Connect with us

អ្វីទាំងអស់​ដែល​អ្នកគួរ​តែ​ធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ

មគ្គទេស​ចុង​សប្ដាហ៍

អ្វីទាំងអស់​ដែល​អ្នកគួរ​តែ​ធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ

អ្វីទាំងអស់​ដែល​អ្នកគួរ​តែ​ធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ

និយាយទៅ​ដឹង​តែ​សប្បាយ​ហ្ម៎ងប៉ុន្មាន​ថ្ងៃ​ហ្នឹង 

Translated by Thearo Much

Read in English>

ថ្ងៃសុក្រ

មាន​អ្វី​ដាក់​បញ្ចាំង?

ក្រុម​ចម្រៀង​ The Beatles ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ចម្រៀងបុរស​សម្បូរស្នេហ៍​ សញ្ជាតិ​​អង់គ្លេសតាំងពី​ទស្សវត្សទី​៦០​មក​ម្ល៉េះ។ ក្រុម​ចម្រៀង​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ជា​ច្រើនដង​លើ​ចំណាត់​ថ្នាក់ Billboard កំពូល​ទាំង​១០០ ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់កំពូល​លើ​ការ​លក់​អាល់ប៊ុម ហើយ​បទ​ចម្រៀង​របស់​ពួក​គេ​ជា​ច្រើន​ត្រូវ​បាន​តារាចម្រៀងជំនាន់​ថ្មីយក​ច្រៀង​ឡើងវិញ​ជា​ច្រើន​ទៀតផង។ សាកស្រមៃ​ថាអ្វី​ទាំង​នេះ​គឺ​មិន​បាន​កើត​ឡើង ហើយ​គ្មាន​អ្នក​ណា​ស្គាល់ The Beatle សោះ ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ​ដែល​ដឹង អីចឹង​តើ​យ៉ាង​ម៉េច​វិញ? បើ​ចង់​ដឹង​ កុំភ្លេច​ទៅ​ទស្សនា​រឿង​ Yesterday ទើប​ដាក់​បញ្ចាំង​ថ្ងៃ​នេះ។ ម៉ោង​៩កន្លះ​យប់​ នៅ Major Cineplex Aeon Mall។  

 

Meta House រៀប​ចំកម្មវិធី​ដាក់​បង្ហាញ​ភាពយន្ត​ឯកសារ​មួយ​ រៀបរាប់​អំពីមធ្យោបាយ​ដែលអំណោយផល​ឲ្យ​ស្ដ្រី​អាច​ទទួល​បាន​ការ​សិក្សា​ និង​បញ្ជាក់​ពី​ភាព​មាន​​ជម្រក​ត្រឹម​ត្រូវ​ និង​សុវត្ថភាព​ជា​ហេតុផលមួយ​ពាក់ព័ន្ធ។ នាយក​ប្រតិបត្តិនៃ Harswell Foundation ប្រចាំ​ប្រទេស​កម្ពុជា​ មូល សំនៀង​ នឹង​បង្ហាញ​ពី​ទិសដៅ​នៃ​គម្រោង​នេះ​នៅ​តំបន់អាស៊ីអាគ្នេហ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​វិជ្ជមាន​ចំពោះ​ការ​ចូលរួម​របស់​ស្ដ្រី​ក្នុង​សង្គម ក៏ដូច​ជា​ផ្ដល់​កន្លែង​ស្នាក់​នៅ​ចំពោះ​ស្ដ្រី​ដែល​នឹង​ចូលរៀន​នៅ​សកលវិទ្យាល័យ​ផង​ដែរ។ បន្ទាប់​មក​ នៅ​ទីតាំង​នេះ​ដដែល​នឹង​ដាក់​បញ្ចាំង​ភាពយន្តឯកសារ​ឆ្នាំ ២០១៣ ចំណងជើងថា Girl Rising ដែល​និយាយ​ពី​នារី​ទាំង​៩​រូប ទូទាំងពិភភពលោក ក្នុង​នោះ​ក៏មាន​កម្ពុជា​ផង​ដែរ ដែល​ពួក​គេ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ការ​សិក្សា។ ចាប់ពី​ម៉ោង​៧ល្ងាច​ ដល់​១០យប់​​ នៅ Meta House ផ្លូវ​លេខ ១៧៨។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

