Connect with us

គួរ​តែ​ធ្វើ​អ្វី​ចុង​សប្ដាហ៍​នេះ?

មគ្គទេស​ចុង​សប្ដាហ៍

គួរ​តែ​ធ្វើ​អ្វី​ចុង​សប្ដាហ៍​នេះ?

គួរ​តែ​ធ្វើ​អ្វី​ចុង​សប្ដាហ៍​នេះ?

Read in English >>

ថ្ងៃ​សុក្រ

មាន​អ្វី​ដាក់​បញ្ចាំង?

រដូវ​ភ្លៀង​អីចឹង​ទាល់​តែ​គេច​បន្តិច​ ហើយ​ទៅ​មើល​កុនទើប​ល្អសម្រាប់​ចុង​សប្ដាហ៍​នេះ។ ចាប់​ពី​ម៉ោង​ ៤និង​៣០នាទី​រសៀល ភាពយន្ត​ចូលរួម​សម្ដែង​ពី​តារា​ស្រី​ម្នាក់​ដែល​គ្រប់​គ្នា​ចូល​ចិត្ត​​  Melissa Mccarthy គឺ​រឿង “Life of The Party” នឹង​ដាក់​​បញ្ចាំង​នៅ​​រោង​ភាពយន្ត The Flicks។

ឬ​ក៏​ប្ដូរ​អារម្មណ៍​មក​ទស្សនា​ភាពយន្ត​ បែប​ឯកសារ​វិញ​ម្ដង​នៅ​ META House។ ចាប់​ពី​ម៉ោង​ ៤​រសៀល​ត​ទៅ ភាពយន្ត “Kim’s Story- The Road From Vietnam” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ទី​នោះ។ ភាពយន្ត​នេះ​និយាយ​អំពី​រឿង​រ៉ាវ​ ទាក់​ទង​នឹង​រូប​ភាព​ក្មេង​អាក្រាត​កាយ​នៅ​ក្នុង​សម័យ​សង្គ្រាម​វៀត​ណាម រត់​និង​ស្រែក​យំ​ក្នុង​ស្ថាន​ភាព​ភ័យ​ខ្លាច​ដោយ​សារ​ភ្លើង​សង្គ្រាម។ បន្ទាប់​ពី​នេះ META House នឹង​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ​មួយ​ទៀត​​គឺ “Fire at The Sea” ដែល​រៀប​រាប់​ពី​បញ្ហា​ជន​ភៀស​ខ្លួន​នៅ​ទី្វព​អឺរ៉ុប។

giphy.gif

មាន​អ្វី​នៅ​ឆាក​សម្ដែង?

ភោជនីយដ្ឋាន​និង​បារ Hard Rock Cafe នឹង​មាន​ការ​ចាក់​ភ្លេង​រាំ​កម្សាន្ត​ចុង​សប្ដាហ៍​​ពី DJ Marcus Ill នៅ​ម៉ោង​ Happy Hour គឺ​ចាប់​ពី​ម៉ោង​៤​រសៀល​ត​ទៅ។ ​ចាប់​ពី​ម៉ោង​៨​ល្ងាច ក្រុម​ចម្រៀង​បែប​ Rock’n’Roll សញ្ជាតិ​អូស្រ្ដាលី Moi Tiet នឹង​ចាប់​ផ្ដើម​សម្ដែង​នៅ​  Alchemy។

giphy (1).gif

មានអ្វី​នៅ​យប់​ជ្រៅ?

DJ Marcus Ill នឹង​បន្ត​ការ​ចាក់​ភ្លេង​របស់​លោក​ពី Hard Rock Cafe ទៅ​កាន់ META House វិញ​ម្ដង​ចាប់​ពី​ម៉ោង ៩​យប់​ត​ទៅ។ ប៉ុន្តែ​ប្រសិន​ជា​អ្នក​ចង់​ចូល​រួម​កម្មវិធី​លក្ខណៈ​ក្នុង​ស្រុក​វិញ​ម្ដង អ្នក​អាច​ទៅ​កាន់​ Epic Club ដើម្បី​ទៅ​ទស្សនា​លោក​ ព្រាប សុវត្ថិ​ សម្ដែង​នៅ​រាត្រីថ្ងៃ​សុក្រនេះ​។

មាន​អ្វី​សម្រាប់​បាល់​ទាត់?

សម្រាប់​យប់​ថ្ងៃ​សុក្រ​ កីឡា​បាល់​ទាត់​​ World Cup នឹង​សម្រាក​មួយ​រាត្រី។​ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ។

giphy (2).gif

មាន​អ្វី​នៅ​កន្លែង​តាំង​ពិព័រណ៍?

