កន្លែង​កម្សាន្ត​ល្អៗ​​គួរ​តែចូល​រួម​ចុង​សប្ដាហ៍​នេះ!

ចុង​សប្ដាហ៍​ទៀត​ហើយ​! លើក​នេះ​ធានាថា​អ្វី​ក៏​មាន​ដែរ មិន​ថា​ជា​រោង​កុន ការ​សម្ដែង​សិល្បៈ ការ​ប្រគំតន្ដ្រី​ផ្សេងៗ​ជា​ច្រើន​ព្រម​ទាំង​ក្លឹប​រា​ត្រី​ មិ​ន​ចេះ​តិច… មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គឺ​ ពិធី​បុណ្យ​ខ្នាត​តូច​ដ៏​ពិសេស​មួយ។ ចូល​រួម​ទាំង​អស់​គ្នា!

Click here to Read this in English >>

ថ្ងៃ​សុក្រ

សិល្បៈ និង​ ការថត​រូប

ក្រុម​​​អ្នក​សិល្បៈ​នាំ​មុខ​ខ្មែរ,​​ អ្នក​ថត​រូប, អ្នក​ផលិត​ភាព​យន្ដ​, អ្នក​តុប​តែង​មុខ​, ក្រុម​អ្នក​អភិរក្ស​ និង​ចុង​ភៅ​ នឹង​ចូល​រួម​គ្នា​ក្នុង​កម្មវិធី​ដ៏​ធំមួយ​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ សត្វ​ព្រៃ​របស់​កម្ពុជា​។ កម្មវិធី Eat Khmer Flavour, Not Khmer Wildlife នឹង​និយាយ​អំពី​​ការ​គំរាម​កំហែង​ ទៅ​លើ​សត្វ​ព្រៃ​ដោយ​ពួក​អ្នក​ប្រមាញ់​ខុស​ច្បាប់។ ​បញ្ហា​នេះនឹង​ត្រូវ​លើក​​មក​និយាយ​​ដោយ​ប្រើ​ប្រាស់​ពិពរណ៌​រូប​ថត​, គំនូរ​, និង​ ភាព​យន្ដ​ឯកសា​ខ្នាត​ខ្លី។ ក្នុង​នោះ​ផង​ដែរ​ក៏​មាន​រូប​ចំលាក់​ធំៗ ធ្វើ​ពី​​ខ្សែ​អង្គប់​ នូវ​កូន​​ដំរី​​ពិត​ប្រាកដដែល​សង្គ្រោះ​បាន​ឈ្មោះ Chhuok។ ​កម្មវិធី​នេះ​លោក​អ្នក​អាច​ចូល​រួម​ដោយ​មិន​គិត​ថ្លៃ​ ឫ​ក៏​អាច​ចំនាយ​១៥​ដុល្លារ​ បើសិន​ជា​ចង់​ញ៉ាំ​អាហារ​បុហ្វេ​​​បែប​ខ្មែរ​។ ចាប់​ផ្ដើម​ពី​ម៉ោង ៥ៈ៣០ល្ងាច​ដល់​១០​យប់​ នៅភោជនីយដ្ឋាន​​ Uy Kuyteav Cambodian Restaurant ផ្លូវ​លេខ​ ៥៧ បឹង​កេង​កង។

Dina w Blue Village

ពេល​នោះ​ដែរ​លោក Bruno Levy និង​ចាប់​បើក​ពិពណ៌មួយ​ពី​ការងារ​លោក​ឈ្មោះ ‘69 នៅ Cloud ដែល​និង​បរិយាយ​អំពី​ការ​បង្កើត​ឡើង​វិញ​នូវ​អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​ក្នុ​ង​ជំនាន់​មាស​ ចុង​ទស្សវត្ស​ទី ៦០។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Cloud ផ្លូវ​លេខ​ ៩ ទន្លេបាសាក់។

ហើយ​តារា​សិល្បៈ The Atelier និង​បើក​ទ្វារ​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​នូវ​ កន្លែង​​ផលិត​វត្ថុ​សិល្បៈ​ផ្សេងៗ​របស់​ពួក​គេ, ជួប​ជាមួយ​សិស្ស​ៗ, ក៏​ដូច​ជា​ទស្សនា​នូវ​វត្ថុសិល្បៈ​ផ្សេងៗ​ទាំង​នោះ​ដែល​ពួក​គេ​កំពុង​តែ​ផលិត។​ ទីតាំង​នៅ The Atelier ផ្លូវ​លេខ​ ១៩​ និង ៥៤ ខាង​លើ SOHO Pub ខណ្ឌ​ដូន​ពេញ។

