Connect with us

យេ!!!​ ថ្ងៃ​ចុង​សប្ដាហ៍​បាន​មក​ដល់​ហើយ។ នេះ​គឺ​អ្វីៗ​ដែល​អ្នក​គួរធ្វើ​ដើម្បី​ចំណាយ​ពេល​វេលា​ល្អ​ទាំង​នេះ​ឲ្យ​កាន់​តែមាន​ន័យ។

មគ្គទេស​ចុង​សប្ដាហ៍

យេ!!!​ ថ្ងៃ​ចុង​សប្ដាហ៍​បាន​មក​ដល់​ហើយ។ នេះ​គឺ​អ្វីៗ​ដែល​អ្នក​គួរធ្វើ​ដើម្បី​ចំណាយ​ពេល​វេលា​ល្អ​ទាំង​នេះ​ឲ្យ​កាន់​តែមាន​ន័យ។

យេ!!!​ ថ្ងៃ​ចុង​សប្ដាហ៍​បាន​មក​ដល់​ហើយ។ នេះ​គឺ​អ្វីៗ​ដែល​អ្នក​គួរធ្វើ​ដើម្បី​ចំណាយ​ពេល​វេលា​ល្អ​ទាំង​នេះ​ឲ្យ​កាន់​តែមាន​ន័យ។

គ្រប់យ៉ាង​ដែលអ្នក​មិនគួររំលងចាប់ពី​ថ្ងៃសុក្រដល់ថ្ងៃអាទិត្យ

Translated by Thearo Nuch

Read this in English >>

 

ថ្ងៃសុក្រ

 

មានអ្វីដាក់បញ្ចាំង?

ភាពយន្ត​ស៊េរីថ្មី​របស់​បណ្ដាសែស្រឡាយ​រឿង Fast and Furious គឺ Fast & Furious: Hobbs & Shaw ទើប​ចាប់ដាក់​បញ្ចាំងសប្ដាហ៍នេះ។ ប្រសិនជា​អ្នក​មិន​បាន​មើល​ភាពយន្ត​ស៊េរីនេះ​តាំង​ពី​ដើម​ក៏មិន​អី អ្នក​នៅ​តែ​អាច​មើល​សាច់រឿង​យល់។ ភាពយន្ត​នេះ​ចូលរួម​សម្ដែង​ដោយ តារាសម្ដែងល្បី The Rock រួម​ជាមួយ​លោក Jason Statham ផងដែរ។ អីចឹង​កុំភ្លេច​ទៅ​មើល​នៅ​តាម​បណ្ដា​រោងកុន​គ្រប់កន្លែង​ទូទាំង​ក្រុង​ភ្នំពេញ។ 

មាន​អ្វី​នៅ​បញ្ជីភេសជ្ជៈ?

បើសិន​ជា​អ្នក​មិន​ទាន់ដឹងទេ ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ប្រារព្ធកម្មវិធីស្រាបៀរ​អន្តរជាតិ។ ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ២០០៨ វាគឺ​ជា​ថ្ងៃ​ដែល​អ្នក​ផលិត​និងជំនាញ​ខាង​ស្រាបៀរមក​ជួបជុំ​គ្នា ដើម្បី​ពិភាក្សា​លើ​បញ្ហាផ្សេងៗ ពាក់ព័ន្ធ​នឹង​វិស័យស្រាបៀរ​ក៏ដូច​ជា​ដោះ​ស្រាយបញ្ហាញៀន​ស្រា​ជាដើម ព្រម​ទាំង​សិក្សាពី​ភាពខុសគ្នា​រវាង​ការ​បិតស្រា​តាម​កន្លែង​ធំៗ និង​ការ​ផលិត​បៀរ​នៅ​ផ្ទះ។ ​

តែទៅខ្វល់អីពេក​ចុងសប្ដាហ៍ចឹង​ជប់លៀងញ៉ាំបៀរ​ខ្លះ​ក៏មិន​អី​ដែរ ហើយ​នេះ​ជា​បារ​ផ្សេងៗ នៅភ្នំពេញ​ដែល​ប្រារព្ធកម្មវិធីនេះ។​

