តើអ្នកគួរចំណាយពេលចុងសប្ដាហ៍នេះរបៀបណា?
ក្នុងអត្ថបទនេះយើងបានរៀបចំនូវបញ្ជីព្រឹត្តិការណ៍ផ្សេងៗពីថ្ងៃសុក្រដល់ថ្ងៃច័ន្ទ
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ក្រុមអ្នកផលិតភាពយន្ត Cine Club បានជ្រើសរើសយកទីតាំង Bophana ដើម្បីដាក់បញ្ចាំងបង្ហាញពីស្នាដៃរបស់លោកដារ៉ូ ។ បន្ទាប់ពីបានថតភាពយន្តឯកសារដល់ទៅ៥រឿង ក្រោមគម្រោង “One Dollar” លោកក៏បានបន្តដើម្បីផលិតភាពយន្តនិងឯកសារនានា ជុំវិញការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសេរីភាព និងការផ្លាស់ប្ដូរ ដាក់បញ្ចាំងទាំងនៅក្នុងនិងក្រៅប្រទេស។ កម្មវិធីនេះនឹងដាក់បញ្ចាំងភាពយន្តទាំង២ភាសារ ខ្មែរ និងអង់គ្លេស។ ចាប់ពីម៉ោង ៦កន្លះដល់ ៨កន្លះយប់នៅ Bophana Center ផ្លូវលេខ ២០០។
នៅ Meta House នឹងដាក់បញ្ចាំងរឿង Kedi ជាភាពយន្តឯកសារមួយរៀបរាប់ពីថ្ងៃមួយនៃ ជីវិតរបស់ឆ្មាដល់ទៅ ៧ក្បាល ខណៈពេលពួកវារស់នៅតាមចិញ្ចើមថ្នល់នៃទីក្រុង អ៊ីស្តានប៊ុល។ បើចង់ដឹងថាឯកសារនេះមានលក្ខណៈពិសេសយ៉ាងណា ហើយបើសិនជាស្រលាញ់ឆ្មាខ្លាំងនោះដឹងតែត្រូវម៉ាច់តែម្ដង។ សំបុត្រចូលរួមគឺមិនគិតថ្លៃនោះទេ ចាប់បញ្ចាំងពីម៉ោង ៨កន្លះដល់ ១០យប់ នៅ Meta House ផ្លូវលេខ ១៧៨។
ភាពយន្តល្បី The Joker នឹងចាប់ដាក់បញ្ចាំងថ្ងៃសុក្រនេះ និយាយពី Villian ដ៏ល្បីឈ្មោះនៅក្នុងស៊េរីរឿងមនុស្សប្រជៀវ Batman។ ជាមួយនឹងពិន្ទុដល់ទៅ ៩.៤នៅលើវិបសាយភាពយន្ត IMDB រឿងរ៉ាវនិយាយអំពីអ្នកកំប្លែងមួយរូប អន់ចិត្តនឹងការមើលងាយនិងធ្វើបាបពីសំណាក់សង្គមខាងក្រៅ ដូច្នេះហើយទើបក្លាយជារោគចិត្ត និងចង់សម្លាប់មនុស្សឫធ្វើរឿងរ៉ាវអាក្រក់ជាច្រើន។ ម៉ោងដាក់បញ្ចាំងអាចជ្រើសរើសបាននៅតាមបណ្ដារោងកុននានា។
មានអ្វីទៀត?
អ្នកថតរូបនិងភាពយន្តឯកសារសញ្ជាតិ ស្វីស Beat Presser ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកថតភាពយន្តឯកសារល្បីឈ្មោះ Herzog Werner ដែលនឹងដាក់បង្ហាញពីការងាររបស់លោកទាំងថ្មីនិងចាស់នៅអាស៊ីអាគ្នេយហ៍ នៅ Meta House។ ចាប់ពីម៉ោង៨យប់នៅ Meta House ផ្លូវលេខ ១៧៨។
មានអ្វីនៅលើបញ្ជីភេសជ្ជៈ?
Sora Sky Bar នៅអាគារ Rosewood នឹងរៀបចំកម្មវិធី Whiskey Night ខណៈដែលនៅ Bodleian នឹងមានកម្មវិធីមួយហៅថា Fizz ហើយខណៈពេលនោះដែរ Fizz Cocktail បារនឹងមានកម្មវិធីរាត្រី Vodka។ អីចឹងគិតមើល៍គួរតែទៅកន្លែងណា ឬក៏ទៅទាំង៣?