 

ភាព​យន្ដ

ភាព​យន្ដ​ថ្មី​រឿង Blade Runner 2049 ដែល​ជា​វគ្គ​ថ្មី​របស់​រឿង​នេះ​បញ្ចេញ​កាល​ពី​ទស្សវត្ស​ទី ៧០ (ហើយ ក៏​ជា​រឿង​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ផង​ដែរ​) ពេល​នេះ​គឺ​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ហើយ​។ លោក​អ្នក​អាច​ទៅរក​មើល​បាន​នៅ​រោង​កុន Legend ទួល​គោក, Citymall ឫ មាន​ជ័យ​នៅវេលា​ម៉ោង ៩​យប់​នេះ។

ភាព​យន្ដ​ឯកសា​រ​ពីរ​ដែល​អ្នក​មិន​គួរ​រំលង​ គឺ​នឹង​ដាក់​បញ្ចាំង​នៅ META House យប់​នេះ​ដែល​បង្ហាញ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ទីក្រុង​ភ្នំពេញ​ គឺ​រឿង Girls of Phnom Penh បញ្ចាំង​ម៉ោង ៧​ល្ងាច​ និង​រឿង REDLIGHT បញ្ចាំង​ម៉ោង ៨​យប់​ ដែល​បាន​និទាន​រឿង “Narrated” ដោយ​តារា​សម្ដែង Lucy Lui។ META House មាន​ទីតាំង​នៅ​ ផ្លូវ​សុធារស​ ទន្លេបាសាក់។

ជម្រើស​មួយ​ទៀត​ ប្រសិន​ជា​អ្នក​រស់​នៅ​ម្ដុំ​ត្រើយ​ម្ខាង​វិញ​ នៅ​ Oupost និង​មាន​ដាក់​បញ្ចាំង​រឿង Boyhood ចាប់​ពី​ម៉ោង ៧​យប់​ត​ទៅ។ Oupost មាន​ទីតាំង​នៅ​ផ្លូវ​ទន្លេបាសាក់​ ខាង​ក្រោយ​សណ្ឋារគារសុខា។

រោង​កុន​ និង​ រាំកម្សាន្ត

ក្រុម​សម្ដែង The Phnom Penh Players និង​ La Troupe de Théâtre Francophone de Phnom Penh ចូល​រួម​គ្នា​ ដើម្បី​បង្ហាញ​ពី​ល្ខោន​និយាយ​ “Plays” យប់​នេះ​ក្រោម​ប្រធាន​បទ​ “Life, Love and Other Illnessess” ដែល​មាន​​ការ​សម្ដែង​បួន​ឈុត​ខ្លីៗ​ ដែល​រៀប​ចំ​ដោយ Theresa Rebeck, Edward Albee, Eugène Ionesco និង​ Harry Kondoleon។ ហើយ​នេះ​ជា​ព័ត៌មាន​លំអិត… កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧ៈ៣០​ល្ងាច​ទៅ​នៅ PPIIA ផ្លូវ​លេខ​ ៥១ បឹង​កេងកង១។

អាហារ​ និង ភេសជ្ជៈ

ប្រសិន​ជា​លោក​អ្នក​បាន​ចូល​រួម​មើល​ល្ខោន​យប់​នេះ អ្នក​នឹង​មាន​បង្កាន់​ដៃ (Voucher) សម្រាប់​​ស្រាបៀរ​ដោយ​ឥត​គិត​ថ្លៃ​មួយ​កែវ​នៅ​ Tusk… ព្រោះ​ទី​នោះ​គឺ​នឹង​ប្រារព្ធ​កម្មវិធី Afterparty! អីចឹង​ចាំ​អង្គាល់​ចេញ​ពីមើល​ល្ខោន​ ទៅ​ចូល​រួម​ជប់​លៀង​រាំ​កម្សាន្ត​ទាំង​អស់​គ្នា។ ចាប់​ផ្ដើម​ពី​ម៉ោង ៩​យប់​តទៅ​ដល់​​ទៀប​ភ្លឺ​នៅ Tusk House ផ្លូវ​លេខ ២៧៨។