នៅ Mad Monkey នឹង​មាន​កម្មវិធី​លេង​ល្បែង​ផឹកបៀរ តាំង​ពី​ម៉ោង​ ១១ព្រឹកដល់ពាក់កណ្ដាលអាធ្រាត្រ ទីតាំងនៅ​ជាប់ផ្លូវ​ ៣០២។

បារស្រាក្រឡុក  Fizz នឹង​មាន​ដាក់លក់​ស្រាបៀរ​បិត​ជាមួយ​នឹង​ Cocktail ដោយ​ហៅ​ឈ្មោះ​វា​ថា “beertails” គ្រាន់តែឭចង់​សាក​តែម្ដង។ កម្មវិធី​នេះ​ចាប់​ផ្ដើមពីម៉ោង ៦ល្ងាច​តទៅ ទីតាំង​តាម​បណ្ដោយផ្លូវ ១៥៥។​

សហការ​ជាមួយ​អ្នក​ជំនាញ​ក្រឡុកស្រា​ប្រចាំ Fizz បង សូរិយ៉ា នៅ Cloud នឹង​មាន​កម្មវិធី​បង្រៀន​ក្រឡុក​ស្រាចាប់ពី​ម៉ោង ៦ដល់៨យប់ ដោយ​មាន​ DJ ចាក់ភ្លេង​កំដរ​និង BBQ ផងដែរ ដោយ​បូករួម​ជាមួយ​ស្រាក្រឡុក​និងភេសជ្ជៈពិសេសផ្សេងៗ។ ចាប់ពី​ម៉ោង ៦ល្ងាច​តទៅ​នៅ Cloud ផ្លូវលេង​៩​ម្ដុំបាសាក់ឡេន។

នៅ The Box Office នឹង​មាន​កម្មវិធី​ពិសេស​ដោយលក់ស្រា​បិត​និង​ Fish and Chips ពេញ​មួយយប់​ ចាក់ភ្លេង​ដោយ David Bell និង Kirsty Day ធានាថាដឹង​តែសប្បាយ​ហ្មង។ Box Office មាន​ទីតាំង​នៅ​តាមផ្លូវ​ ២៤៤ ម្ដុំវត្តបុទុម។

នៅ​ម្ដុំវត្តលង្កាឯណោះ​វិញ ម្ចាស់​ហាងបិត​ស្រា Embargo បាន​ប្ដូរកន្លែង​គ្នា​ជាមួយ​ម្ចាស់​  Riel Brewing ម្ដុំទួលទំពូង​ ដោយ​ប្ដូរកន្លែង​គ្នា Bartending និយាយទៅ​ប្លែកម៉្យាង​ដែរ។ ចាប់ពី​ម៉ោង ៥ល្ងាច​ដល់ ១១ កន្លះ​យប់​ នៅ Embargo ផ្លូវ​ ៥១ និង ផ្លូវ ៤៦៤។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

ក្រុម​ចម្រៀង Uncomfortably White Brothers នឹង​សម្ដែង​តន្ដ្រី​នៅ​ Bassac Lane ដោយ​យក​ស្ទីល​ច្រៀង​តាម​សម័យ​ទស្សវត្ស​ទី ៧០ ដូច​ជា​ពួក​ក្រុម​តន្ដ្រីជើង​ចាស់  Al Green, The Bee Gees និង The Doors ក៏ដូចជា Led Zepplin ជាដើម។

ផលិតកម្ម CJ Movement បាន​នាំតារាចម្រៀង​ប្រចាំ​របស់​ពួក​គេ​ទៅ​សម្ដែង​នៅ Epic ២​ តារាហ៊ីបហប​ល្បីៗ ដូច​ជា Seavjks, Brossla, Kingchi និង 4T5 សុទ្ធ​តែ​នឹង​ឡើង​ឆាក​សម្ដែង ជាមួយ​នឹង​ Hennessy ទៀតអីចឹងចាំអង្កាល់? កម្មវិធីនេះ​ចាប់​ផ្ដើមពី ម៉ោង ៩​ ដល់ ៣ព្រឹក នៅ Epic ២ Eden Garden។   

 

មាន​អ្វី​ទៀត?