រាត្រីថ្ងៃសុក្រ​នេះ​សម្បូរ​ទៅ​តន្ដ្រីហ្សាស Blues, funk, Soul និង​ រ៉ុក។    

“Jazz on the Farm” ជាកម្មវិធីសម្ដែង​តន្ដ្រី​បែប​ ហ្សាស​និង​រ៉ុក​បែក​ក្លាស៊ិក​នៅ Farm to Table ដែល​នឹង​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តន្ដ្រី​ករ​មួយ​គូរ the Marianna Hensley Duo។ ក្រោម​ភ្លើងពណ៌​ពព្រឹម​ៗ អ្នក​ចម្រៀង​ឈ្មោះ​ហៅ​ក្រៅថា ​“Honeysuckle Rose” នឹង​ច្រៀងបទ​ចម្រៀងបែប​ក្លាស៊ីកហ្សាស​ ជាមួយ​អ្នក​ជំនាញ​លេង​ព្យ៉ាណូ James Atkinson ចាប់​ពី​ម៉ោង ៦កន្លះ​ល្ងាច​ដល់​៩កន្លះ នៅ​ Farm to Table ផ្លូវ​លេខ​ ៣៦០។​

Botanico នឹង​រៀប​ចំ​រាត្រី​បែប Chill ម្ដង​ជាមួយ​តារា​ចម្រៀង Euan Gray និង​សមាជិក​២រូប​ទៀត។ លោក Euan បញ្ជាក់​ថា​លោក​នឹង​ច្រៀង​ចម្រៀង​និពន្ធ​ខ្លួន​ឯង​ខ្លះ និង​ចម្រៀង Cover ខ្លះ​ជាមួយ​សមាជិក​២រូប​ទៀត​គឺ Andrey Merscheryakov ជា​អ្នក​ជំនាញ​ខាង​បាស​ និង James Adams ជំនាញ​ខាង​វាយ​ស្គរ។ អ្នក​ទាំង​បី​ នឹង​សម្ដែង​តន្ដ្រី​បែប Soul និង Pop, R&B ដោយ​ច្រៀង​បទ​ចម្រៀងពី John Mayer, James Taylor ​ជាដើម។ ចាប់​ពី​ម៉ោង​៧កន្លះ ដល់​៩កន្លះ​នៅ Botanico ផ្លូវលេខ ២៩។ 

Indica Indie ជា​ក្រុម​មានសមាជិក​២រូប​គឺ Ronan Sheehan និង Hansley Bhikari នៃ​ក្រុម​ Goldilocks Zone នឹង​បង្ហាញ​ខ្លួន​នៅ ​Cloud រាត្រី​នេះ។ Hansley ប្រាប់ What’s On ថាក្រុមតូច​យើង​នេះ គឺ​មាន​ខ្ញុំ​និង​ Ronan សម្ដែង​តន្ដ្រី​ដែល​យើង​ចូល​ចិត្ត​ជាមួយ​គ្នា ជាក់ស្ដែង​​យើង​មាន​រស​និយម​តន្ដ្រី​ស្រដៀងគ្នា​ដូច​ជា Radiohead, Foo Fighters, Arctic Monkeys, Queens of the Stone Age ជាដើម។  ដោយយើង​ធ្លាប់​លេង​តន្ដ្រី Cover បែប​នេះ​ខ្លះ​ៗ ជាមួយ​គ្នា​រួច​ទៅ​ហើយ ដូច្នេះ​ចេញ​សម្ដែង​ជាមួយ​គ្នា​ក៏​ល្អ​ម្យ៉ាង​ដែរ​។ បើ​សិន​ជា​អ្នក​ចូលចិត្ត​តន្ដ្រី​បែបហ្គីតា Acoustic កុំភ្លេច​ទៅ​កាន់ Cloud ចាប់​ពី​ម៉ោង​៨​យប់​តាម​បណ្ដោយផ្លូវលេខ​ ៩។ 