ចេញ​ពី​ក្នុង​ក្រុង​បន្ដិច​, នៅ Kingdom Breweries និង​ប្រារព្ធ​កម្មវិធី​ជប់​លៀង​ TGIF ប្រចាំ​ខែ​តុលា ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ទិញ​សំបុត្រ​តម្លៃ​១២​ដុល្លារ​ នឹង​ផ្ដល់​ឲ្យ​នូវ​​ Burger ពី​ Digby ម្នាក់​មួយ ឫឈុត BBQ ជាមួយ​ស្រាបៀរ​ ផឹក​មិន​កំណត់​។ ម្យ៉ាង​ទៀត​កុំភ្លេច​ឲ្យសាក​ White beer និង IPA ឲ្យ​សោះ​ព្រោះ​វា​ឆ្ងាញ់​ជាង​គេ។

ជម្រើស​មួយ​ទៀត​គឺ​នៅ Elbow Room នឹង​​មាន​ Guest bartender ប្រចាំ​សប្ដាហ៍​មួយ​រូប​គឺ Ash Raj ដែល​បម្រើ​ការ​នៅ​បារ​ដ៏​​ល្បី​មួយ​នៅ សាំងហ្គាពួរ​ “28 Hong Kong Street” នឹង​មក​​ក្រឡុក​ Cocktails ឆ្ងាញ់ៗ​ឲ្យ​ភ្ញៀវ​នៅ​ទី​នោះ​ទាំង​អស់​គ្នា​យប់​នេះ​។ Elbow Room មាន​ទីតាំង​​ទៅ​តាម​បណ្ដោយ​ផ្លូវ​ ៣០៨ សង្កាត់​ទន្លេ​បាសាក់។

Elbow Room Mekong Swizzle

ការ​ប្រគំតន្ដ្រី

យប់​នេះ​ពិត​ជា​មាន​ការ​ប្រគំ​តន្ដ្រី​ច្រើន​កន្លែង​ណាស់ ចង់​ទៅ​ណា​ក៏​បាន​ដែរ​តាម​ចិត្តចង់…

ដំបូង​បង្អស់​នៅ​ Garage Ba នឹង​ចាប់​ផ្ដើម​បើក​យប់​នេះ​ជាមួយ​ តារា​ៗ​សំណព្វ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដូច​ជា Channathy Kak ពី​ Cambodian Space Project, លោក Joe Wrigley, Steve Sutcliffe, Scoddy, កញ្ញា Sarawan និង Clay George។ ចាប់​ផ្ដើម​ពី​ម៉ោង ៧​យប់​ដល់ ២​ទៀប​ភ្លឺ តាម​បណ្ដោយ​ផ្លូវ​ ១១០ មាត់​ទន្លេ។

នៅ​តាម​មាត់​ទន្លេ​ដដែល​ លោក Joshua Chiang និង Pervez Smart និង​សំដែង​​តន្ដ្រី​បែប​ rock, reggae, blues និង​បទ Originals នៅ FCC ចាប់​ពី​ម៉ោង ៧​យប់​ ទីតាំងនៅ​ជ្រោយ​ស៊ីសុវត្ថិ(Sisowat Quay)។ ចំណែក​ឯ Sonny Krishnan ក៏​នឹង​សម្ដែង​នៅ Tacos Kokopelli ចាប់​ពី​ម៉ោង តាម​បណ្ដោយ​ផ្លូវ​ 19z ដូនពេញ។