អ្នក​សិល្បៈខ្មែរ Srun Rida នឹង​មាន​សុន្ទរកាថា​មួយ​នៅ Sa Sa Art Projects​ ជាភាសា​ខ្មែរ​និង​បកប្រែ​ជា​ភាសាអង់គ្លេស។ Rida គឺ​ជា​អតីត​និស្សិត​មកពី​សកលវិទ្យាល័យ​ភូមិន្ទនិង​វិចិត្រ​សិល្បៈ ដោយ​មាន​គំនូរ​កំពុង​ដាក់តាំងពីពរណ៍ នៅ Sa Sa ដែល​មាន​ចំណងជើងថា “ឥទ្ធិពល”​  បង្ហាញ​ពី​ក្រុងភ្នំពេញ​ខណៈពេល​ ទីក្រុង​នេះ​កំពុង​តែ​ផ្លាស់ប្ដូរជា​បន្តបន្ទាប់។ ចាប់ផ្ដើម​ពី​ម៉ោង ៦ល្ងាច​ នៅ Sa Sa Art Project ផ្លូវ​លេខ ៣៥០។ ​​

សម្រាប់​ខែ​សីហា​នេះ អ្នក​ថតរូប​ខ្មែរ​ម្នាក់គឺ​លោក គីម ហាក់ នឹងដាក់​បង្ហាញពីរូបថតពិពរណ៍ដែល​មាន​ចំណង​ជើង​ថា “Alive” នៅ Bophana Center និយាយ​រៀបរាប់​ពីគ្រួសារ​កម្ពុជា​ទាំង​១២ ដែល​រស់រួចផុត​ពី​សម័យ​ខ្មែរ​ក្រហម​ ដោយ​ទៅជ្រក​នៅ​ប្រទេស​ New Zealand។ ចាប់​ពី​ម៉ោង ៨ព្រឹក​ដល់​ ៦​ល្ងាច​នៅ Bophana Center ផ្លូវ​លេខ ២០០។ 

មាន​អ្វី​នៅយប់ជ្រៅ?

Cubik ត្រលប់​មក​វិញ​យប់នេះ​នៅ Reggae Rooftop ដោយ​នាំ​មក​នូវ​តន្ដ្រី​ House, Techno និង Drum និង​ Bass ចំពោះ​អ្នកដែល​ចូល​ចិត្ត​តន្ដ្រី​បែប Underground។ DJ ដែល​ផ្លាស់វេន​គ្នា​ ចាក់ភ្លេង​យប់​នេះ​មាន​ដូច​ជា DJ Kenny Chase, Lefty Sryker, DJ Marcus iLL និង DJ Sequence។ បើ​សិន​ជា​អ្នក​មកដល់​មុន​ម៉ោង ១១យប់ សំបុត្រចូលរួម​គឺឥតគិត​ថ្លៃ ប៉ុន្តែ​៥​ដុល្លារ​បន្ទាប់ពី​នេះ។ ចាប់​ផ្ដើម​ពី​ម៉ោង​ ១០ ទៅ​នៅ One Love Reggae Rooftop ផ្លូវ​លេខ ១៧២។

 

ថ្ងៃសៅរ៍

មាន​អ្វី​ដាក់​បញ្ចាំង?

ទោះ​បី​ជា​អ្នក​មិន​សូវ​ចូល​ចិត្ត​ភាពយន្ត​បែប​រន្ធត់ ប៉ុន្តែ​អ្នក​នឹង​ចូល​ចិត្ត​រឿង​នេះ ដោយ​ផ្ទុយ​ពី​រឿង​បែប​លង​បន្លាច ភាពយន្ត​នេះ​ជា​លក្ខណៈ Zombie ​កំប្លែង​វិញ​ម្ដង ដោយ​មាន​ចូល​រួមសម្ដែង​សុទ្ធ​តែ​តារា​ហូលីវូដ​ល្បីៗ​ ដូ​ច​ជា ​ Bill Murray, Tilda Swinton, Adam Driver, Steve Buscemi, Danny Glover, Rosie Perez, Iggy Pop, Selena Gomez និង Tom Waits ជា​ដើម។ “The Dead Don’t Die” ដាក់​បញ្ចាំង​នៅ​គ្រប់​រោងកុន​នៅ​ភ្នំពេញ។    

 

មាន​អ្វី​ទៀត?