ភោជនីយដ្ឋាន​និង​បារ Bong Bong Bong និង​បន្ត​ការ​ដាក់​ពិព័រណ៍​ “Mind The Caps” ដែល​ជា​ស្នាដៃ​ពី​អ្នក​សិល្បៈ​តាម​ដង​វិថី Peter Venkman និង Benny Blanco។​

មាន​អ្វី​ទៀត?

ហេតុអ្វី​មិន​ជួយ​ចូលរួម​អភិរក្ស​ប្រភេទ​សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​ ពេល​អ្នក​ចេញ​ដើរ​លេង​ថ្ងៃ​សុក្រ​នេះ? អង្គការសម្ព័ន្ធមិត្តសត្វព្រៃផ្តល់ការការពារដល់ព្រៃឈើនិងសត្វព្រៃកម្ពុជា (Wildlife Alliance Cambodia) នឹង​បង្កើត​កម្មវិធី​មួយ​ដើម្បី​ប្រមូល​ថវិកា​ ជួយ​ដល់​ប្រភេទ​ថនិកសត្វ​ដែល​កំពុង​តែ​ត្រូវ​គេ​ជួញ​ដូរ​រហូត​ដល់​ជិត​ផុត​ពូជ​ គឺ​ប្រភេទ​សត្វ​ពង្រូល។

giphy (3).gif

ថ្ងៃ​សៅរ៍

មាន​អ្វី​ដាក់​បញ្ចាំង?

ប្រសិន​ជា​អ្នក​​និង​មិត្តសំណព្វ​ដាក់​ជ្រុល​កាល​ពី​ល្ងាច​មិញ the Flicks អាច​ជួយ​អ្នកបាន​ដើម្បី​បន្ត​ចំណាយ​ពេល​វេលា​ចុង​សប្ដាហ៍​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ។ នៅ​ម៉ោង​២​​រសៀល​ នៅ​ទី​នោះ​នឹង​មាន​ដាក់​បញ្ចាំង​ភាពយន្ត​ដ៏​ល្បី​ឈ្មោះ​មួយ​គឺ “Thelma and Louise”។​ នៅ​ម៉ោង​៥​ល្ងាច​ មជ្ឈមណ្ឌល​បុផ្ផាណា នឹង​ដាក់​បញ្ចាំង​ភាពយន្ត “About my Father”។​ ជា​ភាពយន្ត​ខ្មែរ​ ដែល​និយាយ​រៀប​រាប់​ពី​ដំណើរ​ផ្សងព្រេង​ នៃ​ក្រុម​មនុស្ស​ក្នុង​សម័យ​ខ្មែរ​ក្រហម។ នៅ​ឯ META House វិញ​ចាប់​ពី​ម៉ោង ៧​ល្ងាច​ត​ទៅ នឹង​មាន​ដាក់​បញ្ចាំង​​ភាពយន្ត​ឯកសារ​រឿង​ “Kim’s Last Song”។ ភាពយន្ត​ឯកសារ​នេះ​មាន​រយៈ​ពេល​ ៣០​នាទី​ដែល​បង្ហាញ​អំពី​ព្រះរាជពិធី​បុណ្យ​សព​របស់​ ព្រះ​បាទនរោត្តម​សីហនុ​កាល​ពី​ឆ្នាំ ២០១២ ខណៈ​ពេល​បង្ហាញ​អំពី​សិល្បៈ​តន្ត្រី​និង​របាំ​ខ្មែរ​ដែល​មាន​អាយុ​កាល​យូរ​អង្វែង។

giphy (4).gif

មាន​អ្វី​នៅ​ឆាក​សម្ដែង?

អង្គការក្រៅរដ្ឋាភិបាល​ Tiny Toones ដែល​ជា​កន្លែង​បង្រៀន​ចង្វាក់​ breakdancing និង​ចំណេះ​វិជ្ជា​ បាន​ប្រារព្ធ​កម្មវិធី​ខួប​គម្រប់​​១០​ឆ្នាំ​ នៃ​ការ​ផ្លាស់​ប្ដូរ​អនាគត​ក្មេងៗ​ដែល​គ្មាន​ទី​ពឹង​ពាក់ ឲ្យ​ទទួល​បាន​មុខរបរ​ត្រឹម​ត្រូវ​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​នឹង​ប្រារព្ធ​កម្មវិធី​សម្ដែង​ដ៏​ធំមួយ​នៅ The Factory ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ដល់​៦​ល្ងាច​ ដែល​នឹង​មាន​​ការ​សម្ដែង​ផ្សេងៗ​ពី​ក្មេងៗ ក៏​ដូច​ជា​តារា​ហ៊ីបហប​ល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ។ នេះ​គឺ​នឹង​ក្លាយ​ជា​កម្មវិធី​មួយ​សំខាន់​ប្រចាំ​ចុងសប្ដាហ៍ ដូច្នេះ​គួរ​តែ​ចូល​រួម​កុំ​ខាន​! អ្នក​អាច​អាច​ព័ត៌មាន​បន្ថែម​ពី​ពួក​គេ​នៅ​ទីនេះ