កម្មវិធី Sora Whiskey នឹងរៀបចំដោយម្ចាស់ផលិតផលស្រាវីស្គី Bushmills ពីប្រទេសអែកឡង់ លោក Valentin Julian។ ស្រាក្រឡុក Whiskey នេះនឹងមានតម្លៃ ៧ដុល្លារ ប៉ុន្តែប្រសិនជាអ្នកមានអារម្មណ៍ចង់ High អាចសាកស៊ីហ្គាម៉ាក Cuban Corona ក្នុងតម្លៃ ២៩ដុល្លារបូករួមជាមួយនឹងស្រា។ ចាប់ពីម៉ោង ៨យប់ទៅ Sora Sky Bar អាគារ Vattanac Capital Tower។
Friday Fizz នៅ Bodleian នឹងមានការសម្ដែងតន្ដ្រីពី The Boxchords ដោយសម្ដែង Covers ជាលក្ខណៈ Acoustic ខ្លះក៏ដូចជាច្រៀងបទតែងនិពន្ធដោយខ្លួនឯងផងដែរ។ ចំពោះជម្រើសភេជ្ជៈ ស្រា Pitars Gold prosecco នឹងមានដាក់លក់២កែវថែមមួយកែវ។ ចាប់ពីម៉ោង ៨យប់ទៅ នៅ Bodleian ផ្លូវលេខ ២៨៨។
ដើម្បីអបអរ ថ្ងៃបុណ្យស្រា Vodka អន្តរជាតិ? Fizz នៅម្ដុំទួលទំពូងនឹងមានកម្មវិធីភ្លក់រសជាតិស្រា Vodka ដោយមានស្រាក្រឡុកពី Vodka ច្រើនប្រភេទនឹងដាក់លក់។ ចាប់ពីម៉ោង ៦ល្ងាចទៅនៅ Fizz ផ្លូវលេខ ១៥៥។
មានអ្វីលើឆាកសម្ដែង?
តារាចម្រៀង Mirasol Aguila នឹងសម្ដែងរាត្រីនេះជាមួយនឹងដៃហ្អីតាលោក Arone Silverman នៅ Farm to Table សម្រាប់កម្មវិធីមួយឈ្មោះថា MiraSoul។ ការសម្ដែងតន្ដ្រីនេះ នឹងមានឥទ្ធិពលពីតារាចម្រៀងល្បីឈ្មោះអន្តរជាតិ ដូចជា Aretha Franklin, Erykah Bado និង Whitney Houston។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះនៅ Farm to Table ផ្លូវលេខ ៣៦០។
Alchemy នឹងមានកម្មវិធីសម្ដែងតន្ដ្រីដោយ One Girl Six Strings ចូលរួមសម្ដែងពី Shira ជាអ្នកចម្រៀង ព្រមទាំង Steve ជំនាញខាងវីយូឡុង ក៏ដូចជាចម្រៀងផងដែរ ខណៈលោក Anthony នឹងចូលរួមសម្ដែងខាងហ្គីតា។ មួយក្រុមនេះសម្ដែងដូចជាតារាមកពីអំឡុងឆ្នាំ ១៩២៩អីចឹង។ ចាប់ពីម៉ោង ៨ដល់១១យប់ នៅ Alchemy GastroPub ផ្លូវលេខ ១២៣។
ក្រុមចម្រៀង Havana Kings ដែលអ្នកគ្រប់គ្នាចូលចិត្តនោះ នឹងនាំយកនូវការសម្ដែងរបស់ពួកគេបែប គុយបា និង ឡាតាំង នៅបាសាក់ឡេន។ ការសម្ដែងតន្ដ្រីបែប Salsa និង ហ្សាស ចាប់ផ្ដើមពីម៉ោង៨យប់តទៅ ប៉ុន្តែបារនៅជុំវិញទីធ្លារសម្ដែងនោះ នឹងមាន Happy Hour ចាប់ពីម៉ោង ៥ដល់ម៉ោង ៧យប់។ អីចឹងមកមុនបន្តិចមក ដឹងតែសប្បាយហ្ម៎ង។ ចាប់ពីម៉ោង ៨យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Bassac Lane។
និយាយពីរឿងរាំរែក ក្រុមចម្រៀងចង្វាក់ ska គឺ Checkered Past នឹងសម្ដែងនៅ LF Social C
Lub រាត្រីនេះ។ អីចឹងប្រសិនជាអ្នកចូលចិត្តតន្ដ្រីបែប Reggae និង Punk អ្នកប្រាកដជាពេញចិត្តការសម្ដែងនេះ។ ចាប់ពីម៉ោង ៨យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ LF Social Club ផ្លូវលេខ ៣០៨។
មានអ្វីនៅយប់ជ្រៅ?