ជម្រើស​មួយ​ទៀត​ បើ​ចូល​ចិត្ត​តន្រ្ដី​បែប Gypsy Jazz កុំ​ភ្លេច​ទៅ​កាន់ Farm to Table  ចាប់​ផ្ដើម​ពី​ម៉ោង ៦ៈ៣០​ល្ងាច​ដល់​៨ៈ៣០​ល្ងាច​នៅ​ផ្លូវ​លេខ​ ៣៦០​ បឹង​កេង​កង​១។ សម្រាប់​តន្ដ្រី​បែប​ Soul និង funk ទស្សវត្ស​ទី​៧០ ចូលរួម​ជាមួយ​ Mirasol Unlimited នៅ​ Alchemy ចាប់​ពី​ម៉ោង ៨​យប់​ ទីតាំង​នៅ​តាម​ផ្លូវ ១២៣ ទួលទំពូង។ សម្រាប់​អ្នក​ចូល​ចិត្ត​តន្រី្ដ Guitar acoustic លោក Kyle Orten នឹង​សម្ដែង​នៅ Botanico ចាប់ពី​​ម៉ោង ៧​យប់​ដល់​៩ៈ៣០​យប់​ ទីតាំង​តា​ម​បណ្ដោយ​ផ្លូវ​លេខ ២៩។ ឫ​ប្រសិន​ជា​ចូល​ចិត្ត​តន្ដ្រី​បែប​ folk-pop ទៅ​កាន់​ Top Banana ដែល​តារា​ចម្រៀង​សញ្ជាតិ​អូស្រ្ដាលី​មក​ពី​បាំងកក John Will Sail នឹង​សម្ដែង​នៅ​ទី​នោះ ចាប់​ពីម៉ោង​៩យប់ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ២៧៨។ ​

ខណៈ​នោះ​ដែរ​ នៅតារាចម្រៀង Blues ពី Chicago លោក Jeffro Starks នឹង​សម្ដែង​នៅ​ Elly’s Bars & Grill ដែល​មាន​ប្ររព្ធ​កម្មវិធី Oktoberfest ជាមួយ​បុហ្វេ​តម្លៃ​៥​ដុល្លារនៃ​ Bratwurst អាល្លឺម៉ង់, sauerkraut និង Stuffed chicken។ កម្មវិធី​នេះចាប់​ផ្ដើុំម​​ពី​ម៉ោង ៧ៈ៣០​ល្ងាច​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៣៥ ទួល​ទំពូង។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​សម្ដែង​ចម្រៀង​បែប Classic rock covers ពី Zargz នៅ​​បារ​ថ្មី​តាម​មាត់​ទន្លេ​គឺ Stage Bar ចាប់​ពី​ម៉ោង ៨​យប់​ ទីតាំង​តាម​ជ្រោយ​ព្រះ​ស៊ីសុវត្ថិ(Sisowat Quay)។​ Fender Benders នឹង​សម្ដែង​នៅ Sharky Bar ចាប់​ពី​ម៉ោង ៩​ល្ងាច​ត​ទៅ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៣០។

ក្លឹប​រា​ត្រី

យប់​ថ្ងៃ​សុក្រ​នេះ​នឹង​មាន​កម្មវិធី​ជប់​លៀង pool party ដ៏​ធំ​មួយ​នៅម្ដុំ​កោះ​ពេជ្រ ដែល​នឹង​​មាន​ប្រគំតន្ត្រីបែប​ techno និង house ពី DJ Saint Vincent និង Tim Coates។ តម្លៃ​សំបុត្រ​គឺ ៨ដុល្លារ​ ជាមួយ​នឹង​ស្រាបៀរ​មួយ​ដប។ កម្មវីធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​យប់​ដល់​១​ភ្លឺ​នៅ DIB Club កោះ​ពេជ្រ។

pool party

នៅ​ឯ MadHouse ឯ​ណោះ​វិញ Moudy, Heka and friends និង​ចាក់​ភ្លេង​នៅ MadHouse ចាប់​ពី​​ម៉ោង ១០យប់​ដល់​ម៉ោង ៧​ព្រឹក​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧២។ នៅ​ជិត​នោះ​ដែរ DJ Soso “The Machine” មក​ពី Dubai នឹង​សម្ដែង​នៅ Pontoon ចាប់​ពី​ម៉ោង ៩​យប់​ដល់​៤​ទៀប​ភ្លឺ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៥១។

នៅ Epic Club ខាង​ក្រោយ Jet’s Container Market វិញ DJ Felcy (និង​កញ្ញា Borneo 2017… យើង​កំណត់​សម្គាល់​ពីប្រភេទ​បទ​ភ្លេង​ដែលបាន​ជ្រើស​រើស​ក៏ដូច​ជា​ប្រភេទ​ DJ គឺ​តាម​ Style របស់​ Epic Club)  នឹ​ង​ចាក់​ភ្លេង​បែប EDM ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​៣​ទៀប​ភ្លឺ​។ ពេល​នោះ​ដែរ លោក​អ្នក​ក៏​អា​ច​ មក​រាំកម្សាន្ត​តាម​ចង្វាក់​ស្រាលៗ​គឺ BedRock Party តាម​បែប​ទស្សវត្ស​ទី​៨០​ នៅ META House ចាប់​ពី​ម៉ោង ៩​យប់​ដល់​១​ទៀប​ភ្លឺ​ ផ្លូវ​សុធារស។