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​ហ្វេសិន​នៅ​ភ្នំពេញ ដោយ​កម្មវិធី Phnom Penh Designers Week បាន​ត្រលប់​មក​វិញ​នៅ Roswood ដោយ​មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​និង​ Pop-up shops។

កម្មវិធី​ដើរ​បង្ហាញ​ម៉ូដនេះ​មាន​២ផ្សេង​គ្នា​គឺ menswear និង womenswear សម្រាប់ Collection រដូវស្លឹកឈើ​ជ្រុះ​និង​រដូវ​រងារ នៅ​ម៉ោង​ ១២ ថ្ងៃ​ត្រង់និង ៦ល្ងាច។ កម្មវិធី​នេះ​អាច​ចូល​ទស្សនា​ចំពោះ​អ្នក​ដែល​មានសំបុត្រ​អញ្ជើញ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​​ អ្នក​អាច​ចូល​ទស្សនា​ការ​តាំង​ Pop-up shop ដែល​ធ្វើឡើង​នៅ​ថ្ងៃ​នោះ​ដូ​ច​គ្នា​។ ការ​ដាក់លក់​នេះ​ចាប់​ផ្ដើមពីម៉ោង ១១ព្រឹក​ដល់១០​យប់ នៅ​ Rosewood ជាន់​ទី ៣៦ អគារ​វឌ្ឍនៈ។

នៅ Futures Factory ហ្នឹង​មាន​កម្មវិធី​ដាក់​ស្ដង់​លក់ ខុស​ពី​លើក​មុន​ដោយ​មិនត្រឹម​តែមាន​អាហារប៉ុណ្ណោះ​ទេ លើក​នេះ​ក៏មាន​ការ​ដាក់​លក់​របស់របរដែល​ធ្លាប់​ប្រើ​រួច​ ជា​ច្រើន។ ស្តង់​នេះ​ផ្ដល់​ឱកាស​ច្រើនឲ្យ​អ្នក​លក់​ខ្មែរ​ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ១០ព្រឹក​ដល់​៦ល្ងាច ទីតាំងនៅតាម​បណ្ដោយ​ផ្លូវ​លេខ ១៣។ 

សម្រាប់​អ្នក​ស្រលាញ់​គ្រឿង​អលង្ការ​នៅ Penh Lenh នឹង​មាន​ការ​ដាក់លក់​បញ្ចុះតម្លៃ ៥០ភាគរយ​ចុង​រដូវ​ក្ដៅ។ ការ​ដាក់លក់​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នឹង​មាន​ការ​ដាក់​ការ៉េមឲ្យ​ញ៉ាំហ្វ្រីៗ ​ កម្មវិធី​លក់នេះ​ចាប់ផ្ដើម​ពី​ម៉ោង ១០ ព្រឹក​នៅ ពេញ​លេញ ផ្លូវ​លេខ ៤៥៦។

ក្រុមហ៊ុនសម្លៀកបំពាក់ Dorsu clothing មក​ពី​ខេត្តកំពត​នឹង​ត្រលប់​មក​ភ្នំពេញម្ដងទៀត នៅ Lot 369 ដើម្បី​ដាក់លក់​សម្លៀកបំពាក់។ ចាប់ពីម៉ោង ២ ដល់ ៥ រសៀល​នៅ Lot 369 ផ្លូវ​លេខ ២៨២។ 

 

មាន​អ្វី​លើ​បញ្ជី​មុខ​ម្ហូប?

