល្ងាចនៅ CJCC ផ្លូវសហព័ន្ធរុស្សី។
មានអ្វីលើឆាកសម្ដែង?
សម្រាប់រាត្រីថ្ងៃសុក្រនេះ អ្នកមានជម្រើសជាច្រើនដើម្បីទៅទស្សនាការសម្ដែងតន្ដ្រីគ្រប់ប្រភេទ មិនថាជា Punk, Hip-Hop, ហ្សាស រ៉ុក ជាដើម គឺសឹងតែគ្រប់បែបទាំងអស់។
សម្រាប់អ្នកចូលចិត្ត Punk រ៉ុកនៅ Cloud នឹងមានការសម្ដែងមួយពីក្រុមចម្រៀង Bob Passion and The Schkoots សម្ដែងតន្ដ្រីបែប punk rock។ ជាមួយនឹងសមាជិកទាំង៣ រូប អ្នកចូលចិត្តតន្ដ្រីបែបរ៉ុកនៅភ្នំពេញគួរតែចូលរួមកុំរំលង។ ចាប់ពីម៉ោង ៩យប់នៅ Cloud ផ្លូវលេខ ៩។
នៅ Duplex Tavern រាត្រីនេះនឹងមានការសម្ដែងពីក្រុមចម្រៀងដែលអ្នកណាអ្នកណាក៏ចូលចិត្តគឺ ក្រុម 99 Boys។ បកស្រាយចម្រៀងល្បីៗពីទស្សវត្សទី ៩០ ធានាថានឹងធ្វើឲ្យអ្នកលង់ស្នេហ៍ជាមួយតន្ដ្រីនិងច្រៀងតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ។ ចាប់ពីម៉ោង៩យប់តទៅ នៅ Duplex ផ្លូវលេខ ២៧៨។
រាត្រីនេះក៏មានការសម្ដែងតន្ដ្រីបែបហ្សាសដល់ទៅ២កន្លែង។ នៅ the Bodleian តារាចម្រៀង Mirasol នឹងសម្ដែងតន្ដ្រីបែប Ballads និង Contemporary ហ្សាស ជាមួយនឹងលោក Euan Gray សម្រាប់ Vocals និង ស្គរ ព្រមទាំង Larry Martinez ជាអ្នកលេងព្យ៉ាណូ។ អីចឹង Order ស្រា Whishey ឬក៏ Scotches កំដរអារម្មណ៍ជាមួយនឹងតន្ដ្រីយ៉ាងពីរោះរណ្ដំ។ ចាប់ពីម៉ោង ៨យប់នៅ Bodleian ផ្លូវលេខ ២៨៨។
នៅម្ដុំទួលទំពូងវិញ Aymen Ghali នឹងក្រុមរបស់លោកនឹងនាំមកនូវ តន្ដ្រីលាយបញ្ចូលគ្នាបែប Gypsy និង Latin ហ្សាសទៅកាន់ Alchemy។ ជាមួយនឹងភាពប៉ិនប្រសព្វរបស់ Aymen ទៅលើហ្គីតា Metta Legita ជាមួយព្យ៉ាណូ និង Andrey Meshcheryakov លើបាស ព្រមទាំង Jedil Robelo លើស្គរអីចឹងដឹងតែកប់តែម្ដង។ ចាប់ពីម៉ោង៨យប់នៅ Alchemy ផ្លូវលេខ ១២៣។
Jake ដែលជាអ្នកលេងហ្គីតាល្បីប្រចាំពីក្រុម The Goldilocks Zone នឹងសម្ដែងម្នាក់ឯងម្ដងលើកនេះនៅ Ege Bar។ Jake នឹងបង្ហាញពីសមត្ថភាពលេងហ្គីតា និង ការនិពន្ធបទចម្រៀងរបស់លោកផ្ទាល់តែម្ដង។ ខណៈពេលលោកសម្ដែងចប់ DJ Sebby G នឹងចាក់តន្ដ្រីកំដរដើម្បីឲ្យគ្រប់គ្នារាំកម្សាន្ត។ ចាប់ពីម៉ោង ៨យប់នៅ Ege Bar ផ្លូវលេខ ៤៦០។
ថ្ងៃសៅរ៍
មានអ្វីលើឆាកសម្ដែង?
