យេ!!! ថ្ងៃចុងសប្ដាហ៍បានមកដល់ហើយ។ នេះគឺអ្វីៗដែលអ្នកគួរធ្វើដើម្បីចំណាយពេលវេលាល្អទាំងនេះឲ្យកាន់តែមានន័យ។ ថ្ងៃសុក្រ មានអ្វី… សម្រាប់អាហារ? ភោជនីយដ្ឋាន Le Boutier នឹងប្រារព្ធកម្មវិធី Thanksgiving រាត្រីនេះ ដោយផ្ដល់លោកអ្នកនូវមាន់តួកគី ប៉ុន្ដែអញ្ជើញឲ្យលោកអ្នកនាំយកនូវអាហារខ្លះមកជាមួយផងដែរ សម្រាប់អាហារជុំគ្នា។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់៩យប់ នៅ Le Boutier ផ្លូវ ៣០៨ ទន្លេបាសាក់។ ចូលចិត្តអាហារតាមដងផ្លូវ ប៉ុន្ដែមិនចង់រំខានរឿងមូសខាំ? លោកអ្នកអាចមកកាន់ EleveOne ល្ងាចនេះសម្រាប់កម្មវិធី Street Food Friday ចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់ ៩:៣០យប់ ទីតាំងនៅតាមផ្លូវលេខ ១២៣ ទួលទំពូង។ មានអ្វី… ដាក់បញ្ចាំង? សម្រាប់ការដាក់បញ្ចាំងនៅពេលរសៀល META House មានភាពយន្ដឯកសារមួយឈ្មោះថា “Before the Flood” ដែលជាភាពយន្ដដែលផលិតដោយតារាហូលីវូដ Leonardo DiCaprio និយាយរៀបរាប់ពីបញ្ហាទាក់ទងនឹង Climate Change ទូទាំងពិភពលោក ចាប់ពីម៉ោង៤រសៀលតទៅ ទីតាំងនៅតាមបណ្ដោយផ្លូវ…