នៅ Kettlebell Cafe នឹង​មាន​កម្មវធី BBQ សាច់គោ​បែប​រដ្ឋតិចសាស់ ម៉ោះ​ធានា​ថា​ដឹង​តែ​ឆ្ងាញ់​ហ្មង។ បើ​សិន​ជា​អ្នក​ទៅ​ហាត់​ប្រាណ​នៅ Crossfit Amatak អីចឹង​ចេញ​ពី​កន្លែងហ្នឹង​មក​គឺ​ដឹង​តែត្រូវ​ម៉ាច់។ ចាប់ផ្ដើម​ពីម៉ោង ១០ ព្រឹក​នៅ Kettlebell Cafe ផ្លូវ​លេខ ៤៧០។  

បើ​សិនជា​អ្នក​អត់​ចង់​ញ៉ាំសាច់ តែចង់​ញ៉ាំម្ហូប​បែប Vegan វិញមក​កាន់កម្មវិធី​ញ៉ាំអាហារពេលព្រឹក​និង​ថ្ងៃ​ត្រង់​នៅ  Ministry of Cat: Rescue Cat Cafe and Adoption Center ដោយ​មិន​ត្រឹម​តែញ៉ាំអាហារ​ឆ្ងាញ់​ហើយ បាន​លេង​ជាមួយ​ឆ្មាទៀត។ ចាប់ពី​ម៉ោង ១០ ព្រឹក​នៅ Ministry of Cat ផ្លូវ​លេខ ៤៤២។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

រាត្រី​នេះ​ក៏ល្អ​សម្រាប់​តន្ដ្រី​ផង​ដែរ

នៅ​ម្ដុំទួលគោក ម៉ារី​ នឹងសម្ដែងជាមួយ​ដៃហ្គីតា​ពី 100 Riel Studio លោក Sera Daro នៅ  Java Cafe ចាប់ផ្ដើម​ពី​ម៉ោង​ ៦ ល្ងាច​ទៅ​នៅ Java Cafe ផ្លូវលេខ ៣៣៧។

នៅ Panorama Sky Pub ឥណោះ​វិញ​នឹង​មាន​វត្តមាន​ពី​ក្រុម​ចម្រៀង​កំពុង​ល្បី Small World Small Band សម្ដែង​ក៏មាន​ឌីជេ​ចាក់ភ្លេង​កំដរ​ផង​ដែរ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៦ល្ងាច​ដល់​២​ទាបភ្លឺ។ Panorama Sky Pub មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧៨។

បើ​សិន​ជា​ចូល​ចិត្តរាំតាម​ចង្វាក់ Jazz និង Pop ពី Carlos Camacho និង Marina Xavier។ កុំភ្លេច​ពាក់​ស្បែក​ជើង​មក​រាំ​នៅ Cloud ចាប់​ផ្ដើម​ពី​ម៉ោង ៨កន្លះ​យប់​នៅតាម​ផ្លូ​វ​លេខ ៩។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

បើ​យប់ថ្ងៃសៅរ៍​អត់មាន​ Pontoon Pulse ដឹង​តែ​ខ្វះ​អីម្យ៉ាង​ហ្មង។ យប់​នេះ Pontoon នឹង​មាន​កម្មវិធី​ចាក់​តន្ដ្រី Drone #12។ ជាមួយ​ DJ guest ពិសេស​គឺ DJ Inee ដែល​នាំ​យក​នូវ​សិល្បៈ​ Mix ភ្លេង​របស់នាង​មក​តាំងពីរុស្សី​ និង ហ្វាងចូវ​ ប្រទេស​ចិន ហើយអាច​ចូលរួម​បាន​ដោយឥតគិត​ថ្លៃ​ទៀត​នោះ ដឹង​តែ​ពិសេស​តែ​ម្ដង។ Pontoon Pulse មាន​ទីតាំង​នៅ​តាម​ផ្លូវ ១៧២ ចាប់​ផ្ដើម​ពី​ម៉ោង ១១យប់។ 

 

ថ្ងៃ​អាទិត្យ

និយាយទៅថ្ងៃ​នេះ​ភាគ​ច្រើន​សុទ្ធ​តែ​ងើប​ពី​ស្រវឹងគ្រប់​គ្នាតែម្ដង។ ប៉ុន្តែ​កុំភ័យថ្ងៃ​នេះ​ក៏នៅ​មាន​កម្មវិធីខ្លះ​អាច​ឲ្យ​អ្នក​កំដរអារម្មណ៍​និង​ចូលរួម​បាន​ដូច​គ្នា។​

 

មាន​អ្វី​ដាក់​បញ្ចាំង?