Chicago Blues Band Chi-town នឹង​បង្ហាញ​ខ្លួន​យប់​នេះ​នៅ  Alchemy ​សម្ដែង​ដោយ​តន្ដ្រី​ករ​មក​តាំង​ពី​ទីក្រុង Chicago សហរដ្ឋអាមេរិក លោក Jeffro Starks ចូលរួម​ជាមួយ Gerard Evans អ្នក​លេង​សាក់ហ្សូហ្វូន​មក​ពី​ទីក្រុង​ Detroit។ ជាមួយ​នឹង​តន្ដ្រី​បែប funk, Rock’n’ Roll ប្រាកដ​ជាកំដរ​អារម្មណ៍លោក​អ្នក​ឲ្យ​សប្បាយ​ បើ​សិន​ជា​ចូល​ចិត្ត​បទភ្លេង​បែប Motown។ ចាប់​ពី​ម៉ោង ៨យប់​នៅ Alchemy ផ្លូវ​លេខ​ ១២៣។

ឬក៏ទៅ​កាន់ Ege Bar នៅម្ដុំទួលទំពូង​ដូច​គ្នា ដែល​មាន​ DJ Leo នឹង​ចាក់​តន្ដ្រី​បែប Disco,funk, house និង “tropicalism” ជាដើម។ ​ចំពោះ​ឈ្មោះ​តន្ដ្រី​ចុង​ក្រោយ​ដូច​ជា​ពិបាក​យល់ ប៉ុន្តែ​វា​ប្រហែល​ជា​ល្អ​ជាមួយ​នឹង Caipirinhas និង Daiquiris។ ចាប់​ពី​ម៉ោង ៩កន្លះ​យប់​នៅ Ege Bar ផ្លូវ​លេខ ៣៦០។ 

 

មាន​អ្វីនៅ​យប់​ជ្រៅ?

Sound Club នឹង​មាន​ការ​សម្ដែង​ពី DJ RKY មក​ពី​ប្រទេស​ថៃ ដែល​ល្បី​ល្បាញ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេងៗ ដូច​ជា Facebook, Instagram និង​ Youtube ជាដើម។ ប្រសិន​ជា​អ្នក​ចង់រាំ​កម្សាន្ត​បែប Pop EDM ទៅ​កាន់ Sound Club ពី​ម៉ោង​ ៨​យប់​ដល់​ ៤ ទៀបភ្លឺ។

 

ថ្ងៃ​សៅរ៍

មាន​អ្វី​ដាក់​បញ្ចាំង?

តើ​សិស្ស​និស្សិត​កម្ពុជា​ដឹង​អ្វី​ខ្លះ​ពី ពុល ពត? សំនួរ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ក៏ដូច​ជា​ចំណង​ជើង​នៃ​ភាពយន្ត​ឯកសារ​ ដាក់​បញ្ចាំង​នៅ Meta House​ ផង​ដែរ។ ថត​ដោយ​ផលិតករ​ភាពយន្ត​សញ្ជាតិខ្មែរ និងនិស្សិត​ខាង​ភាពយន្ត ឯកសារ​បង្ហាញ​ពី​កម្រិតយល់​ដឹង​នៃ​សិស្ស​ខ្មែរ​ជុំវិញ​សម័យកាល​ខ្មែរ​ក្រហម នឹង​ដាក់​បង្ហាញ​។ ចាប់​​ពី​ម៉ោង ៧ដល់៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។