បុរសប្រាំពីរនាក់ បាក់ទឹកចិត្ត គ្មានការងារធ្វើ ខូចរាង នឹងមិនមានសង្ឃឹមទាល់តែសោះក្នុងថ្ងៃអនាគត បានរកឃើញនូវកម្លាំងមួយនឹងប្រមូលផ្ដុំគ្នា ក្នុងការប្រកួតកីឡាហែលទឹកក្រុមជាមួយគ្នានៅក្នុងភាពយន្តបែបកំប្លែង Le grand bain។ ចំណងជើងភាសាអង់គ្លេសនៃភាពយន្តនេះមានចំណងជើងថា Sink or Swim។ ចាប់ពីម៉ោង ២កន្លះរសៀលនៅវិទ្យាស្ថានភាសាបារាំង ផ្លូវលេខ ១៨៤ ជាភាពយន្តនិយាយភាសាបារាំងនិងមាន Subtitles ជាភាសាអង់គ្លេស។
មានអ្វីទៀត?
សម្រាប់អ្នកជំនាញខាងនិពន្ធបទចម្រៀង ផលិតករតន្ដ្រីនិងផលិតករភាពយន្ត នេះជាឱកាសល្អពិសេសមួយសម្រាប់អ្នក។ នៅក្នុង Workshop នេះផលិតករ និងអ្នកដឹកនាំរឿង Lomorpich Rithy និងតារាចម្រៀងលោក Oung Soria នឹងបង្ហាត់បង្រៀននូវអ្នកដែលមានបំណងចង់យល់ដឹងខ្លះៗ ពីជំនាញនេះមិនថាជាការនិពន្ធបទចម្រៀងឬក៏ការផលិតវីដេអូបទចម្រៀង។ Workshop នេះជាផ្នែកមួយរបស់កម្មវិធី “Raising the Volume” ដែលជាកិច្ចសហការរវាង Sound Initiative និង KBach Arts។ ចាប់ពីម៉ោង ៩ព្រឹកដល់ ៤ល្ងាចនៅ The Factory ផ្លូវជាតិលេខ២។
Cloud នឹងប្រារព្ធកម្មវិធីមួយសម្រាប់ LGBTQ+ ដែលនៅទំនេរហើយចង់មានគូរស្រករ។ ជាមួយនឹងគ្រឿងស្រវឹងតម្លៃថោកតែ ១ដុល្លារប៉ុណ្ណោះចំពោះបៀរនិង ១ដុល្លារដូចគ្នាចំណោះ Shot ហើយតែ ២ដុល្លារចំពោះស្រាជាមួយគ្រឿងលាយផ្សេងៗ អីចឹងចាំអង្គាល់? ចាប់ពីម៉ោង ៧ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
មានអ្វីលើឆាកសម្ដែង?