ថ្ងៃ​សៅរ៍

សិល្បៈ និង​ ការ​ថត​រូប

ប្រសិន​បើ​លោក​អ្នក​នៅ​ជិត​វិមាន​ឯករាជ្រថ្ងៃ​នេះ កុំភ្លេច​ទៅ​កាន់ Java Creative Cafe ដើម្បី​ចូល​រួម​ទស្សនា​ពិពរណ៌ Kong Vollak’s Invisible Conversations ដែល​និយាយ​ពី​រឿង​រ៉ាវ​​របស់​ជន​រស់រាន​មានជីវិត​ពី​​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​។ កម្មវិធី​ធ្វើ​ទៅ​នៅ Java Creative Cafe ផ្លូវ​ព្រះសីហនុ​​ ហើយ​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។

invisible conversations.jpg

លោក​អ្នក​ក៏​អាច​ទិញ​របស់​របរ​សិល្បៈ​បាន​នៅ SPACE FOUR ZERO ដែល​នឹង​ដាក់​លក់​គំនូរ​សិល្បៈ​បែប retro art និង rock memorabilia នៅ​ចុង​សប្ដាហ៍​នេះ​​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ ៣០​ភាគ​រយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ DJ Bongalot នឹង​ចាក់​តន្រ្ដី​កំដរ​ ព្រម​ទាំងមាន​ស្រា​​បៀរដាក់​ឲ្យ​ញ៉ាំ​ដោយ​​ឥត​គិត​ថ្លៃ​​ផង​ដែរ។

Space Four Zero promo 2 copy

ឫ​ក៏​អ្នក​អាច​រៀន​គូរ​គំនូរ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​កម្មវិធី self-portrait on canvas workshop របស់​ N o w h e r e រសៀល​ថ្ងៃ​នេះ​ចាប់​ពី​ម៉ោង ១ៈ៣០​រសៀល​ ដល់ ៥ៈ៣០​ល្ងាច​នៅ​តាម​បណ្ដោយ​ផ្លូវ 172z2 ចុះ​ពី​ផ្លូវ​ Norodom Boulevard តម្លៃ ៤០ដុល្លារ​ក្នុង​មួយ​នាក់។

ភាព​យន្ដ​ និង រោង​កុន

កុំ​ភ្លេច​យប់​នេះ​​គឺ​ជា​យប់​ចុង​ក្រោយ​ នៃ​ការ​សម្ដែង​ល្ខោន “Life, Love and Other Illnesses” នៅ PPIIA ចាប់​ពី​ម៉ោង ៧ៈ៣០​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​​៥១។

ភាព​យន្ត​

រឿង Little Girl Blue និង​បរិយាយ​ពី​សោកនាដកម្ម​​របស់​ Janis Joplin ដែល​ជា​តារា​ចង្វាក់ rock’n’roll ដ៏​ល្បី​មួយ​រូប​ ដែល​បាន​ស្លាប់​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ជ្រុល​ពេល​អាយុ​ ២៧ ឆ្នាំ​។ ចាប់​ផ្ដើម​ពី​ម៉ោង ៤​ល្ងាច​នៅ META House, ផ្លូវ​សុធារស។

បន្ទាប់​មក​ទៀត​ មក​ទស្សនា​រឿង​រ៉ាវ​ដក​ស្រង់​ពី​ជីវិត​ពិត​របស់ Neruda សម្ដែង​ដោយ Gael Garcia Bernal ជា​បុរស​ម្នាក់​​មាន​កាតព្វកិច្ច​តាម​ចាប់ Pablo Naruda នៅ​អំឡុង​ពេល​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