ចាប់​ផ្ដើម​ល្ងាច​ថ្ងៃ​សៅរ៍​របស់​អ្នក​ ជាមួយ​នឹង​ស្រាក្រហម​មួយ​កែវ​នៅ​សួន​ច្បារ​បារ Botanico។ ក្រុម​ចម្រៀង The Box Chords នឹង​ចាប់​ផ្ដើម​សម្ដែង​ចាប់​ពី​ម៉ោង ៧​ល្ងាច​ត​ទៅ។ បន្ទាប់​មក​ ឌីជេ Electrobugz ឬ​ក៏​អាច​ហៅ​ថា  Beuns ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​ដើម្បី​មក​ចាក់​ភ្លេង​ឲ្យ​លោក​អ្នក​រាំ​កម្សាន្ត​នៅ Pontoon។

giphy (5).gif

មាន​អ្វី​សម្រាប់​បាល់​ទាត់?

បន្ទាប់​ពី​សម្រាក​មួយ​យប់​ ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ត្រូវ​តទល់​ជាមួយ​ក្រុម​មក​ពី​ប្រទេស​អាហ្សង់​ទីន​ នៅ​ម៉ោង​ ៩​យប់ ហើយ​ក្រុម​ អ៊ុយរ៉ាហ្គាយ​ និង​ត្រូវ​ប្រយុទ្ធ​ជាមួយ​ក្រុម​ ព័រទុុយហ្គាល់​នៅ​ម៉ោង​ ១​ទៀប​ភ្លឺ។ យើង​បាន​ជ្រើស​រើស​កន្លែង​ល្អ​សម្រាប់​ទៅ​ទស្សនា​ការ​ប្រកួត​ World Cup ទាំង​ពីរ​ប្រកួត​នោះ​នៅ​ទី​នេះ

giphy (6).gif

មាន​អ្វី​ទៀត​?

សម្រាប់​អ្នក​ចង់​បាន​ប្រដាប់ប្រដារ​ខ្លះ​ថោកៗ ឬ​ក៏​ចង់​លក់​ចេះ​វិញ អ្នក​អាច​ចូលរួម​កម្មវិធី​ផ្សារ​ជជុះ​ប្រចាំ​ខែ នៅ Urban Space Playground and Cafe។ ប្រសិន​ជា​អ្នក​មាន​របស់​របរ​ដែល​ចង់​លក់​អ្នក​អាច​ទាក់ទង​ដើម្បី​រក​តូប​លក់​នៅ​ទី​នេះ

 

ថ្ងៃ​អាទិត្យ

មានអ្វី​ដាក់​បញ្ចាំង?

ប្រសិន​ជា​ការ​បាត់បង់​នៃ​សិទ្ធ​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា ធ្វើ​ឲ្យ​អ្នក​ពិបាកចិត្ត​នៅ​ The Flicks អាច​ជួយ​អ្នក​រម្ងាប់​អារម្មណ៍​ខ្លះ​បាន​។ នៅ​ម៉ោង១៣​ថ្ងៃ​ត្រង់​ ទី​នោះ​នឹង​មាន​ដាក់​បញ្ចាំង​នូវ​ភាពយន្ត​ “The Post” របស់​អ្នក​ផលិត​ភាពយន្ត​ល្បី​ឈ្មោះ Steven Speilberg។ ភាពយន្ត​នេះ​និយាយ​អំពី​អ្នក​សារព័ត៌មាន​ ព្យាយាម​បក​អាក្រាត​នូវ​អាថ៌កំបាំង​របស់​ រដ្ឋាភិបាល​ដែល​បាន​លាក់​បាំង​ជាង​៣​ទស្សវត្ស​ និង​៤​អាណត្ត​របស់​ប្រធានាធិបតី​អាមេរិក។

មាន​អ្វី​នៅ​ឆាក​សម្ដែង?