ថ្ងៃ​នេះ​ដែរ​នៅ Meta House នឹង​ដាក់​បញ្ចាំង​ភាពយន្ត​បែប​កំប្លែង​អាល្លឺម៉ង់​ចំណង​ជើង​ថា ​Miss Mueller Must Go! និយាយ​អំពី​ពិភពលោកមួយ​ដែល​សម្បូរ​ទៅ​ដោយ​ក្មេង​វ័័យ​ឆ្លាត​ ប៉ុន្តែ​គ្រូ​ៗគឺ​ជា​បញ្ហា។ ជាមួយ​នឹង​មហិច្ឆតា​របស់​អាណាព្យាបាល​ក្មេង​ៗ ពួក​គេ​ចង់​ឲ្យ​កូនៗ រៀន​តែ​នៅ​សាលាល្អ​និងមាន​តម្លៃថ្លៃ។ ចាប់​ពី​ម៉ោង ៨កន្លះ​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។

 

មាន​អ្វី​ទៀត?

សម្រាប់​អ្នក​ជំនាញ​ខាង​សរសេរ​កូត​នៅ​ភ្នំពេញ កម្មវិធី “build day” នឹង​ធ្វើ​ឡើង​នៅ Emerald Hub។ កម្មវិធី​នេះ​រៀប​ចំ​ដោយ Facebook Delevoper Circle Phnom Penh ដែល​នឹង​ដាក់​បង្ហាញ​អ្នក​ចូលរួម​នូវ​  Spark AR, React 360 and Instant Game (សំខាន់​សម្រាប់អ្នក​សរសេរ​កម្មវិធី​សម្រាប់ Facebook developers)។

Collin’s Cambodia នឹង​មាន​កម្មវិធីគូររូប​ជាមួយ​ស្រា​ (Sip and Paint)។ Skybar នេះ​មាន​ទីតាំង​នៅ The Bridge ដែល​មាន​ទេសភាព​ដ៏ស្រស់​ស្អាត​នៃ​ទីក្រុងភ្នំពេញ ហ៊ុំព័ទ្ធ​ជាមួយ​នឹង​កោះ​ពេជ្រ​និង​មាត់​ទន្លេ អីចឹង​អ្នក​ចូលរួម​កម្មវិធី​គូរ​រូប​នេះ នឹង​អាច​ទទួល​បាន​នូវ​គំនិត​ច្នៃ​ប្រឌិត​ជា​ច្រើន។ ចាប់​ពី​ម៉ោង​ ៣ ដល់ ៥ ល្ងាច​នៅ Collin’s, The Bridge ផ្លូវ​លេខ ៧៨។ ​​​ 

មានអ្វី​កើត​ឡើង​ប្រសិន​ជា Bartender ពី​បារ​២ផ្សេងគ្នា​ផ្លាស់​ប្ដូរកន្លែង​រៀង​ខ្លួន? ប្រសិ​ន​ជា​ចង់ដឹង​នៅ​យប់​ថ្ងៃសៅរ៍នេះ Eduard ពី Elbow Room និង​ប្ដូរ​កន្លែង​គ្នា​ជាមួយ​​ Sorya ពី Fizz។ ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់​១ទៀបភ្លឺ​ នៅ Elbow Room និង​ Fizz ផ្លូវ​លេខ ៣០៨ និង ១៥៥។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

Austin Rizer នៃ​ក្រុម​រ៉ុកខ្មែរ Rizer នឹង​ចាប់​ដៃ​គូសម្ដែង​ជាមួយ ម៉ារី ថាច សម្រាប់ Acoustic Session នៅ Java Cafe ដែល​នឹង​សម្ដែង​ចម្រៀង​ជាភាសាអង់គ្លេសនិង​ខ្មែរ។ ចាប់​ពី​ម៉ោង ៦ដល់​៨​យប់​នៅ Java Cafe ទួលគោកផ្លូវលេខ ៣៣៧។  