អាហារ​ និង ភេសជ្ជៈ

ស្រាបៀរ​ និង ចាក់សាក់.. មាន​អ្វី​មិន​ល្អ? ចូល​រួម​កម្មវិធី​ Tiki & Tattoos night ដែល​លោក​អ្នក​អាច​ញ៉ាំ​ cocktails ក្នុង​តម្លៃ​តែ ៣​ដុល្លារ ស្រាបៀរ​តែ​១ដុល្លារ​ និង​សាក់​តម្លៃ​តែ​ ៣០​ដុល្លារ​​ចាប់​ពី​ម៉ោង ៨​យប់​ដល់​ម៉ោង ២​ទៀប​ភ្លឺ​ នៅ​ Salty Dog ផ្លូវ​ ១៧២។ (កក់​មុន​កាន់​តែ​ល្អ)

elephant tattoo gif.gif

ល្ងាច​នេះ​ក៏​មាន​កម្មវិធី​បុហ្វេ​ញ៉ាំ​បាន​តាម​ចិត្ត​​នៅ Tropical Lounge ដែល​លោក​អ្នក​អាច​កម្មង់​អាហារ​បាន​តាម​ចិត្ត​ក្នុង​តម្លៃ ៨.២៥​ដុល្លារ​។ ស្រាក្រឡុក​នឹង​បញ្ចុះ​តម្លៃ ២៥​ភាគ​រយ​ផង​ដែរ​។ ចាប់​ផ្ដើម​ពី​ម៉ោង ៦​ដល់​៩​យប់​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៤០០ បឹង​កេងកង​១។ ឫ​ក៏​សាក​ល្បង BBQ នៅ Secret Cafe ក្នុងកម្មវិធី​ Intriguing Beach Party BBQ​​ ចាប់​ពី​ម៉ោង​ ៥​ល្ងាច​ដល់​ពាក់​កំណ្ដាល​យប់​ ផ្លូវ​ 19z។

បើ​សិន​ជា​ចង់​ចូលរួម​កម្មវិធី​លក្ខណៈ​ចំណាយ​លុយ​ច្រើន​បន្ដិច​ នៅ Rush Pub និង​មាន​កម្មវិធី​ភ្លក់​រសជាតិ​ Wine គឺ Wine, Cheese and Cold Cuts Night ដែល​លោក​អ្នក​អាច​សាក​ល្បង​ Wine ចំនួន​បួន​រស​ជាតិ​ និង​ការ​សម្ដែង​ពី​លោក Jeff Sleeman។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧យប់​ដល់​១១​យប់​នៅ Rush Pub ផ្លូវ​លេខ ២៨២ សំបុត្រ​ចូល​រួម​តម្លៃ ២០​ដុល្លារ។

 

ការ​ប្រគំ​តន្ដ្រី

បន្ទាប់​ពី​ការ​សម្ដែង​ដ៏​អស្ចារ្យកាល​ពី​ខែ​មុន​ Hypnotic Fist Technique នឹង​ត្រលប់​មក​វិញ​យប់​នេះ​ នៅ Tusk ចាប់​ពី​ម៉ោង ៩​ល្ងាច​ត​ទៅ​ ទីតាំង​នៅ​តាម​ផ្លូវ​លេខ ២៧៨។

ខណៈ​នោះ​ដែរ ក្រុម​ចម្រៀង​ចង្វាក់​ pop/rock Box Chords នឹង​សម្ដែង​​នៅកម្មវិធី Bassac Lane street party យប់​នេះ​ចាប់​ពី​ម៉ោង ៨ៈ៣០​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​សង្កាត់​ទន្លេបាសាក់។ លោក Joe Wrigley និង the Jumping Jacks នឹង​នាំ​មក​នូវ​សម្លេង​តន្ដ្រី​រ៉ុក​ មក​កាន់​ការ​បើក​ជា​ផ្លូវ​ការ​របស់​ Stag Bar ចាប់​ពី​ម៉ោង ៨​យប់​ដល់ ១០ៈ៣០​យប់​ ទីតាំង​នៅ​មាត់​ទន្លេ​។ Aram Khmer សម្ដែង​តន្ដ្រី​បែបខ្មែរ​រ៉ុក​ក្លាស៊ីក​នៅ Cloud ចាប់​ពី​ម៉ោង ៩​យប់​ដល់​ពាក់​កណ្ដាល​អា​ធ្រាត្រ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៩ ទន្លេបាសាក់។