ស្រារ៉ាំ Bacardi បានឧបត្ថម្ភកម្មវិធីតន្ដ្រីបែប Underground គឺ Cubik ធម្មតាតែងតែធ្វើឡើងនៅថ្ងៃសុក្រដំបូងរាល់ខែ។ សម្រាប់ថ្ងៃសុក្រនេះ DJ Iain Taylor នឹងមកសម្ដែងនៅ One Love Reggae Rooftop ដោយធ្លាប់បានចាក់ភ្លេងស្ទើរគ្រប់ទីកន្លែងទូទាំងពិភពលោកក្នុងរយៈពេលរាប់សិបឆ្នាំមកហើយ។ ក្នុងនោះ DJ ផ្សេងៗទៀតដែលបានចូលរួមគឺមានដូចជា Tim Coates, INEE, និង DJ Sequence។ តម្លៃសំបុត្រគឺ ៦ដុល្លារ បន្ទាប់ពីម៉ោង ១១យប់។ ចាប់ពីម៉ោង ១០យប់ដល់ ៤ ទៀបភ្លឺនៅ One Love Reggae Rooftop ផ្លូវលេខ ១៧២។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
ក្មេងប្រុសអាយុ ១០ឆ្នាំមួយរូប ដែលកូនកំព្រាគ្មានគ្រួសារ ព្រមទាំងជាកូនប្រុសដែលនៅមានជីវិតខណៈពេលដែលក្មេងប្រុសមួយរូបទៀតស្លាប់ តាំងពីកំណើត។ ទោះជាយ៉ាងណាក៏ដោយ ក្មេងមួយរូបនេះបានខិតខំគ្រប់បែបយ៉ាង ដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីប្រកួតប្រជែងតន្ដ្រីមួយឈ្មោះថា The Rocket។ ចាប់ពីម៉ោង ៧ដល់ ៩យប់នៅ Meta House ផ្លូវលេខ ១៧៨។
មានអ្វីទៀត?
ដើមសប្ដាហ៍នេះបន្តិចយើងបានសង្កេតឃើញថា The Factory បានរៀបចំនូវការដាក់បង្ហាញផ្សេងៗជាច្រើន។ មិនថាជារូបគំនូរ ការដាក់តាំងពិពរណ៍ផ្សេងៗ បើចង់ដឹងច្បាស់សាកទៅចូលរួម ការដាក់បង្ហាញ Tour បើកឲ្យចូលរួមជាសាធារណៈ នៅព្រឹកថ្ងៃសៅរ៍នេះ។ ចាប់ពីម៉ោង ១០ដល់ ១១ព្រឹកនៅ The Factory ផ្លូវជាតិលេខ ២។
Seekers Spirits នឹងរៀបចំកម្មវិធីមួយនៅរាត្រីថ្ងៃសៅរ៍នេះ សម្រាប់អ្នកចង់ភ្លក់រសជាតិ Gin ក៏ដូចជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់ដឹងថា តើ Gin ត្រូវបានផលិតដោយរបៀបណា។ ដើម្បីចូលរួមកម្មនេះ អ្នករៀបចំកម្មវិធីតម្រូវឲ្យអ្នកកក់កន្លែងទុកជាមុន។ ខណៈពេលលោកអ្នកទៅដល់ទីនោះ ក្នុងតម្លៃ១៥ដុល្លារ នឹងទទួលបាន Gin និង Tonic មួយកែវ ការបង្ហាញ Tour ភ្លក់រសជាតិស្រាផ្សេងៗ ព្រមទាំងទទួលបានស្រាមួយកែវទៀតផងដែរ។ ចាប់ពីម៉ោង ៤ដល់ ៥កន្លះនៅ Seekes Spirits ផ្លូវ ៤៥៤។
ផ្ទះសំណាក់និងបារ Lazy Gecko នឹងមានកម្មវិធី ជប់លៀងបើកទីតាំងថ្មី បន្ទាប់ពីមានការកែច្នៃបន្ថែមខ្លះៗ។ កម្មវិធីនេះនឹងមានដាក់ស្រាបៀរឲ្យញ៉ាំដោយឥតគិតថ្លៃនៅម៉ោង ៥ល្ងាច និងមាន បាប៊ីឃ្យូ និងតន្ដ្រីពេញមួយយប់។ ចាប់ពីម៉ោង ៥ល្ងាចនៅ Lazy Gecko ផ្លូវលេខ ២៥៨។
មានអ្វីលើឆាកសម្ដែង?