ប្រសិន​ជាអ្នក​ចង់ទៅ​រាំ Salsa អ្នក​នឹង​ត្រូវ​ជ្រើស​រើស។ នៅ LF Social Club នឹង​ប្រារព្ធ​កម្មវិធី​ខួប​គម្រប់​មួយ​ឆ្នាំ ជាមួយ​នឹង​ការ​សម្ដែង​ជា​ពិសេស​ពី Havana Kings។ ដោយ​រួម​បញ្ចូល​នឹង​អ្នក​សិល្បៈ​ជា​ច្រើន​រូប​នៅ​ភ្នំពេញ the Havana Kings នឹង​ចាក់បទ​ភ្លេង​បែប​ Latin ហ្សា​ស​និង Salsa។ នៅឯ Duplex​​ ក៏មាន​កម្មវិធី ​“Latin Night Dance Party” ជាមួយ​នឹង La fiesta del felito នៅ​លើ​ឆាក​។ តាម​ពិត​ទៅ ដោយ​សារ​តែ​ក្រុម​ទាំង​ពីរ​សម្ដែង​រយៈ​ពេល​យូ​រ​អីចឹង​អ្នក​អាច​ផ្លាស់​កន្លែង​គ្នា​ទៅ​បាន​ទាំង​២។ ចាប់​ពី​ម៉ោង ៨ដល់១១យប់​នៅ LF Social Club ផ្លូវ​លេខ ៣០៨​​ និង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Duplex ផ្លូវ​លេខ ២៧៨។​

DJ MRSPKR នឹង​ចាក់​តន្ដ្រី​បែបទស្សវត្ស​ទី ៦០នៅ​ Long After Dark ប្រសិន​ជា​អ្នក​ចង់​បាន​បរិយាកាស​បែប​រ៉ូមែនទិក និង​ប្លែកអារម្មណ៍។ DJ រូប​នេះ​ក៏​នឹ​ង​ចាក់​បទ​ចម្រៀង​បែប ហ៊ីបហប​ ទស្សវត្ស​ទី​៧០ផង​ដែរ។ ចាប់​ពី​ម៉ោង ៧ល្ងាច​នៅ Long After Dark ផ្លូវ​លេខ ៤៥០។​​​

មាន​អ្វី​នៅ​យប់​ជ្រៅ?

នៅ One Love Reggae Rooftop នឹង​មាន​កម្មវិធី​ថ្មី​មួយ​ធ្វើ​ឡើង​ម្ដងជា​រៀង​រាល់​ខែ ហៅថា Soul On Everything។ អ្នក​រៀប​ចំ​កម្មវិធី​នេះ​បាន​និយាយ​ថា​ “កម្មវិធី​នេះ​គឹ​ប្រមូល​ផ្ដុំ​ដោយ​តន្រី​បែប Soulful និង​តន្ដ្រី​បែប​ទំនើប​ផង​ដែរ ដើម្បី​រួមរួប​នៃ​សកម្មភាពផ្សេងៗ​សម្រាប់​សហគមន៍អ្នក​ចូល​ចិត្ត​រាំកម្សាន្ត។”. តន្ដ្រី​បែប​ hip hop, r&b, house និង future bass នឹង​ចាក់ឲ្យ​រាំកម្សាន្ត​ ដោយ​អាច​ចូលរួម​ដោយ​សេរី​មុន​ម៉ោង​ ១១យប់​ និង​ដុល្លារ​បន្ទាប់​ពី​នេះ។ 

Positive Vibes បា​ន​ត្រលប់មក​វិញ​ជាមួយ​នឹង​កម្មវិធី​រដូវ​ភ្លៀង​នៅ​​ Cloud។ ទោះ​បី​ជា​ភ្លៀង​អាច​នឹង​ធ្លាក់​នៅ​ខាង​ក្រៅ ប៉ុន្តែ DJ នៅទីនោះ​នឹងចាក់តន្ដ្រី​ឲ្យ​អ្នក​រាំកម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។ ចាក់​ភ្លេង​ដោយ Moudy និង Shadow of Space ចាប់​ពី​ម៉ោង ១០យប់​នៅ Cloud បណ្ដោយ​ផ្លូវ​លេខ ៩ សំបុត្រ​ចូលរួម​ទស្សនា​តម្លៃ ៣ដុល្លារ។ 