នៅ Flick នឹង​ដាក់​បញ្ចាំង​រឿង Poms ដែល​និយាយ​រៀបរាប់​ពី​ក្រុម Cheerleader មួយ​ក្រុម​កំពុង​តែ​ប្រកួត​ប្រជែងនឹង​ក្រុម​ផ្សេងទៀត។ បញ្ជាក់​រឿង​នេះ​គឺ ១៨+ សម្ដែង​ដោយ Diane Keaton អីចឹង​តោះ។ ចាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់​នៅ The Flicks ផ្លូវ​លេខ ៩៥។

 

មាន​អ្វី​ទៀត?

ប្រ​សិន​ជា​អ្នក​ស្រលាញ់​ឆ្កែ Good Dog នឹង​មាន​កម្មវិធី Phnom Penh Dog Training ចាប់​ពី​ម៉ោង ៩ ព្រឹក​ទៅ។ បើ​សិន​ជា​អ្នក​មិន​មាន​ឆ្កែ​អ្នកក៏អាចទៅ​មើល​ឆ្កែជា​ច្រើន​នៅ​ទីនោះ​ក៏បាន ដោយ​ក្រេប​កាហ្វេ​និង​តែ​ដាក់​លក់​នៅទីទាំង​នោះ។ Phnom Penh Dog Traning មាន​ទី​តាំង​នៅ​តាម​ផ្លូវលេខ ២០។​​ 

នៅ Meta House នឹង​មាន​កម្មវិធី​សម្រាប់​ក្មេងៗ បែប​ឆ្នៃ​ប្រឌិត ដោយ​ឲ្យ​ពួក​គេ​គូររូប ពោរពេញ​ទៅដោយ​គំនិត​ស្រមៃ និង​វិវឌ្ឍន៍ស្នាដៃ​របស់​ពួក​គេ។ ចាប់​ផ្ដើម​ពី​ម៉ោង ២ដល់៥ល្ងាច​នៅ Meta House 3.0 ផ្លូវ​លេខ ១៧៨។

សម្រាប់​កម្មវិធី​ប្លែក​ៗ ជា​កម្មវិធី​ប្រកួតប្រជែងលើក​ទី​១ នៅ​កម្ពុជា Koi Show and Matsue Kohaku Growout Contest ដែល​មាន​គណកម្មការ​មក​ពី​ប្រទេស ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន​ និង កម្ពុជា​ ផង​ដែរ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៩ព្រឹក​ដល់ ៤​រសៀល​នៅ Grande Koi Farm ផ្លូវជាតិ​លេខ ៦A។ 

នារីៗ មាន​រឿង​ពិបាកច្រើន​ទុក​ក្នុង​ចិត្ត​មែន? អ្នក​អាច​មក​​និយាយ​ពិភាក្សា​ពីជីវិត បទពិសោធន៍ សូម្បី​តែ​ការ​មក​រដូវ ពិបាន​អី​និយាយ​រឿង​​ហ្នឹង។ កម្មវិធី​នេះ​រៀប​ចំដោយ Dai Khmer Refill Station ចាប់​ពី​ម៉ោង ២ ដល់ ៥ រសៀល​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៦៤។

ជា​ចុងក្រោយ The Exchange នឹង​ប្រារព្ធកម្មវិធីជប់​លៀង​ចាក់​ភ្លេង​កម្សាន្ត​បែប Chill ដោយ DJ Shagzy ជាមួយ​ហ្នឹង​ប្រូម៉ូសិន​ទិញ​ស្រាកម្ពុជា​មួយ​ថែម​មួយ។ ចាប់​ផ្ដើម​ពី​ម៉ោង ១ រសៀល​ត​ទៅ​នៅ The Exchange ផ្លូវ​លេខ ៤៧។  

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top