Read in English >> ថ្ងៃសុក្រ មានអ្វីដាក់បញ្ចាំង? រដូវភ្លៀងអីចឹងទាល់តែគេចបន្តិច ហើយទៅមើលកុនទើបល្អសម្រាប់ចុងសប្ដាហ៍នេះ។ ចាប់ពីម៉ោង ៤និង៣០នាទីរសៀល ភាពយន្តចូលរួមសម្ដែងពីតារាស្រីម្នាក់ដែលគ្រប់គ្នាចូលចិត្ត Melissa Mccarthy គឺរឿង “Life of The Party” នឹងដាក់បញ្ចាំងនៅរោងភាពយន្ត The Flicks។ ឬក៏ប្ដូរអារម្មណ៍មកទស្សនាភាពយន្ត បែបឯកសារវិញម្ដងនៅ META House។ ចាប់ពីម៉ោង ៤រសៀលតទៅ ភាពយន្ត “Kim’s Story- The Road From Vietnam” នឹងចាប់ដាក់បញ្ចាំងនៅទីនោះ។ ភាពយន្តនេះនិយាយអំពីរឿងរ៉ាវ ទាក់ទងនឹងរូបភាពក្មេងអាក្រាតកាយនៅក្នុងសម័យសង្គ្រាមវៀតណាម រត់និងស្រែកយំក្នុងស្ថានភាពភ័យខ្លាចដោយសារភ្លើងសង្គ្រាម។ បន្ទាប់ពីនេះ META House នឹងមានបញ្ចាំងភាពយន្តឯកសារមួយទៀតគឺ “Fire at The Sea” ដែលរៀបរាប់ពីបញ្ហាជនភៀសខ្លួននៅទី្វពអឺរ៉ុប។ មានអ្វីនៅឆាកសម្ដែង? ភោជនីយដ្ឋាននិងបារ Hard Rock Cafe នឹងមានការចាក់ភ្លេងរាំកម្សាន្តចុងសប្ដាហ៍ពី DJ Marcus…