កម្មវិធី Verse in Prose នឹងប្រារព្ធខួបគម្រប់មួយឆ្នាំនៅ The Factory ថ្ងៃសៅរ៍នេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អ្នកនិយាយរឿងរ៉ាវដល់ទៅ ៦០នាក់ផ្សេងៗគ្នា បានបង្ហាញអំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់គេ ក្នុងចំណោមកម្មវិធីសរុបដល់ទៅ ១០ផ្សេងៗគ្នា។
សម្រាប់កម្មវិធីចុងក្រោយលើកនេះ ជាកម្មវិធីធំមួយនឹងមានលក្ខណៈជា VIP ផងដែរ ដោយបង្កើតជាឱកាសល្អមួយសម្រាប់ខ្មែរនិងបរទេសនៅទីក្រុងមានឱកាសបានជួបគ្នានិងសំណេះសំណាល។
ក្នុងនោះក៏មានការបោះឆ្នោតជ្រើសរើសអ្នកដែលនិយាយរឿងរ៉ាវល្អបំផុតផងដែរ។ អីចឹងអាចមកចូលរួមទាំងអស់គ្នា ក៏ដូចជាមកលើកទឹកចិត្តអ្នកដែលនឹងឡើងនិយាយទាំងអស់គ្នា ចាប់ពីម៉ោង ៥ដល់ម៉ោង ៩យប់នៅ The Factory ផ្លូវជាតិលេខ ២។
អ្នកកំប្លែងជំនាញ Matt Davis នឹងនាំយកនូវរឿងរ៉ាវកំប្លែងអស់សំណើចរបស់ខ្លួន មកកាន់ទីក្រុងភ្នំពេញ ដើម្បីចែករំលែងអ្នកចូលរួមទស្សនាការសម្ដែងនេះនៅ The Box Office។ ចំពោះសំបុត្រចូលរួមគឺមានតម្លៃ៨ដុល្លារសម្រាប់អ្នកកក់ទុក និង១០ដុល្លារពេលមកដល់ទីតាំង។ ចាប់ពីម៉ោង ៧កន្លះ ដល់ ១០កន្លះនៅ Box Office ផ្លូវលេខ ២៤៤។
សម្រាប់រាត្រីថ្ងៃសៅរ៍នេះនៅ Oscars on the Corner នឹងមានការសម្ដែងតន្ដ្រីចង្វាក់ Metal ដល់ទៅ៥ក្រុមឯណោះ។ ក្នុងកម្មវិធី “Get in the Penh Part VII: Extinction Event” នឹងមានក្រុម Noisecore ពីប្រទេស Slovakia, Goregrind និង Brutal Death Metal ពីតៃវ៉ាន់ Slumdog Death Metal ពីកម្ពុជា និង Blackened Hardcore ពីប្រទេសកម្ពុជា។ ចាប់ពីម៉ោង ៩ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Oscars on the Corner ផ្លូវលេខ ១៣ និង ១០៤។
មានអ្វីនៅយប់ជ្រៅ?
Drone លើកទី១៣នឹងត្រលប់មកវិញនៅ Pontoon Pulse ជាមួយនឹង DJ ដល់ទៅបីរូប ដើម្បីចាក់តន្ដ្រីកំដរពេញមួយរាត្រី។ DJs Sushi, Saint Vincent សុទ្ធសឹងតែជា DJ ល្បីរូបនៅទីក្រុងភ្នំពេញ ពោរពេញទៅដោយបទពិសោធន៍។ ក្នុងរាត្រីនោះដែរ DJ INEE នឹងមកពីប្រទេសចិន ដើម្បីនាំមកនូវតន្ដ្រីកាន់តែពិសេសមកបន្ថែម។ ចាប់ពីម៉ោង ១១យប់ដល់ ៥ទៀបភ្លឺនៅ Pontoon Pulse ផ្លូវលេខ ១៧២។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
សម្រាប់ភាពយន្តថ្មីដែលនឹងចាប់ដាក់បញ្ចាំងនៅក្នុងសេរីនៃកម្មវិធី Factory Films គឺភាពយន្ត Call Me By Your Name និយាយអំពីរឿងរ៉ាវស្នេហាកើតឡើងកាលពីទស្សវត្សទី ៨០ គឺឆ្នាំ ១៩៨៣ នៅប្រទេសអ៊ីតាលី ដោយដកស្រង់ចេញពីសៀវភៅប្រលោមលោកចំណងជើងដូចគ្នា។ ចាប់ពីម៉ោង ២កន្លះរសៀលនៅ The Factory ផ្លូវជាតិលេខ ២។
មានអ្វីទៀត?