តារាចម្រៀង Manith Jupiter និង KC បានចូលដៃគ្នា ដើម្បីសម្ដែងខនសឺតនៅ CKCC។ ជាមួយនឹងការសម្ដែងបទថ្មី ពី Manith នឹងបទចម្រៀងក្នុងអាល់ប៊ុមថ្មីរបស់ កញ្ចនា ធានាថាកម្មវិធីនេះដឹងតែពិសេសតែម្ដង។ តម្លៃសំបុត្រគឺ ៧ដុល្លារសម្រាប់អ្នកទិញរហូតដល់ចប់ថ្ងៃសុក្រ តែមានតម្លៃ ១០ដុល្លារនៅថ្ងៃសម្ដែងខនសឺតតែម្ដង។ ចាប់ពីម៉ោង ៤ដល់ ៧យប់នៅ CKCC ផ្លូវលេខ ៥៩៨។
មិនត្រឹមតែជាក្រុមចម្រៀងចង្វាក់ Metal ប៉ុណ្ណោះទេ ក្រុមចម្រៀង Nekroma បានយកស្ទីលតន្ដ្រីបែប ងងឹត និងលងបន្លាច ពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់ Cloud នៅយប់ថ្ងៃសៅរ៍នេះ។ ចូលរួមសម្ដែងជាមួយនឹងក្រុមចម្រៀង Reign of Slumber ប្រចាំក្រុងភ្នំពេញ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៨ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
ចំពោះការត្រលប់មកវិញលើកនេះ ពួកគេបានដាក់ឈ្មោះថា “The Technique Strikes Back”។ បន្ទាប់ពីសម្រាកអស់រយៈពេលប៉ុន្មានខែមកនេះ ទីបំផុតក្រុមតន្ដ្រីហ៊ីបហបប្រចាំទីក្រុងភ្នំពេញនឹងត្រលប់មកកាន់ LF Social Club ដែលជាការសម្ដែងមួយ ដែលអ្នកមិនគួររំលង។ ចាប់ពីម៉ោង ៩យប់ដល់ ពាក់កណ្ដាលអាធ្រាត្រនៅ LF Social Club ផ្លូវលេខ ៣០៨។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
សម្រាប់ថ្ងៃអាទិត្យនេះ បើសិនជាអ្នកមិនចង់ធ្វើអ្វីធំដុំ ព្រោះស្រវឹងកាលពីយប់ថ្ងៃសៅរ៍នោះ អីចឹងទៅ The Flicks ដើម្បីទស្សនាភាពយន្តផ្សេងៗ តាមបែប Relax។ សម្រាប់ល្ងាចថ្ងៃអាទិត្យនេះ ភាពយន្តបែបរន្ធត់ Midsommar នឹងយកមកចាក់បញ្ចាំង ដោយនិយាយអំពីហេតុការណ៍កើតឡើងទៅលើគូរស្នេហ៍ នៅប្រទេស Sweden។ ចង់ដឹងច្បាស់ អាចទៅទស្សនានៅ The Flicks ចាប់ពីម៉ោង ៧កន្លះទៅ ទីតាំងនៅតាមផ្លូវលេខ ៩៥។
Meta House នឹងចាប់ដាក់បញ្ចាំងស៊េរីឯកសារពាក់ព័ន្ធនឹង Climate Change ពេញមួយថ្ងៃត្រង់និងល្ងាច។ ហេតុការណ៍ផ្សេងៗ និយាយអំពីការឡើងកំដៅពិភពលោក ការលើងកំរិតនៃនីវ៉ូទឹកសមុទ្រជាដើម ព្រមទាំងការខិតខំកែច្នៃប្រើប្រាស់ថាមពលជំនួស និងច្បាប់សាធារណៈផ្សេងៗជាដើម។ ចាប់ពីម៉ោង ២ដល់ ១០យប់នៅ Meta House ផ្លូវលេខ ១៧៨។
មានអ្វីលើឆាកសម្ដែង?
សណ្ឋាគារ The Plantation នឹងមានកម្មវិធី “The Art of Classical Guitar” ចូលរួមសម្ដែងដោយ អ្នកលេងហ្គីតាសញ្ជាតិ Czech លោក Leon Koudelak។ ក្នុងនោះលោក Leon ក៏នឹងមានចូលរួមសម្ដែងដោយ Composers លោក Johann Sebastian Bach, Michael Buchrainer និង Heitor Villa-Lobos។ សំបុត្រចូលរួមត្រូវតែកក់ទុកជាមុន ចាប់ពីម៉ោង ៦ដល់ ៧កន្លះនៅ The Plantation ផ្លូវលេខ ១៨៤។
មានអ្វីទៀត?
Cambodia Living Arts នឹងមានកម្មវិធីបទបង្ហាញមួយ ដែលមានឈ្មោះថា មូលនិធិ «ដាំដុះ» ដោយបើកឲ្យចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះ រហូតដល់ ៣០តុលា។ សម្រាប់ថ្ងៃអាទិត្យនេះ នឹងមានការផ្ដល់ពត៌មានពិសេសមួយណែនាំ អ្នកចូលរួមឲ្យយល់កាន់តែច្បាស់នូវវគ្គបណ្ដុះបណ្ដាលនេះ។ ចាប់ពីម៉ោង ២កន្លះដល់៤រសៀលនៅ បណ្ណាល័យបញ្ញវន្ត ផ្លូវលេខ ២៩៨។
