ថ្ងៃអាទិត្យទី ៨ ខែតុលា នេះកុំភ្លេចទៅកាន់ម្ដុំបឹងកេងកង១ ដែលនឹងប្រមូលផ្ដុំដោយកំពូល DJ ល្បីៗប្រចាំទីក្រុង និង ក្រុម Artists ផ្សេងៗទៀតរួមដៃគ្នា ក្នុងពិធីជប់លៀងបែបតន្ដ្រីអេឡិចត្រូនិក (EDM party) ដ៏ធំអស្ចារ្យមួយ។

តើនេះគឺជាកម្មវិធីអ្វី?
ប្រារព្ធធ្វើឡើងនៅ Tusk កម្មវិធី Posit+ve Vibes គឺជាកម្មវិធី Music Festival ខ្នាតតូចមួយដែលប្រមូលផ្ដុំដោយ DJ ល្បីៗជាច្រើនរូប, ការសម្ដែងគូរគំនូរ, និង ការរចនា Artworks និង Graffiti ដោយ Alias 2.0, Psycho Head (អ្នកនាង Christina Limmi) និងក្រុម N o w h e r e ។
ចំណែកឯអ្នកជំនាញខាងការតុបតែងមុខ Dori Molnar នឹងផ្តល់ជូនលោកអ្នកនូវអារម្មណ៍ដ៏រីករាយមួយត្រៀមរួចជាស្រេចសម្រាប់កម្មវិធីនេះ ហើយលោកអ្នកក៏អាចជ្រើសរើសនូវសំលៀកបំពាក់ឡូយៗមួយកំប្លេម្នាក់ ឫក៏គ្រឿងលម្អផ្សេងៗ នៅផ្សារចល័ត ទីតាំងនៅទីនោះតែម្ដង ដែលនឹងមានហាងលក់សំលៀកបំពាក់ស្អាតជាច្រើនដាក់លក់ទំនិញនៅទីនោះ។
មិនត្រឹមតែប៉ុណ្ណោះអ្វីដែលពិសេសបំផុតគឺ អាងហែលទឹកដ៏គួរឲ្យចង់ងូត និងស្រាក្រឡុកឫភេសជ្ជៈឆ្ងាញ់ៗក៏មាននៅទីនោះទៀត។ គ្រាន់តែឮគឺចង់ទៅចូលរួមកម្មវិធីនេះបាត់ទៅហើយ។

តើ DJ ណាខ្លះនឹងចាក់ភ្លេងកំដរនៅកម្មវិធីនេះ?
កម្មវិធីថ្ងៃអាទិត្យនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះនឹងមានការសម្ដែងពី DJ ល្បីៗមកពីទូទាំងពិភពលោកដូចជា Moudy, Sushi Firas, Disc Joshi, Ma Lo, Max Mason, Watt’s Up, Heka, Crappy Beats និង Monsoon Soundsystem។
https://soundcloud.com/moudy/magic-carpet-ride-moudy-august-2017
ចុះតម្លៃសំបុត្រវិញថ្លៃប៉ុន្មានដែរ?
សំបុត្រ? មិនបាច់ភ័យទេ កម្មវិធីតន្ដ្រី EDM នេះគឺអោយលោកអ្នកចូលរួមដោយមិនគិតថ្លៃនោះទេ!!!
ញ៉ាំស្រាបៀរដោយសេរី
មែនហើយ! មកដល់កម្មវិធីជប់លៀងនៅចន្លោះម៉ោង ៣ និង ៤ រសៀលល្ងាចលោកអ្នកនឹងអាចញ៉ាំស្រាបៀរដោយឥតគិតថ្លៃ! តែកុំចាំយូរពេក ប្រយ័ត្នយឺតពេលព្រោះក្រុមការងារយើងមានពីររូបមកពី ស្កុតឡែន ពួកគាត់ពូកែញ៉ាំស្រាបៀរណាស់។ អីចឹង! កុំចាំយូរ! 😉
ចាប់ផ្ដើមអារម្មណ៍ Posit+ve Vibes របស់លោកអ្នក
អីចឹង កុំភ្លេចជួបគ្នាថ្ងៃអាទិត្យនេះ ដែលពួកយើងនឹងលំហែរអារម្មណ៍ដោយ ហែលទឹកជាមួយនឹងស្រាក្រឡុងម្នាក់មួយកែវ ហើយរាំកម្សាន្តនឹងតន្រ្ដីរហូតដល់ចប់កម្មវិធីតែម្តង!!!
កុំភ្លេចមកចូលរួមទាំងអស់គ្នា!


One Comment Add yours