Miss Sarawan ជា​កំពូល​តារា​ចម្រៀង​នៅ​សម័យ​ទស្សវត្ស​ទី​៦០​នៃ​ប្រទេស​កម្ពុជា​ នឹង​សម្ដែង​នៅ Farm to Table។ ចំពោះ​តម្លៃ​សំបុត្រ​តែ​៥​ដុល្លារ អ្នក​នឹង​អាច​ទៅ​ទស្សនា​និង​ស្ដាប់​ចម្រៀង​ពីរោះ​ៗ​ជា​ច្រើន​ដែល​នឹង​ដាក់​បញ្ចូល​នៅ​ក្នុង​អាល់ប៊ុម​ដំបូង​របស់​នាង។

មាន​អ្វី​សម្រាប់​បាល់​ទាត់?

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​ ក្រុម​ជម្រើស​ជាតិ​រុស្សី​ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៩​យប់​​ ក្រោយ​មក​ក្រុម​ជម្រើស​ជាតិ​ ក្រូតា នឹង​ជួប​ជាមួយ​ក្រុម ប្រទេស​ដាណឺម៉ាក​ នៅ​ម៉ោង​១​ទៀប​ភ្លឺ។

giphy (7).gif

មាន​អ្វី​នៅ​បញ្ជី​មុខ​ម្ហូប?

ចាប់​ពី​ម៉ោង​៣​រសៀល​ត​ទៅ អ្នក​អាច​មក​ចូលរួម​កម្មវិធី​ Sofitel Afternoon High Tea នៅ​សណ្ឋាគារ​ សូហ្វីថែល ជាន់​ទី​១២។ នៅ​ទី​នោះ​​អ្នក​នឹង​អាច​ញ៉ាំ​អាហារ​ផ្សេងៗ ជាមួយ​តែ​ដ៏​មាន​ឱជារស​ មាន​លក្ខណៈ​ស្ដង់​ដារ​ ដែល​នឹង​មិន​ឲ្យ​អ្នក​ខក​បំណង​ឡើយ

ប៉ុន្តែ​ប្រសិន​ជា​អ្នក​ចង់​ញ៉ាំ​សាច់​ ដើម្បី​ឲ្យ​ស្វាង​ស្រា​ពី​យប់​ថ្ងៃ​សៅរ៍​ កុំ​ភ្លេច​ Atlas Grill House នឹង​ផ្ដល់​ជូន​លោក​អ្នក​នូវ​ បុហ្វេ​ BBQ ដែល​អ្នក​អាច​ញ៉ាំ​បាន​តាម​ចិត្ត​និង​ស្រាបៀរ​ Cambodia និង Sangria មិន​មាន​កំណត់ ក្នុង​តម្លៃ​សរុប​តែ ១៩.៩៥​ដុល្លារ​តែ​ប៉ុណ្ណោះ។

giphy (8).gif

What Else?

បណ្ដា​ជនជាតិ​កាណាដា ប្រហែល​ជា​សមរម្យ​ពេក​ក្នុង​ការ​បង្ហាញ​ពី​កម្មវិធី​នេះ ប៉ុន្តែ​ពួក​គេ​នឹង​មាន​កម្មវិធី​ដ៏​ធំ​មួយ​ចុង​សប្ដាហ៍​នេះ។ នៅ​ Mad Monkey នឹង​មាន​កម្មវិធី​ដ៏​ធំ​មួយ​សម្រាប់ Canada Day។ ពួក​គេ​នឹង​រៀប​ចំកម្មវិធី​នេះ​ដោយ​ ផ្តល់​ឲ្យ​នូវ​ប្រូម៉ូសិន​ផ្សេងៗ ចំពោះ​ភេសជ្ជៈ និង​ អាហារ​ផ្សេងៗ​ដូច​ជា ឈីស​ និង​ដំឡូង​បំពង​ជា​ដើម។

 

ជា​ចុង​ក្រោយ​ប្រសិន​ជា​លោក​អ្នក​ចង់​ធ្វើ​សកម្មភាព​ល្អ​​ផ្សេងៗ ដើម្បី​ទីក្រុង​ចុង​សប្ដាហ៍​នេះ​ អីចឹង​នៅ Farm To Table នឹង​មាន​កម្មវិធី សម្អាត​ថង់​ប្លាស្ទិក​( Pasltic Clean Up) នៅ​​បឹងកេងកង​១។ អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​ គឺ​ពួក​គេ​នឹង​មាន​​​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល។

 

ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេង​ទាន់​ពេលវេលា​ទាក់ទង​នឹង​កម្មវិធី​​ផ្សេង​ៗ នៅ​ភ្នំពេញ​ កុំ​ភ្លេច​ចូល​មើល​ការ​​បង្ហាញ​ទាំង​ស្រុង​របស់​ពួក​យើង​នៅ​ទី​នេះ

Translated by Thearo Nuch

 

Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

Our Writers

Facebook

Take Me To…

To Top