យប់​នេះ​ដែរ នឹង​មាន​ការ​សម្ដែង​ពី Fender Benders នៅ Botanico ចាប់​ពី​ម៉ោង ៧​យប់​ដល់​៩ៈ៣០​យប់​ ផ្លូវ​លេខ ២៩ ទន្លេបាសាក់​។ El Moreno និង 12me នឹង​នាំ​តន្ដ្រី​បែប Latin មក​កាន់​ Alchemy ទីតាំង​ផ្លូវ​លេខ ១២៣ សង្កាត់​ទួល​ទំពូង​។ ចុង​​ក្រោយ​ ក្រុម​តន្រ្តី​ Phare ពី Cambodia cirus collective នឹង​សម្ដែង​​តន្ដ្រី​ Cambodia rock’n’roll ទស្សវត្ស​ទី​៦០​ ចាប់​ពី​ម៉ោង ៦ៈ៣០​ល្ងាច​ដល់​១០​យប់​នៅ Institut Francais du Cambodge ផ្លូវលេខ​ ១៨៤។

ក្លឹប​រាត្រី

តន្ដ្រី​ក្លឹប​ធំជាង​គេ​សម្រាប់​យប់​នេះ​គឺ​ ជប់​លៀង​នៅ​អាង​ហែល​ទឹក (poolside party) ជាមួយ​ DJ Noma នៅ Tamasa Hotel ចាប់​ពី​ម៉ោង ៥ៈ៣០​ល្ងាច​ដល់​៩​យប់​ តាម​បណ្ដោយ​ផ្លូវ​លេខ ២០០៤។ META House​ និង​មាន​កម្មវិធី META House’s Sound of Berlin ជាមួយ Maritin Warlich ចាប់​ពី​ម៉ោង ៩​យប់​ដល់​១ទៀប​ភ្លឺ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​សុធារស។ នៅ Pontoon Pulse នឹង​មាន​កម្មវិធី Hip Hop Special ដែល​នឹង​​មាន​ Niki Yu, Dj Bree និង DJ Watts Up ចាប់​ពី​ម៉ោង​១០​យប់​ត​ទៅ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១។

ថ្ងៃ​អាទិត្យ

ពិធីបុណ្យ​

ពីធី​បុណ្យ (Festival) Posit+ve Vibes គឺ​មក​ដល់​ហើយ​នៅ​ពេល​នេះ​ ហើយ​វា​ប្រាកដ​ជា​អស្ចារ្យ។ កម្មវិធី​ដែល​មាន​​ព្រៃ​ឈើ​ជា Them នេះ​នឹង​ប្រមូល​ផ្ដុំ​ដោយ​ DJ ល្បីៗ​ជា​ច្រើន​​ដែល​នឹង​ចាក់​តន្ដ្រី​បែប EDM ហើយ​ក៏​មាន​អ្នក​សិល្បៈ​ផ្សេងៗ​ជា​ច្រើន​​ប្រមូល​ផ្ដុំ​គ្នា​លក់​ផលិត​ផល និង​បង្កើត​វត្ថុសិល្បៈ​ផ្សេងៗ​នៅ​នឹង​កន្លឺង​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អាង​ហែល​ទឹក​នឹង​រង​ចាំ​លោក​អ្នក​ ព្រមទាំង​ស្រាបៀរ​ចំនួន ២៤០ កំប៉ុង​ អ្វី​ដែល​ពិសេស​នោះ​គឺ​អ្នក​គូរ​តុបតែង​មុខ​ ដែល​ធ្វើ​យើង​កាន់​តែ​សប្បាយ​ក្នុង​ពិធី​ជប់​លៀង។ ពត៌មាន​បន្ថែម​នៅ​ទី​នេះ​…​

Posit+ve Vibes ចាប់​ផ្ដើម​ពី​ម៉ោង ៣​រសៀល​ដល់​១​ទៀប​ភ្លឺ​នៅ Tusk តាម​បណ្ដោយ​ផ្លូវ ២៧៨។

positive vibes wopp cover

អាហារ និង ភេសជ្ជៈ

សម្រាប់​ប្រភេទ​អាហារ​ផ្សេងៗ ចូល​មើល “decadent Sunday Brunch” នៅ​ Chinese House ដែល​អ្នក​អាច​អាច​ញ៉ាំ​អាហារ​បាន​យ៉ាង​ច្រើន​ប្រភេទ​ដូច​ជា ផេនខេក, ផាស់ស្រ្ទី, នំប័ុង, សាល់ម៉ុន​ នៅ​ជ្រោយ​​ស៊ីសុវត្ថិ (Sisowat Quay)​ កែង​ផ្លូវ​ ៨៤​ មាត់​ទន្លេ​ តម្លៃ​១៦​ដុ​ល្លារ​ក្នុង​មួយ​នាក់​សម្រាប់​អាហារ​បុហ្វេ។