ដូច​សព្វដង Pontoon Pulse នឹង​នាំ​យកមកនូវ​តន្ដ្រីបែប Underground house, techno, electro និង Acid ព្រមទាំង​រួម​បញ្ចូល​នូវ​តន្ដ្រីបែប Disco និង​ Funk។ ចំពោះ​តម្លៃ​សំបុត្រចូលរួម​គឺ​ធម្មតា​ ៨ ដុល្លា ប៉ុន្តែ​បើ​សិន​ជា​អ្នក​ដឹង​ពាក្យ​សម្ងាត់នោះ​គឺ​អ្នក​អាច​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ។ Shhhh ពាក្យ​សម្ងាត់​នោះ​គឺ  ​“kimono”។ អីចឹង​ចាំអង្កាល់? ចាប់​ពី​ម៉ោង ១០យប់​នៅ Pontoon Pulse ផ្លូវលេខ​ ១៧២។​

 

ថ្ងៃ​អាទិត្យ

មាន​អ្វី​ដាក់បញ្ចាំង?

នៅ​ឆ្នាំ ២០០៨ ភេរវករ​ប៉ាគីស្ថាន​មួយក្រុម​ បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​ដ៏អាក្រក់មួយនៅ​ទីក្រុង​ មុមបៃ ប្រទេសឥណ្ឌា ដែលសម្លាប់​មនុស្ស​អស់​ដល់​ទៅ ១៧៤​នាក់​ក្នុង​រយៈ​ពេល​ ៤ថ្ងៃ។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ទីតាំង​ផ្សេងៗ ដូច​ជា ស្ថានីយ៍រថភ្លើង​ រថយន្តតាក់ស៊ី​ និង​ភោជនីយដ្ឋាន​មួយ​និង​សណ្ឋាគារ​ដល់​ទៅ​២។ ភាពយន្ត Hotel Mumbai នឹ​ង​ដាក់បញ្ចាំង​នៅ​ Flicks ផ្លូវ​លេខ ៩៥ ចាប់​ពី​ម៉ោង​២រសៀល។

មាន​អ្វី​លើ​ឆាក​សម្ដែង?

បើ​សិនជា​អ្នក​ចង់​រៀបរាប់​រឿង​រ៉ាវ​ផ្សេងៗពី​ចម្រៀង ចាប់យក​ហ្គីតា​របស់​អ្នក​ទៅ​កាន់ ​Sharkys ដើម្បីចូលរួម​កម្មវិធី open mic។ ចាប់​ពី​ម៉ោង ១ដល់៤រសៀល​នៅ Sharkys Bar ផ្លូវលេខ ១៣០

មាន​អ្វី​ទៀត?

ការ​សម្ពោធ​បើកកម្មវិធី  “I Am a Daughter” នឹង​ធ្វើឡើង​នៅ​រសៀល​នេះ​នៅ Meta House។ កម្មវិធី​នេះ​នឹង​រៀប​រាប់​ពី​រឿង​រ៉ាវ​ខ្លះៗ មាន​ទាំង​វីដេអូ​ខ្លីៗ និង​កិច្ច​ពិភាក្សា​ផ្សេងៗ ផងដែរ។ កម្មវិធី​នេះ​រៀប​ចំ​ដោយ​អ្នក​និពន្ធ​វ័យ​ក្មេង​ Kim Dyna ដោយធ្វើ​ឡើង​ក្នុង​​គោលបំណង​ជួយ​ ណែនាំ និង ផ្ដល់​កម្លាំង​ចិត្ត​ដល់​នារីកម្ពុជា​វ័យក្មេង។ ចាប់​ពី​ម៉ោង ៣ដល់​៦រសៀល​នៅ Meta House ផ្លូវ​លេខ ១៧៨។

 

Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top