នៅ Factory ថ្ងៃនេះនឹងមានកម្មវិធីធំមួយ សម្រាប់ទីតាំងផ្សេងៗគ្នានៅក្នុងបរិវេណនោះ។
នៅ Fulcrum Cafe នឹងមានកម្មវិធី “Drag Me to Lunch” ដែលក្នុងនោះប្រាកដជាមានការសម្ដែងពីសំណាក់ Drag Queen ល្បីឈ្មោះប្រចាំក្រុងភ្នំពេញប៉ុន្តែពេលនេះសុំលាក់ឈ្មោះសិន។ ជាមួយនឹងការចំណាយតម្លៃ១៥ដុល្លារ អ្នកអាចញ៉ាំអាហារជាច្រើនជម្រើសនៅទីនោះ។ ប៉ុន្តែប្រសិនជាអ្នកកក់កន្លែងសម្រាប់ការញ៉ាំអាហារនេះ អ្នកនឹងអាចទទួលបានកន្លែងទស្សនាភាពយន្ត Call Me By Your Name ដោយស្វ័យប្រវត្តិតែម្ដង។ ចាប់ពីម៉ោង ១២ដល់ ៣រសៀលនៅ The Factory ផ្លូវជាតិលេខ ២។
KBach Arts នឹងមានកម្មវិធីមួយរួមបញ្ចូលដោយ ការដាក់លក់អាហារនិងភេសជ្ជៈផ្សេងៗ ការសម្ដែងតន្ដ្រី ព្រមទាំងការតាំងពិពរណ៌ផ្សេងៗ និង Workshop មួយពីសិល្បៈ។ កម្មវិធី Selap Art នេះគឺអាចចូលរួមដោយឥតគិតថ្លៃ និងចាប់ផ្ដើមដំណើរការដល់ម៉ោង ៤រសៀល។ ចាប់ពីម៉ោង ១២ ដល់ ៤រសៀលនៅ The Factory ផ្លូវជាតិលេខ ២។
Meta House នឹងរៀបចំតុពិភាក្សាមួយពីតួនាទីរបស់ស្ដ្រី ដែលហៅថា “Marriage in Cambodia: What Women Have to Say”។ រៀបចំដោយអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ ហង្ស សុគន្ធា ការពិភាក្សាអំពី ស្ដ្រីនិងការរៀបអាពាណ៍ពិពារណ៍នេះគឺផ្នែកសំខាន់មួយនៃ “Girl Empowerment” ដែលរួមបញ្ចូលនៃការជួយបណ្ដុះបណ្ដាល និងថែទាំ ក៏ដូចជាបង្ហាត់បង្រៀនទៅដល់ស្ដ្រីកម្ពុជាវ័យក្មេងផងដែរ។ ចាប់ពីម៉ោង ៣ដល់ ៥ នៅ Meta House ផ្លូវលេខ ១៧៨។
ទីតាំងទើបតែបើកថ្មី Hey Hey នឹងមានកម្មវិធី Workshop លាបថ្នាំកំប៉ុងដប ដែលយកមកកែច្នៃឡើងវិញ។ កម្មវិធីនេះធ្វើឡើងដើម្បីជាការក្រើនរំឮកក្នុងការប្រើប្រាស់កំប៉ុងផ្លាស់ស្ទីកក៏ដូចជានាំមកនូវការបង្ហាញភាពច្នៃប្រឌិតផ្ទាល់ខ្លួនផងដែរ។ ចំពោះតម្លៃ ១០ដុល្លារអ្នកអាច ទទួលបាននូវគ្រឿងសម្ភារៈគ្រប់មុខ ដើម្បីចូលរួមធ្វើយ៉ាងពេញដៃ ពេញជើង។ ចាប់ពីម៉ោង ៥ដល់៩យប់នៅ Hey Hey ផ្លូវលេខ ១៥៥។