សិល្បៈ

ហាង​កាហ្វេ​ TINI នៅ​ទួល​ទំពូង​មិនត្រឹម​តែ​ឆុង​កាហ្វេ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ពេល​នេះ​ពួក​គេ​ព្រម​ទាំង​គាំទ្រ​ អ្នក​សិល្បៈ​កម្ពុជា​ទៀត​ផង​ ដោយ​នឹង​បង្ហាញ​នូវ​ពិពរណ៌​ដំបូង​មួយ។ ពេល​នេះ​គឺ​ពួក​គេ​បង្ហាញ​ពីបណ្ដា​គំនូរ​​​​មួយ​ក្រុម​ហៅថា​ “A Small Part” ដោយ​លោក Nov Cheanik កុំ​ភ្លេច​ទៅ​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា​។​​ទីតាំង​នៅ​តាម​ផ្លូវ​លេខ ៤៥០ សង្កាត់​ទួល​ទំពូង។​

Nov cheanik - Solitude

Solitude, by Nov Cheanik

ភាព​យន្ដ

ភាព​យន្ដ​ឯក​សារ​ដ៏​ល្អ​មួយ​ដែល​និយាយ​ពី​ការ​ប្រមាញ់​សត្វ​ឥន្ទ្រី​ ដែល​ប្រពៃណីមួយ​របស់​ជន​ជាតិ​ម៉ុង​ហ្គោល​ នឹង​មាន​ដាក់​បញ្ចាំង​នៅ​ META House នៅ​ម៉ោង ៤​រសៀល​ ទីតាំង​​តាម​បណ្ដោយ​ផ្លូវ​សុធារស។

ប្រសិន​ជា​ភាព​យន្ដ​ឯកសារ​នេះ​វា​ស្តាប់​ទៅ​ពិត​ជា​ស៊ី​ជម្រៅ​ពេក អ្នក​អាច​មក​ទស្សនា​​រឿង​បែប​រន្ធត់​ភាសា​ថៃ​គឺ​រឿង “The Promise” ដែល​និយាយ​ពី​ស្រ្ដី​ម្នាក់​ត្រូវ​បាន​លង​បន្លាច​ដោយ​មិត្តភក្ដិ​កាល​ពី​នៅ​ក្មេង​របស់​នាង​។ បញ្ចាំង​នៅ​ម៉ោង ៧ៈ៣០​យប់ នៅ Major Cineplex, Aeon Mall ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ សុធារស​។ (និយាយ​ភាសាខ្មែរ​ ជាមួយ​នឹង​ English Subtitles)។

ការ​ប្រគំ​តន្រី្ត

ចង់​បញ្ចេញ​សមត្ថភាព​ច្រៀង​មែន​ទេ?​ អីចឹង​ទៅ Sharky bar ទាំង​អស់​គ្នា​ក្នុង​កម្មវិធី​ Open mic យប់​នេះ ចាប់​ពី​ម៉ោង ៩​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១៣០។ នៅ​ជិត​នោះ​ដែរ the K’n’E house Band និង​សម្ដែង​តន្ត្រី​រ៉ុក​របស់​ពួក​គេ​នៅ Oscar’s On the Corner ចាប់​ពី​ម៉ោង ៩​យប់​ត​ទៅ ទីតាំង​នៅ​ផ្លូវ​លេខ ១៣ និង ១០៤។

សម្រាប់​តន្ដ្រី​បែប​​ទន់​ភ្លន់​ កុំ​ភ្លេច​មកចូល​រួម​​ទស្សនា Lisa Conception សម្ដែង​នៅ Hops Brewery & Craft Beer Garden ចាប់​ពី​ម៉ោង ៧​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២២៨។ ឫ​ក៏​មក​ទស្សនា​ ខន​សឺត​បែប​ក្លាស៊ីក​ពី Sutera Ensemble ដែល​នាំ​មក​នូវ​ស្នាដៃ​បែប Late-Romantic ពី Composer ជនជាតិ Austrain លោក Gustav Mahler មក​កាន់ META House ចាប់​ពី​ម៉ោង ៨​យប់​ត​ទៅ ទីតាំង​តាម​ផ្លូវ​សុធារស។

នេះគឺ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

One Comment Add yours

Leave a Reply